តើអ្នកគួរតមអាហារបែបណាដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាព?
ការតមអាហារ និងការគ្រប់គ្រងរបបអាហារ កំពុងតែក្លាយជានិន្នាការដ៏ពេញនិយមទូទាំងពិភពលោក ជាពិសេសអ្នកដែលចង់សម្រកទម្ងន់ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព។ ហេតុនេះ តើអ្នកគួរតែអនុវត្តការតមអាហារបែបណា ដើម្បីជួយឱ្យស្រកទម្ងន់ និងផ្តល់សុខភាពល្អ? បច្ចុប្បន្ន ជម្រើសនៃការតមអាហារដែលពេញនិយមគឺការតមអាហារបែបជាចន្លោះ ឬឆ្លាស់ពេលគ្នា ព្រោះវាមិនត្រឹមតែមិនផ្តល់ការប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ។ ដូចម្តេចដែលហៅថា ការតមអាហារបែបជាចន្លោះ ឬឆ្លាស់ពេលគ្នា? ការតមអាហារបែបជាចន្លោះ ឬឆ្លាស់ពេល គឺជាផែនការនៃការរៀបចំចន្លោះពេលនៃការបរិភោគ និងការតមអាហារ។ ប្រភេទនៃការញ៉ាំបែបនេះ ជារឿយៗត្រូវបានគេហៅថា «លំនាំ» «វដ្តន៍» ឬ «តារាងពេល» នៃការតមអាហារ។ ការតមអាហារបែបជាចន្លោះ មិនមែនជាការបង្អត់អាហារខ្លួនឯងឡើយ ប៉ុន្តែ វាការកាត់បន្ថយចំនួនកាឡូរី ក្នុងចន្លោះពេលខ្លី។ មានន័យថា អំឡុងពេលនៃការតមនេះ អ្នកនៅតែអាចពិសាទឹក និងភេសជ្ជៈផ្សេងទៀតបានដូចជា កាហ្វេខ្មៅ និងទឹកតែ ជាដើម អំឡុងពេលនៃការតមអាហារ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មានវិធីនៃការតមអាហារដ៏មានប្រសិទ្ធភាពជាច្រើន ប៉ុន្តែ ក៏អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។ ជាមួយគ្នានេះ អ្នកឯកទេសផ្នែកតមអាហារ អ្នកស្រី Julia Zumpano បានបញ្ជាក់ថា នៅពេលដែលយើងនិយាយអំពី ការតមអាហារបែបជាចន្លោះ ឬឆ្លាស់ពេល […]