សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធានការពារខ្លួនពីគ្រោះរញ្ជួយដី កុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិត

ត្បិត​ថា ​ប្រទេស​យើង​ មិន​ធ្លាប់​មាន​ការរញ្ជួយ​ដី​ធ្ងន់ធ្ងរ​ក៏​ពិត​មែន​ តែ​គ្រោះធម្មជាតិ​គ្មាន​អ្នក​ណា​អាច​​ស្មាន​ដឹង​មុន​ទេ អ៊ឹចឹង​ហើយ​ គ្នា​យើង​គួរ​ចេះ​ពី​របៀប​ការពារ​ខ្លួន​ឱ្យ​ហើយ​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ក្នុង​ករណី​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង។ ១. ក្រាប​ចុះ​ ក្នុង​ករណី​ភាគ​ច្រើន យើង​អាច​ការពារ​ខ្លួន​បាន ​ប្រសិនបើ​យើង​អនុវត្តន៍​បែប​នេះ​ភ្លាម​ៗ ក្រាប​ចុះ​ភ្លាម​ៗ ដើម្បី​ជៀសវាង​ការ​ដួល​ យក​ដៃ​ក្តោប​ក្បាល​ និង​ក ពួន​នៅ​ក្រោម​តុ​រឹងមាំ ២. ប្រសិនបើ​នៅ​ក្នុង​ផ្ទះ កុំ​រត់​ទៅ​ខាង​ក្រៅ ឬ​បន្ទប់​ផ្សេង​ទៀត​អំឡុង​ពេល​រញ្ជួយ​ដី។ ការ​នៅ​នឹង​មួយ​កន្លែង អាច​បញ្ចៀស​ការ​រងរបួស​បាន​មួយ​ភាគ​ដែរ ហើយ​ដើម្បី​កាត់បន្ថយ​ការ​រងរបួស​ គ្នា​យើង​គួរ​អនុវត្តន៍​វិធាន​ខាង​ក្រោម៖ បើ​អាច ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​កញ្ចក់​ ធ្នើ​ដាក់​សៀវភៅ ឬ​គ្រឿង​សង្ហារឹម​ធំ​ៗ ដែល​អាច​ដួល​សង្កត់​លើ​យើង​បាន​ ព្យាយាម​ចាប់​យក​វត្ថុ​ដែល​អាច​ការពារ​ក្បាល​ និង​ផ្ទៃ​មុខ​របស់​យើង​បាន​ពី​កម្ទេចកម្ទី ឬ​អំបែង​កញ្ចក់ ប្រសិនបើ​នៅ​ក្នុង​ផ្ទះ​បាយ​ ចូល​បិទ​ចង្ក្រាន​ហ្គាស ប្រសិនបើ​នៅ​លើ​គ្រែ គួរ​នៅ​មួយ​កន្លែង ហើយ​យក​ខ្នើយ​ការពារ​ក្បាល​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ប្រសិនបើ​យើង​នៅ​លើ​អាគារ​ខ្ពស់​ គួរ​នៅ​ក្នុង​អាគារ​នោះ​សិន គេច​ឱ្យ​ឆ្ងាយ​ពី​បង្អួច ក្រាប​ចុះ និង​យក​ដៃ​ការពារ​ក្បាល​ និង​ក កុំ​ប្រើ​ជណ្តើរយន្ត​ ពីព្រោះ​ចរន្ត​ភ្លើង​អាច​នឹង​ត្រូវ​កាត់​ផ្តាច់​ [embed-health-tool-heart-rate] ៤. ប្រសិនបើ​យើង​នៅ​ខាង​ក្រៅ ត្រូវ​នៅ​កន្លែង​នោះ​សិន គេច​ចេញ​ពី​អាគារ ខ្សែ​ភ្លើង តំបន់​ដែល​មាន​ប្រេង និង​ហ្គាស រក​កន្លែង​ចំហ និង​ឆ្ងាយ​ពី​ដើមឈើ បង្គោល​ទូរសព្ទ និង​អាគារ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ចំណេះដឹងទូទៅ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]


ចំណេះដឹងទូទៅ

សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព គ្នាយើងគួរដឹង!

ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​​ គឺ​សុទ្ធ​តែ​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គ្នា​យើង​គួរ​​ស្វែង​យល់។ ទោះ​ជា​ពេល​ខ្លះ យើង​មិន​ទាន់​ដឹង​ពី​ការប្រែប្រួល​ភ្លាម​ៗ​ដែល​កើត​លើ​​រាងកាយ​ ដោយ​សារ​តែ​​ទម្លាប់​​រស់នៅ​មិន​ល្អ​យ៉ាងណា​ក្តី ប៉ុន្តែ​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​ព្រមាន​មួយ​ចំនួន​​នៅ​លើ​ភ្នែក ក្រចក​ ឬ​ស្បែក​ជាដើម។ ដូចគ្នា​នេះ​ដែរ បបូរ​មាត់​យើង​ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​​ផង​ដែរ។​ សញ្ញា​ព្រមាន​ពាក់ព័ន្ធ​នឹង​សុខភាព​ដែល​បង្ហាញ​តាម​រយៈពេល​បបូរ​មាត់ ជាទូទៅ បបូរ​មាត់​ដែល​មាន​សុខភាព​ល្អ ច្រើន​តែ​មាន​សភាព​ទន់ មាន​សំណើម និង​មាន​ពណ៌​ធម្មជាតិ ហើយ​មាន​ភាព​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ខ្លះ​ៗ​ដែល​កើត​លើ​បបូរ​មាត់​ដូច​ខាង​ក្រោម។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. បបូរ​មាត់​ស្លេក បបូរ​មាត់​ស្លេក ឬ​ពណ៌​ស្វាយ អាច​បង្ហាញ​ពី​ភាព​ស្លេកស្លាំង ឈាម​រត់​ខ្សោយ​ ​បញ្ហា​ផ្លូវ​ដង្ហើម​ ដោយ​សារ​តែ​កង្វះ​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម។ ២. បបូរ​មាត់​ស្ងួត និង​ប្រេះ ក្រៅ​ពី​កត្តា​អាកាសធាតុ បញ្ហា​មាត់​ស្ងួត អាច​បណ្តាល​មក​ពី​កង្វះ​ជាតិ​ទឹក​ ឬ​វីតាមីន​ផ្សេង​ៗ។ ប្រសិនបើ​បបូរ​មាត់​យើង​ប្រេះ​ជាប់​ជា​ប្រចាំ នោះ​អាច​ជា​សញ្ញា​នៃ​កង្វះ​អាហារូបត្ថម្ភ ឬ​បញ្ហា​ស្បែក។ [embed-health-tool-heart-rate] ៣. ហើម​មាត់ ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ហើម​ អាច​បង្ក​ឡើង​ដោយ​អាលែកហ្ស៊ី ការ​ឆ្លង​មេរោគ ឬ​រលាក ដែល​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល។ ​៤. ឈឺ​បបូរ​មាត់​ ឬ​មាន​ដំបៅ ចំណែក​ឯ​បបូរ​មាត់​ដែល​មាន​ដំបៅ ឬ​ឈឺចាប់​ អាច​បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូចជា​​ជំងឺ​ដំបៅ​ក្នុង​មាត់​ជា​ដើម។ ៥. ប្រេះ​នៅ​គែម​មាត់​ ការ​ប្រេះ​នៅ​គែម​មាត់​ អាច​ជា​សញ្ញា​នៃ​កង្វះ​វីតាមីន ​B ឬ​ជាតិ​ដែក ដែល​អាច​ជា​ការ​បង្ក​រោគ​ផ្សិត​ឈ្មោះ​ថា Angular cheilitis។ ៦. […]


ចំណេះដឹងទូទៅ

កុំចេះតែសាក រុក្ខជាតិ និងសត្វល្អិតខ្លះ មានជាតិពុលខ្លាំង អាចគ្រោះថ្នាក់ដល់អាយុជីវិត

ថ្មីៗ​នេះ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ធ្វើ​ឲ្យ​អំពាវនាវ​ដល់​សាធារណជន ឲ្យ​ជៀសវាង​ញ៉ាំ​ពពួក​រុក្ខជាតិ ឬ​សត្វ​ល្អិត​មួយ​ចំនួន​ដែល​យើង​មិន​ស្គាល់ ឬ​មិន​ធ្លាប់​ហូប​ ពីព្រោះ​វា​អាច​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ជាក់ស្តែង កាល​ពី​ថ្ងៃ​ទី០៤ ខែ​សីហា ឆ្នាំ​២០២៣​នេះ មាន​ប្រជា​ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ បាន​ពុល​អាហារ ដោយ​ពួក​គាត់​ទាំង​​ពីរ​ បាន​បរិភោគ​សត្វ​កំភេម​ខ្មោច​អស់​ចំនួន​៨​ក្បាល​ ប្តី​ចំនួន​៣​ក្បាល​ ហើយ​ប្រពន្ធ​ចំនួន​៥​ក្បាល។ ប្រមាណ​ជា​១០​នាទី​ក្រោយ​ អ្នក​ទាំង​ពីរ​មាន​អាការៈ​រមាស់​ ក្អួត​ចង្អោរ និង​ពងបែក​ក្នុង​មាត់។ ទោះ​បី​ជា​ទទួល​បាន​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា​ក្តី ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ហេតុ​នេះ​ហើយ យើង​ទាំង​អស់​គ្នា គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​មែន​ទែន​ មុន​ពេល​បរិភោគ​ពពួក​រុក្ខជាតិ និង​សត្វ​ល្អិត​ណាមួយ ជា​ពិសេស​គឺ​សត្វ​កំភេម​ខ្មោច​តែ​ម្តង។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព ជំទាវ ឱ វណ្ណឌីន ណែនាំវិធីលាងដៃមិនឲ្យរបក ស្ងួត ប្រេះ កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ អាល់កុលមេតាណុលអាចសម្លាប់វីរុស COVID-19 […]


រោគសញ្ញា

ស្រ្តីអង់គ្លេសម្នាក់ស្ទើរតែបាត់បង់ជីវិតក្រោយឆ្លងដោយបាក់តេរីម្យ៉ាង

ស្ត្រី​អង់គ្លេស​ម្នាក់​​ដែល​មាន​វ័យ​២៧​ឆ្នាំ​ ស្ទើរ​តែ​បាត់បង់​ជីវិត​​ភ្លាម​ៗ បន្ទាប់​ពី​ឆ្លង​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា necrotizing Fasciitis ដែល​ជា​បាក់តេរី​ស៊ី​សាច់។ បើយោង​តាម​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស អ្នក​ស្រី Charleigh Chatterton ​បាន​សម្រាល​កូន​ស្រី​ម្នាក់​ដោយ​ពុំ​មាន​ផលវិបាក​ណា​មួយ​ក្រោយ​សម្រាល​​ឡើយ ប៉ុន្តែ​​​ស្រាប់​តែ​មាន​កន្ទួល​លេច​ឡើង​នៅ​លើ​ពោះ​របស់​នាង ទើប​​ត្រូវ​ត្រឡប់​មក​កាន់​មន្ទីរ​ពេទ្យ​វិញ។ ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ក្រុម​គ្រូពេទ្យ​រក​ឃើញ​ថា អ្នក​ស្រី​បាន​ឆ្លង​បាក់តេរី necrotizing Fasciitis ​និង​មាន​ឱកាស​រស់​តិចតួច​បំផុត។ អំឡុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​ ស្ថានភាព​សុខភាពរបស់ស្ត្រីរូបនេះ ​​គឺ​កាន់​តែ​យ៉ាប់យ៉ឺន និង​មិន​ដឹង​ខ្លួន​។ ការ​ឆ្លង​បាក់តេរី​មួយ​ប្រភេទ​នេះ តម្រូវ​ឲ្យ​ស្ត្រី​រូប​នោះ​ត្រូវ​ធ្វើការ​វះកាត់​បន្ទាន់​ ដើម្បី​យក​ជាលិកា​ដែល​ងាប់​​ចេញ​យ៉ាង​ច្រើន និង​បញ្ឈប់​បាក់តេរី​ស៊ី​សាច់​កុំ​ឲ្យ​រាលដាល​បន្ថែម​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​របស់​ស្ត្រី​អង់គ្លេស កន្ទួល​នៅ​លើ​ពោះ នៅ​ពេល​ដែល​ប៉ះ​ត្រង់​កន្ទួល​នោះ សីតុណ្ហភាព​រាងកាយ​ចាប់ផ្តើម​ក្តៅ​ខ្លាំង សន្លប់​មិន​ដឹង​ខ្លួន។ ការ​ឆ្លង​បាក់តេរី Necrotizing Fasciitis ​​​បាក់តេរី Necrotizing Fasciitis មិន​មែន​ជា​ករណី​​កម្រ​ខ្លាំង​នោះ​ឡើយ។ បើ​យោង​តាម​ការ​ស្ទង់​មតិ​មួយ​ បាន​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល​ជា​៥០០​នាក់​នៅ​ប្រទេស​អង់គ្លេស បាន​ឆ្លង​បាក់តេរី​មួយ​នេះ ជា​រៀង​រាល់​ឆ្នាំ។ តើ​បាក់តេរី​នេះ​ជា​អ្វី? ហើយ​​ប៉ះពាល់​ដល់​មនុស្ស​ដោយ​របៀប​ណា​? បាក់តេរី​នេះ​ប៉ះពាល់​ដល់​ជាលិកា​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក អាច​បណ្តាល​ឲ្យ​មាន​របួស​ស្រាល បើ​មិន​ព្យាបាល​ភ្លាម​ៗ​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត រោគសញ្ញា​អាច​ស្រដៀង​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ ឬ​កន្ទួល និង​ហើម​នៅ​តាម​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ អាច​វិល​មុខ […]


ចំណេះដឹងទូទៅ

គន្លឹះទាំង៤ ជួយកម្ចាត់ភាពខ្ជិលច្រអូស និងក្រោកពីគេងដោយភាពស្វាហាប់

គ្នា​យើង​មួយ​ចំនួន​តែង​មាន​អារម្មណ៍​នឿយ​ហត់​ និង​អស់​កម្លាំង​ក្រោយ​​ភ្ញាក់​ពី​គេង ដែល​កត្តា​នេះ អាច​រំខាន​ដល់​កិច្ចការ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ហើយ​ ដើម្បី​កម្ចាត់​ភាព​ខ្ជិល​ច្រអូស​នេះ​ចេញ ដោយ​បង្កើន​ភាព​ស្វាហាប់​ និង​ការ​គិត​វិជ្ជមាន​ក្រោយ​ភ្ញាក់​ពី​គេង​ យើង​អាច​សាកល្បង​អនុវត្តន៍​តិចនិក​ងាយ​ៗ​ទាំង​ប៉ុន្មាន​នេះ។ ធ្វើ​ម៉េច​ទើប​អាច​ភ្ញាក់​ពី​គេង​ដោយ​ថាមពល​ និង​ភាព​ស្វាហាប់? ១. បង្កើត​កាលវិភាគ​គេង ការ​បង្កើត​កាលវិភាគ​គេង​ឲ្យ​​បាន​ត្រឹមត្រូវ ព្រម​ទាំង​ថែទាំ​កន្លែង​គេង​ឲ្យ​មាន​អនាម័យ​ និង​ផាសុកភាព អាច​​ជួយ​ឲ្យ​យើង​គេង​លក់​បាន​ស្កប់ស្កល់​ និង​មាន​សុខភាព​ល្អ។ អ្នក​ជំនាញ​បាន​ណែនាំ​ថា យើង​គួរ​តែ​គេង​ឲ្យ​បាន​ទៀងទាត់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជៀសវាង​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង មួយ​វិញ​ទៀត យើង​ក៏​មិន​គួរ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​រហូត​ដល់​ពេល​យប់​ជ្រៅ​ពេក​ដែរ ពីព្រោះ​​ពន្លឺ​ពណ៌​ខៀវ​ពី​ឧបករណ៍​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ និង​កាត់បន្ថយ​ការ​បញ្ចេញ​អ័រម៉ូន​គេង។ ជំនួស​មក​រិញ យើង​គួរ​តែ​ជ្រើស​យក​ការ​ស្តាប់​តន្ត្រី ឬ​អាន​សៀវភៅ ដើម្បី​​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ និង​គេង​លក់​ស្រួល។ [embed-health-tool-heart-rate] ៣. កត់ត្រា​កិច្ចការ​​ត្រូវ​ធ្វើ​សម្រាប់​ថ្ងៃ​បន្ទាប់ ពិត​ណាស់​ ការ​កត់ត្រា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ក្លៀវក្លា និង​ពោរពេញ​ទៅ​ដោយ​ថាមពល​នៅ​ថ្ងៃ​បន្ទាប់​ នេះ​ក៏​ដោយ​សារ​តែ​យើង​បាន​រៀបចំ​កិច្ចការ​តាមលំដាប់លំដោយ​រួចរាល់។ ៤. បង្កើត​ទម្លាប់​ល្អ​ជា​រៀង​រាល់​ព្រឹក ដើម្បី​ទទួល​បាន​អារម្មណ៍​ល្អ និង​ខួរក្បាល​ឈ្លាសវៃ យើង​គួរ​តែ​សាកល្បង​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ​ត្រឹម​តែ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​អាច​ជ្រើសរើស​លំហាត់​ប្រាណ​​ណាមួយ​ដែល​ស័ក្តិសម។ ធ្វើ​ដូច​នេះ យើង​មិន​ត្រឹម​តែ​មាន​រាងកាយ​មាំមួន​​ប៉ុណ្ណោះទេ​ ថែម​ទាំង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ បង្កគ្រោះថ្នាក់ចំពោះសុខភាព […]


ព័ត៌មាន

លើកទី១នៅអង់គ្លេស ទារកកើតពីការបញ្ចូលហ្សែនមនុស្ស​បីនាក់

ទារក​ម្នាក់​កើត​មក​ដោយ​មាន​ការ​រួម​បញ្ចូល​ហ្សែន​ ឬ DNA របស់​មនុស្ស​បី​នាក់ ដែល​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ករណី​ទី​មួយ​ហើយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​BBC កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣​។ ​បើ​តាម​សារព័ត៌មាន​BBC DNA ភាគ​ច្រើន​របស់​ទារក​បាន​មក​ពី​ម្ដាយ និង​ឪពុក​របស់​គេ ហើយ​ប្រហែល​០,១​ភាគ​រយ បាន​មក​ពី​​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​ដែល​យល់​ព្រម​បរិច្ចាគ​។ ​វិធីសាស្ត្រ​បញ្ចូល​ DNA បី​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​ទារក​​កុំឲ្យ​កើត​មក​មាន​បណ្ដុំ​ជំងឺ​កាច​សាហាវ​ម្យ៉ាង​ឈ្មោះ​ថា Mitochondrial diseases។ បណ្ដុំ​ជំងឺ Mitochondrial diseases​ ជា​បញ្ហា​សុខ​ភាព​ដែល​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​ mitochondria​​ក្នុង​រាង​កាយ​។ Mitochondria មាន​នាទី​​​បង្កើត​ថាមពល​ដល់​កោសិកា​ក្នុង​រាង​កាយ​។ នៅ​ពេល​ដែល​ mitochondria មិន​​​អាច​ផលិត​ថាមពល​ទៅ​តាម​តម្រូវ​ការ​របស់​រាង​កាយ​បាន នោះ​វា​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​សរីរាង្គ​ផ្សេងៗ​ទៀត​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ជំងឺ Mitochondrial diseases​ អាច​​ប៉ះ​ពាល់​ដល់​ផ្នែក​ជា​ច្រើន​នៃ​រាង​កាយ រួម​ទាំង​កោសិកា​ផង​ដែរ ដែល​រួម​មាន​ខួរក្បាល ប្រព័ន្ធ​ប្រសាទ សាច់ដុំ តម្រង​នោម បេះដូង ថ្លើម ភ្នែក ត្រចៀក និង​លំពែង​។​ ​ជំងឺ​នេះ​មិន​អាច​ព្យាបាល​ជា​នោះ​ទេ ហើយ​អាច​ធ្វើ​ឲ្យ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ ឬ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​សម្រាល​។ បើ​តាម​ BBC មាន​គ្រួសារ​មួយ​ចំនួន​បាន​បាត់​បង់​កូន​ច្រើន​ដង​ដោយសារ​តែ​​ជំងឺ​មួយ​នេះ ហើយ​វិធីសាស្ត្រ​​បញ្ចូល​ហ្សែន​បី​​ប្រភេទ​បែប​នេះ​ជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជួយ​ឲ្យ​កូន​ដែល​កើត​ម​ក​មាន​សុខ​ភាព​ល្អ​។ អត្ថបទគួរអាន៖ ៥ តិចនិក […]


ចំណេះដឹងទូទៅ

ការសិក្សា៖ និយាយទូរស័ព្ទច្រើនប្រឈមហានិភ័យសម្ពាធឈាមខ្ពស់

ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​ចិន​ បាន​រក​ឃើញ​ថា ការ​និយាយ​ទូរស័ព្ទ​​​រយៈពេល​៣០​នាទី ឬ​លើស​ពី​នេះ​​ក្នុង​មួយ​សប្តាហ៍​ អាច​បណ្តាល​ឲ្យ​យើង​​មាន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់។ ការ​សិក្សា​នេះ​ដែរ​ បាន​ធ្វើ​ឡើង​លើ​​មនុស្ស​ចំនួន​១២១ ០៤៦​នាក់ និង​មាន​អាយុ​ចាប់​ពី​៣៧​ឆ្នាំ ដល់​៧៣​ឆ្នាំ ​ហើយ​អ្នក​ចូលរួម​ទាំង​នោះ ​មិន​ធ្លាប់​មាន​ជំងឺ​លើស​ឈាម​ពី​មុន​មក​ឡើយ។ ជា​លទ្ធផល​ រក​ឃើញ​ថា អ្នក​ដែល​និយាយ​ទូរស័ព្ទ​ច្រើន​​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​​ដល់​ទៅ​១២% នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​និយាយ​ទូរស័ព្ទ​តិច​ជាង​៣០​នាទី​ក្នុង​មួយ​សប្តាហ៍។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពិត​ណាស់​ កម្រិត​ទាប​នៃ​ថាមពល​ហ្វ្រេកង់ស៍​វិទ្យុ​ដែល​ភាយ​ចេញ​ពី​ទូរស័ព្ទ​ដៃ បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សម្ពាធ​ឈាម។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​​បាន​បង្ហាញ​ថា មនុស្ស​ពេញ​វ័យ​ជិត​១,៣​ពាន់​លាន​នាក់​ ដែល​មាន​អាយុ​ពី​៣០​ឆ្នាំ ទៅ​៧៩​ឆ្នាំ​មាន​សម្ពាធ​ឈាម​ខ្ពស់ ដែល​​នេះ​​ជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ការ​កើត​​បញ្ហា​គាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។ ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​មូលហេតុ​បង្ក​នៃ​​ជំងឺ​លើស​ឈាម​ និង​បញ្ហា​​លើស​សម្ពាធ​ឈាម​មាន​សារៈសំខាន់​ណាស់។ [embed-health-tool-heart-rate] ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​​ទូរស័ព្ទ​ដៃ​ផ្សេង​ទៀត ​​​​​​១. តឹង​សាច់​ដុំ ផល​ប៉ះពាល់​ដែល​កើត​មាន​ជា​ទូទៅ​ គឺ​បញ្ហា​តឹង​សាច់ដុំ​នៅ​ត្រង់​ក ស្មា និង​ដើម​ដៃ។​ នៅ​ពេល​ដែល​យើង​កាន់​ទូរស័ព្ទ​រយៈពេល​យូរ សាច់ដុំ​យើង​នឹង​ចុក​រួយ ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​អាការៈ​​ឈឺ​ក្បាល​ផង​ដែរ។ ២. ឈឺ​ត្រចៀក​ ឬ​ខូច​ក្រដាស​ត្រចៀក ទន្ទឹម​នឹង​នេះ​ដែរ ផល​ប៉ះពាល់​មួយ​ទៀត​នៃ​ការ​និយាយ​ទូរស័ព្ទ​ច្រើន​ អាច​នាំ​ឲ្យ​យើង​ឈឺ​ត្រចៀក ឬ​ខូច​ក្រដាស​ត្រចៀក​តែ​ម្តង ជា​ពិសេស​នៅ​ពេល​ដែល​យើង​កាន់​ទូរស័ព្ទ​នៅ​ជិត​នឹង​ត្រចៀក​ពេក ឬ​បើក​សំឡេងឮខ្លាំង។ ៣. ប៉ះពាល់​ដល់​ភ្នែក ជាមួយ​គ្នា​នេះ​ដែរ ការ​មើល​ទូរស័ព្ទ​រយៈពេល​យូរ​ម៉ោង ក៏​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ចុក​រួយ​ភ្នែក ​ស្ងួត​ភ្នែក​ ឬ​ព្រឹល​ភ្នែក ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​ថែម​ទៀត​ផង។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ […]


ចំណេះដឹងទូទៅ

បើសន្លប់ដោយកម្តៅ អាចប្រឈមបញ្ហាពិការខួរក្បាល ឬខូចសរីរាង្គ

ការ​​សន្លប់​ដោយ​កម្តៅ ឬ​Heatstroke គឺ​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​អាច​គំរាមកំហែង​ដល់​អាយុ​ជីវិត។ បញ្ហា​នេះ​កើត​ឡើង​​នៅ​ពេល​​សីតុណ្ហភាព​រាងកាយ​ឡើង​​ខ្ពស់​ជាង​៤០​អង្សា ដោយ​អាច​បណ្តាល​ឲ្យ​ពិការ​ខួរ​ក្បាល ខូច​សរីរាង្គ ឬ​បាត់បង់​ជីវិត​ក៏​មាន។ អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​នឹង​ការ​សន្លប់​ដោយ​កម្តៅ​ថ្ងៃ? យើង​គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មាន​អាការៈ​នេះ ប៉ុន្តែ​ទារក​ និង​មនុស្ស​ចាស់​មាន​ហានិភ័យ​ខ្ពស់ ពីព្រោះ​តែ​រាងកាយ​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​ប្រកប​ដោយ​ប្រសិទ្ធភាព។ កីឡាករ ឬ​អ្នក​ដែល​មាន​តួនាទី​ការងារ​នៅ​ក្រោម​កម្តៅ​ថ្ងៃ​ច្រើន​ ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​នេះ​ដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! កត្តា​ផ្សេង​ទៀត​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​សន្លប់​ដោយ​កម្តៅ ផឹក​គ្រឿង​ស្រវឹង កង្វះ​ជាតិ​ទឹក ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដែល​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ មាន​បញ្ហា​សុខភាព​ជាក់លាក់​​ដូចជា​ វិបត្តិ​ដំណេក បញ្ហា​បេះដូង សួត តម្រង​នោម​។ ស្លៀក​សំលៀក​បំពាក់​តឹង ឬ​ក្រាសពេក ធាត់​ជ្រុល គ្រុន​ក្តៅ​ខ្លាំង ធ្លាប់​មាន​បញ្ហា​សន្លប់​ដោយ​កម្តៅ​ពី​មុន។ រោគសញ្ញា​នៃ​ការ​សន្លប់​ដោយ​កម្តៅ ស្បែក​ស្ងួត ដែល​មិន​បញ្ចេញ​ញើស ពិបាក​រក្សា​លំនឹង វង្វេង​ស្មារតី វិល​មុខ បែក​ញើស​ច្រើន​ ក្រោយ​ឈប់​ធ្វើ​លំហាត់​ប្រាណ​ ស្បែក​ក្តៅ ឬ​ស្លេកស្លាំង សម្ពាធ​ឈាម​ទាប ឬ​ខ្ពស់ ចង្អោរ ឬ​ក្អួត ចង្វាក់​បេះដូង​លោត​ញាប់ សន្លប់។ [embed-health-tool-heart-rate] ផលវិបាក​នៃ​ការ​សន្លប់​ដោយ​កម្តៅ ​សីតុណ្ហភាព​រាងកាយ​ខ្ពស់ អាច​បណ្តាល​ឲ្យ៖ ហើម​ខួរ​ក្បាល ខ្សោយ​តម្រង​នោម ខ្សោយ​ថ្លើម សារធាតុចិញ្ចឹមរាងកាយមិនទទួលបាន ខូច​សរសៃ​ប្រសាទ កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល […]


ចំណេះដឹងទូទៅ

ទម្លាប់ពេលព្រឹកទាំង៤នេះ ជួយប្រឆាំងនឹងភាពធាត់ គ្នាយើងគួរសាកល្បង

បញ្ហា​ធាត់​ជ្រុល​បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំ​មួយ​ ជា​ពិសេស​សម្រាប់​ស្រីៗ​យើង​តែ​ម្តង ពីព្រោះ​ភាព​ធាត់​មិន​ត្រឹម​តែ​​បង្អាក់​សម្រស់​របស់​យើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ជា​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ផង។ ដូច្នេះ​ហើយ​ ដើម្បី​ប្រឆាំង​ភាព​ធាត់​ គ្នា​យើង​អាច​សាកល្បង​អនុវត្ត​ទម្លាប់​ពេល​ព្រឹក​​ទាំង​៥​នេះ។ ១. ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ មូលហេតុ​ចម្បង​នៃ​ភាព​ធាត់​ គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​មេតាប៉ូលីស​យឺត។ ដូច្នេះ​ហើយ ដើម្បី​ពន្លឿន​ការ​ធ្វើ​មេតាប៉ូលីស យើង​គួរ​តែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១​​កែវ ទៅ​២​កែវ នៅ​រាល់​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង។ បន្ថែម​ពី​នេះ យើង​ក៏​អាច​ញ៉ាំ​ទឹក​​ក្រូច​ឆ្មារ​ និង​ទឹក​ឃ្មុំ​ ដែល​មាន​គុណ​ប្រយោជន៍​ល្អ​ក្នុង​ការ​សម្រក​ទម្ងន់។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ ទន្ទឹម​នឹង​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពី​២៥ ទៅ​៣០​នាទី​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ ក៏​ដូចជា​​ពោរពេញ​ទៅ​ដោយ​ថាមពល​ពេញ​មួយ​ថ្ងៃ។ ៣. ស្រូប​យក​ពន្លឺ​​ព្រះ​អាទិត្យ​ ពិត​ណាស់​ វីតាមីន​D មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​រាងកាយ​យើង ហើយ​ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន​D ដែល​ជួយ​ផ្តល់​ថាមពល​ដល់​រាងកាយ​ ក៏​ដូចជា​ការគិត។ ដូច​នេះ យើង​អាច​ដើរ​ហាត់ប្រាណ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ពេលព្រឹក​ ដើម្បី​ជួយ​កាត់បន្ថយ​ទម្ងន់​បាន​យ៉ាង​អស្ចារ្យ។ [embed-health-tool-pregnancy-weight-gain] ៤. ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀងទាត់ គ្នា​យើង​​មួយ​ចំនួន​ ជ្រើសរើស​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ដោយ​គិត​ថា​ការ​ធ្វើ​បែប​នេះ អាច​សម្រក​ទម្ងន់​បាន។ ប៉ុន្តែ​ ទម្លាប់​បែប​នេះ បែរ​ជា​បំផ្លាញ​រាងកាយ​យើង​ទៅ​វិញ ពីព្រោះ​ថា ការ​ឃ្លាន​រយៈពេល​យូរ​ម៉ោង​ពេក អាច​នាំ​ឲ្យ​យើង​ឡើង​ទម្ងន់​ជាជាង​ស្រក​ទម្ងន់។ លើស​ពី​នេះ ការ​បង្អត់​អាហារ​ខ្លួន​ឯង ក៏​អាច​បង្ក​ជា​កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​ផង​ដែរ។ អត្ថបទគួរអាន៖ វ៉ាក់សាំង​សំខាន់​ណាស់! កុំ​ដឹង​តែ​ទៅ​ចាក់​ ហើយ​អត់​ខ្វល់ […]


រោគសញ្ញា

មិនមែនតែក្មេងទេ មនុស្សពេញវ័យក៏កើតអូទីស្សឹមដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការមាន​អូទីស្សឹម អាច​មាន​លក្ខណៈ​ខុស​គ្នា​រវាង​កុមារ និង​មនុស្ស​ពេញ​វ័យ ហើយ​ការ​ស្វែង​រក​ពី​រោគសញ្ញា​ និង​សញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហានេះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ឲ្យ​យើង​រស់នៅ​កាន់​តែ​ប្រសើរ និង​អាច​គ្រប់គ្រង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ។ អូទីស្សឹម​ជា​អ្វី? ​អូទីស្សឹម​ ជាបញ្ហា​ប្រព័ន្ធ​ប្រសាទ​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហានេះ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ប្រើ​ ឬ​មិន​ប្រើ​​ពាក្យ​សម្ដី ជួប​បញ្ហា​ក្នុង​ការ​ចូល​រួម​ក្នុង​សង្គម​ ហើយ​ការ​បញ្ចេញ​អាកប្បកិរិយា​នៅ​មាន​កម្រិតផង​ដែរ​។ ជា​ទូទៅ​ បញ្ហា​នេះ​ ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ពេល​ដែល​យើង​នៅ​ក្មេង ប៉ុន្តែ​ក៏​មាន​ករណី​ខ្លះ​ដែល​មនុស្ស​ពេញ​វ័យ​ប្រឈម​នឹងបញ្ហានេះ​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា​នៃ​​អូទីស្សឹម​​លើ​មនុស្ស​ពេញ​វ័យ ​អូទីស្សឹម​​លើ​មនុស្ស​ពេញ​វ័យ​តែងតែ​ត្រូវ​បាន​គេ​មើល​រំលង ពីព្រោះ​រោគសញ្ញា​អាច​មាន​​ភាព​ខុស​គ្នា​ខ្លាំង អាស្រ័យ​លើ​​កត្តា​វ័យ​​ ដែល​បណ្តាល​ឲ្យ​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើ​មនុស្ស​ពេញ​វ័យ​មាន​ការ​ពិបាក​ជាង​​ការ​ធ្វើ​រោគវិនិច្ឆ័យ​លើ​កុមារ។ ថ្វី​ត្បិត​តែ​រោគសញ្ញា​ចំពោះ​ស្ត្រី​ អាច​មាន​លក្ខណៈ​ខុស​គ្នា​តិចតួច​រវាង​បុរស​ក៏​ពិត​មែន ប៉ុន្តែ​យើង​​នៅ​តែ​អាច​សង្កេត​មើល​រោគសញ្ញា​ទូទៅ​មួយ​ចំនួន​ ដែល​រួម​មាន៖ ពិបាក​បង្ហាញ​អារម្មណ៍ ពិបាក​យល់​ដឹង​ពី​ទស្សនៈ​របស់​អ្នក​ដទៃ ចូលចិត្ត​ធ្វើ​ចលនា ឬ​សំឡេងដដែល​ៗ ពិបាក​បញ្ជាក់​ហេតុផល​ដោយ​ប្រើ​ពាក្យ​សម្ដី មាន​ការ​រំញោច​អារម្មណ៍​ខ្លាំង។ ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ធ្វើ​តេស្ដ​លើ​មនុស្ស​ពេញ​វ័យ​​កើត​អូទីស្សឹម ពុំ​មាន​ការ​ធ្វើ​តេស្ដ​ឈាម​ ឬ​ការ​ស្កេន​លើ​រាងកាយ​ ដែល​អាច​បញ្ជាក់​​ថា​នរណា​​ម្នាក់​មាន​បញ្ហានេះ​ឡើយ។ ដូច្នេះ​ហើយ គ្រូពេទ្យ​អាច​ធ្វើការ​អង្កេត និង​វាយ​តម្លៃ​​ទៅ​លើ​លក្ខណៈ​មួយ​ចំនួន​ ដែល​រួម​មាន​៖ ខ្សោយ​សមត្ថភាព​ទំនាក់ទំនង​ក្នុង​សង្គម បញ្ចេញ​អាកប្បកិរិយា​ដដែល​ៗ រោគសញ្ញា​ដែល​ធ្លាប់​មាន​នៅ​វ័យ​ក្មេង រោគសញ្ញា​នៃ​ការ​ធ្លាក់​ចុះ​នៃ​មុខងារ​ប្រចាំ​ថ្ងៃ លក្ខខណ្ឌ​មួយ​ចំនួន​ ដូចជា​​វិបត្តិ​នៃ​ការ​អភិវឌ្ឍ​បញ្ញា។ [embed-health-tool-heart-rate] ការ​ព្យាបាល​ និង​ការ​គាំទ្រ​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​កើត​អូទីស្សឹម​ ចំពោះ​មនុស្ស​ពេញ​វ័យមាន​អូទីស្សឹម ដែលស្ថិត​ក្នុង​កម្រិត​​ត្រូវការ​ការ​គាំទ្រ​តិចតួច ការ​គ្រប់​គ្រង និង​វិធីព្យាបាល​ជាក់លាក់​មួយ​ចំនួន​ អាច​ជួយ​ឲ្យ​មុខងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​មាន​បញ្ហានេះ​ប្រសើរ​ឡើង។ វិធី​ទាំង​នេះ​រួម​មាន​៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ