backup og meta

ស្វែងយល់លម្អិតពីការព្យាបាលមហារីកសុដន់ដោយប្រើអ័រម៉ូន

ស្វែងយល់លម្អិតពីការព្យាបាលមហារីកសុដន់ដោយប្រើអ័រម៉ូន

គ្រាន់តែឮ​ពាក្យ​ថា​មហារីក ស្រីៗ​គ្នា​យើង​ម្នាក់​ណា​ថា​មិន​ញាក់​សាច់ ប៉ុន្តែទោះ​ជំងឺ​នេះ​កាច​សាហាវ​ប៉ុណ្ណា ស្រីៗ​ចាំ​បាច់​ត្រូវ​ដឹង​ច្បាស់​ពីវិធី​សាស្ត្រ​ព្យាបាល ដើម្បី​អាច​សម្រេច​ចិត្តត្រឹម​ត្រូវ ព្រោះគ្រូពេទ្យ​​មានវិធីព្យាបាល​ឲ្យ​ជាសះស្បើយ ។ “Hello គ្រូពេទ្យ” នឹងលើក​យកវិធី​ព្យាបាល​មហារីកសុដន់ ដោយប្រើ​អ័រម៉ូន ឲ្យគ្នា​យើង​បាន​ដឹង។

អ័រម៉ូន ​ផលិត​ចេញ​ពីក្រពេញ ហើយ​ដើរ​តួ​ជា​អ្នក​នាំសារ។ ​ពេល​មាន​រំញោច​អ្វី​មួយ ប្រព័ន្ធ​ប្រសាទ កណ្តាល​បញ្ជូន​សញ្ញាទៅកាន់ក្រពេញ​ពិសេសណាមួយ​ដើម្បី បញ្ចេញ​អ័រម៉ូនទៅ​ក្នុង​ឈាម។ អ័រម៉ូន​ទាំង​នោះ ធ្វើដំណើរ​ទៅភ្ជាប់ Receptors របស់កោសិកា​ ដើម្បីឆ្លើយ​តប និង​ការភ្ញោច។ ដោយឡែក​អ័រម៉ូន​មួយ​ចំនួន​ ធ្វើ​ឲ្យ​កោសិកា​មហារីក​លូតលាស់​លឿន។ ពេលខ្លះ នេះ​អាច​ជាមូលហេតុ​ គ្រូពេទ្យសម្រេច​ចិត្ត​ប្រើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន។

១- អ្វីជាការព្យាបាលដោយអ័រម៉ូន?

បើសិនលទ្ធផល​តេស្ត​បង្ហាញថា​ កោសិកា​មហារីក​មាន Receptors ភ្ជាប់​ជាមួយ​អ័រម៉ូន គ្រូពេទ្យនឹង​ប្រើ​ការព្យាបាល​ណា​ដែល​កាត់បន្ថយ ឬរារាំង​មុខងារ​អ័រម៉ូន​នោះ។  ​ព្យាបាល​បែប​នេះ​ហៅថា ការ​ព្យាបាល​មហារីក ​ដោយ​អ័រម៉ូន (Hormone Therapy )។

២- គួរព្យាបាល​ដោយ​អ័រម៉ូន​ប្រភេទ​ណា?

មានវិធី​ច្រើន សម្រាប់​ការព្យាបាល ដូចជា​ រារាំង​មុខងារ​អូវែ រារាំង​ការ​ផលិត អ័រម៉ូន អឺស្ត្រូហ្សែន (Estrogen) ​និង​មុខងារអ័រម៉ូន​នេះ​តែ​ម្តង។ ជារួម ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​បញ្ចេញ អ័រម៉ូន អឺស្ត្រូហ្សែន (អ័រម៉ូន​ផលិត​ពី​អូវ៉ែ​  កោសិកា​ខ្លាញ់ ​ឬស្បែក) ព្រោះ​វាធ្វើ​ឲ្យ កោសិកា​មហារីក​រីក​លូតលាស់។

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញឮ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

មហារីកសុដន់

៣- ព្យាបាលដោយរបៀបណា?

– សម្រាប់​មហារីក​ដំណាក់​កាលដំបូង (Adjuvant theraphy)៖ ការ​ព្យាបាល​ដោយ​កាំរស្មី ឬ​ព្យាបាល​ជា​ប្រព័ន្ធ ​(Systemictherapy) ជាទូទៅ ចាត់​ទុក​ជាការ​ព្យាបាល សម្រាប់​អ្នក​ជំងឺ​មហារីក​ដោះ ដំណាក់​កាល​ដំបូង។  យោង​តាមការ​ស្រាវជ្រាវ វិធីព្យាបាលនេះ​ ស្រីៗ​មានជំងឺ​ មិនងាយ​កើត​មហារីក​ម្តង​ទៀតទេ ហើយ​បើមាន​មហារីក​ថ្មី ក៏​ត្រូវការ​ពេល​លូតលាស់​យ៉ាង​ហោចណាស់ ១៥ឆ្នាំ ដែរ។  ប្រភេទ​និង​ពេលវេលា​នៃវិធី​ព្យាបាល Adjuvant therapy អាស្រ័យ​ទៅ​តាម​ស្ថាន​ភាព​មហារីក ​និង​គ្រូពេទ្យផ្ទាល់។

– ​ព្យាបាល​ដំណាក់​កាល​ធ្ងន់ (Neoadjuvant)៖ ជាដំណាក់​កាល មហារីក​រាលដាលពេលកោសិកា គឺត្រូវការ​ព្យាបាល​ដោយ​អ័រម៉ូន​មុន​វះកាត់។ បំណង​នៃការ​ព្យាបាល គឺ​ធ្វើឲ្យ​ដុំមហារីក​ស្វិត​ចំពោះ​ស្រ្តី​អស់រដូវ ប៉ុន្តែ​ការ​ព្យាបាល នេះ​ពុំទាន់​យក​ជា​ផ្លូវការ​ទេ។

អត្ថបទគួរអាន៖

៤- ផលរំខានក្រោយព្យាបាល

ផលរំខាន​អាស្រ័យលើ​ប្រភេទ​ថ្នាំ និង​ការ​ព្យាបាលលើជំងឺ រួមមាន៖

– ក្តៅភាយៗ

– បែកញើសពេលយប់

– ស្ងួតទ្វារមាស

– រំខានដល់វដ្តរដូវ។

សព្វ​ថ្ងៃនេះ​គេបាន​រកឃើញ​វិធីព្យាបាលថ្មីៗ​បន្ថែម​ ពីលើ​ការ​ព្យាបាល​ដោយ​សារធាតុគីមី  និង​ការ​ព្យាបាល​ដោយ​អ័រម៉ូន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

PDQ Cancer Information Summaries [Internet], Breast Cancer Treatment (PDQ®) https://www.ncbi.nlm.nih.gov/pubmedhealth/PMH0032825/.

National Cancer Institute, Hormone Therapy for Breast cancer, https://www.cancer.gov/types/breast/breast-hormone-therapy-fact-sheet.

Hormone therapy for breast cancer, https://www.mayoclinic.org/tests-procedures/hormone-therapy-for-breast-cancer/about/pac-20384943#:~:text=Hormone%20therapy%20for%20breast%20cancer%20is%20a%20treatment%20for%20breast,the%20body’s%20production%20of%20hormones.

កំណែ​ប្រែបច្ចុប្បន្ន

09/06/2022

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jun 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម