backup og meta

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ចាស់ៗ​បុរាណ​តែង​តែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ស្លៀក​ពាក់​ឲ្យ​ជិត ឬ​កុំ​ចេះ​តែ​ប្រើ​ផលិតផល​លាប​មុខ លាប​ខ្លួន​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មិន​ល្អ​ដល់​កូន។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មិន​ចេះ​ស្លៀក​ពាក់ ឬ​មិន​ហ៊ាន​ប្រើ​ផលិត​ផល​ថែ​សម្រស់​ដូច​ជា ការពារ​ស្បែក​មុខ រាងកាយ ឬ​បង្ការ​សង្វារ​ទេ ម៉ាក់​ៗ​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​នៅ​ពេល​ក្រោយ​ក៏​ថា​បាន។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ ជា​ក្បួន​ថែទាំ​សម្រស់​សម្រាប់​ម៉ាក់ៗ ពិសេស​ក្នុង​ពេល​ជិត​ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​នេះ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

១. កើត​មុន

ប្រសិន​បើ​ម៉ាក់ៗ​កើត​មុន​ពេល​ពពោះ ស្បែក​មុខ​មិន​ភ្លឺ​ថ្លា កុំ​ទាន់​បារម្ភ​អី។ ម៉ាក់ៗ​គួរ​ថែ​សម្រស់​ដោយ​លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់ ២ដង/ថ្ងៃ។ ពេល​ដុស និង​ជូត​មុខ​ត្រូវ​ធ្វើ​ថ្នម​ៗ ចៀសវាង​កាន់​តែ​ធ្វើ​ឲ្យ​មុន​កាន់​តែ​ឡើង។ កុំ​ព្យាយាម​ញេច​មុន ឬ​កេះ​មុន ហើយ​គួរ​ជ្រើស​រើស​គ្រីម​ផ្ដល់​សំណើម និង​គ្រឿង make up គ្មាន​ជាតិ​ប្រេង។

២. ធ្វើ​ក្រចក​ដៃ ជើង

ការ​ថែ​សម្រស់​ក៏​រាប់​បញ្ចូល​ទាំង​ក្រចក​ដៃ និង​ក្រចក​ជើង​ដែរ ហេតុ​ដូច​នេះ​ម៉ាក់​ៗ​គួរ​តែ​មាន​ស្ក្រាប់​សម្រាប់​ប្រអប់​ដៃ និង​ជើង កាត់​ក្រចក​ទៅ​តាម​ទម្រង់​ដែល​ខ្លួន​ស្រលាញ់ រួច​លាប​ពណ៌​ស្រស់ៗ ដើម្បី​ធ្វើ​សម្រស់​ក៏​ស្អាត អារម្មណ៍​ក៏​ល្អ។

៣. លេងម៉ូតសក់

ម៉ាក់ៗ​ពពោះ​គួរ​តែ​មាន​ម៉ូត​សក់​ណា​ដែល​ងាយ​ស្រួល​ថែ​ទាំ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិត។ បើ​ចង់​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ម៉ាក់ៗ​អាច​ប្ដូរ​ពណ៌​សក់ កាត់ ឬ​គាប​សក់ ឬ​មូល​សក់​ឲ្យ​ប្លែក​មុខ​ម្ដង។ ប៉ុន្តែ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា យកល្អ បើ​ដឹង​ថា​ពពោះ ម៉ាក់ៗ​មិន​គួរ​ប្ដូរ​ពណ៌​សក់​ទេ ព្រោះ​សារធាតុ​គីមី​មាន​ក្នុង​ថ្នាំ​លាប​សក់​អាច​បង្ក​ភាព​មិន​ប្រក្រតី​ដល់​គភ៌។

៤. គន្លឹះ​តុប​តែង​មុខ

ពេល​ម៉ាក់ៗ make up ម្ដងៗ ផាត់​បែប​សាមញ្ញ​គឺ​ស្អាត​បំផុត​ហើយ មិន​ចាំ​បាច់​តប់​ម្សៅ​ក្រាស់​ពេក​ទេ។ បន្ថែម​ពី​លើ BB cream ឬ​ម្សៅ​ស្អិត​ទ្រនាប់ ម៉ាក់​ៗ​អាច​បន្ថែម​ជា​ម្សៅ​ហុយ និង concealer ដើម្បី​បិទបាំង​មុន ឬ​តំបន់​ខ្មៅ​លើ​មុខ​ដែល​យើង​មិន​ពេញ​ចិត្ត រួច​ដាក់​ពណ៌​ភ្នែក​ស្រាលៗ គូរ​ភ្នែក ពត់​រោម​ភ្នែក​ដាក់​mascara និង​ថែម​ក្រែម​មាត់​បន្តិច ស្អាត​បាត់។ ​

ក្រៅ​ពី​ក្បួន​ថែ​សម្រស់​ទាំង​នេះ ម៉ាក់​ៗ​ពពោះ​ក៏​គួរ​តែ​មាន​របប​អាហារ​ត្រឹម​ត្រូវ ពិសេស​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ​ស្រស់ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​សុខភាព​ទូទៅ និង​ជួយ​ដល់​ស្បែក​ពី​ខាង​ក្នុង​មក។

ថែ​សម្រស់​

ចំណុចសំខាន់

ទោះពេលពពោះ ម៉ាក់ៗក៏ត្រូវតែស្អាតដោយអនុវត្តក្បួនសាមញ្ញទាំងនេះ៖
  1. ជ្រើសរើសមធ្យោបាយលាងមុខត្រឹមត្រូវ
  2. ធ្វើក្រចកដៃ ជើង
  3.  លេងម៉ូតសក់
  4.  គន្លឹះតុបតែងមុខ ៕

គួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Skin Care Tips During Pregnancy and After Birth

https://www.healthhub.sg/live-healthy/998/pregnancy-skin-care-tips-during-pregnancy-and-after-birth

Top 10 Beauty Tips You Need To Follow During Pregnancy https://swirlster.ndtv.com/wellness-mother/top-10-beauty-tips-you-need-to-follow-during-pregnancy-2245026

11 Simple Pregnancy Beauty Tips https://parenting.firstcry.com/articles/10-simple-pregnancy-beauty-tips/

10 Essential Beauty Tips For Pregnant Women https://www.momjunction.com/articles/essential-beauty-tips-pregnant-women_0022321/

កំណែ​ប្រែបច្ចុប្បន្ន

11/04/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នាង សុខុមដាលីញ៉ា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម