backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទារក​កើត​បាន​ប៉ុន្មាន​ម៉ោងទើបធ្វើ​តេស្តជោះ​កែង​ជើង? តេស្តនេះចាំបាច់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

ទារក​កើត​បាន​ប៉ុន្មាន​ម៉ោងទើបធ្វើ​តេស្តជោះ​កែង​ជើង? តេស្តនេះចាំបាច់អត់?

បន្ទាប់​ពី​កើត​បាន ៤៨-៧២ ម៉ោង គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​កែង​ជើង​ទារក ដោយ​យក​ឈាម​ពី​ការ​ជោះ​កែង​ជើង​អាអូន ២-៣ តំណក់​ទៅ​ផ្តិត​លើ​ក្រដាស យក​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពិសោធន៍។ម៉ាក់ប៉ា​​មាន​ដឹង​អត់ តើ​ការ​ធ្វើ​តេស្ត​កែង​ជើង​មាន​ប្រយោជន៍​អ្វីខ្លះ?

ការ​ធ្វើ​តេស្ត​ឈាម​តាម​រយៈ​ការ​ជោះ​​កែង​ជើង​បេប៊ី ដើម្បី​រក​ជំងឺ​មេតាបូលិក​ពី​កំណើត ដែល​ធ្វើ​ឲ្យ​ទារក​បាត់បង់​ការ​លូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី ទៅ​ជា​បញ្ញាខ្សោយ រាងកាយ​ក្រិន ឬ​អាច​ធ្វើ​ឲ្យ​អាអូន​ស្លាប់​បើ​ព្យាបាល​មិន​ទាន់​ពេលវេលា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន គណៈ​នាយក នៃ​សមាគម​សម្ភព-រោគ​ស្ត្រី​កម្ពុជា។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

តើ​ជំងឺ​មេតាបូលិក​ពី​កំណើត​មានអ្វីខ្លះ?

– ជំងឺបណ្តាលមកពីវិបត្តិសារធាតុបម្លែងសម្រាប់ក្រុមវីតាមីន B៧ (ធ្វើឲ្យប្រកាច់ ថ្លង់ ខ្វាក់ ពិការខួរក្បាល)។

– ជំងឺ​បណ្តាល​មក​ពីកង្វះ​អ័រម៉ូន​ក្រពេញ​ទីរ៉ូអ៊ីត (ធ្វើឲ្យ​ទារក​មិនសូវ​លូតលាស់​បញ្ញាស្មារតី កម្ពស់ ស្បែក​លឿង ទល់​លាមក)។

– ជំងឺ​ទាក់ទង​នឹង​ការ​បញ្ចេញ​ស្លេស្ម​ខាប់​ក្នុង​សួត មក​ពី​វិបត្តិ​លំពែង​ក្នុង​ការ​រំលាយ​អាហារ (ធ្វើ​ឲ្យ​ទារក​លូតលាស់​យឺត រលាកសួត មាន​បញ្ហា​រំលាយ​អាហារ)។

– ជំងឺ​​បណ្តាល​​មក​​ពី​​កង្វះ​​អង់ស៊ីម (G6PD)  សម្រាប់​​មុខងារ​​នៃ​​គ្រាប់​ឈាម​​ក្រហម (ធ្វើ​ឲ្យ​ក្មេង​​ស្លេក​ស្លាំង ស្បែក​លឿង)។

ហេតុអ្វី​បាច់​ធ្វើ​តេស្ត​ពេល​ទារក​កើត​ថ្មីៗ

ការ​ធ្វើ​តេស្ត​នេះ​មាន​សារសំខាន់​ណាស់ ដើម្បី​បាន​ដឹង​ពី​រោគសញ្ញា គ្រូពេទ្យ​ព្យាបាល​ទាន់​ពេល អាច​ឲ្យ​ទារក​លូតលាស់​ល្អ ឯ​បញ្ញា​ស្មារតី​វិវត្ត​ធម្មតា។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​នឹង​ស្តែង​ចេញ​នៅ​ពេល​ទារក​អាយុ​ចាប់​ពី ៣អាទិត្យ ទៅ ១ខែ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម