កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកបង្ការជម្លោះនៅសាលារៀន ម៉ាក់ប៉ាគួរបង្រៀនកូនៗពេលចូលរៀន

ម៉ាក់​ប៉ា​មួយ​ចំនួន​ពេល​បាន​ដាក់​កូន​ចូល​សាលារៀន ដូច​បាន​ធូរ​ស្បើយ​ភាព​មមាញឹក​មួយ​កម្រិត ព្រោះ​អា​អូន​មិន​នៅ​ផ្ទះ។ ប៉ុន្តែ នៅ​ក្នុង​សាលារៀន កូន​យើង​ត្រូវ​ប្រឈម​មុខ​នឹង​មនុស្ស​ប្លែក​មុខ​ច្រើន ទោះ​បី​ជា​នៅ​សាលា​សុទ្ធតែ​ក្មេង​ៗ​អាយុ​ប្រហាក់​ប្រហែល​គ្នា​ក្ដី ជួន​កាល កូន​យើង​លេង​មិន​ត្រូវ​គ្នា​ជា​មួយ​មិត្ត​រួម​សាលា បង្ក​ជា​រឿង​ឈ្លោះ​គ្នា កាន់​តែ​នាំ​រវល់​ដល់​ម៉ាក់​ប៉ា​លើស​ដើម។ ហេតុ​នេះ​ហើយ UNICEF កម្ពុជា បាន​ពន្យល់​នូវវិធី​បង្ការ​បញ្ហា​នេះ​កើត​ឡើង​ចំពោះ​កូន​ពេល​ចូល​រៀន ដែល​តម្រូវ​ឲ្យ​ម៉ាក់​ប៉ា​ចូល​រួម​បង្ហាត់​បង្ហាញ​កូន។ ១. អប់រំ​កូន​ពី​ការ​រក​រឿង​ឈ្លោះ នៅ​ពេល​កូន​ៗ​ដឹង​ថា​អ្វី​ជា​ការ​រក​រឿង​ឈ្លោះ អា​អូន​នឹង​អាច​សម្គាល់​វា​បាន​កាន់​តែ​ងាយ មិន​ថា​វា​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​គេ ឬ​លើ​នរណា​ម្នាក់ទៀតឡើយ។ ២. និយាយ​ដោយ​បើក​ចំហ និង​ញឹក​ញាប់​ជាមួយ​កូន ពេល​យើង​និយាយ​ជាមួយ​កូន​កាន់​តែ​ច្រើន​អំពី​ការ​រក​រឿង​ឈ្លោះ ពួក​គេ​នឹង​ប្រាប់​យើង​កាន់​តែ​ច្បាស់ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ ឬ​ជួប​ប្រទះ​បញ្ហា​នោះ។ តាម​ដាន​ជាមួយ​កូន​យើង​រាល់​ថ្ងៃ ហើយ​សួរ​អំពី​ពេល​វេលា​ពួក​គេ​នៅ​សាលារៀន និង​សកម្មភាព​តាម​អ៊ីនធឺណិត ដោយ​សាក​សួរ មិន​ត្រឹម​តែ​អំពី​ការ​រៀន​សូត្រ និង​សកម្មភាព​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អំពី​អារម្មណ៍​កូន​ផង​ដែរ។ ៣. គាំទ្រ​កូន​ឲ្យ​ធ្វើ​ជា​គំរូ​ល្អ ជាទូទៅ មាន​ភាគី​ចំនួន​៣ ​នៅ​ក្នុង​ការ​រក​រឿង​ឈ្លោះ មានជនរងគ្រោះ អ្នក​ប្រព្រឹត្ត និង​អ្នក​ឃើញ​ហេតុការណ៍។ ទោះ​បី​ជា​កុមារ​មិន​មែន​ជា​ជន​រងគ្រោះ​ពី​ការ​រក​រឿង​ឈ្លោះ​ក៏ដោយ ក៏​ពួក​គេ​អាច​បង្ការ​បញ្ហា​នេះ​បាន​ដោយ​ការ​ចូល​រួម​ជាមួយ​កុមារ​ទាំងអស់ ការ​គោរព និង​មាន​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មិត្តភ័ក្ដិ​ដទៃ​ទៀត។ ប្រសិន​បើ​ពួកគេ​ឃើញ​ការ​រក​រឿង​ឈ្លោះ ពួកគេ​អាច​នឹង​នៅ​ជាប់​នឹង​ជន​រង​គ្រោះ​ហើយ​ផ្ដល់​ការ​គាំទ្រ​និង / ឬ​ដេញ​ដោល​សួរ​អំពី​អាកប្ប​កិរិយា​រក​រឿង​ឈ្លោះ​ទាំង​នោះ។ ៤. ជួយ​កូន​កសាង​ទំនុក​ចិត្ត​លើ​ខ្លួនឯង លើក​ទឹក​ចិត្ត​កូន​យើង​ឲ្យ​ចុះ​ឈ្មោះ​ចូល​រៀន ឬ ចូល​រួម​សកម្មភាព​ដែល​ពួកគេ​ចូលចិត្ត​នៅ​ក្នុង​សហគមន៍។ ទង្វើ​នេះ​នឹង​ជួយ​កសាង​ទំនុក​ចិត្ត​ក៏​ដូច​ជា​បង្កើត​ជា​ក្រុម​មិត្តភ័ក្ដិ​ដែល​មាន​ចំណាប់​អារម្មណ៍​រួម​គ្នា។ ៥.ធ្វើ​ខ្លួន​ជា​ជន​គំរូ បង្ហាញ​កូន​យើង​ពី​អាកប្បកិរិយា​ចំពោះ​កុមារ និង​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ប្រកប​ដោយ​ទឹក​ចិត្ត​ល្អ និង​ក្ដី​គោរព តាម​រយៈ​ការ​ធ្វើ​ដូចគ្នា​ចំពោះ​មនុស្ស​ជុំ​វិញ​អ្នក រាប់​បញ្ចូល​ទាំង​ការ​និយាយ​អន្តរាគមន៍​នៅ​ពេល​អ្នក​ដទៃ​ត្រូវ​បាន​គេ​ធ្វើ​បាប។ កុមារ​នឹង​យក​គំរូ​តាម​ឪពុក​ម្ដាយ​ខ្លួន​ពី​អាកប្ប​កិរិយា […]


ការលូតលាស់អាយុ ៦ឆ្នាំ

ពេលកូនខឹង ស្រែកយំម្ដងៗ ម៉ាក់ប៉ាចូលទៅលួងភ្លាម មិនមែនជាវិធីអប់រំកូនល្អទេ

ចំពោះ​កូន​ក្មេង នៅ​ពេល​​ម៉ាក់ប៉ា ឬ​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ឲ្យ​ទាស់​ចិត្ត​បន្តិច អាអូន​ច្បាស់​ជាង​ស្រែក​យំ ខឹង​បាត​ណា​បាត​ណី​មិន​ខាន ព្រោះ​កូន​ក្មេង​នៅ​មិនទាន់​ចេះ​ទប់​អារម្មណ៍​ដូច​យើង​មនុស្ស​ចាស់​បាន​នៅ​ឡើយ​ទេ។ ការ​ដែល​ឃើញ​កូន​យំ​បែប​នេះ ម៉ាក់ប៉ា​ច្បាស់​ជា​លួង​អាអូន ឬ​សម្លុត​កូន ​បើ​លួង​ស្រួល​ៗ​មិន​បាត់​ភ្លាម តែ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​ក្មេង​ថា ពេល​​កូន​ខឹង​ ម៉ាក់ប៉ា​មិន​គួរ​ចូល​ទៅ​លួង​កូន​ភ្លាម​ទេ ទុក​ឲ្យ​គេ​ខឹង​យំ​ម្នាក់​ឯង​សិន​ទៅ។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ផ្នែក​កុមារ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កូន​កំពុង​ខឹង ឬ​មិន​សប្បាយ​ចិត្តៗ ម៉ាក់​ប៉ា​មិន​គួរ​ឆាប់​ចូល​ទៅ​លួង​កូន ឬ​ផ្ដល់​វត្ថុ​អ្វី​មួយ​ដែល​អាអូន​ទាមទារ​ចង់​បាន​ភ្លាមៗនោះទេ។ នេះ​ជា​ពេល​វេលា​មួយ​ដែល​អាច​អនុញ្ញាតឲ្យ​អា​អូន​ទទួល​អារម្មណ៍​ខឹង ​ឈឺ​ចាប់ បរាជ័យ និង​ឲ្យ​កូន​រៀន​គ្រប់គ្រង សម្រួល​អារម្មណ៍​របស់​ខ្លួន​ឯង។ ពេល​កូន​រំងាប់អារម្មណ៍​បាន​ហើយ ដល់​ពេល​ដែល​ម៉ាក់ប៉ា​គួរ​ពន្យល់​ពី​ហេតុ និង​ផល​ដល់​កូន។ យើង​អាច​សួរ​កូន​ថា តើ​ពេល​ខឹង​អ៊ីចឹង​កូន​ស្រួល ឬ​ពិបាក​ក្នុង​ខ្លួន? តើ​កូន​សប្បាយ ឬពិបាកចិត្ត? ប្រាប់​កូន​ថា គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក្រៅ​ពី​ខ្លួន​ឯង​នោះ​ទេ ឲ្យ​កូន​រៀន​ដេញ​យក្ស​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គេ​ចេញ ប្រាប់​កូន​ថា ​Happy ឬ ​Sad គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ឯង។ វេជ្ជបណ្ឌិត​សញ្ញា​ប័ត្រ​ពី​បារាំង​រូប​នេះ​បន្ត​ទៀត​ថា បើ​យើង​គិត​ទៅ​លួងពេល​ក្មេង​ខឹង ​គឺ​គួរ​ឲ្យ​អាណិត​ណាស់ គ្នា​ឡេះឡះ​ក្នុង​ខ្លួន ថប់​ដង្ហើម​ផង ទើប​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ដូច​ជា​ស្រែក យំ ឬ​គប់​របស់​របរ​ផ្សេង​ៗ​ជាដើម។ កូន​ក្មេង​ត្រូវ​ការ​ឲ្យ​យើង​ជា​មនុស្ស​ចាស់​ជួយ​ប្រាប់ បង្រៀន​ពី​វិធី​ដោះ​ស្រាយ វិធី​សម្រួលអារម្មណ៍ ដើម្បី​ឲ្យ​បាន​ធូរ ប៉ុន្តែ​មនុស្ស​ចាស់​មួយ​ចំនួន​បែរ​ជា​ឆ្លើយ​តប​ខុស​ពី​តម្រូវ​ការ​របស់​កូន​ក្មេង​ទៅ​វិញ។ ម៉ាក់​ប៉ា​មួយ​ចំនួន​បែរ​ជា​ទាញ​រំពាត់​មក​វាយ ស្រែក​សម្លុត​ដាក់​កូន​ផង ដែល​នេះ​ជា​ទង្វើ​ពិបាក​មើល​នឹង​ភ្នែក​ណាស់។ […]


អាហារូបត្ថម្ភ

កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង

ការ​ផ្ដល់​ចំណី​អាហារ​ត្រឹម​ត្រូវ​ដល់​កូន​ៗ ជា​រឿង​ចាំ​បាច់​សម្រាប់​ម៉ាក់ប៉ា​ត្រូវ​ធ្វើ ព្រោះ​វា​ជា​ផ្នែក​មួយ​ជះ​ឥទ្ទិពល​ដល់​សុខភាព និង​ការ​លូតលាស់​របស់​អាអូន។ ស្របពេល​អាកាសធាតុ​ក្ដៅ​បែបនេះ បើ​យើង​បណ្ដោយ​ឲ្យ​អាអូន​ញ៉ាំ​អី​ផ្ដេសផ្កាស អាច​ធ្វើ​ឲ្យ​បាត់បង់ជាតិទឹក​ខ្ពស់ បង្កើន​ការ​រលាក។ល។ ហេតុ​នេះ​ហើយ ខាង​ក្រោម​នេះ ជា​ជម្រើស​អាហារ​សម្រន់​ឆ្ងាញ់ៗ សម្រាប់​អាអូន​ញ៉ាំ​ក្នុង​អាកាសធាតុ​មេឃ​ក្ដៅ​ហែង​បែប​នេះ។ ១. យ៉ាអ៊ួរ នៅ​ក្នុង​យ៉ាអ៊ួរ​មាន​ផ្ទុក​ជាតិ Probiotics ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​កូន​ៗ​យើង ហើយ​វា​ក៏​ល្អ​សម្រាប់​អាអូន​ក្នុង​រដូវ​ក្ដៅ ព្រោះ​វា​ជួយ​រាងកាយ​ឲ្យ​នៅ​ត្រជាក់​ពី​ខាង​ក្នុង​មក។ ម៉ាក់​ប៉ា​អាច​បន្ថែម​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​យ៉ាអ៊ួរ ដើម្បី​បង្កើន​រសជាតិ និង​ផល​ល្អ​ដល់​រាងកាយ​កូន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.ទឹកដូង ទឹក​ដូង​ផ្ដល់​ផល​ល្អ​ដល់​ទាំង​ក្មេង និង​ចាស់ ព្រោះ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម អេឡិច​ត្រូលីត និង​សារធាតុ​រ៉ែ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ល្អ​ផង​ដែរ តែ​ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា ទឹក​ដូង​ដែល​ឲ្យ​កូន​ញ៉ាំ​ជា​ទឹក​ដូង​កាប់​ពី​ដូង​ស្រស់ៗ មិន​មែន​ទឹក​ដូង​កំប៉ុង​មាន​ក្នុង​ផ្សារ​ទំនើប​ទេ។ ៣. បន្លែ និង​ផ្លែឈើ ផ្ដល់​បន្លែ ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​ច្រើនៗ​ក្នុង​ខែ​នេះ​ដូច​ជា ផ្លែស្ត្រប៊ើរី ផ្លែឪឡឹក ត្រសក់ ស្ពៃ​ក្ដោប។ល។ ដើម្បី​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​អាអូន បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក។ ៤. ការ៉េម ក្មេងៗ​ឲ្យ​តែ​ឮ​ពាក្យ​ការ៉េម​ម្ដងៗ​មិន​បាន​ទេ ច្បាស់​ជា​ទារ​ម៉ាក់​ប៉ា​ចង់​ញ៉ាំ​ជា​មិន​ខាន ព្រោះ​វា​ផ្អែម ហើយ​ត្រជាក់​ទៀត ស័ក្តិសម​នឹង​រដូវ​ក្ដៅ​បែប​នេះ។ ដោយ​សារ​តែ​ការ៉េម​ផ្អែម ទើប​ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​សូវ​ឲ្យ​កូន​ញ៉ាំ​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​សុខភាព​កូន តែ​បើ​យូរ​ម្ដងៗ​ពេល​មេឃ​ក្ដៅ ឲ្យ​អាអូន​ញ៉ាំ​ការ៉េម​១ដើម ក៏​មិន​សូវ​ជា​បញ្ហា​ដល់​សុខភាព​កូន​ដែរ។ [embed-health-tool-child-growth-chart] ចំណាំ៖ ក្រៅ​ពី​អាហារ​សម្រន់​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​អាកាសធាតុ​ក្ដៅ […]


ការលូតលាស់អាយុ ៦ឆ្នាំ

ការជះឥទ្ធិពលមិនល្អលើកូន ច្រើនទទួលបានពីទង្វើអវិជ្ជមានទាំងនេះ

ការ​ចិញ្ចឹម​កូន​ឲ្យ​លូតលាស់​បាន​ល្អ​ទាំង​សុខភាព និង​ចរិត​ឫកពា ជា​អ្វី​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​តែង​ចង់​បាន ឬ​អាច​និយាយ​សាមញ្ញា​ថា ចិញ្ចឹម​កូន​ឲ្យ​ដោយ​គន្លង​ធម៌។ ប៉ុន្តែការ​ចិញ្ចឹម​កូន​ទម្រាំ​បាន​ធំ​ដឹង​ក្ដី មិន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ជួន​កាល​ទម្លាប់​ដែល​យើង​ចិញ្ចឹម​កូន​ដែល​គិត​ថា​ល្អ អាច​ជះឥទ្ធិពល​អាក្រក់​​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។ ក្នុង​ការ​ចិញ្ចឹម​កូន​ម៉ាក់​ប៉ា​គ្រប់រួប​គួរ​តែ​មាន​ការ​អត់ធ្មត់ និង​យល់​ដឹង​ឲ្យ​បាន​ច្រើន​នៃ​ឥទ្ធិពល​ដែល​ជះ​ទៅ​លើ​កូន​ពី​ទង្វើ​ដែល​យើង​ធ្វើ​ដាក់​ពួក​គេ។ ការ​ដែល​ចិញ្ចឹម​កូន​ធូរ​ពេក ឬ​ម៉ឺងម៉ាត់​ពេក​ មិន​មែន​ជា​វិធីសាស្ត្រ​មួយ​ល្អ​ក្នុង​ការ​បីបាច់​កូន​ឲ្យ​លូតលាស់​ល្អ​ទេ ហើយ​ម៉ាក់ប៉ា​អាច​ស្វែង​យល់​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. ការ​ទាស់ទែង​រវាង​ម៉ាក់​ប៉ា​រហូត​ដល់​មាន​ការ​លែងលះ គឺ​ជា​ការ​ឆក់​ប្លន់​យក​ដួង​ព្រលឹង​របស់​កូនៗ ឬជា​ការ​សម្លាប់​ទឹកចិត្ត​របស់​កូនៗ​ចោល​យ៉ាង​អយុត្តិធម៌​បំផុត ។ ២. ចិញ្ចឹម​កូន​បែប​ថ្នម​ពេក ជា​ការ​ផ្តល់​ខ្សែ​ឲ្យ​កូន​ធ្វើ​អត្តឃាត​នៅ​ថ្ងៃ​មុខ លើ​ផែនដី​នេះ​ក្រៅ​ពី​ផ្កាយ និង​ព្រះច័ន្ទ​ចេញ ពុកម៉ែ​រក​ឲ្យ​កូន​បាន​ទាំង​អស់ អត់​ដឹង​ទាល់​តែ​សោះ​ថា តាមពិត​លើ​ផែនដី​នៅ​មាន​របស់​ច្រើនណាស់​ដែល​គេ​មិន​អាច​យក​លុយ​ទិញ​បាន​តាម​អំពើ​ចិត្ត​នោះ​ទេ ។ ៣. ផ្តល់​គំរូ​មិន​ល្អ​ឲ្យ​កូន​ឃើញ ជា​ការ​ជំរុញ​ឲ្យ​កូន​ធ្លាក់​រណ្តៅ​តាម​ខ្លួន ដើម្បី​ជា​មរតក​ដល់​កូន​សម្លាញ់​របស់​ខ្លួន ។ ៤. ផ្តល់​គំនាប​ខ្លាំង​លើ​ក្មេង ជា​ការ​បង្ខំ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ចាស់​មុន​អាយុ ទើប​ពេល​ខ្លះ​គេ​ធ្វើ​អំពើ​ដែល​មនុស្ស​ចាស់​មិន​​អាច​ធ្វើ​តាម​បាន ឬ ក្លាយ​ជា​មនុស្សសម្បូរដោយ​ល្បិច​កល ។ តាម​លោក​វេជ្ជបណ្ឌិត​ម្នាក់​ឲ្យ​ដឹង​ថា ការ​ជួយ​អភិវឌ្ឍ​ក្មេង គឺ​ជា​ការ​បង្ហាញ​កាយ​វិការ​ថ្លៃថ្នូរ ឲ្យ​កូន​យក​ចិត្ត​ទុក​ដាក់​ចាប់អារម្មណ៍ ជួយ​ឲ្យ​កូន​ចេះ​សាក​សួរ​បញ្ជាក់​ការ​យល់ដឹង ឧស្សាហ៍​សាកសួរ​ រម្លឹក​ការ​ចងចាំ​អ្វី​ដែល​មាន​ប្រយោជន៍ ពន្យល់​កូន​ៗដោយ​លើក​ឧទាហរណ៍​ងាយ​យល់ រួច​ហើយ​ឲ្យ​កូន​បកស្រាយ​ឡើងវិញ និង​សង្ខេប​ការ​ចងចាំ​ទុក។


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិក​ទាំង​៥ បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​​គោលដៅ​ជីវិត​

មនុស្ស​ដែល​មាន​គោលបំណង​ក្នុង​ជីវិត នឹង​មាន​ស្មារតី​​រឹង​មាំ​ក្នុង​ការ​តស៊ូ​ជម្នះ​​​​ការ​លំបាក​ផ្សេង​ៗ​។​ ហេតុ​នេះ​ហើយ​​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ក្នុង​ជីវិត​ និង​ខិតខំ​ព្យាយាម​ក្នុង​ការ​ដើរ​ទៅ​រក​គោលដៅ​នោះ​។​ ​​ អ្វី​ទៅ​ជា​ការ​កំណត់​គោលដៅ​? ​​​​ការ​កំណត់​គោលដៅ​គឺ​ជា​ការ​រៀបចំ​ផែនការ​ទៅ​ថ្ងៃ​អនាគត​​ មិន​ថា​ជា​​ការ​សិក្សា​សម្រាប់​ការ​ប្រលង​ ឬ​ការ​ប្រកួត​នានា​ គឺ​សុទ្ធសឹងតែ​ជា​ការ​កំណត់​គោលដៅ​។​ ស្រដៀង​គ្នា​នេះ​ដែរ​ ប្រសិនបើ​កូន​ចង់​ក្លាយ​ជា​គ្រូពេទ្យ​ ឬ​​អ្នក​ជំនួញ​នៅ​ថ្ងៃ​អនាគត​ នេះ​បញ្ជាក់​ថា​ពួក​គេ​បាន​កំណត់​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​​រួច​ហើយ​។​ ដើម្បី​សម្រេច​​គោលដៅ​ណាមួយ​ ការ​រៀបចំ​ផែនការ​ត្រឹមត្រូវ​ និង​ការ​ខិតខំ​ប្រឹងប្រែង​​មិន​រាថយ​គឺ​ជា​រឿង​ចាំបាច់​បំផុត​។​ ​​ហេតុអ្វី​ការ​កំណត់​គោលដៅ​សំខាន់​សម្រាប់​ក្មេង​ៗ​? ការ​កំណត់​គោលដៅ​ ផ្ដល់​នូវ​គោលបំណង​ ​ឬ​ទិសដៅ​សម្រាប់​ក្មេង​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​​គួរ​ធ្វើ​ ដើម្បី​សម្រេច​បាន​គោលដៅ​នីមួយ​ៗ​។​ ចំណុច​នេះ​នឹង​ធ្វើ​ឲ្យ​ក្មេង​​ចេះ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ មាន​ការ​ផ្ចង់​អារម្មណ៍​បាន​ល្អ​ និង​ជួយ​ឲ្យ​ពួក​គេ​​ធ្វើការ​សម្រេច​ចិត្ត​បាន​​ត្រឹមត្រូវ​​។ ម្យ៉ាង​វិញ​ទៀត​ ​ក្មេង​ដែល​មាន​គោលដៅ​ច្បាស់លាស់​អាច​​បំពេញ​កិច្ចការ​បាន​ល្អ​ជាង​ក្មេង​ដែល​ពុំ​មាន​គោលដៅ​នៅ​ក្នុង​ឆាក​ជីវិត​​ទាល់​តែ​សោះ​។ ​​តិចនិក​ជួយ​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ ដើម្បី​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ ប៉ា​ម៉ាក់​គួរ​​អនុវត្ត​តាម​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​។ ១.​ ចាប់ផ្ដើម​ពី​គោលដៅ​តូច​ៗ ​​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​ ចូរ​ចាប់ផ្ដើម​ពី​គោលដៅ​តូច​ៗ​ជា​មុន​។​ ប៉ា​ម៉ាក់​អាច​កំណត់​គោលដៅ​ប្រចាំ​សប្ដាហ៍​ ឬ​ប្រចាំ​ខែ​ បន្ទាប់​មក​ឈាន​ទៅ​រក​គោលដៅ​ធំៗ​បន្តិច​ម្ដង​ៗ​។​ ការ​សម្រេច​គោលដៅ​តូច​ៗ​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​កូន​មាន​ភាព​រីករាយ​ ក៏​ដូចជា​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​គោលដៅ​ដទៃ​ទៀត ក៏​ដូចជា​ធ្វើ​ឲ្យ​ពួក​គេ​​មាន​ទឹក​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​។ ២. ឲ្យ​កូន​ដើរ​តាម​ក្ដី​ស្រមៃ​​របស់​ពួក​គេ ​​​​​​​ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​សម្រេច​គោលដៅ​​អ្វី​មួយ​ ជាមួយ​នឹង​ការ​ពេញ​ចិត្ត​របស់​ពួក​គេ​។​ ពិត​ណាស់​ ប្រសិនបើ​កូន​ចង់​ធ្វើ​ជា​កីឡាករ​បាល់ទាត់​ ប៉ុន្តែ​យើង​បែរជា​ចង់​ឲ្យ​កូន​ក្លាយ​ជា​គ្រូពេទ្យ​​វិញ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​​បាត់បង់​ឆន្ទៈ​ក្នុង​ការ​សម្រេច​កី្ត​ស្រមៃ​របស់​ខ្លួន​។​ ចូរ​ឲ្យ​កូន​ស្វែងរក​អ្វី​ដែល​ពួក​គេ​ចង់​បាន​ និង​ជួយ​​ជ្រោមជ្រែង​ពួក​គេ​ឲ្យ​​សម្រេច​កិច្ចការ​នោះ​។ ៣. ធ្វើ​ជា​គំរូ​សម្រាប់​កូន​ កូន​ៗ​ចូលចិត្ត​​អនុវត្ត​តាម​អ្វី​ដែល​ប៉ា​ម៉ាក់​កំពុង​ធ្វើ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​ឲ្យ​កូន​ចូលរួម​នៅ​ក្នុង​យុទ្ធសាស្ត្រ​រៀបចំ​ផែន​ការ​របស់​យើង​ និង​ដែល​ស័ក្ដិសម​ទៅ​នឹង​អាយុ​របស់​ពួក​គេ​ផង​ដែរ។​ ប្រសិនបើ​យើង​ចង់​រៀបចំ​ផ្ទះ​បាយ​ថ្មី​ ចូរ​ឲ្យ​កូន​ចូលរួម​នៅ​ក្នុង​ការ​រៀប​ចំ​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​រៀន​អំពី​សកម្មភាព​នៃ​ការ​រៀបចំ​ផែនការ​ជាមួយ​នឹង​ប៉ា​ម៉ាក់​។ ៤. ធ្វើការ​ត្រួតពិនិត្យ​​ជាក់​ស្ដែង​ ​ក្មេង​ៗ​មិន​ទាន់​អាច​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​​ខិតខំ​ប្រឹងប្រែង​ ដើម្បី​សម្រេច​គោល​បំណង​អ្វី​មួយ​ឡើយ​។​ ដូច​គ្នា​នេះ​ដែរ​ ពួក​គេ​អាច​នឹង​មើល​ស្រាល​នៃ​ទំហំ​​កិច្ចការ​​ក្នុង​ការ​សម្រេច​គោលដៅ​នីមួយ​ៗ​។​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

​វិធីសាស្ត្រ​ងាយៗ​ ជួយ​ឲ្យ​កូន​លូត​កម្ពស់​យ៉ាង​មាន​ប្រសិទ្ធភាព

​ប៉ា​ម៉ាក់​គ្រប់​រូប​ តែងតែ​ចង់​ឲ្យ​កូន​មាន​កម្ពស់​ខ្ពស់​ និង​មាន​រាងកាយ​រឹងមាំ​ជាក់ជា​មិន​ខាន​។​ ​ពិត​ណាស់​​ ថ្វី​ត្បិត​តែ​​ហ្សែន​ ដើរ​តួនាទី​​សំខាន់​មួយ​ក្នុង​ការ​កំណត់​​កម្ពស់​​របស់​ក្មេង​ក៏​ពិត​មែន​ ប៉ុន្តែ​កត្តា​ខាង​ក្រៅ​ ​ជា​ពិសេស​គឺ​អាហារ​ និង​លំហាត់​ប្រាណ​ក៏​ជួយ​ឲ្យ​ក្មេង​លូត​កម្ពស់​បាន​យ៉ាង​អស្ចារ្យ​ផង​ដែរ។​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​ចង់​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​កូន​ ​មិន​គួរ​មើល​រំលង​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ​ឡើយ​។ ​​១. របប​អាហារ​មាន​តុល្យភាព​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ធានា​ថា​ កូន​​អាច​លូត​កម្ពស់​អតិបរមា​បាន​ គឺ​​​ការ​ផ្ដល់​នូវ​អាហារូបត្ថម្ភ​ត្រឹមត្រូវ​។​ របប​អាហារ​មាន​តុល្យភាព​ គួរ​តែ​​មាន​ជាតិ​ប្រូតេអ៊ីន​ចម្រុះ​ កាបូអ៊ីដ្រាត​ ខ្លាញ់​ និង​វីតាមីន​ក្នុង​សមាមាត្រ​ត្រឹមត្រូវ​។​ ​បន្ថែម​ពី​នេះ​ ​ចូរ​​កុំ​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ញឹកញាប់​ពេក​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ស័ង្កសី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​​ទៅ​លើ​ការ​លូតលាស់​របស់​ក្មេង​។​ ដូច្នេះ​ហើយ​ ចូរ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ ដូចជា​សណ្ដែក​ដី​ និង​គ្រាប់​ល្ពៅ​ជាដើម​។​ របប​អាហារ​មាន​តុល្យភាព​​មិន​ត្រឹម​តែ​ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​​​ ដើម្បី​ជួយ​ដល់​ការ​លូត​កម្ពស់​របស់​ក្មេង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ពួកគេ​​រឹងមាំ​ពី​ខាង​ក្នុង​ផង​ដែរ​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន​ ​​​​​សូម្បី​តែ​លំហាត់​ប្រាណ​ពត់​ពែន​ខ្លួន​ធម្មតា​ ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​កម្ពស់​របស់​កូន​ផង​ដែរ​។​ ការ​បង្រៀន​លំហាត់​ប្រាណ​ធម្មតា​មួយ​ចំនួន​ដល់​កូន​ តាំង​ពី​វ័យ​ក្មេង​ នឹង​ជួយ​ដល់​​ដំណើរការ​នៃ​ការ​លូត​កម្ពស់​របស់​កូន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ជាក់ស្ដែង​ ការ​ពត់​ពែន​ខ្លួន​ នឹង​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ ក៏​ដូចជា​ជួយ​​កែ​លម្អ​ឥរិយាបថ​របស់​កូន​ថែម​ទៀត​ផង​។​ ប៉ា​ម៉ាក់​អាច​ឲ្យ​កូន​អង្គុយ​នៅ​លើ​ឥដ្ឋ​ ដោយ​ដាក់​ជើង​ឆ្ងាយ​ពី​គ្នា​ ហើយ​ឲ្យ​ពួក​គេ​ព្យាយាម​​យក​ដៃ​​ទៅ​ប៉ះ​​ចុង​ជើង​របស់​ខ្លួន​។ ៣. តោង​​របា​ ​ប៉ា​ម៉ាក់​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ចាប់​តោង​របា គឺ​​ជា​លំហាត់​ប្រាណ​​មួយ ដែល​ជួយ​ពន្លូត​កម្ពស់​​បាន​យ៉ាង​ពូកែ​​​ស័ក្ដិសិទ្ធិ​ ​ពីព្រោះ​វា​ជួយ​ពន្លូត​ឆ្អឹង​ខ្នង​ […]


ការលូតលាស់អាយុ ៦ឆ្នាំ

អាហារ ៤មុខនេះ ល្អខ្លាំងចំពោះខួរក្បាលកូនៗជិតដល់វ័យចូលរៀន

ប៉ា​ម៉ាក់​មាន​កូន​ជិត​ដល់​អាយុ​ចូល​រៀន​ប្រ​ហែល​ជា​អាច​សង្កេត​ឃើញ​ហើយ​ថា​កូន​​ហាក់​​ដូច​ជា​ចង់​ចេះ​ចង់​ដឹង ឆ្ងល់​នេះ​ឆ្ងល់​នោះ និង​មាន​សំណូរ​ជា​ច្រើន​​មក​យើង​ទៀត​ផង។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ បានជា​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​ពង្រឹង​ថាម​ពល​ខួរក្បាល​របស់​កូន​បន្ថែម​ទៀត ដោយ​ត្រូវ​បន្ថែម​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ចូល​ក្នុង​របប​អាហារ​របស់​កូន។ ១. ស៊ុត ស៊ុត​មិន​ត្រឹម​តែ​សម្បូរ​ប្រូតេអ៊ីន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អាហារ​ល្អ​សម្រាប់​ខួរ​ក្បាល​ទៀត​ផង​។​ ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​២ ៥០០​នាក់ បាន​រក​ឃើញ​ថា​អ្នក​បាន​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​ក្នុង​មួយ​ថ្ងៃ មាន​ពិន្ទុ​ទាក់ទង​នឹង​ផ្នែក​យល់​ដឹង​ខ្ពស់​ជាង​អ្នក​ដែល​មិន​សួវ​បាន​ញ៉ាំ​ស៊ុត​។ ក្រៅពី​នេះ ស៊ុត​ក៏​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​សមត្ថ​ភាព​ខួរ​ក្បាល​នៅ​វ័យ​កាន់តែ​ចាស់​ទៀត​ផង​។ ២. បន្លែ​ស្លឹក​បៃតង​ ក្មេងៗ​ខ្លះ​ពិតជា​មិន​ចូល​ចិត្ត​បន្លែ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​ត្រូវ​ធ្វើ​យ៉ាងណា​ដាក់​បន្លែ​ប្រភេទ​នេះ​ចូល​ក្នុង​របប​អាហារ​កូន​ឲ្យ​បាន ព្រោះថា​វា​មាន​ប្រ​យោជន៍​ខ្ពស់​ដល់​ខួរ​ក្បាល​អូនៗ​ក្នុង​វ័យ​ជិត​ចូល​រៀន​នេះ។​ បន្លែ​ស្លឹក​បៃតង​ត្រូវ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ជួយ​ដល់​ដំណើរ​ការ​របស់​ខួរ​ក្បាល និង​ជួយ​ពន្យឺត​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំ​ទៀត​ផង​។ ​៣. ពពួក​បឺរី ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​ផ្លែ​បឺរី ដូច​ជា​ស្ត័របឺរី និង​ប្លូបឺរី ច្រើន ទំនង​ជា​អាច​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​ចង់​ចាំ។​ អ្នក​ជំនាញ​ពន្យល់​ទៀត​ថា ពពួក​ផ្លែ​បឺរី សម្បូរ​ទៅ​ដោយ flavonoids ដែល​មាន​សក្ដានុពល​ក្នុង​ការ​ជួយ​ដល់​ការសិក្សា និង​ការ​ចង​ចាំ ព្រោះ​សារធាតុ​នេះ​មាន​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រ​ឆាំង​ការ​រលាក​ទៀត​ផង​។ ​​​​​៤. ទឹក​ដោះ​គោ​ ប៉ា​ម៉ាក់​តែង​ដឹង​ច្រើន​ហើយ​ថា​ការ​ឲ្យ​កូន​​ផឹក​ទឹក​ដោះ​គោ​មាន​ប្រ​យោជន៍​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ តែ​មាន​ដឹង​ទេ​ថា​ទឹក​ដោះ​គោ​ក៏​មាន​ប្រ​យោជន៍​ជួយ​ដក់​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​អូនៗ​ជិត​ដល់​វ័យ​ចូល​រៀន​ដូច​គ្នា​។​​ អ្នក​ជំនាញ​ពន្យល់​ថា​ទឹក​ដោះ​គោ​មាន​ផ្ទក​ប្រូតេអ៊ីន និង​វីតាមីនB ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​បង្កើត​ជាលិកា​ខួរ​ក្បាល អង់​ហ្ស៊ីម និងneurotransmitters ។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​មាន​ផ្ទុ​ក​កាបូអ៊ីដ្រាត​ដែល​ជា​ប្រភព​ថាមពល​ល្អ​សម្រាប់​ខួរ​ក្បាល។


ការលូតលាស់អាយុ ៦ឆ្នាំ

ទម្លាប់ ៦ យ៉ាង ម៉ាក់ប៉ាគួរបង្រៀនកូនៗពីតូច ដើម្បីលូតលាស់ដោយសុខភាពល្អ

នាម​ជា​ឪពុក​ម្ដាយ យើង​មិន​ត្រឹម​តែ​ផ្ដល់​ហ្សែន​ទៅ​ឲ្យ​កូន​ៗ​តែ​ប៉ុណ្ណោះ​ទេ កូន​ៗ​ក៏​រៀន និង​ចាប់​យក​ទម្លាប់​របស់​យើង​ដែរ ទាំង​ទម្លាប់​ល្អ និង​អាក្រក់។ ក្នុង​នោះ​ដែរ ផ្នែក​សុខភាព​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ម៉ាក់​ប៉ា​គ្រប់​រូប​គួរ​តែ​បង្រៀន​កូន​ឲ្យ​ដឹង​តាំង​ពី​តូច​ៗ​មក​ម៉្លេះ។ ហេតុ​នេះ​ហើយ ប៉ា​ម៉ាក់​មាន​កាតព្វកិច្ច​សំខាន់​ក្នុង​ការ​ក្លាយ​ជា​គំរូ​ដ៏​ល្អ​មួយ​ឲ្យ​កូន ដើម្បី​ឲ្យ​កូន​លូត​លាស់​ធំ​ពេញ​វ័យ​ទៅមានទម្លាប់​ល្អ និង​ជា​បុគ្គល​មួយ​រូប​ចេះ​ស្រលាញ់​សុខភាព។ ទម្លាប់​ទី​១៖ ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ ការ​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ គ្រប់​ពណ៌ មិន​ត្រឹម​តែ​សប្បាយ និង​នាំ​ឲ្យ​ប្លែក​ភ្នែក​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្ដល់​សារធាតុ​ចិញ្ចឹម​ច្រើន​ដល់​សុខភាព​ដែរ។ ការ​ដែល​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​បាន​គ្រប់​ពណ៌ ជា​ពិសេស​បន្លែ ផ្លែឈើ កូន​ៗ​កម្រ​នឹង​ក្លាយ​ជា​មនុស្ស​រើស​អាហារ​ផង​ដែរ។ ទម្លាប់​ទី២៖ កុំ​រំលង​អាហារ​ពេល​ព្រឹក បើ​យើង​បង្រៀន​ទម្លាប់​ល្អ​ៗ​ដល់​កូន​តាំង​ពី​តូច​មក ភាគ​រយ​ច្រើន​ កូន​នឹង​បន្ត​ធ្វើ​វា​រហូត​ដល់​ចាស់។ ស្រប​គ្នា​នេះ ទម្លាប់​ដែល​ចោល​មិន​បាន​ គឺ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក ព្រោះ​វា​ជា​អាហារ​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ ហើយ​ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ​ដូច​ជា៖ ផ្ដល់​ថាមពល​ដល់​ខួរ​ក្បាល និង​រាងកាយ ជួយ​ឲ្យ​រាងកាយ​រឹងមាំ ការពារ​សុខភាព​ពី​ជំងឺ​រ៉ាំរ៉ៃ។ ទម្លាប់​ទី​៣៖ បង្កើត​សកម្មភាព​រាង​កាយ​បាន​ច្រើន មិន​មែន​ក្មេង​គ្រប់​រូប​ចូល​ចិត្ត​កីឡា ឬ​ហាត់​ប្រាណ​ទេ។ ប៉ុន្តែ ប្រសិន​បើ​កូន​ៗ ឃើញ​យើង​ចូល​ចិត្ត​លេង​កីឡា ឬ​ចូល​ចិត្ត​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចេញ​ញើស ដើម្បី​សុខភាព​ល្អ​នោះ កូន​ៗ​អាច​ធ្វើ​តាម​យើង និង​អាច​បន្ត​ធ្វើ​រហូត​ទោះ​ពេញ​វ័យ​ក៏​ដោយ។ ទម្លាប់​ទី​៤៖ អាន​សៀវភៅ​រាល់​ថ្ងៃ ការ​ពង្រឹង​ការ​អាន​ឲ្យ​ខ្លាំង ជា​រឿង​សំខាន់​មួយ​នៃ​ភាគ​ជោគជ័យ​របស់​កូន​នៅ​ក្នុង​សាលារៀន និង​នៅ​កន្លែង​ធ្វើ​ការ​នា​ថ្ងៃ​ខាង​មុខ។ យោង​តាម​គ្លីនិក Cleveland នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​អាន​ជួយ​បង្កើន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​របស់​ក្មេងៗ ពង្រឹង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ និង​ជោគ​ជ័យ​ទៅ​ថ្ងៃ​អនាគត។ ដូច​នេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ ម៉ាក់​ប៉ា​ឧស្សាហ៍​អាន​សៀវភៅ​ជា​ផ្នែក​មួយ​នៃ​ការ​កម្សាន្ត​ជាមួយ​កូន […]


ការលូតលាស់អាយុ ៦ឆ្នាំ

ចង់ឲ្យកូនធំឡើងរឹងមាំ ប៉ាម៉ាក់មិនគួរធ្វើទង្វើបែបនេះទេ

ជឿ​ថា ប៉ា​ម៉ាក់​សម័យ​ថ្មី​ភាគ​ច្រើន ចង់​ចិញ្ចឹម​បី​បាច់​កូន​ឲ្យ​លូត​លាស់​ទៅ​ជា​មនុស្ស​រឹង​មាំ​ម្នាក់ ដែល​អាច​ប្រឈម និង​ដោះ​ស្រាយ​បញ្ហា​បាន​ដោយ​ខ្លួន​ឯង ហើយ​ជា​បុគ្គល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ប៉ា​ណា​ដែល​មាន​ទម្លាប់​ធ្វើ​រឿង​ប៉ុន្មាន​ខាង​ក្រោម កូនៗ​អាច​ធំ​ឡើង​ហើយ តែ​នៅ​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ម៉ាក់​ប៉ា​នៅ​ពេល​ជួប​បញ្ហា។ ១.ទំរើស​កូន ទង្វើ​នេះ អាច​ជា​ទម្លាប់​របស់​ប៉ាម៉ាក់​មួយ​ចំនួន ដោយ​ហេតុ​ថា ខ្លាច​កូន​ហត់ ខ្លាច​ពិបាក​ដល់​កូន។ ការ​ដែល​ទំរើស​កូន ខ្លាច​លំបាក​កូន គឺ​ជា​ទង្វើ​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​យល់​ពី​ភាព​ហត់​នឿយ​ក្នុង​ជីវិត បណ្តោយ​ឲ្យ​ពួក​គេ​ស្គាល់​តែ​ភាព​ស្រណុក​សុខ​ស្រួល ដូច​នេះ​ទោះ​ដល់​វ័យ​ណា​ក៏​ដោយ កូនៗ​នៅ​តែ​រំពឹង​លើ​ម៉ាក់​ប៉ា​ពេល​ដែល​ជួប​រឿង​ពិបាក។ បងស្រី សុផាលីន អ្នករកស៊ីម្នាក់នៅម្តុំចំការដូង ឲ្យដឹងថា"និយាយពីរឿងទំរើសកូន គឺខ្ញុំនេះហើយ។ ខ្លាចណាស់កូនហត់ សុខចិត្តធ្វើខ្លួនឯង ដល់ពេលឥឡូវ ខ្ចិលបាត់ ប្រើធ្វើអីមួយ នៅស្ពឹកនៅហ្នឹង។" ២.បណ្តោយ​ឲ្យ​ធ្វើ​តាម​ចិត្ត​ចង់ ម៉ាក់​ប៉ា​មួយ​ចំនួន​គិត​ថា កូន​នៅ​ក្មេង ចឹង​ហើយ​ចេះ​តែ​បណ្តោយ​ឲ្យ​កូន​ធ្វើ​អី​តាម​ចិត្ត ចង់​បាន​អី​បានហ្នឹង ប៉ុន្តែទោះ​ស្រលាញ់កូន​ប៉ុនណា​ក៏​ដោយ ក៏​មិន​គួរ​ចេះ​តែ​បណ្តោយកូន​ឲ្យ​ធ្វើ​តាម​តែ​ចិត្ត​ចង់ដែរ។ ឧទាហរណ៍ កូន​ចង់​បាន​របស់​លេង​នេះ ម៉ាក់​ប៉ា​ទិញ​ឲ្យ​ភ្លាម អាច​ធ្វើ​ឲ្យ​កូន​ក្លាយ​ជា​ក្មេង​ទំនើង ហើយ​មិន​ល្អ​ទេ​នៅ​ពេល​ដែល​កូន​ធំ ព្រោះ​កាល​ណា​កាន់​តែ​ធំ កាន់​តែ​ចង់​បាន​របស់​ល្អៗ រហូត​អាច​ហួស​ពី​សមត្ថភាព​ម៉ាក់​ប៉ា​ក៏​ថា​បាន។ ៣.មិន​ខ្វល់​ពី​កំហុស​កូន នៅ​ពេល​ដែល​កូន​ធ្វើ​ខុស​អ្វី​មួយ ម៉ាក់​ប៉ា​មិន​គួរ​ធ្វើ​ហីៗ មិន​បង្រៀន​កូន​ឲ្យ​ត្រឹម​ត្រូវ​វិញទេ ព្រោះ​កាល​ណា​បើ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​កំហុស​ដែល​កូន​ធ្វើ វា​អាច​បណ្តាល​ឲ្យ​ពួក​គេ គិត​ថា​ទង្វើ​ដែល​ធ្វើ​នោះ​​ត្រឹម​ត្រូវ ចឹង​អាច​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត​បាន ​គ្មាន​បញ្ហា​អី​ទេ។ ហើយ​ពេល​ធំ​ឡើង វា​អាច​បណ្តាល​​កូនក្លាយ​ជា​មនុស្ស​គ្មាន​ទំនួល​ខុស​ត្រូវ​ម្នាក់​ក្នុង​សង្គម។ ៤.ប្រៀប​ធៀប​កូន​នឹង​អ្នក​ដទៃ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន ចូល​ចិត្ត​យក​កូន​ខ្លួន​ទៅ​ប្រៀប​នឹង​កូន​គេ ឬ​បង​ប្អូន។ […]


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកសាមញ្ញបំផុត១នេះ អាចបង្កើនការយល់ចិត្តរវាងម៉ាក់ប៉ា និងកូនៗបានកាន់តែស្រួល

ការ​យល់​ចិត្ត​គ្នា​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ សំខាន់​ណាស់​នៅ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ឲ្យ​មាន​ភាព​ចុះ​សម្រុង និង​ផ្ដល់​ភាព​រីក​រាយ​នៅ​ក្នុង​ផ្ទះ។ ផ្ទុយ​ទៅ​វិញ មាន​ម៉ាក់​ប៉ា​មួយ​ចំនួន មិន​សូវ​ចេះ​វិធី​បង្ហាញ​ក្ដី​ស្រឡាញ់ ឬ​មិន​ចូល​ចិត្ត​ស្រឡាញ់​កូន​ឲ្យ​យល់​ចិត្ត ព្រោះ​គិត​ថា អាច​ធ្វើ​ឲ្យ​កូន​ខូច ជា​ហេតុ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ខ្លួន និង​កូន​ៗ​មិន​ស្អិត​ល្មួត ម៉ាក់​ប៉ា​នៅ​ផ្សេង កូន​ៗ​នៅ​ផ្សេង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ បាន​ពន្យល់​ឲ្យ​ដឹង​ថា ត្បិត​តែ​យើង​ជា​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​ពេល​ខ្លះ យើង​មិន​អាច​ដឹង​មិន​ពិត​ប្រាកដ​ទេ​ថា កូន​ៗ​ចង់​បាន​អ្វី​ពី​យើង​ជា​ឪពុក​ម្ដាយ។ ដូច​នេះ ដើម្បី​បង្កើន​ការ​យល់​ចិត្ត​គ្នា​កាន់​តែ​ប្រសើរ​រវាង​យើង និង​កូន ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ៗ រាយ​រ៉ាប់ ឬ​សរសេរ​ពី​អ្វី​ដែល​កូន​ចង់​ឲ្យ​យើង​ជា​ឪពុក​ម្ដាយ​ធ្វើ។ លោក​ស្រី​បន្ត​ថា ការ​ដែល​ប្រើ​វិធី​នេះ វា​មាន​អត្ថប្រយោជន៍​ដូច​ជា៖ ទី១. ឲ្យ​កូន​ចេះ​រក​នឹក និង​គិត​ដោយ​ប្រើ​បញ្ញា​របស់​កូន ទី២. កូន​បាន​បង្ហាញ​អំពី​អ្វី​ពួក​គេ​ចង់​បាន ទី៣. បង្កើន​ការ​យល់​ចិត្ត​រវាង​ប៉ា​ម៉ាក់ និង​កូន​ៗ។ល។ “ជាក់ស្ដែង ខ្ញុំ​បាន​ឲ្យ​កូន​របស់​ខ្ញុំ​សរសេរ​ពី​សកម្មភាព​ដែល​កូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ឲ្យ​គេ ហើយ​កូន​ខ្ញុំ​បាន​សរសេរ​ថា ម៉ាក់​អាន​សៀវភៅ​ឲ្យ​កូន​ស្ដាប់ ម៉ាក់​ជួយ​កូន​ធ្វើ​លំហាត់ ម៉ាក់​លេង​ជាមួយ​កូន។ល។ សកម្មភាព​នេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​កូន​ចង់​បាន​អ្វី​ពី​យើង​ពិត​ប្រាកដ។" ស្រប​គ្នា​នឹង​ការ​ចិញ្ចឹម​កូន​នេះ​ដែរ វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ថែម​ទៀត​ថា ម៉ាក់​ប៉ា​ក៏​គួរ​បែរ​មក​ចិញ្ចឹម​កូន​តាម​វិធី​ចិញ្ចឹម​កូន​តាម​បែប​វិជ្ជមាន​(Positive Parenting) វិញ​ម្ដង។ ចុះ​បើ​កូន​និយាយ​មិន​ស្ដាប់ ខូច យំ​កូរ​យើង​ពេញ​ហ្នឹង​ គួរ​ចាត់​ការ​តាម​របៀប​ណា? ភាព​រឹង​រូស និង​ការ​យំ​រក​រឿង​​ជា​រឿង​ធម្មជាតិ​របស់​កុមារ ហើយ​អ្វី​ដែល​យើង​ជា​ម៉ាក់​ប៉ា​គួរ​ធ្វើ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ