សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ​​ពិត​ណាស់​ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ទោះ​ជា​យ៉ាង​នេះ​​ក្តី​ ការ​ឡើង​ទម្ងន់​​​មាន​កម្រិត​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កុមារ។ នៅ​ពេល​ដែល​កុមារ​​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​បន្ថែម​លើស​ពី​មួយ​កែវ នោះ​សន្ទស្សន៍ម៉ាស់រាងកាយ​នឹង​កើន​ឡើង​ត្រឹម​០.០៣ ប៉ុន្តែ​កត្តា​នេះ​​ក៏​អាស្រ័យ​ទៅ​លើ​​អាយុ​របស់​ក្មេង​ដូច​គ្នា ហើយ​អត្រា​នៃ​ការ​ឡើង​ទម្ងន់​នឹង​កាន់​តែ​ខ្ពស់​ចំពោះ​កុមារ​តូច​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​សិក្សា​ដដែល​​បាន​ឲ្យ​ដឹង​ថា កុមារ​ដែល​មាន​អាយុ​ក្រោម​១១​ឆ្នាំ​មាន​ការ​ឡើង​ទម្ងន់​កាន់​តែ​ឆាប់​រហ័ស​នៅ​ពេល​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ចំនួន​៨​លេខ ឬ​២៤០​មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ នេះ​មិន​មែន​បាន​ន័យ​ថា​ យើង​មិន​គួរ​បញ្ឈប់​​ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ទាំង​ស្រុង​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​​កាត់បន្ថយ​បរិមាណ​នៃ​ការ​ញ៉ាំ​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​សមស្រប ។ [embed-health-tool-bmr] ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​នោះ គឺ​ដោយ​សារ​តែ​ទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ជាមួយ​គ្នា​នេះ​ដែរ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ ចំណុចសំខាន់ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​ត្រឹម​មួយ​កែវ ឬ​ច្រើន​ជាង​នេះ​​ជា​រៀង​រាល់​ថ្ងៃ អាច​ធ្វើ​ឲ្យ​ទាំង​កុមារ​ និង​មនុស្ស​ពេញ​វ័យ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​ថ្មី​មួយ​ទៅ​លើ​ការ​សិក្សា​​ទាំង​៤២​កន្លង​មក។ ពិត​ណាស់ ទឹក​ផ្លែឈើ​​សុទ្ធ គឺ​ជា​ប្រភេទ​ទឹក​ផ្លែឈើ​ដែល​មិន​បន្ថែម​ជាតិ​​ស្ករ។ ប៉ុន្តែទឹក​​ផ្លែឈើ​សុទ្ធ​ ជា​ប្រភេទ​កាឡូរី​ទឹក​ ដែល​​មិន​មាន​ជាតិ​សរសៃ​ ឬ​មាន​ជាតិ​សរសៃ​តិចតួច បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​​ទាំង​មូល។ ដូច្នេះហើយ​ កុមារ​ដែល​មាន​អាយុ​ក្រោម​៦​ឆ្នាំ គួរ​ញ៉ាំ​ទឹក​ផ្លែឈើ​សុទ្ធ​​តិច​ជាង​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ចំពោះ​កុមារ​ដែល​មាន​វ័យ​តិច​ជាង​១​ឆ្នាំ គឺ​​មិន​គួរ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​សុទ្ធ​ឡើយ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! […]

ស្វែងរក សុខភាពទូទៅ

តេស្ដសុខភាព

Aldosterone test (តេស្តកម្រិតអ័រម៉ូនអាល់ដូស្តេរ៉ូន)

និយម​ន័យ១- អ្វីជា​តេស្ត​វាស់​អ័រម៉ូន​អាល់ដូស្តេរ៉ូន? តេស្ត​នេះ ជាការ​​វាស់​កម្រិត​ជាតិ​អ័រម៉ូន​អាល់ដូស្តេរ៉ូន​នៅ​ក្នុង​ឈាម ​ដែល​បញ្ចេញ​ដោយ​ក្រពេញ​លើ​តម្រង​នោម មាន​តួនាទី​គ្រប់គ្រង​លំនឹង​ជាតិ​សូដ្យូម​ (អំបិល) ​និង​ប៉ូតាស្យូម​ក្នុង​រាងកាយ។ អ័រម៉ូន​នេះ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​កើន​ឡើង​សម្ពាធឈាម​ ពេលណា​ការ​បញ្ចេញ​អ័រម៉ូន​អាល់ដូស្តេរ៉ូន ​ច្រើន​ខុស​ប្រក្រតី​ នាំ​ឲ្យ​ជាតិ​ប៉ូតាស្យូម​ចុះ​ ​បង្ក​ឲ្យ​កើត​ជា​ជំងឺ វិបត្តិ​ក្រពេញ​លើ​តម្រងនោម (Hyperaldosteronism) មាន ​២ ​ប្រភេទ​។ ប្រភេទ​ទី ១ ​កើត​ដោយសារ​ក្រពេញ​ខ្លួន​ឯង​ផ្ទាល់​មាន​ដុះ​ដុំ​សាច់ ជា​ទូទៅ​បង្កើត​ដោយ​កោសិកា​ស្លូត និង​មិន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ទេ​ ប៉ុន្តែ​ប្រភេទ​ទី ២ អាច​បង្ក​មក​ពី​បញ្ហា​ជា​ច្រើន​ដូចជា​ ជំងឺ​បេះដូង​ខ្សោយ ​ក្រិន​ថ្លើម​ តម្រង​នោម​​កើន​ជាតិ​ប៉ូតាស្យូម​លើស​កម្រិត ​​ថយ​ចុះ​ជាតិ​សូដ្យូម​ និង​ជំងឺ​ពុល​ឈាម​ពេល​មាន​ផ្ទៃពោះ។ តេស្ត​នេះ​ភាគ​ច្រើន​គេ​ធ្វើ​នៅ​ពេល​គេ​សង្ស័យ​ថា​ក្រពេញ​លើ​តម្រង​នោម​មាន​ការ​បញ្ចេញ​អ័រម៉ូន​ខុស​ធម្មតា​។ ២- ហេតុអ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? មាន​មូលហេតុ​មួយ​ចំនួន​ទាម​ទារ​ឲ្យ​យើង​ត្រូវ​ធ្វើ​តេស្ត​នេះ​ដូច​ជា៖ – ដឹង​ច្បាស់ពី​កម្រិត​អ័រម៉ូន​អាល់ដូស្តេរ៉ូន​ក្នុង​រាងកាយ – ដើម្បី​ពិនិត្យ​សាច់​ដុំ​ក្នុង​ក្រពេញ​លើ​តម្រង​នោម – រក​មូលហេតុ​នាំឲ្យ​ឡើង​សម្ពាធឈាម ឬ​កម្រិត​ប៉ូតាស្យូម​ធ្លាក់ចុះ។ កត្តាគួរប្រុង​ប្រយ័ត្ន​៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ត​ធ្វើ​តេស្ត​? មុន​ធ្វើ​តេស្ត យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​ព័ត៌មាន​មួយ​ចំនួន ពិសេស​បើ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ​ ព្រោះ​អាច​ប៉ះពាល់​ដល់​លទ្ធផល​តេស្ត ​និង​កត្តា​ជា​ច្រើន​ដូចជា​ស្ត្រេស​ជាដើម។ ជាទូទៅ​គ្រូពេទ្យ​អាច​ណែនាំ​ពី​វិធី​ខ្លះៗ​មុន​នឹង​ធ្វើ​តេស្ត​ ដូចជា៖ – តម​អាហារប្រៃ​ – ចៀសវាង​ហាត់ប្រាណ​ខ្លាំង​ពេក​ – ចៀសវាង​ការ​ញ៉ាំឫស​ម្យ៉ាងឈ្មោះ Licorice (មាន​សារធាតុ​ច្រឡំ​ជាមួយ​អ័រម៉ូន​អាល់ដូស្តេរ៉ូន) – ការ​កំណត់​ម៉ោង​ពេល​ធ្វើ​តេស្ត ​គឺ​សំខាន់​ព្រោះ​​ជា​ធម្មតា​អ័រម៉ូន​ប្រភេទ​នេះបញ្ចេញ​នៅ​ពេល​ព្រឹក។ ដំណើរការតេស្ត៤- គួរ​ត្រៀម​អ្វីខ្លះមុនធ្វើ​តេស្ត? ជាទូទៅ​​ដើម្បី​ពិនិត្យ​កម្រិត​អ័រម៉ូន​នេះ គឺ​ត្រូវ​បូម​ឈាម ពិនិត្យ​មើល​សារធាតុ​ចំបាច់មួយចំនួន ហើយ​មុន​ដំណើរ​ការ​បូមឈាម​ យើង​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម៖ – […]


តេស្ដសុខភាព

H. Pylori Test (តេស្ត​មេរោគ​ក្រពះ Helicobacter Pylori)

និយមន័យ១- អ្វី​ជា​តេស្ត​មេរោគ​ក្រពះ? តេស្ត នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​រក​មើល ករណី​បង្កដោយ​មេរោគ អេលីកូបាក់ទែ​ពីឡូរី  (H. pylori) បង្ក​ឲ្យ​មាន​ដំបៅ​រលាក​លើ​ភ្នាស​ក្រពះ ​និង​ផ្នែក​ខាង​ដើម​ពោះវៀន​តូច​ ប៉ុន្តែ​គ្រូពេទ្យ​រក​ឃើញ​ថា គ្នាយើង​​ខ្លះ​មាន​មេរោគ​នេះ​ដូចគ្នា តែ​មិន​វិវត្ត​ទៅ​ជា​ដំបៅ​ខូង​ក្នុង​ក្រពះ ​ពោះ​វៀន​នោះ​ទេ។ គ្រូពេទ្យ​អាច​ប្រើ​តេស្ត ៤​ប្រភេទ ​ដើម្បី​រក​មើល​មេរោគ​ដូចជា៖ – តេស្ត​ឈាម៖ ​រក​មើល​អង់ទីករ​ប្រឆាំងរោគ​ក្នុង​ឈាម​ដើម្បី​ដឹងថា ​តើយើង​កំពុង​មាន​រង​ការ​បង្ក​រោគ​ស្រួច​ស្រាវ ​ឬ​​ធ្លាប់​មាន​ប្រវត្តិឆ្លង​​មេរោគ​នេះ​ក្នុង​ឈាម​ឬ​អត់? – តេស្ត​ដង្ហើម៖ ​ដើម្បី​រក​មើល​វត្តមាន​មេរោគ​ក្នុង​ក្រពះ​តែ​ម្ដង គ្រូពេទ្យ​អាច​ប្រើ​តេស្ត​នេះ​តាម​ដាន​​ប្រសិទ្ធភាព​ការ​ព្យាបាល​ផង​ដែរ។ – តេស្ត​លាមក៖ រក​មើល​សារធាតុ​ភ្ញោច​ឲ្យ​កកើត​អង់ទីករ​នៅ​ក្នុង​លាមក​ អាច​កំណត់​រោគ​វិនិច្ឆ័យ ​និង​មើល​ពី​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល។ – ច្រឹប​សាច់​ក្រពះ៖ ធ្វើ​នៅ​ពេល​សុង​ក្រពះ​ដើម្បី​យក​សាច់​ពិនិត្យមើល​ដើម្បី​កំណត់​រោគ​វិនិច្ឆ័យ។ ២-ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? តេស្ត​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ្នក​ជំងឺ​មាន​សញ្ញា​ដូចជា៖ – ឈឺ​បាត់​ៗ​នៅ​ម្ដុំ​ពោះ – ស្រក​ទម្ងន់ – ពិបាក​រំលាយ​អាហារ – ឆាប់​ឆ្អែត ឬ​ហើម​ពោះ – ចង្អោរ – ភើ លើស​ពី​នេះ​ ​អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ដូចជា​ឈឺ​ចុក​ខ្លាំង​ភ្លាម​ៗ​ទ្រាំ​មិន​បាន ​មាន​ហូរ​ឈាម​តាម​លាមក ក្អួត​ឈាម​ស្រស់ៗ ឬ​មាន​ពណ៌​ដូច​កាក​កាហ្វេ។ មិន​តែ​ប៉ុណ្ណោះ​ ​អាច​ប្រើ​តេស្ត​ទាំង​នេះដើម្បីវាយតម្លៃ​លទ្ធផល​ព្យាបាល​ដោយប្រើ​ថ្នាំ​ផ្សះ ​ថា​តើ​អាច​កម្ចាត់​មេរោគ​១០០ភាគរយ ​ឬ​អត់។ ស្វែងយល់មុនធ្វើតេស្ត៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? មិន​មែន​​ឈឺ​ពោះ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​មេរោគ​ក្រពះ​នោះ​ទេ។ ​សម្រាប់​ក្មេង ​មិន​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ដង្ហើម​ ដោយគ្រាន់​តែប្រើ​តេស្ត​លាមក។ ថ្នាំ​មួយ​ចំនួន​អាច​ប៉ះពាល់​ប្រសិទ្ធភាព​​តេស្ត ​ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំង​ជាតិ​អាស៊ីដ​ក្រពះ​ ហេតុនេះ​មាន​តែ​តេស្ត​ឈាម​​ប៉ុណ្ណោះ​សក្តិសម​បំផុត​សម្រាប់​ពិនិត្យ​មើល​មេរោគ​ក្រពះ​ប្រភេទ​នេះ។ ដំណើរការធ្វើតេស្ត៤- គួរ​ត្រៀម​ខ្លួន​បែប​ណា? ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​តេស្ត គឺ​អាស្រ័យ​លើ​ប្រភេទ​តេស្ត​ទាំង ៤ ក្នុង​នោះ​តេស្តឈាម​គឺ​មិន​ចាំ​បាច់​តម​អ្វី​ទេ។ សម្រាប់​តេស្ត​លាមក […]


តេស្ដសុខភាព

Amino Acid Profile (តេស្ត​ពិនិត្យ​អាស៊ីដអាមី​ណូ)

និយមន័យ១- អ្វីទៅជាតេស្តអាស៊ីដអាមីណូ? តេស្ត​អាស៊ីដ​អាមី​ណូ ធ្វើ​ឡើង​សម្រាប់​ពិនិត្យ​អាស៊ីដ​អាមី​ណូ ក្នុង​គោល​ដៅ​​ធ្វើ​រោគ​វិនិច្ឆ័យ​ដំណើរ​ការ​មិន​ប្រ​ក្រតី​របស់​អាស៊ីដនេះ​។ អាស៊ីដ​អាមី​ណូ មាននា​ទី​បង្កើត​ប្រូតេ​អ៊ីន អ័រម៉ូន អាស៊ីដ​នុយក្លេអ៊ិច​ក្នុង​រាង​កាយ។ មួយ​វិញ​ទៀត ​អាច​ដើរ​តួ​បញ្ជូន​ប្រព័ន្ធ​ប្រសាទ និង​ជា​អង់​ស៊ីម​ផង​ដែរ។ រាងកាយ​ស្រូប​យក​អាស៊ីដ​ប្រភេទ​នេះពី​អាហារ​ប្រចាំ​ថ្ងៃ ពេល​ចូល​ដល់​ក្នុង​ខ្លួន អាស៊ីដ​នឹង​បំប្លែង​​ទៅ​ជា​អាស៊ីដ​អាមី​ណូ​ប្រ​ភេទ​ផ្សេង។ ​ទោះ​​យ៉ាង​ណា នៅ​មាន​អាស៊ីដ​អា​មី​ណូ​ចំនួន​ ៨​ ប្រភេទផ្សេង​ទៀត ដែល​អាស៊ីដ​នេះ​មិន​អាច​សំយោគ​បាន។ អាមីណូ​អាស៊ីដទាំង ៨ គឺ​តម្រូវ​ឲ្យ​មាន​នៅ​ក្នុង​អាហារ​យើង​ញ៉ាំ​ប្រ​ចាំ​ថ្ងៃ។ ពេល​មាន​បញ្ហា​មិន​ប្រក្រតីនៃ​ដំណើរ​ការ​ដឹក​នាំ​អាស៊ីដ​អាមី​ណូ អាស៊ីដ​ទាំង​នោះ​​នឹង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម ​ទឹក​នោម ឬ​មាន​នៅ​ទាំង​ពីរ​កន្លែង​​តែម្តង។ បញ្ហា​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​ទាំង​នោះ ភាគ​ច្រើន​បង្ក​មក​ពីបញ្ហា​តំណ​ពូជ។ ផល​វិបាក​របស់​ជំងឺ​មាន​ទាក់​ទង​ជា​មួយ​អាស៊ីដ​អាមីណូ អាច​ធ្វើ​ឲ្យយើង​មាន​អាការៈ​តិច​តួច ឬ​ធ្ងន់​ធ្ងរ​ បញ្ហា​ខ្សោយ​ប្រាជ្ញា​ស្មារតី ​ការលូត​លាស់​នៃ​កោសិកា​មាន​សភាព​យឺត​យ៉ាវ និង​ប្រ​កាច់។ ជំងឺ​​ធ្វើ​ឲ្យដំណើរ​ការ​អាស៊ីដ​អាមី​ណូមិន​ប្រក្រតី មាន​ដូច​ជា Phenylketo Urethra (PKU) ជំងឺ Syrup Urine Disease (MSUD) ជំងឺ Homocystin Urinary និងជំងឺ Cystic fibrosis។ ២- ហេតុ​អ្វីចាំបាច់​ត្រូវ​ធ្វើ​តេស្ត​នេះ? គ្រូពេទ្យ​នឹង​សុំ​ធ្វើ​តេស្ត​ប្រភេទ​នេះដើម្បី៖ – តាម​ដាន​ការ​ព្យាបាល​មាន​ប្រសិទ្ធ​ភាព​ ឬ​អត់ – ពិនិត្យ​រកមើល​រាងកាយ ​យើង​ទទួល​សារធាតុ​ចិញ្ចឹម​​​គ្រប់​គ្រាន់​ដែរទេ – រកមើលជំងឺ Phenylketo […]


តេស្ដសុខភាព

Lactic Acid Dehydrogenase Test (តេស្ត LDH)

និយមន័យ១- អ្វី​ជា​តេស្ត LDH? LDH មក​ពី​ពាក្យ​ពេញ Lactic acid dehydrogenase ជា​អង់ស៊ីម ​ជួយ​បង្កើត​ថាមពល​ មាន​សឹង​គ្រប់​ជាលិកា​រាង​កាយ​ ហើយ​កម្រិត​អង់ស៊ីម​មួយ​នេះ​កើន​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កោសិកា​ខូច ​ឬ​បាត់បង់។ កម្រិត​ LDH​ អាច​វាស់​​បាន ដោយ​ធ្វើ​តេស្ត​បូមឈាម​ចេញ​ពី​សរសៃ​វ៉ែន។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? LDH​ ភាគ​ច្រើន ត្រូវ​បាន​វាស់​ជា​ញឹក​ញាប់ ​ដើម្បី​ពិនិត្យ​រក​ជាលិកា​ខូច ​ឬ​បាត់បង់។ ចំណែក​ប្រូតេអ៊ីន​របស់ ​LDH​ សម្បូរ​នៅ​ក្នុង​ជាលិកា​រាង​កាយ ​ពិសេស ​បេះដូង ​ថ្លើម​ តម្រង​នោម​ សាច់ដុំ​ ខួរ​ក្បាល ​កោសិកា​ឈាម​ និង​សួត។ សម្រាប់​ករណី​ផ្សេង​ទៀត​នាំឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​នេះ​ដូចជា៖ – ចំនួន​កោសិកា​ឈាម​ក្រហម​ទាប (ស្លេក​ស្លាំង) – មាន​ជំងឺ​មហារីក ដូចជា ​មហារីក​គ្រាប់​ឈាម ​ឬ​មហារីក​ក្រពេញ​ទឹក​រងៃ។ ស្វែងយល់មុនធ្វើតេស្ត៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ធ្វើ​តេស្ត? កម្រិត LDH ​នៅ​ក្នុង​ខ្លួន​អាច​កើន​ឡើង​​ដោយ​សារ​ជំងឺ​ផ្សេងៗ ហេតុ​នេះ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ទៀត​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់។ ពីមុន ​តេស្ត​ LDH​ ​ប្រើ​សម្រាប់​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​តាម​ដាន​ជំងឺ​គាំង​បេះដូង​ ប៉ុន្តែ​តេស្ត​ត្រូប៉ូនីន (Troponin) ត្រូវធ្វើ​ជំនួស​តេស្ត​ LDH ​​ក្នុង​មុខ​ងារ​មួយ​នេះ។ LDH ​មិន​បាន​កំណត់​ភាព​ជាក់លាក់​​ខូចខាត​បេះដូង​ ជាហេតុ​នេះ​ឲ្យ​លែង​មាន​ការ​ណែនាំ​ប្រើ​សម្រាប់​វិភាគ​ពេល​សង្ស័យ​មាន​រោគ​សញ្ញា​ជំងឺ​សរសៃ​ឈាម​បេះដូង។ ដំណើរការធ្វើតេស្ត៤- គួរ​ត្រៀម​ខ្លួន​បែបណា? គ្រូពេទ្យ​នឹង​ប្រាប់​យើង​ឈប់​លេប​ថ្នាំ​មួយ​ចំនួន […]


តេស្ដសុខភាព

MRI (ថតអឹមរ៉ាយ)

និយមន័យ១- តើអ្វី​ទៅជា​ MRI ? MRI មក​ពី​ពាក្យ Magnetic​​ Resonance ​​Imaging ជា​តេស្ត​​ប្រើប្រាស់​កម្លាំង​ដែកឆក់​ រលក​វិទ្យុ​សកម្ម​ និង​កុំព្យូទ័រ​ ដើម្បី​ថតមើល​រូបភាព​ខាង​ក្នុង​រាងកាយ។ គ្រូពេទ្យ​​ប្រើតេស្ត​នេះ ដើម្បី​ធ្វើរោគវិនិច្ឆ័យ ក៏ដូចជា​តាមដាន​ការ​ព្យាបាល។​ MRI​ ​ខុសពី​កាំរស្មីអ៊ិច ​និង​ថត CT ត្រង់​មិន​ប្រើ​កាំរស្មី​នោះ​ឡើយ។ ២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ? MRI ​ជួយ​គ្រូពេទ្យធ្វើ​រោគ​វិនិច្ឆ័យ​ តាម​ដាន​ការ​ព្យាបាល​ ងាយ​ស្រួល​វាយត​ម្លៃ​​គ្រប់​ផ្នែក​នៃ​រាងកាយ។ ថត ​MRI លើ​ខួរ​ក្បាល និង​ខួរឆ្អឹង​ខ្នង​ដើម្បី​រក​មើល​បញ្ហា​មួយ​ចំនួន​ដូចជា៖ – ករណី​ខូច​ខាត​សរសៃ​ឈាម​ – របួស​ខួរក្បាល​ – មហារីក​ – បញ្ហា​ក្រិន​សរីរាង្គ​ណា​មួយ (Multiple sclerosis) – របួស​ខួរឆ្អឹង​ខ្នង​ – ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល (Stroke)​ ថត ​MRI លើ​បេះដូង​ និងសរសៃ​ឈាម​ដើម្បីរក៖​ – ​សរសៃ​ឈាមស្ទះ – ការ​ខូចខាត​បណ្តាល​មក​ពីការ​គាំងបេះដូង – ជំងឺ​បេះដូង – ទម្រង់​បេះដូង​ខុសធម្មតា ថត ​MRI​ ទៅលើ​ឆ្អឹង​ និង​សន្លាក់​ដើម្បីរក៖ – ករណីឆ្លង​រោគ​នៅឆ្អឹង – មហារីក – ករណី​ខូចខាត​សន្លាក់ – មាន​បញ្ហា​នៅ​ទ្រនាប់​ឆ្អឹងខ្នង MRI​ ក៏អាច​ថតដើម្បីពិនិត្យ​សុខភាព​សរីរាង្គ​មួយចំនួន​ដូចជា៖ – សុដន់ – ថ្លើម – តម្រង​នោម – អូវែរ – លំពែង – […]


តេស្ដសុខភាព

Stool Analysis (តេស្ត​ពិនិត្យ​លាមក)

និយមន័យ១- អ្វី​ជា​តេស្ត​ពិនិត្យ​លាមក? ពិនិត្យ​លាមក ​ជាតេស្ត​មួយក្នុង​ចំណោម​តេស្តជា​ច្រើន​ទៀត ដើម្បី​ជួយធ្វើ​​រោគវិនិច្ឆ័យ​ទាក់ទងបញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ បណ្តាល​មក​ពី ​កា​រឆ្លង​រោគ​ (ប៉ារាស៊ីត​ វីរ៉ុស​ ឬបាក់តេរី) ការ​ស្រូប​សារធាតុ​ចិញ្ចឹម​ថយចុះ ​ឬមហារីក​ជាដើម។ ​ពិនិត្យ​លាមក​ ដំបូង​ត្រូវ​យកលាមក​ដាក់ក្នុង​កំប៉ុងស្អាត​មួយ រួច​ផ្ញើទៅ​មន្ទីរ​ពិសោធន៍ ដើម្បី​ពិនិត្យ​តាម​រយៈ​​មីក្រូទស្សន៍​ តេស្ត​សារធាតុ​គីមី​ និង​តេស្ត​រក​មេរោគ។​ លើស​ពីនេះ​ ​គ្រូពេទ្យ ​និងពិនិត្យ​មើលលើ​ពណ៌ ​កំហាប់​ បរិមាណ ​ភិនភាគ​ ក្លិន​ និងវត្ត​មាន​សម្បោរ​ក្នុង​លាមក។ ​គ្រូពេទ្យ​ក៏​រក​មើល​សារធាតុ​មួយ​ចំនួន មិន​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន ដូច​ជា​ឈាម ខ្លាញ់ កម្ទេច​សាច់ ទឹកប្រមាត់​ កោសិកា​ឈាមស ​ស្ករ​ និង pH រ​បស់​លាមកជាដើម។ តេស្តនេះ គឺ​អាច​យក​លាមក​មក​បណ្តុះរក​មើល​មេរោគ ​ដើម្បី​ដឹង​ថា​តើ​មេរោគ​នោះ​ជា​ប្រភេទ​អី្វ​ឲ្យ​ច្បាស់។ ២- ហេតុអ្វី​​ត្រូវធ្វើ​តេស្ត​នេះ? តេស្ត​នេះ​ធ្វើ​ក្នុង​គោល​បំណង​មួយ​ចំនួន​ដូចជា៖ – រកមើល​ជំងឺនៅ​ប្រព័ន្ធ​រំលាយ​អាហារ​ ថ្លើម​ និង​លំពែង។ ​អង់ស៊ីម ​មួយចំនួន​ ដូ​ចជា (Trypsin ​ឬ Elastase)​ នៅ​ក្នុង​លាមក ជួយ​ឲ្យ​ដឹង​ពី​មុខងារ​លំពែង។ ​- ជួយ​រក​មូលហេតុ​រោគ​សញ្ញា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ​រួមមាន ​រាកយូរថ្ងៃ​ រាកមាន​ឈាម​ ហើម​ពោះ ​ក្អួត […]


តេស្ដសុខភាព

Pap Test (តេស្ត​លើកោសិកាមាត់ស្បូន)

ចំណេះដឹងមូលដ្ធាន១- អ្វី​​ជា ​Pap Test? Pap Test (Pap Smear) គឺជា​ការ​ធ្វើ​តេស្ត​រក​មើល​កោសិកា​មាត់ស្បូន​មានការ​ផ្លាស់ប្តូរ​ ​ឬ​អត់? នៅ​ពេល​ធ្វើ​ Pap Test​ គ្រូពេទ្យ​នឹង​កោស​យក​កោសិកា​នៅ​មាត់​ស្បូន​ ទៅ​លាប​លើ​បន្ទះ​ឡាម​ ឬលាយ​ជាមួយ​ទឹកថ្នាំ​សម្រាប់​មើល​កោសិកា​​ផ្ញើទៅកាន់​មន្ទីរ​ពិសោធ​ន៍ ដើម្បី​ពិនិត្យ​តាម​មីក្រូទស្សន៍ ក្នុង​ចេតនា​រក​មើល​ភាព​មិន​ប្រក្រតី​នៃកោសិកា​ដែល​បាន​ផ្លាស់​ប្តូរ​រូបរាង ឬ​ជា​កោសិកា​មហារីក​មាត់ស្បូន។ ហើយ​ការ​ធ្វើ Pap Test អាស្រ័យ​លើ​អាយុ និង​កត្តា​ប្រឈម។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ គួរ​ធ្វើ​តេស្ត​ញឹក​ញាប់​ឬ​យ៉ាង​ណា។ មេរោគ Human Papilloma Virus (HPV) ជា​មូល​ហេតុ​ចម្បង​បង្ក​ឲ្យកើត​មហារីក​មា​ត់ស្បូន។ ចំពោះ​ស្រ្តី​វ័យ​ជាង​៣០ឆ្នាំ គ្រូពេទ្យ​ច្រើន​ធ្វើ HPV Test និង Pap Test តែម្តង។ ប៉ុន្តែ​បើ​យើង​​អាយុ ២៦ឆ្នាំ ឬក្រោម​នេះ​អាច​ចាក់​វាក់​ស៊ាំង HPV ការពារ​បាន។ ២- ហេតុអី្វ​ចាំ​បាច់​ធ្វើតេស្តនេះ? គេ​ធ្វើ​ Pap Test ដើម្បីរកមើលកោសិកា​មហារីក​មាត់ស្បូន ភាគច្រើន​ធ្វើតេស្តនេះ​ជាមួយ​ការពិនិត្យ​អាង​ត្រគៀក ហើយ​ពេទ្យ​ជាអ្នក​សម្រេច​ថាគួរធ្វើ​នៅ​ពេលណា? ប៉ុន្តែ​ទូទៅ​ធ្វើនៅ​អាយុ ២១ឆ្នាំ​ និង​បន្ត​ធ្វើ​តេស្ត ២-៣ ឆ្នាំ​ម្តង។ ប៉ុន្តែស្ត្រីចាប់ពី​អាយុ […]


ចំណេះដឹងទូទៅ

តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់មានសុវត្ថិភាពដែរឬទេ?

១- តើកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់ជាអ្វី? ឱសថនីមួយៗមានបោះត្រាថ្ងៃផុតសុពលភាពប្រើប្រាស់សម្រាប់ជាថ្ងៃចុងក្រោយដែលក្រុមហ៊ុនផលិតរបស់វា​ទទួល​ខុសត្រូវចំពោះប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ឱសថនោះ។ ដើម្បីចៀសវាងការទទួលខុសត្រូវ និងបញ្ហាផ្លូវច្បាប់ ក្រុមហ៊ុន​ផលិតឱសថយនឹងមិនបញ្ចេញមតិយោបល់អ្វីស្តី​អំពីស្ថេរភាពនៃ​ថ្នាំពេទ្យរបស់ពួកគេ​ឡើយ​បន្ទាប់ពីវាបាន​ហួសផុតសុពលភាព​ប្រើប្រាស់​។ យ៉ាងនេះក្តី ពេលដែលកំប៉ុងផ្ទុកឱសថត្រូវបានបើកហើយយើងមិនគួរពឹងផ្អែកលើកាល​បរិច្ឆេទ​សុពល​ភាព​ប្រើ​ប្រាស់​តទៅទៀតឡើយ។ ការសិក្សាទៅលើស្ថេរភាពថ្នាំពេទ្យបានលើកជាយោបល់ថាឱសថ​អាច​នឹង​មាន​អាយុកាលគុណភាពនៅល្អយូរយ៉ាងខ្លាំងជាងកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់។ ២- តើថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់នៅតែមានប្រសិទ្ធភាពដែរឬទេ? រដ្ឋបាលឱសថនិងចំណីអាហារ (FDA) បានអនុវត្តកម្មវិធីពន្យាអាយុកាលគុណភាពនៅល្អរបស់​ផលិតផល​(Shelf Life Extension Program) (SLEP) ដើម្បីវាយតម្លៃប៉ាន់ប្រមាណគុណភាណផលិតផលថ្នាំពេទ្យខុសៗ​គ្នាចំនួន១២២មុខ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមឡើងនៅក្រោមសេចក្តីបង្គាប់របស់ក្រសួងការពារជាតិ​ដើម្បីកំណត់​អាយុ​កាល​គុណភាពនៅល្អនៃផលិតផលឱសថរបស់យោធាដែលស្ថិតនៅក្នុងការស្តុករក្សាទុកសម្រាប់ការប្រើប្រាស់នា​ពេល​អនាគតនិងដើម្បីកាត់បន្ថយការផ្គត់ផ្គង់មូលនិធិ។ ថ្នាំពេទ្យភាគច្រើនក្នុងចំណោមថ្នាំពេទ្យដែលត្រូវបានធ្វើតេស្ត​សាក​ល្បងនៅតែមានស្ថេរភាពរបស់វាយ៉ាងយូរបន្ទាប់ពីកាលបរិច្ឆេទផុតសុពភាពប្រើប្រាស់។ ថ្នាំពេទ្យដែលប្រើប្រាស់​ញឹក​ញាប់ និងបានជាប់ការធ្វើតេស្តសាកល្បងប្រសិទ្ធភាពរបស់វារួមមានថ្នាំអាម៉ុកស៊ីស៊ីលីន​(amoxicillin) ស៊ីប្រូប្លុកសាក់​ស៊ីន (ciprofloxacin) ឌីហ្វែនហាយដ្រាមីន (diphenhydramine)និង ម័រហ្វ៊ីនស៊ុលហ្វាត (morphine sulfate)​ប្រភេទ​ថ្នាំចាក់ ។   ខណៈដែលលទ្ធផលបាននិយាយថាឱសថនេះអាចនៅតែមានប្រសិទ្ធភាពបន្ទាប់ពីបានផុតសុពល​ភាព​ប្រើ​ប្រាស់ហើយក្តី វាពិបាកសំរាប់​អ្នកជំងឺ ឬវេជ្ជបណ្ឌិតថាកម្រិតថ្នាំពេទ្យមួយណា​មាន​​សុវត្ថិភាពដើម្បីប្រើប្រាស់ហួសកាលបរិច្ឆេទផុតសុពលភាពប្រើប្រាស់របស់វាណាស់។ ថាតើថ្នាំពេទ្យមួយ​មាន​អាយុ​កាលដែលគុណ​ភាពនៅល្អមានរយៈពេលវែង ឬអត់គឺអាស្រ័យនៅលើកត្តាច្រើនដូចជាធាតុផ្សំ សារធាតុជួយ​រក្សា​ឲ្យទុកបាន​យូរ​មិនងាយខូច សីតុណ្ហភាព ពន្លឺ សំណើមនិងសភាពបរិស្ថានដទៃផ្សេងទៀត។ នៅក្នុងកម្មវិធីពន្យាបន្លាយ​អាយុកាល​គុណភាពនៅល្អរបស់ផលិតផល (SLEP) ថ្នាំពេទ្យទាំងអស់​ធ្វើតេស្ត​ស្ថិតនៅក្នុង​កញ្ចប់​វេច​ខ្ចប់​ដើមរបស់វា​។ ពេលដែលថ្នាំពេទ្យត្រូវបានវេចខ្ចប់សារជាថ្មីឡើងវិញ អាយុកាលគុណភាពនៅ​ល្អអាចនឹង​កាត់​បន្ថយ​។ អត្ថបទពាក់ព័ន្ធ៖ ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច ៣- តើមានសុវត្ថិភាពទេដែលប្រើប្រាស់ថ្នាំពេទ្យផុតសុពលភាពប្រើប្រាស់? មិនមានភស្តុតាងផ្សារភ្ជាប់ការប្រើប្រាស់ឱសថផុតសុពលភាពប្រើប្រាស់ជាមួយនឹងភាពពុលរបស់​វា​នៅលើមនុស្សឡើយ។ យ៉ាង​នេះក្តី ពេលដែលថ្នាំពេទ្យបានហួសកាលបរិច្ឆេទប្រើប្រាស់របស់វាហើយ វាអាចនឹងបាត់បង់​ប្រ​សិទ្ធភាពរបស់វាក្នុងកម្រិតខ្លះ។ ការបាត់បង់នៃអំណាចអនុភាពគឺមានសារៈសំខាន់ជាពិសេសនៅក្នុងការព្យាបាល ការ​បង្ករោគ​ដោយ​ប្រើប្រាស់ថ្នាំផ្សះហើយថ្នាំផ្សះអាចមានភាពស៊ាំ។ ថ្នាំ​ពេទ្យ​ដែលមានជាទម្រង់អង្គធាតុរឹង ដូចជាគ្រាប់ផែន ឬគ្រាប់ស៊កទ្រវែងមានស្ថេរភាពខ្លាំងជាង ខណៈដែលថ្នាំពេទ្យ​អស់​ទាំ​ង​ឡាយណានៅក្នុងទម្រង់ជាសូលុយស្យុងជាពិសេសគឺថ្នាំប្រភេទចាក់ត្រូវដកចេញ ប្រសិនបើពួក​វា​បង្ហាញនូវការផ្លាស់ប្តូរដូចជាការប្រែប្រួលពណ៌។ ឱសថ […]


ចំណេះដឹងទូទៅ

ប្អូនៗ​ជិត​ពេញ​វ័យ​ត្រូវ​ដឹង​រឿង​ទាំង​នេះ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ “Hello គ្រូពេទ្យ" មួយ​នេះ​នឹង​បាន​យល់​ច្បាស់​ពី​ការ​ប្រែប្រួល​ក្នុង​រាងកាយ​ពេល​ពេញ​វ័យ។ ១- ឈានចូលពេញវ័យ ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ។ យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មាន​រាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ។ គណនា BMI នៅទីនេះ ២- បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ ចាប់ផ្តើមមានរដូវ ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ ចាប់ផ្តើមចេញរូបចេញរាង ត្រគាក​ក៏​ចាប់​ផ្ដើម​រីក​សាយ ឡើងគីឡូ ពិសេស​នៅ​តំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុក​ជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែល​អាច​ដោយ​សារ​មាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បាន។ ប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។) សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។ មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។ ៣- បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ ឡើងគីឡូ ស្មាររីកធំជាងមុន លិង្គនិងពងស្វាសរីកធំ សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្មាស​អៀន ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេង​ប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស