backup og meta

គន្លឹះ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អទៅ​តាម​ប្រភេទ​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Written by វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


កែ Feb 17, 2022

    គន្លឹះ​លាង​សម្អាត​មុខ​ឲ្យ​ស្អាត​ល្អទៅ​តាម​ប្រភេទ​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ​ការ​លាង​សម្អាត​មុខ​ មាន​លក្ខណៈ​​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​ប្រភេទ​ស្បែក​ វ័យ​ ការ​បញ្ចេញ​សកម្មភាព និង​ពេលវេលា។ ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​គិត​ថា ការ​លាង​សម្អាត​មុខ​ត្រឹមតែ​២​ដង​​ក្នុង​មួយ​ថ្ងៃ គឺ​​គ្រប់គ្រាន់​ហើយ​ ប៉ុន្តែ​ការ​លាង​សម្អាត​មុខ​បែប​នេះ​ អាច​ច្រើន​ជ្រុល​ និង​តិច​ជ្រុល​សម្រាប់​ស្រី​ៗ​មួយ​ចំនួន​ទៀត​។

    តើ​ការ​លាង​សម្អាត​មុខ​បែប​ណា​ទើប​ស័ក្ដិសម​ជាមួយស្បែកមុខ​យើង?

    ១. ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​

    សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត ឬ​ងាយ​ប្រតិកម្ម​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​២​ដង​អាច​ធ្វើ​ឲ្យ​ស្បែក​​រលាក​ ឬ​ក្រហាយ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គប្បី​លាង​សម្អាត​មុខ​នៅ​ពេល​ព្រឹក​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ និង​​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​នៅ​ពេល​យប់​ ដើម្បី​កម្ចាត់​រាល់​ធូលី​ដី ឬ​កាក​សំណល់​ផ្សេង​ៗ ដោយ​មិន​ធ្វើ​ឲ្យ​រលាក​ស្បែក​។

    ​​​​២. ស្បែក​ប្រេង និង​ងាយ​កើត​មុន​

    ប្រសិនបើ​ស្បែក​របស់​យើង​​រលើបរលោង និង​ងាយ​កើត​មុខ​ជា​ប្រចាំ​នោះ យើង​គួរ​តែ​លាង​សម្អាត​មុខ​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ អាច​​បំផ្លាញ​ស្បែក​របស់​យើង​ទៅ​វិញ ពីព្រោះ​ថា​វា​នឹង​បង្កើន​ការ​ផលិត​ជាតិ​ខ្លាញ់ ​ព្រម​ទាំង​នាំ​ឲ្យ​កើត​មុន​កាន់​តែ​ច្រើន​។ ដើម្បី​​ជួយ​​ពន្យឺត​ដល់​ការ​ផលិត​ជាតិ​ខ្លាញ់ គ្នា​យើង​គប្បី​ជ្រើសរើស​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​អាស៊ីដ និង​មិន​​ត្រូវ​លាង​មុខ​ច្រើន​ដង​ពេក​​ឡើយ​​។

    ​៣. ប្រើ​គ្រឿង​សម្អាង​ក្រាស់​ៗ​

    ផលិតផល​គ្រឿង​សម្អាង​​មួយ​ចំនួន​ អាច​ប្រមូលផ្ដុំ​លើ​ស្បែក​របស់​យើង​ និង​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​ ក៏​ដូចជា​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​។ ​ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ល្អ និង​ត្រឹមត្រូវ ក្រោយ​ពេល​ប្រើ​គ្រឿង​សម្អាង​រួច ដើម្បី​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. ហាត់​ប្រាណ​ជា​ទៀងទាត់​

    ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ មាន​សារសំខាន់​ណាស់​​សម្រាប់​ការ​​គ្រប់គ្រង​ទម្ងន់​​ និង​ជួយ​ឲ្យ​យើង​មាន​ថាមពល​ពេញ​មួយ​ថ្ងៃ​។ យ៉ាង​ណា​មិញ ការ​លាង​សម្អាត​មុខ​នៅ​មុន​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ជាក់​ស្ដែង ការ​លាង​សម្អាត​មុខ​ មុន​ពេល​ហាត់​ប្រាណ​អាច​ជួយ​បញ្ចៀស​ការ​ស្ទះ​រន្ធ​ញើស នៅ​ពេល​ដែល​​​បាក់តេរី​​ប៉ះពាល់​ជាមួយ​​ញើស​ និង​កោសិកា​ងាប់​ៗ​នៅ​លើ​ផ្ទៃ​មុខ​។ ទន្ទឹម​នឹង​នេះ ការ​លាង​សម្អាត​ស្បែក​ភ្លាម​ៗ​ ក្រោយ​ហាត់​ប្រាណ​ អាច​កម្ចាត់​បាក់តេរី​ ដែល​បង្ក​ជា​ការ​កើត​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    លាងមុខ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Written by

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    កែ Feb 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម