ការទម្លាប់ខ្លួនរបូតអាហារពេលព្រឹក មិនមែនជាទម្លាប់ល្អឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពយើងបាន។ ការខកខានញ៉ាំអាហារពេលព្រឹកតាមទម្លាប់ ក៏អាចធ្វើឲ្យឆ្អល់ពោះ ឬឈឺពោះបានដែរ ពិសេសអ្នកធ្លាប់ញ៉ាំរាល់ថ្ងៃ ហើយបែរជាមិនញ៉ាំវិញ។
ការឈឺពោះដែលបណ្ដាលមកពីការមិនបានញ៉ាំអាហារពេលព្រឹក កើតឡើងដោយសារកាយរបស់យើងធ្លាប់ទទួលបាន ចំណីអាហារពេលព្រឹកទៀងទាត់ ពេលនោះប្រព័ន្ធរំលាយអាហារ ក្រពះ ក៏ត្រូវធ្វើការទៀតទាត់ដូចគ្នា ដោយបញ្ចេញអាស៊ីដរំលាយអាហារទាំងនោះ។ នៅពេលមួយដែលយើងមិនបានញ៉ាំអាហារពេលព្រឹក នោះក្រពះរបស់យើងក៏នៅតែធ្វើការបញ្ចេញជាតិអាស៊ីដដដែល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្រពះ មានការឈឺចុកចាប់រយៈពេលខ្លី។ បញ្ហានេះអាចបង្កឡើងភាគច្រើនដោយ អ្នកដែលទើបចាប់ផ្ដើមទម្លាប់បង្អត់អាហារពេលព្រឹក ឬក៏ញ៉ាំយឺតពេលជាដើម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ការបង្អត់អាហារពេលព្រឹកដែលឈានទៅដល់ការបង្កឲ្យមានការឈឺពោះ គឺជាជំហ៊ានដំបូងដែល សុខភាពប្រព័ន្ធរំលាយអាហារត្រូវទទួលរងផលប៉ះពាល់ដោយបរិមាណអាស៊ីដកើនឡើងក្នុងក្រពះដែលបានបញ្ចេញ ហើយគ្មានអាហារត្រូវរំលាយ។ គ្រោះថ្នាក់ដំបូងចាប់ពី ក្រពះ បន្ទាប់មកដល់ពោះវៀនតូច និង ចុងក្រោយពោះវៀនធំតែម្ដង។
ការសិក្សាបន្ថែមអំពីផលប៉ះពាល់នៃការមិនញ៉ាំអាហារពេលព្រឹកជះឥទ្ធពលដល់ផ្នែកផ្សេងៗទៀត ដូចបញ្ហាសរសៃឈាមខួរក្បាល បេះដូង និងការឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Leah Cahill អ្នកដឹកនាំការសិក្សាស្រាវជ្រាវអំពីជំងឺទឹកនោមផ្អែមប្រភេទ២ នៅសាកលវិទ្យាល័យ Dalhousie University ប្រទេសកាណាដា បានមានប្រសាសន៍ថា ការបង្អត់អាហារពេលព្រឹកខ្លួនឯង ក៏ស្ថិតក្នុងចំណុចបង្កហារនិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងការកើតជំងឺធាត់បានដែរ ព្រោះថា ភាពធន់នឹងអាំងស៊ុយលីន និងការគ្រប់គ្រងអ័រម៉ូនក្នុងរាងកាយនឹងមានការកើនឡើងដូចគ្នាទៅនឹងហារនិភ័យនៃជំងឺ គាំងបេះដូង និងជំងឺលើសសម្ពាធឈាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
សូមកុំយល់ច្រឡំថា ការបង្អត់អាហារពេលព្រឹកអាចជួយកាត់បន្ថយការឡើងគីឡូ ឬអាចជួយសម្រកគីឡូឲ្យសោះ ជាក់ស្ដែងមិនមែនដូចការគិតនោះទេ ផ្ទុយទៅវិញវានឹងបង្កផលប៉ះពាល់ដល់សុខភាពយើងទាំងស្រុង ពីព្រោះថារាងកាយរបស់យើងដែលបានសម្រាករយៈពេលយ៉ាងហោច៨ទៅ១០ម៉ោង នឹងត្រូវចាប់ផ្ដើមដំណើការជាថ្មីនៅថ្ងៃថ្មី ថាមពលថ្មី ដោយការញ៉ាំអាពេលព្រឹកនេះឯង។
ជារួមការបង្អត់អាហារពេលព្រឹកនោះ គឺបង្កផលប៉ះពាល់ទៅដល់ប្រព័ន្ធរំលាយអាហារ ដែលជំហានដំបូងត្រូវបង្ហាញសញ្ញាជាការឈឺពោះ ព្រោះការច្រាលអាស៊ីដក្រពះកើនឡើងខ្លាំងដោយគ្មានអាហាររំលាយ។
[embed-health-tool-bmi]