សុភាពនារីភាគច្រើន អាចនឹងគិតដល់ការតេស្តរកការមានផ្ទៃពោះភ្លាមៗ នៅពេលដែលដឹងខ្លួនថា បានបាត់រដូវ ដែលមិនមកតាមពេលកំណត់ ក្រោយពីបានរួមភេទជាមួយនឹងដៃគូ។ អ្នកមានគ្រួសាររួច អាចនឹងមានអារម្មណ៍ភ័យអរ តែស្រីៗដែលនៅលីវ អាចភ័យបុកពោះតែម្ដង។ បើចង់ដឹងថា មានផ្ទៃពោះ ឬគ្មាន មិនចាំបាច់ទៅដល់ពេទ្យនោះទេ ស្រីៗយើងអាចតេស្តទឹកនោមនៅផ្ទះក៏បាន ងាយស្រួល និងរក្សាការសម្ងាត់បានទៀត។ Hello គ្រូពេទ្យ នឹងណែនាំគ្នាយើងវិធីងាយៗធ្វើតេស្តផ្ទៃពោះ។
១- គួរធ្វើតេស្តពេលណា?
ចង់បានលទ្ធផលច្បាស់ គួរចាំយ៉ាងតិចណាស់ឲ្យបាន ១ សប្តាហ៍ បន្ទាប់ពីថ្ងៃបាត់រដូវ។ ធ្វើតេស្តលឿនពេក លទ្ធផលអាចខុស ពេលខ្លះមានផ្ទៃពោះ តែលទ្ធផលបែរជាអវិជ្ជមាន។
មួយទៀត គួរធ្វើតេស្តនៅពេលព្រឹក ព្រោះជាពេលកំហាប់អ័រម៉ូនក្នុងទឹកនោមឡើងខ្ពស់។
ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់!
ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន!
ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ!
ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)!
ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក!
២- លទ្ធផលតេស្ត អាចជឿបានអត់?
តេស្តផ្ទៃពោះអាចធ្វើបាន ២ របៀប គឺតេស្តទឹកនោមនៅផ្ទះ និងតេស្តឈាមនៅមណ្ឌលសុខភាព។ លទ្ធផលធ្វើតេស្តទឹកនោម អាចទុកចិត្តបាន ៩៩% ខណៈលទ្ធផលធ្វើតេស្តឈាម គឺច្បាស់តែម្ដង។
យ៉ាងណា លទ្ធផលតេស្ត អាស្រ័យទៅលើ៖
– ធ្វើត្រឹមត្រូវតាមការណែនាំ
– រយៈពេលអំប្រ៊ីយ៉ុងតោងជាប់ជញ្ជាំងស្បូនឆាប់រហ័ស
– រយៈពេលធ្វើតេស្ត (តេស្តក្នុងសប្តាហ៍ទីប៉ុន្មាននៃគភ៌)
– គុណភាពផលិតផលតេស្ត។
ករណីកម្រមួយចំនួន លទ្ធផលតេស្តនឹងខុស បើមានវត្តមានរបស់ប្រូតេអ៊ីន ឬក៏ឈាមនៅក្នុងទឹកនោម។ លទ្ធផលអាចខុសដូចគ្នា បើស្ត្រីកំពុងតែប្រើថ្នាំណាមួយ។
៣- របៀបធ្វើតេស្តដោយខ្លួនឯង
ការធ្វើតេស្តមានផ្ទៃពោះដោយខ្លួនឯង មានភាពងាយស្រួល មិនចំណាយពេលយូរ គ្រាន់តែធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ខណៈវិធីសាស្ត្រប្រើឧបករណ៍តេស្ត មាន៖
– អាចជ្រើសរើសវិធីណាមួយយើងគិតថាងាយស្រួល ដូចជា នោមដាក់ក្នុងពែងពេលព្រឹក បន្ទាប់មកយកឧបករណ៍ពិនិត្យទឹកនោមជ្រលក់ ឬអាចដាក់ឧបករណ៍ពិនិត្យក្នុងចានបង្គន់ ឬក៏នោមដាក់ក្នុងពែង (ឬរកអីត្រង) ហើយបន្តក់ទឹកនោមនោះ ២-៣ តំណក់លើឧបករណ៍ ជាការស្រេច។
– រង់ចាំប្រហែល ៥ នាទី ចាំពិនិត្យលទ្ធផល៖ ដោយសារប្រភេទតេស្តខុសៗគ្នា រូបភាពលទ្ធផលក៏ទម្រង់ខុសៗគ្នាដែរ។ បើសិនលទ្ធផលវិជ្ជមាន ទម្រង់រូបភាពលើឧបករណ៍ពិនិត្យមានចេញឆ្នូត ២ ខ្សែ មានពណ៌ ឬមានសញ្ញា “+”។
ចំពោះឧបករណ៍ធ្វើតេស្តប្រើថ្ម ឧបករណ៍នឹងបញ្ចេញសំឡេងបញ្ជាក់ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន។
[embed-health-tool-due-date]
៤- ក្រោយដឹងលទ្ធផល គួរធ្វើអ្វីតទៀត?
បើលទ្ធផលវិជ្ជមាន គួរទៅមណ្ឌលសុខភាពដើម្បីបញ្ជាក់លទ្ធផលឲ្យបានច្បាស់ ទទួលការប្រឹក្សាពីគ្រូពេទ្យ និងតាមដានបន្ត។ បើលទ្ធផលអវិជ្ជមានវិញ ប៉ុន្តែគ្នាយើងនៅតែជឿជាក់ថាមានផ្ទៃពោះ គួរទៅមណ្ឌលសុខភាពដើម្បីធ្វើតេស្តឈាមបញ្ជាក់ឲ្យសុក្រឹត៕
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ក្រោយរួមភេទរយៈពេលប៉ុន្មាន ទើបមានការបង្កកំណើត?
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
ចំណុចសំខាន់
ចង់បានលទ្ធផលច្បាស់ គួរចាំយ៉ាងតិចណាស់ឲ្យបាន ១ សប្តាហ៍ បន្ទាប់ពីថ្ងៃបាត់រដូវ។ ធ្វើតេស្តលឿនពេក លទ្ធផលអាចខុស ពេលខ្លះមានផ្ទៃពោះ តែលទ្ធផលបែរជាអវិជ្ជមាន។
មួយទៀត គួរធ្វើតេស្តនៅពេលព្រឹក ព្រោះជាពេលកំហាប់អ័រម៉ូនក្នុងទឹកនោមឡើងខ្ពស់។
របៀបធ្វើតេស្តដោយខ្លួនឯង