backup og meta

ឈឺចាប់ស្បូនអំឡុងពេលពពោះថ្មីថ្មោង អាចបណ្តាលមកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺចាប់ស្បូនអំឡុងពេលពពោះថ្មីថ្មោង អាចបណ្តាលមកពីមូលហេតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺចាប់​​ត្រង់​​ស្បូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​ថ្មីថ្មោង កើត​ឡើង​ជា​ទូទៅ និង​អាច​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន ឬ​ស្បូន​រីក​​ធំ ។ ក្នុង​អំឡុង​ពេល​នេះ​ដែរ ស្រីៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម ឬ​ផ្នែក​អាង​ត្រគាក។ យ៉ាង​ណា​មិញ យើង​ចាំបាច់​ស្វែង​យល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​ឈឺចាប់​​ត្រង់​​ស្បូន​ ពីព្រោះ​បញ្ហា​នេះ​ក៏​អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ ការ​មានកូនក្រៅ​ស្បូន​ ឬ​ការ​រលូត​កូន។

ការ​ឈឺ​ស្បូន​ចាប់ផ្តើម​នៅ​ពេល​ណា​?

ម៉ាក់​អាច​ជួប​ប្រទះ​ការ​ឈឺ​ស្បូន​តិចតួច ឬ​ខ្លាំង​នៅ​ត្រី​មាស​ទី​១ ឬ​នៅ​​ក្នុង​​ចន្លោះ​សប្តាហ៍​ទី​១២​​នៃ​ការ​ពពោះ។

មូលហេតុ​បង្ក

មូលហេតុ​ដែល​​បណ្តាល​ឲ្យ​យើង​មាន​អាការៈ​ឈឺ​ត្រង់​ស្បូន​​នៅ​ពេល​ពពោះ​ថ្មីថ្មោង រួម​មាន​៖

  • ស្បូន​រីក​ធំ
  • ហ្គាស ឬ​ទល់​លាមក
  • ឈឺចាប់​នៅ​បាត​អាង​ត្រគាក

ពេល​ណា​គួរ​បារម្ភ?

ភាគ​ច្រើន​ ការ​ឈឺ​ចាប់​ត្រង់​ស្បូន​នៅ​ត្រី​មាស​ទី​១ មិន​​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ុន្តែ​រោគសញ្ញា​ជាក់លាក់​មួយ​ចំនួន​ អាច​បង្ហាញ​ពី​ផលវិបាក​​ធ្ងន់ធ្ងរ​ដូច​ខាង​ក្រោម៖

  • រលូត​កូន៖ ការ​រលូត​កូន​អាច​កើត​ឡើង​​នៅ​​មុន​ពេល​ដែល​គភ៌​បាន​២០​សប្តាហ៍។ ហេតុ​នេះ​ហើយ ប្រសិនបើ​ការ​ឈឺចាប់​មិន​បាត់​ទៅ​វិញ ព្រម​ទាំង​​ធ្លាក់​ឈាម​ ចុក​ពោះ​ភ្លាម​ៗ ​ឬ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ នោះ​អាច​បង្ហាញ​ពី​ការ​រលូត​កូន។
  • កូន​ក្រៅ​ស្បូន៖ នៅ​ពេល​ខ្លះ ស៊ុត​បង្ក​កំណើត អាច​ផ្សាំ​នៅ​ខាង​ក្រៅ​ស្បូន ដូចជា​ដៃ​ស្បូន  ដែល​បណ្តាល​ឲ្យ​ម៉ាក់​ៗ​​ខ្លះ​មាន​កូន​ក្រៅ​ស្បូន​។ ក្នុង​ករណី​នេះ យើង​នឹង​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ឈឺ​ចាប់​ខ្លាំង​នៅ​​ពោះ​ផ្នែក​ខាង​ក្រោម​ ធ្លាក់​ឈាម​ វិល​មុខ ឬ​ពិបាក​បន្ទោបង់​ ឬ​នោម។
  • រមួល​អូវែ ៖ គីស​Corpus luteal នៅ​ត្រី​មាស​ទី​១ ដែល​ជួយ​ទ្រទ្រង់​ការ​ពពោះ​ អាច​លូតលាស់​ជ្រុល ដែល​បណ្តាល​ឲ្យ​​អូវែ ឬ​ដៃ​ស្បូន​រមួល។ ករណី​នេះ អាច​កើត​ឡើង​នៅ​ចន្លោះ​សប្តាហ៍​ទី​៦ ដល់​ទី​១៤​នៃ​ការ​ពពោះ ដោយ​ម៉ាក់​អាច​មាន​អាការៈ​ឈឺចាប់​ខ្លាំង ក្អួត វិល​មុខ និង​ចុក​ពោះ​ភ្លាម​ៗ​រយៈពេល​ជា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍។

[embed-health-tool-due-date]

គន្លឹះ​ដោះស្រាយ​បញ្ហា​ឈឺ​ចាប់​នៅ​ស្បូន​

ប្រសិនបើ​ការ​ឈឺចាប់​នេះ មិន​បណ្តាល​មក​ពី​ករណី​​ធ្ងន់ធ្ងរ ម៉ាក់​ៗ​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖

  • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​អាហារ​សម្បូរ​ជាតិ​សរសៃ​ ដូចជា​​សណ្តែក ផ្លែ​បឺរ និងផ្លែឈើ​ក្រៀម ដើម្បី​បង្ការ និង​គ្រប់គ្រង​ហ្គាស និង​បញ្ចៀស​ការ​ទល់​លាមក។
  • ម៉ាស្សា​បរិវេណ​ដែល​ឈឺចាប់​​ថ្នមៗ
  • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sharp Pain During Pregnancy

https://americanpregnancy.org/healthy-pregnancy/pregnancy-complications/sharp-pain-pregnancy/

Bleeding and/or pain in early pregnancy patient information leaflet

https://www.rcog.org.uk/for-the-public/browse-all-patient-information-leaflets/bleeding-andor-pain-in-early-pregnancy-patient-information-leaflet/

Round Ligament Pain

https://my.clevelandclinic.org/health/symptoms/21642-round-ligament-pain

កំណែ​ប្រែបច្ចុប្បន្ន

23/12/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកក្តៅឧណ្ហៗអំឡុងពេលពពោះ ផ្តល់គុណប្រយោជន៍អ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ណាខ្លះប្រឈមបញ្ហាក្លិនខ្លួនពេលពពោះ? សាកវិធីនេះលមើល៍!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 23, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម