ដល់អាយុចូលរៀន

ដល់អាយុចូលរៀន - ឈាន​ចូល​វ័យ​ជិត ឬ​ ៦ឆ្នាំ កូន​ដល់​អាយុ​ចូលរៀនហើយ ​ក៏​ទាមទារ​ការ​មើល​ថែ របស់​ប៉ាម៉ាក់​ក្នុង​កម្រិត​ខ្ពស់​ដដែល។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ដល់អាយុចូលរៀន

មូលហេតុទាំងនេះហើយ ទើបអាអូនក្អួតនៅពេលយប់

អាការៈ​ក្អួត​​ដែល​កើត​លើ​កុមារ​តូច​ៗ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​។ ពេល​ខ្លះ អា​អូន​មើល​ទៅ​​ហាក់​ដូចជា​មាន​សុខភាព​ល្អ​ធម្មតា​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​ពេល​យប់​​បែរ​ជា​ក្អួត​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​ក្មេង​ក្អួត​នៅ​ពេល​យប់? ១. ពុល​អាហារ បញ្ហា​ពុល​អាហារ​កើត​ឡើង​ដោយ​សារ​តែ​ការ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​ដែល​មាន​មេរោគ។ កត្តា​នេះ​បណ្តាល​ឲ្យ​ក្អួត​ គ្រុន​ក្តៅ គ្រុន​រងារ ឈឺ​ក្រពះ និង​រាករូស​ជា​ដើម ហើយ​វា​អាច​​បង្ហាញ​រោគសញ្ញា​នៅ​រយៈពេល​ជាច្រើន​ម៉ោង​ក្រោយ​។ ដូច្នេះ​ហើយ ទើប​កុមារ​ខ្លះ​ចាប់ផ្តើម​មាន​អាការៈ​ក្អួត​នៅ​ពេល​យប់។ ២. ចាល់​អាស៊ីដ អំឡុង​ពេល​សម្រាក​ រាងកាយ​​អាច​បង្កើត​ការ​ចាល់​អាស៊ីដ ដែល​អាច​បង្ក​ជា​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ក្រហាយ​ទ្រូង ដកដង្ហើម​ខ្លី​ៗ និង​ពិបាក​ដកដង្ហើម​ ព្រម​ទាំង​អាច​នាំ​ឲ្យ​កូន​កើត​មាន​អាការៈ​ក្អួត​កណ្តាល​យប់​ផង​ដែរ។ ៣. ជំងឺ​ហឺត ទន្ទឹម​នឹង​នេះ ជំងឺ​ហឺត​ក៏​អាច​បណ្តាល​ឲ្យ​កុមារ​ក្អក​ញឹកញាប់​ និង​បង្ក​ឲ្យ​កើត​មាន​អាការៈ​ក្អួត​ នៅ​ពេល​ដែល​ផ្លូវ​ដង្ហើម​ឆាប់​ទទួល​រំញោច។ ជា​លទ្ធផល អា​អូន​អាច​មាន​អាការៈ​ក្អក​ខ្លាំង និង​ក្អួត។ [embed-health-tool-baby-poop-tool] ៤. ការ​ឆ្លង​មេរោគ ការ​ឆ្លង​មេរោគ ដូចជា​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ រលាក​ស្រោម​ខួរ (Meningitis) និង​រលាក​ខ្នែង​ពោះវៀន​ក៏​អាច​បណ្តាល​ឲ្យ​ក្អួត​ផង​ដែរ។ ៥. គេង​មិន​ដក​ដង្ហើម (Sleep apnea) មិន​មែន​តែ​មនុស្ស​ពេញ​វ័យ​នោះ​ទេ ដែល​ជួប​​អាការៈ​​គេងមិន​ដកដង្ហើម សូម្បី​តែ​កុមារ​ក៏​អាច​មាន​បញ្ហា​នេះ​ដូច​គ្នា។ ក្នុង​ករណី​នេះ កូន​អាច​ដកដង្ហើម​តាម​មាត់​ ជា​ពិសេស​អំឡុង​ពេល​យប់ ដែល​ធ្វើ​ឲ្យ​បំពង់​ក​ស្ងួត និង​បណ្តាល​ឲ្យ​ក្អក​​ ឬ​ក្អួត។ ​​ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ព្យាបាល​នៅ​ពេល​​កូន​ក្អួត​នៅ​ពេល​យប់ ពិត​ណាស់​ ការ​ព្យាបាល​អាស្រ័យ​លើ​មូលហេតុ​នៃ​ការ​ក្អួត និង​រោគសញ្ញា​ដែល​ពាក់ព័ន្ធ។ កុមារ​ត្រូវ​ការ​ការ​តាមដាន​រក​មូលហេតុ​នៃ​ការ​ក្អួត​នៅ​ពេល​យប់​នេះ​ឲ្យ​បាន​ច្បាស់លាស់។ ប្រសិនបើ​អា​អូន​គ្រាន់​តែ​​ក្អួត​ម្តង […]

ស្វែងរក ដល់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្គាល់ទេពកោសល្យកូន អាចទាយដឹងខ្លះៗពីអាជីពរបស់កូននៅអនាគត

កុមារទាំងអស់សុទ្ធតែមានទេពកោសល្យផ្ទាល់ខ្លួន និងខុសៗគ្នា។ ការដឹង​ពីទេពកោសល្យ​របស់​កូនៗ​អាចជួយម៉ាក់ប៉ាដឹងពីសមត្ថភាព និងអាចជួយអាអូនជោគជ័យក្នុងអាជីពអនាគត។ តើក្មេងៗមានទេពកោសល្យពីកំណើតអ្វីខ្លះ? ហើយអាជីពណាខ្លះត្រូវនឹងទេពកោសល្យអាអូន? កុមារម្នាក់ៗ​អាច​មានទេពកោសល្យ ឬភាពវៃឆ្លាតពីកំណើតមួយ​ឬ​ច្រើន​ក្នុង​ចំណោម​ប្រាំបួននេះ៖ ១. ទេពកោសល្យខាងអក្សរ អាអូនដែលមានទេពកោសល្យខាងអក្សរចេះពាក្យច្រើន ចូលចិត្តការ​អាន ភាសា ពាក្យជួន ពាក្យ​បណ្តៅ និងការសិក្សាសង្គមជាងគណិតវិទ្យា ឬវិទ្យាសាស្ត្រ រៀនភាសាបរទេសយ៉ាងងាយស្រួល អាចប្រកបពាក្យ និងសរសេរពាក្យពិបាកបានល្អ ហើយបញ្ចេញគំនិតបានល្អ។ អាជីពអនាគត៖ កវីនិពន្ធ អ្នកកាសែត គ្រូបង្រៀន ឬមេធាវីជាដើម។ ២. ទេពកោសល្យខាងលេខ បើ​កូនមានទេពកោសល្យខាងលេខតែងតែចង់ដឹង ឬចង់ឃើញពីរបៀបដែលអ្វីមួយដំណើរការ ចូលចិត្តលេខ គណិតវិទ្យា ការពិសោធន៍ កុំព្យូទ័រ ហ្គេមយុទ្ធសាស្ត្រដូចជាអុក ឬល្បែងផ្គុំរូប អាជីព​ថ្ងៃអនាគត​អាច​ជាអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកស្រាវជ្រាវ ឬគណនេយ្យករជាដើម។ ៣. ទេពកោសល្យខាងរូប អាអូនដែលមានទេពកោសល្យខាងរូបអាចមើល និងយល់ពីគំនូស​តាង ឬផែនទីបានយ៉ាងល្អ ស្រមៃ​ញឹកញាប់ មានជំនាញក្នុងការគូរ និង​សូនរូប ហើយចូលចិត្តរុះរើរបស់របរចេញពីគ្នា រួចផ្គុំ​ចូល​គ្នាវិញ អាជីពអនាគត អាចជា​ជាងចម្លាក់ ស្ថាបត្យករ ជាងមេកានិក ឬអ្នករចនាជាដើម។ ៤. ទេពកោសល្យខាងប្រើរាងកាយ អាអូនដែលមានទេពកោសល្យខាងប្រើរាងកាយ ពូកែខាងកីឡា ចូលចិត្ត​ធ្វើចលនា​ជាជាង​នៅ​អង្គុយ​ស្ងៀមៗ អាចធ្វើត្រាប់តាមចលនា ឬកាយ​វិការរបស់អ្នកដទៃបានយ៉ាងងាយ ចូលចិត្តប៉ះវត្ថុផ្សេងៗ រីករាយនឹងសកម្មភាពដែលប្រើរាងកាយ និងអាចប្រើអវយវៈលើរាងកាយបានយ៉ាងល្អ […]


ដល់អាយុចូលរៀន

វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

ប៉ាម៉ាក់តែងចង់អប់រំកូនៗឱ្យមានអាកប្បកិរិយាត្រឹមត្រូវ និងក្លាយទៅ​ជាបុគ្គលល្អ ប៉ុន្តែពេលខ្លះ​វិធី​សាស្រ្តដែលយើងប្រើដើម្បីអប់រំកូនអាចបំផ្លាញ​ជំនឿចិត្តកូនបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការណ៍​នេះ អាច​ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា​ និងស្មារតីរបស់កូន។ តើយើងគួរអប់រំបែបម៉េច​ទើប​មិន​បំផ្លាញជំនឿចិត្តកូន? លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្ត កុមារ និងគ្រួសារនៅសហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាប៉ាម៉ាក់ យើងមិន​ត្រូវធ្វើឱ្យ​កូន​មានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អទេ។ លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការ​ដាក់​ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្ត​លើខ្លួនឯងណាស់ ព្រោះកុមារដូចជាក្រដាសស​មួយ​ផ្ទាំង​អ៊ីចឹង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ ពួកគេនឹងយល់ថាខ្លួនឯង​មិនល្អ​ដែរ ដែលប៉ះពាល់​ដល់​ជំនឿចិត្ត​។​ ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្ត​លើខ្លួនឯង​អាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ និង​ឱ្យតម្លៃខ្លួនឯង។ ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ ពេលធ្វើខុស៖ ១. ផ្តល់សិទ្ធិឱ្យកូនសាងកំហុស ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ត្រូវគិតថា អាអូននៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែ។ ពួកគេ​អាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាល​ឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់​ឱកាស​ឱ្យ​ពួកគេ ហើយ​ប្រាប់ និងបង្ហាញកូនៗពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាច​ធ្វើ​បាន។ ប្រសិនបើប៉ាម៉ាក់មិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស អូនតូចនឹងក្លាយ​ទៅ​ជា​មនុស្សមិនចេះ​សម្រេច​ចិត្តដោយខ្លួនឯង ហើយតែងតែសួរយោបល់ពីអ្នកដទៃ។ ២. កុំស្រែកដាក់កូន ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហក​អាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាល​ឱ្យកូន​មានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។ ៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុស​គឺជាការបង្កើតការ​អាម៉ាស់​ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ […]


ដល់អាយុចូលរៀន

គ្រាន់​តែញុំាបាយជុំគ្រួសារ ក៏ជួយដល់ការលូតលាស់របស់កូនដែរ

ដោយសារភាពមមាញឹកនឹងការងារ ប៉ាម៉ាក់មិនសូវមានពេលញុំាបាយ​ជុំគ្រួសារ​ជាមួយ​កូនៗទេ។ តើការញុំាបាយជុំគ្រួសារ​មានសារសំខាន់​យ៉ាង​ណា​​ចំពោះ​ការលូតលាស់​របស់អូនតូច? តាមការសិក្សាបានឱ្យដឹងថា ការញុំាបាយជុំគ្រួសារជួយដល់អូន​តូចដូចជា៖ ១. កាត់បន្ថយពេលវេលាមើលទូរស័ព្ទ ក្មេងៗ​ចូលចិត្ត​មើល​ ឬ​លេង​ទូរស័ព្ទ​ ពេល​ពួកគេ​ញ៉ាំ​អាហារ​តែឯង និងអាច​ធ្វើឱ្យពួកគេ​ចំណាយពេលយូរក្នុងការញុំាបាយ ព្រោះជក់មើល​ ឬលេង​​ទូរស័ព្ទ។​ ការមើល ឬ​លេង​ទូរស័ព្ទក្នុងរយៈពេលយូរអាចធ្វើឱ្យប៉ះពាល់ភ្នែក និងសុខភាពអូនតូច។ ពេល​ញុំា​បាយ​ជុំគ្នា ប៉ាម៉ាក់អាចហាម​អូនតូចមិនឱ្យមើលទូរស័ព្ទបាន។ ២. ប៉ាម៉ាក់អាចជួយស្រាយបញ្ហាកូន ភាគច្រើនយើងចូលចិត្តនិយាយជាមួយសមាជិកគ្រួសារនៅពេលញុំាអាហារ។ អូនតូច​អាចនិយាយប្រាប់ប៉ាម៉ាក់ពីបញ្ហាដែលពួកគេកំពុងប្រឈម។ ប៉ាម៉ាក់អាចណែនាំ និង​ជួយដោះស្រាយបញ្ហា ឬកង្វល់របស់កូនៗ។ ប៉ាម៉ាក់ក៏​អាចចែក​រំលែក​កង្វល់​ជាមួយ​គ្រួសារ និងកូនៗដែរ។ ៣. កាត់បន្ថយភាពតានតឹង ការញុំាបាយជុំគ្រួសារក៏ជួយកាត់បន្ថយភាពតានតឹងរបស់កូនតូចដែរ ព្រោះរាង​កាយ​យើងនឹងបញ្ចេញអ័រម៉ូន oxytocin ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ នៅពេលយើង​ញុំា​អាហារជាមួយមនុស្សជាទីស្រឡាញ់។ ការមាន​ភាពតានតឹង​អាចជះឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​អូនតូច។ ៤. រៀនពូកែ តាមការសិក្សាបានឱ្យដឹងថា កុមារដែលញ៉ាំអាហារពី ៦ ទៅ ៧ ដងក្នុងមួយសប្តាហ៍​ជាមួយ​គ្រួសាររៀនពូកែជាងកុមារដែលមិនសូវញ៉ាំអាហារញឹកញាប់​ជាមួយគ្រួសារ។ ចង់គណនា BMR ចុចទីនេះ! ៥. បង្កើនទំនាក់ទំនងល្អជាមួយសមាជិកគ្រួសារ ការញ៉ាំបាយជុំគ្រួសារធ្វើឱ្យទំនាក់ទំនងប៉ាម៉ាក់ និងកូនៗមានភាពស្អិត​រមួតជាងមុន និង​ផ្តល់ឱ្យអូនតូចនូវអារម្មណ៍កក់ក្តៅ សុវត្ថិភាព និង​ពោរពេញ​ទៅដោយក្តីស្រឡាញ់។ អូនតូចនឹង​យល់​ថាខ្លួនជាចំណែកមួយរបស់គ្រួសារ។ ៦. បង្រៀនអូនតូចឱ្យចេះញុំាអាហារថ្មីៗ ពេល​ញ៉ាំ​អាហារ​ជុំគ្នា​ អូនតូចនឹងសង្កេត​ឃើញ​ប៉ាម៉ាក់​ញ៉ាំ​អាហារ​ខុសៗ​គ្នាដូចជា សាច់ ត្រី បន្លែ ឬសម្លជាដើម។ យូរៗទៅ អូនតូចក៏អាចចាប់ផ្តើម​សាកល្បង​ញ៉ាំអាហារ​ទាំង​នោះ ឬអាចញុំាតាមពេលពួកគេធំឡើង។ ស្របពេលនេះ ប៉ាម៉ាក់ក៏អាចបង្រៀន​អូនតូច​ពីសុជីវធម៌ក្នុងការញុំាអាហារដែរ។ ៧. បង្កើនជំនាញទំនាក់ទំនង តាមការសិក្សានៅប្រទេសកាណាដាបានឱ្យដឹងថា កុមារដែលញុំាអាហារជាមួយ​ប៉ាម៉ាក់​​ញឹកញាប់ពូកែខាងទំនាក់ទំនង […]


កុមារគ្រប់អាយុចូលរៀន

គួរធ្វើម៉េច ពេលឮកូននិយាយថា "កូនស្អប់ម៉ាក់ ឬប៉ា"?

“កូនស្អប់ម៉ាក់ ឬប៉ា!” ជឿថាពេលឮពាក្យនេះចេញមាត់កូន ប៉ាម៉ាក់ប្រាកដ​​​ជា​ធ្លាក់ថ្លើម​ក្តុក​ជា​មិន​ខាន។ ប៉ាម៉ាក់គួរដោះស្រាយបែបណា ពេល​ឮ​កូននិយាយបែបនេះ? ពេលប៉ាម៉ាក់ឮកូននិយាយបែបនេះ ប៉ាម៉ាក់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ខកចិត្ត ខឹង និងឈឺចាប់ជាពុំខាន ព្រោះប៉ាម៉ាក់ស្រឡាញ់ ខំចិញ្ចឹមបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មារ ខំប្រៀនប្រដៅឱ្យកូនល្អ និងលះបង់សព្វបែបយ៉ាងដើម្បីកូន តែកូនបែរជាស្អប់ប៉ាម៉ាក់ទៅវិញ។ ដើម្បីរំងាប់ស្ថានភាពដ៏តឹងតែងបែបនេះ ប៉ាម៉ាក់អាចសាកល្បងតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. កុំតក់ស្លុត បណ្ឌិត John Mayer សាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ New Hampshire សហរដ្ឋ​អាមេរិក​បានលើកឡើងថា ពាក្យ “ស្អប់” ចេញមាត់ក្មេង​មានន័យខុសគ្នាពីពាក្យ “ស្អប់” ចេញពីមាត់​មនុស្សធំ។ អូនតូចនិយាយ​ពាក្យនេះព្រោះខឹងដែលមិនបានដូចបំណង។ ២. ឆ្លើយតបជាមួយកូនដោយការយល់ចិត្ត ប៉ាម៉ាក់អាចដាក់អារម្មណ៍ថា ប៉ាម៉ាក់ស្ថិតក្នុងស្ថានភាពរបស់អូនតូច។ ប្រសិន​បើប៉ាម៉ាក់ជាអូនតូច តើប៉ាម៉ាក់នឹងមានអារម្មណ៍បែបណា? បន្ទាប់​មកពន្យល់អូនតូចថា ប៉ាម៉ាក់ដឹងថាអូនតូចខកចិត្ត ឬ​តូចចិត្តដែលមិនអាចធ្វើបែបនេះ ឬធ្វើបែបនោះ។ កូនមិនចូលចិត្តដែលប៉ាម៉ាក់ហាមកូន ឬឱ្យកូន​ធ្វើ​បែបនេះ ឬបែបនោះ ប៉ុន្តែប៉ាម៉ាក់ត្រូវធ្វើបែបនេះ ដើម្បីឱ្យកូនល្អ។ ៣. ប្រាប់អូនតូចកុំឱ្យនិយាយពាក្យ​ “ស្អប់” ទៀត ប៉ាម៉ាក់ត្រូវប្រាប់អូនតូចថា ប្រសិនបើកូនមិនពេញចិត្ត ឬតូចចិត្តជាមួយ​ប៉ាម៉ាក់ កូនត្រូវប្រាប់ប៉ាម៉ាក់ ប៉ាម៉ាក់នឹងពន្យល់បន្ថែមថា ហេតុអ្វីកូនមិនអាចធ្វើអ៊ីចឹងបាន។ កូនមិនត្រូវនិយាយពាក្យ “ស្អប់​ប៉ា ឬ​ម៉ាក់​ទេ” ព្រោះពាក្យនេះមុតដូចកាំបិតអ៊ីចឹង។ ពេលកូននិយាយពាក្យនេះដាក់ប៉ាម៉ាក់ […]


ដល់អាយុចូលរៀន

មុនបញ្ជូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរធ្វើអ្វីខ្លះ?

ការចូលរៀនមត្តេយ្យអាចជាដំណាក់កាលដំបូងដែលអូនតូចឃ្លាតឆ្ងាយពី ប៉ា​ម៉ាក់ ឬអ្នកផ្ទះ។ អូនតូច​អាចមិនទម្លាប់នឹង​មជ្ឈដ្ឋាន​ថ្មី ឬចូលរៀនបាន ១ ថ្ងៃលែងចង់ទៅរៀនទៀត។ ដូច្នេះដើម្បី​ជួយអូនតូច​ឱ្យ​ត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង ​មុនពេល​បញ្ចូន​អូនតូច​ចូល​រៀន​មតេ្តយ្យ ប៉ាម៉ាក់​គួរ​​ធ្វើ​អ្វី​ខ្លះ? ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចសាកល្បង​ដើម្បីជួយអូនតូច​ឱ្យត្រៀមខ្លួន​ជា​ស្រេចក្នុងការចូលរៀនដំបូង៖ ១. បង្រៀនអូនតូចជំនាញជួយខ្លួនឯង ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យចេះស្លៀកពាក់ ដោះសម្លៀកបំពាក់ ញុំាអាហារ បើក និងបិទ​ប្រអប់​អាហារ ពាក់ និងដោះស្បែកជើង ពាក់ និងដោះម៉ាស់ បាញ់អាល់កុល រក្សាគម្លាត យកសម្ភារៈ​សិក្សា​ចេញពីសម្ពាយ រៀបសៀវភៅ និងសម្ភារៈសិក្សាទុកចូលក្នុងសម្ពាយវិញ លាងដៃ ជូតមាត់ ញើស​សម្បោរ បត់ជើងជាដើម។ អូនតូចនឹងចេះជួយខ្លួនឯងពេលរៀបចំខ្លួនទៅសាលារៀន និងពេល​នៅ​សាលារៀន។ ២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះខ្លួន ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យស្គាល់ឈ្មោះពេញរបស់ខ្លួន បើអាចគួរបង្រៀន​​ឱ្យអូនតូចចេះសរសេរ និងអានឈ្មោះខ្លួនទៀត ព្រោះអូនតូចនឹងមានភាពងាយស្រួលក្នុងពេលរៀន ឬប្រឡង។ ម៉្យាងទៀត​ចៀសវាងពេលគ្រូ​ហៅឈ្មោះ អូនតូចអត់ស្គាល់ឈ្មោះខ្លួន​ឯង ព្រោះអូនតូចមួយចំនួន​មានឈ្មោះ​​ផ្លូវការ​ខុស​ពីឈ្មោះនៅផ្ទះ។ ៣. បង្រៀនអូនតូចជំនាញសង្គម លោកស្រី Claire Haas អនុប្រធានផ្នែកអប់រំនៅសាលារៀន The Kiddie Academy នៅ Abingdon រដ្ឋ Maryland បានលើកឡើងថា ការចូលរៀនមត្តេយ្យបង្រៀនអូនតូចពីជំនាញសង្គម។ ប៉ាម៉ាក់​គួរ​បង្រៀន​អូនតូចឱ្យចេះ​ចែករំលែក រងចាំដល់វេនខ្លួន របៀបលេងជាមួយមិត្តរួមថ្នាក់ ចេះ​អរគុណ […]


ដល់អាយុចូលរៀន

ឃើញកូនតូចប្រើដៃឆ្វេង ប៉ាម៉ាក់គួរកែអត់?

ប៉ាម៉ាក់អាចសង្កេតឃើញអូនតូចចូលចិត្តប្រើដៃឆ្វេង ឬដៃស្តាំចាប់តាំងពីអូន​តូចមានអាយុ ១ខួប​កន្លះ​រ ឬ២ ខួបម្ល៉េះ។ យ៉ាងណាមិញក៏មាន​អូន​តូចមួយ​ចំនួននឹង​បង្ហាញការ​ចូលចិត្ត​ប្រើដៃ​ឆ្វេង ឬដៃខាងស្តាំនៅអាយុ ៤​ ឬ ៦ ឆ្នាំដែរ។ ក្នុងករណីប៉ាម៉ាក់ឃើញអូនតូចប្រើដៃឆ្វេង ប៉ា​ម៉ាក់​គួរ​​កែ​ឬ​ទេ? ការប្រើដៃដៃឆ្វេងឬស្តាំត្រូវបានកំណត់តាំងពីអូនតូចនៅក្នុងផ្ទៃម្ល៉េះ។ ដៃដែលអូនតូច​ចូលចិត្ត​ប្រើ​មាន​ទំនាក់ទំនងទៅនឹងផ្នែកនៃខួរក្បាលដែល​អូន​តូចប្រើសម្រាប់ការគិត។ បើអូនតូចប្រើដៃឆ្វេង មាន​ន័យថាអូនតូចប្រើខួរក្បាលខាងស្តាំសម្រាប់គិត។ បើប៉ាម៉ាក់បង្ខំអូនតូចឱ្យប្រើដៃស្តាំ ប៉ាម៉ាក់នឹងរំខានដល់របៀបដែលខួរក្បាល​របស់អូនតូចគិត និង​ដំណើរការតាមធម្មជាតិ។ រាងកាយរបស់អូនតូច​​អាចបដិសេធ​នឹងទម្លាប់​ដែល​ប៉ាម៉ាក់​ព្យាយាម​បង្ខំ​ពួក​គេ ជាលទ្ធិផល​អូន​តូចអាចរងផលប៉ះពាល់រយៈពេលវែង ឬខ្លី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារកចុចទីនេះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. ផលប៉ះពាល់រយៈពេលវែង អ្នកវិទ្យាសាស្រ្តបានស្រាវជ្រាវឃើញថា បើ​ប៉ាម៉ាក់​បង្ខំ​កូន​ឱ្យប្រើ​ដៃ​ខាង​ណា​មួយ​ដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត ​អូនតូចនឹងអាច៖ សរសេរអក្សរមិនស្អាត មានបញ្ហាក្នុងការផ្តោតអារម្មណ៍ មានបញ្ហាក្នុងការចងចាំ និយាយត្រដិត អស់កម្លាំង មានជំងឺផ្លូវចិត្ត ២. ផលប៉ះពាល់រយៈពេលខ្លី ឧទាហរណ៍ខ្លះនៃផលប៉ះពាល់រយៈពេលខ្លីដូចខាងក្រោមអាចជាសញ្ញាព្រមាន​ដែលអាចប៉ះពាល់ដល់បុគ្គលិកលក្ខណៈ និងជីវិតប្រចាំថ្ងៃរបស់អូនតូច៖ ខាំក្រចកដៃ នោមដាក់ខោពេលគេង អៀន អស់កម្លាំង មានបញ្ហាក្នុងការប្រកបពាក្យ ឬសរសេរអក្សរ មានបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍ បើ​ប៉ាម៉ាក់​បង្ខំ​ ឬកែកូន​ពីការប្រើដៃឆ្វេងមក​ប្រើ​ដៃ​ស្តាំដែល​មិនមែន​ជា​សមត្ថភាព​ពី​កំណើត​នោះ​នឹងធ្វើ​ឱ្យ​អូន​តូច​មាន​​បញ្ហា​ផ្លូវកាយ និងផ្លូវចិត្តដែលអាចបង្កទៅជាបញ្ហាដែលត្រូវការការព្យាបាល ឬបណ្តុះបណ្តាលបន្ថែមនៅថ្ងៃអនាគត។ ហេតុផល ៤ យ៉ាង ប៉ាម៉ាក់មិនគួរចាក់ក្រឡេក​កូនឱ្យសើច គួរធ្វើម៉េច ពេលឮកូននិយាយថា “កូនស្អប់ម៉ាក់ ឬប៉ា”? វិធីសាស្រ្ត […]


កុមារគ្រប់អាយុចូលរៀន

កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលប៉ាម៉ាក់បង្រៀនឱ្យចេះដាក់ខ្លួន

ងើយស្កកឱនដាក់គ្រាប់។ កុមារដែលចេះដាក់ខ្លួននឹងមានចរិត​ល្អជាងកុមារ​ដែល​មានភាពអំនួន​លើ​ខ្លួនឯង ​ព្រមទាំងត្រូវបានអ្នកផងស្រឡាញ់រាប់អាន ​និងឱ្យតម្លៃ។ តើការចេះដាក់​ខ្លួនអាច​ជួយ​កុមារ​អភិវឌ្ឍអ្វីខ្លះ? ការចេះដាក់ខ្លួនអាចអូនតូចឱ្យក្លាយជាមនុស្ស៖ ១. ចេះសម្របខ្លួន៖ កុមារដែលចេះដាក់ខ្លួនចេះទប់អារម្មណ៍ខ្លួនឯង និងចេះ​ប្រែប្រួល​តាម​គ្រប់​ស្ថានភាព​។ ២. ចេះគោរពអ្នកដទៃ៖ ដោយសារការចេះដាក់ខ្លួនធ្វើឱ្យអូនតូចចេះសុជីវធម៌ ​និងចេះគួរសម។ ៣. ចេះស្តាប់អ្នកដទៃ៖ ព្រោះអូនតូចនឹងរៀនឱ្យអ្នកផ្សេងនិយាយមុន។ គណនា BMR ៤. ចេះយកអាសា៖ កុមារដែលចេះដាក់ខ្លួន ចេះជួយអ្នកនៅជុំវិញខ្លួនដោយមិនគិតពីវណ្ណៈ ជាតិ​សាសន៍ និងពណ៌សម្បុរ។ ៥. ពេញចិត្តនឹងខ្លួនឯង៖ អូនតូចនឹងមិនតូចចិត្តនឹងខ្លួនឯងដែលមិនមានអ្វីៗដូចគេ ឬប្រៀបមិន​បាន​នឹង​គេ ព្រោះនៅក្នុងសម័យឌីជីថលនេះ មានការអួត​សម្ញែង​ខ្លួននៅតាម​បណ្តាញ​សង្គម​ច្រើន​ណាស់។​ ៦. ទទួលយកគំនិតថ្មីៗ៖ ការទទួលយកគំនិតថ្មីៗនឹងធ្វើឱ្យអូនតូចមានគំនិតច្នៃប្រឌិត។ ៧. មានទំនាក់ទំនងល្អ៖ ការចេះដាក់ខ្លួនធ្វើឱ្យអូនតូចបង្កើត និងរក្សាទំនាក់​ទំនងក្នុងសង្គមបានល្អ។ ៨. ចេះឱ្យតម្លៃ៖ អូនតូចនឹងចេះឱ្យតម្លៃ និងថែរក្សាអ្វីៗទាំងអស់ដែលពួក​គេមាន។ កុមារដែលចេះដាក់ខ្លួននឹងក្លាយជាមនុស្សមានសុភមង្គល ព្រោះអូនតូចពេញ​ចិត្តនឹងខ្លួនឯង ពេញចិត្តនឹងអ្វីដែលខ្លួនមាន មានការជឿជាក់លើខ្លួនឯង និងមានគេគោរពស្រឡាញ់ ។


កុមារគ្រប់អាយុចូលរៀន

ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះ ដើម្បីឱ្យកូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង

កុមារដែលមានមានអារម្មណ៍ល្អចំពោះខ្លួនឯង​ ចូលចិត្ត​ខ្លួន​ឯង និង​ឱ្យតម្លៃលើអ្វី​ដែលពួកគេបាន​សម្រេច​។ ចំណែកកុមារដែលខ្វះអារម្មណ៍ល្អចំពោះខ្លួនឯង​តែង​តែ​មិន​សប្បាយ​ចិត្ត និងមិនពេញចិត្តនឹងខ្លួនពួកគេ ដែល​ជា​ហេតុធ្វើ​ឱ្យអូនតូចមានការអភិវឌ្ឍយឺត ឬអាច​បង្កទៅជាជំងឺបាក់ទឹកចិត្ត។ តើ​ប៉ាម៉ាក់ត្រូវធ្វើ​ដូម្តេច​ដើម្បីឱ្យកូនតូចបង្កើនមានអារម្មណ៍ល្អចំពោះខ្លួនឯង? ខាងក្រោមនេះជាគន្លឹះខ្លះៗដែលប៉ាម៉ាក់អាចជួយអូនតូចបង្កើន​មានអារម្មណ៍ល្អចំពោះខ្លួនឯង៖ ១. ប្រាប់អូនតូចកុំឱ្យខ្លាចបរាជ័យ៖ ប៉ាម៉ាក់អាចប្រាប់អូនតូចថា មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់បរាជ័យ តែអ្វីដែលសំខាន់ គឺត្រូវរៀនពីកំហុសខ្លួនឯង។ ២. លើកទឹកចិត្តអូនតូចសាកល្បងអ្វីដែលថ្មី៖ ការចេះជំនាញថ្មីៗធ្វើឱ្យអូន​តូចមានអារម្មណ៍​ថាខ្លួន​ឯង​មានសមត្ថភាព និងមានទំនុកចិត្តថាពួកគេអាចដោះស្រាយគ្រប់បញ្ហា។ ៣. លើកសរសើរការខិតខំរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវលើកសរសើរ និងមាន​មោទន​ភាពចំពោះ​ការខិត​ខំរបស់អូនតូចដោយមិនគិតពីលទ្ធផល។ ប៉ាម៉ាក់​​​ត្រូវឱ្យអូនតូចដឹងថា ថ្វីត្បិតការជោគជ័យសំខាន់ តែ​អ្វីដែលរឹតតែសំខាន់​គឺការប្រឹងប្រែងធ្វើអ្វីមួយឱ្យអស់ពីលទ្ធភាព។ ៤. បង្ហាញការស្រឡាញ់ដល់អូនតូច៖ ម៉ាក់ប៉ាត្រូវឱ្យអូនតូចដឹងថា ម៉ាក់ប៉ា​តែងតែ​ស្រឡាញ់​អូនតូច​មិន​ថាមានរឿងអ្វីកើតឡើងក៏ដោយ និងគ្រប់កាលៈទេសៈ។ ការស្រឡាញ់របស់​ប៉ាម៉ាក់ធ្វើឱ្យ​អូនតូច​មានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព។ ៥. តាំងស្នាដៃរបស់អូនតូចនៅក្នុងផ្ទះ៖ នៅពេលអូនតូចឃើញ​សមិទ្ធផលរបស់ពួកគេ​ត្រូវដាក់​តាំង​ក្នុងផ្ទះ ពួកគេនឹងមានមោទនភាពលើខ្លួន​ឯង។ ៦. ឱ្យអូនតូចជួយធ្វើការងារផ្ទះ៖ ការជួយធ្វើការងារផ្ទះខ្លះអាចជួយឱ្យ​អា​អូន​​មានទំនួលខុសត្រូវ មាន​ទំនុកចិត្ត និងមានភាពអត់ធន់។ ៧. ប៉ាម៉ាក់ត្រូវចំណាយពេលវេលាជាមួយអូនតូច៖ ការលេងជាមួយអូនតូច​មិនត្រឹមតែធ្វើឱ្យអូន​តូច​ដឹង​ថាប៉ាម៉ាក់ចូលចិត្តលេងជាមួយអូនតូចប៉ុណ្ណោះទេ អូនតូចថែមទាំងមាន​ទំនុកចិត្តលើខ្លួនឯង​ក្នុង​ការក្លាយខ្លួនជាបុគ្គលដែលមានការទាក់ទាញ និងធ្វើឱ្យអ្នកដទៃសប្បាយចិត្តទៀតផង។ វាក៏​ធ្វើឱ្យ​អូន​តូចរីករាយផងដែរ។ ការសិក្សាបានបង្ហាញថា ការរីករាយកាត់​បន្ថយហានិភ័យ​នៃការកើត​ជំងឺ​បាក់ទឹកចិត្ត និងថប់បារម្ភ។ ៨. ផ្តោតលើភាពខ្លាំងរបស់អូនតូច៖ ប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ចំពោះអ្វីដែលអូនតូចចូលចិត្ត និងធ្វើ​បានល្អ និងជួយជំរុញចំណុចខ្លាំងរបស់អូនតូច។ ការផ្តោតលើចំណុចខ្លាំង​ជាជាងចំណុចខ្សោយ​ជួយ​ឱ្យអូនតូចមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ៩. ឱ្យអូនតូចជ្រើសរើសអ្វីដែលខ្លួនចូលចិត្ត៖ ការឱ្យអូនតូចសម្រេចចិត្ត​ដោយខ្លួនឯងជួយឱ្យអូន​តូច​រៀន​សម្រេចចិត្ត និងមានទំនុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។ ការជួយអូនតូចក្នុងការបង្កើនការមានអារម្មណ៍ល្អចំពោះខ្លួនឯងគឺសំខាន់ណាស់ ព្រោះការមានអារម្មណ៍ល្អចំពោះខ្លួនឯង​ប៉ះពាល់ដល់​ការសម្រេចចិត្ត ទំនាក់ទំនង សុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅរបស់អូនតូច។ […]


ដល់អាយុចូលរៀន

ក្រុមវីតាមីនទាំងនេះ ជួយសុខភាពកូនៗមិននឹកស្មានដល់

យើងជាម៉ាក់ប៉ា ច្បាស់ជាចង់ឲ្យកូនទទួលបានអ្វីគ្រប់យ៉ាងដើម្បីមានសុខភាពល្អ ជាពិសេសសម្រាប់ក្មេងៗជិតពេញវ័យ។ កាលណាកូនៗទទួលបានសារធាតុចិញ្ចឹម ឬវីតាមីនគ្រប់គ្រាន់ កាយសម្បទារឹងមាំ សុខភាពក៏ល្អ និងមានប្រាជ្ញាល្អជាងក្មេងធម្មតា។ វីតាមីនទាំងប៉ុន្មានខាងក្រោម សុទ្ធតែល្អសម្រាប់ក្មេងវ័យជំទង់ ម៉ាក់ប៉ាគួរចាប់ផ្ដើមបន្ថែមក្នុងរបបអាហារប្រចាំកូនៗ។ វីតាមីន A៖ ជួយដល់ភ្នែកមើលច្បាស់ ជួយដល់ការលូតលាស់ទូទៅ សុខភាពស្បែក និងជួសជុលជាលិកាផ្សេងៗ។ យើងអាចរកវាបាននៅក្នុង បន្លែពណ៌ទឹកក្រូច ដូចការ៉ុត ដំឡូងជ្វា ល្ពៅ និងផលិតផលធ្វើពីទឹកដោះគោ។ វីតាមីន B៖ ជួយការផលិតកោសិកាថ្មី និងការរំលាយអាហារ។ ចំពោះវីតាមីនមួយនេះ យើងអាចទទួលបានតាមអាហារដូចជា សាច់ ត្រី ទឹកដោះគោ គ្រាប់ធញ្ញជាតិ ឬស៊ុត។ សម្រាប់ក្មេងៗដែលមិនចូលចិត្តញ៉ាំសាច់ អាចញ៉ាំជាថ្នាំវីតាមីនបំប៉ន វីតាមីនB12 បន្ថែមសម្រាប់រាងកាយក៏បាន។ កាល់ស្យូម៖ ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ រក្សាសរសៃប្រសាទ និងសាច់ដុំដំណើរការបានល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ចំពោះកាល់ស្យូម គ្នាយើងដឹងហើយថា វាសម្បូរនៅក្នុងទឹកដោះគោ និងផលិតផលដែលផលិតចេញពីទឹកដោះគោ បន្លែបៃតង សណ្ដែក។ល។ ស័ង្កសី៖ ជួយរាងកាយប្រឆាំងជំងឺ និងទប់ទល់ការឆ្លងមេរោគ។ វាក៏ជួយដល់ការលូតលាស់កោសិកា និងជួយឲ្យស្នាមរបួស ឆាប់ជាសះស្បើយដែរ។ សារធាតុស័ង្កសីនេះសម្បូរជាងគេនៅក្នុងសាច់ពណ៌ក្រមៅ គ្រាប់ធញ្ញជាតិដូចសណ្ដែកដី គ្រាប់Almond និងពពួកសណ្ដែកជាដើម។   វីតាមីនC […]


ដល់អាយុចូលរៀន

ខ្លាចកូនមិនឡើងគីឡូល្អ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យអាអូន

មិន​ថា​ម៉ាក់​ប៉ា​ណា​ទេ តែង​តែ​ចង់​ឲ្យ​កូន​លូតលាស់​បាន​ល្អ​គ្រប់​ផ្នែក ទាំង​រាងកាយ និង​ប្រាជ្ញា។ ធម្មតា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ល្អៗ​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់ ហើយ​ភាគ​ច្រើន​ឃើញ​កូន​មាន​រូប​រាង​ស្គម​ស្គាំង​ចេះ​តែ​បារម្ភ រក​នឹក​គ្រប់​វិធី​ដើម្បី​ឲ្យ​ឡើង​ទម្ងន់​តាម​ស្តង់ដារ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ចង់​ឲ្យ​កូន​ឡើង​គីឡូ​តាម​ស្តង់ដារ ព្រោះ​បើ​កូន​ស្គម មិន​សូវ​ញ៉ាំ​អាច​បណ្ដាល​ឲ្យ​ក្មេង​ខ្វះ​ជីវជាតិ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត។ លោក​ស្រី​បន្ត​ថា ការ​ដែល​ចង់​ឲ្យ​កូន​ឡើង​គីឡូ​មិន​មែន​ជា​រឿង​ពិបាក​ទេ បើ​ធ្វើ​តាម​តិចនិក​ខាង​ក្រោម ហើយ​អាហារ​ដែល​ជួយ​កូន​ឲ្យ​ឡើង​គីឡូ​ផ្ដើម​ចេញ​ពី​អាហារ​គ្រឹះ​គ្រប់​មុខ​ដូច​ជា៖ ១. ឧស្សាហ៍​ធ្វើ​ជា​ប្រភេទ​ទឹក​ស៊ុប​ឲ្យ​កូន​ញ៉ាំ ឬ​យក​ទឹក​ស៊ុប​ទៅ​ដាំ​បាយ បបរ​ឬ​ធ្វើ​ម្ហូប​ឲ្យ​កូន ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម (អាច​យក​ទឹក​ស៊ុប​ប្រើ​ជំនួស​ទឹក​ស្អាត) ២. ផ្ដល់​វីតាមីន​ចម្រុះ​ឲ្យ​កូន​ជាមួយ ប្រភេទ​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​ផ្ដល់​ថាមពល​ខ្ពស់​ដូចជា ដំឡូង ចេក ប៊ើរ ស៊ុត ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ជាតិ​ម្សៅ ឬ​ប្រភេទ​ធញ្ញជាតិ​ប្រើ​ជំនួស​បាយ​បាន ៣. បន្ថែម​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ថាមពល និង​ជា​ប្រភព​កាបូអ៊ីដ្រាត​ល្អ​បំផុត​សម្រាប់​កុមារ ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​អាយុ​កូន ៥. ទម្លាប់​កូន​ឲ្យ​គេង​ទៀង​ទាត់​ល្អ។ល។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ​បញ្ជាក់​ថា ទោះ​យ៉ាង​ណា កូន​ថ្លោសៗ​មិន​ប្រាកដ​ថា​មាន​សុខភាព​ល្អ រីឯ​កូន​ស្គម​ៗ​ក៏​មិន​ប្រាកដ​ថា​មាន​សុខភាព​ខ្សោយ​ដែរ។ បើ​ម៉ាក់​ប៉ា​ចង់​ដឹង​កូន​ស្ទើរ​ទម្ងន់ ឬ​អត់ គួរ​តាម​ដាន​កម្ពស់ គីឡូ​ធៀប​នឹង​អាយុ​តាម​ប័ណ្ណ​ពណ៌​លឿង ដែល​បាន​ពី​ពេទ្យ​ក្រោយ​ពេល​សម្រាល​ទើប​ច្បាស់​លាស់​ជាង។ មួយ​វិញ​ទៀត បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​ការ​លូតលាស់​កាយ​សម្បទា​កូន គួរ​យក​អាអូន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ និង​សុំ​គ្រូពេទ្យ​ពិនិត្យ​តាម​ការ​ជាក់​ស្ដែង​ជា​ជម្រើស​ល្អ​បំផុត។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ