backup og meta

ចំណាំទុក! ធ្លាក់ស ៥ ពណ៌នេះ អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗយើង

ចំណាំទុក! ធ្លាក់ស ៥ ពណ៌នេះ អាចបញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗយើង

ក្នុង​ចំណោម​ប្រតិកម្ម​ធម្មជាតិ​ផ្សេង​ទៀត​របស់​រាងកាយ​មនុស្ស​ស្រី ការ​ធ្លាក់​ស​ក៏​ជា​ប្រតិកម្ម​ធម្មជាតិ​ដែល​ជួយ​ទ្រទ្រង់​សុខភាព​ដូច​ជា ការពារ​ការ​ឆ្លង​រោគ និង​ជួយ​ទ្វារមាស​ឲ្យ​មាន​សំណើម។ ការ​ធ្លាក់​ស​របស់​ស្រី​ៗ​អាច​មាន​ច្រើន​ពណ៌ និង​ច្រើន​សណ្ឋាន​ដែល​បញ្ជាក់​ពី​សុខភាព​របស់​យើង​បាន​ច្រើន ហើយ​ខាង​ក្រោម​នេះ ជា​ពណ៌​នៃ​ការ​ធ្លាក់​ស​ ស្រី​ៗ​យើង​គួរ​ដឹង​ថា​ពណ៌​ណា​ធម្មតា និង​ពណ៌​ណា​ទាមទារ​ឲ្យ​យើង​ពិគ្រោះ​នឹង​គ្រូពេទ្យ​ជំនាញ។

ពណ៌ក្រហម

សណ្ឋាន​នៃ​ការ​ធ្លាក់​ស​ពណ៌​ក្រហម​អាច​មាន​ច្រើន​ពី​ក្រហម​ខ្ចី​ដល់​ក្រហម​ចាស់ ហើយ​ភាគ​ច្រើន​វា​គ្រាន់​តែ​ជា​វដ្ដ​រដូវ​ប្រចាំ​របស់​មនុស្ស​ស្រី​យើង​ប៉ុណ្ណោះ។ ជា​មធ្យម វដ្ដ​រដូវ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ ២៨​ថ្ងៃ ទោះ​បី​ជា​កម្រិត​ធម្មតា​ចន្លោះ​ពី​ ២១-​៣៥​ថ្ងៃ ហើយ​វា​មាន​រយៈ​ពេល​ពី​ ៣-៥​ថ្ងៃ

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​គ្នា​យើង​ឃើញ​ថា​មាន​ធ្លាក់​ឈាម​ខុស​ធម្មតា មិន​មែន​ជា​វដ្ដ​រដូវ ឬ​ស្ត្រី​វ័យ​ចំណាស់​ខាន​មក​រដូវ​ ១ឆ្នាំ ​រួច​ហើយ សុខ​ៗ​ឃើញ​ធ្លាក់​ឈាម គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​មាត់​ស្បូន ឬ​កើត​មហារីក​មាត់​ស្បូន។ល។

ធ្លាក់សធ្ងន់ធ្ងរពេលពពោះ ប៉ះពាល់កូនអត់?

ធ្លាក់សរ៉ាំរ៉ៃ ស្ត្រីអាចប្រឈមនឹងការអត់មានកូនទេ?

មានផ្ទៃពោះ ស្រីៗច្រើនធ្លាក់សប្រភេទនេះ ធ្វើឲ្យរមាស់ស្ទើរទ្រាំមិនបាន

ពណ៌​ស

ការ​ធ្លាក់​ស ពណ៌​ស​អាច​មាន​សណ្ឋាន​ខុស​គ្នា​ពី​ពណ៌​ស​ខាប់ៗ​ដូច​គ្រីម រហូត​ដល់​ធ្លាក់​ស​ពណ៌​លឿង។ ប្រសិន​បើ​យើង​ធ្លាក់​ស​ពណ៌​ស​ធម្មតា មិន​បូក​រួម​នឹង​រោគ​សញ្ញា​អ្វី​ផ្សេង​ទេ​នោះ មាន​ន័យ​ថា​យើង​ធ្លាក់​ស​ធម្មតា វា​ក៏​ជា​សញ្ញា​ថា​សុខភាព​យើង​ល្អ​ធម្មតា​ដែរ។ ប៉ុន្តែ ក្នុង​ករណី​វា​មាន​ពណ៌​ស តែ​មាន​សណ្ឋាន​ខាប់​ខ្លាំង ឬ​ដុំ​ៗ​ដូច​ឈីស និង​មាន​ក្លិន​អាក្រក់ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា យើង​ឆ្លង​មេរោគ​ហើយ គួរ​ទៅ​ជួប​ពេទ្យ​ពិនិត្យ​មើល។ ការ​ធ្លាក់​ស​ដែល​មាន​សណ្ឋាន​ខាប់ និង​មាន​ក្លិន​អាក្រក់​អាច​កើត​ឡើង​ដោយសារ​យើង​ឆ្លង​មេរោគ​ផ្សិត។

ពណ៌​លឿង-ពណ៌​បៃតង

បើ​យើង​ធ្លាក់​ស​មាន​សភាព​ពណ៌​លឿង​ព្រឿង មាន​ន័យ​ថា មិន​មាន​ជា​បញ្ហា​អី​ទេ យើង​ធ្លាក់​ស​ពណ៌​លឿង​អាច​ដោយ​សារ​តែ​អាហារ ឬ​ថ្នាំ​បំប៉ន​ពណ៌​លឿង​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​ធ្លាក់​ស​មាន​ពណ៌​លឿង​ចាស់​ខ្លាំង ឬ​ចូល​ពណ៌​បៃតង អាច​ជា​សញ្ញា​នៃ​បាក់តេរី ឬ​ការ​ឆ្លង​កាមរោគ យើង​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ទើប​ល្អ។

ពណ៌​ផ្កាឈូក

ជួន​កាល គ្នា​យើង​អាច​ធ្លាក់​ស​មាន​ពណ៌​ផ្កា​ឈូក​ខ្ចី ទៅ​ចាស់ ឬ​មាន​ផ្កាឈូក​ចូល​ក្រហម ពេល​ខ្លះ​មាន​លាយ​ឈាម​តិច​តួច។ ការ​ធ្លាក់​ស​ពណ៌​ផ្កា​ឈូក ភាគ​ច្រើន​កើត​ឡើង​មុន​ពេល​ស្រី​ៗ​យើង​ជិត​មក​រដូវ ឬ​ចំពោះ​ស្រី​ៗ​គ្នា​យើង​មួយ​ចំនួន​ទៀត អាច​ឃើញ​មាន​ធ្លាក់​ស​ពណ៌​ផ្កា​ឈូក​ក្រោយ​អស់​រដូវ ពិសេស​គ្នា​យើង​ដែល​រដូវ​មក​តិច។

ម៉្យាង​វិញ​ទៀត ស្រី​ៗ​ក៏​អាច​ធ្លាក់​ស​ពណ៌​ផ្កា​ឈូក​ដោយ​សារ​មាន​ការ​រហែក​ជាលិកា​នៅ​តំបន់​ទ្វារមាស​ក្រោយ​ពេល​រួម​ភេទ​បាន​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ធ្លាក់​ស​ពណ៌​ផ្កា​ឈូក អាច​បណ្ដាល​មក​ពី​ការ​ហូរ​ឈាម​ក្នុង​ស្បូន ចំពោះ​ស្ត្រី​ពពោះ​ក្នុង​ឆមាស​ទី​១

[embed-health-tool-ovulation]

ពណ៌​ប្រផេះ

ការ​ធ្លាក់​ស​ពណ៌​ប្រផេះ​នេះ បញ្ជាក់​ថា​សុខភាព​យើង​មាន​បញ្ហា ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​មួយ​ប្រភេទ​គឺ Bacterial Vaginosis (BV)។ មេរោគ​ BV ​នេះ អាច​បង្ក​ជា​រោគ​សញ្ញា​នៅ​តំបន់​សម្ងាត់​ស្រី​ៗ​យើង​ដូច​ជា៖

  • – រមាស់

    – រលាក

    – ធុំ​ក្លិន​ខ្លាំង

    – ឡើង​ក្រហម​នៅ​តំបន់​ទ្វារមាស។ល។

ដូច​នេះ គ្នា​យើង​ណា​ដែល​មាន​ធ្លាក់​ស​ពណ៌​ប្រផេះ គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន ដើម្បី​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។

ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? ក្នុង​ករណី​ដែល​យើង​ធ្លាក់​ស​មាន​ក្លិន ឬ​សណ្ឋាន​មិន​ប្រក្រតី គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ក្នុង​ករណី​មាន​រោគ​សញ្ញា​មួយ​ចំនួន​កើត​ឡើង​នៅ​កន្លែង​សម្ងាត់​ដូចជា៖

  • រមាស់
  • ឈឺ ឬ​មិន​ស្រួល
  • ធ្លាក់​ស​មាន​សភាព​ខាប់​ខ្លាំង ឬ​ដុំ​ៗ
  • ធ្លាក់​ឈាម​ខុស​ធម្មតា
  • ធ្លាក់​ស​ពណ៌​បៃតង ពណ៌​ប្រផេះ ឬ​លឿង​ខ្លាំង
  • ធុំ​ក្លិន​អាក្រក់​ខ្លាំង
  • ក្រហាយ​ពេល​បត់​ជើង​តូច។ល។

ធ្លាក់សអំពីរដូវផ្សេងទៀតគួរដឹង៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What does the color of period blood mean? – https://www.medicalnewstoday.com/articles/324848
Period Blood Color: Brown, Pink, Dark Red, and More – https://www.verywellhealth.com/what-does-menstrual-blood-look-like-2721937
Menstruation – abnormal bleeding – Better Health Channel – https://www.betterhealth.vic.gov.au/health/healthyliving/menstruation-abnormal-bleeding
What Does the Color of Your Period Mean? – https://health.clevelandclinic.org/what-does-the-color-of-your-period-mean/
Vaginal or uterine bleeding: MedlinePlus Medical Encyclopedia – https://medlineplus.gov/ency/article/007496.htm

កំណែ​ប្រែបច្ចុប្បន្ន

13/12/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?

ពេទ្យរោគស្ត្រីបកស្រាយជំនឿញ៉ាំទំពាំង ត្រប់ ធ្វើឲ្យធ្លាក់ស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 5 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម