សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក គឺជាថ្ងៃពិសេស ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងការដឹងគុណចំពោះគាត់។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ការបង្ហាញនូវការដឹងគុណចំពោះម្តាយ ទាំងនៅថ្ងៃធម្មតា នឹងថ្ងៃពិសេស អាចជួយឲ្យគាត់កាត់បន្ថយភាពតានតឹងមួយផ្នែកធំ និងបង្កើតឲ្យមានអារម្មណ៍ស្ងប់ ដែលជួយដល់សុខុមាលភាពជាទូទៅរបស់គាត់។ ហេតុនេះ ដើម្បីជួយពង្រឹងសុខភាពរបស់ម្តាយអ្នកនាំឱកាសទិវាមាតាពិភពលោកខាងមុខ តាមរយៈការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោមនេះ៖ ១. សរសេរសំបុត្រដែលបង្ហាញពីការដឹងគុណ វិធីមួយក្នុងចំណោមវិធីដ៏មានអត្ថន័យបំផុតដែលអ្នកអាចធ្វើបានសម្រាប់អ្នកម្តាយរបស់អ្នក គឺការសរសេរសំបុត្របញ្ជាក់ពីទឹកចិត្តរបស់អ្នកទៅកាន់គាត់។ ការចំណាយពេលសរសេរពីរឿងរ៉ាវដែលអ្នកម្តាយរបស់អ្នកបានធ្វើចំពោះអ្នក និងឥទ្ធិពលរបស់គាត់លើជីវិតរបស់អ្នក គឺជាការបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណ ហើយការធ្វើបែបនេះ នឹងបង្កើតឲ្យមានចំណងទំនាក់ទំនងរបស់អ្នកកាន់តែស្អិតល្មួត និងធ្វើឲ្យម្តាយរបស់អ្នកកាត់បន្ថយភាពតានតឹង និងមានអារម្មណ៍ធូរស្រាល ដែលជះឥទ្ធិពលដល់សុខុមាលភាពទាំងមូល។ ២. ចម្អិនអាហារដែលម្តាយរបស់អ្នកចូលចិត្ត ពិតណាស់ម្តាយរបស់យើង បានចម្អិនម្ហូបរាប់ពាន់លើករួចមកហើយសម្រាប់យើង ហេតុនេះ ការចម្អិនម្ហូបដែលគាត់ចូលចិត្ត ឬម្ហូបថ្មីប្លែកដែលគាត់មិនធ្លាប់ភ្លក្ស នឹងធ្វើឲ្យគាត់មានអារម្មណ៍ល្អ ដែលនាំឲ្យគាត់មានសុខភាពផ្លូវអារម្មណ៍ល្អដូចគ្នា។ ការធ្វើបែបនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ក៏ដូចជាបង្ហាញពីការដឹងគុណរបស់អ្នកចំពោះម្តាយរបស់អ្នក។ [embed-health-tool-baby-poop-tool] ៣. នាំម្តាយរបស់អ្នកទៅលំហែរនៅខាងក្រៅផ្ទះ ការនាំម្តាយរបស់អ្នកទៅដើរលេងនៅខាងក្រៅ ដូចជា ញ៉ាំអាហារ មើលកុន ឬដើរកម្សាន្តតាមរមណីយដ្ឋាននានា គឺជាការបង្ហាញពីការដឹងគុណរបស់អ្នក និងបង្កើតឲ្យមានការចងចាំថ្មីៗ និងល្អៗ ហើយការធ្វើបែបនេះក៏ជាការបង្ហាញពីការលើកទឹកចិត្តដ៏ធំដល់សុខភាពផ្លូវចិត្តរបស់ម្តាយអ្នកផងដែរ។ ៤. ឲ្យកាដូដែលមានអត្ថន័យ កាដូមិនចាំបាច់មានតម្លៃថ្លៃឡើយ ប៉ុន្តែ អ្នកអាចគិតលើកាដូដែលផ្តល់ការកម្សាន្ត និងការចាប់អារម្មណ៍ចំពោះម្តាយរបស់អ្នក ដូចជា សៀវភៅដែលគាត់ចង់អាន ដំណាំសម្រាប់ដាំក្នុងសួនច្បាររបស់គាត់ គ្រឿងអលង្ការ ឬឧបករណ៍ហាត់ប្រាណ ជាដើម។ […]

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

លេបថ្នាំ​ផ្សំ​ផ្តេសផ្តាស ជំងឺ​មិនជា​ហើយ​​ប៉ះពាល់​សុខភាព​ទៀត

ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​ថា នៅ​ទីក្រុង ឬ​ជនបទ​នោះ​ទេ តែង​មាន​ទម្លាប់​ផ្សំ​ថ្នាំ​លេប ១លេប ២លេប ៣លេប។ ការ​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន កន្លែង​លក់​ថ្នាំពេទ្យ ដោយ​មិនមាន​វេជ្ជបញ្ជា ការ​ធ្វើ​រោគ​វិច្ឆ័យ​ពី​គ្រូពេទ្យ​ទេ នឹង​មានផល​ប៉ះពាល់​ដល់​សុខភាព ពិសេស​ក្មេងៗ។ ការ​ទិញ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​មួយ​ចំនួន ដូចជា ប៉ារ៉ាសេតាម៉ុល ថ្នាំវីតាមីន ជាដើម​នោះ មិន​មាន​អ្វី​ប៉ះពាល់​សុខភាព​នោះ​ទេ។ តែ​ប្រការ​គួរ​ចៀសវាង គឺ​ការ​ផ្សំថ្នាំ​ច្រើន​មុខ​ដើម្បី​​ព្យាបាល​ជំងឺ។ គ្រូពេទ្យមិនតម្រូវឲ្យយើង​ទៅទិញថ្នាំដោយខ្លួនឯងឡើយ ឯ​ឱសថស្ថាន​ក៏​ពុំ​មាន​សិទិ្ធ​ក្នុង​ការ​ផ្សំ​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយគ្មានវេជ្ជបញ្ជាដូច​គ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស​ប៉ះពាល់​អ្វីខ្លះ? ក្រៅ​ពី​មនុស្ស​ចាស់ កូន​ក្មេង​ប៉ះពាល់​សុខភាព​ខ្លាំង​បំផុត​នៅ​ពេល​ប្រើ​ថ្នាំ​ផ្សំ ជាពិសេស​ថ្នាំផ្សំ​ដែល​កិន​ឲ្យ​ម៉ដ្ត​បញ្ចូលគ្នា ដូច្នេះ​កម្រិត​ជាតិ​ថ្នាំ​បែង​ចែក​ពុំ​បាន​ស្មើគ្នា​នោះ​ទេ ឯ​ប្រភេទ និង​ឈ្មោះ​ថ្នាំ​យើង​ក៏​មិន​បាន​ដឹង តើ​ជា​ថ្នាំ​អ្វី​ឲ្យ​ពិត​ប្រាកដ។ ម្យ៉ាង​វិញ​ទៀត​ការ​ប្រើ​ថ្នាំ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​ក្បូន និងចំនួនថ្ងៃនៃការព្យបាល មិន​គ្រប់កម្រិតថ្នាំ ឬ​លើស​ថ្ងៃខែបរិច្ឆេទត្រឹមត្រូវ អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ ​ អាច​​ឲ្យអ្នក​ជំងឺ​ស៊ាំថ្នាំ ពិបាក​ព្យាបាល ឬ​វិវត្ត​ទៅ​ជា​ជំងឺ​​អ្វីមួយ​ផ្សេង​ទៀត។ ជំងឺ​ប្រភេទ​ណា​មិន​បាច់​ទៅ​ជួប​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ច័យភ្លាមៗ? មិន​មែន​សុទ្ធ​តែ​គ្រប់​ប្រភេទ​ជំងឺ​នោះ​ទេ មាន​ករណី​លើក​លែង​មួយ​ចំនួន ដូចជា​ជំងឺ​ផ្តាសាយ ក្តៅខ្លួន​តិចតួច យើង​មិន​ចាំបាច់​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិច្ឆ័យ និង​ចេញ​វេជ្ជ​បញ្ជា​ឡើយ។ យើង​អាច​ទិញ​ថ្នាំបញ្ចុះ​កម្តៅមក​លេប​ដោយ​​ខ្លួន​ឯង ត្រូវ​មាន​អនាម័យ និងញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ក្នុង​ករណី​មិន​ធូរស្រាល នោះ​ចាំ​យើង​ទៅ​ជួប​គ្រូពេទ្យ។


ព័ត៌មាន

កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល

ដើម​ឆ្នាំ ​២០១៩ ​នេះ មនុស្ស​ជាច្រើននៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​​ស្លាប់ដោយសារ​ជំងឺ​កញ្រ្ជឹល ដោយ​តួលេខ​គឺ​​ច្រើនជាង ​ចំនួន​សរុបកាល​ពី​​ឆ្នាំ​ ២០១៨។ អ្នកជំនាញ​ព្រមាន​ថា ក្មេងៗ​​ប្រមាណ ២,៦​លាន​នាក់ នៅ​ក្នុង​ប្រទេស​នេះ នៅតែ​ប្រឈម​ឆ្លង​ជំងឺ​កញ្រ្ជឹល​។ ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល បាន​សម្លាប់​មនុស្ស ២៦១​នាក់ នៅ​ឆ្នាំ ២០១៩​ ហើយ​ជនរងគ្រោះ​ភាគច្រើន គឺកុមារ​អាយុក្រោម ៥ ​ឆ្នាំ។ នេះ​បើតាម​ការ​រកឃើញ​របស់​អង្គការ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ។ កាលពីឆ្នាំ​ ២០១៨ តួលេខ​សរុបនៃ​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​កញ្រ្ជឹល មាន​ ២០២​នាក់ កើនឡើង ៥៤៧ ភាគរយ បើធៀប​នឹង​ឆ្នាំ​ ២០១៧។ ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក រីឆាត ហ្គោរដុន ប្រធាន និង​ជា​នាយកប្រតិបត្តិ​កាកបាទក្រហម​ហ្វីលីពីន បាន​បញ្ជាក់​ថា "វាពិតជា​មិនអាច​ទទួល​យក​បាន​នោះទេ ដែល​កុមារ​នឹង​បន្ត​ស្លាប់ ដោយសារ​ជំងឺ​កញ្រ្ជឹល​នៅ​ក្នុង​ឆ្នាំ​២០១៩ ទៀត"។ ពេល​នេះ អង្គការ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ រួម​ជាមួយ​ក្រសួង​សុខាភិបាល​ហ្វីលីពីន កំពុង​ដាក់​គោលដៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល​លើ​កុមារ​ទាំង​អស់ នៅ​តំបន់​ចំនួន ៧ ដែលងាយ​​រងការ​រាត​ត្បាត​​ខ្លាំង​ដោយ​ជំងឺ​កញ្រ្ជឹល នៅ​ក្នុង​រយៈពេល ១២ ​ខែ​ខាងមុខ។ លោក រ៉ូឌី ខន់ស្ដានទីណូ នាយក​ការិយាល័យ​ការពារ […]


ព័ត៌មាន

ពលរដ្ឋ​អាមេរិក ស្លាប់​ក្រោយ​ញ៉ាំ​អយស្ទ័រឆៅ

ស្រ្តី​​ជន​ជាតិ​អាមេរិកាំង​​ម្នាក់​ បាន​ស្លាប់​​​​ក្រោយ​ពេល​ញ៉ាំ អយស្ទ័រ ឆៅ​ ប្រមាណ ២០ថ្ងៃ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ របស់​បណ្តាញ​ព័ត៌មាន​យក្ស ជាច្រើន​ជុំវិញ​ពិភពលោក រាប់បញ្ចូល​ទាំង​បណ្តាញ​ព័ត៌មាន​នៅ អាមេរិក និងអង់គ្លេស។ ​សារព័ត៌មាន​​អាមេរិក​ Inside Edition បាន​ឲ្យដឹង​ថា លោក​ស្រី​ Jeanette LeBlanc ​ជា​មួយ​ស្វាមី​​ បាន​ធ្វើ​ដំណើរ​ទៅ​លេង​​មិត្តភក្តិ​​​និង​សាច់​ញាតិ​នៅ​រដ្ឋ​ ឡូ​សា​នៀ​ និង​បានញ៉ាំអយស្ទ័រ ​​នៅ​ទីនោះ​។ ត្រឹម​​រយៈ​ពេល ​២៤​ម៉ោង លោក Bergquist ដែល​ជា​​ជាប្តី បាន​ឃើញ​ប្រពន្ធ​របស់​ខ្លួន​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ខ្លាំង និង​ពិបាក​ដក​​​ដង្ហើម​។ " អ្នក​អាច​ឃើញ​​សភាព​នាង​ ពិត​ជា​ពិបាក​ដក​ដង្ហើម កម្តៅ​ខ្លួន​នាង​ឡើង​ក្តៅ ហើយ​ជើង​របស់​នាង​ឡើង​រោល​កន្ទួល​"។ នេះ​បើ​តាម​ លោក Bergquist ។ ក្រោយ​ពេល​​បញ្ជូន​ ទៅ​មន្ទីរ​ពេទ្យ​​ភ្លាម​ៗ ក្រុម​វេជ្ជបណ្ឌិតប្រាប់​​ថា​​ លោក​ស្រី​ Jeanette​​ បាន​ញ៉ាំ​​អយស្ទ័រ​ឆៅ ​មាន​ផ្ទុក​​បាក់តេរី​​​ម្យ៉ាង​ឈ្មោះ Vibrio ដែល​​បាក់​តេរី​​នេះ​ភាគ​ច្រើន​​វិវត្ត​ខ្លួន ​ក្នុង​អាហារ​សមុទ្រ​ដូច​ជា ​អយ​ស្ទ័រ​ ជា​ដើម​។ តាម​ការឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ​ ករណី​លោក​ស្រី​​ Jeanette ធ្លាប់​​មាន​ការ​វះ​កាត់​ក្រពះ ជាហេតុ​​បង្កឲ្យអាការៈ​​​លោក​ស្រី​កាន់​តែ​ធ្ងន់​ធ្ងរ​។ ទោះ​​បី​ជា​មាន​​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ អាការៈ​របស់​លោក​ស្រី Jeanette​​ […]


ព័ត៌មាន

ថៃប្រើ​កញ្ឆាព្យាបាលជំងឺ​ថប់​បារម្ភ និង​អាការៈឈឺ​ឆាប់​ផ្សេងៗ

ប្រទេស​ថៃ​​​​​ ត្រៀមសាក​ល្បងប្រើដើម​កញ្ឆា​​ ផលិត​ជា​​​ថ្នាំ​វេជ្ជសាស្រ្ត​​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ ដោយ​រំពឹង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ នា​ដើម​ខែ​​កក្កដា​ ខាង​មុខ​​នេះ​។ លោក​​ ណុន​​ថា​កាន សូ​វាន់​ភី​ដូ​គុល ប្រធាន​​​​​​​​​​ផ្នែក​ស្រាវជ្រាវ ​​​​​​​និង​អភិវឌ្ឍ​​ឱសថកម្ម​សាស្រ្ត​​នៃ​​រដ្ឋាភិបាល​ថៃ ​​​​​​បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​​សាក​ល្បង​​​​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​​កញ្ជា​​​​​​ នៅ​ក្នុង​ទម្រង់​ជា​តំណក់​​ថ្នាំ​ (Sublingual Drops) នឹង​ត្រូវ​​ប្រើ​លើ​​អ្នក​ជំងឺអាការៈ​​ឈឺ​ចាប់​​​ផ្សេង​ៗ​ និង​​​​​​​​​​ពិបាក​​ព្យាបាល​​ដោយ​ថ្នាំ។ ​ការ​ស្រាវ​ជ្រាវពាក់ព័ន្ធ ​​ប្រភេទ​ប្រេង​កញ្ឆា​​​​ខាង​លើ​ បាន​បង្ហាញ​ថា វា​​​​អាច​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល ​អាច​ប្រាប់​ឲ្យ​ដឹង​ពី​​ការ​ឈឺ​ចាប់ ​អារម្មណ៍ និង​មុខ​ងារ​របស់​សតិ​បញ្ញា។ ពេល​​​ទប់​ការ​បំបែក​សារធាតុ​គីមី​ក្នុង​ខួរ​ក្បាល នាំ​ឲ្យ​សារធាតុ​ទាំងនោះ​កើន​ឡើង​ខ្ពស់​ក្នុង​ឈាម ​​បន្ថយ​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ទាក់ទង​​ជំងឺ​មួយ​ចំនួន ​ដូច​ជា​ ជំងឺ​វិកល​ចរិត (Schizophrenia) ថប់​បារម្ភ (Anxiety) ក៏ដូច​ជាជំងឺកន្ត្រាក់​សាច់​ដុំ​ខុស​ប្រក្រតី (Dystonia) ​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា​​ ​ការ​ប្រើ​ប្រាស់​ប្រភេទ​ថ្នាំ​ខាង​លើ​​​​​​​​ចំពោះ​អ្នក​ជំងឺ នឹង​ត្រូវ​​ឆ្លង​​កាត់​ការ​ពិនិត្យ​ និង​​ប្រើ​ប្រាស់​​​ចំពោះ​តែ​អ្នក​ជំងឺ​​ដែល​បាន​ជ្រើស​រើស​ក្នុង​បញ្ជី​ប៉ុណ្ណោះ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្រ្តី​​ផ្នែក​សុខភិបាល​ខាង​លើ​។ គួរ​បញ្ជាក់​ថា ថៃ​ជា​ប្រទេស​ទី​១ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រើ​​​សារធាតុ​ពី​កញ្ជា​នៅ​ក្នុង​វិស័យវេជ្ជសាស្រ្ត​ យ៉ាង​ណា​មិញ ការ​ប្រើ​ប្រាស់​​សារធាតុ​កញ្ជា​ក្រៅ​ពី​វិស័យ​នេះ​ ត្រូវ​បាន​ច្បាប់​ហាម​ឃាត់​៕ ​​​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ព័ត៌មាន

បន្លែ​នៅ​​ផ្សារមួយចំនួន អាចមាន​ជាតិ​គីមី​ច្រើន​មុខ ប៉ះពាល់​សុខភាព​

ជាតិគីមី​ក្នុង​បន្លែ​ផ្លែឈើ ឬ​ចំណី​អាហារ​ផ្សេងៗ​ពិត​ជា​ពិបាក​សម្គាល់​ដោយ​ភ្នែក​ទទេ​ខ្លាំង​ណាស់។ បើ​តាម​អ្នក​ឯកទេស​កសិកម្ម លោក ភុន រតនា ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​លើ​វិស័យ​នេះ អះអាង​ថា បន្លែ​ផ្លែឈើ​ដែល​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ផ្ទុក​សារធាតុ​គីមី​ដល់​ទៅ ៤ ប្រភេទ​ចម្បងៗ។ លោក ភុន រតនា អ្នកឯកទេសកសិកម្ម ១- ប្រភេទសារធាតុគីមីលើបន្លែផ្លែឈើ ថ្នាំកម្ចាត់សត្វល្អិត៖ ជា​ក្រុម​ដែលកសិករពេញ​និយម​ប្រើ​ជាង​គេ ថ្នាំ​កម្ចាត់​សត្វ​ល្អិត​មាន​សមាសធាតុ​ជាតិ​គីមី​ពុល​ជាង ១ពាន់មុខ ដោយ​ឡែកនៅ​ស្រុក​ខ្មែរ​កសិករ​ប្រើ​ពី ៣-៤ មុខ​ប៉ុណ្ណោះ។ ការ​បាញ់​ថ្នាំ​កម្ចាត់​សត្វ​ល្អិត ជួយ​ឲ្យ​បន្លែ​បាន​ផល​ច្រើន មិន​ចាំបាច់​ចំណាយ​ពេល​ថែទាំ​ដិត​ដល់។ ថ្នាំ​ព្យាបាល​ជំងឺ៖សម្រាប់​ព្យាបាល​​ជំងឺ​ផ្សិត បាក់តេរី វីរុស​មួយ​ចំនួន ​លើពិសេស​ដំណាំ​ហូប​ផ្លែ​ដែល​មាន​ជំងឺដង្កូវ​ដួងស៊ី​នៅ​លើ​ដើម ឬ​ផ្លែ។ ថ្នាំរក្សាគុណភាព៖ បាញ់​ដើម្បី​កុំ​ឲ្យបន្លែ​បំភាយ​ចំហាយ​ទឹក។ នៅ​ក្នុង​បរិយាកាស​ធម្មតា រុក្ខជាតិ​ត្រូវ​ការ​បំភាយ​ចំហាយ​ទឹក​ដើម្បី​ខ្លួន​ត្រជាក់ ដូច្នេះ​ពេល​យើង​ប្រមូល​ផល​ហើយ បន្លែ​នឹង​ឆាប់​ស្វិត​ស្រពោន ដោយសារ​អស់​ជាតិ​ទឹក​ក្នុង​ខ្លួន ឆាប់​ស្រាល​គីឡូ។ ដូច្នេះ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ ពិសេស​ការ​នាំចូល​ពី​បរទេស ឈ្មួញ​ចាំបាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​រក្សា​គុណភាព ដើម្បី​កុំ​ឲ្យ​បន្លែ​ឆាប់​ខូច ដោយ​មិន​ចាំបាច់​ប្រើ​វិធី​ទម្លាក់​សីតុណ្ហភាព (ទុក​ទូរទឹកកក)។ ថ្នាំរក្សាពណ៌៖ ថ្នាំ​ប្រភេទ​នេះ​ធ្វើ​ឲ្យ​បន្លែ​នៅ​ស ស្រស់​ល្អ មិន​​ប្រែ​ពណ៌ មិន​ខ្មៅ មើល​ទៅ​គួរ​ឲ្យ​ចង់ញ៉ាំ។ ថ្នាំ​រក្សា​ពណ៌ពេញ​និយម​ចំពោះ​បន្លែ ដូចជា​ត្រយូង​ចេក-ដើមចេក​ហាន់ គ្រឿងបុក ខ្ញីហាន់ សណ្តែក​បណ្តុះ​ជាដើម។ (រូបតំណាង) ២- ផលប៉ះពាល់ចំពោះសុខភាព ក្នុង​ចំណោម​ជាតិ​គីមី​ទាំង ៤ ប្រភេទ​ខាង​លើ​នេះ មាន​តែ​ថ្នាំ​រក្សា​ពណ៌​ទេ ដែល​យើង​ងាយ​មើល និង​សម្គាល់​ដោយ​ភ្នែក​ទទេ​ជាង​គេ ចំណែក​ឯ​ផល​ប៉ះពាល់​នៃ​ការ​ញ៉ាំ​បន្លែ​គីមីវិញ […]


ព័ត៌មាន

ម៉ាក់ៗ​ប្រយ័ត្ន​ប្រយែង ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល

មនុស្ស​ស្រី​ពិបាក​មួយ​ចប់ តែ​បើ​និយាយ​រឿង​សុខភាព​ពេល​ពពោះ សម្រាល​កូន​វិញ​រឹត​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ កាល​ពី​សប្តាហ៍​មុន Hello គ្រូពេទ្យ បាន​ចេញ​ផ្សាយ​អំពី​ សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ពេល​នេះ​បងប្អូន​ស្រីៗ​យើង​ទាំងអស់​គ្នា​មកដឹង​ពី​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល​កូន​វិញ​ម្តង តើ​មាន​អ្វីខ្លះ? ១- បែកទឹកភ្លោះ តែមិនឈឺពោះ កៀក ឬ​ដល់​ថ្ងៃ​សម្រាល ស្រាប់​តែ​ម៉ាក់ៗ​ បែក​ទឹក​ភ្លោះ​មុន ប៉ុន្តែ​មិន​ឈឺ​ពោះ​ទាល់​តែ​សោះ ត្រូវ​តែ​ស្វែង​រក​ជំនួយ​ជា​បន្ទាន់។ ក្រោយ​បែក​ទឹក​ភ្លោះ​យ៉ាង​យូរ ១២ ម៉ោង ប្រសិន​បើ​ម៉ាក់ៗ​មិន​ឈឺ​ពោះ ស្បូន​មិន​បើក ឬ​បើក​បាន​តិច នោះ​គ្រូពេទ្យ​នឹង​អន្តរាគមន៍នូវវិធីផ្សេងៗ​ដើម្បី​សង្រ្គោះ​ជីវិត​ម្តាយ និង​កូន។ ២- ឈឺពោះរយៈពេលយូរ ការ​ឈឺពោះ​ខ្លាំង អូស​បន្លាយ​ពេល​លើស​ពី ១២ ម៉ោង​ហើយ នៅ​តែ​គ្មាន​សញ្ញា​កើត​អាអូន​ទេ នេះ​ជា​រឿង​គ្រោះថ្នាក់ ដែល​អាច​សម្លាប់​ទាំង​ម៉ាក់​ទាំង​កូន។ វិធី​ដែល​សង្គ្រោះ​បាន មាន​តែ​ការអន្តរាគមន៍ពីគ្រូពេទ្យជំនាញ។ ៣- ធ្លាក់ឈាម អំឡុង​ពេល​សម្រាល​ស្ត្រី​បាត់បង់​ឈាម​ច្រើន​ណាស់ ចំពោះ​ម៉ាក់ៗ​​មួយ​ចំនួន​ដែល​ខ្សោយ សេ្លកស្លាំង អាច​មាន​គ្រោះថ្នាក់ ប្រឈម​នឹង​ការ​ខ្វះឈាម ត្រូវ​បញ្ចូល​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល។ ៤- ទងសុករុំកកូន ទង​សុក​រុំ​បេប៊ី​តែ​១​ជាន់​មិន​មាន​ឧបសគ្គ​នោះ​ទេ តែ​បើ​ច្រើន​ជាន់​នឹង​ពិបាក​សម្រាល ព្រោះ​ក្បាល​កូន​មិន​ព្រម​ចុះ ឯ​ចង្វាក់​បេះដូង​បេប៊ី​ក៏​ធ្លាក់​ចុះ បែប​នេះ​មានតែ​វិធី​វះកាត់​ទេ​ទើប​អាច​សង្គ្រោះ​បាន។ អត្ថបទពាក់ព័ន្ធ៖ គ្រប់​ខែ​ហើយ! ត្រូវ​ដឹង​ពី​សញ្ញា​ឈឺ​ពោះ​ជិត​សម្រាល ហេតុ​ផល​ប្រុសៗ​​ចូល​បន្ទប់​សម្រាល​ជា​មួយ​​ប្រពន្ធ របៀប​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ?

កាលណា​និយាយ​ដល់​​មហារីក នរណា​ក៏​ភ័យដែរ វា​ជា​ជំងឺ​កាច​សាហាវ មាន​ច្រើន​ប្រភេទ សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។ នៅ​កម្ពុជា​មាន​តួលេខ​អ្នក​កើត​ជំងឺ​មហារីក​ថ្មី ប្រមាណ​ជា ១ម៉ឺន៥ពាន់់​នាក់់​ក្នុង១​ឆ្នាំៗ នេះ​បើតាមទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក។ តើ​មាន​កត្តា​សំខាន់ៗ​អ្វីខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក? យើង​អាច​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ដោយ​របៀប​ណា? មហា​រីក​មាន​ច្រើន​ប្រភេទ ក្នុង​ចំណោម​នោះ​ជំងឺ​មហារីក​ខ្លះ​មាន​មូលហេតុ​ច្បាស់​លាស់ ខណៈ​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត​មក​ដល់​បច្ចុប្បន្ន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មាន​កត្តា​ខ្លះ​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ១- អ្វីទៅជាជំងឺមហារីក មហារីក​ជា​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​លូតលាស់​ខុស​ធម្មតារបស់កោសិកា​ណា​មួយ ហើយ​បង្កើត​បាន​ជា​សំណុំ​កោសិកា​ហៅ​ថា ដុំមហារីក។ ​គ្រប់​ប្រភេទ​ជំងឺ​មហារីកអាចរីករាលដាលទៅកោសិកា ឬសរីរាង្គណាមួយនៅជិតខាង​​មិន​ឈប់ឈរ។ ជំងឺ​មហារីក​អាច​ចាប់ផ្តើម​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៃ​រាងកាយ​មនុស្ស​យើង ដែល​មាន​កោសិកា​រាប់​ពាន់​លាន។ ជា​ធម្មតា​កោសិកា​មនុស្ស​យើង​លូតលាស់ និង​បែងចែក ដើម្បី​បង្កើត​កោសិកា​ថ្មីៗ​ដែល​រាងកាយ​ត្រូវការ នៅ​ពេល​កោសិកា​ចាស់ ឬខូច កោសិកា​ទាំង​នោះ​នឹង​ស្លាប់ ហើយ​មហារីក​នឹង​រាល​ត្បាត​ភ្លាម។ ២- កត្តាជំរុញ ទោះ​ជា​ជំងឺ​មហារីក​ប្រភេទខ្លះ​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ក្តី តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​នូវ​កត្តា​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺ​មហារីក។ តំណពូជ៖ កត្តា​តំណពូជ ឬហ្សែន ដែល​ផ្តល់​ឲ្យ​កើត​មហារីក​ជំរុញ​ពី​មួយ​ជំនាន់​មួយ​ទៅ​មួយ​ជំនាន់ ដូច​ជា​ជីដូន​ជីតា​បញ្ជូន​មក​ម្តាយ​ឪពុក រួច​បញ្ជូន​មក​កូនតៗ​គ្នា។ មេរោគ-បាក់តេរី៖ មេរោគ និង​បាក់តេរីខ្លះដែល​មាន​នៅ​ក្នុង​ធម្មជាតិ​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ដូច​ជា​ជំងឺ​មហារីក​មាត់​ស្បូន បង្ក​ឡើង​ដោយ​មេរោគ HPV។ បរិយាកាស​ជុំវិញ៖ ខ្យល់ពុល ពន្លឺថ្ងៃ សារធាតុគីមី​មាន​ក្នុង​គ្រឿង​សំណង់។ ចំណីអាហារ៖ បារី ស្រា អាហារផ្អាប់ ជ្រក់ ខ្ចៅខ្យង -ល-។ ៣- […]


ព័ត៌មាន

កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

មិន​ថា​យើង មិន​ថា​គេ​នោះ​ទេ ​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត​របស់​ជូរប្រៃៗ ដូចជា​ជ្រក់ របស់​ត្រាំជាដើម ពេលខ្លះ​ញ៉ាំ​លេង ឬ​ផ្ទាប់​ជាមួយ​​អាហារ​ផ្សេង​ទៀត ឆ្ងាញ់​កប់មាត់។ ឆ្ងាញ់អ៊ីចឹង កុំ​ចេះកាយញាត់ៗ ​របស់​អស់​ហ្នឹង​ឲ្យ​សោះ ប្រយ័ត្ន​កើត​ជំងឺ​មហារីក​ដោយ​មិន​ដឹង​ខ្លួន។ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​លើក​ឡើង​ថា អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់​គ្រប់​ប្រភេទ មាន​​ជាតិ​អំបិល​ច្រើន ដើម្បី​រក្សា​ទុក​បាន​យូរ អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ បណ្តាល​ឲ្យ​កើតជំងឺលើសឈាម និងជំងឺផ្សេង​ទៀត។ មួយ​ទៀត​វិញ​គេ​តែង​សម្គាល់​នៅ​កំប៉ុង ឬ​ក្រឡ​ជ្រក់​ផ្នែក​ខាង​លើ តែង​មាន​ផ្សិត​សៗ ដែល ផ្សិត​នេះ​មាន​ឈ្មោះ​ថា Belta Alpha Toxin។ អ្វី​ដែល​គួរ​បារម្ភ​ខ្លាំង​នោះ ផ្សិត​ប្រភេទ​នេះ​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅ បណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក លោក​វេជ្ជបណ្ឌិត​រូបនេះ​អះអាង​បន្ត​ថា តាមការសិក្សាបែបវិទ្យាសាស្រ្ត​បាន​ប្រៀប​ធៀប​កម្រិត​គ្រោះថ្នាក់​រវាង​ផ្សិត Belta Alpha Toxin ជាមួយ​មេរោគ​រលាក​ថ្លើម​ប្រភទេ B និង C ចូលគ្នា ឃើញថា ផ្សិត​ដែល​មាន​នៅ​ក្នុង​ពពួក​ជ្រក់​នេះ សាហាវ​ជាង​មេរោគ​រលាក​ថ្លើម​ទាំង ​២ ​ប្រភេទ​ខាងលើ​ដល់​ទៅ ៣៣២ ដង […]


ព័ត៌មាន

អបអរសាទរ! បុរសកើតអេដស៍នៅអង់គ្លេស ពិនិត្យ​លែង​​ឃើញ​មេរោគ​ក្រោយ​ព្យាបាល

បុរស​ម្នាក់​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​ក្លាយជា​ជន​ទី ២ លើ​ពិភពលោក ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញ​ពី​ខ្លួន បន្ទាប់​ពីបាន​ទទួល​ការ​ប្ដូរ​ខួរឆ្អឹង (Bone Marrow) ពី​មនុស្ស​ម្នាក់​ ​មាន​ហ្សែន​ប្រឆាំង​នឹង​ជំងឺអេដស៍។ នេះបើតាមជីវវិទូ Ravindra Gupta ដែល​ដឹកនាំ​ក្រុម​វេជ្ជបណ្ឌិត​ព្យាបាល​បុរស​ដែល​មាន​ផ្ទុក​ជំងឺ​អេដស៍នេះ។ រយៈពេល​ជិត ៣​ឆ្នាំ បន្ទាប់ពី​ទទួល​បាន​ការ​ប្ដូរ​កោសិកា​ខួរ​ឆ្អឹង​ពី​បុរស​ម្នាក់​ ដែល​ហ្សែន​ដ៏កម្រ​ប្រឆាំង​នឹង​ការឆ្លង​ជំងឺ​អេដស៍ និង​ជាង ១៨​ខែ បន្ទាប់ពី​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​រួច​មក ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជាច្រើន​​បង្ហាញ​ថា គ្មាន​ការ​រកឃើញ​មេរោគ​អេដស៍​ពីមុន​នៅ​លើ​ខ្លួន​បុរស​នេះ​ទៀតទេ។ លោក Ravindra Gupta បញ្ជាក់​ថា "គ្មាន​មេរោគ យើង​អាច​រកឃើញ​​ទេ។ យើង​មិន​បាន​ប្រទះ​ឃើញ​អ្វី (មេរោគ​អេដស៍) នោះ​ទេ"។ យ៉ាង​ណា ជីវវិទូរូប​នេះ​ លើក​ឡើង​ថា អាច​ជារឿង​ប្រញាប់​ពេក បើ​អាច​និយាយ​ថា អ្នកជំងឺ​​ត្រូវ​បាន​ព្យាបាល​។ លោកថា​ ករណីនេះ គឺជា​ភស្ដុតាង​មួយ​នៃ​ទស្សនទាន ជួយ​អ្នកវិទ្យាសាស្រ្ត​បញ្ចប់​វត្តមាន​មេរោគ​អេដស៍លើ​ពិភពលោក​​នៅ​ថ្ងៃ​ណាមួយ ប៉ុន្ដែ​មិនមាន​ន័យ​ថា ការ​ព្យាបាល​ជំងឺ​អេដស៍​ត្រូវ​បាន​រកឃើញ​នោះ​ទេ។ បច្ចុប្បន្ន បុរស​ត្រូវ​បាន​សម្អាត​មេរោគ​អេដស៍​ចេញពី​ខ្លួន​នេះ ត្រូវ​បាន​គេហៅ​ថា "បុរស​ក្រុង​ឡុងដ៏" ដោយសារ​ករណី​នេះ គឺ​ស្រដៀង​នឹង​ករណី​ដំបូង​នៃ​ការ​ព្យាបាល​ជំងឺ​អេដស៍​លើ​បុរស​អាមេរិក​ម្នាក់​ឈ្មោះ Timothy Brown។ លោក Timothy Brown ត្រូវ​បាន​គេហៅ​ថា "បុរស​ក្រុង​ប៊ែកឡាំង" ដោយសារ​គាត់​ទទួល​បាន​ការ​ព្យាបាល​ស្រដៀង​នេះ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ […]


ព័ត៌មាន

ស្រីៗ​ធ្វើ​ការ​យប់ អាច​ឆាប់​អស់​រដូវទាំង​​វ័យ​ក្មេង

ការ​សិក្សា​ស្រាវជ្រាវ​មួយបង្ហាញ​ថា​ ស្រីៗ​​ធ្វើ​ការ​​​នៅ​វេន​យប់​​ ៩% នឹង​ជួប​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​។ ការ​ស្រាវ​ជ្រាវ​​ពី​សាកល​វិទ្យាល័យ​ Dalhousie ប្រទេស​កាណាដា​ បាន​សិក្សា​ទៅ​លើ​​​​​ពេទ្យ​ស្រី​​ជា​ច្រើន​នាក់​ ដែល​​ចំណាយ​ពេល​ធ្វើ​ការ​វេន​យប់​ យ៉ាង​តិច៣​​​​យប់​ក្នុង​មួយ​ខែ​។ លទ្ធ​ផល​​បង្ហាញ​ថា ត្រឹម​រយៈ​ពេល ​២​ឆ្នាំ ពួក​គេ​​​ជួប​​ហានិភ័យ​​នៃ​ការ​អស់​រដូវ​​​៩​ភាគ​រយ​។ បញ្ហា​នេះ កើត​ឡើងដោយ​សារ​តែ​​រាង​កាយ​​​​​​ដល់​​ពេល​វេលា​​​ត្រូវ​សម្រាក និង​មិន​​ទទួល​​ពន្លឺ​​ច្រើន​នៅ​ពេល​ធ្វើ​ការ​ ជា​ហេតុ​មួយ​​ធ្វើ​ឱ្យ​កម្រិត​អ័រមូន​​ដំណេក មេឡាតូនីន (Melatonin) ថយ​ចុះ​។ យ៉ាង​​ណា​​មិញ​ ការ​ស្រាវ​ជ្រាវ​​ដដែល បានឲ្យ​ដឹង​ដែរថា ភាព​ស្រ្តេស​នៅ​កន្លែង​ការងារ​ ឬ​ថែម​ម៉ោង​ធ្វើ​ការ​យប់​​ច្រើន ក៏​ជា​ចំណែក​ចូល​រួម​បង្ក​​​​បញ្ហា​អស់​រដូវ​នៅ​អាយុ​​វ័យ​ក្មេង​ផង​ដែរ​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស