កូនតូចក្តៅខ្លួន រងាខ្លាំង ហេតុអីពេទ្យហាមដណ្តប់ភួយ ឬស្លៀកពាក់ក្រាស់ៗ

ដោយ ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត

ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើស​ពី ៣៨ អង្សារសេ តែង​មាន​អាការៈ​ក្តៅ​រងា​មក​ជាមួយ បែប​នេះ​ទើប​ម៉ាក់​ប៉ា រក​វិធី​បំបាត់​អាការៈ​​ព្រឺ​រងារ ដោយ​ការ​ដណ្តប់​ភួយ ឬ​ស្លៀក​ខោ​អាវ​ក្រាស់ៗ​ឲ្យ​កូន។ តែ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​អះ​អាង​ថា គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ ព្រោះ​កម្តៅ​កាន់​តែ​ងំ​ខ្លាំង ឡើង​តែ​ខ្ពស់ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ក្មេង​ប្រកាច់​ទៀត​ផង។

ចំពោះ​វិធី​សង្គ្រោះ​បឋម​ពេល​កូន​ក្តៅ​ខ្លួន​ខ្លាំង ​មិន​ឲ្យកូន​គ្រោះថ្នាក់​ដល់​ជីវិត មុន​នឹង​ទៅ​ដល់​មន្ទីរពេទ្យ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ណែនាំ​ឲ្យ​យក​កន្សែង​ជ្រលក់​ទឹក​សើមៗ មក​ជូត​ខ្លួន​កូន​ឲ្យ​សព្វ ពិសេស​កន្លែង​សរសៃ​ឈាម​ធំៗ ដូចជា ត្រង់តំបន់ក ឃ្លៀក កន្លាក់​ដៃ​​ជើង ហើយបើ​​កូន​មាន​ស្លៀក​ពាក់​ខោ​អាវ​ជិតៗ ឬ​ក្រាស់ៗ ត្រូវ​ដោះ​ចេញ​ភ្លាម និងមិន​ត្រូវ​ឲ្យ​​កូន​ដណ្តប់​ភួយ​ កន្សែង នោះ​ទេ​និងប្រសិនបើអាចត្រូវងូតទឹកឲ្យកូន ទោះ​ជា​រងា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

បន្ទាប់​មក​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ ( ប៉ារា៉សេតាម៉ុល)  តាម​កម្រិត​របស់​ក្មេង និង​​មិនត្រូវឲ្យថ្នាំពពួកអាស្ពីរីនជាដាច់ខាត បើគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ និងត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​ច្រើន ហើយ​ត្រូវ​តាម​ដាន​កម្តៅ​កូន​ជាប់​រហូត​ តាម​រយៈ​ការ​យក​ទែម៉ូម៉ែត្រ​ស្ទង់​កម្តៅ​មក​វាស់ ទើប​ប្រាកដ ១០០% ថា កូន​ក្តៅ​ខ្លួន​ខ្លាំង​កម្រិត​ណា ចៀស​វាង​ការ​ប៉ាន់​ស្មាន​ដោយ​ការ​ស្ទាប​នឹង​ដៃ។

អត្ថបទពាក់ព័ន្ធ៖

ចំពោះ​មូលហេតុ​ពេល​យើង​​គ្រុន​ក្តៅ​មាន​លាយ​អាការៈ​រងារ​មក​ជាមួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា ជា​ធម្មតា​រាងកាយ​ត្រូវ​មាន​តុល្យភាព​ដោយ​ក្តៅ និង​ត្រជាក់ ស្មើ​គ្នា ដូច្នេះ​ហើយ​នៅ​ពេល​ខ្លួន​យើង​ក្តៅ​ខ្លួន អ៊ីចឹង​រាង​កាយ​យើង ពិសេស​សាច់ដុំ​ត្រូវ​ធ្វើ​ចលនា​​បញ្ចេញធាតុ​ត្រជាក់ ដើម្បី​ទប់ទល់​នឹង​ធាតុ​ក្តៅ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Share now :

ត្រួតពិនិត្យថ្ងៃទី ខែ​ធ្នូ 18, 2019 | កែសម្រួលចុងក្រោយ ខែ​ធ្នូ 20, 2019

អ្នកអាចចូលចិត្ត