backup og meta

នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 26, 2023

    នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

    បើឈឺនោមហើយ គឺត្រូវតែទៅនោម កុំខ្វល់ថាមុនពេល ឬក្រោយពេលរួមភេទ។ សំខាន់គឺស្រីៗតែម្ដង មិនត្រូវលាក់បាំងភាពអៀនខ្មាស់ក្នុងកំលុងជួបជាមួយដៃគូ ខណៈដែលឈឺនោមហើយ បែជារអាក់រអួលមិនហ៊ានទៅ។

    ជាក់​ស្ដែងណាស់ការមានអារម្មណ៍ឈឺនោមក្នុងកំលុងពេលរួមភេទ តែងកើតមាន អាចមុនពេលចាប់ផ្ដើម ឬក្រោយ​ពេលតែប៉ុណ្ណោះ។ ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទស្ដ្រី អ្នកស្រីវេជ្ជបណ្ឌិត Dr. Hilda Hutcherson បានលើកយកអត្ថប្រយោជន៍ទាំងពីរ មកបង្ហាញថា៖

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ការឈឺនោមក្រោយពេលរួមភេទ អាចកើតមានញឹកញាប់សម្រាប់ស្រ្ដី។ វាជាទម្លាប់ល្អមួយបែប ព្រោះវាអាចជួយកាត់បន្ថយ ហានិភ័យឆ្លងជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងបាក់តេរី។ ដូច្នេះស្ដ្រីដែល ឆ្លងកាត់រួមភេទហើយ ឈឺនោមគួរតែទៅឲ្យបានឆាប់មិនត្រូវបង្អង់យូ។ ម្យ៉ាងបើរួមភេទដោយមិនបានកាពារ រឹតតែត្រូវទៅប្រ​ញាប់។ ក្នុងចំណុចនេះស្ដ្រីបានសង្កត់ធ្ងន់ តែករណីដែលស្រី្ដឈឺនោមក្រោយពេលរួមភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបើស្រ្ដីគាត់មាន អារម្មណ៍ឈឺនោមចាប់ពី មុនពេលចាប់ផ្ដើម គឺមិនអាចទ្រាំរហូតដល់ចប់នោះទេ។

    ឈឺនោមមុនពេលរួមភេទ គឺជារឿងល្អ ហើយត្រូវតែទៅនោមឲ្យបានមុន ពេលប្រតិបត្ដិការជាមួយដៃគូ។ យើងមិនអាចទ្រាំរួមភេទដោយឈឺនោមបានទេ ដោយគិតថាចាំរួចរួលហើយ ទៅនោមម្ដងជាការស្រេច ហើយអាចទម្លាក់បាក់តេរីបានផង នោះមិនមែនជាជម្រើសល្អនោះទេ។

    អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើម ទាំងដែលឈឺនោមគឺអាចបង្កការរំខានដល់ក្ដីសុខ សំខាន់គឺពេលដែលជិតឈាទៅដល់ចំណុចកំពូលតែម្ដង តែយើងមានអារម្មណ៍ថាឈឺនោម ហើយមិនអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍ពេញលេញជាមួយដៃគូ។ វាជាឧបសគ្គនៃក្ដីសុខមួយនេះ។

    រួមភេទ

    សម្រាប់បទពិសោធន៍ផ្ទាល់ អ្នកស្រីបានបង្ហើបថា អ្នកស្រីចូលចិត្ដការដែលឈឺនោមមុនពេលរួមភេទ ព្រោះកាលដែលរួមភេទក្នុងកំលុងពេលប្លោកនោមមិនអ្វីទាំងអស់ នឹងមិនធ្វើខ្លួនអ្នកស្រីមានសម្ពាធ គ្មានការរំខាន និង បង្ខំអារម្មណ៍ទៅបន្ទប់ទឹកឡើយ។ អ្នកស្រីអាចប្រើប្រាស់ពេលវេលាបានយ៉ាងរលូនជាមួយដៃគូ។ ម្យ៉ាងវិញទៀត កាល​ដែលមិនទៅនោម មុនពេលចាប់ផ្ដើម ក៏អាចបង្កបញ្ហាដល់ប្លោកនោម ដែលអាចរងសម្ពាធក្នុងកំពុងប្រត្ដិ​បត្ដិការ។ ដូច្នេះសម្រាប់អ្នកស្រី ការជ្រើសរើសនោមមុនពេលចាប់ផ្ដើមគឺជារឿងល្អបំផុត។

    អត្ថបទគួរអាន៖

    ជារួមក្នុងអំឡុងពេលក្ដីសុខជាមួយដៃគូ មុនពេលចាប់ផ្ដើម បើមានអារម្មណ៍ឈឺនោម ទោះខ្លាំង ឬតិចៗត្រូវតែទៅនោមទៅ តែមិនឈឺទេ ក៏មិនថ្វីដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម