backup og meta

តិចនិកងាយៗ ជួយការពារជំងឺមហារីកសួត គ្នាយើងមិនគួររំលង!

តិចនិកងាយៗ ជួយការពារជំងឺមហារីកសួត គ្នាយើងមិនគួររំលង!

ជំងឺ​មហារីក​សួត​ជា​ប្រភេទ​មហារីកកើត​នៅ​ក្នុង​សួត​។ សួត​មាន​សរីរាង្គ​ចំនួន​ពីរ​នៅ​ក្នុង​ទ្រូង ដែល​មាន​នាទី​ស្រូប​យក​អុកស៊ីសែន​ពេល​យើង​ដកដង្ហើម​ចូល និង​បញ្ចេញ​កាបូនឌីអុកស៊ីត ពេល​យើង​ដក​ដង្ហើម​ចេញ​។ ជំងឺ​មហារីក​​សួត ជា​ប្រភេទ​ជំងឺ​បង្ក​ការ​ស្លាប់​ច្រើន​នៅ​លើ​ពិ​ភព​លោក​។

អ្នក​ជក់​បារី មាន​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​មហារីក​សួត បើ​ទោះ​បីជា​ជំងឺ​នេះ​អាច​កើត​លើ​មនុស្សទូទៅ​​មិន​ជក់​បារី​ក៏​ដោយ​។ ហានិភ័យ​កើត​ជំងឺ​មហារីក​សួត​កើន​ឡើង​តាម​រយៈពេល និង​ចំនួន​បារី​ដែល​យើង​បានជក់។ បើសិន​ជា​យើង​ឈប់​ជក់​បារី យើង​អាច​នឹង​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​បាន​ច្រើន​។

ខាងក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​ សម្រាប់​ការពារ​ជំងឺ​មហារីក​សួត៖

១. ឈប់​ជក់​បារី​

ឈប់​ជក់​បារី​ឥឡូវនេះ ព្រោះ​ថា​ការ​ឈប់​ជក់​បារី កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សួត ទោះបី​ជា​យើង​បាន​ជក់រាប់​ឆ្នាំ​ហើយ​ក៏​ដោយ​។ ដើម្បី​ផ្ដាច់​បារី​បាន យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ដឹង​ពី​វិធី​ផ្ដាច់​បារី​ត្រឹម​ត្រូវ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២. កុំ​ជក់បារី

បើ​សិន​ជា​គ្នា​យើង​មិន​ជក់បា​រីទេ កុំ​សាកល្បង​អី​។ បើ​យើង​មាន​កូន ឬ​បង​ប្អូន​ចង់​សាកល្បង​ជក់​បារី គួរ​តែ​ណែនាំ​ពួកគេ​កុំ​ឲ្យ​ធ្វើ​ដូច​នេះ និង​ប្រាប់ពី​ផល​ប៉ះពាល់​របស់​បារី​លើ​បញ្ហា​សុខ​ភាព ពិសេស​ហានិភ័យ​កើតជំងឺ​មហារីក​សួរ​។

មហារីកសួតជក់បារី

៣. ចៀស​វាង​ស្រូប​ផ្សែង​បារី

បើ​សិន​ជា​យើង​ធ្វើ​ការ​ជាមួយ​អ្នក​ជក់​បារី គួរ​ណែនាំ​ពួកគាត់​ឲ្យ​ឈប់​ជក់​បារី ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ពួក​គាត់​ជក់​នៅ​កន្លែង​សម្រាប់​អ្នក​ជក់​បារី ឬ​ក្រៅ​អាគារ​។ យើង​ខ្លួន​ឯង ក៏​ដូចគ្នា គួរ​ចៀស​វាង​ទៅ ឬនៅ​កន្លែង​ណា​មាន​ផ្សេង​បារី ការ​ស្រូប​ផ្សេង​បារី ក៏​គ្រោះ​ថ្នាក់​មិន​ចាញ់​អ្នក​ជក់​បារី​ដែរ​។

​៤. ដាក់​បន្លែ និង​ផ្លែឈើ​ក្នុង​របបអាហារ

របប​អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ ជា​អាហារ​សុខភាព​។ បន្លែ និង​ផ្លែ​ឈើ​ជា​ប្រភព​នៃ​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ល្អៗ​ផ្សេង​ទៀត​។ ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ ល្អ​ប្រសើរ​ជាង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​វីតាមីន​ផង ព្រោះ​ថា​ថ្នាំ​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ទៅ​វិញ​។ នៅ​ក្នុង​ផ្លែ​ឈើ​មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​សារធាតុ​ខ្លះ​មាន​ប្រយោជន៍​ប្រឆាំង​ជំងឺ​មាហរីក​ជាក់​លាក់​ដូច​ជា​ជំងឺ​មហារីក​សួត​។

ឧទាហរណ៍​ដូច​ជា​ខ្ញី មាន​ផ្ទុក​សារធាតុ 6-shogaol ដែល​អាច​ជួយ​ការពារ​ការ​វិវដ្ដ​ជា​ជំងឺ​មហារីក​សួត និង​ក៏​ប្រហែល​ជា​អាច​ជួយ​បន្ថយ​ហានិភ័យ​ការ​រាលដាល​នៃ​កោសិកា​មហារីក​ដែល​កើត​មាន​ស្រាប់​ផង​ដែរ​។

[embed-health-tool-heart-rate]

​​​៥. ហាត់​ប្រាណជា​ប្រចាំ

ការ​ធ្វើ​សកម្មភាព​រាង​កាយ​ប្រចាំ​ថ្ងៃ អាច​ជួ​យ​ឲ្យ​យើង​ស្រកគីឡូ និង​មាន​សុខភាព​ល្អ។ ទម្ងន់​ខ្លួន​ល្អ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​យ៉ាងតិច​១៣​ប្រភេទ ក្នុង​នោះ​មាន​មហារីក​សុដន់ មហារីក​ពោះ​វៀន មហារីក​បំពង់អាហារ មហារីក​លំពែង និង​មហារីក​ថង់​ទឹក​ប្រមាត់​។ ចំពោះ​មហារីក​សួត ការសិក្សា​មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ ថា​ការ​ការហាត់​ប្រាណ​អាច​ជួយ​ការ​ពារ​ជំងឺ​មហារីក​សួត​បាន​កម្រិត​ណា​នោះ​ បើ​សិន​ជា​អ្នក​ហាត់ប្រាណ​​នៅ​តែ​បន្ត​ជក់​បារី​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lung cancer https://www.mayoclinic.org/diseases-conditions/lung-cancer/symptoms-causes/syc-20374620

Lung Cancer Fighting Foods https://www.verywellhealth.com/lung-cancer-fighting-foods-2249268

What are the benefits of exercise? https://www.cancerresearchuk.org/about-cancer/causes-of-cancer/physical-activity-and-cancer/what-are-the-benefits-of-exercise

កំណែ​ប្រែបច្ចុប្បន្ន

26/11/2024

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពង្រឹង​សុខភាព​សួត​ ជាមួយ​​ផ្លែឈើ​​សម្បូរ​​វីតាមីន​C​​ ទាំង​នេះ​​​​​​​​​​​​​​

គេង​តិច ឬ​ច្រើន​ពេក​ អាច​ប្រឈម​ការ​កើត​ជំងឺ​សួត​​ឡើង​រឹង​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម