ស្ត្រីភាគច្រើនគិតថា ខ្លួនមិនមានហានិភ័យទៅនឹងមហារីកមាត់ស្បូនទេ ដោយសម្អាងថា ទី១ ខ្លួននៅវ័យក្មេង និងទី២ មិនមានក្រុមគ្រួសារកើតជំងឺមហារីកមាត់ស្បូន។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិករ៉ាក់។
ការយល់ឃើញបែបនេះ លោកស្រីវេជ្ជបណ្ឌិតអះអាងថា ជាការយល់ច្រឡំ ពីព្រោះគេបានរកឃើញថា ស្ត្រីទាំងឡាយណាក៏ដោយ ក្នុង១ជីវិតរបស់ស្ត្រី យ៉ាងហោចណាស់ក៏មានប្រឈមមុខ ១ដង កើតជំងឺមហារីកមាត់ស្បូន ជាពិសេសស្ត្រីដែលមានការរួមភេទ។
លោកស្រីវេជ្ជបណ្ឌិតបន្តថា បែបនេះ ទើបអង្គការសុខភាពពិភពលោក (WHO) ណែនាំថា ស្ត្រីទាំងឡាយណាដែលមានការរួមភេទ គប្បីទៅស្រាវជ្រាវរកមើលកោសិកាប្រែប្រួល ដែលអាចជំរុញឲ្យទៅមហារីកយ៉ាងហោចណាស់ ឲ្យបាន ១ដង/ ជីវិត បើសិនជាពុំមានលទ្ធភាព។
ប៉ុន្តែបើសិនជាមានលទ្ធភាពវិញ គួរតែទៅតាមដានសុខភាពទាក់ទងនឹងជំងឺមហារីកមាត់ស្បូនឲ្យបានរៀងរាល់ ១ឆ្នាំ/ម្តង។ ប្រសិនលទ្ធផលមិនមានការប្រែប្រួល ៣ឆ្នាំជាប់គ្នា យើងអាចទៅតាមដាន ៣-៥ឆ្នាំ/ម្តង ចំពោះអ្នកមិនមានការប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ស្បូន។
[embed-health-tool-ovulation]
ចំពោះអ្នកប្រឈមមុខខ្ពស់នឹងជំងឺមហារីកមាត់ស្បូន ដូចជា ស្ត្រីដែលមានក្រុមគ្រួសារកើតជំងឺមហារីក ស្ត្រីប្រឡូកក្នុងការរួមភេទទាំងវ័យក្មេង ស្ត្រីមានប្រព័ន្ធការពាររាងកាយចុះខ្សោយ (អ្នកជំងឺអេដស៍ អ្នកជំងឺថ្លើម ទឹកនោមផ្អែម) អ្នកមានដៃគូរួមភេទច្រើន លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យស្រាវជ្រាវរកមេរោគ HPV ១ឆ្នាំ/ម្តង ទោះលទ្ធផលឃើញថា មិនមានបញ្ហាក៏ដោយ។
អត្ថបទគួរអាន៖
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់
- ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន
- មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់
- ស្ទាបសុដន់រកដុំសាច់ជំងឺមហារីកខ្លួនឯង អាចជួយបានកម្រិតណាដែរ?
- មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប