ក្រោយសម្រាលកូនហើយម៉ាក់ៗជាច្រើនបានលើកសំណួរមកកាន់ Helloគ្រូពេទ្យ ថា តើពេលណាទើបអាចរួមដំណេកជាមួយស្វាមីបានវិញ? ចម្លើយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយថា យ៉ាងហោចណាស់ក ៦ សប្ដាហ៍ក្រោយសម្រាលកូនដែរ ទើបយើងអាចនៅជាមួយគ្នាវិញបាន។
ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបន្តទៀតថា ត្បិត ១ ខែកន្លះក្រោយសម្រាលយើងអាចរួមដំណេកបានវិញក៏ដោយ ក៏ប៉ុន្តែម៉ាក់ៗត្រូវប្រាកដចិត្តថាគ្មានបញ្ហាទាំងប៉ុន្មានខាងក្រោមនេះ។
– ធ្លាក់ឈាមមិនទាន់អស់
– សុខភាពផ្លូវកាយមិនទាន់រឹងមាំវិញ
– ឈឺចាប់មុខរបួស (សម្រាលដោយវះកាត់)
– គ្មានកម្លាំងកំហែង
– ឈឺចាប់ក្នុងស្បូន
– មិនទាន់ជ្រើសវិធីពន្យារកំណើត។
[embed-health-tool-child-growth-chart]
លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតដែរថា ការរួមដំណេកក្រោយសម្រាលកូន បើម៉ាក់ៗមានស្ថានភាពសុខភាពមិនទាន់ប្រក្រតី អាចនាំឲ្យកាន់តែធ្ងន់ធ្ងរ ហើយបើមានបញ្ហាដូចក្នុងករណីខាងលើត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
មួយវិញទៀត ដៃគូក៏គួរតែជួយសម្រាលការងារមើលថែទាំកូន និងការងារផ្ទះមួយចំនួន ដើម្បីឲ្យម៉ាក់ៗមានពេលវេលាបានសម្រាកគ្រប់គ្រាន់ ទើបអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំងកំហែងឡើងវិញ។
អត្ថបទពាក់ព័ន្ធ៖
- លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន
- សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?
- មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?
- ក្រោយវះកាត់សម្រាល បើវិលមុខ គួរតែទៅជួបពេទ្យ
- ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ?
- ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?
- ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ
ចំណុចសំខាន់
– ធ្លាក់ឈាមមិនទាន់អស់
– សុខភាពផ្លូវកាយមិនទាន់រឹងមាំវិញ
– ឈឺចាប់មុខរបួស (សម្រាលដោយវះកាត់)
– មានបញ្ហាផ្លូវចិត្ត
– ឈឺក្បាលវិលមុខ
– គ្មានកម្លាំងកំហែង
– ឈឺចាប់ក្នុងស្បូន
– មិនទាន់ជ្រើសវិធីពន្យារកំណើត។