backup og meta

​វិល​មុខ​រឿង​​កើត​មុនមែនអត់? សាក​ប៉ុន្មាន​ក្បាច់​នេះ អាចបានផលច្រើន

​វិល​មុខ​រឿង​​កើត​មុនមែនអត់? សាក​ប៉ុន្មាន​ក្បាច់​នេះ អាចបានផលច្រើន

មនុស្ស​ពេញ​វ័យ​ភាគ​តិច​ណាស់ ​ដែល​គេចផុត​ពី​ការ​ឈឺក្បាល​វិលមុខ បាត់បង់​សម្រស់ និង​ទំនុក​ចិត្ត​ដោយ​សារ​លោកបង “មុន”។ បើ​មាន​មុន​លើ​មុខ​ហើយ មិនមែន​ចប់​ភ្លាម​ទេ ទោះ​បី​ជា​ឆ្កឹះ ឬ​ញេច​ហើយ​ក៏​ដោយ ព្រោះក្រៅពីបន្សល់ស្នាកស្នាមហើយ ថែម​ទាំង​អាចប៉ះពាល់​​ច្រើន​​ទៅ​ថ្ងៃ​ក្រោយ ជាពិសេស​ស្រីៗ។​ អ៊ីចឹង ត្រូវ​តែ​​ព្យាបាលបញ្ហាមុននេះ ​ដោយប្រយ័ត្ន​ខ្ពស់ និង​គិតឲ្យ​បាន​វែងឆ្ងាយ​បន្តិច​​ បើ​មិន​ចង់ចំណាយ​ពេល​ និង​លុយ​កាក់​ច្រើន​ ​លើ​ការ​ថែទាំ​មុខ ថ្ងៃ​ក្រោយ។

តោះ! ឆែក​មើល​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​ពី​ដំណាក់កាល​កើត​មុន និង​របៀប​ព្យាបាល​ ជាមួយ​ “Hello គ្រូពេទ្យ”  ក្រែង​ជួយ​បាន​ខ្លះ។

១- ដំណាក់កាល​ព្យាបាល​មុន

ព្យាបាល​មុន គឺ​មាន​ ៤ ដំណាក់​កាល ដូចជា៖

– ព្យាបាលមុនលើ​ស្បែក​មុខ

– ការពារ​កុំ​ឲ្យ​មុន​កើត​ឡើង​ជាថ្មី

– ការពារកុំ​ឲ្យ​បង្ករស្នាម​ដោយ​សារ​មុន

បន្ធូរ​អារម្មណ៍​តាន​តឹង​ ព្រោះ​អាច​ជះឥទ្ធិពល​ដល់​ស្នាម​មុន

គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ

គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ

ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ

២- វិធីសាស្ត្រ​ដោះស្រាយជាមួយជំងឺមុនធ្ងន់ធ្ងរ

– រួសរាន់​ស្វែង​រក​ការ​ព្យា​បាលបែប​វេជ្ជសាស្ត្រ៖ ក្រោយ​ធ្វើតេស្ត​ស្បែក​មុខ​ និង​ត្រួតពិនិត្យប្រវត្តិ​ជំងឺ​យើង​រួច​មក អ្នកឯក​ទេស​ជំងឺ​សើស្បែក នឹង​ផ្តល់​ដំបូន្មាន​ ក៏​ដូច​ជា​ការ​ផ្តល់​ថ្នាំ​ព្យាបាល​មុន​មួយចំនួន រាប់​បញ្ចូល​ទាំង​ពពួក​ថ្នាំ​ផ្សះ មាន​ដូចជា ថ្នាំ Benzoyl Peroxide, Azelaic Acid, Dapsone និងវីតាមីន A (ថ្នាំមានសារធាតុ​ រ៉េទីនណូអ៊ីត) ជាដើម។

– កុំស្ទាប បើ​ដៃ​នៅ តែ​រពឹស ​ស្ទាប អង្អែល ​ឆ្កឹះ ឬ​ញេច ​មិន​ដាច់​អាល័យ ឬ​ឲ្យ​តែ​គ្រាប់​ពក​តូច​ប៉ុណ្ណា​ក៏​មិន​លើកលែង ច្បាស់​ហើយ​មុខ​ហ្នឹង​ខ្ទេច​មិន​ខាន។ ដើម្បី​ទប់ស្កាត់​មុខ​ពី​បាក់តេរី និង​ការពារ​កុំឲ្យ​សាយភាយ​បាក់តេរី ​ពី​កន្លែង​កើតមុន​ ទៅ​កន្លែង​ផ្សេង​ទៀត សូម​កុំ​រពឹសដៃ ត្រូវ​ទប់​ចិត្ត​ឲ្យ​ជាប់។

– កក់សក់​​ឲ្យ​ញឹកញាប់៖ ប្រេង​ចេញ​ពី​សក់​ក៏​អាច​ធ្វើឲ្យ​ឡើង​មុន​ដូចគ្នា។​ អ៊ីចឹង​ហើយ​ នៅ​ពេល​មុខ​កំពុង​ឡើង​មុន​ច្រើន សូម​ព្យាយាម​កក់​សក់​ឲ្យ​ញឹកញាប់​តាមអាច​ធ្វើទៅ​​បាន។ កក់​សក់ អាច​កាត់បន្ថយ​ ការ​រាលដាល​បាក់តេរី​ផ្សេងៗ ពី​ស្បែក​ផង​ដែរ​​ ព្រោះ​ពេល​គេង សក់ និង​មុខ ប៉ះ​គ្នា​ចៀស​មិន​ផុត។

[embed-health-tool-bmi]

– ផលិតផល​មិនត្រូវ​និង​ស្បែក៖ ស្បែក​មុខ​ មិន​ចេះ​តែ​ប្រើ​​ផលិតផល​ (ឡេ ម្សៅ ថ្នាំ…) តែ​ផ្តេស​តែ​ផ្តាស​ទេ។ គ្រឿង​សម្អាង​ខ្លះ ​ប្រើ​ពេល​​​ស្បែក​កំពុង​ខូច​ នឹង​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស ​បិទ​រន្ធ​ដង្ហើម​ស្បែក ​ជាហេតុ​នាំ​​ឲ្យ​កើត​មុន​កាន់​តែ​ច្រើន​ពេញ​មុខ​។ ​ចាំបាច់​​ ព្យាយាម​ប្រើ​ផលិតផល​គ្មាន​ជាតិ​ខ្លាញ់ ​មាន​ដាក់​ពាក្យ ​“មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធញើស” ឬ (Noncomedongenic)។ ទោះ​មុខ​គ្មាន​មុន​ក៏​ដោយ ក៏​មិន​ត្រូវ​ផ្អាប់​ទុក​​គ្រឿងសម្អាង​​លើ​មុខ​ពេញ​មួយ​យប់​នោះ​ដែរ។

– ប្រើក្រែម៖ ប្រើ​ក្រែម​​ UV ខ្លះ​ក៏​ល្អ ព្រោះ​ជួយ​ឲ្យ​សុខភាព​ស្បែក​កាន់​តែ​​​ប្រសើរ​ឡើង ក្រោយ​ប្រើ​ថ្នាំ​ព្យាបាល​មុន។​ ការ​រើស​សំលៀក​បំពាក់ ឬ​ពាក់មួក ប្រើ​ឆត្រ សុទ្ធ​តែ​ជា​រឿង​ល្អ ធ្វើ​ម៉េច​គេចកម្ដៅ​ថ្ងៃ ​ច្រើន​តាម​តែអាច​ធ្វើ​បាន។

– ស្ត្រេស៖ ធ្វើឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ អ៊ីចឹង​ហើយ ​ការ​សម្រាក ​និង​ការ​លេង​កីឡា​ អាច​ជួយ​រំសាយ​អារម្មណ៍​​តប់ប្រមល់​បាន​ច្រើន​។ ហាត់​ប្រាណ ​ជួយ​សម្អាត​ក្រពេញ​ខ្លាញ់​នៅ​ក្នុង​ស្បែក​ និង​បង្រួម​រន្ធ​ញើស​ អាច​ព្យាបាល​ទាំង​មុន​ ​និង​ស្លាក​ស្នាម​បាន​មួយ​កម្រិត​ទៀត​ផង។

តាម​ពិត ​មាន​វិធី​ច្រើន​ណាស់​ក្នុង​ការ​ព្យាបាល តាម​គ្នា​យើង​ម្នាក់ៗ ឬ​លទ្ធភាព និង​ពេលវេលា​ជា​ដើម។ គ្រាន់​តែ​ថា អ្នក​ខ្លះ​សម្រេច​ ឬ​ចូលចិត្ត​ ​ការ​ព្យាបាល​​​បែប​ធម្មជាតិ ​ថ្នាំ​ ឬ​គ្រឿង​ថែ​ស្បែក ​ឯ​អ្នក​ខ្លះ​ទៀត សម្រេច​យក​មធ្យោបាយ​​​បែប​វេជ្ជសាស្ត្រ។

គួរអាន​បន្ថែម៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Healthy Skin Matter. https://www.niams.nih.gov/Health_Info/Kids/PDF/HealthySkin.pdf. Accessed on December 16, 2016.

Questions and Answers about Acne. https://www.niams.nih.gov/Health_Info/Acne/. Accessed on December 16, 2016.

https://www.aad.org/public/diseases/acne/skin-care/tips

https://www.aafp.org/afp/2012/1015/p734.html

https://jamanetwork.com/journals/jama/fullarticle/2786498

https://www.healthdirect.gov.au/acne

Acne

កំណែ​ប្រែបច្ចុប្បន្ន

22/09/2023

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អ្នកមានបញ្ហាស្នាមមុនលើផ្ទៃមុខ គួរស្វែងយល់វិធីព្យាបាលទាំងនេះ

តិច​អត់​ដឹង​ ម្សៅ​ Baking Soda អាច​កម្ចាត់​មុន​បាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Sep 22, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម