backup og meta

សញ្ញា​ព្រមាន​ទាំង​៥ នៃជំងឺ​​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្នាយើងកុំប្រហែស!

សញ្ញា​ព្រមាន​ទាំង​៥ នៃជំងឺ​​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្នាយើងកុំប្រហែស!

ភាគ​ច្រើន​ បុរស​​មាន​ហានិភ័យ​ខ្ពស់​ជាង​ស្ត្រី​ក្នុង​ការ​កើត​​ជំងឺ​ក្រួស​តម្រង​នោម​។​ ទោះ​បី​ជា​រោគ​សញ្ញា​​នៃ​​ក្រួស​ក្នុង​តម្រង​នោម​មាន​សភាព​ស្ងប់ស្ងាត់​ ប៉ុន្តែ​វា​នឹង​បង្ក​ជា​ការ​ឈឺចាប់​​ធ្ងន់ធ្ងរ​ និង​ខ្លាំងក្លា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​សង្កេត​​មើល​រោគ​សញ្ញា​ព្រមាន​​​ ក៏​ដូចជា​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ ទើប​ជា​ការ​ប្រសើរ​។

១. ការ​ឈឺចាប់​ធ្ងន់ធ្ងរ​

យើង​អាច​នឹង​​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ពោះ ខ្នង​ និង​ក្រលៀន​។ បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ជាប់​គាំង​នៅ​ក្នុង​បំពង់​ទឹក​នោម​ដែល​​តូច​ចង្អៀត និង​បង្កើត​ជា​សម្ពាធ​នៅ​ក្នុង​តម្រង​នោម​។​ នៅ​ពេល​ដែល​ក្រួស​ផ្លាស់ទី​ ​ការ​ឈឺ​ចាប់​អាច​ត្រលប់​ទៅ​កាន់​ក្រលៀន​វិញ​​។

២. ការ​ប្រែប្រួល​ទឹក​នោម​

​មាន​ការ​ប្រែប្រួល​ជា​ច្រើន​​នៅ​ក្នុង​ទឹក​នោម​ ដោយ​សារ​តែ​បញ្ហា​ក្រួស​តម្រង​នោម​។ ​អាការៈ​​ឈឺ​នោម​ញឹកញាប់​ និង​ជា​ប្រចាំ​កើត​ឡើង​នៅ​ពេល​ដែល​ក្រួស​ចាប់ផ្ដើម​ផ្លាស់ទី​ និង​ទៅ​ដល់​ប្លោក​នោម​ ​ដែល​បង្ក​ជា​ការ​ឈឺ​ចាប់​ និង​ក្រហាយ​នៅ​ពេល​ដែល​យើង​នោម​។ បរិមាណ​ទឹក​នោម​​អាច​ថយ​ចុះ​ ​ដោយ​សារ​តែ​​ក្រួស​ជាប់​គាំង​នៅ​ក្នុង​​បំពង់​ទឹក​នោម​។ វា​ថែម​ទាំង​អាច​បញ្ឈប់​លំហូរ​ទឹក​នោម​ទាំង​ស្រុង​ថែម​ទៀត​ផង​។

មួយ​វិញ​ទៀត​ យើង​ក៏​អាច​នោម​មាន​ឈាម​ ដោយ​សារ​តែ​ក្រួស​នៅ​ក្នុង​បំពង់​ទឹក​នោម។ ​ក្លិន​​ទឹក​នោម​មិន​ល្អ ព្រម​ទាំង​មាន​សភាព​​ល្អក់ ​ក៏​អាច​​បង្ហាញ​ថា​យើង​មាន​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​តម្រង​នោម​ដែរ​​​​។

៣. គ្រុន​ក្ដៅ​ និង​​គ្រុន​រងា​

​​​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ក្ដៅ​ខ្លួន​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ក្នុង​បំពង់​ទឹក​នោម​ ឬ​តម្រង​នោម​ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ​ ដែល​កើត​ឡើង​រួម​ជាមួយ​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​។

[embed-health-tool-bmi]

៤. ចង្អោរ​

អាការៈ​ចង្អោរ​កើត​ឡើង​ដោយ​សារ​​តែ​តម្រង​នោម​ និង​ផ្លូវរំលាយអាហារ ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សរសៃ​ប្រសាទ​។​ រោគ​សញ្ញា​​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ដូច​គ្នា​។

ក្រួសតម្រងនោម

៥. រាងកាយ​ចុះ​​ខ្សោយ​ ឬ​ហត់នឿយ

មុខងារ​តម្រង​នោម​នឹង​ថយ​ចុះ​ ប្រសិនបើ​យើង​មាន​ក្រួស​ក្នុង​តម្រង​នោម​​។ បញ្ហា​នេះ​​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ជាតិ​ពុល​​នៅ​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​ជាង​ធម្មតា ក៏​ដូចជា​ប្រឈម​នឹង​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ និង​​នាំ​ឲ្យ​រាងកាយ​កាន់​តែ​ទ្រុឌទ្រោម​​​ទៅ​ៗ​។

​​យើង​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ ប្រសិនបើ​​៖

  • មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​
  • មាន​សាច់ញាតិ​​កើត​ជំងឺ​ក្រួស​តម្រង​នោម​
  • ញ៉ាំ​ស្ករ សូដ្យូម​ និង​ប្រូតេអ៊ីន​ច្រើន
  • ធាត់​ជ្រុល
  • ញ៉ាំ​អាហារ​បំប៉ន​វីតាមីន​D និង​កាល់ស្យូម​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/5-warning-signs-of-kidney-stones-that-we-need-to-remember-794911/

https://www.mayoclinic.org/diseases-conditions/kidney-stones/symptoms-causes/syc-20355755

https://www.cdi.org.in/5-major-signs-of-kidney-stones-you-must-never-ignore/

កំណែ​ប្រែបច្ចុប្បន្ន

10/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ខ្សោយតម្រងនោម ខ្វះគ្រាប់ឈាមក្រហមទៀតហើយ សុខភាពដុនដាបធ្ងន់

បែកញើសច្រើន ខ្វះជាតិទឹក ប្រឈមក្រួសក្នុងតម្រងនោមខ្ពស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម