backup og meta

សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗពពោះគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2023

    សញ្ញាគ្រោះថ្នាក់ទាំង ៤ ពេលសម្រាលកូន ម៉ាក់ៗពពោះគួរដឹង

    ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល​កូន ស្ត្រី​ដែលលេច​ចេញ​​សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល ​ត្រូវ​ការ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​មន្ទីរពេទ្យ​ក្នុង​រយៈ​ពេល​ក្រោម ២ម៉ោង បើ​មិន​ដូច្នេះ​ទេ​ទាំង​ម៉ាក់ៗ ឬ​ទារក​អាច​​ប្រឈម​ការ​ស្លាប់​ខ្ពស់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

    គណនាថ្ងៃសម្រាលកូន

    សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​កូន

    ១. ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ

    ការ​ធ្លាក់​ឈាម​ខ្លាំង​ភ្លាមៗ ឬ​ការ​ហូរ​ឈាម​តិចៗ​ជាប់​ជា​បន្ត មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ សមាជិក​គ្រួសារ ២នាក់​គួរ​ទៅ​មន្ទីរពេទ្យ​ជាមួយ​ស្ត្រី ក្នុង​ករណី​ត្រូវ​ការ​បញ្ចូល​ឈាម។ មួយ​វិញ​ទៀត ការ​ឈឺ​ចាប់​ខ្លាំង​ជាប់​ជានិច្ច​នៅ​ក្នុង​ពោះ ខុស​ពី​ការ​កន្ត្រាក់​ស្បូន​ពេល​ឈឺ​ពោះ អាច​មាន​ន័យ​ថា សុក​កំពុង​របេះ​ពី​ស្បូន​ដែល​អាច​សម្លាប់​ម្ដាយ ឬ​ទារក។

    ២. ឈឺ​ក្បាល​ធ្ងន់ និង​ប្រកាច់

    សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​នេះ អាច​ជា​សញ្ញា​នៃ​ក្រឡា​ភ្លើង។ ស្ត្រី​ត្រូវ​ការ​ជំនួយ​វេជ្ជសាស្ត្រ​ជា​បន្ទាន់ បើ​ឈឺ​ពោះ​សម្រាល​រយៈ​ពេល​យូរ។ ការ​ឈឺ​ពោះ​សម្រាល​ខ្លាំង យូរ​ជាង​១ថ្ងៃ ឬ​១​យប់ (១២​ម៉ោង) ឬ​ការ​ប្រឹង​សម្រាល​​យូរ​ជាង ២ម៉ោង ហើយ​នៅ​តែ​គ្មាន​សញ្ញា​ថា​ទារក​នឹង​កើត គឺ​ជា​សញ្ញា​នៃ​ការ​ឈឺ​ពោះ​សម្រាល​អូស​បន្លាយ ដែល​អាច​សម្លាប់​ទាំង​ម្ដាយ និង​ទារក។

    ហានិភ័យវះកាត់សម្រាលកូន

    ៣. ទារក​ចេញ​ខុស​ទីតាំង

    សញ្ញា​គ្រោះ​ថ្នាក់​ពេល​សម្រាល​មួយ​ទៀត គឺ​ដៃ ឬ​ជើង​ទារក​ចេញ​មក​មុន ពោល​គឺ​ទារក​កំពុង​ស្ថិត​ក្នុងទី​តាំង​ខុស​ប្រក្រតី​។ ជា​ធម្មតា ពេល​សម្រាល​កូន ទារក​គឺ​កើត​ចេញ​ក្បាល​មុន​ដៃ​ជើង។

    ៤. បែក​ទឹក​ភ្លោះ តែ​មិន​ឈឺ​ពោះ

    វេជ្ជបណ្ឌិត​ខាង​លើ​បន្ត​ថា ដើម្បី​បង្ការ​ការ​បង្ក​រោគ ការ​សម្រាល​គួរ​កើត​ឡើង​ក្នុង​អំឡុង ២៤ម៉ោង បន្ទាប់​ពី​បែក​ទឹក​ភ្លោះ។ សមាជិក​គ្រួសារ ត្រូវ​ស្វែង​រក​ជំនួយ​វេជ្ជសាស្ត្រ​ប្រសិន​បើ​ស្ត្រី​បែក​ទឹក​ភ្លោះ​យូរ​ជាង ១២​ម៉ោង ហើយ​មិន​ឈឺ​ពោះ។ បើ​ឃើញ ទឹក​ភ្លោះ​ពណ៌​បៃ​តង ឬ​ពណ៌​ត្នោត នោះ​អាច​ថា​ទារក​បញ្ចេញ​លាមក​នៅ​ក្នុង​ស្បូន ដែល​ជាធម្មតា​ទារក​អាច​បញ្ចេញ​លាមក​ដំបូង​តែពេល​កើត​​ប៉ុណ្ណោះ​។ បើ​នៅបន្ត​ទុក​យូរ​ទៀត ទារក​ក៏​អាច​ខ្សោយ​ខ្វះ​ឈាម​នាំ​អុកស៊ីសែន ថប់​ដង្ហើម ឬ​ឆ្លង​មេរោគ​ព្រោះ​លាមក​ទៅ​ក្នុង​មាត់ និង​សួត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម