ការថែទាំភ្នែក

ការថែទាំ​​ភ្នែក - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការ​គេច​ឲ្យ​ផុត​ពី​បញ្ហា​​ ឬ​ជា​ជំងឺ​​ភ្នែក​មើល​មិន​ច្បាស់​ ​តាមរយៈ​គន្លឹះ​ជា​ច្រើន​ដើម្បី​ការការពារ​ បញ្ហា​នានា​របស់​ភ្នែក​

ចំណេះដឹងទូទៅ

ការថែទាំភ្នែក

ការគេងមិនគ្រប់គ្រាន់ក៏អាចប៉ះពាល់ដល់សុខភាពភ្នែក

មិនថាតែវ័យចាស់ ឬក្មេងនោះទេ ការគេងមិនបានគ្រប់គ្រាន់អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពយើងច្រើនមិនថាសុខភាពបេះដូង ខួរក្បាល សរសៃឈាមនោះទេ ក្នុងនោះក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការគេងមានសារៈសំខាន់ចំពោះសុខភាពភ្នែក ព្រោះជាពេលវេលាដែលភ្នែកអាចសម្រាក បន្ទាប់ពីការសម្លឹង ធ្វើចលនាអស់រយៈពេលជាច្រើនម៉ោង ប្រឈមនឹងបរិយាកាសខាងក្រៅ ដូចជាពន្លឺ កម្ដៅ ធូលី និង ខ្យល់ប៉ះផងទៀតនោះ។ ភ្នែករបស់យើងក៏ត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់ មិនខុសពីសរីរាង្គផ្សេងទៀតនោះដែរ។ តាមការសិក្សាបានបង្ហាញថា ភ្នែកត្រូវការពេលវេាលាសម្រាកយ៉ាង​ហោចបាន ៥ ម៉ោង ក្នុងមួយថ្ងៃ តែបើចង់ឲ្យសុខភាពកាន់តែល្អ គួរសម្រាកឲ្យបានចាប់ពី ៦ម៉ោង នោះសុខភាពភ្នែករបស់យើងនឹងល្អប្រសើរ។ ប្រសិនបើការគេងរបស់យើងមិនគ្រប់គ្រាន់ឬតិចជាង ៥ម៉ោង នឹងធ្វើឲ្យភ្នែកយើងអាចប្រឈមបញ្ហាដូចជា ការឡើងជាំខ្មៅជុំវិញរង្វង់ភ្នែក ភ្នែកឡើងក្រហម ក្ដៅភ្នែក ស្ងួតភ្នែក ហៀរទឹកភ្នែកច្រើនខុសធម្មតា ចុករួយភ្នែក រមាស់ក្នុងភ្នែក អាចប្រឈមការរលាកភ្នែកស្រួចស្រាល់ និង ករណីខ្លះអាចធ្វើឲ្យយើងមិនអាចសម្លឹងមើលឃើញបានច្បាស់ល្អ។ អាការៈទាំងនេះថ្វីដ្បិតជាមិនសូវធ្ងន់ធ្ងពិតមែន ប៉ុន្ដែយើងក៏មិនអាចបណ្ដែតបណ្ដោយនោះដែរ។ តើការគេងមិនគ្រប់គ្រាន់អាចបណ្ដាលឲ្យភ្នែកមានជំងឺធ្ងន់ធ្ងដែរទេ? មិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបង្កភ្នែកកើតជំងឺធ្ងន់ធ្ងរនោះទេ។ ប៉ុន្ដែអាការៈមួយចំនួន អាចបង្កការរំខានដល់ការរស់នៅ ម្យ៉ាងទៀតអាការៈខាងលើ ក៏ជាមូលហេតុចម្បងមួយ ដែលអាចវិវត្ដទៅរកជំងឺធ្ងន់ធ្ងរបាន ប្រសិនបើយើងមិនបានការពារ ឬព្យាបាលឲ្យបានត្រឹមត្រូវនោះទេ ពិសេសការទម្លាប់គេងមិនគ្រប់គ្រាន់ […]

ស្វែងរក ការថែទាំភ្នែក

ការថែទាំភ្នែក

ទម្លាប់​ប្រចាំថ្ងៃទាំងនេះ អាចប៉ះពាល់​សុខភាពភ្នែក

អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ឡើយ​ថា​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ភ្នែក។ សុខភាពភ្នែកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់គ្នា ដូច្នេះហើយ ទាមទារការឲ្យ​មាន​ការ​ថែ​ទាំ​យ៉ាងយកចិត្ដទុកដាក់ មិនអាចប្រហែសបានឡើយ។ អត្ថបទនេះ នឹងបង្ហាញនូវចំនុចមួយចំនួនអំពីទម្លាប់ប្រចាំថ្ងៃដែលអាចបណ្ដាលប៉ះពាល់ដល់សុខភាពភ្នែក។​ ១.ការជក់បារី គ្នា​យើង​ភាគច្រើន តែងយល់ថា ការជក់បារីអាចបង្ករផលប៉ះពាល់តែលើ សួត និងខួរក្បាលតែប៉ុណ្ណោះ ប៉ុន្ដែមិនដូច្នោះទេ ការជក់បារី ក៏ជះឥទ្ធិពលទៅដល់ភ្នែកផងដែរ។ តាមការសិក្សា ទៅលើដំណើរការចុះខ្សោយនៃភាពមើលច្បាស់របស់ភ្នែកទៅ​តាម​វ័យ​បានបង្ហាញថា អ្នកជក់បារីអាចប្រឈមនឹងការព្រិលភ្នែក មុនអាយុដល់​ទៅ​ ២០ឆ្នាំ ព្រោះថា ក្នុងផ្សែងបារីមានផ្ទុកសារធាតុគីមីពុលច្រើនប្រភេទ។ សារធាតុ​ពុល​ទាំង​នេះ​បង្កផល​ប៉ះពាល់ដល់​ប្រស្រីភ្នែកខាងក្នុង និងចរន្ដឈាម នាំ​ឲ្យ​ឈាម​រត់​ទៅភ្នែកមិនគ្រប់គ្រាន់ទើបអាចបណ្ដាល ភ្នែករបស់យើង​មានភាពចុះខ្សោយបាន។ ការជក់បារីមិនត្រឹមតែបង្ករគ្រោះថា្នក់ដល់ខ្លួនឯងទេ សូម្បីអ្នកជុំវិញខ្លួនក៏ទទួលរងផលប៉ះពាល់ដែរ។ ២.ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង ពន្លឺព្រះអាទិត្យ កាំរស្មីអ៊ុលត្រាវីយូឡេ ជាប្រភពបញ្ហាខ្លាំងដែលជះឥទ្ធិពលមកលើខ្លួនរបស់យើង។ មិនថាស្បែក ឬភ្នែកនោះទេគឺ​អាច​ប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ បើសិនជាមិនបានការពារ។ យ៉ាងណាមិញ ចំពោះភ្នែកវិញ នៅពេលដែលយើង​ធ្វើដំណើរចេញក្រៅដោយគ្មានការ​ការពារ មានដូចជា ឆ័ត្រ មួកហាមធំ ឬ​វែនតាការពារពន្លឺ នោះពេល​យើង​សម្លឹងទៅក្រៅនឹង​មានអារម្មណ៍ឆាប់ក្ដៅភ្នែក ខុសពីធម្មតា។ ជាចំណុចនេះហើយ ដែលយើង​ត្រូវការពារជាមុន មុនពេលពេលធ្វើដំណើរចេញក្រៅ។ ៣.ប្រើ​ប្រាស់​ឧបករណ៍​អេរឡិចត្រូនិក​ច្រើន​​ ភ្នែក ក៏​មិន​ខុសពី​រាង​កាយ​យើង​​ដែរ គឺ​ត្រូវ​ការ​សម្រាក​ដូច​គ្នា។ ការ​ប្រើ​ភ្នែក សម្លឹក​យូរ​​ជាពិសេសពេលនៅ​ពេល​យប់​ អាច​បណ្ដាលឲ្យប៉ះពាល់ដល់ភ្នែក មិនថាយើង​សម្លឹងកុំព្យូទ័រ ឬទូរស័ព្ទនោះទេ។ ការសម្លឹងយូរ អាច​បណ្ដាលឲ្យភ្នែកកើតជំងឺម្យ៉ាងគឺ ជំងឺភ្នែកស្ងួត។ ជំងឺភ្នែកស្ងួត […]


ការថែទាំភ្នែក

តិចនិក​ទាំង​៧ ថែទាំ​​ភ្នែក​ងាយ​ប្រតិកម្ម​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​សុខភាព​ភ្នែក​ជា​រឿង​ចាំបាច់​មួយ​ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ពិត​ណាស់​ បញ្ហា​ភ្នែក​ផ្សេង​ៗ​ដូចជា​ភ្នែក​ក្រហម​ រមាស់​ និង​ឈឺ​ចាប់​ រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​យើង​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ករណី​ដែល​​យើងមាន​ភ្នែក​ងាយ​ប្រតិកម្ម​ ក៏​ដូចជា​ប្រឈម​នឹង​បញ្ហា​ភ្នែក​ជា​ញឹកញាប់​ ​យើង​គប្បី​ចាត់​វិធានការ​ថែទាំ​ជា​ពិសេស ដើម្បី​ជៀសវាង​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ​។ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ភ្នែក​ ជា​រឿង​ដែល​​មិន​អាច​ខ្វះ​បាន។ គ្នា​យើង​គប្បី​​ជៀសវាង​ប៉ះពាល់​ភ្នែក​ដោយ​ដៃ​កខ្វក់​ បោក​សម្អាត​កន្សែង​ដែល​ជូត​បរិវេណ​ភ្នែក​ជា​ប្រចាំ និង​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​កន្សែង​ប៉ះ​ត្រូវ​ភ្នែក​ឲ្យ​សោះ​។ ​២. លាង​សម្អាត​មុខ​ និង​សម្ភារៈ​​ផាត់​មុខ​ជា​ទៀងទាត់ មួយ​វិញ​ទៀត យើង​​ត្រូវ​លាង​ជម្រះ​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត​មុន​នឹង​ចូល​គេង ក៏​ដូចជា​លាង​សម្អាត​រាល់​ឧបករណ៍​ទាំង​អស់​ ដែល​ប្រើប្រាស់​សម្រាប់​ការ​​ផាត់​មុខ​ជា​ប្រចាំ។ ទន្ទឹម​នឹង​នេះ​ដែរ យើង​គប្បី​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មាន​គុណភាព​ ដែល​មិន​បង្ក​ប្រតិកម្ម​អាលែកហ្ស៊ី ក៏​ដូចជា​ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​ទាំង​នោះ​រួម​គ្នា​ជា​ដាច់ខាត​។ ​៣. ជៀសវាង​ព្យាយាម​សម្លឹង​ខ្លាំង​ជ្រុល​ ចូរ​កុំ​ព្យាយាម​អាន​សៀវភៅ​នៅ​ពេល​ដែល​ពន្លឺ​ស្រអាប់​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក​របស់​យើង​។ ជាក់​ស្ដែង ការ​អាន​នៅ​ក្នុង​ទី​ងងឹត​ អាច​បង្កើន​ភាព​តានតឹង​សាច់ដុំ ដែល​នាំ​ឲ្យ​ភ្នែក​របស់​​យើង​កាន់​តែ​ងាយ​ប្រតិកម្ម​ ឈឺ​ចាប់​ និង​រមាស់​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អាន​សៀវភៅ​នៅ​ក្នុង​បន្ទប់​ដែល​មាន​ពន្លឺ​ល្អ និង​ជៀសវាង​អាន​សៀវភៅ​នៅ​ក្នុង​រថយន្ត ទើប​ជា​ការ​ប្រសើរ​។ ​​​៤. ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​ឧបករណ៍​​ឌីជីថល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថានភាព​ភ្នែក​។ នៅ​ពេល​ដែល​យើង​ប្រឹង​សម្លឹង​មើល​អេក្រង់​ទូរស័ព្ទ ឬ​កុំព្យូទ័រ​រយៈពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ចុក​រួយ។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ព្រិច​ភ្នែក​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​​ឲ្យ​បាន​ល្អ​។ យ៉ាង​ណា​មិញ ការ​កំណត់​​​​ពេលវេលា​លើ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​​ក៏​ជា​រឿង​ចាំបាច់​មួយ​ដែរ​។ បន្ថែម​ពី​នេះ យើង​គប្បី​ប្រើប្រាស់​វ៉ែនតា​ការពារ​​ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យូទ័រ និង​សម្រាក​​ភ្នែក​​ឲ្យ​បាន​ញឹកញាប់​ នៅ​​ពេល​ដែល​យើង​មើល​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ដៃ​យូរ​ម៉ោង​។ ​​​​៥. ភ្នែក​នឹង​ប្រសើរ​ឡើង​ ខណៈ​ពេល​គេង​ ដូច​ទៅ​នឹង​រាងកាយ​របស់​យើង​ដែរ ភ្នែក​ចាំបាច់​ត្រូវការ​សម្រាក។ ប្រសិនបើ​ភ្នែក​នឿយហត់​ […]


ការថែទាំភ្នែក

តិចនិក​​ងាយ​ៗ ថែទាំ​សុខភាព​ភ្នែក​យ៉ាង​​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​

​ភ្នែក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រាងកាយ​របស់​យើង​ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ធ្វើការ​ថែទាំ​ឲ្យ​បាន​ដិតដល់​ ដើម្បី​បញ្ចៀស​ពី​បញ្ហា​​ភ្នែក​ផ្សេងៗ​។ ​ខាង​ក្រោម​នេះ​ ជា​វិធីសាស្ត្រ​ងាយ​ៗ​ដែល​អាច​ជួយ​ឲ្យ​សុខភាព​ភ្នែក​របស់​យើង​ប្រសើរ​ឡើង​។ តិចនិក​ថែទាំ​សុខភាព​​ភ្នែក​ ពិត​ណាស់ ការ​ថែទាំ​សុខភាព​ទាំង​មូល​ក៏​ជះ​ឥទ្ធិពល​ចំពោះ​សុខភាព​ភ្នែក​ដូច​គ្នា។​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អនុវត្ត​ទម្លាប់​​ល្អ​ៗ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​។ ១. ញ៉ាំ​របប​អាហារ​សុខភាព​ ការ​ញ៉ាំ​បន្លែ​​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង​ ខាត់ណាខៀវ និង​ស្ពៃ​ក្ដោប ​សុទ្ធ​តែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ភ្នែក​របស់​យើង​។ បន្ថែម​ពី​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ត្រី​ដែល​មាន​អាស៊ីដ​អូមេហ្គា​៣​ខ្ពស់​ ដូចជា​ត្រី​សាល់ម៉ុន​ និង​ត្រី​ធូណា​ជា​ដើម។ ២. បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន​ ​​​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​​ជា​ប្រចាំ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​សុខភាព​​យើង​ល្អ​ប្រសើរ​នោះ​ទេ​​ វា​ក៏​អាច​កាត់បន្ថយ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​កូលេស្តេរ៉ូល​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​របស់​យើង​ដូច​គ្នា​។ ៣. បញ្ឈប់​ការ​ជក់​បារី​ ការ​ជក់​បារី​​ប៉ះពាល់​ដល់​សួត​យ៉ាង​ខ្លាំង ហើយ​វា​ក៏​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ភ្នែក​​ផង​ដែរ ពីព្រោះ​វា​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​ភ្នែក​ចុះ​ខ្សោយ​  និង​ជំងឺ​ភ្នែក​ឡើង​បាយ​ ដែល​អាច​ប៉ះពាល់​ដល់​សរសៃ​ប្រសាទ​អុបទិក​។ ​​វិធីសាស្ត្រ​ការពារ​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ ក្រៅ​ពី​ការ​ថែទាំ​ភ្នែក​ គ្នា​យើង​​មិន​ត្រូវ​ភ្លេច​ការពារ​ភ្នែក​ឡើយ។​ ១. ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ទោះ​បី​ជា​អាកាស​ធាតុ​ត្រជាក់​ក៏​ដោយ និង​​ត្រូវ​ជ្រើសរើស​ប្រភេទ​វ៉ែន​តា​ដែល​អាច​ការពារ​ពី​​កាំរស្មី​UVA និង​UVB​​ពី​៩៩​​ភាគរយ​ដល់​១០០​ភាគ​រយ។ ២. សម្រាក​ភ្នែក​ នៅ​ពេល​ដែល​យើង​មើល​កុំព្យូទ័រ​រយៈពេល​យូរ​​ ភ្នែក​របស់​យើង​នឹង​ហត់នឿយ​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​​ត្រូវ​សម្រាក​ភ្នែក​ជា​រៀងរាល់​​២០​នាទី​ម្ដង​ ដោយ​មើល​អ្វី​ផ្សេង​ចំនួន​២០​វិនាទី​ ទើប​ជា​ការ​ប្រសើរ​។ ៣. រក្សា​អនាម័យ​នៅ​ពេល​ប្រើប្រាស់​Contact lenses ​ចូរ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​មុន​ពេល​ពាក់​ ឬ​ដោះ​Contact lenses ​និង​ត្រូវ​សម្លាប់​មេរោគContact lenses ​​ក៏​ដូចជា​ផ្លាស់ប្ដូរ​វា​ជា​ទៀងទាត់​។


ការថែទាំភ្នែក

របបអាហារ​មាន​វីតាមីនសំខាន់ៗ ជួយ​សុខភាពភ្នែក

ចង់បាន​សុខភាព​ភ្នែក​ល្អ​ ត្រូវ​គិត​គូ​ដល់​របប​អាហារ​ប្រចាំ​ថ្ងៃ​។ របប​អាហារ​ល្អ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខ​ភាព​រាងកាយ​ទាំង​មូល​ផង​ដែរ​។ ​​១. សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​ សារធាតុ​ចិញ្ចឹម​​មួយ​ចំនួន​ជួយ​ឲ្យ​ភ្នែក​មាន​សុខ​​ភាព​ល្អ និង​មាន​សារធាតុ​ចិញ្ចឹម​ខ្លះ​ទៀត​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក​ផង​ដែរ​។ ការ​ញ៉ាំ​អាហារ​មាន​កម្រិត​ជាតិ​ខ្លាញ់​ទាប និង​សម្បូរ​​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់ធញ្ញជាតិ អាច​ជួយ​មិន​ត្រឹម​តែ​សុខ​ភាព​បេះដូង​ទេ តែ​ក៏​ជួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ នេះ​មិន​មាន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ ព្រោះ​ថា​ភ្នែក​ត្រូវ​ពឹង​លើ​សរសៃ​ឈាម​អាក់ទែ​តូច​ៗនាំ​យក​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ដូច​ទៅ​នឹង​បេះដូង​ពឹង​ច្រើន​លើ​សរសៃឈាម​អាក់ទែ​ធំ​ៗ​អ៊ីចឹង​ដែរ​។ ការ​ធ្វើ​ឲ្យ​សរសៃ​ឈាម​អាក់ទែ​តូចៗ​ទាំង​នោះ​មាន​សុខ​ភាព​ល្អ នឹង​ធ្វើ​ឲ្យ​ភ្នែក​មាន​សុខ​ភាព​ល្អ​ដែរ​។ ​២. របប​អាហារ​បែប​ណា​ល្អ​ចំពោះ​សុខភាព​ភ្នែក?​ អាហារ​ពណ៌​ទឹកក្រូច​ និង​ផ្លែឈើ​មាន​វីតាមីនA៖ ដូច​គ្នា​យើង​បាន​ដឹង​ហើយ​ថា​​សារធាតុ​ចិញ្ចឹម​ល្អ​ចំពោះ​សុខ​ភាព​ភ្នែក​គឺ​វីតាមីនA។ ស្រទាប់​រ៉េទីន​របស់​ភ្នែក​ត្រូវ​ការ​វីតាមីន​A ច្រើន​ដើម្បី​ជួយ​បំប្លែង​កាំរស្មី​ពន្លឺ​ទៅ​ជា​រូប​ភាព ដែល​យើង​បាន​ឃើញ​។ ដូច​នេះ បើ​គ្មាន​វីតាមីន​A ភ្នែក​របស់​យើង​នឹង​មិន​អាច​រក្សា​សំណើម​គ្រប់​គ្រាន់​អាច​ការពារ​ភ្នែក​ស្ងួត​បានទេ​។ ការ៉ុត ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​វីតាមីន​A។ ដូច​គ្នា​ដែរ​ ដំឡូង​ជ្វា ក៏​​អាច​ផ្ដល់​នូវ​វីតាមីន​A ច្រើន​ដូច​គ្នា​។ ​ បន្លែ​ ផ្លែឈើ​សម្បូរ​វីតាមីនC៖ វីតាមីន C ក៏​មាន​តួនាទី​សំខាន់​សម្រាប់​សុខភាព​ភ្នែក​ដូច​គ្នា​។ វីតាមីន​C ​ជា​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការពារ​ការ​ខូច​ខាត​របស់​រាង​កាយ​ បង្ក​ឡើង​ដោយ​ការញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ឬ​ទម្លាប់​រស់​នៅ​មិន​ល្អ និង​កត្តា​បរិស្ថាន​។ អាហារ​ចៀន ជក់បារី និង​កាំរស្មី​ព្រះ​អាទិត្យ អាច​បង្កើត​បានជា​រ៉ាឌីកាល់​សេរី ​ដែល​ជា​មូលេគុល​អាច​បំផ្លាញ និង​សម្លាប់​កោសិកា​បាន​។ ​ប្រភព​របស់​វីតាមីន C គឺ​ពពួក​ផ្លែ​ក្រូច និង​ទំពាំងបាយជូរ​។ បន្លែ និង​ផ្លែ​ ឈើ​ផ្សេង​ទៀត ដូច​ជា​ម្ទេស​ប្លោក […]


ការថែទាំភ្នែក

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងតិចនិក ៤យ៉ាងនេះ

យើង​ដឹង​ហើយ​ថា​ភ្នែក​មាន​សារសំខាន់​កម្រិត​ណា​នោះ ដូច​នេះ​ហើយ​ការថែទាំ​ភ្នែក​ឲ្យមាន​សុខភាព​​ល្អ គឺ​ជា​រឿង​ចាំបាច់​ដូច​គ្នា​។ វិធី​សាមញ្ញ​ៗ​មួយ​ចំនួន​អាច​ជួយ​ឲ្យ​ភ្នែក​របស់​យើង​មាន​សុខភាព​ល្អ​បាន​។ តើ​មាន​វិធី​អ្វីខ្លះ?​​​ ១. របប​អាហារ​ត្រឹម​ត្រូវ របប​អាហារ​ល្អ​ចំពោះភ្នែក​មាន​ផ្លែឈើ បន្លែ ពិសេស​បន្លែ​ពណ៌លឿង និង​បៃតង​ចាស់ មាន​អត្ថ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ភ្នែក។ ដូច​គ្នា​ដែរ ត្រី ស៊ុត និង​ផ្លែ​ឈើ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ដូច​ជា​ផ្លែ​បឺរ​ ក៏​មាន​សារ​សំខាន់​ចំពោះ​សុខ​ភាព​ភ្នែក​ដូច​គ្នា​។ ​បន្លែ​ ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក​មាន​ដូច​ជា ដំឡូងជ្វា ប៉េងប៉ោះ ការ៉ុត ខាត់ណាខៀវ និង​បន្លែ​ស្លឹក​បៃតង​ផ្សេងទៀត​ ជាដើម។ ចំណែក​ផ្លែឈើ​រួមមាន​ផ្លែ​បឺរ ក្រូច ផ្លែគីវី និង​ទំពាំង​បាយ​ជូរ ជាដើម​។ ២. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ​ទម្ងន់​ខ្លួន​ក៏​ទាក់​ទង​នឹង​សុខភាព​ភ្នែក​ដែរ។ បើ​សិន​ជា​យើង​ធាត់​ពេក អាច​នាំ​យើង​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។ ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ទៀត​សោត​បើ​គ្រប់​គ្រង​មិន​បាន​ល្អ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​សុខភាព​ភ្នែក​ដែរ​។ បញ្ហា​ប្រឈម​ចំពោះ​សុខភាព​ភ្នែក គឺ​ជំងឺ​ភ្នែក​ដោយសារ​ទឹក​នោមផ្អែម និង​ជំងឺ​ទឹក​ដក់​បាត​ភ្នែក​។ ៣. ហាត់​ប្រាណ​ជា​ប្រចាំ​ ដូច​គ្នា​ដែរ ការ​ហាត់​ប្រាណ​មិន​មែ​ន​ល្អ​តែ​សម្រាប់​សុខភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ភ្នែក​ដែរ។ ល្អ​បែប​ម៉េច​វិញ? ល្អ​ចំពោះ​ភ្នែក ត្រង់​ថា​អ្នក​ហាត់​ប្រាណ​ជា​ប្រ​ចាំ អាច​ការពារ​ខ្លួន​ពី​ជំងឺ​ទឹក​នោម​ផ្អែម សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កូលេស្តេរ៉ូល​ខ្ពស់​។ ជំងឺ​ទាំង​អស់​នេះ​សុទ្ធ​តែ​អាច​នាំឲ្យ​យើង​មាន​បញ្ហា​គំហើញ​។ ដូច​នេះ បើ​យើង​បាន​ហាត់​ប្រាណ​ទៀង​ទាត់​ នោះ​មានន័យ​ថា​យើង​បាន​បន្ថយ​ហានិភ័យ​បញ្ហា​ភ្នែក​ដែរ​។​ ​៤. សម្រាក​ភ្នែក​ខ្លះ​ បច្ចុប្បន្ន​គ្នា​យើង​ជា​ច្រើន​កំពុង​ធ្វើ​ការ​លើ​កុំព្យូរទ័រ ហើយ​បន្ត​មើល​ទូរសព្ទ​ថែម​ទៀត​ផង​។ ការ​ប្រឹង​សម្លឹង​អេក្រង់​អេឡិច​ត្រូនិក​ទាំង​នេះ​យូរ​ម៉ោង​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ព្រិច​ភ្នែក នាំ​ឲ្យ​​យើង​រួយ​ភ្នែក​។ ដូច​នេះ​ហើយ បើ​យើង​ធ្វើ​ការ​ច្រើន​លើ​កុំព្យូរទ័រ គួរ​សម្រាក​ភ្នែក​ខ្លះ​ទើប​ជា​ការ​ល្អ។ […]


ការថែទាំភ្នែក

​ចេះ​តែ​ស្ងួត​ភ្នែក​ ​អាច​មក​ពី​បញ្ហា​ទាំង​ ៤យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ពេល​ដែល​សញ្ញា​នៃ​បញ្ហា​ភ្នែក​ស្ងួត​​ កើត​ឡើង​នៅ​ពេល​ដែល​ភ្នែក​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ប៉ុន្តែ​មូលហេតុ​បង្ក​អាច​មាន​ភាព​ខុស​ៗ​​គ្នា​។​ ដូច្នេះ​ហើយ​ ​ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត​ និង​​រក្សា​សំណើម​នៅ​ក្នុង​ភ្នែក​ទៅ​តាម​តម្រូវ​ការ​ ​គ្នា​យើង​ចាំបាច់​ស្វែង​រក​មូលហេតុ​បង្ក​​ទូទៅ​​ជា​មុន​សិន​។ ១. ​ចំណាយ​ពេល​នៅ​មុខ​​អេក្រង់​ច្រើន​ជ្រុល​​ ​​មិន​ថា​យើង​ប្រើប្រាស់​​បណ្ដាញ​សង្គម​​នៅ​លើ​ទូរស័ព្ទ​ ឬ​អង្គុយ​​នៅ​មុខ​កុំព្យូទ័រ​ពេញ​មួយ​ថ្ងៃ​​នោះ​ទេ​ មនុស្ស​ជា​ច្រើន​តែងតែ​ជួប​បញ្ហា​​​​​​ដោយ​សារ​តែ​បច្ចេកវិទ្យា​ឌីជីថល​ទាំង​នេះ​។​ ជា​ធម្មតា​ យើង​ព្រិច​ភ្នែក​ញឹកញាប់​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ផ្ដោត​អារម្មណ៍​​ និង​សម្លឹង​មើល​អ្វី​មួយ​ យើង​បែរ​ជា​មិន​សូវ​​ព្រិច​ភ្នែក​ទៅ​វិញ​។ ពិត​ណាស់​ ការ​ព្រិច​ភ្នែក​មាន​សារសំខាន់​ណាស់​ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្រទាប់​ទឹក​ភ្នែក​របស់​យើង​ស្រស់​ថ្លា​ឡើង​វិញ​ និង​នាំ​មក​ស្រទាប់​សំណើម​ថ្មី​មួយ​​នៅ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក។​ ជា​រួម​ ប្រសិនបើ​អត្រា​ព្រិច​ភ្នែក​របស់​យើង​ថយ​ចុះ​ ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​ក៏​ចាប់ផ្តើម​ស្ងួត​ដូច​គ្នា។​ វិធី​ដោះស្រាយ​៖ ជៀស​វាង​មើល​ឧបករណ៍​អេឡិចត្រូនិក​ជិត​ពេក​ ប្ដូរ​ពន្លឺ​អេក្រង់​ឲ្យ​ស្មើ​នឹង​ពន្លឺ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​ បង្កើន​កម្រិត​ពណ៌​អេក្រង់​ ប្រើប្រាស់​កញ្ចក់​ការពារ​ភ្នែក​ពី​ពន្លឺ​កុំព្យូទ័រ ២. គុណភាព​ទឹក​ភ្នែក​ខ្សោយ ​ភ្នែក​ស្ងួត​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​អាច​ផលិត​ទឹក​ភ្នែក​គ្រប់គ្រាន់​ ឬ​​បាត់បង់​ទឹក​ភ្នែក​ច្រើន​​ជ្រុល​។​ គុណភាព​ទឹក​ភ្នែក​ខ្សោយ​​កើត​ឡើង​ជា​ទូទៅ​ដោយ​សារ​តែ​​រោគ​រលាក​ត្របក​ភ្នែក ។​ នៅ​ពេល​ដែល​យើង​មាន​ជំងឺ​រលាក​ត្របក​ភ្នែក​ ស្រទាប់​ខ្លាញ់​​​អាច​នឹង​​​បំបែក​ចេញ​ឆាប់​រហ័ស​ និង​ធ្វើ​ឲ្យ​ទឹក​ភ្នែក​ហួត​ហួស​កម្រិត​ ហើយ​ត្របក​ភ្នែក​របស់​យើង​នឹង​ឡើង​ក្រហម​ ព្រម​ទាំង​រមាស់​​​។​ វិធី​ដោះស្រាយ​៖ សម្រាប់​អ្នក​ដែល​មាន​ភ្នែក​ស្ងួត គប្បី​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្ដល់​សំណើម​ ។ សម្រាប់​ដោះស្រាយ​​ជំងឺ​រលាក​ត្របក​ភ្នែក យើង​គួរ​ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​ និង​ប្រើ​​ស្ក្រាប់​ត្រដុស​ត្របក​ភ្នែក​ ​។ ក្នុង​ករណី​មិនបានធូរស្បើយ គួរពិភាក្សាជាមួយគ្រូពេទ្យ​។​ ៣. បរិយាកាស​ស្ងួត​ពេក​ ខ្យល់​​ ឬ​ផ្សែង​ខ្លាំង​​ពេក​ ​នៅ​ពេល​ដែល​បរិយាកាស​ស្ងួត​ ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​របស់​យើង​ក៏​ស្ងួត​ដូច​គ្នា។​ បន្ថែម​ពី​​អាកាសធាតុ​ស្ងួត​ កត្តា​ខ្យល់​ និង​ផ្សែង​ក៏​អាច​ស្រូប​យក​សំណើម​ពី​ភ្នែក​របស់​យើង​ផង​ដែរ​។​ ​វិធី​ដោះស្រាយ​៖ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​គប្បី​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ផ្ដល់​សំណើមនៅ​ពេល​ព្រឹក​ ថ្ងៃ​ និង​យប់​ ដើម្បី​រក្សា​សំណើម​​ភ្នែក​ និង​ការពារ​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក​។ សូមពិភាក្សាជាមួយគ្រូពេទ្យ​ ឬឱសថការី មុន​ប្រើថ្នាំបន្តក់ណាមួយ​។​ ៤. លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​ បញ្ហា​សុខភាព​មួយ​ចំនួន​ដូចជា​កង្វះ​វីតាមីន​A ជំងឺ​ភ្នែក​អាលែកហ្ស៊ី​ […]


ការថែទាំភ្នែក

​ថ្នាំ​បន្តក់​ភ្នែក​ អាចប្រើរាល់​ថ្ងៃ​បានអត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ទូ​ទៅ​ ភ្នែក​យើង​អាច​ស្ងួត​ ​ក្រហម​ ​រមាស់​ ឬ​ចេញ​ទឹក​ភ្នែក​មិន​បាត់​ ដោយ​សារ​តែ​កត្តា​ផ្សេង​ៗ​ដូចជា​ធូលី​ដី​ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ការវិវត្តទៅ​រក​ភាព​ចាស់​តាម​ធម្មជាតិ​ ​ឬ​ការ​ឆ្លង​មេរោគ​​ជាដើម​។ នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ភ្នែក​ទាំង​នេះ​ តើ​យើង​គួរ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែរ​ឬ​ទេ? ហើយ​​​ថ្នាំ​​បន្តក់​ភ្នែក​អាច​ផ្ដល់​ផល​ប៉ះពាល់​ឬ​អត់​ ប្រសិនបើ​យើង​ប្រើ​វា​រាល់​ថ្ងៃ​? ​ប្រភេទ​ថ្នាំ​បន្តក់​ភ្នែក​ ​​​​​​ថ្នាំ​បន្តក់​ភ្នែក​​​ដែល​មាន​លក់​នៅ​តាម​ឱសថស្ថាន​​នានា​​មាន​ដូចជា​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម​ ​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​ និង​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ភ្នែក​អាលែកហ្ស៊ី​។ យ៉ាង​ណា​មិញ ថ្នាំ​បន្តក់​ភ្នែក​ទាំង​នេះ​​មាន​ប្រសិទ្ធភាព​ផ្សេង​ៗ​គ្នា​ ហើយ​​ថ្នាំ​​បន្តក់​ភ្នែក​ខ្លះ​​មាន​សុវត្ថិភាព​​ក្នុង​ការ​ប្រើប្រាស់​រយៈពេល​វែង​ ខណៈ​ពេល​ដែល​ថ្នាំ​បន្តក់​ភ្នែក​ខ្លះ​ទៀត​​អាច​ប្រើប្រាស់​តែ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ ​​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​​ផ្ដល់​សំណើម​ដល់​ភ្នែក​ ប្រសិនបើ​ភ្នែក​របស់​យើង​ប៉ះពាល់​ជាមួយ​នឹង​កញ្ចក់​អេក្រង់​ជា​ប្រចាំ​នោះ​ ​​​យើង​​អាច​ព្រិច​ភ្នែក​​ញឹកញាប់​ជាង​ធម្មតា​។​ ​នៅ​ក្នុង​ករណី​ដែល​​មិន​មាន​​ការ​បន្ថែម​ប្រេង​ទេ​នោះ​ ​​ភ្នែក​​នឹង​ចាប់ផ្ដើម​ស្ងួត​ ព្រម​ទាំង​មាន​អារម្មណ៍​មិន​ស្រួល​។ ជាក់​ស្ដែង​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​(Artificial tears) ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​សំណើម​ដល់​ភ្នែក​ នៅ​ពេលភ្នែក​ស្ងួត​ ហត់​នឿយ​ ឬ​ក្រហាយ​។ មូលហេតុ​ដទៃ​ទៀត​​ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​រួម​មាន​​ការ​បំពុល​ ​សារធាតុ​ដែល​ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​នៅ​ក្នុង​ខ្យល់​ ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ និង​ការ​ប្រែប្រួល​អ័រម៉ូន​។​ តើ​យើង​អាច​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​រាល់​ថ្ងៃ​បាន​ទេ? សម្រាប់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ គ្នា​យើង​អាច​ប្រើប្រាស់​រាល់​ថ្ងៃ​បាន​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​ណា​មួយ​ចំពោះ​ភ្នែក​​យើង​ឡើយ​​។​ ប្រសិនបើ​យើង​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ដែល​មាន​សារធាតុ​​រក្សា​ទុក​ឬ​ភ្នែក​របស់​យើង​ងាយ​ប្រតិកម្ម​ ឬ​ត្រូវ​​ប្រើប្រាស់​វា​ញឹកញាប់​ ​​ ​​​គ្នា​យើង​គប្បី​ជ្រើសរើស​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial tears​ ដែល​គ្មាន​ជាតិ​រក្សា​ទុក​ទើប​ជា​ការ​ប្រសើរ​។ ដើម្បី​កាន់​តែ​ច្បាស់​គ្នា​យើង​ត្រូវ​សាក​សួរ​ព័ត៌មាន​បន្ថែម​ពីឱសថការី​។​ ​​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម ពិត​ណាស់​ ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​នេះ​មាន​សារធាតុ​ផ្សំ​ដែល​​អាច​បណ្ដាល​ឲ្យ​​​ភ្នែក​ក្រហម​ឡើង​វិញ​ នៅ​ពេល​ឈប់​ប្រើ​វា​ ហើយ​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​រយៈ​ពេល​វែង​ឡើយ​។​ ​យ៉ាង​ណា​មិញ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ភ្នែក​របស់​យើង​ក្រហម​ ដូចជា​ភ្នែក​ស្ងួត​ ក្រហាយ​ ឬ​អាលែកហ្ស៊ី​។​ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​សម្រាប់​ព្យាបាល​ភ្នែក​ក្រហម ​គ្នា​យើង​គួរ​ងាក​មក​ប្រើប្រាស់​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​​Artificial […]


ការថែទាំភ្នែក

ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ

តាម​ពិត​ទៅ យើង​គ្រប់​គ្នា​គួរ​តែ​រៀន​ថែ​ទាំ​ភ្នែក​ឲ្យ​មាន​សុខភាព​តាំង​ពី​នៅ​ក្មេងៗ​ម្ល៉េះ ដើម្បី​ពេល​វិវត្ត​វ័យ​ទៅ​ភ្នែក​នៅ​តែ​ភ្លឺ​មើល​ច្បាស់​។ នៅ​ពេល​ដែល​វ័យ​យើង​កាន់​តែ​ដើរ​ទៅ​មុខ ហើយ​បើ​មិន​បាន​ថែ​ទាំ​ល្អ​ទៀត សុខភាព​ភ្នែក​អាច​ខ្សោយ​ចុះ ងាយ​នឹង​កើត​ជំងឺ​ភ្នែក​ផ្សេងៗ។ ប៉ុន្តែ បើ​យើង​ចង់​ឲ្យ​ភ្នែក​មើល​ច្បាស់​មិន​ងាយ​ឈឺ អាច​ចាប់​ផ្ដើម​ថែ​ទាំ​ភ្នែក​តាម​ ៤ តិចនិក​ ខាង​ក្រោម ធានា​ភ្នែក​មាន​សុខភាព​ល្អ ទោះ​វ័យ​ច្រើន​ទៅ​ក៏​ដោយ។ ១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ភ្នែក​យើង​ត្រូវ​ការ​គេង​យ៉ាង​តិច​ ៥ម៉ោង​/យប់ ដើម្បី​ដំណើរ​ការ​បាន​ល្អ​អំឡុង​ពេល​ថ្ងៃ។ ដូច​នេះ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ញាក់ ភ្នែក​ស្ងួត និង​ឡើង​សរសៃ​ក្រហម​។ ២.សម្រាក​ពី​អេក្រង់ ជា​ទូទៅ អ្នក​ដែល​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ កម្រ​នឹង​ធ្មេច​ភ្នែក​ណាស់ ព្រោះ​កំពុង​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត ស្ពឹក ឬ​មិន​ស្រណុក។ យើង​គួរ​ដាក់​ពន្លឺ​អេក្រង់​ឲ្យ​បាន​សម​នឹង​ភ្នែក​ទទួល​បាន សម្រាក​ភ្នែក​រាល់​២០​នាទី និង​ត្រូវ​ឧស្សាហ៍​ធ្មេច​ភ្នែក​ពេល​កំពុង​បំពេញ​ការងារ។ ៣.ញ៉ាំ​អាហារ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ខ្ពស់ អាហារ​មួយ​ចំនួន​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ភ្នែក និង​បញ្ហា​ខូច​ភ្នែក​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ ផ្សែង​បារី និង​ខ្យល់​ពុល។ យើង​អាច​រក​វា​បាន​នៅ​ក្នុង​ស៊ុត បន្លែ​បៃ​តង ម្ទេស​ប្លោក​ក្រហម និង​លឿង ប៉េង​ប៉ោះ។ល។ ៤. ពិនិត្យ​សុខភាព​ភ្នែក​ជា​ប្រចាំ ចំណុច​នេះ ជា​ចំណុច​សំខាន់​បំផុត​​ថែ​រក្សា​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់។ យើង​គួរ​ពិនិត្យ​ភ្នែក​យ៉ាង​តិច​ ២ឆ្នាំ/ម្តង ដើម្បី​មើល​ស្ថានភាព​ភ្នែក ឬ​ព្យាបាល​ជំងឺ​ភ្នែក​ផ្សេងៗ​មុន​នឹង​វា​ចេញ​រោគសញ្ញា​ខ្លាំង។


ការថែទាំភ្នែក

៦ ទម្លាប់​សាមញ្ញៗប្រចាំថ្ងៃ អាចធ្វើឲ្យភ្នែកខូចដោយមិនដឹងខ្លួន

ភ្នែក ជា​ផ្នែក​នៅ​លើ​រាង​កាយ​ដែល​យើង​អត់​មិន​បាន វាជួយ​ឲ្យ​យើង​មើល​ឃើញ​ពី​អ្វី​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ជុំ​វិញ​ខ្លួន​យើង។ ធម្មតា ភ្នែក​កម្រ​នឹង​មាន​បញ្ហា​ធំដុំ​នាំ​ទុក្ខ​ឲ្យ​យើង​ណាស់ ទើប​មាន​គ្នា​យើង​មួយ​ចំនួន​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ភ្នែក​ឲ្យ​បាន​ល្អ។ មាន​ដឹង​ទេ​ថា នៅ​ពេល​ដែល​ភ្នែក​កើត​ជំងឺ​វា​អាច​ផ្ដល់​ផល​ពិបាក​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​យើង ឬ​បើ​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​យើង​មើល​លែង​ឃើញ ហើយ​សកម្មភាព​ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ក៏​ជា​ចំណែក​មួយ​ចូលរួម​ធ្វើ​ឲ្យ​សមត្ថភាព​ភ្នែក​ចុះ​ខ្សោយ​ដែរ។ បើ​ចង់​ឲ្យ​ភ្នែក​ល្អ មើល​ឃើញ​វត្ថុ​ច្បាស់​ទោះ​វ័យ​វិវត្ត​ក្ដី យើង​គួរ​កែប្រែ​ទម្លាប់​ប៉ុន្មាន​ខាង​ក្រោម​នេះ​ចេញ៖ ១. មិន​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ៖ ពេល​យើង​មិន​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ ដូច​យើង​បើក​ចំហ​ភ្នែក​ឲ្យ​ត្រូវ​ឥទ្ធិពល​ UV ​មិន​ល្អ​ដែល​អាច​ប៉ះពាល់​ដល់​កែវ​ភ្នែក និង​ត្របក​ភ្នែក​។ បើ​យើង​ឲ្យ​ភ្នែក​ត្រូវ​កម្ដៅ​ថ្ងៃ​ក្នុង​រយៈ​ពេល​យូរ វា​អាច​បណ្ដាល​ឲ្យ​រលាក​ផ្ទៃ​ខាង​លើ​នៃ​ភ្នែក ឬ​ក្នុង​ករណី​កម្រ​ខ្លះ អាច​កើត​ជា​មហារីក​ត្របក​ភ្នែក​ទៀត​ផង។ ២. ជក់​បារី៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ការ​ជក់​បារី​ប៉ះពាល់​ស្ទើរ​តែ​គ្រប់​ផ្នែក​ដល់​រាង​កាយ បូក​រួម​ទាំង​ភ្នែក​ដែរ។ អ្នក​ជក់​បារី​ងាយ​បាត់​បង់​គំហើញ ​៤ដង បើ​ធៀប​នឹង​មនុស្ស​ធម្មតា​មិន​ជក់​បារី ប៉ុន្តែ​បើ​យើង​ផ្ដាច់​បារី​បាន ទោះ​វ័យ​ណា​ក៏​ដោយ អាច​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ។ ៣. ញី​ភ្នែក៖ ស្បែក​ដែល​នៅ​ជុំ​ភ្នែក​មាន​សភាព​ទន់ ស្ដើង ហើយ​វា​ធ្វើ​ឲ្យ​ការ​ញី​ភ្នែក​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​តូច​ៗ​នៅ​ក្រោម​ស្បែក និង​បណ្ដាល​ឲ្យ​ភ្នែក​ខ្មៅ ឬ​មើល​ទៅ​ហើម។ បើ​យើង​ញី​ភ្នែក​ញឹក​ញាប់​ក្នុង​រយៈ​ពេល​យូរ វា​អាច​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ប៉ោងកញ្ចក់ភ្នែក (​cornea) ជា​ជំងឺ​ភ្នែក​ម៉្យាង​ធ្វើ​ឲ្យ​បាត់​បង់​គំហើញ​បាន។ ៤. គេង​មិន​គ្រប់​គ្រាន់៖ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​បណ្ដាល​ឲ្យ​ភ្នែក​ឡើង​ក្រហម ភ្នែក​ខ្មៅ ភ្នែក​ស្ងួត ញាក់​ភ្នែក និង​ស្រវាំង​ភ្នែក។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ភ្នែក​ប៉ុណ្ណោះ​ទេ ការ​គេង​មិន​គ្រប់​គ្រាន់​ក៏​អាច​ប៉ះពាល់​ដល់​ផ្នែក​សុខភាព​ទូទៅ​របស់​យើង​បាន​ដែរ។ ៥. មាន​របប​អាហារ​មិន​ល្អ៖ បើ​យើង​មិន​ញ៉ាំ​បន្លែ ឬ​ផ្លែឈើ​គ្រប់​គ្រាន់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ មាន​ន័យ​ថា […]


ការថែទាំភ្នែក

ប្រភេទអាហារទាំងនេះ សុទ្ធតែមាន​ប្រយោជន៍ដល់សុខភាពភ្នែក

គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​ភ្នែកពិតជាមានតម្លៃណាស់។ បច្ចុប្បន្ននេះ​ មនុស្សយើង​មួយចំនួននៅលើពិភពលោកមានបញ្ហាភ្នែក ហើយក៏​កំពុងតែមានការកើនឡើងយ៉ាងឆាប់រហ័សដែរ​។ ទោះជាយ៉ាងណា យើងក៏អាចការពារហានិភ័យ​កើត​លើ​ភ្នែក​ដូចជាជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងបាតភ្នែក និងជំងឺ macular degeneration បាន​ដែរ​ ដោយគ្រាន់តែចាប់ផ្តើមពីរបបអាហារប្រចាំថ្ងៃរបស់យើង​។ យើងអាចកាត់បន្ថយគ្រោះថ្នាក់នៃការបាត់បង់ចក្ខុវិញាណបានដល់​ទៅ ២៥ ភាគរយដោយការប្រើវីតាមីនចម្រុះ និងរបបអាហារដែលមានសុខភាពល្អ។  ១–ក្រុមអាហារវីតាមីនAនិងការ៉ូទីន នៅពេលដែលយើងនិយាយអំពីវីតាមីន A ឬការ៉ាទីន (Carotene) យើង​អាច​នឹងគិតភ្លាមៗអំពីអាហារដែលមានពណ៌ទឹកក្រូច ក្រហម ឬលឿង។ ផ្លែឈើ និងបន្លែជាច្រើនសម្បូរ​ទៅដោយវីតាមីន A និងការ៉ូទីនមានដូចជាការ៉ុត ដំឡូង ស្ពៃពុយឡេង និងស្ពៃខ្មៅជាដើម។ នៅក្នុងការ៉ាទីន មានសារជាតិ lutein ដែលអាចការពារយើងពីជំងឺ macular degeneration ដែលបណ្តាលមកពីពន្លឺពណ៌ខៀវ និងកាំរស្មីអ៊ុលត្រាវីយូឡេ របស់​ព្រះអាទិត្យ។ ជាធម្មតាយើងត្រូវការ lutein ១០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ត្រូវចងចាំថាយើង​មិនត្រូវចម្អិន​បន្លែក្នុងក្រុមវីតាមីននេះឲ្យឆ្អិនពេកទេ លើកលែងតែការ៉ុតដោយសារយើង​អាចទទួល​បាន​អត្ថប្រយោជន៍​ល្អក្រោយ​ពីចម្អិន​ការ៉ុតឲ្យ​ឆ្អិន។ ក្នុងស្ពៃខ្មៅមិនត្រឹមតែមានផ្ទុកនូវសារធាតុ ការ៉ាទីន ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវសារធាតុ zeaxanthin ដូចគ្នា។ យោងតាមអ្នកជំនាញបានឲ្យដឹងថាជារៀងរាល់សប្តាហ៍យើងគួរញ៉ាំស្ពៃ ឬខាត់ណាប្រហែល ២៨៣ ក្រាមដើម្បីទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់។ លើសពីនេះទៀត កម្រិត​ខ្ពស់នៃសារធាតុរ៉ែ ក៏អាចជួយយើង​ចៀស​ផុត​ពីជំងឺមហារីកដែរ។ ហេតុអ្វីបានជាការ៉ាទីនត្រូវផ្សំគ្នាជាមួយវីតាមីនអា? ពីព្រោះនៅពេលយើង​ញ៉ាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ