កម្ពុជា នឹងដាក់ឱ្យប្រើថ្នាំបង្ការមុនប្រឈមការឆ្លងអេដស៍ តែមិនមែនជាវ៉ាក់សាំងឡើយ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ ឬហៅថា Pre-Exposure Prophylaxis (ថ្នាំប្រឹព ឬ PrEP) ដែលជាប្រភេទថ្នាំចាក់ នៅដើមឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប៉ុន្តែ ទោះបីជាយ៉ាងណា លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់បន្ថែមថា ថ្នាំដែលនឹងត្រូវនាំចូលនេះមិនមែនជាថ្នាំបង្ការ ឬវ៉ាក់សាំងការពារមេរោគអេដស៍ ឡើយ ព្រោះនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍ នៅឡើយទេ។ លោកវេជ្ជបណ្ឌិតបានប្រាប់ Hello គ្រូពេទ្យនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា៖ «យើងនឹងនាំចូលថ្នាំ Pre-Exposure Prophylaxis ឬថ្នាំប្រឹព ដែលជាប្រភេទថ្នាំចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែមករា ឆ្នាំ២០២៥ ក្រោយពីយើងបានដាក់ឱ្យប្រើប្រាស់ថ្នាំប្រឹព ដូចគ្នានេះ ជាប្រភេទគ្រាប់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ»។ ថ្នាំបង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍មួយនេះ មានឈ្មោះថា Cabotegravir ដែលត្រូវចាក់រៀងរាល់២ខែម្តង […]