backup og meta

ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 06, 2023

    ហេតុអ្វីស្រីៗខ្លះជ្រុះសក់ក្រោយសម្រាលកូន? ដោះស្រាយម៉េច?

    ជ្រុះ​សក់​​ក្រោយ​សម្រាល​អាច​ជា​​ផល​វិបាក​មួយ​ដែរ​ក្រោយ​ស្រី​ៗ​យើង​សម្រាល​កូន​រួច តែ​ក៏​អាច​មាន​ស្រី​ៗ​យើង​ខ្លះ​មើល​រំលង​បញ្ហា​នេះ ឬក៏​បារម្ភ​ពី​បញ្ហា​នេះ​ដែរ​។​ បើ​អ៊ីចឹង​តើ​ស្រី​ៗ​យើង​ដែល​ទើប​សម្រាល​កូន​រួច​មាន​បញ្ហា​ជ្រុះ​សក់​ គួរ​ដោះ​ស្រាយ​បែប​ណា?

    ១. ហេតុ​អ្វី​ស្រី​ៗ​មួយ​ចំនួន​ជួប​បញ្ហា​ជ្រុះ​សក់​ក្រោយ​សម្រាល​?

    អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ៖ ស្រ្តី​ភាគ​ច្រើន​សម្គាល់​ខ្លួន​ឯង​ឃើញ​ថា​មាន​សក់​ដុះ​ច្រើន ក្រាស និង​រលោង​ផង​ដែរ​។ ការណ៍​នេះ​កើត​ឡើង​ដោយសារ​តែ​រាង​កាយ​បង្កើន​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូសែន​ ដែល​ជំរុញ​ឲ្យ​សក់​មាន​ការ​ដុះ​លូត​លាស់​ច្រើន​។

    ក្រោយ​សម្រាល​៖ ក្រោយ​សម្រាល ស្រីៗ​យើង​ក៏​មាន​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​អឺស្រ្តូសែន​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្ថានភាព​សក់​វិល​ទៅ​រក​សភាព​មុន​មាន​ផ្ទៃ​ពោះ​វិញ​​បន្តិច​ម្ដងៗ​ ហើយ​ប្រហែល​ជា​១០០​ថ្ងៃ​​ បន្ទាប់​សក់​ក៏​អាច​ចាប់​ផ្ដើម​ជ្រុះ​ដែរ​។

    បញ្ហា​ផ្សេង​ៗ​ទៀត​៖ ក្រោយ​សម្រាល​ស្រី​ៗ​មួយ​ចំនួន​អាច​មាន​បញ្ហា​ជ្រុះ​សក់​អាច​ដោយសារ​ខ្វះ​សារធាតុ​ចិញ្ចឹម កើត​ស្រ្តេស​ អតុល្យភាព​អ័រម៉ូន​ និង​រលាក​ក្រពេញ​ទីរ៉ូអ៊ីតជា​ដើម​។

    សក់ប្រេង២

    ២. សក់​ជ្រុះ​ក្រោយ​សម្រាល​អាច​កើត​មាន​នៅ​ពេល​ណា​?

    បញ្ហា​សក់​ជ្រុះ​អាច​កើត​មាន​ចន្លោះ​ពី​ពីរ​ខែ ទៅ​បួន​ខែ​ក្រោយ​សម្រាល​។ ចំនួន​សក់​ដែល​ជ្រុះ​អាច​​មាន​ភាព​ខុស​គ្នា​ពី​ស្រ្តី​ម្នាក់​ទៅ​ម្នាក់​ទៀត​។ ស្រ្តី​ខ្លះ​មាន​ស្ថានភាព​សក់​លូត​លាស់​ល្អ​ពេល​ពពោះ តែ​បែរ​ជា​អាច​មាន​សក់​ជ្រុះ​ច្រើន​ជាង​ស្រ្តី​ផ្សេង​ទៀត​ក៏​មាន​ដែរ ក្រោយ​សម្រាល​កូន​រួច​។ យ៉ាងណា អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា បញ្ហា​ជ្រុះ​សក់​​ក្រោយ​សម្រាល​ជា​បញ្ហា​បណ្ដោះ​អាសន្ន និង​អាច​បាត់​ទៅ​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​ ឬ​អាច​ដល់​មួយ​ឆ្នាំ​ក៏​មាន​។

    ៣. តិចនិក​ដោះ​ស្រាយ​បញ្ហា​ជ្រុះ​សក់​​ក្រោយ​សម្រាល​

    រក្សា​របប​អាហារ​សុខភាព៖ អាហារ​សម្បូរ​ដោយ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ដូច​ជា​រ៉ែ និង​វីតាមីន​ផ្សេងៗ​​ដែល​សុខភាព​សក់​ត្រូវ​ការ​។

    កាត់​បន្ថយ​ស្ត្រេស​៖ ស្រ្តេស​អាច​ធ្វើ​ឲ្យ​ស្បែក​​ម៉ាក់​ៗ​ចាស់​ជាង​វ័យ និង​ធ្វើ​ឲ្យ​សក់​ជ្រុះ​ផង​ដែរ។ ដូច​នេះ ម៉ាក់​ៗ គួរ​ចេះ​រក​ពេល​លំហែ​អារម្មណ៍​ខ្លួន​ឯង ដូច​ជា​ហាត់​ប្រាណ ធ្វើ​សមាធិ ឬ​ធ្វើ​ទម្លាប់​ណា​មួយ​ដែល​យើង​ចូល​ចិត្ត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម