ក្លាយជាម៉ាក់គេដំបូង ស្រីៗគ្នាយើង ដែលខ្ចីបទពិសោធបន្តិចទាក់ទងការថែទាំគភ៌ នឹងមានចម្ងល់ថា តើរបបអាហារប្រភេទណាល្អ ហើយអ្វីខ្លះគួរចៀសវាងនោះទេ។ បើតាមការលើកឡើងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ស្ត្រីមានផ្ទៃពោះត្រូវការអាហារបំប៉នលើសស្ត្រីធម្មតា ដោយសារកូនក្នុងផ្ទៃត្រូវការសារធាតុចិញ្ចឹម ជាពិសេសនៅក្នុងត្រីមាសទី២ និងទី៣។
ខាងក្រោមនេះជាប្រភេទអាហារចាំបាច់ និងមានប្រយោជន៍ខ្លាំងចំពោះស្ត្រីមានផ្ទៃពោះ៖
១. ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ពិសេសគ្រាប់ធញ្ញជាតិទាំងមូល មានអង្ករសម្រូប ស្រូវសាលី និងគ្រាប់ធញ្ញជាតិផ្សេងទៀត ផ្តល់នូវជាតិកាបូអ៊ីដ្រាតដែលជាប្រភពថាមពលដ៏សំខាន់របស់រាងកាយ។ ផលិតផលគ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិក៏មានជាតិសរសៃ ជាតិដែក វីតាមីន B និងសារធាតុរ៉ែផ្សេងៗ ដែលជាតម្រូវការចាំបាច់សម្រាស់ស្ត្រីមានផ្ទៃពោះ។
ស្រ្តីមានផ្ទៃពោះដែលមានសុខភាពធម្មតា ត្រូវការបរិមាណជាតិដែកប្រមាណ ១០០ មិល្លីក្រាម ននៅត្រីមាសទី២ ឯស្ត្រីមានផ្ទៃពោះដែលមានសភាពស្លេកស្លាំងត្រូវការបរិមាណច្រើនជាង នេះ។ ចំណែកពេលបំបៅដោះកូន ស្រីៗត្រូវការបរិមាណជាតិដែក ១០-៣០ មិល្លីក្រាម/ថ្ងៃ។
ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់!
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!
ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!
២. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើ ល្អខ្លាំងណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ វាផ្តល់នូវវីតាមីន សារធាតុរ៉ែ និងជាតិកាកសរសៃ សម្រួលការរំលាយអាហារ កាត់បន្ថយបញ្ហាទល់លាមក។ វីតាមីន C ក្នុងផ្លែឈើ និងបន្លែ ដូចជា ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ Broccoli ស្ពៃក្តោប ជួយឲ្យស្រូបយកជាតិដែកបានកាន់តែច្រើន ខណៈរាងកាយស្ត្រីពពោះត្រូវការជាតិដែកទ្វេដង ចំណែកឯបន្លែពណ៌បៃតងចាស់ សម្បូរទៅដោយវីតាមីន A ជាតិដែក អាស៊ីដហ្វូលិក និងវីតាមីនដទៃទៀត ដែលស្ត្រីមានផ្ទៃពោះមិនអាចខ្វះបាន។ ជាតិដែក ជួយគ្រាប់ឈាមក្រហម ខណៈអាស៊ីដហ្វូលីក ជួយការពារគភ៌ពីបញ្ហាពិការពីកំណើត។
ស្ត្រីពពោះត្រូវការអាស៊ីដហ្វូលិក ប្រមាណ ៦០០ មីក្រូក្រាម/ថ្ងៃ ពេលមានផ្ទៃពោះ និងប្រមាណ ៥០០ មីក្រូក្រាម/ថ្ងៃ អំឡុងពេលបំបៅដោះកូន។ បរិមាណនេះ ស្រីៗមានផ្ទៃពោះអាចញ៉ាំបន្លែស្ពៃឆ្អិន ២កូនចាន។
៣. ត្រី សាច់ ស៊ុត និងសណ្តែក
ត្រី សាច់ ស៊ុត និងសណ្តែក ជាក្រុមអាហារដែលសម្បូរប្រូតេអ៊ីនច្រើនបំផុត ក្រៅពីនោះមានវីតាមីន B និងជាតិដែក។ ជាតិប្រូតេអ៊ីន ដែលជាប្រភពនៃអាមីណូអាស៊ីដ សម្រាប់ចិញ្ចឹមសរីរាង្គកាយស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃឲ្យលូតលាស់ល្អ ជាពិសេសជួយដល់ការវិវត្តខួរក្បាលរបស់ទារក។
ទោះយ៉ាងណាស្ត្រីមានផ្ទៃពោះត្រូវចៀសវាងការញ៉ាំសាច់ ស៊ុតចម្អិនមិនបានឆ្អិនល្អ ឬស៊ុតឆៅ ព្រោះអាចប្រឈមនឹងពពួកប៉ារ៉ាស៊ីត បាក់តេរី ឬមេរោគអីមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់សុខភាពម្តាយ និងកូនក្នុងផ្ទៃ។
ក្នុងនោះគ្រូពេទ្យនាំណែនាំស្ត្រីពពោះ ញ៉ាំប្រភេទត្រីសមុទ្រ ដែលសម្បូរដោយអាស៊ីដខ្លាញ់ អូមេហ្កា៣ ដែលជួយដល់ការលូតលាស់ខួរក្បាលកូន តែត្រូវចៀសវាងត្រីដែលមានជាតិបារ៉តខ្ពស់ ដូចជា ត្រីដាវ ត្រីឆ្លាម ជាដើម។
៤. ទឹកដោះគោ
ជាតិកាល់ស្យូមដែលមាននៅក្នុងទឹកដោះគោ យ៉ាអួរ សណ្តែកសៀង តៅហ៊ូ និងបន្លែបៃតង ជួយឲ្យឆ្អឹង និងធ្មេញកូនក្នុងផ្ទៃរឹងមាំ ឯម៉ាក់ៗមិនសូវប្រឈមនឹងជំងឺពុកឆ្អឹងទៅថ្ងៃក្រោយ។ ក្រៅនោះទឹកដោះគោ និងផលិតផលពីទឹកដោះគោក៏មានវីតាមីន D និងប្រូតេអ៊ីនផងដែរ ។
ស្ត្រីពពោះត្រូវការបរិមាណកាល់ស្យូម ១,២០០ មិល្លីក្រាម/ថ្ងៃ នៅត្រីមាសទី៣ និង ១,០០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលបំបៅដោះកូន រហូតដល់គ្រប់ ១២ខែ ដែលបរិមាណកាល់ស្យូមនេះ អាចមាននៅក្នុងទឹកដោះគោ ៣-៤ កែវ៕
ចំណុចសំខាន់
១. ធញ្ញជាតិ
២. បន្លែ និងផ្លែឈើ
៣. ត្រី សាច់ ស៊ុត និងសណ្តែក
៤. ទឹកដោះគោ
អត្ថបទពាក់ព័ន្ធ៖
- កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ
- គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង
- របៀបញ៉ាំ ៣ បែប មិនធ្វើឲ្យម៉ាក់ៗឡើងគីឡូខ្លាំង តែកូនសុខភាពល្អ
- ពពោះកូនដំបូង និងកូនបន្ទាប់ ខុសគ្នាម៉េចខ្លះ?
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
[embed-health-tool-pregnancy-weight-gain]