ផ្សិតលើស្បែកក្បាលកុមារកើតឡើងបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?
ជំងឺផ្សិតលើស្បែកក្បាលកុមារ គឺជាការបង្ករោគផ្សិតនៅលើស្បែកក្បាល និងសក់របស់កុមារ ហើយក៏អាចរាលដាលដល់រោមភ្នែក និងចិញ្ចើម។ ជាទូទៅ ជំងឺសើស្បែកមួយនេះ ច្រើនកើតលើកុមារដែលមានអាយុចន្លោះពី ៣ ដល់ ១៤ ឆ្នាំ ហើយក៏អាចកើតលើមនុស្សពេញវ័យ ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ រោគសញ្ញា និងការបង្ករោគ ភាគច្រើន ជំងឺផ្សិតលើស្បែកក្បាលកុមារកើតនៅក្នុងអាកាសធាតុក្តៅ ហើយសើម តួយ៉ាងដូចជានៅទ្វីបអាមេរិកកណ្តាល អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក។ រោគសញ្ញានៃជំងឺនេះ រួមមាន៖ ស្បែកក្បាលឡើងបន្ទះពណ៌ក្រហម និងហើម កមរមាស់នៅលើស្បែកក្បាល រមាស់ខ្លាំង ជ្រុះសក់នៅត្រង់កន្លែងកើតផ្សិត ក្រមរ គ្រុនក្តៅតិចតួច ជំងឺផ្សិតលើស្បែកក្បាលរាលដាលលឿនណាស់ ហើយកុមារអាចកើតជំងឺនេះ តាមរយៈការប៉ះពាល់នឹងអ្នកជំងឺ សត្វ និងដីដែលមានផ្ទុកមេរោគនេះ។ ជាមួយគ្នានេះដែរ ក្មេងៗក៏អាចឆ្លងជំងឺផ្សិតនេះ នៅពេលដែលពួកគេចាប់កាន់វត្ថុ និងផ្ទៃដែលមានផ្សិតដូចគ្នា។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ធ្វើម៉េចទើបអាចបង្ការជំងឺផ្សិតលើស្បែកក្បាលកើតលើកុមារបាន? ជៀសវាងប្រើប្រាស់សម្ភារៈរួមគ្នា ដូចជាមួក ក្រាស់សិតសក់ ខ្នើយ និងមួកសុវត្ថិភាព ជៀសវាងឲ្យកូនលេងនៅកន្លែងដែលមានមេរោគ បោកសម្អាតខ្នើយ សម្រាលពូកឲ្យបានទៀងទាត់ លាងសម្អាតដៃនៅពេលដែលប៉ះពាល់ជាមួយនឹងសត្វចិញ្ចឹម។ [embed-health-tool-baby-poop-tool] ជំងឺផ្សិតលើស្បែកក្បាលអាចព្យាបាលដោយរបៀបណា? ប្រសិនបើកុមារកើតជំងឺផ្សិតលើស្បែកក្បាល គ្រូពេទ្យជំនាញអាចចេញវេជ្ជបញ្ជាឲ្យប្រើថ្នាំកម្ចាត់រោគផ្សិត ដោយការលេប យ៉ាងហោចណាស់៦ សប្តាហ៍ និងប្រើជាប្រភេទសាប៊ូកម្ចាត់រោគផ្សិត ចំនួន […]