សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗមិនអាចជ្រើសរើសថ្ងៃសម្រាលបាននោះទេ ផ្ទុយទៅវិញបើម៉ាក់ៗសម្រាលដោយវះកាត់អាចជ្រើសរើសថ្ងៃខែដែលខ្លួនចង់បានបាន ឲ្យតែគ្រប់ខែ។ ចុះបើបែបនេះ ម៉ាក់ៗអាចសម្រាលនៅក្នុងអំឡុងសប្តាហ៍ទី៣៧ ឬ៣៨ នៃការពពោះបានទេ?
សំណួរនេះប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា ត្បិតតែការពពោះចាប់ពីសប្តាហ៍ទី៣៧ទៅ ចាត់ទុកថាគ្រប់ខែមែន តែស្ត្រីមិនអាចជ្រើសរើសយកការសម្រាលនៅអំឡុងសប្តាហ៍ទី៣៧ ឬ៣៨ បានទេ។ លោកវេជ្ជបណ្ឌិតបានបន្តថា ការសម្រាលអំឡុងពេលនេះ ទោះជាការវះកាត់ក្តី ប្រឈមនឹងបញ្ហាច្រើន ពិសេសកូនអាចនឹងមានបញ្ហាផ្លូវដង្ហើម។
ទោះបីជាការសម្រាលកូនដោយវះកាត់ ស្ត្រីជាម្តាយមិនទ្រាំទ្រនឹងការឈឺពោះយូរម៉ោងដូចសម្រាលតាមធម្មជាតិ និងអាចជ្រើសរើសថ្ងៃល្អ ដែលខ្លួនចង់បានក្តី តែក្រុមគ្រូពេទ្យមិនលើកទឹកចិត្តឲ្យស្ត្រីសម្រាលកូនដោយវះកាត់នោះទេ លុះណាតែលក្ខខណ្ឌស្ត្រីជាម្តាយ និងកូនមិនអាចសម្រាលកូនតាមធម្មជាតិបាន។
បញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ការសម្រាលកូនដោយវះកាត់ត្រូវប្រឈមនឹងផលប៉ះពាល់ច្រើន ជាងការសម្រាលតាមធម្មជាតិ ដែលមានប្រមាណជា ១០-១៥% នៃស្រីៗដែលសម្រាលកូនដោយវះកាត់នឹងជួបផលវិបាកដូចខាងក្រោមនេះ។
[embed-health-tool-due-date]
Can I Request to Have a C-Section?– ធ្លាក់ឈាមច្រើនក្រោយសម្រាល
– ឆ្លងរោគ
– ខ្សោយស្បូន
– សុកចាក់ចូលជញ្ជាំងស្បូន
– ត្រូវចាក់ថ្នាំសណ្តំ ដែលអាចឲ្យឈឺក្បាលរាំរ៉ៃ
– ត្រូវសម្រាកពេទ្យយូរ ទម្រាំមុខរបួសធូរស្រាល
– ស្លេកស្លាំង ព្រោះបាត់បង់ឈាមច្រើន
– អាចវះកាត់កូនក្រោយៗទៀត
– មានស្នាមនៅលើពោះ។
ចំពោះការសម្រាលដោយធម្មជាតិល្អ លោកវេជ្ជបណ្ឌិតថា កាលណាយើងកើតកូនដោយសុវត្ថិភាព តែប៉ុន្មានម៉ោង ឬយ៉ាងយូរ១ថ្ងៃ ស្រីៗមួយចំនួនអាចដើរបាន ធ្វើសកម្មភាពបាន មានន័យថាសុខភាពម៉ាក់ៗឆាប់ត្រឡប់មកសភាពដើមវិញ។
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?