លិង្គមិនសូវឡើងរឹង ហេតុអ្វីបុរសៗត្រូវយកចិត្ដទុកដាក់នឹងបញ្ហាមួយនេះ? មិនខុសនោះទេ បញ្ហាលិង្គមិនសូវឡើងរឹងជាឧបសគ្គធំបំផុតអាចបំផ្លាញក្ដីសុខលើគ្រែបុរសៗ ពិសេសអ្នកដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ បុរសៗដែលជួបបញ្ហានេះរមែងស្វែងដំណោះស្រាយ ដោយការប្រើប្រាស់ថ្នាំជំនួយ ប្រើប្រាស់ជែលលាបលើលិង្គ ឬវីធីផ្សេងៗទៀតដែលគិតថានឹងជួយឲ្យលិង្គរឹងមាំឡើងវិញដើម្បីបំពេញក្ដីសុខជាមួយដៃគូ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយមុនសម្រេចចិត្ដជ្រើសរើសវិធីណាមួយមកប្រើគួរប្រឹក្សាជាមួយគ្រូពេទ្យ ឬអាចសាកល្បងកែប្រែបែបបទរស់នៅមួយចំនួន។
១.ពិភាក្សាជាមួយដៃគូ
ជំហានដំបូងប្រសិនបើយើងដឹងខ្លួនឯងថា លិង្គមិនឡើងរឹងទេ យើងអាចប្រាប់ទៅដៃគូរបស់យើងផ្ទាល់ពីភាពខ្សោយមួយនេះ ដូច្នេះដៃគូក៏អាចដឹង និងទទួលយកបញ្ហានេះបាន។ ពេលខ្លះដៃគូក៏អាចមានវិធីជួយដោះស្រាយជួយឲ្យលិង្គរបស់យើងអាចឡើងមកក៏អាចថាបាន។
២.ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន
បន្លែផ្លែឈើមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាពផ្លូវភេទឲ្យរឹងមាំ។ ដូច្នេះបុរសៗដែលចង់បានសុខភាពផ្លូវភេទរឹងមាំល្អ គួរញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេសពពួកបន្លែបៃតង និងផ្លែឈើដែលមានពណ៌លឿង។ សារធាតុសំខាន់ៗដែលមានក្នុងបន្លែផ្លែឈើទាំងនោះមានដូចជា វីតាមីន A ,C, E ម៉ាញ៉េស្យូម ជាតិស័ង្កសី និងពពួកអាស៊ីតអាមីណូផងដែរ។
៣.កាត់បន្ថយអាហារកែច្នៃ
បុរសៗប្រសិនបើកន្លងមកមានទម្លាប់ទៅញ៉ាំអាហារខាងក្រៅច្រើន ដូចជាពពួកអាហារវេចខ្ចប់ អាហារកែច្នៃដែលប្រើប្រាស់ខ្លាញ់មិនល្អមកចម្អិន គួរកាត់បន្ថយខ្លះទៅ ព្រោះវាអាចប៉ះពាល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារកែច្នៃច្រើន អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជាបេះដូង ប្រព័ន្ធរំលាយអាហារ ក្នុងបូករួមទាំងសុខភាពផ្លូវផងដែរ។
៤.កាត់បន្ថយគ្រឿងស្រវឹង
ការញ៉ាំគ្រឿងស្រវឹងច្រើនមិនល្អចំពោះសុខភាពនោះទេ។ ប្រុសៗគួរញ៉ាំគ្រឿងស្រវឹង ក្នុងបរិមាណមិនលើសពី ៧០០មិល្លីលីត្រ ក្នុងមួយថ្ងៃ ប្រសិនបើការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្ដាលឲ្យចុះខ្សោយសមត្ថភាពផ្លូវភេទបាន ដូច្នេះគួរតែកាត់បន្ថយ ប្រសិនបើចង់ឲ្យសុខភាពរឹងមាំឡើងវិញ។
៥.គ្រប់គ្រងស្ដ្រេស
ស្ដ្រេសក៏ជាបញ្ហាចម្បង អាចប៉ះពាល់ដល់សុខភាពផ្លូវភេទបាន។ ការកើតស្ដ្រេសជាប្រចាំ អាចប៉ះពាល់ដល់អ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនភេទសំខាន់របស់បុរស។ ការថយចុះបរិមាណអ័រម៉ូនតេស្ដូស្ដេរ៉ូន អាចធ្វើឲ្យបុរសប្រឈមការអសមត្ថភាពផ្លូវភេទ និងបាត់ចំណង់ផ្លូវភេទផងដែរ។ ដូច្នេះការគ្រប់គ្រងស្ដ្រេសឲ្យបានល្អ ក៏ជាចំណែកមួយជួយឲ្យលិង្គមានសុខភាពល្អ រឹងមាំផងដែរ។
៦.ហាត់ប្រាណសម្រកទម្ងន់
ការបង្កើតទម្លាប់ហាត់ប្រាណជាប្រចាំ ជួយឲ្យសុខភាពរាងកាយរឹងមាំ ជៀសផុតពីជំងឺ មិនត្រឹមតែប៉ុណ្ណោះ សុខភាពផ្លូវភេទក៏ល្អប្រសើរផងដែរ ពិសេសអ្នកមានបញ្ហាលើសគីឡូតែម្ដង។ ដូច្នេះយើងអាចបង្កើតទម្លាប់ហាត់ប្រាណ យ៉ាងហោចបាន ៤ម៉ោងក្នុងមួយសប្ដាហ៍ ឬបាន ៤០នាទីជារៀងរាល់ថ្ងៃកាន់តែប្រសើរ។

ចំណុចសំខាន់
ចង់ឲ្យលិង្គឡើងរឹង ប្រយុទ្ធបានយូរ ប្រុសៗយើងគួរអនុវត្តតាមតិចនិកខាងក្រោមនេះ៖
- ពិភាក្សាជាមួយដៃគូ
- ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន
- កាត់បន្ថយអាហារកែច្នៃ
- កាត់បន្ថយគ្រឿងស្រវឹង
- គ្រប់គ្រងស្រ្តេស
- ហាត់ប្រាណសម្រកទម្ងន់។