backup og meta

ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 05, 2022

    ប៉ាឬម៉ាក់ចិញ្ចឹមកូនតែឯង អាចសាកតិចនិកទាំង៥បង្កើតទំនាក់ទំនងល្អជាមួយកូន

    ថ្វី​ត្បិត​តែ​ការ​ចិញ្ចឹម​កូន​​តែ​ឯង មាន​ការ​ពិបាក​ ព្រម​ទាំង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​ចាំបាច់​​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​​កូន​​ជានិច្ច​។ ជា​ទូទៅ កុមារ​ចាប់ផ្ដើម​រៀន​ពី​បរិយាកាស​ជុំវិញ​តាម​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ ឬម៉ាក់ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ក្ដី​​ស្រលាញ់​ពី​ប៉ា ឬ​ម៉ាក់​ គឺ​ជា​​​អ្វី​ដែល​កូន​ចង់​បាន។​​ ហើយ​អ្វីទាំងនេះ​ក៏​​គ្រឹះ​នៃ​ទំនាក់ទំនង​នៅ​ថ្ងៃ​អនាគត​​​រវាង​ប៉ា​ ឬម៉ាក់​ និង​កូន​ផង​ដែរ។ ហេតុនេះ​ហើយ​ ប៉ា​ ឬម៉ាក់​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ​១. បង្ហាញ​ក្ដី​ស្រលាញ់​ដល់​កូន

    ​​​​​យើង​រាល់​គ្នា​តែង​តែ​ត្រូវការ​ក្ដី​ស្រលាញ់ និង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ហើយ​កូន​ៗ​ក៏​មិន​ខុស​គ្នា​ដែរ ​ពួក​គេ​ចង់​បាន​​ភាព​ទន់ភ្លន់​ ពាក្យពេចន៍​ល្អ​ៗ និង​ការ​ឱប​ដ៏​កក់​ក្តៅ​ពី​ប៉ា​ម៉ាក់។ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ច្រើន​ ដោយ​ការ​មើល​ភ្នែក​ និង​ញញឹម​ដាក់​កូន​​ ដើម្បី​ឲ្យ​កូន​ទទួល​អារម្មណ៍​ល្អ​ៗ និង​ការ​យក​ចិត្ត​ទុក​ដាក់។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ២. ចំណាយ​ពេល​ស្ដាប់​កូន​និយាយ

    ​​ជា​រឿយ​ៗ​ កូន​ដែល​ត្រូវ​ចិញ្ចឹម​បីបាច់​​ដោយ​ប៉ា​ ឬ​ម៉ាក់​តែ​ឯង តែង​ជួប​ការ​ពិបាក​ដូច​គ្នា។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​កសាង​ទំនាក់ទំនង​រឹងមាំ ដោយ​ការ​​ជជែក​ជាមួយ​កូន​ និង​ឲ្យ​កូន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ ប៉ា​ ឬម៉ាក់​គួរ​តែ​ឲ្យ​កូន​ដឹង​ថា យើង​នៅ​ចាំ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កូន​ រាល់​​ពេល​ដែល​ពួក​គេ​ត្រូវ​ការ។

    ចិញ្ចឹមកូនតែឯង

    ៣. លេង និង​ញ៉ាំ​អាហារ​ជា​មួយ​គ្នា

    ការ​លេង​មាន​សារៈសំខាន់​ណាស់​ ចំពោះ​ការអភិវឌ្ឍ​របស់​ក្មេង។ លើស​ពី​នេះ ការ​លេង​ក៏​ជា​វិធី​ដ៏​ល្អ​មួយ​ ដើម្បី​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​នឹង​កូន​ដែរ​។ រី​ឯ​ការ​ញ៉ាំ​អាហារ​ជាមួយ​កូន​ អាច​ជួយ​ឲ្យ​ការ​សន្ទនា​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ទ្វេ​ដង​ ក៏​ដូចជា​អាច​ជួយ​​ពង្រឹង​​ទាំង​សុខុមាលភាព​​ទាំង​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​ថែម​មួយ​កម្រិត​ទៀត​។

    អត្ថបទគួរអាន៖

    ៤. កសាង​ទំនុក​ចិត្ត​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក

    ​ទំនុក​ចិត្ត​ និង​ការ​គោរព​​គ្នា​ទៅ​វិញ​ទៅ​មក​ អាច​ជួយ​ឲ្យ​ទំនាក់​ទំនង​រវាង​ប៉ា​ម៉ាក់​ និង​កូន​កាន់​តែ​ល្អ​ប្រសើរ​។ ជាក់ស្ដែង ការអភិវឌ្ឍ​ទំនុក​ចិត្ត​​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិភាព​ និង​អាច​ចែក​រំលែក​គំនិត​ផ្ទាល់​ខ្លួន​របស់​គេ​​មក​កាន់​យើង​​ដោយ​មិន​រួញរា។ ជាង​នេះ​ទៅ​ទៀត កូន​ៗ​ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​កាន់​តែ​ច្រើន​ ​ព្រម​ទាំង​រៀន​ស្វែង​យល់​ពី​ពិភព​ខាង​ក្រៅ​ដោយ​ភាព​ជឿជាក់​ថែម​ទៀត​ផង។

    ៥. ផ្ដល់​អាទិភាព​​ដល់​កូន

    ​​ចំណុច​ដ៏​សំខាន់​មួយ​ទៀត​ នៃ​ការ​កសាង​ទំនាក់ទំនង​ជា​វិជ្ជមាន​រវាង​ប៉ា​ ឬម៉ាក់​ និង​កូន​ គឺ​ការ​ចំណាយ​ពេល​នៅ​ជាមួយ​កូន​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។ ​ទោះ​បី​​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​គួរ​​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​​រួម​ចំណែក​ជួយ​ឲ្យ​កូន​ក្លាយ​ជា​មនុស្ស​ល្អ​ទៅ​ថ្ងៃ​អនាគត​ ទោះ​បី​ជា​យើង​ចិញ្ចឹម​បីបាច់​កូន​តែ​ឯង​ក៏​ពិត​មែន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម