ការថែទាំទារក

ការថែទាំទារក - កូន​នៅ​តូច​ ទាមទារ​ការ​ថែទាំ​ខ្លាំង​បំផុត។ តើ​ការ​ថែទាំ​ផ្នែក​ណា​ខ្លះ ឬ​ទៅ​តាម​អាយុ(ខែ) របស់​កូនៗ ដែល​ម៉ាក់ប៉ា ទាំង​ឡាយ​គួរ​ដឹង?

ចំណេះដឹងទូទៅ

ការថែទាំទារក

ដឹងតិចនិច ៥ នេះ ជួយឱ្យទារកគេងលក់ស្កប់រាល់ថ្ងៃ

ការគេងលក់ស្កប់មានសារៈសំខាន់ណាស់ចំពោះទារក ព្រោះមិនត្រឹមតែ ជួយឱ្យទារកមានកម្លាំង និងស្មារតីល្អបន្ទាប់ពីក្រោកពីគេងទេ ថែមទាំងជួយទារកក្នុងការអភិវឌ្ឍរាងកាយ ខួរក្បាល និងប្រព័ន្ធការពាររាងកាយទៀតផង។ ចឹងគួរធ្វើម៉េចជួយឱ្យទារកគេងលក់ស្កប់ល្អ? ដើម្បីជួយ ឱ្យទារកគេងលក់ស្កប់ ម៉ាក់ប៉ាគួរដឹងគន្លឹះទាំងនេះ៖  ១. បង្កើតទម្លាប់មុនពេលគេង ទារករៀនគេងដោយចាប់យកសញ្ញាពីជុំវិញខ្លួន។ ម៉ាក់ប៉ាអាចបង្កើតទម្លាប់មុនពេលគេង ដោយចាប់ផ្តើមជាមួយការរក្សាបន្ទប់គេង ឬកន្លែងគេងឱ្យស្ងប់ស្ងាត់ និងបន្ថយពន្លឺភ្លើង ឬពន្លឺថ្ងៃ ៣០ នាទីមុនពេលដាក់កូនគេង។ ចៀសវាងលេង ឬប្រឡែងលេងជាមួយកូនមុនពេលដាក់កូនឱ្យគេង ព្រោះការរំភើបរីករាយអាចធ្វើឱ្យកូនពិបាកគេង ឬគេងហើយភ្ញាក់មកវិញ។ មួយវិញទៀត ម៉ាក់ប៉ាត្រូវបន្ថយសំឡេង និងនិយាយទៅកាន់កូនបែបលួងលោម ក្នុងគោលបំណងបន្ធូររម្មណ៍កូន។ បន្ទាប់មក ម៉ាក់ប៉ាអាចបង្កើតទម្លាប់ងូតទឹកឱ្យកូន អានរឿងនិទាន ច្រៀងបំពេរ ឬចាក់ភ្លេងបំពេរជាដើម មុនពេលដាក់កូនឱ្យគេង។ ត្រូវប្រកាន់ខ្ជាប់ និងធ្វើតាមទម្លាប់ដដែលៗជារៀងរាល់ពេល យូរៗទៅកូននឹងសុំានឹងទម្លាប់មុនពេលគេងទាំងនេះ។ នៅពេលម៉ាក់ប៉ាធ្វើទម្លាប់ទាំងនេះ កូននឹងដឹងថាដល់ពេលគេងហើយ។ ២. សង្កេតមើលសញ្ញាកូនងងុយគេង បើម៉ាក់ប៉ាឃើញកូនស្ងប់ស្ងាត់ មិនចង់លេង មិនចាប់អារម្មណ៍នឹងសកម្មភាពជុំវិញខ្លួន ស្ងាប់ ញីភ្នែក បៀមម្រាមដៃ មួម៉ៅ ឬសម្លឹងមើលទៅលើបានន័យថា កូនងងុយគេងហើយ។ ម៉ាក់ប៉ាគួររៀបចំឱ្យកូនឱ្យចូលគេង។ ៣. បង្កើតបរិយាកាសកន្លែងគេងកូនឱ្យមានផាសុកភាព កន្លែង ឬបន្ទប់គេងកូនគួរតែមិនមានសម្លេងរំខាន និងមានសីតុណ្ហភាពត្រជាក់ល្មមត្រឹម ២០-២២ អង្សារសេ។ ពូក ឬកម្រាលគេងកូនត្រូវរាបស្មើ មិនទន់ពេក […]

ស្វែងរក ការថែទាំទារក

ការថែទាំទារក

ធ្លាប់ឆ្ងល់អត់ ម៉េចបានក្មេងខ្លះស្រលាញ់ភួយ ឬតុក្កតាបាត់មិនបានសោះ?

សម្រាប់​ម៉ាក់​ៗ​ដែល​មាន​កូន ហើយ​ចូល​ចិត្ត​អ្វី​មួយ​ជាពិសេស​ដូចជា​ភួយ កន្សែង ឬ​តុក្កតា ហើយ​មិន​អាច​បាត់​បាន​សោះ តែងឆ្ងល់ថានោះ​មក​ពីមូលហេតុ​អ្វី​ទៅ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ស្រលាញ់​អ្វី​មួយ​បាត់​មិន​បាន​នោះ​ភាគច្រើន​កើត​ឡើង​លើ​គ្រួសារ​ណា​ដែល​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ច្រើន​ជាង​អ្នក​ឲ្យ​កូន​បៅ​ទឹក​ដោះ​ម្ដាយ។ លោក​បន្ត​ថា កាល​ណា​កូន​បៅ​ទឹក​ដោះ​គោ​មិន​សូវ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ម្ដាយ​ឡើយ ជា​ពិសេស​អ្នក​មាន​មេដោះ​ចាំ​ថែ​ទាំ កូន​អាច​ទៅ​ស្និទ្ធស្នាល​ជាង​សាច់​ឈាម​ខ្លួនឯង ព្រោះ​កាល​គេ​នៅ​តូច​ពេល​បើក​ភ្នែក​ឡើង​ឃើញ​នរណា​នៅ​ក្បែរ ស្រលាញ់ ថ្នាក់​ថ្នម​បំបៅ​ទឹក​ដោះ និង​បញ្ចុក​ចំណី​អាហារ គេ​ក៏​ស្រលាញ់​អ្នក​នោះ​ហើយ។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​កាល់មែត​រូប​នោះ​បន្ថែម​ទៀត​ថា ពេល​បំបៅ​ដោះ​កូន ប៉ះ​ស្បែក​នឹង​ស្បែក ហើយ​ម្ដាយ​ឱប​ក្រសោប​កូន​ជាប់ កែវ​ភ្នែក​បាញ់​សម្លឹង​រក​គ្នា​ជាប់ ទើប​ធ្វើឲ្យ​កូន​មាន​ភាព​កក់​ក្ដៅ និង​ស្និទ្ធស្នាល។ ចំណែក​កូន​បៅ​កូន​មើល​មុខ​ម្ដាយ​អត់​ឃើញ​ទេ ឃើញ​តែ​កំប៉ុង​ទឹក​ដោះ​គោ ហើយ​ឲ្យ​តុក្កតា​នៅ​ក្បែរ ឬ​ដណ្ដប់​ភួយ​រហូត ដូចនេះ​គិត​ថា​របស់​អស់​ទាំង​នោះ ជា​អ្នក​ជិត​ស្និទ្ធ​នឹង​គេ ក៏​ស្រលាញ់​មិន​អាច​ខ្វះ​បាន។ លោក​បន្ថែម​ទៀត​ថា ដោយសារ​តែ​ម៉ាក់​ប៉ា​ខ្លះ​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​នៅ​ក្បែរ​យូរ ដូចនេះ​ហើយ​ឆុង​តែ​ទឹក​ដោះ​គោ​រួច ក៏​ទុក​ឲ្យ​កូន​នៅ​ជាមួយ​របស់​អស់​ទាំង​នោះ។ បើ​សង្កេត​ទៅ​កូន​ខ្លះ​ពេល​បៅ​ទឹក​ដោះ​គោ​បណ្ដើរ​លេង​ភួយបណ្ដើរ​ ច្បិច​ចុង​ថើប​បណ្ដើរ ព្រោះ​ក្មេង​តូច​ប្រៀប​ដូច​ក្រដាស​ស​ស្អាត កាលណា​ឃើញ​អ្វី ដិតដាម​ជាប់​ខួរ​ក្បាល។ ដូចនេះ​ជម្រើស​ល្អ​គួរតែ​បំបៅ​ដោះ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ហើយ​បើ​រវល់​អាច​បន្ថែម​ដោយ​ទឹក​ដោះ​គោ និង​ព្យាយាម​ជជែក​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន នៅ​ក្បែរ និង​កុំឲ្យ​កូន​មាន​អារម្មណ៍​ឯការ រហូត​យក​របស់​ដទៃ​មក​ធ្វើ​ជា​សមាជិក​គ្រួសារ។


ការថែទាំទារក

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអីបានកូនកើតមកក្ដាប់ដៃជាប់យូរ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បន្ទាប់​ពី​អា​អូន​កើត​រួច​មក ក្រៅ​ពី​សម្គាល់​ពី​របៀប​របប​ម៉ោង​ញ៉ាំ ម៉ោង​គេង​របស់​អា​អូន មាន​ម៉ាក់​ប៉ា​មួយ​ចំនួន​សង្កេត​ឃើញ​ថា ដៃ​របស់​កូន​ចេះ​ក្ដាប់​ជាប់​រហូត ពេល​ខ្លះ​បែក​ញើស​នៅ​ប្រអប់​ដៃ​ទៀត។ ចុះ​ហេតុ​អី​បាន​ជា​កូន​ទើប​កើត​ចេះ​តែ​ក្ដាប់​ដៃ​ជាប់ មិន​ព្រម​លា​សោះ​? បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ទារក​ក្ដាប់​ដៃ​ជាប់​ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​អ្វី​មួយ​ដែល​យើង​គួរ​ឲ្យ​បារម្ភ​ទេ ហើយ​ការ​ក្ដាប់​ដៃ​ជាប់​របស់​ទារក​ក៏​អាច​បណ្ដាល​មក​ពី​ប៉ុន្មាន​កត្តា​ខាង​ក្រោម​នេះ​ដែរ៖ ១.Palmar Grasp Reflex (រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​របស់​ទារក) ទារក​មាន​រ៉េហ្វ្លិច​ក្នុង​ការ​ចាប់​ខ្លាំង ដែល​មិន​អាច​ឲ្យ​អា​អូន​លា​ដៃ​បាន​។ បើ​យើង​ឲ្យ​កូន​កាន់ ឬ​ដាក់​ម្រាម​ដៃ​យើង​ឲ្យ​កូន​កាន់ យើង​នឹង​ឃើញ​ថា កូន​នឹង​កាន់​ដៃ​យើង​ជាប់​មិន​លែង។ ២.ពិការ​ភាព​ខួរក្បាល(Cerebral Palsy) ពិការ​ភាព​ខួរ​ក្បាល​អាច​ជា​កត្តា​មួយ​បណ្ដាល​ឲ្យ​ទារក​ក្ដាប់​ជាប់​រាល់​ពេល​។ ក្នុង​ករណី​ដែល​ទារក​ក្ដាប់​ដៃ​ជាប់​រហូត ហើយ​រាង​កាយ​កូន​ក៏​រឹង វា​អាច​ជា​សញ្ញា​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​ខួរ​ក្បាល​ទារក​ពិបាក​ក្នុង​បញ្ជា​សាច់​ដុំ​ផ្សេងៗ ​។ ៣.Vestigial Primitive Reflex អា​អូន​អាច​មិន​ទម្លាប់​នឹង​បរិយាកាស​ខាង​ក្រៅ​នៅ​ឡើយ ព្រោះ​ពេល​ដែល​ទារក​នៅ​ក្នុង​ពោះ អា​អូន​មាន​ទម្រង់​ក្ដោប​ចូល​គ្នា (ដៃ​ក្ដោប ហើយ​ជើង​បត់​មក​ដាក់​ជិត​ខ្លួន)។ ទម្រាំ​តែ​កូន​អាច​លា​ដៃ​ធម្មតា​បាន គឺ​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍​ឯណោះ។​ ជា​ទូទៅ ទារក​ទើប​នឹង​កើត​ក្ដាប់​ដៃ​តែ​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​កើត​ប៉ុណ្ណោះ ហើយ​ពេល​ដែល​អា​អូន​មាន​អាយុ ៣-៤ខែ កូន​នឹង​ចាប់​ផ្ដើម​លា​ដៃ​មក​ធម្មតា​វិញ ដោយ​សារ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​កូន​លូតលាស់​រឹង​មាំ​ទៅ​ៗ។ អា​អូន​ក៏​អាច​ចាប់​ផ្ដើម​ឆោង​យក​របស់​លេង ហើយ​ពេល​ដែល​កូន​អាយុ​បាន ​៦-៧ខែ អា​អូន​នឹង​រៀន​ចាប់​កាន់​របស់​នេះ​នោះ រួច​ប្រលែង​ចេញ​វិញ។ ប៉ុន្តែ គ្រប់​ទារក​ទាំង​អស់​មិន​ដូច​គ្នា ទារក​ខ្លះ​លា​ដៃ […]


ការថែទាំទារក

ពេលអាអូនយំខ្លាំងលួងមិនបាត់ អាចបណ្ដាលមកពីមូលហេតុមួយនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មិន​ថា​យើង​មិន​ថា​គេ​ទេ ឲ្យ​តែ​ឃើញ​កូន​ទើប​នឹង​កើត​យំ​ខ្លាំង លួង​យ៉ាង​ម៉េច​ក៏​មិន​បាត់ ច្បាស់​ជា​ឆ្លេឆ្លា​ភ័យ​ខ្លាច​កូន​មាន​បញ្ហា​អី​មិន​ខាន។ ប៉ុន្តែ គ្រូពេទ្យ​ប្រាប់​ថា ពេល​ខ្លះ​កូន​យំ​ខ្លាំង​គ្រាន់​តែ​អា​អូន​ចុក​ពោះ បញ្ហា​តូច​តាច​ប៉ុណ្ណោះ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ពន្យល់​ឲ្យ​ដឹង​ថា ការ​ចុក​ពោះ​នៅ​លើ​ទារក ឬ​ហៅ​ថា​ Colic ជា​អាការៈ​ចុក​ពោះ​កើត​ឡើង​លើ​ទារក​តូច​មាន​អាយុ​ចាប់​ពី ២-៥ សប្ដាហ៍ ហើយ​វា​​មាន​រយៈ​លើស​ពី ​៣​ម៉ោង/ថ្ងៃ ឬ​ ៣ថ្ងៃ/សប្ដាហ៍ ។ អាការៈ​ចុក​ពោះ​បែប​នេះ ភាគ​ច្រើន​បាត់​ទៅ​វិញ​ពេល​អា​អូន​មាន​អាយុ​ ៣-៤​ខែ។ “ចំពោះ​ទារក​ដែល​ចុក​ពោះ រហូត​ដល់​យំ​ខ្លាំង យើង​លួង​អត់​បាត់ មិន​មែន​បញ្ជាក់​ថា កូន​មាន​ជំងឺ​អី​មួយ​ទេ។ ជា​ទូទៅ គឺ​អា​អូន​មាន​សុខភាព និង​លូតលាស់​ធម្មតា គ្រាន់​តែ​រំខាន​ដោយ​ការ​ចុក​ពោះ​ប៉ុណ្ណឹង​ឯង"។ ទាក់​ទង​នឹង​បញ្ហា​ចុក​ពោះ នៅ​មិន​ទាន់​មាន​មូលហេតុ​ច្បាស់​លាស់​អាច​បញ្ជាក់​ពី​អាការៈ​ចុក​ពោះ​នេះ​ទេ តែ​គ្រូពេទ្យ​សង្កេត​ឃើញ​ថា មាន​កត្តា​ជំរុញ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កូន​ចុក​ពោះ៖ - ប្រព័ន្ធ​រំលាយ​អាហារ​កូន​នៅ​ខ្ចី - អាលែកហ្សី​ទឹក​ដោះ​គោ - ម៉ាក់​ៗ​ញ៉ាំ​ចំណី​អាហារ​ទាស់ (ចំពោះ​ម្ដាយ​ដែល​បំបៅ​ដោះ​កូន) - ខ្យល់​ចូល​ពោះ ជាដើម។ វេជ្ជបណ្ឌិត​ជំងឺ​ក្មេង​រូប​នេះ​បន្ត​ថា អាការៈ​ចុក​ពោះ​នេះ​ច្រើន​កើត​នៅ​វេលា​ដដែលៗ ជា​ពិសេស​ពេល​ល្ងាច។ […]


ការថែទាំទារក

ដោះស្រាយបញ្ហាកូនបៅរួច ក្អែ ឬក្អួតមកវិញ តាមវិធីប៉ុន្មាននេះ

កូនបៅឆ្អែត ចេះតែក្អែ ឬក្អួតមកវិញ ជាកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប។ វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារបានណែនាំម៉ាក់ប៉ាទាំងអស់ ជាពិសេសស្ត្រីទើបមានកូនដំបូងឲ្យប្រុងប្រយ័ត្ននៅពេលបំបៅដោះកូនរួច ព្រោះបើមិនបានមើលកូនអាចក្អែចេញមកវិញ រហូតឈ្លក់ចូលច្រមុះទៀតផង។ [embed-health-tool-baby-poop-tool] លោកបានបន្ថែមទៀតថា បញ្ហាទារកដែលបៅរួចក្អែរនេះ ជួបញឹកញាប់ចាប់តាំងពីកើតភ្លាម រហូតដល់អាយុ ៤ ខែ។ ចំពោះមូលហេតុវិញអាចមកពីកូនបៅឆ្អែតជ្រុល បំបៅកូនខុសបច្ចេកទេស និងកូនមានបញ្ហាសាច់ដុំក្រពះតូចត្បៀតជាដើម។ វេជ្ជបណ្ឌិតដែលបម្រើការនៅមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងទៀតថា ដើម្បីជួយកូនបៅរួច ទឹកដោះធ្លាក់ចុះទៅក្រោមអស់ ហើយលែងសូវក្អែទៀត អាចសាកល្បងគន្លឹះងាយៗដូចខាងក្រោម៖ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! - កូនដែលបៅទឹកដោះគោ ត្រូវលើកមកបំបៅឲ្យក្បាលខ្ពស់ជាងទ្រូង- ជ្រើសរើសរន្ធក្បាលដោះតូចល្មម ព្រោះបើធំពេកចេញច្រើនងាយនឹងក្អែមកវិញ - កុំដាក់ផ្ដេកពេលបំបៅ (ទឹកដោះគោ) - កុំស្លៀកពាក់តឹងពេក ពេលកូនបៅ - បៅរួចកុំដាក់ឲ្យដេកភ្លាម ត្រូវរឹត ឬទះខ្នងតិចៗដើម្បីឲ្យទឹកដោះធ្លាក់ទៅឲ្យអស់ - ពេលបំបៅត្រូវស្ងប់ស្ងាត់ ព្រោះបើមានការរំខាន ឬភិតភ័យកូនអាចលេបខ្យល់ជាមួយទឹកដោះ ហើយនឹងក្អែចេញវិញហើយ - ព្យាយាមកុំឲ្យទារកឃ្លានខ្លាំងពេក ចាំឲ្យម៉ឹម - ស្រាយរបស់រុំនៅពោះ ហើយកុំសង្កត់ពោះខ្លាំងនោះឡើយ ព្រោះពេលតឹងពោះ ទឹកដោះនឹងច្រាលចេញមកវិញ - មិនត្រូវឲ្យគេងផ្កាប់ ពេលបៅរួច - កូនកើតជំងឺផ្ដាសាយ តឹងច្រមុះ ពេលបៅរួចក៏បណ្ដាលឲ្យក្អែមកវិញដែរ - […]


ការថែទាំទារក

ទឹកដោះគោកូនបៅមិនអស់គួរចាក់ចោល កុំទុកឲ្យបៅបន្ត

ការ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ទោះមានគុណសម្បត្តិ​មួយ​ចំនួនមែន តែជា​រឿង​ពិបាក​ ចំណាយ​ពេលក៏​ច្រើន នឿយហត់ និង​បញ្ហា​កង្វះ​អនាម័យ។ ក្នុង​នោះ​វេជ្ជបណ្ឌិត ហ៊ាង រតនា ​ណែនាំ​ថា​ក្រោយ​កូន​បៅ​រួច​ត្រូវ​ប្រញាប់​ចាក់ចោល​ភ្លាម ទោះ​នៅ​សល់​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មាន​ម៉ាក់​ៗ​មួយ​ចំនួន​​កូន​បៅ​ទឹក​ដោះ​គោ​សល់​ហើយ មិន​ព្រម​ចាក់ចោល​ឡើយ​ដោយ​ទុក​ឲ្យ​បៅ​នៅ​ពេល​បន្ទាប់​ទៀត។ ទង្វើ​បែប​នេះ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ទារក ព្រោះ​ទឹក​ដោះ​គោ​ដែល​នៅ​សេសសល់​អាចក​កើត​ជា​បាក់តេរី​ឡើង ក្រោយ​សល់​យូរ​ម៉ោង។ ទោះ​ជា​សល់​មិន​យូរ​ក៏​ដោយ ព្រោះពេល​ខ្លះ​ក្រោយ​កូន​បៅ​រួច យើង​មិន​បាន​គ្រប​ឲ្យ​បាន​ជិត​ល្អ ដោយសារ​ជាប់​រវល់​មើល​កូន ហើយ​រុយ​ ឬសត្វល្អិត​ផ្សេងទៀត​ក៏រោម ឬ​មាន​កម្ទេចកំទីធូលីប៉ើងមកជាប់។ ក្រោយសត្វ​រុយ​​ទុំ និង​រោម​របស់កខ្វក់ នៅ​ពេល​វា​មកទុំ​លើ​ក្បាល​ដប​កូន​បៅ​ ជាតិ​កខ្វក់ដែល​បន្សល់​ទុក​ដោយ​រុយនោះ ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុងមាត់កូន ឆ្លងកាត់​បំពង់ក ​ក្រពះ-ពោះវៀន​កូន ​អាច​បណ្ដាល​ឲ្យក្អួត ​រាករូស ឬ​មេរោគ​បង្ក​ទៅ​ជា​​រលាក​បំពង់ក​ទៅ​វិញ។ មួយ​វិញ​ទៀត​ទឹក​ដោះ​គោ​ក្រោយ​ឆុង​រួច អាច​យក​ទៅ​​ទុក​នៅ​កន្លែង​ស្អាត ​មាន​សីតុណ្ហភាព​ធម្មតា ឬ​​ក្នុង​ទូទឹកកក​បាន​ត្រឹម ១-១ ម៉ោង​កន្លះ​​ប៉ុណ្ណោះ។ ដូចនេះ​ទោះ​សល់​តិច​ច្រើន យូរ ឆាប់ គួរតែ​ចាក់ចោល និង​ឆុង​កំប៉ុង​ថ្មី​ដែល​លាង​សម្អាត​រួច ទើប​មាន​សុវត្ថិភាព​ជាង។


ការថែទាំទារក

ស្បែក​ពស់ ជំងឺ​ស្បែក​ម៉្យាង​ពី​កំណើត អាច​បង្ក​គ្រោះ​ថ្នាក់​ខ្ពស់​ដល់​ជីវិត​កូន

ធម្មតា យើង​មិន​សូវ​ជា​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​ស្បែក​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា វា​មិន​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​អី​ទៅ​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​ជំងឺ​ស្បែក​មួយ​ប្រភេទ​កើត​លើ​ទារក​ពី​កំណើត​ដែល​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អា​អូន​ខ្ពស់​មែន​ទែន។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ​ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ឲ្យ​ដឹង​ថា ជំងឺ​ស្បែក​នោះ ជា​ជំងឺ​ពី​កំណើត​ដែល​គេ​ហៅ​ថា Harlequin Ichthyosis ឬ​ប្រជាជន​យើង​ហៅ​ថា ស្បែក​ពស់ ឬ​ស្បែក​ស្រកា​ត្រី។ ជំងឺ​ស្បែក​ពី​កំណើត​នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាងជំងឺ​ស្បែក​ដទៃ​ដែល​កើត​លើ​ក្មេង។ លោក​បន្ត​ថា ជំងឺ​ស្បែក​ពស់ ឬ​ស្រកា​ត្រី​នេះ កើត​ឡើង​បាន​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ពី​កំណើត និង​ការ​បម្រែបម្រួល​ក្រូម៉ូសូម​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ (ឬ​គេ​ហៅ​ថា ខូច​ប្រូតេអ៊ីន A12)។ ស្បែក​របស់​ទារក​ដែល​មាន​ជំងឺ​នេះមាន​សភាព​រឹង តឹង ហើយ​ប្រេះៗ ប្រៀប​បាន​នឹង​ស្រកា​ត្រី​ដែរ។ ភាគ​ច្រើន​ទារក​ដែល​មាន​បញ្ហា​ស្បែក​ពស់​នេះ តែង​កើត​មក​មិន​គ្រប់​ខែ បូក​រួម​ទាំង​បញ្ហា​ស្បែក​តឹង​ផង​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​អា​អូន​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា៖ - ភ្នែក​បិទ​មិន​ជិត - ពិបាក​បៅ​ដោះ​ - ដៃ​ជើង​តូចៗ តែ​មាន​សភាព​ហើម - ពិបាក​ដក​ដង្ហើម - ខ្វះ​ជាតិ​ទឹក - ស្បែក​ងាយ​ឆ្លង​មេរោគ - មាន​សីតុណ្ហភាព​រាង​កាយ​ទាប។ល។ លោក​បន្ត​ថា ដោយ​សារ​តែ​ជំងឺ​ស្បែក​ Harlequin Ichthyosis​ នេះ​ធ្ងន់ធ្ងរ មាន​ទារក​តិច​ណាស់​ដែល​កើត​ជំងឺ​នេះ​ហើយ អាច​រស់​នៅ​លូត​លាស់​បាន​ដល់​ធំ​ពេញ​វ័យ។ ត្បិត​តែ​ជំងឺ​នេះ​ជា​ជំងឺ​កម្រ​មែន ប៉ុន្តែ​នៅ​កម្ពុជា​យើង​ក៏​ឧស្សាហ៍​ជួប​ប្រទះ​នៅ​តាម​មន្ទីរពេទ្យ ឬ​សម្ភព​នានា​ដែរ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា អា​អូន​ដែល​មាន​ស្បែក​ប្រភេទ​នេះ […]


ការថែទាំទារក

រវាងកូនបៅទឹកដោះម្ដាយ និងបៅទឹកដោះគោ មួយណាក្អែញឹកញាប់ជាង?

ក្រោយ​កូន​បៅ​រួច​មាន​អាការៈ​ក្អែ គឺជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​យើង​ជា​អាណាព្យាបាល ហើយ​ក្នុង​នោះ​អ្នក​ដែល​ឲ្យ​កូន​បៅ​ម្សៅ​ទឹកដោះ​គោ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ច្រើន រហូត​មាន​សំណួរ​សួរ​ថា ររវាង​កូន​បៅ​ទឹកដោះ​ម្ដាយ និង​បៅ​ទឹកដោះគោ មួយ​ណា​ក្អែ​ញឹក​ញាប់​ជាង? ចំពោះ​បញ្ហា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ​បាន​បកស្រាយ​ថា បញ្ហា​បែប​នោះ​មិន​ត្រឹមត្រូវ ១០០ ភាគរយ​ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ចិញ្ចឹម​សម្បូរ​បែបដែល​ល្អ​ចំពោះ​កូន​ពិត​មែន ហើយ​ពេល​កូន​បៅ​ទៅ​មិន​សូវ​មាន​បញ្ហា​ក្អែច្រើន​ ដូច​ករណី​កូន​បៅ​ទឹក​ដោះ​គោ​មែន។ លោក​បន្ត​ទៀត​ថា ដោយសារ​តែ​នៅ​ក្នុង​ម្សៅ​ទឹក​ដោះ​គោមានជាតិស្ករដែលមិនងាយបំបែកបានល្អ ដូចនេះ​វា​ងាយ​នឹង​ធ្វើឲ្យ​មាន​សញ្ញា​ក្អែ​ផង ហើយ​ងាយ​នឹង​ធ្វើឲ្យ​មាន​ខ្យល់​ក្នុង​ក្រពះ-ពោះវៀន​កូន​តូច​ផង ជា​កត្តា​រុញ​ឲ្យ​ទឹក​ដោះ​ចេញ​មក​ក្រៅ​វិញ​ច្រើន​ជាងកូន​បៅ​ទឹកដោះម្តាយ។ វេជ្ជបណ្ឌិត​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​រូប​នោះ​បន្ថែម​ថា ទឹកដោះ​ម្ដាយ​ងាយ​ក្នុង​ការ​បឺតស្រូប ហើយ​គ្មាន​ប្រតិកម្ម។ ដូចនេះ​ហើយ​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ក្អែ​នោះ​បាន​មួយ​កម្រិត​ដូច​គ្នា។ ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​តែងតែ​លើក​ទឹក​ចិត្ត​ឲ្យ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​តែ​មួយ​មុខ​គត់​ឲ្យ​បាន​យ៉ាង​ហោចណាស់​រយៈពេល ៦ ខែ។


ការថែទាំទារក

ពិតអត់ ស្បែក​ទារក​ឡើង​ប្រេះ និង​របក​អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​?

ទារក​គ្រប់​រូប​ទាម​ទារ​ឲ្យ​ការ​យក​ជិត​ទុក​ដាក់ និង​ថែ​ទាំ​ពី​យើង​ច្រើន ព្រោះ​អា​អូន​នៅ​ខ្ចី​មែន​ទែន ងាយ​នឹង​ប្រឈម​ការ​ឆ្លង​មេរោគ​បណ្ដាល​ឲ្យ​ទៅ​ជា​ឈឺ​ជា​ដើម។ ក្នុង​នោះ មាន​ទារក​មួយ​ចំនួន​កើត​មក ជួប​បញ្ហា​នៅ​លើ​ស្បែក ដូច​ជា​របក​ស្បែក​ទាំង​ផ្ទាំងៗ រហែក​ស្បែក។ល។ បើ​អា​អូន​នៅ​តូច​ចឹង ជួប​បញ្ហា​នេះ អាច​បណ្ដាល​មក​ពី​ការ​រោល​ទឹក​ភ្លោះ​អត់? ទាក់​ទង​នឹង​បញ្ហា​នេះ ​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ករណី​ទារក​កើត​មក​របក​ស្បែក​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​ជួប​ប្រទះ​ញឹក​ញយ​ដែរ ហើយ​ការ​របក​ស្បែក​របស់​ទារក​មិន​ដូច​គ្នា​ទេ។ ប៉ុន្តែ​ចំពោះ​ករណី​ដែល​ថា កូន​មាន​បញ្ហា​របក​ស្បែក ដោយ​សារ​រោល​ទឹក​ភ្លោះ​នោះ គឺ​គ្មាន​ទេ ព្រោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ជួយ​ចិញ្ចឹម ក៏​ដូច​ជា ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ។ ដូច​នេះ ការ​ដែល​កូន​មាន​បញ្ហា​របក​ស្បែក​មិន​មែន​ដោយ​សារ​តែ​ទឹក​ភ្លោះ​ទេ។ “បញ្ហា​ស្បែក​ដែល​ទារក​ទើប​កើត​ជួប​ប្រទះ​នឹង ខាង​ពេទ្យ​ជួប​ច្រើន​ហើយ តែ​បញ្ហា​អស់​នោះ​មិន​មែន​កើត​ដោយ​សារ​ទឹក​ភ្លោះ​ទេ។ ករណី​ដែល​របក​ស្បែក​ទារក​ទើប​កើត មិន​ទាក់​ទង​នឹង​ទឹក​ភ្លោះ បើ​មាន​អ្នក​យល់​បែប​នេះ អាច​ដោយ​សារ​គាត់​មិន​មាន​ជំនាញ​ច្បាស់​លាស់ ឬ​គាត់​ប្រើ​ពាក្យ​ខុស​បច្ចេកទេស​ពេទ្យ។" លោក​បន្ត​ថា ជួន​កាល អា​អូន​របក​ស្បែក​អាច​គ្រាន់​តែ​ជា​ករណី​ស្រាល ដែល​ឆ្លង​មេរោគ​ពី​ម្ដាយ​ដូច​ជា ម្ដាយ​មាន​ជំងឺ​ឆ្លង ឬ​ឆ្លង​តាម​មេរោគ​តាម​ទ្វារ​មាស​ម្ដាយ​។ល។ ក្នុង​ករណី អា​អូន​របក​ស្បែក​តិច​តួច វា​អាច​គ្រាន់​តែ​ជា​ជំងឺ​សើ​ស្បែក​នៅ​លើ​ក្មេង​ប៉ុណ្ណោះ។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នេះ បញ្ជាក់​ថា ចំណែក​ករណី​ខ្លះ​វិញ​ទៀត ទារក​កើត​មក​មាន​បញ្ហា​របក​ស្បែក​ទាំង​ផ្ទាំងៗ ដែល​វា​បង្ក​ឡើង​ដោយ​ខុស​ក្រូម៉ូសូម​ពី​កំណើត ហើយ​ជំងឺ​ប្រភេទ​នេះ​ពិបាក​ក្នុង​ការ​ជួយ​ទារក និង​មាន​ជំងឺ​ស្បែក​ពី​កំណើត​មួយ​ប្រភេទ​ទៀត​ដែល​យើង​ភាគ​ច្រើន​ហៅ​ថា ស្បែក​ពស់ (Harlequin Ichthyosis) ជា​ជំងឺ​កម្រ កើត​នៅ​លើ​ស្បែក​ទារក​ពី​កំណើត​តែ​ម្ដង។


ការថែទាំទារក

កូនតូចកើតអាចម៍ក្របីមកពីអី? កើតច្រើនអាចមានបញ្ហាទេ?

បញ្ហា​អាចម៍​ក្របី​លើ​ក្បាល​កូន​តូច​ៗ​មាន​បញ្ហា​អាចម៍​ក្របី ពិតជា​គួរឲ្យ​ឈឺក្បាល​សម្រាប់​ម៉ាក់ប៉ា​ខ្លាំង​ណាស់។ ដូចនេះ​ហើយ​បាន ជា​ម៉ាក់ប៉ា​ជាច្រើន​ស្វែង​រក​មធ្យោបាយ​កម្ចាត់​អាចម៍​ក្របីនោះ​ចេញ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ស្នាម​អាចម៍​ក្របី​នោះ វា​គ្មាន​ផល​រំខាន ឬ​ធ្វើឲ្យ​រមាស់ និង​ឈឺចាប់​ចំពោះ​កូន​តូច​ឡើយ​ទេ។ តែ​វា​បាន​ធ្វើឲ្យ​បាត់បង់​ត្រឹម​សោភណភាព​កូន​ប៉ុណ្ណោះ​ឯង ហើយ​វា​នឹង​ចាប់ផ្ដើម​ធូរស្រាល​មក​វិញ ទោះ​ជា​គ្មាន​ការ​ព្យាបាល​ក៏​ដោយ​ក្នុង​រយៈពេល ២-៣ សប្តាហ៍ ឬ​ច្រើន​ខែ​បន្ត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បញ្ជាក់​ថា ការ​លាង​សក់ និង​ស្បែក​ក្បាល​របស់​យើង​ថ្នម​ៗ​ដោយ​ប្រើ​សាប៊ូ​កក់​សក់​ទារក​នោះ អាច​ជួយ​ការពារ​កុំ​ឲ្យ​មាន​ស្នាម អាចម៍​ក្រមី​ថែមទៀត។ មូលហេតុ​នាំឲ្យ​ក្មេង​កើត​អាចម៍​ក្របី​នេះ ព្រោះ​ម៉ាក់​ៗ​មួយ​ចំនួន​នៅ​ប្រើ​របៀប​ចាស់​បុរាណ ដោយ​យក​ប្រេង​កូឡា ឬ​ប្រេង​ខ្យល់ ពន្លៃ ឬ​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​លាប​លើ​បង្ហើយ​កូន ដើម្បី​ឲ្យ​ឆាប់​រឹង។ ការ​លាប​របស់​អស់​ទាំង​នោះ​ក៏​អាច​បណ្ដាល ឲ្យ​កើត​ទៅ​ជា​ផ្សិត​ផង​ដែរ។ ការ​លាប​ប្រេង​កូឡា​នៅ​បង្ហើយ មិន​ត្រឹម​តែ​អាច​បង្ក​ជា​អាចម៍​ក្របី​នោះ​ទេ វា​ថែម​ទាំង​អាច​ជ្រាប​តាម​ស្បែក​ចូល​ទៅ​ក្នុង​ខួរក្បាល និង​ធ្វើឲ្យ​ខូច​កោសិកា​ខួរ​ក្បាល។


ការថែទាំទារក

កូនអាយុក្រោម ​៦ ខែ​ ឲ្យ​ញ៉ាំ​ទឹក​ក្រូច​ច្របាច់​ពេល​ទល់​លាមក​បានអត់?

យើង​ជា​ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា ទារក​តូចៗ​ដែល​ទើប​កើត​មក​ទាំង​រាង​កាយ និង​សរីរាង្គ គឺ​នៅ​ខ្ចី​នៅ​ឡើយ។ ជួន​កាល ទោះ​បៅ​ដោះ​ម្ដាយ ឬ​បៅ​ទឹក​ដោះ​គោ អា​អូន​ងាយ​នឹង​ប្រឈម​បញ្ហា​រាក ឬ​ទល់​លាមក​ជាដើម តែ​បើ​ទារក​តូច មិន​ទាន់​គ្រប់​៦ខែ ពេល​ទល់​លាមក យើង​អាច​ឲ្យ​ញ៉ាំ​ទឹក​ក្រូច​បន្តិច ដើម្បី​សម្រួល​ដល់​អា​អូន​ទេ? ជា​ធម្មតា ទារក​ដែល​មិន​ទាន់​គ្រប់​៦​ខែ ពេទ្យ​មិន​ណែនាំ​ឲ្យ​អា​អូន​ញ៉ាំ​អ្វី​ផ្សេង ក្រៅ​ពី​បៅ​ទឹក​ដោះ​ម្ដាយ ឬ​ទឹក​ដោះ​គោ​ទេ ព្រោះ​ប្រព័ន្ធ​រំលាយ​អាហារ​ទារក​នៅ​ខ្ចី។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្រ្តី។ ផ្ទុយ​ទៅ​វិញ ក្នុង​ករណី​ដែល​អា​អូន​មាន​បញ្ហា​ទល់​លាមក យើង​ត្រូវ​មើល​ទៅ​តាម​ទារក​ថា​តើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ ឬ​បៅ​ទឹក​ដោះ​គោ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ត្រូវ​ប្រាកដ​ថា អា​អូន​មាន​បញ្ហា​ទល់​លាមក​មែន ឬ​គ្រាន់​តែ​ពិបាក​ជុះ​ចេញ​មក។ បើ​អា​អូន​ធ្លាប់​បៅ​ទឹក​ដោះ​គោ ឬ​ទឹក​ដោះ​ពពែ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ហើយ​កូន​មាន​បញ្ហា​ទល់​លាមក យើង​អាច​ឲ្យ​អា​អូន​ញ៉ាំ​ទឹក​ក្រូច​ច្របាច់ ឬ​ទឹក​ក្រូច​ពោធិ៍សាត់​អ៊ី​នឹង​បាន ដោយ​ត្រូវ​បន្តក់​តិចៗ​ឲ្យ​អា​អូន​ញ៉ាំ ឬ​អាច​ឲ្យ​អា​អូន​ញ៉ាំ​ពី១-២ស្លាប​ព្រា​កាហ្វេ​បាន ដើម្បី​ជួយ​សម្រួល​អាការៈ​អាអូន។ ប្រ​សិន​បើ​អា​អូន​បៅ​ដោះ​ម្ដាយ​សុទ្ធ​មិន​មាន​លាយ​ឡំ​ជា​មួយ​ទឹក​ដោះ​គោ​ទេ ពេទ្យ​មិន​ណែនាំ​ឲ្យ​ផ្ដល់​ទឹក​ក្រូច ឬ​អ្វី​ផ្សេង​ឲ្យ​អា​អូន​ញ៉ាំ​ទេ ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ ពោល​គឺ​ថា បើ​អា​អូន​បៅ​ដោះ​ម្ដាយ​ក្ដៀន ពេទ្យ​អាច​ប្រាប់​ឲ្យ​ម៉ាក់​ៗ​បន្ត​បំបៅ​ដោះ​កូន រហូត​ទាល់​អា​អូន​ស្រួល​ឡើង​វិញ។ វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់​ថា ចំពោះ​ការ​បន្តក់​ទឹក​ក្រូច ឲ្យ​អា​អូន​ញ៉ាំ​នោះ វា​មិន​មែន​មាន​ប្រសិទ្ធភាព​គ្រប់​ក្មេង​ទេ មាន​ក្មេង​ខ្លះ​អាច​ជួយ​សម្រួល​បញ្ហា​កូន​បាន ខ្លះ​ទៀត​អាច​កាន់​តែ​ធ្វើ​ទុក្ខ​ឲ្យ​កូន​លើស​ដើម​វិញ។ លោក​បន្ត ក្នុង​ករណី​ដែល​អា​អូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ