backup og meta

ស្រីៗ​ចេះតិចនិកទាំង៧ នេះ គ្មានឡើយ​ពាក្យ​ថា​ស្រ្តេស​

ស្រីៗ​ចេះតិចនិកទាំង៧ នេះ គ្មានឡើយ​ពាក្យ​ថា​ស្រ្តេស​

នៅ​ក្នុង​យុគ​សម័យ​ដ៏​ទំនើប​នេះ​ មនុស្ស​​រាល់​គ្នា​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ្តេស​​ មិន​ថា​បុរស​​ ឬ​នារី​​ឡើយ​។ ប៉ុន្តែ​សម្រាប់​ស្រីៗ​វិញ មាន​តិចនិក​ពិសេស​ចំនួន​៧ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្រេ្តស​នេះ​បាន។ តើ​ជា​អ្វី​ខ្លះ​ទៅ?​

​​​​​​១. គិត​​មុន​​ឆ្លើយ​តប

ការ​ដើរ​លំហែ​នៅ​ជិត​ៗ​ផ្ទះ​ ដោយ​ស្រូប​យក​​ខ្យល់​អាកាស​​បរិសុទ្ធ​ មាន​អត្ថប្រយោជន៍​​ជាច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​​។ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ល្អ​ យើង​នឹង​​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​រលូន។ ​​ផ្ទុយ​ទៅ​វិញ​ ​​បើសិនជា​យើង​​ព្យាយាម​ឆ្លើយតប​​ទៅ​នឹង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មួម៉ៅ​នោះ​ វា​​នឹង​​ធ្វើ​ឲ្យ​យើង​ខូច​ប្រយោជន៍​ជាក់ជា​មិនខាន​។ ដូច​នេះ​ មុន​នឹង​ឆ្លើយតប​ទៅ​កាន់​​អ្នក​ណា​ម្នាក់​ជាមួយ​នឹង​កំហឹង​​​ ចូរ​រាប់​ឲ្យ​ដល់​ ៥​ជា​មុន​សិន​។

២. ហ៊ាន​និយាយ ​ថា​ទេ!

ការ​​ទទួល​យក​នូវ​​រាល់​ឱកាស​ ​ក៏​ដូចជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ​ទាំងអស់​​របស់​ខ្លួន​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​ក៏​ពិតមែន​ ប៉ុន្តែ​វា​ប្រៀប​ដូចជា​ការ​​បន្ថែម​ស្ត្រេស​ដ៏​ច្រើន​លើសលប់​នៅ​លើ​ស្មា​ទាំងពីរ​របស់​យើង​ដូចគ្នា​ដែរ។ យ៉ាងណាមិញ​ នៅ​ពេល​ដែល​យើង​ចេះ​ផ្ដល់​អាទិភាព​ដល់​ភារកិច្ច​ដែល​សំខាន់ និង​ធ្វើ​នូវ​អ្វី​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត​​មុន​គេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន។

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

៣.​ យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង

ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ក្លាយ​ជា​នារី​ដែល​គ្មាន​បញ្ហា​ស្រ្តេស​ យើង​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​នឹង​ខ្លួន​ឯង​។​ ចូរ​ធ្វើ​រឿង​ណា​មួយ​​ ដែល​​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​ មិន​ថា​​ការ​ដើរ​ទិញ​ឥវ៉ាន់​ មើល​កុន​ ឬ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​​នោះ​ទេ។​​

សប្បាយចិត្ត

៤. ចេះ​លើក​លែង​ទោស​ដល់​ខ្លួនឯង​​

នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អឥតខ្ចោះ​ ​ឬ​​ បង្កើត​​កំហុស​ឆ្គង​​ណាមួយ​ ចូរ​ចាំ​ថា​​​​វា​គ្រាន់​តែ​ជា​មេរៀន​​សម្រាប់​ជីវិត​យើង​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ មិន​មាន​អ្នក​ណា​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​ ​ដូចនេះ​ យើង​ត្រូវ​ចេះ​​អត់​ឱន​ឲ្យ​ខ្លួនឯង​ និង​រៀន​ពី​កំហុស​ឆ្គង​ទាំង​នោះ​ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​​ប្រសើរ​ជាង​មុន​។

៥. កម្ចាត់​អារម្មណ៍​មិន​ល្អ​

នៅ​ពេល​ដែល​យើង​​មាន​​អារម្មណ៍​​មួម៉ៅ​ ខឹង​ តប់​ប្រមល់​ ​ឬ​ពិបាក​ចិត្ត​ យើង​អាច​ងាក​មក​ធ្វើ​​សកម្មភាព​មួយ​ចំនួន​ ដែល​អាច​ឲ្យ​យើង​ចាកចេញ​ពី​អារម្មណ៍​អស់​ទាំង​នោះ​​​ ដូចជា​ការ​ហាត់​ប្រាណ​ យូហ្គា ឬ​លេង​ហ្គេម​ជាដើម។​

៦. ចេះ​រៀបចំ​ទុក​ដាក់​បាន​ល្អ

តើ​ស្រីៗ​យើង​​ដឹង​ទេ​ថា​ អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​យើង​កើត​បញ្ហា​ស្ត្រេស​ដោយ​​ឥត​ប្រយោជន៍​នោះ​? នៅ​ពេល​ដែល​យើង​រក​សោ​​មិន​ឃើញ ភ្លេច​លេខ​កូដ​សម្ងាត់​ ឬ​ភ្លេច​ទូរសព្ទ​នៅ​ផ្ទះ។ល។​ យើង​នឹង​ចាប់​ផ្ដើម​មួម៉ៅ​ភ្លាម​​តែ​ម្ដង​។ ហេតុនេះ​ហើយ​ ការ​ចេះ​រៀបចំ​ទុកដាក់​ឲ្យ​​បាន​ត្រឹមត្រូវ​ ក៏​រួម​ចំណែក​​​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ស្រលះ​ល្អ​ផង​ដែរ​។

៧. ​អាទិភាព​ដល់​ការ​គេង

​ការ​គេង ​គឺ​ជា​រឿង​សំខាន់​បំផុត។​ នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​​ រាងកាយ​យើង​នឹង​ចាប់ផ្ដើម​អស់​កម្លាំង​ ល្វើយ​ ក៏​ដូចជា​ងងុយ​គេង​ខុស​ធម្មតា។​ ហេតុនេះ​ហើយ​ ចូរ​គេង​ឲ្យ​បាន​៨​ម៉ោង​ ដើម្បី​ធ្វើ​ឲ្យ​​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​យើង​​មាន​សុខភាព​ល្អ។

ស្វែងយល់ពីបញ្ហាស្ត្រេសបន្ថែម៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Stress: 10 Ways to Ease Stress – https://my.clevelandclinic.org/health/articles/8133-stress-10-ways-to-ease-stress

17 Highly Effective Stress Relievers – https://www.verywellmind.com/tips-to-reduce-stress-3145195
Stress relievers: Tips to tame stress – https://www.mayoclinic.org/healthy-lifestyle/stress-management/in-depth/stress-relievers/art-20047257
10 stress busters – https://www.nhs.uk/mental-health/self-help/guides-tools-and-activities/tips-to-reduce-stress/
Quick Stress Relief – https://www.helpguide.org/articles/stress/quick-stress-relief.htm​​​​​

https://www.purewow.com/wellness/secrets-of-women-who-handle-stress?utm_source=zergnet&utm_medium=syndication

​​​​​​

កំណែ​ប្រែបច្ចុប្បន្ន

02/03/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ឧស្សាហ៍ស្រេ្តស? រួមភេទជួយកាត់បន្ថយស្ត្រេសបាន!

ម៉េចបាន​ស្រីៗ​យើង ចេះតែកើតស្រ្តេស​ពេលកំពុងពពោះ?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម