គ្នាយើងខ្លះ ប្រហែលជាទម្លាប់ ព្រឹកឡើង ទាល់តែបានកាហ្វេ ១កែវសិន ទើបមានអារម្មណ៍ស្រស់ស្រាយ អាចធ្វើការបានល្អ។ បើមិនអ៊ីចឹងទេ ខួរក្បាលហាក់ដូចជាស្ពឹក រកគិតធ្វើអី មិនសូវល្អ។ ខ្លះទៀត ពេលល្វើយអស់កម្លាំងដោយសារបំពេញការងារច្រើនម៉ោង ខួរក្បាល ក៏ចាប់ផ្ដើមចុះខ្សោយ ស្ពឹក លែងផ្ចង់អារម្មណ៍បានល្អ តែចង់ដាស់ខួរក្បាលមកប្រើប្រាស់បាន ប្រសិនបើយើងពិតជាត្រូវការចាំបាច់ខ្លាំង។ អាចសាកតិចនិកទាំងនោះបានដូចជា៖
១. ទំពាររបស់អ្វីមួយ
យើងអាចធ្វើមាត់ឲ្យរវល់ ដោយការទំពារស្ករកៅស៊ូ ឬរបស់អ្វីមួយ ដែលមានរសជាតិជីអង្កាម។ បើវាមានរសជាតិកាន់តែខ្លាំង នោះប្រសិទ្ធភាពដែលធ្វើឲ្យខួរក្បាលរបស់យើងភ្ញាក់ ក៏កាន់តែខ្លាំងដែរ។
២. លុបមុខជាមួយទឹកត្រជាក់
នៅពេលត្របកភ្នែករបស់យើងកាន់តែធ្ងន់ៗទៅ យើងអាចលុបមុខជាមួយនឹងទឹកត្រជាក់ ព្រោះវាជាមធ្យោបាយមួយ ជួយឲ្យយើងភ្ញាក់ឡើង និងរក្សាថាមពល។ យើងក៏អាចយកដុំទឹកកក មកដាក់លើកញ្ចឹងកបានផងដែរ។
៣. លាងកដៃជាមួយទឹកត្រជាក់
តិចនិកនេះ ស្រដៀងនឹងការលប់មុខជាមួយនឹងទឹកត្រជាក់ផងដែរ ហើយវាប្រើក្នុងករណីយើង Makeup ផ្ទៃមុខ ហើយមិនទាន់ចង់លាងមុខចេញ។
៤. ម៉ាស្សាត្រចៀក
តិចនិកនេះ ជួយបំបាត់បញ្ហាងងុយដេក ដោយការទាញចុងត្រចៀក ឲ្យខ្លាំង។ ការសង្កត់ជីពចរត្រចៀក អាចជួយឲ្យយើងភ្ញាក់ឡើង។
៥. ស្ងាបដោយបង្ខំ
ស្ងាបជាប្រតិកម្មរាងកាយ ដើម្បីសម្រួលដល់ខួរក្បាល។ នៅពេលយើងអស់កម្លាំង ឬធុញ សីតុណ្ហភាពខួរក្បាលរបស់យើងកើនឡើង ដូច្នេះយើងអាចហាមាត់ស្ងាប ដើម្បីប្រឆាំងនឹងបញ្ហានេះ។ ពេលយើងបង្ខំហាមាត់ស្ងាបដូច្នេះ ពី ៧-១០ដង ខួរក្បាលរបស់យើងនឹងរំញោចឡើង។
៦.ខាំក្រូចឆ្មារ
មិនថា យើងចូលចិត្ត ឬមិនចូលចិត្តនោះទេ ប៉ុន្ដែរសជាតិដ៏ជូរខ្លាំងរបស់ក្រូចឆ្មារមានអត្ថប្រយោជន៍ ពិតជាអាចរំញោចដល់ខួរក្បាលរបស់យើងឲ្យស្វាងស្រឡះល្អ។
៧. សម្រួលសាច់ដុំ
គួរអាន៖
- ញ៉ាំអាហារទាំងនេះ ជួយបង្កើនថាមពលដល់រាងកាយ
- អាហារល្អៗទាំង ៥ ជួយពង្រឹងសុខភាពខួរក្បាលកាន់តែប្រសើរ
- ញុំាផ្នែកពណ៌សនៃស៊ុតច្រើនក្នុងមួយថ្ងៃៗ អាចមានផលប៉ះពាល់ ៥ យ៉ាង
- ហេតុផល ៨យ៉ាង ធ្វើឱ្យចង់ញុំាអាហារផ្អែមៗ
- ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ
- អ្នកចូលចិត្តញាំសាច់ច្រើន គួរដឹងរឿងទាំងនេះ
- អត្ថប្រយោជន៍ ៦យ៉ាងបានពីផ្លែកៅឡាក់ល្អចំពោះសុខភាព
- ផ្លែរកាំផ្ដល់ប្រយោជន៍ ៧យ៉ាង ដល់សុខភាព
- អត្ថប្រយោជន៍ច្រើនទៀតពីរបបអាហារត្រូវ
[embed-health-tool-bmi]