កុមារគ្រប់អាយុចូលរៀន

កុមារ​គ្រប់​អាយុ​ចូលរៀន - កូន​កាន់​តែ​ធំ​ហើយ។ ដល់​អាយុ​ ៦ឆ្នាំ ​ឬ​កូន​ចូលរៀន ​ម៉ាក់ប៉ា​នៅ​តែ​​ទាមទារ​ការ​យក​ចិត្ត​ដាក់​ច្រើនលើ​បញ្ហា​សុខភាព បូករួម​ទាំង​ការ​បន្ថែម​ការ​យល់ដឹង​បន្ថែម​លើ​ផ្នែក​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​ក្រៅ​ពី​ការ​បំបៅដោះកូន​

ចំណេះដឹងទូទៅ

កុមារគ្រប់អាយុចូលរៀន

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី កុមារគ្រប់អាយុចូលរៀន

ដល់អាយុចូលរៀន

ស្វែងរក កុមារគ្រប់អាយុចូលរៀន

ការលូតលាស់អាយុ ៦ឆ្នាំ

រឿង ៥យ៉ាង ប៉ាម៉ាក់មិនគួរនិយាយ​ទៅ​កាន់​កូនឡើយ

ដូច​ដែល​យើង​បាន​​ដឹង​ស្រាប់​ហើយ​ថា​ កូនៗ​តែងតែ​សង្កេត​មើល​ប៉ា​ម៉ាក់​របស់​ខ្លួន​ ហើយ​ពួកគេ​នឹង​រៀន​ពី​​យើង​​ ក៏​ដូចជា​ចាប់​យក​នូវ​​ទម្លាប់​ទាំង​នោះ​​មក​អនុវត្ត​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​​របស់​កូនៗ​។ ដូចនេះ​ ​ប៉ា​ម៉ាក់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​រាល់​ទង្វើ​ និង​ពាក្យ​សំដី​​របស់​ខ្លួន​។ ជា​ការ​ពិត​ពាក្យ​សម្ដី​​ខ្លះ​ នឹង​នៅ​ដិតដាម​ជាប់​នឹង​អារម្មណ៍​របស់​កូន​ៗ ​ព្រម​ទាំង​​​អាច​ផ្លាស់ប្ដូរ​​គំនិត​របស់​ពួកគេ​ចំពោះ​យើង​ជា​ប៉ា​ម៉ាក់​ថែម​ទៀត​ផង​។ ​យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​ប្រើ​ពាក្យ​សម្ដី​​ល្អៗ​ ឬ​អប់រំ​កូន​ដោយ​ការ​ប្រៀន​ប្រដៅ​ មិន​មែន​ជា​ការ​ស្តី​បន្ទោស​នោះ​ កូន​ៗ​ក៏​អាច​ទទួល​បាន​នូវ​អារម្មណ៍​កក់ក្តៅ​ និង​​​​យល់​ថា​ខ្លួន​មាន​ប៉ា​ម៉ាក់​ដែល​ចាំ​ជួយ​​លើក​ទឹកចិត្ត​ពួកគេ​ជា​រៀង​រហូត​។ ហេតុដូច្នេះ​ហើយ​ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​កូនៗ​ ​​ព្រមទាំង​​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​គិត​វិជ្ជមាន​ក្នុង​ជីវិត​ ប៉ា​ម៉ាក់​ដាច់ខាត​កុំ​និយាយ​ពាក្យ​ទាំងនេះ​ទៅ​កាន់​កូន​ៗ​ឲ្យ​សោះ​។ ១. កូន​គេ​​ពូកែ​​ជាង​កូន​ខ្លួន​ឯង ការ​ប្រៀបធៀប​គឺ​ជា​រឿង​​អាក្រក់​បំផុត​ ដែល​ប៉ា​ម៉ាក់​តែងតែ​ធ្វើ​ជា​ប្រចាំ​។ ជា​ទូទៅ​ ប៉ា​ម៉ាក់​ខ្លះ​ចូលចិត្ត​ប្រៀបធៀប​កូន​ខ្លួន​ឯង​ជាមួយ​នឹង​កូន​អ្នក​ដទៃ​​ ហើយ​ឲ្យ​កូនៗ​រៀន​ពី​ក្មេង​ទាំងនោះ។ ​ទង្វើ​នេះ​ ​មិន​ត្រឹម​តែ​​គ្មាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​​ទេ​ តែ​វា​​ក៏​ជះ​ឥទ្ធិពល​មិនល្អ​ដល់​ការ​គោរព​ខ្លួន​ឯង​របស់​ក្មេងៗ​​ផង​ដែរ​​។ មួយវិញទៀត​ កូន​ៗ​នឹង​បាត់បង់​នូវ​ទំនុក​ចិត្ត​​ចំពោះ​ខ្លួន​ឯង​ ព្រម​ទាំង​ចាប់​ផ្ដើម​សង្ស័យ​អំពី​សមត្ថភាព​របស់​ពួកគេ​ថែម​ទៀត​ផង​។ ​ជា​ជាង​ការ​ប្រៀបធៀប​កូន​ទៅ​នឹង​ក្មេង​ដទៃ ប៉ា​ម៉ាក់​គួរ​តែ​ព្យាយាម​បង្រៀន​ដល់​ពួក​គេ​​​អំពី​របៀប​កសាង​ខ្លួន​ឲ្យ​រីកចម្រើន​ និង​ឲ្យ​កូនៗ​ជឿជាក់​លើ​ទេពកោសល្យ​របស់​ខ្លួន​វិញ​​ ទើប​ជា​ការ​ប្រសើរ​។ ២. កូន​នៅ​ក្មេង​ណាស់​ កុំ​ចង់​ដឹង​អី នៅ​ពេល​ដែល​ប៉ា​ម៉ាក់​និយាយ​ពាក្យ​នេះ​ទៅ​កាន់​កូន ​មាន​​ន័យ​ថា​ ប៉ា​ម៉ាក់​កំពុង​តែ​ដាក់​កំហិត​លើ​សមត្ថភាព​គិត​របស់​ក្មេង​។ ចូរ​ព្យាយាម​ឆ្លើយ​​សំណួរ​​របស់​ពួកគេ​ឲ្យ​​បាន​ល្អ​បំផុត​ ​និង​​មាន​លក្ខណៈ​ជា​​ព័ត៌មាន​ដើម្បីឲ្យ​កូន​ៗ​អស់​ចម្ងល់​។ ប្រសិនបើ​កូនៗ​ សួរ​​សំណួរ​​ដែល​មិន​សមរម្យ​ ចូរ​ព្យាយាម​ឆ្លើយតប​ដោយ​វិធី​ផ្សេង​ ជា​ជាង​មិន​​រវីរវល់​នឹង​ពួកគេ​ ពី​ព្រោះ​​បើ​ទោះ​បី​ជា​យើង​​មិន​ឆ្លើយ​ ក៏​ពួកគេ​អាច​រក​ចម្លើយ​ពី​ប្រភព​ផ្សេង​បាន​ដែរ​។ ​​៣. ប៉ា​ម៉ាក់​មិន​ជឿ​កូន​ទេ​ ​ប្រសិន​បើ​កូន​ៗ​​​ហ៊ាន​​បើកចំហ​ចិត្ត​​របស់​ពួកគេ​ ដោយ​ប្រាប់​រឿង​អ្វី​មួយ​ដល់​យើង​ ប៉ា​ម៉ាក់​គួរ​តែ​ទទួល​យក​ និង​ជឿ​ជាក់​លើ​កូន​។ […]


ដល់អាយុចូលរៀន

ក្រុមវីតាមីនទាំងនេះ ជួយសុខភាពកូនៗមិននឹកស្មានដល់

យើងជាម៉ាក់ប៉ា ច្បាស់ជាចង់ឲ្យកូនទទួលបានអ្វីគ្រប់យ៉ាងដើម្បីមានសុខភាពល្អ ជាពិសេសសម្រាប់ក្មេងៗជិតពេញវ័យ។ កាលណាកូនៗទទួលបានសារធាតុចិញ្ចឹម ឬវីតាមីនគ្រប់គ្រាន់ កាយសម្បទារឹងមាំ សុខភាពក៏ល្អ និងមានប្រាជ្ញាល្អជាងក្មេងធម្មតា។ វីតាមីនទាំងប៉ុន្មានខាងក្រោម សុទ្ធតែល្អសម្រាប់ក្មេងវ័យជំទង់ ម៉ាក់ប៉ាគួរចាប់ផ្ដើមបន្ថែមក្នុងរបបអាហារប្រចាំកូនៗ។ វីតាមីន A៖ ជួយដល់ភ្នែកមើលច្បាស់ ជួយដល់ការលូតលាស់ទូទៅ សុខភាពស្បែក និងជួសជុលជាលិកាផ្សេងៗ។ យើងអាចរកវាបាននៅក្នុង បន្លែពណ៌ទឹកក្រូច ដូចការ៉ុត ដំឡូងជ្វា ល្ពៅ និងផលិតផលធ្វើពីទឹកដោះគោ។ វីតាមីន B៖ ជួយការផលិតកោសិកាថ្មី និងការរំលាយអាហារ។ ចំពោះវីតាមីនមួយនេះ យើងអាចទទួលបានតាមអាហារដូចជា សាច់ ត្រី ទឹកដោះគោ គ្រាប់ធញ្ញជាតិ ឬស៊ុត។ សម្រាប់ក្មេងៗដែលមិនចូលចិត្តញ៉ាំសាច់ អាចញ៉ាំជាថ្នាំវីតាមីនបំប៉ន វីតាមីនB12 បន្ថែមសម្រាប់រាងកាយក៏បាន។ កាល់ស្យូម៖ ជួយពង្រឹងឆ្អឹងឲ្យរឹងមាំ រក្សាសរសៃប្រសាទ និងសាច់ដុំដំណើរការបានល្អ និងជួយឲ្យបេះដូងមានសុខភាពល្អ។ ចំពោះកាល់ស្យូម គ្នាយើងដឹងហើយថា វាសម្បូរនៅក្នុងទឹកដោះគោ និងផលិតផលដែលផលិតចេញពីទឹកដោះគោ បន្លែបៃតង សណ្ដែក។ល។ ស័ង្កសី៖ ជួយរាងកាយប្រឆាំងជំងឺ និងទប់ទល់ការឆ្លងមេរោគ។ វាក៏ជួយដល់ការលូតលាស់កោសិកា និងជួយឲ្យស្នាមរបួស ឆាប់ជាសះស្បើយដែរ។ សារធាតុស័ង្កសីនេះសម្បូរជាងគេនៅក្នុងសាច់ពណ៌ក្រមៅ គ្រាប់ធញ្ញជាតិដូចសណ្ដែកដី គ្រាប់Almond និងពពួកសណ្ដែកជាដើម។   វីតាមីនC […]


ដល់អាយុចូលរៀន

ខ្លាចកូនមិនឡើងគីឡូល្អ ម៉ាក់ប៉ាអាចសាកវិធីផ្ដល់អាហារគ្រឹះនេះឲ្យអាអូន

មិន​ថា​ម៉ាក់​ប៉ា​ណា​ទេ តែង​តែ​ចង់​ឲ្យ​កូន​លូតលាស់​បាន​ល្អ​គ្រប់​ផ្នែក ទាំង​រាងកាយ និង​ប្រាជ្ញា។ ធម្មតា ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​តូច​ញ៉ាំ​អាហារ​ល្អៗ​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់ ហើយ​ភាគ​ច្រើន​ឃើញ​កូន​មាន​រូប​រាង​ស្គម​ស្គាំង​ចេះ​តែ​បារម្ភ រក​នឹក​គ្រប់​វិធី​ដើម្បី​ឲ្យ​ឡើង​ទម្ងន់​តាម​ស្តង់ដារ។ ទាក់ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ​បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​មួយ​ចំនួន​ចង់​ឲ្យ​កូន​ឡើង​គីឡូ​តាម​ស្តង់ដារ ព្រោះ​បើ​កូន​ស្គម មិន​សូវ​ញ៉ាំ​អាច​បណ្ដាល​ឲ្យ​ក្មេង​ខ្វះ​ជីវជាតិ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀត។ លោក​ស្រី​បន្ត​ថា ការ​ដែល​ចង់​ឲ្យ​កូន​ឡើង​គីឡូ​មិន​មែន​ជា​រឿង​ពិបាក​ទេ បើ​ធ្វើ​តាម​តិចនិក​ខាង​ក្រោម ហើយ​អាហារ​ដែល​ជួយ​កូន​ឲ្យ​ឡើង​គីឡូ​ផ្ដើម​ចេញ​ពី​អាហារ​គ្រឹះ​គ្រប់​មុខ​ដូច​ជា៖ ១. ឧស្សាហ៍​ធ្វើ​ជា​ប្រភេទ​ទឹក​ស៊ុប​ឲ្យ​កូន​ញ៉ាំ ឬ​យក​ទឹក​ស៊ុប​ទៅ​ដាំ​បាយ បបរ​ឬ​ធ្វើ​ម្ហូប​ឲ្យ​កូន ដើម្បី​ទទួល​បាន​វីតាមីន​បន្ថែម (អាច​យក​ទឹក​ស៊ុប​ប្រើ​ជំនួស​ទឹក​ស្អាត) ២. ផ្ដល់​វីតាមីន​ចម្រុះ​ឲ្យ​កូន​ជាមួយ ប្រភេទ​អាហារ​ដែល​មាន​ប្រូតេអ៊ីន និង​ផ្ដល់​ថាមពល​ខ្ពស់​ដូចជា ដំឡូង ចេក ប៊ើរ ស៊ុត ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​មាន​ជាតិ​ម្សៅ ឬ​ប្រភេទ​ធញ្ញជាតិ​ប្រើ​ជំនួស​បាយ​បាន ៣. បន្ថែម​ប្រភេទ​ដំណាប់​ផ្លែឈើ​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ថាមពល និង​ជា​ប្រភព​កាបូអ៊ីដ្រាត​ល្អ​បំផុត​សម្រាប់​កុមារ ៤. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ទៅ​តាម​អាយុ​កូន ៥. ទម្លាប់​កូន​ឲ្យ​គេង​ទៀង​ទាត់​ល្អ។ល។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​កុមារ​រូប​នេះ​បញ្ជាក់​ថា ទោះ​យ៉ាង​ណា កូន​ថ្លោសៗ​មិន​ប្រាកដ​ថា​មាន​សុខភាព​ល្អ រីឯ​កូន​ស្គម​ៗ​ក៏​មិន​ប្រាកដ​ថា​មាន​សុខភាព​ខ្សោយ​ដែរ។ បើ​ម៉ាក់​ប៉ា​ចង់​ដឹង​កូន​ស្ទើរ​ទម្ងន់ ឬ​អត់ គួរ​តាម​ដាន​កម្ពស់ គីឡូ​ធៀប​នឹង​អាយុ​តាម​ប័ណ្ណ​ពណ៌​លឿង ដែល​បាន​ពី​ពេទ្យ​ក្រោយ​ពេល​សម្រាល​ទើប​ច្បាស់​លាស់​ជាង។ មួយ​វិញ​ទៀត បើ​ម៉ាក់​ប៉ា​បារម្ភ​ពី​ការ​លូតលាស់​កាយ​សម្បទា​កូន គួរ​យក​អាអូន​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ និង​សុំ​គ្រូពេទ្យ​ពិនិត្យ​តាម​ការ​ជាក់​ស្ដែង​ជា​ជម្រើស​ល្អ​បំផុត។


ការលូតលាស់អាយុ ៦ឆ្នាំ

សំណួរ​ប្រចាំ​សប្ដាហ៍៖ វីតាមីន និងរ៉ែសំខាន់ៗសម្រាប់កូន ម៉ាក់ៗគួរដឹង

ម៉ាក់ៗ​​ពិត​ដឹង​ហើយ​​ថា​របបអាហារ​ត្រឹម​ត្រូវ ជួយ​ឲ្យ​កូន​យើង​លូត​លាស់​​ទាំង​ផ្នែក​បញ្ញា ស្មារតី បាន​ល្អ។ ចុះ​ម៉ាក់​ៗ​ដឹងទេ សារធាតុរ៉ែ ឬ​វីតាមីន​ ដែល​កូន​យើង​ត្រូវ​ការមាន​អ្វី​ខ្លះ? ហើយ​អាច​រក​បាន​នៅ​ទីណា?​ កុំ​បារម្ភ ឆ្លើយ​សំណួរ​ខាង​ក្រោមចប់​ម៉ាក់ៗ​នឹង​ដឹង​ថា​រ៉ែ និង​វីតាមីន​ទាំង​នោះមាន​នៅ​ក្នុង​អ្វី​មិនខាន។ បើអ៊ីចឹង​នៅ​ចាំ​អី​ទៀត តស់​ឆ្លើយ​សាក​ល្បង​ទាំងអស់​គ្នា ក្រោយ​ឆ្លើយ​ចប់ ចម្លើយ​នឹង​លោត​ចេញ​មក​ដែរ ដូច​នេះ​ម៉ាក់នឹង​ដឹង​ជាក់ជា​មិន​ខាន​។​ បើ​ម៉ាក់ៗ​ចង់​ស្វែង​យល់ពី​តិចនិក​ចិញ្ចឹម​កូន ថែទាំ​កូន​បន្ថែមទៀត សូមចុចត្រង់​នេះ!   (function(d,c,j){if(!document.getElementById(j)){var pd=d.createElement(c),s;pd.id=j;pd.src=('https:'==document.location.protocol)?'https://polldaddy.com/survey.js':'http://i0.poll.fm/survey.js';s=document.getElementsByTagName(c)[0];s.parentNode.insertBefore(pd,s);}}(document,'script','pd-embed'));


ការលូតលាស់អាយុ ៦ឆ្នាំ

តិចនិកចិញ្ចឹមបែបថ្មី ត្រៀមខ្លួនកូន​ប្រកួតប្រជែងក្នុងសង្គមនាពេលអនាគត

ចំពោះ​ប៉ា​ម៉ាក់​គ្រប់​រូប​សុទ្ធ​តែ​មានតិចនិក​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន​ទៅ​តាម​អ្វី​ដែល​ខ្លួន​គិត​ថា​ត្រូវ រៀង​ៗ​ខ្លួន ដោយ​ខ្លះ​មិន​ប្រើ​ហឹង្សា ខ្លះ​ទៀត​និយម​វាយ​កូន ព្រោះ​ខ្លាច​កូន​ខូច​។ល។ ប៉ុន្តែបើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​សតវត្សទី ២១ ​នេះ ក្បួន​ចិញ្ចឹម​កូន​ដែល​ម៉ាក់​ប៉ា​ធ្វើ​រាល់​ថ្ងៃ អាច​មិន​មែន​តិចនិក​ល្អ​សម្រាប់​ចិញ្ចឹម​ក្នុង​សម័យ​ទំនើប​នេះ​ទេ។ ជុំ​វិញ​បញ្ហា​ចិញ្ចឹម​កូន​ក្នុង​សម័យ​ថ្មី​នេះ លោក​ស្រី សរ ម៉ុន្ថា នាយិការ សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា បាន​ឲ្យ​ដឹង​ថា ម៉ាក់​ប៉ា​​ត្រូវ​មើល​ទៅ​តាម​និន្នាការ​នា​ពេល​អនាគត​ថា​តើ នៅ​ពេល​អនាគត​នឹង​រីក​ចម្រើន​ផ្នែក​ណា ជំនាញ​អ្វី​ដែល​សង្គម​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​ចាប់​ផ្ដើម​ជួយ​តម្រង់​កូន​យើង លូតលាស់​ដោយ​ភាព​ឆ្លាត​វ័យ ចូល​ក្នុង​សង្គម​ចុះ និង​អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​ទី​ផ្សារ​នៅ​ថ្ងៃ​ខាង​មុខ​បាន។ ចុះ​សម្រាប់​កូន​លូត​លាស់​ល្អ​ក្នុង​សម័យ​ថ្មី​នេះ ម៉ាក់​ប៉ា​គួរ​ជួយ​កូន​បែប​ណា? បើ​តាម​តិចនិក​ចិញ្ចឹម​កូន​សម័យ​ទំនើប​នេះ ម៉ាក់​ប៉ា​អាច​ជួយ​កូន​បាន​តាម​រយៈ៖ ទី១. ជួយ​បណ្ដុះ​ភាព​ច្នៃ​ប្រឌិត​របស់​កូន តាម​រយៈ​ការ​អប់​រំ​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ការ​ស្រមើ​ស្រមៃ​ច្រើន។ ទី២. កូន​ពូកែ​ខាង​ទំនាក់​ទំនង៖ កូន​ៗ​គួរ​មាន​ជំនាញ​ធ្វើ​ការ​ជាមួយ​មនុស្ស ឬ​ចេះ​ចូល​ចំណោម​ជាមួយ​អ្នក​ដទៃ និង​ចេះ​ប្រើ​អ្នក​បច្ចេកទេស​ធ្វើ​ការ​ឲ្យ​ខ្លួន​បាន។ ទី៣. បង្រៀន​កូន​ឲ្យ​ចេញ​គិត​ល្អិត​ល្អន់៖ ទាំង​ខ្លួន​ឯង និង​មនុស្ស​ជាតិ។ មានន័យ​ថា នៅ​ពេល​ធ្វើ​អ្វី​មួយ កូន​ៗ​ចេះ​គិត​ពី​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​រួម​សម្រាប់​អ្នក​ដទៃ​ដែរ មិន​មែន​គិត​តែ​ខ្លួន​ឯង​ម្នាក់​នោះ​ទេ។ "ការ​អប់​រំ​ដែល​ម៉ាក់​ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់ ជា​ការ​អប់​រំ​ជួយ​កូនៗ​ឲ្យ​រីក​ចម្រើន​ទាំង​ផ្នែក IQ និង EQ។ IQ គឺ​ជា​ភាព​វ័យ​ឆ្លាត​ខាង​ប្រាជ្ញា ចំណែក ​EQ ជា​ភាព​វ័យ​ឆ្លាត​ខាង​អារម្មណ៍។ សម្រាប់​ភាព​ជោគ​ជ័យ​របស់​កូន​នៅ​ថ្ងៃ​អនាគត យើង​ជា​ម៉ាក់​ប៉ា ត្រូវ​ខំ​ប្រឹង​ឲ្យ​កូន​រីក​ចម្រើន​ទាំង​ពីរ​ផ្នែក​នេះ​ឲ្យ​ដើរ​ទន្ទឹម​គ្នា។ " លោក​ស្រី​បញ្ជាក់​ថា […]


ដល់អាយុចូលរៀន

តិចនិកជួយកូន ឲ្យបង្កើតទំនាក់ទំនងល្អ និងចូលចំណោមក្នុងសង្គមជាមួយអ្នកដទៃ

យើង​ឃើញ​ថា ក្មេងៗ​សម័យ​ថ្មី និយម​ចុច​តែ​ទូរស័ព្ទ មិន​សូវ​ខ្វល់​ខ្វាយ​នឹង​រឿង​ទំនាក់​ទំនង​ខ្លួន ជាមួយ​អ្នក​ដទៃ​ទេ ដែល​នេះ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កូន​ទេ ដោយ​សារ​ពេល​ដែល​យើង​នៅ​តែ​ឯង​យូរ ឬ​គ្មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ក្បែរ​ខ្លួន វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​ចូល​ចំណោម​គេ​ក្នុង​សង្គម ឬ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ឯកា​បាន​។ល។ ជំនាញ​សង្គម ជា​ជំនាញ​ដែល​យើង​ប្រើ​រាល់​ថ្ងៃ ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​រក្សា​​ទំនាក់​ទំនង​វិជ្ជមាន​ជាមួយ​អ្នក​ដទៃ​ផង​ដែរ។ ម៉ាក់​ប៉ា​អាច​ជួយ​ពង្រឹង​សមត្ថភាព​ទំនាក់​ទំនង​សង្គម​កូន​បាន​ដោយ៖ ១.យល់ពីចិត្តអ្នកដទៃ បើ​កូន​យើង​ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ កូនៗ​ងាយ​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ។ ផ្នែក​មួយ​នៃ​ការ​បង្រៀន​ឲ្យ​កូន​យក​ចិត្ត​គេ​មក​ដាក់​ចិត្ត​ខ្លួន​ឯង អាច​ជួយ​កូន​ឲ្យ​ក្លាយ​ជា​អ្នក​ស្ដាប់​ហេតុ​ផល​អ្នក​ដទៃ និង​ជួយ​ឲ្យ​ចេះ​គិត​ពិចារណា​បាន​ជ្រៅ​។ ២.ក្លាយ​ជា​គំរូ​ល្អ កាយ​វិការ​ដែល​យើង​ធ្វើ​នៅ​មុខ​កូនៗ វា​សំខាន់​ណាស់ ព្រោះ​ក្មេងៗ​ចាំ​តែ​រៀន​ពី​ម៉ាក់​ប៉ា​ទេ។ បើ​យើង​ចង់​ឲ្យ​កូន​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ យើង​ក៏​ត្រូវ​បង្ហាញ​កូន​ឲ្យ​ឃើញ​ពី​របៀប​នៃ​ការ​និយាយ​សមរម្យ​ជាមួយ​មនុស្ស​ជុំ​វិញ​ខ្លួន មិន​ប្រើ​ពាក្យ​គំរោះ​គំរើយ ឬ​ទៅ​និយាយ​ដើម​អ្នក​ដទៃ​មុខ​កូនៗ​ទេ។ ៣.ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ត​កូន ភាព​រីក​រាយ​ជាមួយ​អ្នក​ដទៃ នឹង​កើត​ឡើង​ដោយ​ធម្មជាតិ​នៅ​ពេល​ក្មេងៗ​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​ចាប់​អារម្មណ៍​ពិត​ប្រាកដ​ដូច​ជា​ការ​លេង​កីឡា លេង​ឧបករណ៍​តន្ត្រី ជាដើម។ ក្នុង​ករណី​កូន​ស្គាល់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ដូច​គ្នា​នឹង​ខ្លួន វា​កាន់​តែ​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​សង្គម​កាន់​តែ​ល្អ​សម្រាប់​កូន។ ៤.ដឹង​ពី​កម្រិត​របស់​កូន ក្មេងៗ​ទាំង​អស់​មិន​ដូច​គ្នា​ទេ ខ្លះ​រួស​រាយ​រាក់​ទាក់​ពី​ធម្មជាតិ ងាយ​បង្កើត​មិត្ត ឯ​ខ្លះ​អៀន​ច្រើន មិន​ហ៊ាន​នៅ​ក្បែរ​មនុស្ស​មិន​ស្គាល់​មុខ​។ល។ យើង​មិន​អាច​រំពឹង​ឲ្យ​ក្មេង​អៀន​ទៅ​សប្បាយ​រីករាយ ជាមួយ​ក្មេងៗ​រួស​រាយ​ពី​ធម្មជាតិ​បាន​ទេ។ បើ​កូន​យើង​មិន​ចេះ​និយាយ​ច្រើន មិន​ចូល​ចិត្ត​នៅ​កន្លែង​មនុស្ស​ច្រើន យើង​មិន​បាច់​បង្ខំ​កូន​ទេ ព្រោះ​នេះ​ជា​ចំណូល​ចិត្ត​របស់​កូន។ បន្ថែម​ពី​លើ​តិចនិក​ប៉ុន្មាន​នេះ យើង​គួរ​នាំ​កូន​លេង​ឲ្យ​បាន​ច្រើន បណ្ដោយ​កូន​ឲ្យ​លេង​ជាមួយ​ក្មេងៗ​ដទៃ ឬ​ឲ្យ​កូន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ជា​ក្រុម ឬ​សកម្មភាព​សង្គម​នានា​ឲ្យ​បាន​ច្រើន​ក៏​ល្អ។


ការលូតលាស់អាយុ ៦ឆ្នាំ

ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបាន ជាមួយតិចនិកនេះ

បើ​យើង​និយាយ​ពី​ការ​ចិញ្ចឹម​កូន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ទម្រាំ​កូន​ៗ​លូតលាស់​ពេញ​រូប​ពេញ​រាង និង​មាន​ចិត្ត​គំនិត​ចាស់​ទុំ។ ម៉ាក់​ប៉ា​គ្រប់​រូប មិន​ចង់​វាយ​កូន​ធ្វើ​ឲ្យ​កូន​ឈឺ​ទេ ប៉ុន្តែ​ពេល​ដែល​អា​អូន​មិន​ស្ដាប់​បង្គាប់ ឬ​ចេញ​អាកប្បកិរិយា​មិន​សមរម្យ ភាគ​ច្រើន​ទប់​អារម្មណ៍​មិន​បាន ក៏​វាយ​កូន ២-៣ ដៃ ដែល​នេះ​មិន​មែន​ជា​វិធី​ល្អ​ក្នុង​ការ​អប់​រំ​កូន​ទេ។ ក្រៅ​ពី​ប្រើ​ដៃ​ប្រើ​ជើង ពេល​យើង​មិន​ពេញ​ចិត្ត​នឹង​ចរិត​ច្រឡើសបើស​របស់​កូន ម៉ាក់​ប៉ា​អាច​ណែនាំ​កូន​ឲ្យ​ត្រូវ​វិញ​ដោយ​តិចនិក​ប៉ុន្មាន​នេះ​ដូចជា៖ ១.ទប់​អារម្មណ៍​ខ្លួន​ឯង៖ ទោះ​កូន​មួម៉ៅ​រក​រឿង​ច្រើន ក៏​យើង​មិន​ត្រូវ​បញ្ចេញ​កំហឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ដាក់​កូន​ទេ។ ត្រូវ​ចាំ​ថា យើង​ជា​គំរូ​របស់​កូនៗ ដូច​នេះ យើង​ត្រូវ​សម្រួល​អារម្មណ៍ ហើយ​និយាយ​ពី​បញ្ហា​ដែល​កូន​បង្កើត​មួយៗ ទើប​ក្មេង​ងាយ​និយាយ​ស្ដាប់​គ្នា​ជាមួយ​យើង។ ២.ស្ដាប់​ហេតុ​ផល៖ កា​ស្ដាប់​ឲ្យ​ដឹង​ហេតុ​ផល​ច្បាស់​លាស់​គឺ​សំខាន់​ណាស់។ បើ​កូន​ធ្វើ​អ្វី​មួយ​លើស​លប់ ម៉ាក់​ប៉ា​គួរ​ឲ្យ​កូន​រៀប​រ៉ាប់​ពី​ដំណើរ​ដើម​ទង​រឿង​នៃ​ហេតុ​សិន ចាំ​សម្រេច​ថា​គួរ​ដោះ​ស្រាយ​ដោយ​ប្រើ​វិធី​ណា មិន​គួរ​ឃើញ​កូន​ខុស​ភ្លាម វ៉ៃ​កូន​ភ្លាម​ៗ​ទេ។ ម៉្យាង​វិញ​ទៀត យើង​គួរ​និយាយ​តាម​សម្រួល​ជាមួយ​កូន ហើយ​ប្រដៅ​កូន​ឲ្យ​ល្អ​វិញ មិន​ត្រូវ​សម្លុត​កូន​ទេ ព្រោះ​កាល​ណា​ដែល​យើងស្រែកខ្លាំងៗ​ដាក់កូន ​កាន់​តែ​ធ្វើ​ឲ្យ​ក្មេង​ខ្លាច ហើយ​អ្វី​ដែល​សំខាន់ កូនៗ​អាច​នឹង​ដក​ខ្លួន​ចេញ​ពី​យើង មិន​ហ៊ាន​នៅ​ជិត​ម៉ាក់​ប៉ា​ទេ។ ៣. កំណត់​វិន័យ​ឲ្យ​បាន​ល្អ៖ ក្រៅ​ពី​ប្រើ​ប្រាស់​ពាក្យ​ផ្អែម ថ្នមៗ និង​មិន​ប្រើ​ធម៌​ក្តៅ​ប្រដៅ​កូន ម៉ាក់​ប៉ា​គួរ​កំណត់​វិន័យ​ឲ្យ​កូន​ឲ្យ​បាន​ល្អ និង​ម៉ឺងម៉ាត់​ជានិច្ច។ ក្នុង​ករណី​ដែល​កូន​ធ្វើ​រឿង​មិន​ល្អ​មួយ ម៉ាក់​ប៉ា​គួរ​ដាក់​វិន័យ​ឲ្យ​កូន​ដឹង​ថា បើ​ធ្វើ​រឿង​មួយ​មិន​សម​គួរ កូន​ៗ​នឹង​ត្រូវ​ទទួល​ពិន័យ​បែប​នេះ (ឧ.ថ្ងៃនេះ​លេង​ទូរស័ព្ទ​ច្រើន ង៉ក់ងរ​ពេល​មិន​ឲ្យ​លេង អ៊ីចឹង​ស្អែក​កូន​មិន​អាច​លេង​ទូរស័ព្ទ​ទេ ព្រោះ​ថ្ងៃ​នេះ​លេង​ច្រើន​ហើយ)។ ៤.សរសើរ ឬ​ផ្ដល់​រង្វាន់​ពេល​ធ្វើ​ល្អ៖ ធម្មតា […]


ការលូតលាស់អាយុ ៦ឆ្នាំ

កុំចេះតែវាយ ស្រែកដាក់​កូន ប្រយ័ត្នស្ដាយក្រោយ ព្រោះហេតុ​ផល​នេះ

ការសិក្សា​រក​ឃើញ​ថា​ការ​អប់រំ​កូន​បាន​​ល្អ ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ។ ការណ៍​នេះ​សម្ដៅ​សុខ​ភាព​ល្អ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ ដឹង​ថា​ម៉ាក់​ប៉ា​មួយ​ចំនួន ទំនងជា​ចៀស​មិន​ផុត​ពី​វាយ​កូន ឬ​ស្រែក​ដាក់​កូន​នោះ​ទេ ពេល​កូន​ធ្វើ​ខុស​ ឬ​មិន​ស្កាប់​បង្គាប់​ណាមួយ​នោះ​។ យ៉ាង​ណា តាម​ការសិក្សា​ស្រាវ​ជ្រាវ​​បាន​រក​ឃើញ​ថា​ការ​វាយ​កូន ឬ​ស្រែក​ដាក់​កូន​មិន​មែន​ជា​ជម្រើស​ល្អ​ក្នុង​ការ​អប់​រំណែនាំ​កូន​នោះ​ទេ​ អាចធ្វើ​ឲ្យ​កូន​មាន​របួស ឬ​ជួប​បញ្ហា​សតិ​អារម្មណ៍​ក្នុង​រយៈពេល​វែង​ទៀត​ផង​។ ហេតុអ្វី? ខាង​ក្រោម​នេះ​នឹង​ពន្យល់​គ្នា​យើង​ឲ្យ​បាន​ដឹង​ពី​ហេតុ​ផល​មួយ​ចំនួន​។​​​ ​១. ដូច​បង្រៀន​កូន​ឲ្យ​ចេះ​ប្រើ​ហិង្សា បើ​​ប៉ា​ម៉ាក់​វាយ​កូន ឬ​ស្រែក​គំហក​ដាក់​កូន នោះ​ដូច​ជា​បង្រៀន​កូន​ឲ្យ​​ចេះ​ប្រើ​អំពើ​ហិង្សា ឬ​មាន​ចរិត​ឆេវឆាវ​អ៊ីចឹង​ដែរ​។ ជា​ការ​ណែនាំ​ ប៉ា​ម៉ាក់​មិន​​គួរ​ប្រើ​ទណ្ឌ​កម្ម​ដោយ​ការ​​វាយ​កូន ឬ​ស្រែក​ដាក់​កូន ពេល​កូន​ធ្វើ​ខុស ឬមាន​អាកប្បកិរិយា​មិន​ល្អ​ណាមួយ​នោះ​ទេ​ ធ្វើ​ដូច​នេះ​អាច​នឹង​​ធ្វើ​ឲ្យ​កូន​កាន់តែ​ឆេវឆាវ ឬ​មាន​កំហឹង​ទៅ​វិញ​​។ ជំនួស​មក​វិញ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​ចេះ​គ្រប់​គ្រង​អារម្មណ៍ និង​មាន​ការ​ទទួល​ខុស​ត្រូវ ទៅ​តាម​អាយុ​របស់​កូន​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា​កូនៗ​ដែល​ទទួល​អំពើ​ហិង្សា​​ពី​ឪ​ពុក​ម្ដាយ​កាន់​តែច្រើន កូនៗ​ទាំង​នោះ​មាន​អាកប្បកិរិយា​មិន​ល្អ​កាន់​តែ​ខ្ពស់​ដែរ​។ ក្រៅពី​នេះ ក៏​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប៉ា​ម៉ាក់​នឹង​កូន​មាន​បញ្ហា​ទៅ​វិញ​។ ដូច​គ្នា​ដែរ ពេល​យើង​វាយ​ ឬស្រែក​ដាក់​កូននៅ​ពេល​យើង​ខឹង​កូន​ធ្វើ​ខុស​អ្វី​មួយ នោះ​កូន​អាច​គិត​ថា​ខ្លួន​គេ​ក៏​អាច​វាយ ឬ​ស្រែក​ដាក់​អ្នក​ផ្សេង​បាន​ដែរ ពេល​គេ​មាន​អារម្មណ៍​ខឹង​ក្រោធ ឬ​មិន​បាន​របស់​អ្វី​ដែល​ចង់​បាន​។ ២. ស្នាម​របួស​ផ្លូវ​កាយ និង​បញ្ញា​ស្មារតី​ ការ​ដាក់​ទណ្ឌ​កូន​ដោយ​ការ​វាយ​ដំ អាច​ធ្វើ​ឲ្យ​កូន​មាន​របួស​បាន ពិសេស​អូនៗ​មាន​អាយុ​ក្រោម​១៨​ខែ ហើយ​ស្នាម​របួស​ខ្លះ​អាច​នៅ​ដិតដាមជាប់​រហូត​ក៏​មាន​ និង​អាច​ប៉ះពាល់​ដល់​ការ​លូត​លាស់​ផ្នែក​បញ្ញា​ស្មារតី​ផង​ដែរ។ ការ​សិក្សា​បញ្ជាក់​ថា​ ក្មេង​ៗ​ដែល​ឧស្សាហ៍​ត្រូវ​ប៉ា​ម៉ាក់​វាយ មាន​ផ្នែក​ពណ៌​ប្រផេះ​ក្នុង​ខួរ​ក្បាល​តិច ដែល​ផ្នែក​នេះ​មាន​នាទី​ជួយ​ដល់​​ការ​គ្រប់​គ្រង​ខ្លួន​ឯង​ និង​មាន​កម្រិត​IQ​ទាប​ជាង​ក្មេង​ធម្មតា​។​ ក្រៅពី​របួស​ផ្លូវ​កាយ ក្មេង​ទទួល​អំពើ​ហិង្សា​ពី​ប៉ាម៉ាក់​នៅ​អាច​មាន​របួស​ផ្លូវចិត្ត​ផង​ដែរ។ តាម​ការ​សិក្សា​ក្មេងៗ​ដែល​ត្រូវ​ប៉ា​ម៉ាក់​វាយ ឬ​ស្រែក​គំហក​ដាក់​ មាន​លេច​ចេញ​រោគ​សញ្ញា​កើន​ឡើង​កម្រិត​អ័រម៉ូន​toxic […]


ដល់អាយុចូលរៀន

ក្មេងតូចៗអាចញ៉ាំត្រីសាច់បាន បើសិនជាម៉ាក់ប៉ាធ្វើរបៀបនេះ!

ទារក​ចាប់​ពី​អាយុ ៦ ខែ ទៅ​ឲ្យ​ម៉ឹម​តែ​ទឹក​ដោះ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់ៗ​ត្រូវ​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។ អាហារ​បន្ថែម​ដំបូង​ដែល​ត្រូវ​ផ្តល់​ឲ្យ​ក្មេង​តូចៗ​ចាប់​ពី​អាយុ ៦ខែ ឡើង ត្រូវ​តែ​ជ្រាយ ទន់ ម៉ដ្ត សម្បូរ​ដោយ​សារជាតិ​ចិញ្ចឹម និង​ងាយ​ស្រួល​រំលាយ។ នៅ​ឯកសារ​ស្តី​ពី​ការ​ចិញ្ចឹម និង​គាំពារ​ទារក​និង​កុមារ​ឲ្យ​មាន​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ បាន​បញ្ជាក់​ថា ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង​ឲ្យ​កូន​ញ៉ាំ យើង​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ផុយ ហើយ​ពាត (កិន) ​ឲ្យ​ម៉ដ្តល្អ។ តើ​ក្មេង​តូចៗ​អាច​ញ៉ាំ​ត្រី​សាច់​បាន​ទេ? ចម្លើយ ក្មេង​អាច​ញ៉ាំ​បាន តែ​យើង​ត្រូវ​រៀប​ចំ​របៀប​នេះ៖ - ត្រី៖ គួរ​ស្ងោរ​ឲ្យ​ឆ្អិន​ល្អ ហើយ​បេះ​ឲ្យ​ល្អិតៗ កុំ​ឲ្យ​ដោយ​ឆ្អឹង - សាច់៖ ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ត ហើយ​ស្ងោរ​ឲ្យ​បាន​ឆ្អិន និង​ផុយ​ល្អ - បន្លែ៖ ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ត ហើយ​ស្ងោរ​ឲ្យ​បាន​ឆ្អិន និង​ផុយ​ល្អ។ ខាង​ក្រោម​ជា​ប្រភេទ​អាហារ និង​បរិមាណ​ត្រូវ​ផ្តល់​ឲ្យ​ទារក​ទៅ​តាម​អាយុ៖ ១. ក្មេង​អាយុ ៦ ខែ កូន​អាយុ​បាន ៦ ខែ ម៉ាក់​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ មិន​ថា​ពេល​យប់ ឬ​ពេល​ថ្ងៃ ហោច​ណាស់​ឲ្យ​បាន ៨ដង/ថ្ងៃ និង​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន។ ប្រភេទ​អាហារ៖ បបរ​ខាប់​គ្រប់​គ្រឿង ដែល​មាន​ត្រី​កិន​ឲ្យ​ម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ ចំនួន​ដង៖ ២ដង/ថ្ងៃ បរិមាណ៖ […]


ដល់អាយុចូលរៀន

កូនធ្វើខុស ម៉ាក់ប៉ាគួរបង្វែរពីការវាយ ឬដាក់ទណ្ឌកម្ម មកធ្វើរឿងទាំងនេះវិញទើបជាការប្រសើរ

ម៉ាក់​ប៉ា​មួយ​ចំនួន ពេល​កូន​ធ្វើ​ខុស ច្បាស់​ជា​ទប់​អារម្មណ៍​មិន​បាន​ទេ ដោះ​ស្រាយ​បញ្ហា​ដំបូង​បំផុត គឺ​វាយ​កូន​តែ​ម្តង អាច​វាយ​ខ្លាំង ឬ​តិច ទៅ​តាម​ទំហំ​នៃ​កំហុស​របស់​កូន។ ការ​វាយ ឬ​ដាក់​ទណ្ឌកម្ម​កូនៗ​បែប​នេះ ព្រោះ​ម៉ាក់ប៉ា​គិត​ថា កូន​នឹង​រាង​ចាល លែង​ប្រព្រឹត្ត​កំហុស​នោះ​ម្តង​ទៀត។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ អំពើ​វាយ​តប់ ស្រែក​គំហក ដាក់​ទណ្ឌកម្ម​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ក៏​ថា​បាន។ កូន​ធ្វើ​ខុស ម៉ាក់ប៉ា​គួរ​បង្វែរ​ពី​ការ​វាយ ឬ​ដាក់​ទណ្ឌកម្ម មក​ធ្វើ​រឿង​ទាំង​នេះ​វិញ​ទើប​ជា​ការ​ប្រសើរ៖ ១. គ្រប់​គ្រង​អារម្មណ៍​ខ្លួន ខឹង​មួយ​ឆាវ ទាំង​យើង​ទាំង​គេ​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លាំង​ណាស់ ទោះ​យ៉ាង​ណា​ម៉ាក់ប៉ា​ត្រូវ​ចេះ​ទប់​ចិត្ត ដក​ដង្ហើម​វែងៗ ដើម្បី​បន្ធូ​អារម្មណ៍ ហើយ​មក​ដោះស្រាយ​បញ្ហា​ដោយ​ធម៌​ត្រជាក់​វិញ ចៀស​វាង​លើក​ដៃ ឬ​រំពាត់​វាយ​កូន ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​គ្រា​នោះ លទ្ធផល​បាន​មក​វិញ​មិន​ល្អ​ទេ។ ២. បង្រៀន​កូន​ឲ្យ​ចេះ​សុំ​ទោស ធ្វើ​ខុស​ត្រូវ​សុំទោស ការ​បង្កើត​ទម្លាប់​បែប​នេះ​ធ្វើ​ឲ្យ​ក្មេង​ដឹង​កំហុស​របស់​ខ្លួន ​និង​ជា​សុជីវធម៌​ក្នុង​ការ​រស់នៅ ថ្ងៃ​​​ក្រោយ​​​​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​កែ​ប្រែ​នូវ​ទង្វើ​ខុសឆ្គងទាំង​នោះ។ ៣. ប្រែ​ក្លាយ​កំហុស​មក​ជា​ឱកាស ការ​ដោះស្រាយ​បញ្ហា​ទាំង​កំហឹង​ដោយ​ប្រើ​ហិង្សា​ជួយ​អី​អត់​បាន​ទេ ផ្ទុយ​ទៅ​វិញវា​នឹង​ប្រែ​ក្លាយ​ស្ថានការណ៍​ឲ្យ​កាន់​តែ​យ៉ាប់​ជាង​មុន​ទៀត។ មនុស្ស​ធំ​ចេះ​ដឹង មាន​បទ​ពិសោធន៍​ច្រើន​ម្ល៉េះ​នៅ​តែ​ធ្វើ​ខុស ចុះ​ទម្រាំ​ក្មេង​ទៀត បែប​នេះ​នៅ​ពេល​កូន​ធ្វើអ្វី​មួយ​មិន​បាន​ល្អ ឬ​សាង​កំហុស​នោះ នាម​ជា​ម៉ាក់ប៉ា​យើង​ត្រូវ​ប្រែ​ក្លាយ​កំហុស​មក​ជា​ឱកាស​បង្រៀន​កូន​ពី​កំហុស​នោះ​វិញដោយ​លើក​ឡើង​ពី​អាកប្បកិរិយា​មិន​ល្អ​នេះ​មក​និយាយ​ជាមួយ​កូន និង​បង្រៀន​ពួកគេ​ថា​អាកប្បកិរិយា​នេះ​គឺ​មិន​សមរម្យ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី សរ ម៉ុន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច ស៊ីជីដា កម្ពុជា។ ៤. និយាយ​ដោយ​សំឡេង​ធម្មតា ការ​ណែនាំ​កូន​ក្មេង​ដែល​មាន​ប្រសិទ្ធភាព​គឺ​ប្រើ​សំឡេង​ម៉ឺងម៉ាត់ ប៉ុន្តែ​ជា​សំឡេង​ធម្មតា​មិន​ខ្លាំង។ នៅ​ពេល​ម៉ាក់ប៉ា​និយាយ​ជាមួយ​កូន​ដោយ​ចិត្ត​ត្រជាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ