ការស្វាគមន៍សមាជិកថ្មីចូលក្នុងគ្រួសារ គឺជាបទពិសោធន៍ដ៏រីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែក៏អាចជាភាពតានតឹងបំផុតមួយផងដែរ។ មានម៉ាក់ៗជាច្រើនជួបបញ្ហាស្ត្រេសក្រោយសម្រាលកូនរួច ពិសេសគឺស្ត្រីដែលក្លាយជាម៉ាក់ៗថ្មីថ្មោង ហើយម្ដាយម្នាក់ក្នុងចំណោមប្រាំបីនាក់ជួបបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល។
១. មើលថែខ្លួនឯង
ទោះជារវល់មើលថែកូនប៉ុណ្ណាក៏ដោយ ក៏ម៉ាក់ៗមិនត្រូវភ្លេចថែទាំខ្លួនឯងឲ្យបានល្អដែរ។ ដើម្បីជាជំនួយដល់ម៉ាក់ៗគ្រប់រូប ពេលមើលថែខ្លួន អាចគិតដល់ និងអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២.ថែរក្សាអនាម័យ
ម៉ាក់ៗទើបសម្រាល និងមានកូនថ្មីថ្មោងផង អាចនឹងរវល់ច្រើន ធ្វើឲ្យភ្លេច ឬខ្ចិលអនុវត្តវិធីរក្សាអនាម័យមាត់ធ្មេញ ឬក៏ងូតទឹកសម្អាតខ្លួនជាដើម។ ទោះបីជាម៉ាក់ៗរវល់យ៉ាងណាក៏ដោយ ការរក្សាអនាម័យខ្លួនប្រាណត្រូវតែអនុវត្តជានិច្ច ដើម្បីឲ្យរាងកាយមានក្លិនក្រអូបអាចជួយម៉ាក់ៗមានអារម្មណ៍ស្រស់ស្រាយបាន។
៣ ស្វែងរកជំនួយ
បញ្ហាស្ត្រេសក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ប៉ុន្តែការធ្លាក់ទឹកចិត្តក្រោយសម្រាលមិនមែនជារឿងធម្មតាឡើយ។ ដរាបណា ម៉ាក់ៗសង្កេតឃើញខ្លួនឯងគិតអ្វីៗមិនច្បាស់ដូចមុន អារម្មណ៍ចេះតែមិនល្អជាប្រចាំ ឬគេងមិនលក់ ជាដើម កុំរង់ចាំយូរ ម៉ាក់ៗគួររកជំនួយពីដៃគូដោយការនិយាយរឿងក្នុងចិត្ត ឬរកជំនួយពីគ្រូពេទ្យជំនាញផ្នែកចិត្តសាស្ត្រកាន់តែល្អ។
អត្ថបទគួរអាន៖