ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង - សម្រាល​​រួចរាល់ហើយ ការ​ថែទាំ​កូន​តាំង​ពី​កើត​រហូត​ដល់ ១២ខែ មិន​មែន​ជា​រឿង​ងាយ​ទេ ជា​ពិសេស​សម្រាប់​អ្នក​ខ្ចី​បទពិសោធន៍។ តើ​ទារកលូតលាស់ឆ្នាំដំបូង របស់​កូន​សម្លាញ់ ម៉ាក់ៗ​គួរ​ដឹង​ ឬ​ត្រៀម​អ្វី​ខ្លះ?

ចំណេះដឹងទូទៅ

ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]

ស្វែងរក ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង

មិនល្អទេ កូនថ្លោសខ្លាំង អាចមកពីម្តាយមានជំងឺមួយនេះពេលពពោះ (វីដេអូ)

កូន​ក្នុង​ផ្ទៃ​ថ្លោស​ជ្រុល អាច​មក​ពី កូន​ចាស់​ខែ ម៉ាក់ៗ​ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ ឬមិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ តែ​អ្វី​ដែល​បារម្ភ​បំផុត​នេះ គឺ​បណ្តាល​មក​ពី​ម៉ាក់ៗ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា ស្រ្តី​មួយ​ចំនួន​មិន​ទាំង​ចាប់​អារម្មណ៍​ថា ខ្លួន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ផង តែ​គ្រូពេទ្យ​គេ​អាច​សម្គាល់​បាន តាម​រយៈ​កូន ឲ្យ​តែ​កូន​កើត​មក​ថ្លោស​ខ្លាំង គឺ​សឹង​តែ​១០០% ម្តាយ​មាន​ជំងឺ​ទឹក​នោម​​ផ្អែមពេល​ពពោះ។



ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ៗថ្មីថ្មោងគួរដឹង អាហារ ៦ ប្រភេទនេះ មិនគួរ​ឲ្យ​កូន​អាយុក្រោម​ ១ ​ឆ្នាំញ៉ាំឡើយ​

បេប៊ី សំដៅលើអូនៗទើបនឹងកើត រហូតដល់អាយុ ១ឆ្នាំ ហើយការថែទាំអូនៗ ក៏មិនមែនជារឿងងាយស្រួលទេ ពិសេសអំឡុងពេលអូនៗចាប់ផ្តើមចេះញ៉ាំអាហារផ្សេងក្រៅពីទឹកដោះម៉ាក់ៗ ខណៈអាហារមួយចំនួន ពេទ្យហាមដាច់ខាតមិនឲ្យបេប៊ីញ៉ាំជាដាច់ខាត ថ្វីដ្បិត​ថា​ដល់អាយុ ៦ ខែ អូនៗ​អាច​ទទួលអាហារ​បន្ថែម (បបរខាប់គ្រប់គ្រឿង)​ ក្រៅពី​ទឹក​ដោះ​ម៉ាក់ៗ​ក៏​ដោយ។ អាហារទាំងនោះ “Hello គ្រូពេទ្យ” នឹងបញ្ជាក់នៅខាងក្រោមនេះ។ ១- ទឹកឃ្មុំ ទារកអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំទឹកឃ្មុំនោះឡើយ ទោះស្ថិតក្នុងទម្រង់អ្វីក៏ដូច (ទឹកឃ្មុំស្រស់ នំ ឬអាហារមានបញ្ចូលទឹកឃ្មុំ)។ ត្រូវចាំថា ទឹកឃ្មុំមិនល្អចំពោះបេប៊ីយើងឡើយ ព្រោះវាសម្បូរទៅដោយជាតិ Clostridium botulinum ដែលអាចបង្កទៅជាលម្អងជាតិ Botulinum។ លម្អងទាំងនេះ គឺជាជាតិពុលលាក់មុខ ធ្វើឲ្យប្រព័ន្ធសាច់ដុំអូនៗចុះខ្សោយ ធ្លាក់ចុះសមត្ថភាពជញ្ជក់ទឹកដោះ យំមិនឮ ទល់លាមក និងខ្សោយសាច់ដុំ អាចនឹងខ្វិន។ ទាំងនេះ គឺដោយសារប្រព័ន្ធផ្លូវពោះវៀនទារកមិនទាន់រឹងមាំ ដើម្បីប្រយុទ្ធជាមួយជាតិលម្អង និងជាតិពុលក្នុងទឹកឃ្មុំបាន។ អត្ថបទពាក់ព័ន្ធ៖ អាស៊ីដហ្វូលិក ជាអ្វី? សំខាន់ខ្លាំងប៉ុនណាសម្រាប់ស្ត្រី មុន និងកំពុងពពោះ? ចង់​ឲ្យ​កូន​កាន់​តែ​ឆ្លាត ម៉ាក់ៗកុំ​រំលង​អាហារ​ទាំង​នេះ ក្មេងកើតអូទីស្សឹម អាចវិវត្តមានជំងឺនេះ តាំងពីម្ដាយពពោះម្ល៉េះ ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន បន្លែ-ផ្លែឈើល្អៗ […]


ទារកលូតលាស់ឆ្នាំដំបូង

សញ្ញា ៦ នេះ បង្ហាញថាអូនៗអាយុមិនដល់មួយខួប​ចេះស្រឡាញ់ម៉ាក់ប៉ាហើយ

ទោះ​បីយើង​ប្រាថ្នាចង់ឮពាក្យ​ថា​ស្រឡាញ់ពីមាត់កូន​ ដែលនៅជាទារកនៅឡើយនោះ ខ្លាំង​ប៉ុនណាក៏ដោយ តែធាតុពិត​មិន​អាច​ទៅរួច​នោះ​ឡើយ​ តែប៉ាម៉ាក់​នៅតែ​អាច​ដឹងបាន​ថា​អូនៗ​មាន​ចិត្ត​ស្រឡាញ់​យើង​កម្រិត​ណាបាន​តាម​រយៈសកម្ម​ភាព​មួយ​ចំនួន​ដែរ​។ ១– ពេល​កូនខំសម្លឹង​ភ្នែក​ប៉ាម៉ាក់ ទារក​ចូល​ចិត្ត​ចង់​សម្លឹង​មើល​មុខ​ណាស់ ហើយ​មុខយើង​​គឺ​ជា​វត្ថុ​សំណព្វ​របស់​ពួក​គេ​។​ ការសម្លឹង​មិន​ដាក់​ភ្នែក​ប្រកប​ដោយ​អារម្មណ៍​នោះហើយ​​ ដែល​អូនៗ​ប្រើ​ដើម្បី​ទាញ​យក​សេចក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់ពី​ប៉ាម៉ាក់​ឲ្យ​មើល​ថែ​ទាំ​គេ ដែល​នេះ​គឺ​​ជា​សភាវ​គតិ​​របស់​សត្វ​​មាន​ជីវិត ​ដែល​ត្រូវ​​ធ្វើ​ឲ្យ​ក្លាយ​ជា​ទម្លាប់​ជា​ប្រចាំ​។​ អ្វី​ទាំង​នេះ​ក៏​ជា​ការ​ចាប់​ផ្តើម​នៃ​សេចក្តី​ស្រឡាញ់​របស់​កូន​​ចំពោះ​យើង​ ព្រោះ​ពួក​គេ​កំពុង​តែ​ស្គាល់​នូវ​សារៈ​សំខាន់​របស់​យើង​​នៅ​ក្នុង​ជីវិត​ពួក​គេ​។​ ២– ពេលទារកអាច​ស្គាល់ក្លិន​របស់យើង​ ទារក​អាច​ស្គាល់​អ្នក​មើល​ថែទាំ​ពួក​គេ​បានត្រឹម​​ក្នុង​រង្វង់​ប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ​​ ហើយ​អ្នក​មើល​ថែ​ទាំ​ទារក​នោះ​ហើយ ដែល​​​ជា​និច្ច​កាល​ជា​អាទិភាព​កំពូល​របស់​ទារក​​។​ បើ​និយាយ​ចំពោះ​អូនៗវិញ បើ​សិន​ជា​យើង​ឲ្យ​ជម្រើស​ចំពោះ​ក្លិន​កុលាប​មួយ​ចំនួន​ដែល​មាន​ក្លិន​ក្រអូប​​ និង​អាវយឺត​បែក​ញើស​​ប្រឡាក់​ទឹក​ដោះ​របស់ម៉ាក់ៗ​​ ទារក​នឹង​ជ្រើស​រើសអាវ​នោះ​គ្រប់​ពេល​ជា​មិន​ខាន។ សម្រាប់​ទារក​ គ្មាន​អ្វី​មាន​ក្លិន​ល្អ​ប្រសើរ​ជាង​ក្លិន​នៅជាប់​​ម្តាយ​របស់​ពួក​គេ​នោះ​ឡើយ​។​  អត្ថបទពាក់ព័ន្ធ៖  សុខភាពក្រពះ-ពោះវៀនកូនល្អ នឹងទទួលបានអត្ថប្រយោជន៍ច្រើន កូនឆ្លាតទៅបានដោយសារកត្តារួមផ្សំអីខ្លះ? មើលម៉េចទើបដឹងថាកូនឆ្លាត? វ័យប៉ុណ្ណេះ ខួរក្បាលពេញលូតលាស់ អ៊ីចឹងប៉ាម៉ាក់គួរធ្វើម៉េចខ្លះដើម្បីជួយឲ្យកូនឆ្លាត? កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ៣– ពេលទារកញញឹមដាក់យើង​ មនុស្ស​មួយ​ចំនួន​ស្មាន​​ថា​ការ​ញញឹម​ដំបូង​គេ​បំផុត​របស់​ទារក​គឺ​គ្រាន់​តែ​ជា​ការ​​រេ​ផ្លិច​ដោយ​អចេតនា​ប៉ុណ្ណោះ​។​ តាម​ពិត​​ការ​សិក្សា​​នា​ពេល​ថ្មីៗ​​នេះ​បាន​បង្ហាញ​​ថា​ការ​ញញឹម​របស់​ទារក​អាច​មាន​ន័យ​​ច្រើន​ជាង​នេះ​។​ ការ​ញញឹម​លើក​ទី​មួយ​របស់​ទារក​ប្រហែល​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​អស្ចារ្យ​បំផុត​។​ វា​គឺ​ជា​របៀប​ផ្ទាល់​របស់​ពួក​គេ​ក្នុង​ការ​និយាយ​ថា​ “កូន​ស្រឡាញ់​ម៉ាក់​”​។​ នៅ​ចន្លោះ​រវាង​អាយុ​ ៦ និង​ ៨ សប្តាហ៍​ យើង​អាច​ចាប់​បាន​ការ​ញញឹម​ពិត​ប្រាកដ​ដែលនោះ​ជា​​​ថ្ងៃដែល​ម៉ាក់ៗ​ប៉ាៗ​គិត​ថា​ជាថ្ងៃ​ដ៏​​ភ្លឺ​ស្រស់​ស្រាយ​មួយ​។​ ៤– ពេលទារកព្យាយាមនិយាយនឹងយើង ការ​និយាយ​រហ៊ឹមៗ​​ក្នុង​ដំណាក់​កាល​ដំបូងៗរបស់អូនៗ​ គឺ​សម្ដៅ​មក​លើ​ម៉ាក់ៗ ឬអ្នក​មើល​ថែទាំ​គេ​ហ្នឹង​ឯង ព្រោះអ្នក​ទាំង​នេះជា​មនុស្ស​ដែល​អូនៗ​ទុក​ចិត្ត​។ ភាសា​ដំបូងនេះ​នឹង​ផ្សារ​ភ្ជាប់​អូនៗ​ នឹង​ប៉ាម៉ាក់​ ហេតុ​នេះ​ហើយ​បានជា​យើង​ត្រូវ​ព្យាយាម​និយាយ​ទៅ​កាន់​កូន​វិញ។​ ការ​ធ្វើ​បែប​នេះ​ គឺ​ជា​ការ​បង្កើត​វេទិកា​សន្ទនា​មួយ​សម្រាប់​យើង និង​អូនៗ​នោះ​ពេល​ក្រោយ​មក​ទៀត​។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]


ទារកលូតលាស់ឆ្នាំដំបូង

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា?

ជំងឺទារកក្បាលតូច (microcephaly) ជាប្រ​ភេទជំងឺ​ប្រព័ន្ធប្រសាទ និងជាជំងឺកម្រ​មួយ​ដែលធ្វើឲ្យក្បាល​ទារកមាន​ទំហំតូច និង​មិនមាន​ការ​អភិវឌ្ឍពេញ​លេញនោះទេ ដោយសារខួរក្បាល​របស់​ក្មេង​គ្មានការ​លូតលាស់។ ជំងឺប្រភេទនេះ​អាច​កើតមាន​ឡើង​ចំពោះ​ទារក​ក្នុង​ផ្ទៃ ឬ​នៅ​ពេល​កូន​អាយុ​ពីរ ឬ​បី​ឆ្នាំដំបូង។ អត្ថបទពាក់ព័ន្ធ៖ មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ ១- មូលហេតុដែលបណ្តាលឲ្យមានជំងឺ​ទារក​ក្បាល​តូច ចំពោះ​មូល​ហេតុ​ពិតប្រាដក​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺនេះ មិន​ទាន់​មានការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​នៅឡើយទេ ប៉ុន្តែមាន​មូលហេតុពីរ​ដែលគេគិតថា​អាច​បណ្ដាល​ឲ្យ​ក្មេងមានជំងឺនេះ៖ –  ​បញ្ហា​ហ្សែន​ពី​កំណើត (Congenital microcephaly) និង – កត្តា​បរិស្ថាន (Acquired microcephaly ​) អត្ថបទគួរអាន៖ មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ? ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម បញ្ហាហ្សែនពីកំណើត​បាន​ធ្វើ​ឲ្យ​កោសិកាហ្សែនក្នុង​ខ្លួន​ទារកបង្ក​ផល​ប៉ះពាល់​ដល់​ការវិវឌ្ឍផ្នែក​ខួរក្បាលរបស់​ទារក។ ចំពោះក្មេងឬទារកដែលមានជំងឺ​​Down syndrome និង​ជំងឺ​ទាក់ទងនឹងហ្សែន​ ច្រើ​ន​កើត​មានជំងឺក្បាលតូចនេះ។ ចំពោះ​កត្តាបរិស្ថាន​វិញក៏ជាកត្តាមួយ​ធ្វើ​ឲ្យ​ទារកមាន​ជំងឺក្បាលតូចនេះដែរ មានដូចជា៖  – ការ​បង្ក​រោគ​ដោយ​វីរុស៖ ជំងឺ​ស្អួត ជំងឺ​អុត​ស្វាយ ឬ​ជំងឺ​ហ្សីកា។ – ការ​បង្ករោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត៖ មេរោគ toxoplasmosis ឬ​មេរោគ cytomegalovirus – សារ​ធាតុ​គីមី​ដែល​បណ្តាល​ឲ្យ​ពុល​ដូចជា​សំណ – កង្វះ​សារធាតុ​ចិញ្ចឹម – គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន មូល​ហេតុ​ផ្សេង​ទៀត​ដែល​បណ្តាល​ឲ្យ​មាន acquired microcephaly មាន៖ – ការ​ហូរ​ឈាម ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល​លើ​ទារក​ទើប​នឹង​កើត – មាន​របួស​ដល់​ខួរ​ក្បាល​ក្រោយ​ពេល​កើត – មាន​ការ​ប៉ះពាល់​នៅ​ក្នុង​ឆ្អឹង​ខ្នង ឬ​ខួរ​ក្បាល អត្ថបទគួរអាន៖ ស្រីៗពពោះ ផ្ដាសាយមិនងាយបាត់ អត់ចង់លេបថ្នាំខ្លាចប៉ះពាល់កូន […]


ទារកលូតលាស់ឆ្នាំដំបូង

ក្មេង​ទើប​កើត កុំ​ធ្វើ​រឿង​​ទាំង​ប៉ុន្មាន​នេះ​ដាក់​ឲ្យ​សោះ

កូន​ក្មេង​ទើប​កើត ស្បែកក៏នៅខ្ចី ស្តើង ឆ្អឹងក៏ខ្ចី ឯ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​ខ្សោយ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​យក​ចិត្តទុក​ដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់ នោះ​ទើប​លូតលាស់​បាន​ល្អ មិនសូវ​មាន​បញ្ហា​សុខភាព។ ខាង​ក្រោម​នេះ​រឿង​មួយ​ចំនួន ដែល​ម៉ាក់ប៉ា​មិន​ត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយ។ ១- ហាម​ឲ្យ​កូនគេង​ផ្ងារ បន្ទាប់​ពី​កើត​ភ្លាម គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ខាងស្តាំ មិន​ឲ្យ​អូន​តូច គេង​ផ្ងារ​នោះ​ទេ។ ការ​ឲ្យ​កូន​គេង​ផ្អៀង ដើម្បី​ទម្លាក់​ទឹកព្រៃ​ដែល​នៅ​សេសសល់​តាម​ច្រមុះ ឬ​មាត់​ឲ្យ​អស់ មិន​ឲ្យ​ឈ្លក់ និងចូល សួត។ ២- ហាម​ឲ្យ​កូន​ញ៉ាំ​ទឹក កូន​កើត​មក​ភ្លាម រហូត​ដល់​អាយុ ៦ខែ យើង​មិន​ត្រូវ​ឲ្យ​កូនញ៉ាំទឹក​នោះ​ទេ។ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​តែ ​ទឹកដោះ​មួយ​មុខ​គត់ គ្រប់គ្រាន់​ហើយ ព្រោះ​ទឹកដោះ​ម៉ាក់ៗ​សម្បូរ​ជាតិ​ទឹក។ អត្ថបទពាក់ព័ន្ធ៖ ស្រាយ​ចម្ងល់​រឿង​មិន​ឲ្យ​អាអូន​អាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក ៣- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។ អត្ថបទពាក់ព័ន្ធ៖ ភ្នែក​​​​ប៊េបី​​ងាយ​​មាន​បញ្ហា​​ណាស់ ម៉ាក់​ៗ​​​​ត្រូវ​​ប្រយ័ត្ន ​ចៀស​បញ្ហា​​ទាំងនេះ ៤- ហាមរោយម្សៅលើផ្ចិតកូន ក្រោយ​ចេញ​ពីពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេ។ […]


ទារកលូតលាស់ឆ្នាំដំបូង

តិចនិក​ចិញ្ចឹម​កូន​តូច​អាយុ ក្រោម ៦ ខែ ឲ្យ​លូតលាស់​​ល្អ មិន​ងាយ​ឈឺ

កូន​តូច​ទើប​នឹង​កើត​តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ថែទាំ​​ឲ្យ​បាន​ដិត​ដល់ ម៉ឹម​ទឹក​ដោះឲ្យ​បាន​គ្រប់​គ្រាន់ នោះ​ទើប​អាអូន​មាន​សុខភាព​ល្អ ឆ្លាតវាងវៃ។ ខាង​ក្រោម​នេះ​ជាតិច​និក​ចិញ្ចឹម​បេប៊ី​អាយុក្រោម ៦ ខែ ដែល​ម៉ាក់ប៉ា​ថ្មីថ្មោងត្រូវដឹង និង​កត់​ចំណាំ​ទុក។ ១- ឲ្យកូនបៅទឹកដោះដំបូង ទឹកដោះ​ដំបូង​មាន​ពណ៌​លឿង​ថ្លា ខុស​ពី​ទឹកដោះ​ធម្មតា មាន​បរិមាណ​តិចតួច ក្នុងអំឡុង ២-៣ ថ្ងៃដំបូង ក្រោយ​ម៉ាក់ៗ​សម្រាល​អាអូន។ ទឹកដោះ​ដំបូង​សំខាន់​ចំពោះ​បេប៊ី វាសម្បូរ​ជីវជាតិ A និង​ជា​ថ្នាំ​បង្ការ​ដំបូង​បង្អស់ដោយសារមានអង់ទីគ័រសម្រាប់​ការពារ​ទារក​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ ជួយ​ឲ្យ​អង់ទីគ័រក្នុងខ្លួន​កុមារ​រឹងមាំ អាច​ជួយ​បញ្ចុះ​លាមក​ព្រៃ​បាន​លឿន ជួយ​ភ្នែក ការវិវត្ត​ក្រពះ​ពោះវៀន​ទារក​ឲ្យ​ទុំជោ អាច​កិន​រំលាយ​អាហារ​បាន មិនមាន​ប្រតិកម្ម​ជាមួយ​អ្វីផ្សេងធ្វើ​ឲ្យ​រាករូស។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- បំបៅដោះកូនយ៉ាងតិច ៦ខែ ទឹកដោះម្តាយ​មាន​ប្រយោជន៍​ច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​អង្គការសុខភាពពិភពលោក ណែនាំ​ឲ្យម៉ាក់ៗ​បំបៅ​ដោះកូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ។ កូន​ម៉ឹម​ទឹកដោះម្តាយ​​ជួយ​​បន្ថយ​ហានិភ័យ​កើត​ជំងឺ​រលាក​ក្រពះពោះវៀន ការ​ឆ្លង​មេរោគ​ទៅ​សួត និងការប្រឈម​ជំងឺ​ផ្សេងៗ​ ឯ​សុខភាព​ក៏​មាំមួន។ ៣- កុំឲ្យកូនញ៉ាំទឹក ចាប់​ពីពេល​កើត​រហូត​ដល់​អាយុ ៦ ខែ ម៉ាក់​ៗឲ្យ​កូន​ញ៉ាំ​តែ​ទឹកដោះ​មួយ​មុខ​គត់គ្រប់គ្រាន់​ ហើយ មិន​ចាំបាច់​បន្តក់​ទឹក​បន្ថែម​នោះ​ទេ ព្រោះ​ទឹកដោះ​ម៉ាក់​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០%។ ៤- ចាក់វ៉ាក់សាំង ពេល​កើត​ភ្លាម គ្រូពេទ្យ​នឹង​ចាក់វ៉ាក់សាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​វ៉ាក់សាំង​ការពារ​ជំងឺ​របេង។ បន្ទាប់​ត្រូវ​ចាក់​វ៉ាក់សាំង​ផ្សេងៗ​ទៀត​នៅ​ពេល​កូន​អាយុ​បាន ១ខែ​កន្លះ អាយុ […]


ទារកលូតលាស់ឆ្នាំដំបូង

ខែទី ១៣៖ អាអូន​ចាប់​ផ្ដើម​ប្រែប្រួលរឿង​ញ៉ាំ និង​​គេង

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? ខែ​ទី១៣ កូន​ចាប់​ផ្ដើម​ប្តូរ​ទម្លាប់​ញ៉ាំ​ដោយ​​រើស​ចំណី​ជាង​មុន។ វា​អាច​ជា​ចម្លែក ប៉ុន្តែ​វា​ជា​រឿង​ធម្មតា ព្រោះ​ជា​ពេល​ដែល​អូនតូច​ចាប់​ផ្តើម​ស្គាល់​ចំណី​ប្លែក ឬចូល​ចិត្ត​របស់​គេ​មិន​ចូល​ចិត្ត​ពី​មុន។ ទាំង​នេះ​មាន​ន័យ​ថា​អាអូន​កំពុង​លូត​លាស់​ជីវ្ហា​វិញ្ញាណ។ តែ​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​ថ្មីៗ ឬ​ហឹរ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ស្រក​គីឡូ ឬ​មាន​រោគ​សញ្ញា​ផ្សេងៗ​ដូច​ជា ក្តៅ​ខ្លួន​ ឬ​រាក ដូច្នេះ​យើង​ត្រូវ​ជួប​ជាមួយ​គ្រូ​ពេទ្យ​ភ្លាម។ មិន​ត្រឹម​តែ​ការ​ញ៉ាំ​ទេ ការ​គេង​ក៏​ដូច​គ្នា។ អាអូន​អាច​ប្រែប្រួល​ការ​គេង​ខ្លះ គេ​អាច​គេង​ច្រើន​ជាង​មុន​ហើយ​ភ្ញាក់​នៅ​ពាក់​កណ្ដាល​យប់។ ចន្លោះ ១២-១៤​ខែ ក្មេង​ចាប់​​ផ្តើម​​យល់​សប្តិ ហើយ​ពេល​ខ្លះ​អាច​ភ្ញាក់​ឡើង​ស្រែក​នៅ​ពេល​យប់។ ២- គួរត្រៀមអីខ្លះ? ពិបាក​ដែរ ពេល​អាអូន​អត់​សូវ​ញ៉ាំ ហើយ​រើស​ចំណី។ ឲ្យ​កូន​ញ៉ាំ​តាម​សម្រួល កុំ​បង្ខំ​ឲ្យ​កូន​ញ៉ាំ ទោះ​គេ​ខូច​បន្តិច​ក្ដី។ ចៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​សម្រន់​ពពួក​ជាតិ​ស្ករ និង​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខ​ភាព។ គួរ​ចាប់​ផ្ដើម​កំណត់​អាហារ​ញ៉ាំ​ប្រចាំ​ថ្ងៃ ហើយ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ឲ្យ​បាន​ច្រើន។ ទោះ​រើស​អាហារ​បន្តិច​ក្ដី តែ​កុំ​បារម្ភ​បើ​កូន​មិន​ញ៉ាំ គេ​នឹង​ទារ​ពេល​ឃ្លាន។ កំណត់​ម៉ោង​សម្រាប់​កូនគេង និង​បង្កើត​ជា​ទម្លាប់។ ទម្លាប់​ទាំង​នោះ​មាន​ដូច​ជា​ងូត​ទឹក ញ៉ាំ​ទឹក​ដោះ​គោ ដុស​ធ្មេញ និង​​និទាន​រឿង​មុន​គេង។ ទោះ​អាអូន​មិន​ទម្លាប់​ពេល​ដំបូង​ប៉ុន្តែ​យូរៗ​ទៅ​​នឹង​ទម្លាប់​ហើយ។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សារឿងអីខ្លះជាមួយពេទ្យ? ប្រហែល​ជា​បាន​​ពិនិត្យ​សុខភាព​កាល​ពី​ខែ​មុន​ហើយ តែ​បើ​មិន​ទាន់​បាន​ទេ​​​គួរ​តែ​ទៅ​ពេល​នេះ កុំ​បង្អង់។ គួរ​ប្រាប់​គ្រូពេទ្យ​ពី​ការ​ប្រែ​ប្រួល​របស់​កូន​ដូច​ជា​ចំណី​អាហារ ទម្លាប់​គេង ឬ​អាកប្ប​កិរិយា​ ដើម្បី​ពេទ្យ​អាច​កំណត់​បាន។ ៤- ត្រូវដឹងពីអីខ្លះ? អាហារ​មួយ​ចំនួន​អាច​ធ្វើឲ្យ​កូន​អាលែកហ្ស៊ី។ ហេតុ​នេះ​​ហើយ​បាន​ជា​គ្រូពេទ្យ​ឲ្យយើង​ចាំ​ដល់​អាអូន​បាន ១ខួប ទើប​ញ៉ាំ​អាហារ​ទាំង​នេះ។ ខាង​ក្រោម​នេះ​ជា​ជំហាន​ដែល​យើងអាច​ធ្វើ​បាន៖ – […]


ទារកលូតលាស់ឆ្នាំដំបូង

ខែទី ១៦៖ បើ​មិន​ត្រូវ​ចិត្ត ស្រែក​ដូច​រន្ទះ

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? អូនតូច​អាច​ខ្លាច ភ័យ​ហើយ​យំ​ពេល​ឮ​សំឡេង​ខ្លាំងភ្លាមៗ​ម៉ាទំហឹងៗ ឬ​យើង​និយាយ​លេង​ថា យំ​ដូច​រន្ទះ។ ពេល​ខ្លះ​ចន្លោះ​ខែ​ទី១៥-១៨​ អាអូន​ឈប់​ចង់​គេង​ពេល​ព្រឹក​ហើយ គេ​គេង​តែ​​ថ្ងៃ​ជំនួស។ ដំបូង​ពួក​គេ​អាច​គេង​ពេល​ថ្ងៃ​យូរ​ជាង​ធម្មតា​ដែល​ធ្វើ​ឲ្យ​ពេល​យប់​លែង​ងងុយ​គេង។ដូចនេះ យើងត្រូវ​ឆាប់​ដាស់​កូន​ពេល​គេង​ថ្ងៃ​យូរ។ ២- បង្រៀនកូនបែបណា? កូន​ខ្លាច​ច្រើន​ជាង​មុន ចឹង​ត្រៀម​លួង​លោម​ ឬឱប ច្រៀង​បំពេ ឬ​បង្រៀន​គេ​ឲ្យ​យក​ដៃ​ខ្ទប់​ត្រចៀក​ពេល​ឮសំឡេង​ខ្លាំង។ ពេល​ដឹង​ពី​ប្រភព​សំឡេង ​និង​ដឹង​ថា​វា​មិន​ធ្វើ​ឲ្យ​កូន​ឈឺ​ អាអូន​នឹង​ឈប់​ខ្លាច​ហើយ។ ការ​គេង​ពេល​យប់​របស់​កូនប្រហែល​អត់​បញ្ហា​អី​ទេ បើ​យើង​បង្កើត​ទម្លាប់​បាន។ ល្បាក់ ២០ -៣០​នាទី​ជា​រយៈពេល​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​កូន​គេង​លក់។ ទោះ​ដល់​អាយុ​អាអូន​ឈប់​គេង​ព្រឹក​ពិត​មែន​ តែ​គេ​នៅ​ត្រូវ​ការ​ការ​សម្រាក​បន្ថែម។ គួរ​រៀបចំ​ ឬ​ត្រៀម​អាហារ​សម្រន់ ស្តាប់​ចម្រៀង​ មើល​សៀវភៅ គេង​លេង​បន្ថែម ឬ​គេង​លេង។ កុំ​ដឹក​អាអូន​ចេញ​ក្រៅ​ផ្ទះ ប្រយ័ត្ន​តែ​គេ​គេង​លក់ អត់​បាន​គេង​ថ្ងៃ​ ហើយ​ចាប់​ផ្តើម​រក​រឿង​នៅ​ល្ងាច ឬ​យប់។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? មើល​ទៅ​មិន​ស្រួល ​ត្រូវ​ប្រញាប់​ប្រាប់​គ្រូពេទ្យ។ បើ​កូន​សុខ​ភាព​ល្អ​ធម្មតា​ទេ​ ចាំ​ពេល​ដល់​ថ្ងៃ​ណាត់​ ចាំ​ទៅ​ជួប​ពេទ្យ។ អាអូន​អាច​ខ្លាច​គ្រូពេទ្យ​ដោយសារតែ​ ពួកគេ​ធ្លាប់​ចាក់​វ៉ាក់សាំង(ខ្លាចម្ជុល)។ ម៉ាក់ប៉ា​អាច​ប្រើ​គន្លឹះ​ខាង​ក្រោម​បើ​មាន​ករណី​នេះ៖ – បន្លប់​កូន​ពេល​ត្រូវ​ចាក់​ថ្នាំ​ – យក​របស់​លេង​ដែល​​គេ​ចូល​ចិត្ត​ទៅ​ជាមួយ​ – ជួប​ជាមួយ​គ្រូពេទ្យ​ពី​មុន(ទៅ​ពេទ្យ​ធ្លាប់​ទៅ) ព្រោះ​កូន​​ធ្លាប់​បាន​ស្គាល់ ​និង​ទម្លាប់​ជា​មួយ​បរិស្ថាន​ជុំវិញ – កុំ​ប្រញាប់​ទៅ​ដល់​មន្ទីរ​ពេទ្យ ចាំ​ជិត​ដល់​ម៉ោង​ចាំ​ទៅ – ព្យាយាម​លេង​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន​ដើម្បី​កុំ​ឲ្យ​ពួក​គេ​ខ្លាច។ ៤- ត្រូវដឹងពីអីខ្លះ? ក្នុង​អំឡុង​ខែ​ទី ១៦ […]


ទារកលូតលាស់ឆ្នាំដំបូង

ខែទី ១៤៖ អាអូន​កាន់​តែ​ធំ ចេះ​លួច​ចាប់​អារម្មណ៍ ហើយ​ចេះ​ខ្លាច

ការលូតលាស់ និងអាកប្បកិរិយា១- កូនចេះអីខ្លះ? អាអូន​ចាប់​ផ្ដើម​ចេះ​ចាប់​អារម្មណ៍ ហើយ​ចេះ​ខ្លាច​មជ្ឈដ្ឋាន​ជុំ​វិញ​ខ្លួន​ ដូច​ជា​ពួកគេ​ខ្លាច​នឹង​សំឡេង​ម៉ាស៊ីន​បោក​ខោ​អាវ ឬ​ម៉ាស៊ីន​កិន​ទឹក​ក្រឡុក ឬ​របស់​ផ្សេង​ទៀត។ ២- ត្រៀមអីខ្លះ? ត្រូវ​ហើយ​ អាអូន​ចាប់​ផ្ដើម​ពេញ​រពឹស ពេញ​កូរ​ហើយ។ យើង​អាច​ចាប់​ផ្ដើម​បង្រៀន​កូន ថា​អី​គួរ ឬ​អ្វី​មិន​គួរ​ធ្វើ។ ចាប់​ផ្ដើម​ដាក់​វិន័យ មាន​គោលការណ៍ ក្នុង​ការ​អប់រំ​កូន ហើយ​ត្រូវ​តែ​អនុវត្ត​ពេល​ធ្វើ​ខុស​ម្ដងៗ។ តែ​ទោះ​ធ្វើ​ខុស ក៏​ប៉ាម៉ាក់ មិន​គួរ​ស្រែក​គំហក ឬ​ស្ដី​បន្ទោស​ដោយអត់​មូលហេតុ​មក​ជាមួយ​គ្រប់​ពេល​នោះ​ដែរ។ យើង​អាច​ធ្វើ​ជា​​ខឹង ហើយ​និយាយ​ម៉ឺងម៉ាត់​ជាមួយ​គេ។ ការ​លេង​ក៏​ជា​រឿង​មួយ​សំខាន់​ដែរ​សម្រាប់​ឲ្យ​កូន​បាន​រៀន​សូត្រ បង្កើន​ចំណេះ​ដឹង​ខាង​ផ្នែក​​ទំនាក់​ទំនង និង​ទំនុក​ចិត្ត​លើ​ខ្លួន។ គួរ​សារ៉េ​ពេល​ឲ្យ​កូន​លេង​ឲ្យ​បាន​គ្រប់​គ្រាន់។ បើ​ឃើញ​កូន​អង្គុយ​លេង​តែ​ឯង​កុំ​ពិបាក​ចិត្ត​អី ព្រោះ​វា​ជួយ​ឲ្យ​កូន​​មាន​ឯករាជ្យ​លើ​ខ្លួន​ឯង និង​រិះរក​នូវ​អ្វី​ដែល​ថ្មី។ យ៉ាង​ណា​​មិញ យើង​អាច​លួច​មើល​កូនៗ​លេង​ពី​ចម្ងាយ​បាន។ សុខភាព និងសុវត្ថិភាព៣- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? បើ​ធម្មតា គ្មាន​អី​ប្លែក​ទេ មិន​ចាំ​បាច់​ទៅ​ជួប​ពេទ្យ​​ទេ លុះ​ត្រា​តែអាអូន​មាន​ការ​លូត​លាស់​ខុស​ធម្មតា។ អ្វី​ដែល​គួរយក​ចិត្ត​ទុក​ដាក់ និង​បារម្ភ គឺ​រឿង​វ៉ាក់សាំង។ គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ពី​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់ តើ​វា​គ្រប់​ចំនួន​អត់ ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ការពារ​កូន​ពី​ជំងឺ​ឆ្លង។ ៤- ត្រូវដឹងអីខ្លះ? ពេទ្យ​អាច​ឲ្យ​យោបល់​រឿង​ផ្ដាច់ អត់​ឲ្យ​អាអូន​បៅ​ដប​ទឹក​ដោះ​គោ។ បើ​អត់​ទាន់​ដល់​ពេល​ផ្ដាច់​ដោះ​ទេ​ម៉ាក់ៗ​អាច​ឲ្យ​កូន​​បន្ត​បៅទឹក​ដោះ​បូម​ទុក ទឹកដោះ​គោ​ម្សៅ ឬ​ទឹកក្រូច​បាន។ បើ​ដល់​អាយុ​ត្រូវ​ផ្ដាច់​ហើយ គួរ​ចាប់​ផ្ដើម​បន្ថយ​បន្តិច​ម្ដងៗ។ ការ​​ផ្តាច់​យក​តែ​ម្តង​ កូន​រក​រឿង យំ​ឡាំប៉ា​មិន​ខាន។ ដំបូង​ឲ្យ​ពួក​គេ​រៀន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដោយ​ក្រេប​ពី​កែវ ឬ​ស្លាប​ព្រា​បន្ទាប់​មក​ចាំ​ចូល​ដល់​អាហារ​ថ្ងៃ​ត្រង់​ហើយ​ចុង​ក្រោយ​គេ គឺ​អាហារ​ពេល​យប់។ ការព្រួយបារម្ភ៥- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ