backup og meta

មូលហេតុសំខាន់៥យ៉ាងជំរុញឲ្យបុរសៗប្រឈមអសមត្ថភាពផ្លូវភេទ

មូលហេតុសំខាន់៥យ៉ាងជំរុញឲ្យបុរសៗប្រឈមអសមត្ថភាពផ្លូវភេទ

បញ្ហាអសមត្ថភាពផ្លូវភេទបុរសត្រូវបានរាប់បញ្ចូលដូចជា បញ្ហាលិង្គពិបាកឡើងរឹង រួមភេទពិបាកដល់គោលដៅ បាត់បង់ចំណង់ផ្លូវភេទ និង រួមភេទឆាប់ចេញទឹកកាមជាដើម ហើយបញ្ហាទាំងនេះ ភាគច្រើនអាចប្រឈមកើតនៅពេលឈានចូលដល់វ័យចាប់ពី៦៥ឆ្នាំឡើងទៅ។ ប៉ុន្ដែមានករណីមួយចំនួន ដែលបុរសៗក៏អាចប្រឈមបញ្ហានេះ ចាប់ពីវ័យ៣៥ ឆ្នាំឡើងទៅដែរ ព្រោះតែមូលហេតុ ៥យ៉ាងដូចជា៖

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ថយចុះអ័រម៉ូនតេស្ដូស្ដេរ៉ូន

តេស្ដូស្ដេរ៉ូនជាអ័រម៉ូនភេទរបស់បុរស ដែលមានឥទ្ធពលខ្លាំងលើបម្រែបម្រួលម៉ាសនៃរាងកាយ និងសុខភាពផ្លូវភេទ។ រាងកាយបុរសអាចខ្សោយការផលិតអ័រម៉ូននេះបន្ដិចម្ដងៗ ទៅតាមវ័យ នៅពេលអ័រម៉ូនកាន់តែទាប នោះសុខភាពរាងកាយ និង សុខភាពផ្លូវភេទមានការចុះខ្សោយ អាចបាត់បង់ចំណង់ផ្លូវភេទ លិង្គមិនឡើងរឹង ស្រកគីឡូ និង ស្លេកស្លាំងជាដើម។

២.ជំងឺទឹកនោមផ្អែម

បុរសៗដែលមានជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ បើមិនបានគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ក៏បណ្ដាលឲ្យប៉ះពាល់សុខភាពផ្លូវភេទ។ ការណ៍មិនអាចគ្រប់គ្រងជាតិស្ករបាន រយៈពេលយូនោះនឹងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ សរសៃឈាមបេះដូង និង វិវត្ដប៉ះពាល់សុខភាពផ្លូវភេទតែម្ដង។

៣.មានជំងឺបេះដូង

បុរសៗដែលរស់នៅជាមួយនឹងជំងឺបេះដូង ដូចជា ជំងឺខ្សោយបេះដូង គាំងបេះដូង មិនបានព្យាបាលបានល្អ ក៏អាចបង្កប៉ះពាល់សុខភាពផ្លូវភេទបានដែរ។ បេះដូងគឺជាសរីរាង្គសំខាន់ក្នុងដំណើរគ្រប់គ្រងចរន្ដសរសៃឈាមទាំងអស់ក្នុងរាងកាយ បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធបន្ដពូជ ដូច្នេះប្រសិនអ្នកមានជំងឺបេះដូង ហើយមិនបានគ្រងបានល្អទេនោះ ក៏អាចបង្កឲ្យប៉ះពាល់ដល់សុខភាពផ្លូវភេទដូចគ្នា។

៤.មានជំងឺលើសម្ពាធឈាមរ៉ាំរៃ

អ្នកជំងឺលើសសម្ពាធឈាម ក៏ស្រដៀងគ្នានឹងអ្នកជំងឺបេះដូងដែរ សុទ្ធសឹងប្រឈម​នឹងបញ្ហាសុខភាពផ្លូវភេទ។ ចរន្ដឈាមមានមុខងារដឹកនាំអុកស៊ីសែន និងសារធាតុចិញ្ចឹមទៅកាន់សរីរាង្គ និង កោសិកាទាំងអស់ក្នុងរាងកាយ ហើយប្រសិនបើការលើសសម្ពាធឈាម មិនអាចគ្រប់គ្រងបានល្អទេ នោះនឹងប៉ះពាល់ដល់សុខភាពផ្លូវភេទ។ ការសិក្សាបានបង្ហាញថា អ្នកមាន ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ អាចប្រឈមបញ្ហាអសមត្ថភាពផ្លូវភេទ ៥០% បើធៀបអ្នកអត់មានបញ្ហាលើសសម្ពាធឈាម។

៥.សកម្មភាពរស់នៅប្រចាំថ្ងៃ

សកម្មភាពរស់នៅប្រចាំថ្ងៃក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពផ្លូវភេទបុរសផង​ដែរ ដូចជា ការប្រើប្រាស់សារធាតុញៀនខុសច្បាប់ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត ការកើតស្រ្ដេសរ៉ាំរៃ បញ្ហាមិត្ដភាពដៃគូ និង ជក់បារីជាដើម។

បញ្ហាលិង្គ

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Diabetes and Men https://www.cdc.gov/diabetes/library/features/diabetes-and-men.html

Association of Erectile Dysfunction with Diabetes Mellitus https://www.bumc.bu.edu/sexualmedicine/patientinformation-physicians/diabetes-and-ed/

Sex and Diabetes https://diabetes.org/healthy-living/sexual-health/sex-diabetes

diabetes and sexual problems – in men https://www.diabetes.org.uk/guide-to-diabetes/complications/sexual-problems-men

Erectile dysfunction and diabetes: Take control today https://www.mayoclinic.org/diseases-conditions/erectile-dysfunction/in-depth/erectile-dysfunction/art-20043927#:~:text=Erection%20problems%2C%20also%20called%20erectile,erection%20firm%20enough%20for%20sex.

កំណែ​ប្រែបច្ចុប្បន្ន

20/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

លិង្គតូចក៏អាចធ្វើឲ្យដៃគូមានក្ដីសុខ បើចេះតិចនិកទាំងនេះ

ប្រុសៗបើចេញសញ្ញាទាំងនេះ ឆ្លងរោគផ្សិតលើលិង្គហើយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 20, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម