ការបំបៅដោះ

ការបំបៅដោះ - ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​ដែរ​សម្រាប់​ម៉ាក់ៗ​ត្រូវ​យល់​ដឹង អំឡុង​ពេល​ចាំបាច់ ក្នុង​ការ​លូតលាស់​របស់​កូនៗ។ ផ្នែក​នេះ នឹង​លម្អិត​បញ្ហា នានា និង​ដំណោះស្រាយ​ជូន

ចំណេះដឹងទូទៅ

ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]

ស្វែងរក ការបំបៅដោះ

ការបំបៅដោះ

ម៉ាក់ៗលេបថ្នាំពន្យារកំណើតពេលបំបៅដោះកូន អាចប៉ះពាល់អាអូនអត់?

ទោះ​បី​សម្រាល​កូន​រួច​ក៏​ដោយ ម៉ាក់ៗ​គ្រប់​រូប​នៅ​តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន ព្រោះ​វា​បម្លែង​ជា​ទឹក​ដោះ​សម្រាប់​កូន​បៅ។ តែ​បើ​ម៉ាក់ៗ​ចង់​ចាប់​ផ្ដើម​លេប​ថ្នាំ​ពន្យារ​កំណើត​ពេល​កំពុង​ឲ្យ​កូន​បៅ វា​អាច​ប៉ះពាល់​សុខភាព​ម៉ាក់ៗ ឬ​ធ្វើ​ឲ្យ​ពិបាក​ដល់​អា​អូន​ទេ? ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មិន​ចាំ​បាច់​លេប​ថ្នាំ​ពន្យារ​កំណើត​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ ពី​ព្រោះ​ការ​បំបៅ​ដោះ​កូន​ទៀង​ទាត់​ជា​វិធីសាស្ត្រ​ពន្យារ​កំណើត​មួយ​ទៅ​ហើយ។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ចង់​ប្រើ​ថ្នាំ​ពន្យារ​កំណើត គឺ​ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​ ៦សប្ដាហ៍ឬ លើស​នេះ​សិន ទើប​អាច​ចាប់​ផ្ដើម​លេប​ថ្នាំ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​សារធាតុ​អ័រម៉ូន។ នេះ​ដើម្បី​ឲ្យ​ប្រាកដ​ថា ម៉ាក់​ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​សម្រាប់​អា​អូន​បៅ ព្រោះ​ថ្នាំ ឬ​វិធីសាស្ត្រ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​អ័រម៉ូន​អាច​កាត់​បន្ថយ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់​ៗ​បាន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​បន្ត​ថា ថ្នាំ​ពន្យារ​កំណើត​ដែល​ផ្ទុក​សារធាតុ ប្រូចេស្ទីន (Progestin ) អាច​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​ម៉ាក់​ៗ​លេប​វា​ឲ្យ​ទៀង​ទាត់​ ១គ្រាប់/ថ្ងៃ ឬ​យប់។ ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន ព្រោះ​វា​មិន​បង្ក​ហានិភ័យ​អី​ទៅ​ដល់​ម្ដាយ ឬ​កូន​ទេ ទោះ​ពេល​ខ្លះ សារធាតុ​ប្រូចេស្ទីន​អាច​បម្លែង​ទៅ​ក្នុង​ទឹក​ដោះ​បាន​ក៏​ដោយ។ លើស​ពី​នេះ ស្ត្រី​មួយ​ចំនួន​ធំ​ឃើញ​បរិមាណ​នៃ​ទឹក​ដោះ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ខ្លះ​ទៀត​នៅ​ដដែល និង​មួយ​ចំនួន​តូច មាន​ការ​ថយ​ចុះ។ [embed-health-tool-baby-poop-tool] ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់ៗ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដែល​មាន​ផ្ទុក​សារធាតុ អេស្ត្រូចេន (Estrogen) ក៏​មិន​ទាន់​រក​ឃើញ​ថា​មាន​ផល​ប៉ះពាល់​ទៅ​លើ​ទារក​ឬ​ក៏​អត់​ដែរ ប៉ុន្តែ​វា​អាច​ប៉ះ​ពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​យើង។ ម៉ាក់​ៗ​ភាគ​ច្រើន​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ប្រភេទ​នេះ អំឡុង​ពេល​បំបៅ​ដោះ​កូន សង្កេត​ឃើញ​ថា […]


ការបំបៅដោះ

ទឹកដោះម្តាយច្របាច់ទុកបានប៉ុន្មានម៉ោង?

ទឹកដោះ​ម្តាយ​ល្អ​បំផុត​សម្រាប់​ទារក និង​កុមារ បែប​នេះ​ហើយ​ទើប​ម្តាយ​ដែល​ត្រូវ​ទៅ​បំពេញ​ការងារ​ឆ្ងាយ​ពី​កូន​ឆ្លៀត​ច្របាច់​ទឹក​ដោះ​ទុក​ឲ្យ​កូន​ម៉ឹម។ តើ​ទឹក​ដោះ​ម្តាយ អាច​ច្របាច់​ទុក​បាន​ប៉ុន្មាន​ម៉ោង? ហើយ​បើ​ទុក​ក្នុង​ទូ​ទឹក​កក ពេល​យក​កូន​ឲ្យ​ម៉ឹម​ចាំ​បាច់​កម្តៅ​ទេ? លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ឲ្យ​ដឹង​ថា ទឹក​ដោះ​ម្តាយ​អាច​ច្របាច់​ទុក​បាន ៨ ម៉ោង ក្នុង​សីតុណ្ហភាព​ធម្មតា ដោយ​ទុក​ក្នុង​កែវ ឬ​ពែង ដែល​ស្អាត មាន​គម្រប​បិទ​ជិត ឬ​មាន​ទម្រ​ជើង​មាន​ទឹក ការពារ​សត្វ​ល្អិត​វារ​ចូល។ "ទឹក​ដោះ​ម្តាយ​យើង​អាច​ទុក​បាន ៨ម៉ោង អ៊ីចឹង​យើង​គិត​ទៅ អ្នក​ម្តាយ​ទៅ​ធ្វើការ​ពេល​ព្រឹក ពេល​ល្ងាច​ត្រលប់​មក​ផ្ទះ​វិញ អ៊ីចឹង​យើង​នៅ​តែ​អាច​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​បាន ដោយ​មាន​យាយ ឬ​បងប្អូន​ជួយ​បញ្ចុក​កូន ដល់​ពេល​ម្តាយ​មក​ពី​ធ្វើការ​វិញ​អាច​ឲ្យ​កូន​បៅ​ដោះ​វិញធម្មតា"។ ចំពោះ​ការ​រក្សា​ទុក​ទឹកដោះ​នៅ​ក្នុង​ធុង ឬ​ទូទឹកក​វិញ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​រូប​នេះ អាច​បាន​រហូត​ដល់ ១២ម៉ោង តែ​បើ​សិន​ជា​យើង​រក្សា​ទុក​ទឹក​ដោះ​ក្នុង​ទូទឹកកក ពេលយក​មក​ឲ្យ​កូន​បៅ មិន​តម្រូវ​ឲ្យ​យក​ទៅ​កម្តៅ​ភ្លើង ឬទឹកក្តៅនោះ​ទេ។ "បើសិន​ជាគាត់​ដាក់​នៅ​ក្នុង​ទូ​ត្រជាក់ ហើយ​ចង់​យក​មក​ឲ្យ​កូន​បៅ គាត់​ត្រូវ​គិត​ថា ម៉ោង​ប៉ុន្មាន​គាត់​ឲ្យ​កូន​បៅ អ៊ីចឹង​ត្រូវ​យក​ចេញ​ពី​ទូ​ទឹកកក​មុន អាច​ដាក់​ក្រៅទូ ១ ម៉ោង ឬ​កន្លះ​ម៉ោង ដើម្បី​ឲ្យ​ទឹកដោះ​ត្រលប់​មក​សីតុណ្ហភាព​ធម្មតា​វិញ មិន​ត្រជាក់​ខ្លាំង"។ លោកស្រី​វេជ្ជបណ្ឌិត​ថា ដោយ​វិធី​ច្របាច់​ទឹកដោះទុកមាន​ច្រើន ប៉ុន្តែ​វិធី​ច្របាច់​ដែល​ល្អ​បំផុត​នោះ គឺ​ការ​ច្របាច់​ដោយ​ដៃ មិន​ចាំបាច់​ប្រើ​ឧបករណ៍​អី​នោះ​ទេ ព្រោះ​ឧបករណ៍​ខ្លះ​ទុយោ មាន​គន្លិក​គន្លាក់ […]


ការបំបៅដោះ

អាហារ​សម្បូរវីតាមីន K ល្អបំផុតសម្រាប់ម៉ាក់ៗបំបៅដោះកូន

សម្រាប់​ទារក​តូចៗ អាហារ​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​ផ្ដល់​សារធាតុ​ចិញ្ចឹម​នានា​ទៅ​ឲ្យ​អា​អូន​នោះ​គឺ​ទឹក​ដោះ​ម៉ាក់​ៗ។ ផ្ទុយ​ទៅ​វិញ ដ្បិត​ទឹក​ដោះ​ម្ដាយ​ជា​ថ្នាំ​ទិព្វ​របស់​ទារក តែ​ទឹក​ដោះ​ម្ដាយ​មិនសូវជាសម្បូរវីតាមីន K ទេ។ វីតាមីន​ K មាន​នាទី​ជួយ​ក្នុងកំណក​ឈាម ពោល​គឺ​វា​ជួយ​សម្រួល​ទៅ​ដល់​កន្លែង​ណា​ដែល​មានហូរ​ឈាម​​ក្នុង​រាង​កាយ។ បើ​អា​អូន​មិន​ទទួល​បាន​វីតាមីនKគ្រប់​គ្រាន់ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កង្វះ​វីតាមីន K នាំ​ឲ្យ​មាន​ការ​ហូរ​ឈាម ឬ​អាច​បណ្ដាល​ឲ្យ​កក​ឈាម​ក្នុង​ខួរ​ក្បាល​ទារក​បាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញា​ប័ត្រ​ពី​បារាំង។ ជា​ទូទៅ នៅ​ពេល​ដែល​ទារក​កើត​មក គ្រូពេទ្យ​នឹង​ចាក់​វីតាមីន K ឲ្យ​អា​អូន​គ្រប់​រូប ប៉ុន្តែ​ពេល​ខ្លះ​ការ​ចាក់​វីតាមីន​អាច​មិន​គ្រប់​គ្រាន់ ហើយ​ពេល​បៅ​ដោះ​ម្ដាយ​ក៏​មិន​សូវ​ជា​ជួយ​បញ្ហា​នេះ​ដែរ ព្រោះ​ទឹក​ម្ដាយ​មិន​សូវ​សម្បូរ​វីតាមីន​ K ដូច​នេះ​ម៉ាក់ៗ គួរ​តែ​បន្ថែម​អាហារ​ដែល​សម្បុរ​ទៅ​ដោយ​វីតាមីន K ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូច​ជា៖ - បន្លែ ៖ ត្រសក់ សាលាដ Broccoli ស្ពៃក្ដោប (និយាយ​រួម បន្លែ​បៃតងៗ) - ផ្លែឈើ ៖ ប៊ើរ គីវី ទំពាំង​បាយ​ជូរ​បៃតង... - សាច់ ៖ ត្រី ស៊ុត ថ្លើម (គោ ជ្រូក) ទ្រូងទា ។ល។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​បញ្ជាក់​ថា […]


ការបំបៅដោះ

ពិតអត់ ពេលព្រឹកព្រលឹម ម៉ាក់ៗសម្បូរទឹកដោះឲ្យកូនបៅជាងពេលណាផ្សេងៗ?

គ្នា​យើង​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ដែល​ទើប​សម្រាល​កូន​រួច ដោយសារ​ទឹក​ដោះ​ម្ដាយ​ជា​អាហារ​ល្អ​បំផុត​សម្រាប់​ទារក។ ដូច​គ្នា​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ម៉ោង ​៤-៥​ ព្រឹក​ព្រលឹម ជា​ពេល​ដែល​ម៉ាក់ៗ​សម្បូរ​ទឹក​ដោះ​ជាង​គេ។ តើអំឡុងវេលានេះ ពិតជាសម្បូរទឹកដោះឲ្យកូនបៅមែនឬ? បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន យើង​មិន​សម្គាល់​ទេ​ ពេល​ណា ឬ​ម៉ោង​ណា សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ​។ ជា​ទូទៅអំឡុង​ពេល​ពពោះ​បាន​៧​ខែ រាង​កាយ​របស់​ម្ដាយ​ចាប់​ផ្ដើម​ផលិត​ទឹក​ដោះ ហើយ​ក្រោយ​ម៉ាក់ៗ​សម្រាល​បាន​ពី ៣០-៦០​នាទី ម៉ាក់​ៗ​នឹង​មាន​ទឹក​ដោះ​ដំបូង​ឲ្យ​កូន​បៅ​ហើយ។ ផ្ទុយ​ទៅ​វិញ បើ​ម្ដាយ​នោះ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ត្រូវ​បំបៅ​កូន​ឲ្យ​បាន​ញឹក​ញាប់ ព្រោះ​វា​បញ្ជា​ទៅ​​ប្រព័ន្ធ​ប្រសាទ​ម្ដាយ​ឲ្យ​បញ្ចេញ​អ័រម៉ូន​​ ប្រូឡាក់ទីន ឲ្យ​ក្រពេញ​ទឹក​ដោះ​ផលិត​ទឹកដោះ​ឡើង​មក​ច្រើន។ មួយ​វិញ​ទៀត បើ​មិន​សម្បូរ​ទឹក​ដោះ​ឲ្យ​កូន​បៅ ម៉ាក់ៗ​អាច​ប្រើ​វិធី​ម៉ាស្សា​សុដន់ ដើម្បី​ជួយ​ឲ្យ​ទឹក​ដោះ​កើន​ឡើង តែ​ចៀសវាង​ប៉ះ​ពាល់​ទៅ​លើ​ចុង​សុដន់ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​មិន​ស្អាត ពេល​កូន​បៅ​អាច​ប៉ះពាល់​ដល់​កូន។ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ បន្ត​ថា ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​ដោះ​កូន ត្រូវ​ធ្វើ​ឲ្យ​អារម្មណ៍​ឲ្យ​ស្រស់​ស្រាយ ព្រោះ​កាល​ណា​ម៉ាក់ៗ​គិត​ច្រើន ឬ​មិន​សប្បាយ​ចិត្ត វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ​របស់​ម៉ាក់​ៗ​ដែរ។ "លើស​ពី​នេះ ម៉ាក់ៗ​ក៏​ត្រូវ​បំប៉ន​អាហារ​ឲ្យ​បាន​ច្រើន ញ៉ាំ​ទឹក ញ៉ាំ​ចំណី​ចំណុក​ឲ្យ​បាន​គ្រប់​មុខ លើក​លែង​តែ​អាហារ​ដែល​ធ្វើ​ឲ្យ​អាលែកហ្សី។ បើ​ធ្វើ​បែប​នេះ​បាន មិន​បាច់​ភ័យ​រឿង​អត់​ទឹក​ដោះ​ទេ ពេល​ណា​ក៏​មាន​ឲ្យ​កូន​បៅ​ដែរ។"


ការបំបៅដោះ

ស្រីៗទើបមានកូន ត្រូវដឹងអាការៈពេលកូនឃ្លាន មិនមែនឲ្យតែយំដឹងតែឃ្លាននោះទេ

ស្ត្រីដែល​កំពុងតែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម៉ាក់​ៗ​គេ ឬ​អ្នក​ទើប​តែ​មាន​កូន​ជា​លើក​ដំបូង ពេល​ឃើញ​កូន​តូចយំ​មាន​ច្បាស់ជាមានអារម្មណ៍​ភិតភ័យ​ណាស់ ព្រោះ​មិន​ដឹង​មាន​រឿង​អ្វី​កើត​ឡើង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ទារក​​យំ​បណ្ដាល​មកពី​មូលហេតុ​ច្រើន​ណាស់​ក្នុង​នោះ​មាន​ឃ្លាន ហើម​ពោះ សត្វ​ល្អិត​ទិច​ខាំ កន្ទបសើម និងឈឺ ឬមានអ្វីចូល​ត្រចៀក​ជាដើម។ ក្នុង​នោះ​អ្នក​ម៉ាក់​ថ្មីថ្មោង​មួយ​ចំនួន ដែល​មិន​ទាន់​មាន​បទពិសោធន៍​ថែទាំ​កូន ពេល​កូន​យំ​ភ័យ​ស្លន់ស្លោ​ខ្លាច​មាន​បញ្ហា​អ្វី​ធំដុំ ក៏​នាំ​ទៅ​រក​ពេទ្យ។ លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ទារក​មិន​ក្ដៅ​ខ្លួន គ្មាន​ស្នាម​របួស ហើយ​ពោះ​ក៏​ធម្មតា បញ្ជាក់​ថា​កូន​គ្រាន់​តែ​ឃ្លាន​ប៉ុណ្ណោះ។ ទារក​ទើប​នឹង​កើត​ត្រូវការ​បៅ​រៀងរាល់ ២ ឬយ៉ាងយូរ ៣ ម៉ោង​ម្ដង ព្រោះ​ក្រពះ​តូច​ងាយ​នឹង​ឆាប់​ឆ្អែត ហើយក៏ឆាប់​នោម​អស់​មក​វិញដែរ។ ដូចនេះ​ទារក​ភាគច្រើន​យំ​ ដោយសារ​ឃ្លាន​ជ្រុល ជាពិសេស​ពេល​យប់ បើ​ម៉ាក់​ៗ​គេង​ហួស​ម៉ោង​កំណត់​ត្រូវ​ងើបមកបំបៅ។ ខាងក្រោម​ជា​អាការៈ​ពេល​កូន​ឃ្លាន នឹង​បញ្ចេញ​ដូចជា៖ - យំ​ងាក​ក្បាល​ទៅ​រក​អ្វី​ដែល​ប៉ះ​ថ្ពាល់ - យំបណ្ដើរ​លិឍមាត់ ឬ​ដៃបណ្ដើរ - បិទ​បើក​ៗ​មាត់ - បៀមដៃ - ជញ្ជក់​ដៃ ឬ​កន្សែង សម្លៀកបំពាក់ - បង្វិល​ខ្លួន​ចុះ​ឡើង​ៗ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទារក​យំ​នៅ​ពេល​យប់ ដោយសារ​ឃ្លាន​ជ្រុល អារម្មណ៍​នឹង​មួម៉ៅ​ខ្លាំង យំ​ក៏​ខ្លាំង ហើយ​​​ពិបាក​លួង​ឲ្យ​បាត់​ណាស់។ ក្រៅពី​ឃ្លាន ការ​ងងុយ​ណាស់​ក៏​បណ្ដាល​ឲ្យ​កូន​យំ​ខ្លាំង និង​ពិបាក​ក្នុង​ការ​លួងលោម​ដូចគ្នា បែប​នេះ​ត្រូវ​កំណត់​ម៉ោង​គេង និង​បៅ​ឲ្យ​ត្រឹមត្រូវ […]


ការបំបៅដោះ

ក្មេងបៅទឹកដោះម្ដាយ មិនងាយកើតហឺតទេ

ហឺត ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្ដាល​ដោយ​ការ​រលាក​ផ្លូវ​ដង្ហើម​លេច​ជា​ការ​ក្អក ដក​ដង្ហើមឮសូរ​ងឺតៗ ឬ​ដង្ហក់​ញឹកញាប់។ ចំពោះ​ជំងឺ​ហឺត​នេះ​កើត​ឡើង​អំឡុង​វ័យ​ក្មេង ហើយ​មាន​គ្នា​យើង​មួយ​ចំនួន​ថា ទារក​ដែល​បៅ​ដោះ​ម្ដាយ មិន​ងាយ​នឹង​កើត​ជំងឺ​ហឺត​ដូច​ក្មេង​បៅ​ដោះ​គោ​ទេ ហើយ​គ្រូពេទ្យ​ជំនាញ​ក៏​បាន​យល់​ស្រប​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​ច្បាស់​ជា​មិន​ងាយ​កើត​ជំងឺ​នេះ​ជំងឺ​នោះ ដូច​ក្មេង​ដែល​បៅ​ទឹក​ដោះ​គោ​ទេ ក្នុង​នោះ​រួម​ទាំង​ជំងឺ​ហឺត​ដែរ។ ម៉្យាង​វិញ​ទៀត តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​ថា ទឹក​ដោះ​ម្ដាយ​ជួយ​កាត់​បន្ថយ​អាលែកហ្សី​នៅ​លើ​ក្មេង មិន​ត្រឹម​តែ​អាលែកហ្សី​ស្បែក​ទេ តែ​វា​ក៏​អាច​ជួយ​ដល់​អាលែកហ្សី​ផ្លូវ​ដង្ហើម​បាន​ដែរ។ លោក​ស្រី​បន្ត​ថា “តាម​ការ​សិក្សា​វិទ្យាសាស្ត្រ គេ​រក​ឃើញ​ថា ក្មេង​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​សុខភាព​រឹង​មាំ​ជាង​ក្មេង​បៅ​ទឹក​ដោះ​គោ ពី​ព្រោះ​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ មាន​អង់ទីករ​ច្រើន​ដែល​ផ្ដល់​មក​ឲ្យ​កូន​ដែល​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ"។ [embed-health-tool-baby-poop-tool] ដូច​គ្នា​នេះ​ដែរ ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ដែរ​ថា អា​អូន​មិន​បាន​បៅ​ដោះ​ម្ដាយ​ប្រឈម​នឹង​កើត​ជំងឺ​ហឺត​ប្រហែល​៥០% បើ​ធៀប​នឹង​ក្មេង​បៅ​ដោះ​ម្ដាយ​បាន​លើស​៦​ខែ។ ក្រៅ​ពី​នេះ ការ​បំបៅ​ដោះ​កូន មាន​អត្ថ​ប្រយោជន៍​ខ្ពស់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​ជំងឺ​ឆ្លង​លើ​ក្មេង ហើយ​ក៏​ជួយ​ម៉ាក់ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​មហារីក​ក្រពេញ​អូវែ ឬ​មហារីក​សុដន់​។ល។ ​ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម? បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?


ការបំបៅដោះ

ផ្តាច់ដោះកូន ម៉ាក់ៗធ្វើបែបនេះទើបសុដន់មិនឡើងរឹង ទៅជាឈឺ ឬលាសដោះ

ម៉ាក់ៗ​ភាគ​ច្រើន​ពេល​ផ្តាច់​ដោះ​កូន តែង​តែ​ជួប​បញ្ហា​លាស​ដោះ មាន​ន័យ​ថា សុដន់​ឡើង​តឹង រឹង ហើយ​ឈឺ ទៅ​ជា​គ្រុន​ស្រៀវ​ស្រាញ ដោយសារ​តែ​បរិមាណ​ទឹក​ដោះ​ឡើង​ចាល់ មិន​អាច​បញ្ចេញ​មក​ក្រៅ​បាន។ អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោកជំទាវ ប្រាក់ សោភ័ណនារី បាន​ឲ្យ​ដឹង​ថា ការ​ផ្តាច់​ដោះ​កូន ម្តាយ​មិន​អាច​ធ្វើ​គំហុក​ភ្លាមៗ ចង់​ឲ្យ​កូន​ឈប់​បៅ​ដោះ ឈប់​ភ្លាម​តែ​ម្តង មិន​ល្អ​នោះ​ទេ។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ពេល​ផ្តាច់​ដោះ​កូន ម្តាយត្រូវ​ព្យាយាម​ផ្តាច់​ដោះ​កូន​បន្តិច​ម្តងៗ ដោយ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ ដែល​រយៈ​សម​ស្រម​សម្រាប់​ផ្តាច់​ដោះ​កូន យ៉ាង​ហោច​ណាស់​ក៏​១ខែ​ដែរ ទម្រាំ​ផ្តាច់​បាន​ជា​ស្ថាពរ។ ការ​ពន្យារ​ពេល​ឲ្យ​កូន​បៅ​បន្តិច​ម្តងៗ បែប​នេះ​ទើប​ក្រពេញ​ទឹក​ដោះ​កាត់​បន្ថយ​ការ​ផលិត​បន្តិច​ម្តងៗដែរ មាន​ន័យ​ថា យើង​ធ្លាប់​ឲ្យ​កូន​បៅ​រៀងរាល់ ២-៣ ម៉ោង/ម្តង យើង​ត្រូវ​ពន្យារ​ពេល ៣-៤ ម៉ោង/ម្តង បន្ទាប់​មកត្រូវពន្យារ​បន្ថែមទៀត​ដល់​ទៅ៥ ឬ៦ ម៉ោង នោះ​ទើប​ការ​ផលិត​ទឹក​ដោះ​ថយ​ចុះ​ ឯ​ម្តាយ​ក៏​មិន​ជួប​បញ្ហា​លាស​ដោះ។ "ធម្មតា​ទឹក​ដោះ​កំពុង​ផលិត យើង​នឹក​ឃើញ​ចង់​ផ្តាច់​ថ្ងៃ​ហ្នឹង​ភឹង លែង​ឲ្យ​កូន​បៅ​សោះ អ៊ីចឹង​អ្នក​ផលិត (ដោះ) មាន​ដឹង​ឯណា ក្រពេញ​ទឹក​ដោះ​នៅ​តែ​ផលិត​មក​ទៀត ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហាលាស​ដោះ"។ លោកជំទាវ ប្រាក់ សោភ័ណនារី រៀបរាប់។ បើ​សិន​ជា​ម្តាយជួប​បញ្ហា​លាស​ដោះ ឡើង​រឹង តឹង​ហើយ​ឈឺ​នោះ ត្រូវ​យក​កន្សែង ឬ​ស្បៃ ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗមក​រុំ​ជុំវិញ​ដោះ […]


ការបំបៅដោះ

អាហារ និងភេសជ្ជៈទាំងនេះ ម៉ាក់ៗគួរចៀសវាង​​ញ៉ាំ​អំឡុង​ពេល​បំបៅ​ដោះ​កូន

អំឡុង​ពេល​ពពោះ ការ​រៀប​ចំ​របប​អាហារ​ឲ្យ​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ ជារឿង​ចាំ​បាច់​ម៉ាក់ៗ​ត្រូវ​ដឹង ខណៈ​ក្រោយ​សម្រាល ពោល​អំឡុង​ពេល​បំបៅ​កូន ម៉ាក់ៗ​ក៏​គួរ​តែ​ដឹង​អាហារ​ណា​គួរ​ញ៉ាំ អាហារ​ណា​មិន​គួរ​ញ៉ាំ​ដូច​គ្នា។ ខាង​ក្រោម​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាហារ ភេសជ្ជៈ គួរចៀសវាង​ពេល​បំបៅ​ដោះ​កូន។ ១- ពពួក​ត្រី​សមុទ្រ​មួយ​ចំនួន ពិត​ណាស់ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ និង​ប្រូតេអ៊ីន ដែល​សម្បូរ​ក្នុង​សាច់​ត្រី ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ និង​លូតលាស់​របស់​បេប៊ី​អំឡុង​ពេល​បៅ​ដោះ​ម៉ាក់ៗ។ យ៉ាង​ណា ត្រី​មួយ​ចំនួន ពិសេស​ពពួក​ត្រីសមុទ្រ ដូច​ជា​ត្រីដាវ (swordfish) និង​​ត្រី​សាបាក់ (king mackerel) គឺ​មាន​កម្រិត​ជាតិ​បារត​ខ្ពស់ ខណៈ​សារធាតុ​នេះ អាច​ចូល​ទៅ​ក្នុង​រាងកាយ​អូនៗ​តាម​រយៈ​ទឹក​ដោះ​ម៉ាក់ៗ ធ្វើ​ឲ្យ​អូនៗ​ប្រឈម​បញ្ហា​សុខភាព​ច្រើន។ តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​គួរញ៉ាំត្រី​ត្រឹម ១៧០ ក្រាម/មួយ​ពេល និង ២ ពេល/សប្តាហ៍ បាន​ហើយ។ បើ​គ្នា​យើង ចាំ​បាច់​ត្រូវ​តែ​ញ៉ាំ​សាច់​ត្រី ក៏​គួរ​ជ្រើស​ប្រភេទ​ត្រី​ដែល​មាន​ជាតិ​បារត​ទាប​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ពិសេស​ត្រីសាល់ម៉ុន ត្រី Trout (ស្រដៀង​ត្រី​ព្រួល)។ ២- កាហ្វេ និង​តែ រឿង​នេះ ស្តាប់​ទៅ​អាច​ពិបាក​បន្តិច​សម្រាប់​គ្នា​យើង​ចូលចិត្តញ៉ាំ​កាហ្វេ ប៉ុន្តែ​បើ​អាច​កាត់​បាន ត្រូវ​តែ​ទ្រាំ​អំឡុង​ពេល​បំបៅដោះ​អូនៗ។ បើ​ធ្វើ​មិន​បាន អាច​ផឹក​កាហ្វេ ឬ​តែក្នុង​កម្រិត​តិច​តួច​នៅ​ពេល​ព្រឹក […]


ការបំបៅដោះ

ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ

ម៉ាក់ៗ​ទាំង​អស់សុទ្ធ​តែ​ដឹង​ច្បាស់ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ ជា​រឿង​សំខាន់​បំផុត ប៉ុន្តែ​គ្នា​យើង​ខ្លះ ដោយ​សារ​ទឹក​ដោះ​មិន​គ្រប់​គ្រាន់ ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​កូន​បៅ​ម្សៅ​ដោះ​គោ​ជំនួស។ យ៉ាង​ណា បញ្ហា​មិន​សូវ​មាន​ទឹក​ដោះ មិន​មែន​គ្មាន​​ដំណោះ​ស្រាយ​ទេ ព្រោះ​អាហារ​មួយ​ចំនួន​សុទ្ធ​តែ​អាច​ជួយ​បង្កើត​ទឹក​ដោះ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ពពួក​ផ្លែឈើ​សាមញ្ញ ងាយ​ស្រួល​រក ប៉ុន្តែ​ជួយ​ម៉ាក់ៗ​មាន​ទឹក​ដោះ​គ្រប់​គ្រាន់​ឲ្យ​អូនៗ​មឹម។ ១- ល្ហុង (ល្ហុងខ្ចី) ពិតណាស់ មិន​មែន​មាន​តែ​ល្ហុង​ទុំទេ​ល្អនោះ ល្ហុង​ខៀវ (ល្ហុង​ខ្ចី) ក៏​ជា​ផ្លែឈើ​ល្អ​បំផុត ដែល​អាច​បង្កើន​ការ​ផលិត​ទឹក​ដោះឲ្យ​បាន​ច្រើន បើ​ទោះ​ជា​អំឡុង​ពេល​ពពោះ ល្ហុង​ខ្ចី​ត្រូវ​ហាម​មិន​ឲ្យ​ស្រីៗ​ញ៉ាំ​ក៏​ដោយ។ បើ​គ្នា​យើង​នៅ​តែប្រតិកម្មជាមួយ​​ល្ហុង​ខ្ចី ក៏​អាច​ញ៉ាំ​ល្ហុងទុំ​បាន ខណៈ​សកម្មភាព​របស់​ល្ហុង ស្មើ​ទៅ​នឹង​ភ្នាក់​ងារ​ជួយ​ជំរុញ​ការ​ផលិត​ទឹក​ដោះ តាម​រយៈ​ការ​ជំរុញ​កម្រិត​អ័រម៉ូត​អុក​ស៊ី​តូស៊ីន ដែល​ជា​អ័រម៉ូន​សំខាន់​ក្នុង​សកម្មភាព​រាងកាយ​ផលិត​ទឹក​ដោះ។ ល្ហុង​ខ្ចី ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារជាតិចិញ្ចឹម​យ៉ាង​ច្រើន​ថែម​ទៀត រាប់​បញ្ចូល​ទាំងពពួក​វីតាមីន A, B, C និង​វីតាមីន E។ អត្ថបទពាក់ព័ន្ធ៖ ដបទឹកដោះគោ មានគុណវិបត្តិទាំងនេះទៅលើក្មេង ចំណុចសំខាន់ពេលជ្រើសរើសទឹកដោះគោម្សៅល្អឲ្យកូនម៉ឹម ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត ម៉ឹមទឹកដោះគោសុខៗ ហេតុអីបែរជាកូនបៅលែងត្រូវវិញ? ដបទឹកដោះគោ មានដាក់សរសេរ BPA free អាចស្ងោរបានអត់? យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់? ២- ផ្លែបឺរី បឺរី […]


ការបំបៅដោះ

ទារកបានបៅទឹកដោះម៉ាក់ៗ មិនងាយឈឺជំងឺប៉ុន្មានមុខនេះឡើយ

កូន​ដែល​បាន​បំបៅ​ដោះ​កូន​ពិតជា​ល្អ​ខ្លាំង​ណាស់ ព្រោះ​អាច​ជួយ​ការពារ​កូន​ពី​ជំងឺ​ច្រើន​មុខ ពិសេស​ជំងឺ​ស្លេកស្លាំង។ នេះ​ជា​ការ​លើកឡើង​របស់​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ទៀត​ថា ទឹក​ដោះ​ម្តាយ​ពិតជា​សម្បូរ​ជីវជាតិ​គ្រប់គ្រាន់ ហើយ​កាលណា​កូន​បាន​បៅ​ទឹកដោះ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង​ជួយ​ឲ្យ​សុខភាព​រឹងមាំ​ កាត់​បន្ថយ​អត្រាមរណៈ​របស់​កុមារ​តូច​ៗ ព្រម​ទាំង​អាច​បង្ការ​ជំងឺ​ជាច្រើន​ដូចជា៖ - មិន​ងាយ​ទល់​លាមក - កម្រ​ឈឺពោះ​រាករូស - មិន​បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ - មិន​មាន​ជំងឺ​ខ្វះ​ជាតិ​ដែក ស្លេកស្លាំង - ទឹកដោះ​ម្ដាយ​មាន​សារធាតុ​ការពារ​ទប់ទល់​នឹង​មេរោគ ដែល​បណ្ដាល​ឲ្យ ក្អក ផ្ដាសាយ - អាច​សង្គ្រោះ​ជីវិត​កូន​ពី​ការ​ស្លាប់​ដោយ​ការ​ចម្លង​រោគ - ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​បាន​មួយ​ភាគ - គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ - ក្រពះ-ពោះវៀន មាន​សុខភាព​ល្អ។ មូលហេតុ​ដែល​ទឹកដោះ​ល្អ កូន​មិន​ងាយ​ឈឺ​មក​ពី​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន ដែល​ភាគ​​ច្រើន​ជា​ជាតិ​ខ្លាញ់ វា​សមស្រប​ទៅ​នឹង​ធម្មជាតិ​របស់​ក្មេង ពោល​គឺ​ជួយ​ចលនា​ពោះ​វៀន​ក្មេងៗ ធ្វើ​ឲ្យ​ក្មេង​បន្ទោរ​បង់​លាមក​ញឹក​ញាប់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ បញ្ជាក់​ថា ព្រោះ​តែ​ទឹកដោះ​យើង​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ដ៏​ល្អ​បែប​នេះ​ហើយ ទើប​កូន​លូតលាស់​បាន​ល្អ មិន​ងាយ​ឈឺថ្កាត់​ផ្ដេសផ្ដាស ដែល​នាំឲ្យ​ខួរក្បាល​ឆ្លាតវៃ និងទទួលបានលទ្ធផលល្អ​ក្នុង​វ័យ​សិក្សា។ លោក​ថែម​ទាំង​បាន​បញ្ជាក់​ថា កូន​ដែល​បៅ​ដោះ​របស់​ម៉ាក់​ៗ មិន​សូវ​មាន​ជំងឺ រឹងមាំ និង​ឆ្លាតវៃ ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ខ្លា ជាង​ទារក​បៅ​ម្សៅ​ទឹកដោះគោ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ