គីសដៃស្បូនមានច្រើនប្រភេទ មានទាំងកាច និងស្លូត មានគីសទឹក គីសឈាមរដូវ គីសបង្កឡើងដោយពងមេជីវិតតាមរដ្តរដូវ ជាដើម។ ក្នុងចំណោមគីសទាំងនោះ គីសបង្កឡើងដោយពងមេជីវិតតាមវដ្តរដូវ ៩០% អាចបាត់ទៅវិញដោយខ្លួនឯង ឯ ១០% ទៀត មិនវិវត្តទៅជាកាចនោះទេ អាចនៅទំហំដដែល ឬធំៗទៅ។ នេះបើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី សញ្ញាបត្រពីបារាំង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថា ប្រដាប់ភេទស្ត្រី មានទ្វារមាស រន្ធទ្វារមាស មាត់ស្បូន តួស្បូន ដៃស្បូនឆ្វេងស្តាំ និងកន្សោមមេជីវិត (អូវែ)។ យើងតែងនិយាយថា គីសដៃស្បូន តែតាមពិតទៅគីសទាំងនោះនៅនឹងកន្សោមមេជីវិតនោះទេ។
កន្សោមមេជីវិតបង្កើតឡើងដោយកោសិកាសំបក កោសិកាទ្រទ្រង់ កោសិកាមេជីវិត ហើយគីសអាចកើតចេញពីកោសិកាទាំងអស់នោះ។ គីសដែលកើតចេញពីកោសិកាសំបក មានគីសប្រភេទទឹក ខាប់អន្ធិលៗ គីសអាចកើតពីពងមេជីវិតរបស់យើង ទៅតាមការលូតលាស់ពងមេជីវិតនៅតាមវដ្តរដូវ។ ឯគីសកើតចេញពីកោសិកាទ្រទ្រង់ គឺមានទាំងសក់ ឆ្អឹង ខ្លាញ់ និងស្បែក ដែលគីសប្រភេទនេះមានឈ្មោះថា (Dermoid Cyst) ។
[embed-health-tool-ovulation]
ចំណែកគីសមួយទៀតជាគីសប្រភេទឈាមរដូវ ដែលជាធម្មតាកោសិកាស្រទាប់រដូវនៅក្នុងស្បូន តែនៅពេលមួយកោសិកាស្រទាប់រដូវរត់មកទុំជាប់ជាមួយកន្សោមមេជីវិត បង្កើតទៅជាឈាមរដូវនៅកន្លែងហ្នឹងបង្កទៅជាគីស។
បើតាមមន្ទីរពេទ្យ កាល់ម៉ែត្រ ជំងឺដុំគីសដៃស្បូន (Ovarian Cysts) បង្ហាញរោគសញ្ញាប្រែប្រួលទៅតាមទំហំគីសដូចជា៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ
– ឈឺអាងត្រគាកមុនចាប់ផ្ដើមមករដូវ ឬពេលរួមដំណេក
– ក្អួតចង្អោរ និងមានអារម្មណ៍ថា ពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្ដៅខ្លួន។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗមិនគួរប្រហែស រោគសញ្ញាទាំងនេះអាចជាជំងឺគីសដៃស្បូន
- ដុំសាច់ក្នុងស្បូនអាចកើតមាននៅកន្លែងណាខ្លះ? មានរោគសញ្ញាបែបណា?
- រោគសញ្ញាមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍
- ពពោះដំបូងៗត្រូវប្រយ័ត្ន បើមានសញ្ញាទាំងនេះ អាចកូនក្រៅស្បូនហើយ
- កូនក្រៅស្បូន បើទុកយូរអាចនាំទុក្ខដល់ម៉ាក់ៗកាត់ដៃស្បូនម្ខាងចោល
- ជំងឺមហារីកបំពង់ដៃស្បូន នេះជារោគសញ្ញាសំខាន់ៗមួយចំនួនស្រីៗគួរដឹង