គ្នាយើងច្បាស់ណាស់ ប្រាកដជាស្គាល់ទៀបបារាំងមិនខាន ប៉ុន្តែក្រៅពីរសជាតិជូរអែមឆ្ងាញ់ មានដឹងថា ផ្លែឈើប្រភេទនេះលាក់អាថ៌កំបាំងពិសេសអីទៀតអត់? សំណួរនេះភាគច្រើនច្បាស់ជាមិនដឹងមែនហើយ ចាំ “Hello គ្រូពេទ្យ” ប្រាប់តែម៉ងទៅ ទៀបបារាំង ក្រៅពីផ្អែមឆ្ងាញ់ សម្បូរវីតាមីន គឺនៅអាចជួយកែខៃ និងការពារយើងពីជំងឺកាចសាហាវជាច្រើនថែមទៀត។
១- ទៀបបារាំងប្រឆាំងការរលាក
បើយើងមានបញ្ហា ឈឺខ្នង ទៀបបារាំង គឺលាក់កំពូលអត្ថប្រយោជន៍ ជួយដោះស្រាយបញ្ហានេះបាន ព្រោះមានផ្ទុកសារធាតុប្រឆាំងការរលាក។ អ្នកវិទ្យាសាស្ត្រជឿថា បើយើងស្ងោរទៀបបារាំងយកមកធ្វើជាថ្នាំលាប អាចព្យាបាលអាការៈរលាកលើខ្លួនប្រាណ និងបង្កើនល្បឿនព្យាបាលកាន់តែមានប្រសិទ្ធិភាព។ សារធាតុក្នុងទៀបបារាំង ក៏ជួយសម្រួលបញ្ហាផ្លូវដង្ហើម ដូចជា ក្អក ឬកកស្ទះផ្នែកណាមួយនៃផ្លូវដង្ហើម ជួយឲ្យមានអារម្មណ៍ធូរស្រាល និងអាចជួយបំបាត់ស្លេស្មផងដែរ។
២- ទៀបបារាំងជួយរក្សាស្បែកមានសុខភាពល្អ
គ្រាប់ទៀបបារាំង អាចផលិតជាសារធាតុមួយប្រភេទ ទប់ស្កាត់ការវិវត្តស្បែក កាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមជាំលើផ្ទៃមុខយ៉ាងមានប្រសិទ្ធភាព ពិសេសពេលផ្ទៃមុខមានស្នាមជាំ និងអុចខ្មៅ។ បើប្រើសារធាតុនេះញឹកញាប់ ជួយធ្វើឲ្យស្បែកមានសុខភាព ការពារមិនឲ្យឆ្លងមេរោគ ឬបាក់តេរី។ ញ៉ាំទៀបបារាំង ជួយឲ្យស្បែកស្រស់ស្អាត ព្រោះសម្បូរសារធាតុចិញ្ចឹម។
៣- ទៀបបារាំងការពារមហារីក
ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា Acetogenins Quinolones និងជាតិ Alkaloids ទៀបបារាំង ត្រូវគេជឿថា មានសមត្ថភាពទប់ស្កាត់មហារីក និងកាត់បន្ថយទំហំដុំសាច់មិនប្រក្រតី។
ការស្រាវជ្រាវបង្ហាញថា ទៀបបារាំង ជាជម្រើសមួយដើម្បីព្យាបាលជំងឺមហារីក។ សារធាតុ Acetogenin ក្នុងផ្លែឈើនេះ ជួយកាត់បន្ថយការផ្គត់ផ្គង់ឈាម រារាំងការលូតលាស់នៃកោសិកាមិនប្រក្រតី។ សារធាតុទាំងនេះ កាត់បន្ថយហានិភ័យ មហារីក មហារីកលំពែង មហារីកក្រពេញប្រូស្តាត និង ផ្ដាច់បារី ជួយឲ្យសរីរាង្គទាំងនោះមានលក្ខណៈប្រសើរឡើង។ ចំណែកសារធាតុអុកស៊ីតកម្មក្នុងទៀបបារាំង ជួយបង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំរាងកាយថែមទៀតផង។
៤- កត្តាគួរស្វែងយល់
យ៉ាងណា គ្មានភស្តុតាងគ្រប់គ្រាន់ណាមួយ ណែនាំឲ្យញ៉ាំទៀបបារាំង ឬផលិតផលចម្រាញ់ពីផ្លែឈើប្រភេទនេះនៅឡើយទេ។ ជាទូទៅ ទៀបបារាំង ១ផ្លែ មានផ្ទុកសារធាតុ Aannonacin (សារធាតុគីមីពុលអាចប៉ះពាល់ប្រព័ន្ធប្រសាទ) ប្រហែល ១៥មិល្លីក្រាម ហើយក្នុងផលិតផលចម្រាញ់ចេញពីទៀបបារាំង មួយកំប៉ុង មានផ្ទុកសារធាតុនេះ ៣៦ មិល្លីក្រាម។
គួរអាន៖
- មិនដែលដឹងសោះថាអម្ពិលទឹកមានអត្ថប្រយោជន៍ច្រើនម្ល៉ឹង
- អាហារដែលមានកម្រិតអ៊ីស្តាមីន អ្នកឧស្សាហ៍ប្រតិកម្មគួរដឹង
- ទំពាំងបាយជូរខ្មៅផ្ដល់អត្ថប្រយោជន៍ច្រើន មិនគួររំលង
- ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ
- ញ៉ាំភេសជ្ជៈកំប៉ុងរាល់ថ្ងៃ អាចប៉ះពាល់សុខភាពរាងកាយច្រើនយ៉ាង
- ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
- គ្រាប់ល្ពៅ កុំញ៉ាំច្រើនពេកអាចបង្កបញ្ហាសុខភាពមួយចំនួន
[embed-health-tool-bmr]