សុខភាពមនុស្សចាស់

ចំណេះដឹងទូទៅ

សុខភាពមនុស្សចាស់

កាដូសុខភាពទាំង៦សម្រាប់ម្តាយរបស់អ្នក នៅទិវាមាតាពិភពលោក

ទិវាមាតាពិភពលោក កំពុងតែខិតជិតមកដល់ហើយ ដែលមានន័យ​ថា អ្នកទំនងជាកំពុងតែ​គិត​ថា បាន​អ្វីធ្វើជា​កាដូ​ដើម្បីជូនម្តាយ​ជា​ស្រឡាញ់​របស់​អ្នក​ជាមិនខាន។ ប៉ុន្តែ មិនថា ជាកាដូអ្វីក៏ដោយ វា​តែង​តែ​ជា​ការ​បង្ហាញពី​ក្តីស្រឡាញ់ និងការ​ដឹងគុណជានិច្ចចំពោះមនុស្ស​ដែល​បាន​បង្ហាញពីក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដោយ​ឥតលក្ខខណ្ឌ​ពេញ​មួយ​ជីវិត​របស់​គាត់​។ ទោះ​ជា​យ៉ាង​ណា បើ​អ្នក​ចង់​ឲ្យម្តាយ​របស់​អ្នក​នៅ​តែ​មាន​សុខភាពល្អ​ជានិច្ច​ធ្វើ​ជា​កាដូនៅ​ទិវាមាតាពិភពលោក ដែលត្រូវនឹង​ថ្ងៃទី​១២ ខែឧសភា ខាងមុខនេះ អ្នក​អាច​ទិញ​កាដូ​ដ៏​មាន​អត្ថន័យ​ដូច​ខាង​ក្រោមនេះ៖ ១. កញ្ចប់​ពិនិត្យ​សុខភាព ពិត​ណាស់ គ្មាន​អ្វី​មាន​តម្លៃ​ជាង​សុខភាពឡើយ ហេតុនេះ ការទិញកញ្ចប់ពិនិត្យសុខភាពទូទៅ​សម្រាប់​អ្នកម្តាយ​ជាទីស្រឡាញ់​របស់អ្នក គឺ​ជា​ការដូដ៏ថ្លៃថ្លា ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​សុខភាពល្អក្នុង​រយៈ​វែង​។ នៅពេល​ដែល​ម្តាយ​របស់​អ្នកមានវ័យ​កាន់តែចាស់ ការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ពិត​ជា​សំខាន់ណាស់ ព្រោះអាច​រក​ឃើញ​ជំ​ងឺ​ទាន់ពេល​វេលា និង​ទទួលបាន​ការ​ព្យា​បាល​ដែលមាន​ប្រសិទ្ធិភាព​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. កញ្ចប់ធានារ៉ាប់រងលើសុខភាព ក្រៅពី​ការ​ពិនិត្យ​សុខភាព ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ថ្លៃព្យាបាល ដែលអាច​កើត​ឡើង​បន្ទាប់ពីការ​ពិនិត្យ​សុខភាព ក៏​ជា​រឿង​ចាំ​បាច់​ផ​ងដែរ​។ ការមានគម្រោងលើកញ្ចប់ធានារ៉ាប់រង​សុខភាពដ៏ល្អ នឹង​ជួយ​បន្ធូរបន្ថយ​បន្ទុក​លើ​ថ្លៃ​ចំណាយ​ការ​ព្យាបាល​ផ្សេង​ៗ​។ ការព្រួយបារម្ភ​ថា ពួក​គាត់អាច​ជា​មនុស្សចាស់ដែល​គ្មាន​ប្រយោជន៍ ឬជាបន្ទុក​របស់​កូនៗលើ​ការ​ចំណាយ​បន្ថែម​ផ្សេង​ៗ គឺ​ជា​កង្វល់ជា​ទូទៅរបស់ឪពុកម្តាយរបស់យើង​។ ហេតុនេះ ការជ្រើស​រើស​កញ្ចប់ពិនិត្យ​សុខភាព ឬធានា​រ៉ាប់​រង​លើ​សុខភាពដ៏ល្អ​មួយសម្រាប់ម្តាយ​ជា​ទីស្រឡាញ់របស់យើង គឺជា​កាដូដ៏មានតម្លៃ​សម្រាប់​ពួក​គាត់ និង​ស័ក្ក​សម​នឹង​តម្រូវ​ និង​ការ​ចង់បាន​របស់ពួកគេ​។ ៣. ឧបករណ៍​ហាត់ប្រាណនៅផ្ទះ កត្តាមួយក្នុងចំណោម​កត្តាដ៏ធំបំផុត​ដែលនាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ក្នុង​ចំណោមមនុស្សចាស់ គឺការ​ខ្វះ​ធ្វើលំហាត់ប្រាណ​។ ក្រៅពីការ​ពិនិត្យ​សុខភាព​ជា​ទៀង​ទាត់ ការ​ធ្វើ​លំហាត់ប្រាណ គឺ​ជា​វិធី​ដ៏សំខាន់​ដើម្បី​ថែ​ទាំ​សុខភាព​ឲ្យនៅ​តែ​ល្អ​។ ហេតុនេះ ប្រសិន​បើ​ម្តាយ​របស់អ្នក មិនមាន​ពេល​ចេញក្រៅច្រើន ដោយ​បារម្ភ​ពី​កត្តា​ផ្សេង​ៗ […]

អត្ថបទផ្សេងទៀតពី សុខភាពមនុស្សចាស់

លំហាត់ប្រាណសម្រាប់មនុស្សចាស់

ស្វែងរក សុខភាពមនុស្សចាស់

ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

មនុស្ស​វ័យ​ចំណាស់​​មាន​បញ្ហា​ញាំ​ ឬ​​លេបអាហារ គឺ​ជា​រឿង​ធម្មតា?

បញ្ហា​ពិបាក​ក្នុង​ការ​ញាំ​ ឬ​លេប​អាហារ ឬ​ញ៉ាំ​ទឹក ភាគ​ច្រើន​តែង​កើត​លើ​មនុស្ស​វ័យ​ចំណាស់។ បើ​បញ្ហា​នេះ​មាន​​ស្ថាន​ភាព​ធ្ងន់ធ្ងរ​​ត្រូវ​​ហៅ​ថា Dysphagia (ពិបាក​លេប​អាហារ) អាច​បណ្ដាល​ឱ្យ​មាន​កង្វះអាហារូបត្ថម្ភ ការ​ខ្សោះ​ជាតិ​ទឹក ឬ​ជំងឺ​រលាក​សួត។ ហេតុ​អ្វី​បញ្ហា​នេះ​កើត​មាន​ឡើង?​ ១.អ្វី​ទៅ​ជាការ​ពិបាក​លេប​អាហារ បញ្ហា​ពិបាក​លេប​អាហារអាច​កើត​ឡើង​នៅ​គ្រប់​វ័យ ប៉ុន្តែ​ភាគ​ច្រើន​ឧស្សាហ៍​ឃើញ​កើត​មាន​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ជា​ពិសេស​ប្រសិន​បើ​មាន​ជំងឺ​ច្រាល​ទឹក​អាស៊ីដ។ ២.បញ្ហា​ពិបាកញាំ ឬ​​លេប​អាហារ គួរ​ឲ្យ​បាម្ភ? ការ​ពិបាក​ក្នុង​ការញាំ ឬ​​លេប​អាហារ​ គឺ​ជា​រឿង​​សំខាន់មួយ​គ្នា​យើង​​គួរ​ត្រូវ​ដឹង ព្រោះ​វា​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដល់​មនុស្ស​ចាស់​ដូច​ជា ៖ ខ្វះ​អាហារូបត្ថម្ភ ​ខ្វះ​ជាតិ​ទឹក បាត់បង់​ចំណង់​អាហារ ស្រក​ទម្ងន់ ប្រើ​ថ្នាំ​មិន​បាន​ត្រឹម​ត្រូវ មាន​ជំងឺ​រលាក​សួត ៣.សញ្ញា​ និង​រោគ​សញ្ញា មាន​បញ្ហា​ក្នុង​ការ ញាំ ឬ​​លេប​ម្ដង​ម្កាល​ជា​រឿង​ធម្មតា​ទេ ដោយ​សារ​តែ​ការ​ញ៉ាំ​លឿន​ពេក ឬ​ទំពា​មិន​បាន​ល្អ។ សញ្ញា​បញ្ហា​ពិបាក​លេប​អាហារមាន៖ ក្អក​នៅ​ពេល ញ៉ាំអាហារ ឬ​ផឹកទឹក​ ឈ្លក់​ពេល​ញាំអាហារ ទឹក ឬ​ថ្នាំ ​ភើ បន្ទាប់​ពី​ញ៉ាំ​អាហារ​ ឬ​ផឹក​ទឹក ពិបាក​ក្នុង​ការ​លេប​អាហារ ឬ​ភេសជ្ជៈ ហូរ​ទឹក​មាត់ ៤.មូល​ហេតុ មាន​បញ្ហា​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ ញាំ ឬ​​លេប​អាហារ ហើយ​បើ​​បញ្ហា​នេះ​បង្ក​ការ​លំបាកខ្លាំង និង​មាន​រយៈពេល​យូរ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ។ មូល​ហេតុ​ទូទៅ​មួយចំនួន​នៃ​បញ្ហា​នេះ​រួម​មាន៖ ធ្មេញ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ ឬ​ការ​ដាក់​ធ្មេញ​មិន​ល្អ ភាព​ចាស់ សាច់​ដុំ​មាត់ ឬ​បំពង់​ក​ចុះ​ខ្សោយ ការ​ច្រាល​អាស៊ីដក្រពះ (GERD) ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល ជំងឺ​វង្វេង មហារីក​មាត់​បំពង់​ក ឬ​បំពង់​អាហារ កត្តា​ថ្នាំ​មួយ​ចំនួន


សុខភាពរាងកាយ

គន្លឹះ​ទាំង​៤​ បញ្ចៀស​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ ​នៅ​វ័យ​ចំណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​កត្តា​ថ្នាំ​ ភាព​អសកម្ម បែបបទ​នៃ​ការ​រស់នៅ​ ឬ​​​របប​អាហារ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដល់​បញ្ហា​រំលាយ​អាហារ​ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​។ ពិត​ណាស់ ​ទម្លាប់​ញ៉ាំ​អាហារ​របស់​​យើង​អាច​​នឹង​ផ្លាស់ប្ដូរ ហើយ​ការ​​ញ៉ាំ​របប​អាហារ​ដែល​គ្មាន​តុល្យភាព ​​នឹង​ធ្វើ​ឲ្យ​យើង​ជួប​​​បញ្ហា​កង្វះ​ជាតិ​ដែក​ វីតាមីន​B12 និង​វីតាមីន​ដទៃ​ទៀត​ ដែល​ជា​លទ្ធផល​ យើង​អាច​នឹង​មាន​បញ្ហាប្រព័ន្ធ​រំលាយ​អាហារ​។ យ៉ាង​ណា​មិញ យើង​អាច​អនុវត្ត​វិធីសាស្ត្រ​ទាំង​៥​នេះ ដើម្បី​​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ១. របប​អាហារ​សុខភាព​ បញ្ចូល​អាហារ​ជាតិ​សរសៃ​ រួម​ទាំង​​បន្លែ​ឆៅ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល កាត់បន្ថយ​ការ​ញ៉ាំ​​ប្រៃ​ ជៀសវាង​​ញ៉ាំ​នំប៉័ង ​ដំឡូង​បារាំងបំពង​ញឹកញាប់​ ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ីន​ និង​គ្មាន​​ជាតិ​អាកុល​ ញ៉ាំ​វីតាមីន​ចម្រុះ​​ក្នុង​អាហារ​ដូចជា​សណ្ដែក​ ត្រី និង​​សាច់​ដែល​គ្មាន​ខ្លាញ់ ២. ជៀសវាង​ញ៉ាំ​អាហារ​​ធ្វើ​ឲ្យ​ក្រហាយ​ទ្រូង​ ឬ​ចាល់​អាស៊ីដ ​ជាមួយ​គ្នា​នេះ​ដែរ ពពួក​គ្រឿង​ស្រវឹង ជា​ពិសេស​ស្រា​ក្រហម​ អាហារ​ហឹរ ​​ម្រេច​ខ្មៅ សូកូឡា ឬ​​ផ្លែ​ក្រូច​​អាច​ធ្វើ​ឲ្យ​បញ្ហា​ក្រពះ​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​។ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ ឬ​ជៀសវាង​ញ៉ាំ​អាហារ​ទាំង​នេះ​ ទើប​ជា​ការ​ប្រសើរ​។ ៣. បញ្ចូល​ពពួក​អាហារ​មាន​Probiotic ​​Probiotic ជា​ពពួក​បាក់តេរី​ល្អ ដែល​អាច​ផ្ដល់​គុណប្រយោជន៍​ដល់​រាងកាយ​ និង​សុខភាព​ខួរ​ក្បាល​។ លើស​ពី​នេះ វា​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ កាត់​បន្ថយ​​ជំងឺ​បាក់ទឹកចិត្ត និង​ជួយ​ឲ្យ​សុខភាព​បេះដូង​កាន់​តែ​ប្រសើរ​ឡើង​។ ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​Probiotic​មាន​​ដូចជា​ ទឹក​ដោះ​គោ​ជូរ​ គីម​ឈី និង​អាហារ​ជ្រក់​។ ៤. ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការ​ធ្វើ​លំហាត់​ប្រាណ​​ ក៏​ដូចជា​បញ្ចេញ​សកម្មភាព​រាងកាយ​​ឲ្យ​បាន​ច្រើន​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ហើយ​វា​ក៏​អាច​បញ្ចៀស​បញ្ហា​ទល់​លាមក​ផង​ដែរ​។ ហេតុ​នេះ​ហើយ យើង​គប្បី​​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍។


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

វ័យ​កាន់​តែ​ច្រើន​ ឧស្សាហ៍​ហើម​ពោះ គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ហើម​ពោះ​គឺ​ជា​អាការៈ​ទូទៅ​ ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​ ប៉ុន្តែ​ វា​​កើត​មាន​កាន់​តែ​ញឹកញាប់​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ ដោយ​សារ​តែ​​​ការ​ប្រែប្រួល​​ផ្នែក​សំខាន់​​ៗ​​នៃ​រាងកាយ​។ មូលហេតុ​អ្វី​បាន​ជា​អាការៈ​ហើម​ពោះ​ មាន​ទំនាក់ទំនង​នឹង​វ័យ​ចំណាស់​? ១. ធ្វើ​មេតាប៉ូលីស​យឺត​ ​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ការ​ធ្វើ​មេតាប៉ូលីស​ក៏​យឺត​យ៉ាវ​ដូច​គ្នា​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ចលនា​ក្រពះ​ពោះវៀន​មាន​ភាព​យឺតយ៉ាវ​ ។ ប្រសិនបើ​ចលនា​នេះ​​ថយ​ចុះ​ បរិមាណ​ហ្គាស​ដែល​យើង​ផលិត​នឹង​នៅ​ដដែល​ ប៉ុន្តែ​អត្រា​​នៃ​ការ​​កម្ចាត់​ចោល​ហ្គាស​នឹង​ថយ​ចុះ​ ហើយ​​ក្នុង​ករណី​ដែល​យើង​មិន​​បញ្ចេញ​ហ្គាស​​​ ឲ្យ​បាន​ឆាប់​រហ័ស​ដូច​មុន​ទេ​នោះ វា​អាច​នាំ​ឲ្យ​កើត​អាការៈ​ហើម​ពោះ​​។ ២​. បាត់បង់​សាច់ដុំ យើង​បាត់បង់​ម៉ាស​សាច់ដុំ​​នៅ​ពេល​ដែល​យើង​កាន់​តែ​ចាស់​ ​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ក៏​ដូចជា​ប៉ះពាល់​ដល់​ចលនា​ពោះវៀន​។ ពិត​ណាស់​ ពោះវៀន​របស់​យើង​ក៏​មាន​ស្រទាប់​សាច់​ដុំ​ដែរ​ ​ហើយ​វា​នឹង​មាន​ដំណើរការ​មិន​ល្អ​​​ចំពោះ​មនុស្ស​ភាគ​​ច្រើន​ទៅ​តាម​ពេលវេលា​។​ កត្តា​នេះ​ នាំ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ទល់លាមក​ ដែល​ជា​មូលហេតុ​ចម្បង​នៃ​ការ​ហើម​ពោះ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់​ យើង​អាច​​នឹង​មាន​ជំងឺ​​រ៉ាំរ៉ៃ​​មួយ​ចំនួន​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ជំងឺ​បេះដូង​ ដែល​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​។​ យ៉ាង​ណា​មិញ ថ្នាំ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ហើយ​ជា​លទ្ធផល​ គឺ​ការ​ទល់​លាមក​ និង​ហើម​ពោះ​។ ​​៤. ​ការ​អស់​រដូវ ការ​អស់​រដូវ​អាច​នាំ​ឲ្យ​មាន​​ការ​ធ្វើ​មេតាប៉ូលីស​​យឺតយ៉ាវ​ ក៏​ដូចជា​បាត់បង់​​សាច់ដុំ​។ នៅ​ពេល​អស់​រដូវ​ មុខងារ​មួយ​ចំនួន​នៃ​ពោះវៀន​ក៏​មាន​ការ​ប្រែប្រួល​ដែរ​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ហើម​ពោះ​​នេះ​ឡើង​។ ​៥. អសកម្ម​ ជា​មួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​​ច្រើន​​ យើង​​នឹង​បញ្ចេញ​​សកម្មភាព​រាងកាយ​កាន់​តែ​តិច​ទៅ​ៗ ដែល​កត្តា​នេះ​​ដើរ​តួនាទី​​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​​ចលនា ដែល​អាច​បង្កើន​ហ្គាស​ និង​​ការ​ហើម​ពោះ​។ ៦. ច្រាល​អាស៊ីដ ​ការ​បាត់បង់​សាច់ដុំ​​នៅ​ក្នុង​ក្រពះ​ និង​បំពង់​អាហារ ​នៅ​ពេល​​យើង​កាន់​តែ​ចាស់ អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​ច្រាល​អាស៊ីដ ដែល​នាំ​ឲ្យ​កើត​មាន​អាការៈ​ហើម​ពោះ​។ តិចនិក​ដោះស្រាយ​បញ្ហា​ហើម​ពោះ​ ​១. បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​​ ការ​បញ្ចេញ​សកម្មភាព​អាច​ជួយ​បង្កើន​ល្បឿន​ចលនា​ពោះវៀន​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ ដែល​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​។ ដូច្នេះ​ហើយ​ […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

បង្ការបាត់បង់​សាច់​ដុំ​នៅ​វ័យ​ចំណាស់​ ​អនុវត្ត​​តិចនិក​ទាំង ​​៦នេះ​

នៅ​ពេល​​យើង​មាន​​វ័យ​​កាន់​តែ​ច្រើន​ កំហាប់ឆ្អឹង ក៏​ដូចជា​ម៉ាស​សាច់ដុំ​នឹង​មាន​ការ​ថយ​ចុះ។ ជាក់​ស្ដែង ការ​ថយ​ចុះ​សាច់​ដុំ​ជាប់​ឆ្អឹង​​នេះ​ ​​​ហៅ​ថា​​ជំងឺ​បាត់បង់​សាច់ដុំ​ ​​ហើយ​វា​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ពេលវេលា​ទាំង​អស់​។​ ជំងឺ​បាត់បង់​សាច់ដុំ​អាច​​នាំ​ឲ្យ​​មាន​ភាព​ទន់​ខ្សោយ​ និង​បង្កើន​ហានិភ័យ​​នៃ​ការ​ដួល​ និង​បាត់បង់​លទ្ធភាព​​ធ្វើ​ការងារ​ផ្សេង​ៗ​។ យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ និង​បែបបទ​រស់​នៅ​សាមញ្ញ​មួយ​ចំនួន ​អាច​ការពារ​ការ​បាត់បង់​​សាច់ដុំ​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់​​។ ​​១. ញ៉ាំ​អាហារ​សំបូរ​ជាតិ​ប្រូតេអ៊ីន​ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ជា​ទូទៅ​មនុស្ស​ពេញ​វ័យ​បាន​បាត់បង់​ម៉ាស​សាច់ដុំ​ប្រហែល​៨​%​ជា​រៀង​រាល់​​១០​ឆ្នាំ​ម្ដង​ ក្រោយ​អាយុ​៤០​ឆ្នាំ​។​ មូលហេតុ​ចម្បង​មួយ​​នៃ​ការ​បាត់បង់​ម៉ាស​សាច់​ដុំ​នេះ​ គឺ​បណ្ដាល​មក​ពី​ការ​ញ៉ាំ​កាឡូរី​ ប្រូតេអ៊ីន​ និង​អាស៊ីដ​អាមីណូ​មិន​គ្រប់​គ្រាន់​។ សម្រាប់​អ្នក​ដែល​​ញ៉ាំ​អាហារ​ដែល​មាន​​ជាតិ​ប្រូតេអ៊ីន​​ច្រើន​ អាច​បង្កើន​ការ​សំយោគ​ប្រូតេអ៊ីន​សាច់​ដុំ​ ​ជា​ដំណើរការ​​ដែល​កោសិកា​ប្រើ​ប្រូតេអ៊ីន​ ដើម្បី​បង្កើត​សាច់ដុំ​ឲ្យ​បាន​ច្រើន​។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​រួម​មាន​ស៊ុត​ សាច់មាន់​ ត្រី​ និង​ពពួក​អាហារ​​ផ្សំ​ពី​ទឹក​ដោះ​គោ​។ ២. ​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​ទម្រង់​​ជំនួយ​ដល់​បេះដូង​​  និង​ការ​លើក​ទម្ងន់​ មាន​សារសំខាន់​ណាស់​ ពីព្រោះ​​​វា​ធ្វើ​ឲ្យ​រាងកាយ​សកម្ម​ និង​ផ្ដល់​សញ្ញា​ដល់​សាច់ដុំ​​​ឲ្យ​មាន​ការ​លូតលាស់​។​ ដូចនេះ​ ចូរ​ជ្រើសរើស​លំហាត់​ប្រាណ​ដែល​ស័ក្ដិសម​​ និង​ចំណាយ​ពេល​ប្រហែល​១៥០​នាទី​ ទៅ ៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ បន្ថែម​ពី​លើ​​ការ​លើក​ទម្ងន់​ចំនួន​៣​ដង​ក្នុង​សប្ដាហ៍​ ដើម្បី​បង្កើត​​សាច់ដុំ​ និង​​ពង្រឹង​កម្លាំង​។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ រាងកាយ​យើង​ត្រូវការ​ពេលវេលា​ដើម្បី​​បង្កើន​ថាមពល​ឡើង​វិញ​ តាម​រយៈ​ការ​គេង​​។​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​គេង​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​​។ ៤. ​បន្ត​ញ៉ាំ​កាបូអ៊ីដ្រាត​​ ប្រសិនបើ​យើង​មិន​ញ៉ាំ​កាបូអ៊ីដ្រាត​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ថា​ខ្សោយ​ថាមពល​ជា​ញឹកញាប់​ព្រម​ទាំង​មិន​មាន​កម្លាំង​ក្នុង​ការ​លើក​ទម្ងន់​ ក៏​ដូច​​ជា​បង្កើត​ម៉ាស​សាច់ដុំ​ឡើយ​។​ ជំនួស​ឲ្យ​ការ​ញ៉ាំ​​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​ ​ដែល​ខ្វះ​​វីតាមីន​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់ ចូរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ ​​ដំឡូង​ជ្វា​ សណ្ដែក​ […]


សុខភាពរាងកាយ

តិចនិកទាំង​នេះ ជួយមនុស្សវ័យចំណាស់បង្កើនថាមពលរាងកាយ

ពេល​យើង​ឈាន​ចូល​ដល់​វ័យ​ចំណាស់ មិន​មែន​មាន​ន័យ​ថា​យើង​ត្រូវ​អស់​ថាមពល​ធ្វើ​អ្វី​លែង​កើត​នោះ​ទេ។ ជា​ការពិត​ពេល​យើង​ចាស់​ទៅ​ភាព​រហ័សរហួន រវៀសរវៃ​របស់​យើង​ពិត​ជា​ថយ​ចុះ​មែន តែ​ក៏​យើង​នៅ​មាន​វិធី​មួយ​ចំនួន​ដើម្បី​រក្សា​ និង​បង្កើន​ថាមពល​សម្រាប់​រាង​កាយ​បាន​ដែរ​។ ​ ១. របប​អាហារ ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ស្រស់ និង​អាហារ​មិន​កែច្នៃ​ផ្សេង​ៗ​ទៀត គឺ​ជួយ​បន្ថែម​ជាតិ​រ៉ែ និង​វីតាមីន​ផ្សេងៗ​ដល់​រាង​កាយ​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​សាច់​សត្វ​ក៏​ល្អ​ចំពោះ​សុខភាព​ដែរ តែ​ត្រូវ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ ព្រោះ​សាច់​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​រំលាយ ដែល​អាច​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​វិញ​ដែរ។​ ការ​ញ៉ាំ​អាហារ​កញ្ចប់ ឬ​អាហារ​កែច្នៃ មិន​ផ្ដល់​ប្រ​យោជន៍​អ្វី​ច្រើន​ក្នុង​ការ​បង្កើន​ថាមពល​ដល់​មនុស្ស​វ័យ​ចំណាស់​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ខ្សោយកម្លាំង និង​ឡើង​គីឡូ​ទៅ​វិញ​។ ២. បន្ថែម​វីតាមីន D វីតាមីនD មាន​សារសំខាន់​ក្នុង​ការ​បង្កើន​ថាមពល និង​ផ្លូវ​អារម្មណ៍ និង​អាច​រក​បាន​ដោយ​គ្រាន់​តែ​យើង​ចំណាយ​ពេល​ខ្លះ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ។ ពេល​ដែល​កាំរស្មី​UV មក​ប៉ះ​នឹង​ស្បែក នោះ​វា​នឹង​បំប្លែង​ទៅ​ជា​វីតាមីន D។ ​ ប៉ុន្តែ​ថា មនុស្ស​វ័យ​ចំណាស់ អាច​ពិបាក​ស្រូប​យក​វីតាមីន​Dពី​ពន្លឺ​ព្រះអាទិត្យ​បន្តិច​ ដោយ​សារ​តែ​ស្បែក​ធ្វើ​ការ​លែង​សូវ​មាន​ប្រសិទ្ធ​ភាព​។ បើ​សិន​ជា​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ហើយ​ខ្វះ​វីតាមីន D ទៀត​នោះ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា​តើ​អាច​ប្រើ​អាហារ​បំប៉ន​វីតាមីន D បាន​ឬ​យ៉ាង​ណា។ ​៣. យក​ចិត្ត​ទុក​ដាក់​លើ​វីតាមីន B12 វីតាមីន​សំខាន់​សម្រាប់​បង្កើន​ថាមពល​មួយ​ទៀត​ដែរ គឺ​វីតាមីន​B12 ។ វីតាមីន​នេះ អាច​រក​បាន​នៅ​ក្នុង​សាច់​សត្វ តែ​ត្រូវ​ចាំ​ថា​កុំ​ញ៉ាំ​សាច់​ច្រើន​ពេក ព្រោះ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​រំលាយ​។ ក្រៅពី​នេះ យើង​អាច​រក​វីតាមីន B12 បាន​នៅ​ក្នុង​ទឹក​ដោះ​គោ និង​ទឹក​សណ្ដែក […]


សុខភាពរាងកាយ

​បង្កើត​ទម្លាប់​ល្អ​ៗ​ ក្រោយ​វ័យ​៦៥​ឆ្នាំ​ ជាមួយ​នឹង​វិធីសាស្ត្រ​ទាំង​នេះ​​​​​​​​​​​​​​​​​​

​ក្រោយ​ឈាន​ចូល​ដល់​វ័យ​៦៥​ឆ្នាំ​ ការ​ថែទាំ​សុខភាព​គឺ​ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​នៅ​វ័យ​នេះ​ ​សុខភាព​របស់​យើង​ងាយ​នឹង​មាន​ការ​ចុះ​ខ្សោយ​ និង​ទ្រុឌទ្រោម​ ប្រសិនបើ​មិន​មាន​ការ​ថែទាំ​ឲ្យ​បាន​ដិតដល់​។​ យ៉ាង​ណា​មិញ​ ​យើង​អាច​អនុវត្ត​តិចនិក​កំពូល​ៗ​ទាំង​នេះ​ ដើម្បី​ធានា​ថា​យើង​​ទទួល​បាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ​។ ១. ​អនុវត្ត​តាម​កាលវិភាគ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ​ទោះ​បី​ជា​យើង​មាន​ពេល​ទំនេរ​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​​ប្រសិនបើ​យើង​មិន​សូវ​ធ្វើ​អ្វី​សោះ​ យើង​អាច​នឹង​មាន​អារម្មណ៍​អសកម្ម​ និង​ខ្ជិល​ច្រអូស​។​ ដូច្នេះ​ហើយ​ ​យើង​គប្បី​​កំណត់​កាលវិភាគ​ប្រចាំ​ថ្ងៃ​ឲ្យ​​បាន​ច្បាស់លាស់​ និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​​ដែល​យើង​​ចូលចិត្ត​ទៅ​តាម​កាលវិភាគ​នោះ​។ ២. ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​ប្រចាំ​ ​​នៅ​ពេល​ដែល​យើង​មាន​​វ័យ​កាន់​តែ​ច្រើន​ យើង​ងាយ​នឹង​កើត​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង​ និង​ជំងឺ​ចាស់វង្វាន់​ (Alzheimer's)។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ធ្វើ​ការ​ណាត់​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​ប្រចាំ​ ​យើង​អាច​នឹង​ដោះស្រាយ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន​ទាន់​ពេលវេលា​ ក៏​ដូចជា​រក្សា​សុខភាព​ឲ្យ​នៅ​រឹងមាំ​​ល្អ​។ ៣. តាមដាន​មុខងារ​រាងកាយ​ឲ្យ​បាន​ដិតដល់​ ចូរ​​​កត់​សម្គាល់​​នូវ​អ្វី​ដែល​​មាន​ភាព​ខុស​ប្លែក​ ព្រម​ទាំង​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​​ ប្រសិនបើ​យើង​​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​​ណាមួយ​ ក៏​ដូចជា​​អនុវត្ត​វិធានការ​សុខភាព​​ដើម្បី​ការពារ​ខ្លួន​យើង​ឲ្យ​មាន​សុខភាព​ល្អ​។ ៤. ញ៉ាំ​អាហារ​សុខភាព​​ជា​ទៀងទាត់​ ​​​ជាមួយ​គ្នា​នេះ​ដែរ ​ការ​ញ៉ាំ​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​យើង​ ក្រោយ​ឈាន​ដល់​អាយុ​៦៥​ឆ្នាំ​។​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ផ្លែឈើ​ បន្លែ​ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ អាច​ផ្ដល់​ថាមពល​ដល់​យើង​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​។​ នៅ​ពេល​ដែល​យើង​​មាន​អាយុ​ច្រើន​​ ផ្លែឈើ​ស្រស់​ និង​បន្លែ​គឺ​ជា​អាហារ​ដែល​ផ្ដល់​ជាតិ​សរសៃ​ខ្ពស់​ដែល​យើង​ត្រូវការ​ជា​ចាំបាច់​។ ៥. ធ្វើ​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​ឲ្យ​បាន​ទៀងទាត់​ ការ​ធ្វើ​លំហាត់​ប្រាណ​ជំនួយ​ដល់​សរសៃ​ឈាម​បេះដូង ដូចជា​ការ​ដើរ​ រត់​ ហែល​ទឹក​។ល។​ អាច​​បង្កើត​ចង្វាក់​បេះដូង​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​រាងកាយ​​សមសួន​​ផង​ដែរ​ ប៉ុន្តែ​យើង​គប្បី​រៀបចំ​កម្មវិធី​ហាត់ប្រាណ​ប្រចាំ​សប្ដាហ៍​ ទើប​ជា​ការ​ប្រសើរ​។ ៦. ធ្វើ​តាម​តម្រូវ​ការ​​របស់​រាងកាយ​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គប្បី​ស្ដាប់​តាម​តម្រូវ​ការ​របស់​រាងកាយ និង​អារម្មណ៍។​ ប្រសិនបើ​យើង​មាន​អារម្មណ៍​ហត់​នឿយ​ ឬ​​មិន​ចង់​​ធ្វើ​​លំហាត់​ប្រាណ​​​ […]


ជំងឺឧស្សាហ៍កើតលើមនុស្សចាស់

ចាស់ៗច្រើនឈឺសន្លាក់ ក្រៅពីថ្នាំពេទ្យ មានវិធីអ្វី​ជួយបានទៀត​?​

នៅ​ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​បញ្ហា​ឈឺ​ដៃ ឈឺ​ជើង ពិសេស​ឈឺ​ត្រង់​សន្លាក់​ក៏​កើត​មាន​ដែរ។ បញ្ហា​ឈឺ​សន្លាក់​ អ្នក​ជំនាញ​លើក​ឡើង​ថា​​ក៏​អាច​កើតមាន​លើ​មនុស្ស​ពេញ​កម្លាំង​ផង​ដែរ​។ យ៉ាងណា បញ្ហា​នេះ តែង​កើត​ឡើង​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ពិត​ប្រាកដ​មែន ហើយ​អ្នក​ជំនាញ​ជឿ​ថា​មនុស្ស​មាន​វ័យ​លើស​ពី​៦៥​ឆ្នាំ ប្រហែល​៥០​ភាគ​រយ​មាន​បញ្ហា​ឈឺ​សន្លាក់​។ ១. ប្រភេទ​នៃ​ការ​រលាក​សន្លាក់ រលាក​សន្លាក់​ឆ្អឹង៖ ច្រើន​កើត​ឡើង​ដោយ​សារ​ការ​រហែក​ឆ្អឹង​ខ្ចី ធ្វើ​ឲ្យ​ឆ្អឹង​កកិត​គ្នា នាំ​ឲ្យ​មាន​ការ​ប្រេះ ខូចខាត និង​រលាក​កើត​ឡើង​។​​ រលាក​សន្លាក់​រ៉ាំរ៉ៃ៖ គឺ​ជា​លក្ខខណ្ឌ​ជា​ប្រព័ន្ធ​មួយ​ដែល​រំញោច​រោគ​សញ្ញា​ពេញ​ទាំង​រាង​កាយ។ វា​ជា​ជំងឺ​ម្យ៉ាង​ហៅ​ថា autoimmune disease ដែល​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​វាយ​ប្រហារ​ដោយ​ភាន់​ច្រឡំ​លើ​សន្លាក់​ដែល​មាន​សុខភាព​ល្អ​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឈឺ​សន្លាក់​នេះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នក​ជំងឺ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ​ក៏​គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ប្រើ​វិធី​ព្យាបាល​បែប​ធម្មជាតិ​ខ្លះ​ដែរ​។ យ៉ាងណា យើង​ត្រូវ​សុំ​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​ថា​វិធី​ទាំងនោះ​មាន​អ្វី​ខ្លញ​ស័ក្ដិ​សម​នឹង​ស្ថាន​ភាព​របស់​យើង។ ខាង​ក្រោម​ជា​វិធី​មួយ​ចំនួន​ ក្នុង​ការ​ជួយ​សម្រួល​ដល់​បញ្ហា​ឈឺ​សន្លាក់​នេះ។ ​២. គ្រប់​គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​ ការ​គ្រប់​គ្រង​ទម្ងន់​បាន​ល្អ មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅ​លើ​រោគ​សញ្ញា​រលាក​សន្លាក់​របស់​អ្នក​ជំងឺ​។ កាលណា​យើង​ឡើង​ទម្ងន់​កាន់​តែ​ច្រើន កម្លាំង​សង្កត់​មក​លើ​សន្លាក់ ​ពិសេស​នៅ​ត្រង់​ជង្គង់ ត្រគាក និង​ជើង ក៏​ខ្លាំង​ដែរ​។ តាម​គោលការណ៍​ណែនាំ អ្នក​មាន​បញ្ហា​រលាក​ឆ្អឹង​សន្លាក់​​ លើស​ទម្ងន់ ឬ​ជំងឺ​ធាត់​ គួរ​តែ​ព្យាយាម​សម្រក​ទម្ងន់​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​សម្រក​ទម្ងន់ ទៅ​តាម​កម្មវិធី​មួយ​ចំនួន​ ដើម្បី​អាច​សម្រេច​បាន​ដូច​បំណង​។ ពេល​យើង​ស្រក​ទម្ងន់​​អាច​ជួយ​ឲ្យ​៖ ស្រួល​ធ្វើ​ចលនា កាត់​បន្ថយ​ការ​ឈឺ​ចាប់ ការពារ​ការ​ខូច​ខាត​សន្លាក់​ទៅ​ថ្ងៃក្រោយ ​​២. ហាត់​ប្រាណ​ឲ្យ​បាន​គ្រប់​គ្រាន់​ បើ​សិន​ជា​យើង​មាន​បញ្ហា​រលាក​សន្លាក់​ ការ​ហាត់​ប្រាណ​អាច​ជួយ​យើង​៖ គ្រប់​គ្រង​ទម្ងន់​បាន​ល្អ រក្សា​ភាព​បត់បែន​របស់​សន្លាក់​បាន​ល្អ បង្កើន​សាច់​ដុំ​នៅ​ជុំវិញ​សន្លាក់ អាច​ជួយ​ជា​ទម្រ​បាន​កាន់​តែ​ខ្លាំង បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់​ពិបាក​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ៗ ការ​ដើរ​ជា​ជម្រើស​ល្អ បំផុត​ក្នុង​ការ​ហាត់ប្រាណរបស់​មនុស្ស​វ័យ​ចំណាស់​។ ក្រៅពី​នោះ​បើ​អាច​ធ្វើ​បាន​ លំហាត់​ប្រាណ ដូច​ជា​ជិះ​កង់ និង​ហែល​ទឹក ក៏​ល្អ​សម្រាប់​សុខភាព​ដូច​គ្នា​។ ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព ជា​ទូ​ទៅ​មាន​ការណែនាំ​ថា​អាច​ហាត់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។ ៣. […]


លំហាត់ប្រាណសម្រាប់មនុស្សចាស់

មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

មនុស្ស​វ័យ​ចំណាស់​គួរ​ហាត់​ប្រាណ​កម្រិត​ណា​ទើប​ល្អ​ចំពោះ​សុខភាព? សម្រាប់​មនុស្ស​វ័យ​ចំណាស់ ការ​ហាត់ប្រាណ បញ្ចេញ​កម្លាំង​ពល​កម្ម​ប្រ​ចាំ​ថ្ងៃ​ជួយ​ផ្ដល់​ផល​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព​ផ្លូវ​កាយ និង​បញ្ញា​ស្មារតី​។ ​​១. អត្ថប្រយោជន៍​ មនុស្ស​វ័យ​ចំណាស់​​ដែល​មិន​សូវ​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម និង​ចូល​ចិត្ត​នៅ​ស្ងៀម​ អាច​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺសួត គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ លើស​សម្ពាធ​ឈាម ជំងឺ​ចាស់​វង្វេង និង​មហារីក​ ជា​ដើម។ ដូច​គ្នា​ដែរ បើ​​យើង​ជា​មនុស្ស​វ័យ​ចំណាស់ មិន​សូវ​បញ្ចេញ​កម្លាំង​ពល​កម្ម ហើយ​មាន​របប​អាហារ​មិន​ត្រឹម​ត្រូវ​ទៀត​ នឹង​អាច​នាំ​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​ធាត់​ផង​ដែរ​។​​ ដើម្បី​បង្ការ​ខ្លួន និង​បន្ថយ​ហានិភ័យ​ពី​ជំងឺ​​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​គួរ​តែ​ហាត់​ប្រាណ​ជាប្រចាំ​។ ក្រៅពី​ជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ​ខាង​លើ ការ​ហាត់​ប្រាណ​ក៏​ជួយ​ដល់​មនុស្ស​វ័យ​ចំណាស់​ឲ្យ​នៅ​មានសាច់​ដុំ​នៅ​រឹង​មាំ​ល្អ និង​ជួយ​ដល់​ការ​ចង​ចាំ​ផង​ដែរ​។ ជា​ការ​ណែ​ណែ​នាំ​មនុស្ស​វ័យ​ចំណាស់​អាច​ហាត់​ប្រាណ​បែប​កម្រិត​មធ្យម​ប្រហែល​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​។ បើ​អាច​ហាត់​ប្រាណ​កម្រិត​ខ្លាំង​វិញ អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដា៍​។ ប៉ុន្តែ​បើ​សិន​ជា​យើង​មាន​ជំងឺ​ប្រចាំ​កាយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ប្រភេទ​លំហាត់​ប្រាណ និង​រយៈពេល​យើង​គួរ​ហាត់ មុន​នឹង​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ណាមួយ​។ ២. ប្រភេទ​លំហាត់​ប្រាណ​ លំហាត់​ប្រាណ​កម្រិត​មធ្យម៖ លំហាត់​ប្រាណ​ប្រភេទ​នេះ​នឹង​បង្កើន​ចង្វាក់​បេះដូង​ ដក​ដង្ហើម​លឿន​ជាង​ធម្មតា និង​មាន​អារម្មណ៍​ថា​មាន​កម្ដៅ​ក្នុង​ខ្លួន​។ លំហាត់​ប្រាណ​ប្រភេទ​នេះ​រួម​មាន​ការ​ដើរ ជិះ​កង់ និង​រាំ ជា​ដើម​។ ដើម្បី​បាន​សុខ​ភាព​ល្អ មនុស្ស​វ័យ​ចំណាស់ គួរ​ហាត់​ឲ្យ​បាន​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​។​ ​លំហាត់​ប្រាណ​កម្រិត​​ខ្លាំង​៖ ជា​ប្រភេទ​លំហាត់​ប្រាណ​មួយ​នេះ​​ធ្វើ​ឲ្យ​យើង​ដកដង្ហើម​កាន់តែ​ខ្លាំង និង​លឿន។ ជាទូទៅ​ការហាត់​ប្រាណ​កម្រិត​ខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ល្អ យើង​អាច​ហាត់​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍​។ លំហាត់​ប្រាណ​របៀប​នេះ​មាន រាំ​អេរ៉ូបិក រត់ ជិះ​កង់​លឿនៗ លេង​បាល់​ទាត់ ហែលទឹក​លឿន​ៗ និង​ឡើង​ភ្នំ​ជា​ដើម​។ ជាទូទៅ​មនុស្ស​វ័យ​ចំណាស់​ ក៏​ដូច​ជា​មនុស្ស​ពេញ​វ័យ​ដែរ […]


សុខភាពរាងកាយ

បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ

ជា​ការ​ពិត​ណាស់​វ័យ​កាន់​តែ​ចាស់​ បញ្ហា​សុខ​ភាព​ក៏​នឹង​កើត​មាន​ឡើង​ច្រើន​ដែរ​។ ប៉ុន្តែ ការ​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​ អាច​មាន​ប្រ​យោជន៍​ជួយ​មនុស្ស​យើង​អាច​ការពារ​​ ឬ​សម្រាល​បញ្ហា​ទាំង​នេះ​បាន។ ខាង​ក្រោម​នេះ​ ជា​បញ្ហា​ទូទៅ​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​។​ ១. លេច​នោម​ ឬ​ទល់​លាមក ​បញ្ហា​លេច​នោម​ដោយ​មិន​ដឹងខ្លួន និង​ទល់​លាមក​ ជា​លក្ខខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ដែល​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​ជីវិត​។ បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​ការ​បាត់​បង់​សមត្ថភាព​គ្រប់​គ្រង​សាច់​ដុំ និង​បញ្ហា​របប​អាហារ​។​ ២. ការ​ចង​ចាំ​ធ្លាក់​ចុះ​ ការ​ចងចាំ​ធ្លាក់​ចុះ​ ជា​បញ្ហា​សុខ​ភាព​មួយ​របស់​មនុស្ស​វ័យ​ចំណាស់​។ បញ្ហា​នេះ​មាន​ដូច​ជា​ជំងឺ​ចាស់​វង្វេង ដែល​ជា​ប្រភេទ​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​។ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ធ្លាក់​ចុះ​ការ​ចង​ចាំ​ធ្ងន់ធ្ងរ​ ចាំ​បាច់​ត្រូវ​មាន​អ្នក​មើល​ថែ​ប្រចាំ​។ ​ ៣. បាត់​បង់​លំនឹង​ ការ​ដួល ជា​បញ្ហា​មួយ​របស់​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​មាន​របួស​កើត​ឡើង​បាន​។ ការ​ដួល អាច​កើត​ឡើង​ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​បាត់​បង់​លំនឹង ឈរ ឬ​ដើរ គ្មាន​លំនឹង​ល្អ។ គ្នា​យើង​មាន​សមាជិក​គ្រួសារ​ជា​មនុស្ស​វ័យ​ចំណាស់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រឿង​នេះ​ឲ្យ​មែនទែន​។ ៤. បញ្ហា​មាត់​ធ្មេញ​ មនុស្ស​វ័យ​ចំណាស់​​មិន​តិច​នាក់​ទេ ដែល​ជួប​បញ្ហា​សុខភាព​មាត់​ធ្មេញ ដូច​ជា​បញ្ហា​អញ្ចាញ​ធ្មេញ និង​ ពុក​ធ្មេញ​។ មនុស្ស​វ័យ​ចំណាស់​ដែល​ជួប​បញ្ហា​ទាំង​នេះ នឹង​អាច​បាត់​បង់​ធ្មេញ ហើយ​នាំ​ឲ្យ​មាន​ការ​ពិបាក​ញ៉ាំ​អាហារ​។ ៥. បញ្ហា​ឆ្អឹង​ មនុស្ស​វ័យ​ចំណាស់​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង។ មនុស្ស​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង អាច​មាន​បញ្ហា​រលាក​សន្លាក់​ឆ្អឹងហើយ​ ពិសេស​អ្នក​មាន​អាយុ​​៨០​ឆ្នាំ ឬ​លើស​ពី​នេះ​​ងាយ​កើត​ជាង​គេ​។ ៦. បញ្ហា​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ដូច​ជា​ជំងឺ​ហឺត និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ជា​ដើម អាច​ធ្វើឲ្យ​សុខ​ភាព​មនុស្ស​វ័យ​ចំណាស់​កាន់​តែ​អាក្រក់​។ មនុស្ស​វ័យ​ចំណាស់​ ជា​ក្រុម​មនុស្ស​ដែល​ងាយ​​កើត​​ជំងឺឆ្លង​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ ក្រៅពី​នេះ​ មនុស្ស​វ័យចំណាស់​ក៏​អាច​ប្រឈម​​ជំងឺ​ទឹកនោមផ្អែម ខ្សោយ​ភ្នែក ខ្សោយ​ត្រចៀក […]


សុខភាពរាងកាយ

ហេតុផលខ្លះៗ ធ្វើឲ្យមនុស្សវ័យចំណាស់ខ្វះអាហារូបត្ថម្ភ

ពេល​វ័យ​​កាន់​តែ​ចាស់ ទោះ​បី​ជា​ដឹង​ថា កាល់ស្យូម អាហារ​ជាតិ​សរសៃ ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​មាន​សារសំខាន់​ចំពោះ​រាង​កាយ តែ​​កត្តា​សង្គម របៀប​រប​ប​រស់​នៅ អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​​មិ​ន​អាច​ទទួល​បាន​អ្វី​ទាំងនេះ និង​នាំ​​​ឲ្យជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ដែរ​។ ១. កត្តា​ហិរញ្ញវត្ថុ​ ការ​មិន​សូវ​មាន​ប្រាក់កាស​ទិញ​អាហារ​ហូប​ចុក​ឲ្យ​បាន​គ្រប់គ្រាន់​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ។ អ្វី​ទាំង​នេះ​អាច​ថា​មកពី​យើង​ដល់​វ័យ​ចូល​និវត្តន៍​មិន​អាច​រក​ប្រាក់​បាន ឬ​ក៏​អាច​មកពី​យើង​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ព្យាបាល​ជំងឺ និង​ថ្នាំ​សង្កូវ​ផ្សេងៗ​។​ ២. ចំណង់​អាហារ ដូច​គ្នា​ដែរ មនុស្ស​វ័យ​ចំណាស់​ខ្លះ​មិន​ជួ​ប​បញ្ហា​ហិរញ្ញ​វត្ថុ​ទេ តែ​បែរ​ជា​មិន​សូវ​ចង់​ញ៉ាំ​អាហារ​ទៅ​វិញ​ ដែល​ការណ៍​នេះ​ក៏​រួ​ម​ចំណែក​ធ្វើ​ឲ្យ​មនុស្ស​​ចាស់​ញ៉ាំ​បាន​តិច និង​នាំ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​ដូច​គ្នា​។​ ៣. បញ្ហា​ធ្មេញ​ ពេល​ឈាន​ដល់​វ័យ​មួយ​ មនុស្ស​​យើង​ធ្មេញ​​ក៏​លែង​មាន​ដែរ។ ការ​បាត់​បង់​ធ្មេញ​ធ្វើ​ឲ្យ​មនុស្ស​ចាស់​ពិបាក​ទំពា​អាហារ។ ការ​មិន​បាន​ទំពា​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ ក៏​ជា​មួល​ហេតុ​ធ្វើ​ឲ្យ​សរីរាង្គ​មិន​អាច​ស្រួប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​បាន នាំ​ឲ្យ​ជួប​បញ្ហា​ខ្វះ​សារធាតុ​ចិញ្ចឹម​ដូច​គ្នា។​​ ៤. ពិបាក​លេប​អាហារ​ សមត្ថ​ភាព​ក្នុង​ការ​លេប​អាហារ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ដល់​រាងកាយ​នូវ​សារធាតុ​ចិញ្ចឹម​។ បញ្ហា​ពិបាក​លេប​អាហារ​អាច​បណ្ដាល​មកពី​មនុស្ស​វ័យ​ចំណាស់​ជួប​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ទៀត​។ ​៥. ញ៉ាំ​តែ​ឯង មនុស្ស​ចាស់​ញ៉ាំ​អាហារ​ម្នាក់​ឯង​អាច​នឹង​ញ៉ាំ​អាហារ​បាន​តិច ដែល​ការ​ញ៉ាំ​បាន​តិច​នេះ​អាច​ប៉ះពាល់​ដល់​បរិមាណ​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​។ ដើម្បី​បង្កើន​ការ​ញ៉ាំ​អាហារ​ឲ្យ​បាន​ច្រើន មនុស្ស​វ័យ​ចំណាស់​គួរ​មាន​គ្នា​ញ៉ាំ​បាយ​ជាមួយ ដូច​ជា​សមាជិក​គ្រួសារ ឬ​អាច​ចែក​រំលែក​អាហារ​ជាមួយ​អ្នក​ជិត​ខាង​ដើម្បី​បាន​ញ៉ាំ​ជុំ​គ្នា​ជា​ដើម​។ កត្តា​ទាំង​អស់​នេះហើយ​អាច​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ ហើយ​បើ​យើង​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ ឬ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ទៀត​នោះ ក៏​សុទ្ធ​តែ​ជា​កត្តា​ប្រ​ឈម​អាច​ធ្វើ​ឲ្យ​ខ្វះ​អាហារូបត្ថម្ភ​ដែរ​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ