ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង - សម្រាល​​រួចរាល់ហើយ ការ​ថែទាំ​កូន​តាំង​ពី​កើត​រហូត​ដល់ ១២ខែ មិន​មែន​ជា​រឿង​ងាយ​ទេ ជា​ពិសេស​សម្រាប់​អ្នក​ខ្ចី​បទពិសោធន៍។ តើ​ទារកលូតលាស់ឆ្នាំដំបូង របស់​កូន​សម្លាញ់ ម៉ាក់ៗ​គួរ​ដឹង​ ឬ​ត្រៀម​អ្វី​ខ្លះ?

ចំណេះដឹងទូទៅ

ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]

ស្វែងរក ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៤ សប្តាហ៍៖ អាអូនចេះជំនាញម្យ៉ាង ម៉ាក់ប៉ាត្រូវប្រយ័ត្នឲ្យមែនទែន

ការលូតលាស់ និងអាកប្បកិរិយាក្នុង​វ័យ​នេះ អាអូន​អាច​រក​របស់​របរមក​គ្រវី​ ឬ​អាច​មាន​គំនិត​លេង​ផ្សេងៗ​ចំពោះ​វត្ថុ​នោះ ដូច​ជា​អាច​បោក ចាក់ មួល ច្របាច់ គ្រវី ទម្លាក់ និង​បើក​ឡើង ដែល​សកម្មភាព​ទាំង​នោះ​នាំ​ឲ្យ​ពួក​គេ​សប្បាយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​របស់​កូន​លេង​ដែល​ងាយ​បែក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​សប្ដាហ៍​ទី ២ នៃ​ខែ​ទី ៨ នេះ កូន​យើង​អាច​នឹង៖ – បោះ​ប្រអប់ ឬ​របស់​លេង​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត – ចូល​ចិត្ត​ទះ​ដៃ – យក​របស់​លេង​គោះ​គ្នា និង​បោះ​របស់​លេង​ទៅ​លើ​ឥដ្ឋ – ឈរ​ដោយ​ទប់​ឬ​កាន់​ដៃ – យក​របស់​លេង​​នៅ​ឆ្ងាយ​បាន – លេង​បិទ​ពួន – ចេះ​ក្រោក​អង្គុយ។ ១- បង្រៀនកូនដោយរបៀបណា? កូន​យើង​ក្នុង​វ័យ​នេះ​អាច​ចង​ចាំ​របស់​លេង​ខ្លះ ដូច​ជា​ទូរសព្ទ។ ទោះ​បី​ជា​អាអូន​មិន​អាច​កាន់​ដាក់​ត្រចៀក​ស្តាប់​ដោយ​ខ្លួន​ឯង យើង​គួរ​តែ​លេង​ជាមួយ​កូន​ធ្វើ​ដូច​ជា​កំពុង​និយាយ​ទូរសព្ទ​ឆ្លើយ​ឆ្លង​ជាមួយ​ពួក​គេ។ ប៉ុន្មាន​ខែ​ក្រោយ អាអូន​អាច​នឹង​ប្រើប្រាស់​វត្ថុ​ទាំង​នោះ​ទៅ​តាម​មុខងារ​របស់​ពួក​វា​បាន ដូច​ជា​យក​ក្រាស់​យក​មក​សិត​សក់ ផឹក​ទឹក​ដោយ​ប្រើ​កែវ ហើយ​និយាយ​លេង​ឆ្លើយ​ឆ្លង​ជាមួយ​ទូរសព្ទ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះបី​ជា​មិន​មាន​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​បើ​យើង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​កូន ដែល​មិន​អាច​ចាំ​ដល់​ការ​ណាត់​ជួប​ខែ​ក្រោយ​បាន​ទេ អាច​ទូរសព្ទ​សាកសួរ​គ្រូពេទ្យ​បាន។ ៣- ចំណុចត្រូវដឹង ពុល៖ កូន​យើង​លេប​ជាតិ​ពុល​ចូល​ទៅ​ក្នុង​ខ្លួន ​បណ្តាល​ឲ្យ​ឆ្អល់​ពោះ ឯ​ជាតិ​ពុល​ខ្លះ​ទៀត​វា​អាច​ប៉ះពាល់​ដល់​សួត ឬ​ពោះវៀន​ធ្ងន់ធ្ងរ ឈាន​ដល់​ស្លាប់​ក៏​មា​ន។ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​លើ​ចំណុច​ខាង​ក្រោម​នេះ៖ – មើល​ស្លាក​បិទ​លើ​ផលិតផល​មាន​សារធាតុ​គីមី​ – ទុក​គ្រឿង​សម្អាងឆ្ងាយ​ពី​ដៃ​កូន – ទុកថ្នាំ​ពេទ្យ ​វីតាមីន​អាហារ​បំប៉ន ថ្នាំ​លាង​សម្អាត-សម្លាប់​សត្វ​ល្អិត ឲ្យខ្ពស់ពីដៃកូន – បើ​សិន​ជា​អាច ​ទិញ​ថ្នាំ​ណា​ដែល​គម្រប​ពិបាក​បើក – […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៣ សប្តាហ៍៖ កូនទើបចេះវារ ដើរ​តេះតះ ងាយដួល ប្រយ័ត្នម៉េចខ្លះ?

ការលូតលាស់ និងអាកប្បកិរិយានៅ​ពេល​អាអូន​អាយុ​បាន ៨ ខែ ម៉ាក់ប៉ា​គួរ​ជួយ​ទប់​លំនឹង​​ពេល​កូន​ឈរ បើ​មិន​អ៊ីចឹង​ទេ​ងាក​ដួលៗ អាច​នឹង​មាន​ការ​ប៉ះ​ទង្គិច ឬ​ដួល​ពក​ក្បាល។ ទាំងនេះ​ជា​រឿង​ជៀស​មិន​រួច​ទេ ព្រោះ​ក្មេង​ដល់​វ័យ​រពឹស ទោះ​យើង​ស្រលាញ់​កូន​ខ្លាំង មិន​ចង់​ឃើញ​កូន​ឈឺចាប់​ដោយ​ប្រការ​ណា​មួយ​ក្តី។ មាន​តែ​ការ​ត្រូវ​ប្រយ័ត្ន និង​ធ្វើចិត្ត​ឲ្យ​សប្បាយ​ដើម្បី​កូន​យើង​អាច​ស្វែង​យល់​ពី​របស់​ជុំវិញ​ខ្លួន។ ក្នុង​សប្ដាហ៍​ទី ១ នៃ​ខែទី ៨ នេះ កូន​យើង​អាច​ចេះ៖ – ធាក់​ជើង​នៅ​ពេល​លើក​បញ្ឈរ​ត្រង់​ខ្លួន – ខាំ ឬ​ទំពា​នំ​ដោយ​ខ្លួន​ឯង – ចាប់​កាន់​របស់​ដោយ​ប្រើ​ម្រាម​ទាំង ៥ – ងាក​តាម​សំឡេង – តាម​មើល​វត្ថុ​ដែល​ធ្លាក់​ចុះ​ក្រោម។ ១- បង្រៀនកូនដោយរបៀបណា? កូន​រពឹស​អ៊ីចឹង ដំបូង​បំផុត​ម៉ាក់ប៉ា​គ្មាន​គិត​អ្វី​ក្រៅ​ពី​របៀប​ការពារ​កូន​តូច​​នោះ​ទេ។ ដំណោះស្រាយ​ងាយៗ យើង​ត្រូវ​ទុក​ដាក់​របស់​របរ​ងាយ​បាក់​បែក​នៅ​កន្លែង​កូន​យក​មិន​ដល់ ឯ​របស់​មាន​គ្រោះថ្នាក់​ទុក​ក្នុង​ទូ​ចាក់សោ។ វិធី​ដ៏​ល្អ​មួយ​ទៀត យើង​ត្រូវ​ឲ្យ​កូន​មាន​បន្ទប់​សម្រាប់​រៀន និង​វិវត្តខ្លួន​ឯង ធ្វើ​បែប​នេះ​កូន​យើង​នឹង​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង។ នេះ​មិន​មែន​មាន​ន័យ​ថា ទុក​កូន​ចោល​នោះ​ទេ តែ​ក៏​យើង​ត្រូវ​ខ្វល់ខ្វាយពី​សុវត្ថិភាព​​កូន​ដែរ តែ​មុន​ធ្វើ​យើង​ត្រូវ​គិតគូរ​ឲ្យ​ល្អិត​ល្អន់ តើ​អាច​មាន​អ្វី​ប៉ះពាល់​ដល់​កម្ពស់ និង​ការ​លូតលាស់​ផ្សេងៗ​របស់​កូន​ដែរ​ឬអត់? សុខភាព​ និង​សុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? យើង​ប្រហែល​ជា​មិន​មាន​ការ​ណាត់​ជួប​គ្រូពេទ្យ​ទេ តែ​​បើ​មាន​ការ​ព្រួយ​បារម្ភ​ភ្លាមៗ​មិន​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​ណាត់​ជួប​បន្ទាប់​ឡើយ ត្រូវ​និយាយ​ជាមួយ​គ្រូ​ពេទ្យ​ភ្លាមៗ​ដើម្បី​សុវត្ថិភាព​​កូន។ ​បើ​ម៉ាក់ប៉ា​គិត​ថា​កូន​​មិន​លូតលាស់​ត្រឹមត្រូវ សូម​កត់ត្រា​សញ្ញា​ណា​មួយ​ដែល​យើងឃើញ​ហើយ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ព្រួយ​បារម្ភ​ទាំងនេះ។ យើងក៏​អាច​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ខាង​អភិវឌ្ឍន៍ ឬ​បញ្ហា​នៃ​ការ​និយាយ។ ៣- ចំណុចគួរដឹង លូន៖ លូន​ជា​វិធី​ទី ១ ដែល​កូន​តូច​ប្រើ​ដើម្បី​រុញ​ខ្លួន​​ទៅ​មុខ​តិចៗ។ ជា​ធម្មតា​កុមារ​តែង​រៀន​ប្រើ​ដៃ​រុញ​ខ្លួន បន្ទាប់​មក​រៀន​យល់​ពី​របៀប​ក្រោក​ឡើង​ដោយ​ប្រើ​ដៃ និង​ជង្គង់។ ក្រោយមកទៀត […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៥ សប្តាហ៍៖ តិចអត់ដឹងទៅ អូនតូច ៨ ខែ អាចមើលបានចម្ងាយប៉ុន្មាន?

ការលូតលាស់ និងអាកប្បកិរិយាឃើញ​កូន​យើង​សម្លឹង​មើល​អ្វីមួយ ដឹង​អត់​អាអូន​អាច​មើល​បាន​ចម្ងាយ​ប៉ុន្មាន? ការ​មើល​ឃើញ​របស់​ទារក​ក្នុង​វ័យ​នេះ អាច​ដូច​នឹង​មនុស្ស​ធំ​ក្នុង​ចំណុច​ខ្លះ​ហើយ  ជា​ពិសេស​ការ​មើល​ឃើញ​ក្នុង​ចម្ងាយ​ជិត​របស់​ពួក​គេ​បាន​ល្អ​ណាស់ តែ​ការ​មើល​ក្នុង​ចម្ងាយ​ឆ្ងាយ​កំពុង​វិវត្ត​នៅ​ឡើយ ដូច​នេះ​អាអូន​អាច​ត្រឹម​មើល​ឃើញ​មនុស្ស ឬ​វត្ថុ​នៅ​ក្នុង​បន្ទប់​តែ​ប៉ុណ្ណោះ។ ក្មេងៗ​ឆាប់​មើល​ឃើញ​របស់​លេង​លឿន​ទោះ​បី​វា​នៅ​ក្រៅ​បន្ទប់​ក៏​ដោយ ហើយ​ប្រឹង​វា​រទៅ​រក។ ចំពោះ​ពណ៌​ភ្នែក​របស់​កូន​នៅ​ពេល​នេះ ប្រហែល​ជា​ពណ៌​ដែល​អាច​នឹង​មាន​ពេញ​មួយ​ជីវិត ទោះ​បី​ជា​យើង​អាច​ឃើញ​ការ​ផ្លាស់​ប្ដូរ​តិច​តួច​នៅ​ពេល​ក្រោយ​ក៏​ដោយ។ ក្នុង​សប្តាហ៍​ទី ៣ នៃ​ខែ​ទី ៨ នេះ កូន​យើង​អាច​ចេះ៖ – មើល​ឃើញ​ច្បាស់​ជាង​មុន – វារ ឬ​លូន – ព្យាយាម​ងើប​ឈរ​ក្រោយ​ពេល​ដាក់​អង្គុយ – ចេះ​ប្រើ​មេដៃ និង​ម្រាម​ដៃ​យក​របស់ – ចេះ​ហៅ ម៉ាម៉ា… ប៉ាប៉ា…។ ១- បង្រៀនកូនដោយរបៀបណា? គង់​មាន​ថ្ងៃ​ណា​មួយ កូន​យើង​នឹង​ខ្លាច​សំឡេង ឬ​របស់​ដែល​គេ​មិន​យល់ ឬ​មិន​ស្គាល់ ដូចជា​សំឡេង​កាំជ្រួច ​កណ្តឹង​ទ្វារ កំសៀវ​ទឹក​ពុះ ដែល​ពី​មុន​មិន​មែន​ជា​បញ្ហា តែ​ឥឡូវ​អាច​ឲ្យ​កូន​​ភ័យ​ខ្លាច​បាន។ ទោះ​អ្វី​ក៏​ដោយ បើ​កូន​ភ័យ​ខ្លាច ម៉ាក់ប៉ា​ត្រូវ​ផ្តល់​ភាព​កក់​ក្តៅ ហើយ​ព្យាយាម​ពន្យល់​កូន​យល់​ថា មាន​យើង​នៅ​ក្បែរកុំ​ភ័យ​ខ្លាច ​មិន​អី​ទេ​ ហើយ​កុំ​ភ្លេច​ឱប​កូន​ពេល​កំពុង​លួង​ផង ធ្វើ​បែប​នេះ​កូន​យើង​នឹង​មាន​ភាព​កក់​ក្តៅ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​ភាគ​ច្រើន​មិន​ណាត់​ជួប​ដើម្បី​ពិនិត្យ​រាង​កាយ និង​សុខភាព​កូនយើង​​ក្នុង​ខែ​នេះ​ទេ តែ​បើ​មាន​បញ្ហា​មិន​បាច់​ចាំ​ខែ​ក្រោយ​ទេ ណាត់​ជួប​ពេទ្យ​ពេល​នេះ​ក៏​បាន។ ​ ៣- ចំណុចត្រូវដឹង នៅ​សប្តាហ៍​នេះ​យើង​នឹង​ដឹង​ពី​បញ្ហា​ក្អក និង​ការ​វា​រលូន​របស់​ក្មេងៗ​វិញ​ម្តង តើ​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ចំណុច​ទាំង ២ នេះ​ដូច​ម្តេច​ខ្លះ? ក្អក៖ និយាយ​ទៅ​ទោះ​បី​ក្មេង​សុខភាព​ល្អ​ប៉ុនណា ​ក៏​អាច​ក្អក​ដែរ។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២៧ សប្តាហ៍៖ មិនទាន់ដុះធ្មេញអ៊ីចឹងឲ្យកូនញ៉ាំអីល្អ មិនបារម្ភរឿងស្លាក់?

ការលូតលាស់ និងអាកប្បកិរិយាកូន​យើង​កាន់​តែ​ធំ​បន្តិច​ហើយ អាច​ប្រើ​ម្រាម​ដៃ​ចាប់​កាន់​វត្ថុ​តូចៗ ក្តាប់​ក្នុង​ដៃ ឬ​ដាក់​ចូល​មាត់។ ក្មេង​តូច​ងាយ​នឹង​ស្លាក់​បំផុត បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ម៉ាក់ប៉ា​ត្រូវ​ដាក់​របស់​តូចៗ​ឲ្យ​ឆ្ងាយ​ពី​ដៃ​កូន ឯ​នំ​ចំណី​ក៏​ដូច​គ្នា ត្រូវ​ប្រាកដ​ថា ងាយ​ទំពា និង​រលាយ ពេល​ញ៉ាំ ទើប​មិន​ធ្វើ​ឲ្យ​កូន​ស្លាក់​។ នៅ​អាទិត្យ​ទី ២៧ នេះ​កូន​យើង​នឹង​អាច ៖ – ក្រោក​ឈរ​បាន​ដោយ​តោង​អ្វី​មួយ – មិន​ឲ្យ​យក​របស់​លេង​ចេញពី​ខ្លួន – ព្យាយាម​ឈោង​យក​របស់​​លេង​នៅ​ឆ្ងាយ – បោះ​របស់​អ្វី​មួយ​ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត – រក​មើល​វត្ថុ​ដែល​ធា្លក់ – ប្រើ​ម្រាម​ដៃ​ដើម្បី​ចាប់​វត្ថុ​តូចៗ និង​ក្តាប់​ក្នុង​ដៃ – ​បញ្ចេញ​សំឡេង​ដូចជា បាបាបា ម៉ាម៉ាម៉ា និង​ដាដាដា – ចូល​ចិត្ត​ញ៉ាំ​អាហារ​នៅ​ក្នុង​ដៃ – ញ៉ាំ​នំ​ដោយ​ខ្លួន​ឯង ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ដៃ។ ១- បង្រៀនកូនពីអីខ្លះ? កូន​នឹង​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ដល់​វ័យ​ដែល​គេ​អាច​ញ៉ាំ​អាហារ​នៅ​ក្នុង​​ដៃ​បាន​ហើយ ដោយ​​ដណ្តើម​ស្លាបព្រា​ពី​យើង ឬ​ទាញ​អាហារ​ពី​ក្នុង​ចាន។ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​ដាក់​អាហារ ៤-៥ ចំណិត​ទៅ​ក្នុង​ចាន​កូន​ដែល​មិន​ធ្លាក់​បែក។ អាហារ​ដែល​ល្អ​សម្រាប់​កូនៗ គឺ​អាហារ​ដែល​​អាច​ទំពា ឬ​​ងាយ​រលាយ​ក្នុង​មាត់​ដោយសារ​តែ​កូន​យើង​ពុំ​ទាន់​ដុះ​ធ្មេញ​នៅ​ឡើយ។ ដើម្បី​បង្ការ​ស្លាក់ យើង​គួរ​តែ​ដាក់​កូន​អង្គុយ​កៅអី​ឲ្យ​ត្រង់​ខ្លួន​ពេល​បញ្ចុក​នំ​ចំណី។ ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ និង​ចូល​ចិត្ត​ការ​អាន​នោះ​ម៉ាក់​ប៉ា​គួរ​​តែ​ព្យាយាម​យក​សៀវភៅ​ឲ្យ​កូនមើល និង​អាន​ឲ្យ​កូន​ស្តាប់។ បើ​សិន​ជា​កូន​​មិន​អង្គុយ​ស្តាប់​​រឿង​ដែល​យើង​អាន​នោះ​ទេ កុំ​ទាន់​ខក​ចិត្ត​ឲ្យ​សោះ ទោះ​កូន​​អាយុ​ប៉ុន្មាន​ក៏​ដោយ ការ​អាន​អាច​នាំ​កូន​យើង​ឲ្យ​មាន​ឱកាស​ដ៏​ល្អ ដើម្បី​ចូល​ក្នុង​សង្គម​ខាង​ក្រៅ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? នេះ​ជា​ពេល​ដែល​កូន​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​លើក​ទី ៣ បើសិនជា​អាអូន​មាន​សុខភាព​ល្អ។ ប៉ុន្តែ​មុន​នឹង​ចាក់ កុំ​ភ្លេច​សួរ​នាំ​គ្រូពេទ្យពី​ផល​រំខាន​ផ្សេងៗ​ដែល​អាច​កើត​មាន​ក្រោយ​ចាក់​វ៉ាក់សាំង។ ៣- […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២៨ សប្តាហ៍៖ ចង់​ដឹងទេ សំណព្វចិត្តរបស់កូនពេលនេះជាអ្វី?

ការលូតលាស់ និងអាកប្បកិរិយាអាយុ​ប៉ុណ្ណេះ​អូនតូច​ចូល​ចិត្ត​សត្វ​ទាំងអស់​មិន​ថា​តូច ឬ​ធំ​នោះ​ទេ ហើយ​របស់​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​ជា​របស់​សំណព្វ​ចិត្ត​របស់​បេប៊ី។ ម៉ាក់ប៉ា​មិន​បាច់​ឆ្ងល់​ទេ កូន​នឹង​រៀន​ឃ្លាត​ឆ្ងាយ​ពី​យើង និង​ឯករាជ្យ​បន្តិចៗ​ម្តង។ វ័យ​នេះ​ដែរ​តុក្កតា​ធំៗ និង​បាល់​អាច​ជា​របស់​កូន​យើង​ចូល​ចិត្ត ដូច្នេះ​យើង​គួរ​រើស​បាល់​ណា​​ធំៗ​​មិន​អាច​ដាក់​ចូល​មាត់ និង​តុក្កតា​ណា​ទន់ៗ។ ដើម្បី​ដឹង​ថា​របស់​ក្មេង​លេង​មួយ​ណា​ដែល​កូន​ចូល​ចិត្ត​ យើង​អាច​សាក​យក​វា​ចេញ​ពី​ពួក​គេ បើ​សិន​ជា​កូន​យើង​មិន​ព្រម​នោះ មាន​ន័យថា​របស់​លេង​មួយ​ហ្នឹង​ហើយ​ដែល​ជា​សំណព្វ​ចិត្ត​របស់​កូន។ ​ នៅ​ក្នុង​សប្តាហ៍​នៃ​ខែ​ទី ៦នេះ​កូន​យើង​អាច ៖ – វារ – អាច​ងើប​ឈរ​បាន​ – រើស​វត្ថុ​តូចៗ​ដោយ​ប្រើ​មេដៃ និង​ម្រាម​ដៃ​ផ្សេង​ទៀត – អាច​និយាយ ម៉ាម៉ា និង​ដាដា។ ១- បង្រៀនកូនដោយរបៀបណា? ក្នុង​ពេល​នេះ​អាអូន​អាច​ក្រោក​ឈរ​បាន​ និង​ចូល​ចិត្ត​រាំដែល​ជួយ​ដល់​ការ​ពង្រឹង​សាច់​ដុំ​សម្រាប់​ការ​ចលនា​នៅ​ពេល​ក្រោយ។ យើង​អាច​លើក​កូន​ឡើង​ពី​កម្រាល ឬ​ភ្លៅ​ដើម្បី​ឲ្យពួក​គេ​ចាប់​ផ្តើម​ដើរ​បាន។ ដើម្បី​ជួយ​ដល់​ការ​លូត​លាស់​ក្មេងៗ យើង​ព្យាយាម​យក​របស់​ក្មេង​លេង​ចេញ​ពីកូន ហើយ​សង្កេត​មើល​ពី​របៀប​ដែល​កូន​នឹង​យក​មក​វិញ។ បើ​សិន​ជា​គេ​យំ​ដោយ​សារ​តែ​មិន​អាច​យក​បាន​នូវ​អ្វី​ដែល​ចង់​បាន​នោះ យើង​ត្រូវ​ជំរុញ​ឲ្យ​កូន​​យក​ដោយ​ខ្លួន​ជាជាង​យក​ឲ្យ​គេ​ដោយ​ផ្ទាល់។ បន្ទាប់​ការ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​នោះ​កូន​យើង​អាច​នឹង​វារ​ទៅ​យក​របស់​នោះ​បាន ហើយ​ត្រលប់​មក​កន្លែង​ដើម​វិញ។ ម៉ាក់ប៉ា​គួរ​តែ​រក​​សម្លៀក​បំពាក់​ណា​ដែល​ធំៗ និង​ងាយស្រួល​ដល់​កូនៗ​របស់​ក្នុង​កា​វារ​លេង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? មិន​មាន​អ្វី​ប្លែក​ច្រើន​ទេ នៅ​សប្តាហ៍​នេះ​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​នូវ​ចំណុច​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ – វាស់​កំហាប់​អេម៉ូក្លូបប៊ីន ដើម្បី​រក​មើល​ការ​ស្លេក​ស្លាំង​ – ណែនាំ​ពី​អ្វី​ដែល​ត្រូវ​ថែ​ទាំ​នៅ​ខែ​ក្រោយ។ ៣- ត្រូវដឹងពីអីខ្លះ? អាហារ​សម្រាប់​កូន​មាន​ច្រើន​ប្រភេទ​ណាស់ តម្រូវ​ឲ្យ​ម៉ាក់ប៉ា​ជ្រើស​រើស​ឲ្យ​សមស្រប​ទៅ​នឹង​អាយុ​របស់​កូន នោះ​ទើប​មិន​បង្ក​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ។ បន្លែ​​មាន​ប្រយោជន៍៖ ពេល​នេះ​កូន​យើង​អាច​ស្រូប​យក​នូវ​វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន ពី​បន្លែ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​បាន​ហើយ។ នៅ​អាយុ ៦ ខែ​នេះ​យើង​អាច​ផ្តល់​អាហារ​ជា​ប្រភេទ​ទឹក​ដោះ​គោ ម្សៅ​ទឹកដោះ​គោ និង​អាហារ​ផ្សងៗ ដូច​ជា​គ្រាប់​ធញ្ញជាតិ ផ្លែឈើ​កិន ទឹក​ផ្លែឈើ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២៩ សប្តាហ៍៖ កាន់តែប្លែក អាអូនចេះ១-២មុខបន្ថែមទៀតបាត់

ការលូតលាស់ និងអាកប្បកិរិយាកាន់​តែ​ប្លែក ឈាន​ចូល​ដល់​សប្តាហ៍​នេះ អាអូន​ចេះ ១-២ មុខ បន្ថែម​ទៀត ម៉ាក់​ប៉ា​ច្បាស់​ជា​រំភើប​នឹង​ឃើញ​កូន​លូត​លាស់​បាន​ល្អ តែ​និយាយ​លាក់បាំង​អី​បើ​ចំ​កូន​រពឹស​ខ្លាំង​ច្បាស់​ជា​វិល​មុខ​មិន​ខាន។ នៅ​ក្នុង​សប្តាហ៍​នៃ​ខែ​ទី ២៩ នេះ កូន​យើង​អាច៖ – ញ៉ាំ​នំ​ដោយ​ខ្លួន​ឯង – បញ្ចេញ​សំឡេង​បែប​កំប្លែង (ផ្លុំទឹកមាត់) – សើ​ចនៅ​ពេល​លេ​ងជាមួយ​យើង។ ១- បង្រៀនកូនពីអី? ពេលនេះ​យើង​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​ដោយ​ប្រើ​ពែង ឬ​កែវ​បាន។ ការ​ប្រើ​ដប​ដែល​មាន​ដៃ​កាន់​សង​ខាង​ល្អ​បំផុត​សម្រាប់​អាអូន​វ័យ​នេះ។ កូនយើង​ប្រហែលមិន​សប្បាយ​ចិត្ត​ដោយសារ​មិន​ដឹង​ញ៉ាំ​របៀប​ណា? ដូច្នេះ​​ម៉ាក់​ប៉ា​ត្រូវ​បង្រៀន​កូន​ពី​របៀប​ផ្អៀង​ដប​ដើម្បី​ឲ្យទឹក​ហូរ​ចូល​មាត់​​បាន មិន​យូរ​ទេ​អាអូន​នឹង​ស៉ាំ អាច​ញ៉ាំ​ទឹក​បាន​ដូច​កាល​ប្រើ​ដប​ទឹក​ដោះ​គោ។ សុខភាព និង​សុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​ភាគ​ច្រើន​មិន​ណាត់​ជួប​ដើម្បី​ពិនិត្យ​សុខភាព​កូន​យើង​នា​ខែ​នេះ​ទេ ដូច្នេះ​យើង​គួរ​តែ​ត្រៀម​សំណួរ​ខ្លះៗ សម្រាប់​ការ​ណាត់​ជួប​នៅ​ខែ​ក្រោយ។ ប៉ុន្តែ​បើមាន​បញ្ហា​​គួរ​ឲ្យ​បារម្ភ​នោះ​កុំ​រារែក​​ប្រញាប់​ណាត់​ជួប​គ្រូពេទ្យ​ភ្លាម​ដោយ​មិន​បាច់​រង់​ចាំ​ខែ​ក្រោយ។ ៣- ត្រូវដឹងពីអីខ្លះ? ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​យើង​​គួរ​ដឹង​ ៖ ក្តៅខ្លួន៖ ឈាន​ចូល​អាយុ ៧ ខែ​នេះ ម៉ាក់ប៉ា​នឹង​យល់​យ៉ាង​ច្បាស់​ពី​កូន អាច​សន្មត​ថា​កូន​​កំពុង​មាន​បញ្ហាបាន។ បើ​​សង្ស័យ​ថា អូន​តូច​ក្តៅ​ខ្លួន ត្រូវ​យក​ប្រដាប់​វាស់​កម្តៅ​មក​ស្ទង់​ភ្លាម។ ទោះ​បី​ជា​គេ​ថា​ កម្តៅ​៣៧ អង្សាសេ ធម្មតាក្តី ប៉ុន្តែ​បើ​តាម​ទ្រឹស្តី​វិញ​កម្តៅ​ធម្មតា​របស់​ខ្លួន​ក្មេង គឺ​នៅ​ចន្លោះ ៣៦-៣៨ អង្សាសេ។ ​ប្រហែល​ជា​ពិបាក​ក្នុង​ការ​ជឿ ប៉ុន្តែ​ជួនកាល​គ្រុន​ក្តៅ​មាន​អត្ថប្រយោជន៍​ខ្លាំង​ចំពោះ​ទារក នេះ​មាន​ន័យ​ថា​រាងកាយ​អូនតូច​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ។ កុមារ​តូចៗ​ជា​ញឹកញាប់​មាន​​សីតុណ្ហ​ភាព​ខ្ពស់​ជាង​កុមារ​ធំ​បន្តិច ដូច្នេះ​អាអូន​​ចាត់​ទុក​ថា​ក្តៅ​ខ្លួន​ដោយ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម ៖ – កម្តៅ​ក្បាល ឬ​កម្តៅ​រន្ធគូទខ្ពស់​ជាង ៣៨ អង្សាសេ – កម្តៅ​នៅ​ក្នុង​ត្រចៀក […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣០សប្តាហ៍៖ ចង់ឲ្យកូន​ឆាប់ចេះចាំ គួរបង្រៀនអ្វីល្អ?

ការលូតលាស់ និងអាកប្បកិរិយាតើ​អូន​តូច​ប្រែប្រួល​អ្វីខ្លះ​នៅ​អាយុ ៣០ សប្តាហ៍​នេះ? ម៉ាក់ប៉ា​អាច​ប្រាប់​កូន​ថា ទូរសព្ទ​មិន​មែន​ជា​របស់​ក្មេង​លេង​ទេ និង​អាចគប់​នោះ​ទេ កូន​កុំ​ទាញ​សក់​ម៉ាក់ប៉ា ឬ​អាបង​ណា។ នៅ​អាយុប៉ុណ្ណឹង អូនតូច​​ផ្តើម​ធ្វើ​តេស្ត​ប្រតិកម្ម​ដោយ​បដិសេធ​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​ប្រាប់។ នេះ​មិន​មែន​មានន័យថា កូន​មិន​ស្តាប់​តាម​ម៉ាក់ប៉ា​នោះ​ទេ អាអូន​គ្រាន់​តែ​ចង់​ដឹង​តែ​ប៉ុណ្ណោះ។ នៅសប្តាហ៍ទី ៣០ កូនយើងនឹងអាច៖ – អង្គុយ​តែ​ឯង​ដោយ​គ្មាន​ការ​ជួយ – ព្យាយាម​ទប់​ខ្លួន​ប្រសិន​បើ​យើង​លើក – ជំទាស់​បើ​យើង​យក​របស់​លេង​ចេញពី​ខ្លួន – ស្វែង​រក​វត្ថុ​ដែល​ធ្លាក់ – ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ ហើយ​ក្តាប់​ក្នុង​ដៃ – រក​មើល​ប្រភព​នៃ​សំឡេង – ញ្ចេញ​សំឡេង​ដូចជា​ហ្កាហ្កា បាបាបា ម៉ាម៉ាម៉ា ដដាដា – ចេះ​លេង​បិទពួន។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​ត្រូវ​ដឹង​ថា​អាអូន​មិន​អាច​ចាំ​បាន​នូវ​អ្វី​ដែលយើង​បាន​និយាយ​នោះ​ទេ យក​​ល្អ​ យើង​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ ដូច​ជា “No” ដូច្នេះ​កូន​នឹង​យល់​ថា មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ។ ល្បែង​​សាមញ្ញ Peekaboo (បិទពួន) អាច​នឹង​ធ្វើ​ឲ្យ​ក្មេងៗ​តូច​ចាប់​អារម្មណ៍​បាន។ អូនតូច​ប្រហែល​ជា​ចូល​ចិត្ត​​ល្បែង​ ​មនុស្ស ឬ​វត្ថុ​បាត់​ហើយ​មក​វិញ ដូច្នេះ​ម៉ាក់ប៉ា​គួរ​តែ​បង្កើត​ការ​លេង​ល្បែង​បែប​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​បង្ហាញ​ពី​វត្តមាន​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ សុខភាព និង​សុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មិន​​ណាត់​ជួប​ដើម្បី​ពិនិត្យ​សុខ​ភាព​អូនតូចនៅ​ខែ​នេះ​ឡើយ ប៉ុន្តែ​ក្នុង​ករណី​មាន​បញ្ហា​​គួរ​ឲ្យ​បារម្ភ​នោះ ​ត្រូវ​ប្រញាប់​ណាត់​ជួប​ភ្លាម មិន​ត្រូវ​រង់ចាំ​ដល់​ខែ​ក្រោយ​នោះ​ទេ។ ៣- ត្រូវដឹងពីអីខ្លះ? ដល់​ពេល​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​​អាហារ​កូនឲ្យ​ច្រើន នោះ​ទើប​សុខភាពល្អ មិន​ប្រឈម​នឹង​ជំងឺ​ដង្កាត់​ផ្សេងៗ។ ភាពស្លេកស្លាំង៖ ភាព​ស្លេក​ស្លាំង​កើត​​ពេល​ទារក​មាន​កោសិកា​ឈាម​ក្រហម​ទាប បណ្តាល​ឲ្យ​បរិមាណ អេម៉ូក្លូប៊ីន​ទាប […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៤ សប្តាហ៍៖ ម៉ាក់ប៉ាលែងហត់បាត់ ឃើញកូន​ចេះច្រើនអ៊ីចឹង

ការលូតលាស់ និងអាកប្បកិរិយាអាអូន​លូត​លាស់​បាន​ល្អ ចេះ​ច្រើន​ជាង​មុន ធ្វើឲ្យ​ម៉ាក់ប៉ា​​សប្បាយ​ចិត្ត គ្រាន់​តែ​ឃើញ​ស្នាម​ញញឹម​កូន​បាត់​អស់ភាព​នឿយ​ហត់។ បេប៊ីនៅ​សប្តាហ៍​នេះ​អាច​យល់​ពី​ប្រាប់ងាយៗ​របស់យើង បើ​ទោះ​ពេល​ខ្លះ​មិន​ព្រម​ធ្វើ​តាម​ក៏​ដោយ។ អាអូន​ចេះ​ណាស់ ពេល​ចង់​បាន​របស់​អ្វី​មួយ​លែង​យំ​ដូច​មុន​ហើយ ព្យាយាម​ប្រើ​វិធី​ផ្សេង​វិញ។ នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ទី ១០ នេះ​ កូន​របស់​អ្នក​អាច​៖ ​- លេង​បាល់​តូចៗ ​- ញ៉ាំទឹក​ដោយ​កែវ​បាន​ដោយ​ខ្លួន​ឯង ​- រើស​របស់​តូចៗ​ដោយ​ខ្លួន​ឯង ​- ឈរ​បាន​ដោយគ្មានជំនួយ ​- និយាយ​ភាសា​ក្មេង តែ​មិន​ទាន់​អាច​ស្តាប់​បាន​ ​- និយាយ​ពាក្យ​មួយ​ម៉ាត់ៗ ជាជាង “ម៉ាក់” ឬ “ប៉ា”។ ​ ១- បង្រៀនកូនដោយរបៀបណា? ​ដើម្បី​ឲ្យ​កូន​ចង​ចាំ ​គួរ​​ព្យាយាម​និយាយ​ម្តង​ហើយ​ម្តង​ទៀត ព្រោះ​ក្មេង​អាច​មិន​ចាំ​នូវ​អ្វី​ដែល​យើង​បានប្រាប់​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចាប់​ផ្តើម​បង្រៀន​កូន​ពី​អ្វី​ដែល​ល្អ និង​មាន​សុវត្ថិភាព។ ឧទាហរណ៍ កូន​កាន់​កន្ទុយ​ឆ្មា យើង​ត្រូវ​វាស​ដៃ​អាអូន​ចេញ រួច​សម្លឹង​ទៅ​កូន ហើយ​ប្រាប់​ថា​​ការ​ធ្វើ​បែប​នេះ មិន​ល្អ​ទេ អាច​ធ្វើ​ឲ្យ​ឆ្មា​ឈឺ ហើយ​ប្រាប់​កូន​ឲ្យ​អង្អែល​ឆ្មា​ដោយ​ថ្នមៗ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ជាទូទៅ​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​ណាត់​ជួប​ជាមួយ​យើង​ទេ​ ប៉ុន្តែ​យើង​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ប្រសិន​បើ​មាន​បញ្ហា​បន្ទាន់។ ៣- ចំណុចត្រូវដឹង ក្នុង​ដំណាក់​ការ​នេះ យើង​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​យំ​គាំង​​របស់​កូន។ ខាង​ក្រោម​នេះ​ក៏​មានបង្ហាញ​​ពី​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រើស​ស្បែក​ជើង​ និង​ថែ​ទាំ​សក់​របស់​កូន។ ការ​យំ​​គាំង៖ ចូរ​​កុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​កូន​យំ​គាំង​ដល់​សន្លប់ ដោយសារ​តែ​វា​មិន​ចាំបាច់​ក្នុង​ការ​ព្យាបាល​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើងក៏ត្រូវដឹងពីវិធីខ្លះៗ ដើម្បីដោះស្រាយបញ្ហានេះ​ដែរ​៖​ – ត្រូវ​​ឲ្យ​កូនគេង​បាន​គ្រប់​គ្រាន់ – ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មួម៉ៅ​ខ្លាំង​ពេក – ព្យាយាម​លួង​កូន​ពេល​រំជួល​ចិត្ត​ខ្លាំង​ ​ – ព្យាយាម​សម្រួល​អារម្មណ៍​កូន​។ ម៉ាក់ប៉ាកុំ​ភ័យ​ពេក​ពេល​កូន​យំគាំង អាអូន​អាច​ធ្វើ​បែប​នេះ​បន្ត​ទៀត​បើដឹង​ថា​ ខ្លួន​អាច​បាន​អ្វី​ដែល​ចង់​បាន​ពេល​ធ្វើ​បែប​នេះ​ ជាពិសេស​ពេល​ដែល​កូន​ធំ​ជាង​នេះ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​គាំង​នេះ​​អាច​ឈប់​ទៅ​វិញ​ពេល​​បេប៊ីចាប់​ផ្តើម​ផឹក​ថ្នាំ​​ជាតិ​ដែក។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៣ សប្តាហ៍៖ រំភើបម្តងទៀតហើយ ដឹងទេអូនតូចចេះអីទេ?

ការលូតលាស់ និងអាកប្បកិរិយាដល់​ពេល​រំភើប​ម្តង​ទៀត​ហើយ សប្តាហ៍​នេះ​កូន​​អាច​ដើរ​បាន ប្រសិន​បើ​យើង​កាន់​ដៃ​ឲ្យ​ដើរ ហើយ​​អាច​តោង​ម៉ាក់ប៉ា​ដើម្បី​សម្រួល​ដល់​យើង​ក្នុង​ការ​ស្លៀក​ពាក់​ឲ្យ​។ មិន​តែ​ប៉ុណ្ណោះ​អាអូន​ក៏​អាច​ញ៉ាំ​​ទឹក​ខ្លួន​ឯង​ដោយប្រើ​កែវ។ ទោះបី​ជា​ក្មេង​ខ្លះ​មិន​ទាន់​ចេះ​ធ្វើ​រឿង​ទាំង​នេះ​បាន ម៉ាក់ប៉ា​កុំ​គិត​ច្រើន ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ កូន​យើង​អាច​ធ្វើ​បាន គ្រាន់​តែ​យឺត​បន្តិច​ប៉ុណ្ណោះ។ ​ នៅ​អាទិត្យ​ទី​ ៣​ នៃ​ខែ​ទី ១០​ កូន​យើង​អាច៖​ – ឈរ​បាន​ដោយ​ខ្លួន​ឯង – និយាយ​ពាក្យ “ប៉ា​ប៉ា” ឬ “ម៉ា​ក់​ម៉ាក់” – ចង្អុល​ទៅ​វត្ថុ​ដែល​ចង់​បាន។ ១-​​ បង្រៀនកូនដោយរបៀបណា? ពេល​នេះ​អូន​តូច​លេង​មិន​ចេះ​ធុញ​ទេ ចូលចិត្ត​ទម្លាក់​អ្វី​មួយ ហើយ​ឲ្យ​យើង​រើស​ឲ្យ​វិញ។ កូន​មិន​ធុញ​មែន តែ​ម៉ាក់ប៉ា​ប្រហែល​ជា​មិន​ចង់​ធ្វើ​រឿង​ដដែលៗ​ទេ អត់​មាន​អី​ពិបាក​ទេ យើង​អាច​យក​របស់​នោះ​ទុក​ប៉ុន្មាន​នាទី ហើយ​ព្យាយាម បន្លប់​កូន​នឹង​អ្វី​ផ្សេង​វិញ ដូច​ជា​លេង​បិទ​ពួន​ជាដើម។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះបី​ជា​ពេទ្យ​មិន​ណាត់​ជួប​ក៏​ដោយ យើង​នៅ​តែ​អាច​ទាក់​ទង ឬ​សាកសួរ​គ្រូពេទ្យ​បាន​គ្រប់​ពេល ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​រឿង​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង នៅ​វ័យ​នេះ អាអូន​អាច​មាន​ជំងឺ​​ផ្តាសាយ​ញឹក​ញាប់ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ដឹង​ពីថ្នាំ​ផ្សះ។ យើង​ត្រូវ​ប្រុង​ប្រយត្ន័​នៅ​ពេល​ឲ្យ​កូន​​ញ៉ាំ​ថ្នាំ​ផ្សះ។  ថ្នាំ​ប្រភេទ​នេះ​​ អាច​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​ជួយ​ប្រឆាំង​ជំងឺ​ដែល​បង្ក​ដោយ​វីរុស ដូច​ជា​ផ្តា​សាយ និង​ជំងឺ​ដែល​មាន​បញ្ហា​នៅ​ផ្លូវ​ដង្ហើម​​ជាដើម។ ការ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទាំង​នេះ​ជួយ​អ្វី​មិន​បាន​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ពពួក​បាក់តេរី​​ទាំង​​នោះ​ស៊ាំ​នឹង​ការ​ព្យាបាល​តែ​ប៉ុណ្ណោះ ហើយ​ប្រភេទ​ថ្នាំ​នេះក៏​អាច​ផ្តល់​នូវ​ផល​រំខាន ឬ​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​មួយ​ចំនួន​ទៀត? ពេលណា​​គួរ​តែ​ឲ្យ​កូន​លេប​​ថ្នាំ អង់ទីប៊ីយ៉ូទីក? លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ប៉ុណ្ណោះ យើង​ត្រូវ​តែ​ឲ្យ​កូន​លេប​ឲ្យ​បាន​គ្រប់​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​លេប បើ​មិន​ដូច្នេះ​ទេ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​លេប​ថ្នាំ អង់ទីប៊ីយ៉ូទីក បាន​ស្រួល​?  ​បើ​កូន​ក្អួត​ភ្លាម​បន្ទាប់​ពី​លេប​ថ្នាំ​ប្រភេទ​នេះ យើង​ត្រូវ​តែ​ឲ្យ​ថ្នាំ​កូន​លេប​ម្តង​ទៀត ព្រោះ​ជាតិ​ថ្នាំ​បាន​ចេញ​មក​តាម​កម្អួត​អស់​ហើយ។ ក្នុង​ករណី​កូន​ក្អួត ១ ម៉ោង​ក្រោយជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​អស់​ហើយ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤២ សប្តាហ៍៖ ១០ ខែហើយ កូនមិនទាន់ចេះដើរធ្វើម៉េចទៅ?

ការលូតលាស់ និងអាកប្បកិរិយាចូលរួម​ត្រេកអរ អាអូន​ចេះ​អង្គុយ​ជាប់​ហើយ​នៅ​សប្តាហ៍​នេះ ថែម​ទាំង​ដើរ​តោង​របស់​អ្វី​មួយ ឬ​អាច​ដើរ​ដោយ​ខ្លួន​បាន។ កូន​យើង​អាច​ព្យាយាម​កាន់​របស់​លេង​ពេល​​កំពុង​ឈរ។ ចំពោះ​អាអូន​មួយ​ចំនួន​ដែល​មិន​ទាន់​ចេះ​ដើរ ម៉ាក់ប៉ា​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​កូន​ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​អាច​ដើរ​បាន​ដំបូង​នៅ​អាយុ ១២ ខែ ហើយ​ខ្លះ​ដល់​អាយុ ១៨ ខែ ទើប​ចេះ​ដើរ។ នៅ​អាទិត្យ​ទី​ ២​ នៃ​ខែ​ទី ១០ នេះ​ ក្មេ​ង​នឹង​អាច​៖​ – ងើប​អង្គុយ – ទះដៃ ឬ​បក់​ដៃ – រើស​​វត្ថុ​តូចៗ​ដោយ​​​មេ​​ដៃ និង​ម្រាម​ដៃ – ដើរ​ដោយ​តោង​វត្ថុ​មួយ​ចំនួន​ – យល់​ពាក្យ​ថា “ទេ” ប៉ុន្តែ​មិន​ធ្វើ​តាម។ ១- បង្រៀនកូនរបៀបណា?​ កូន​នៅ​តូច គ្មាន​ធ្មេញ​ទំពា​អាហារ ងាយ​នឹង​ឈ្លក់ ឬ​ស្លាក់ ដូច្នេះ​យើង​ត្រូវ​ជៀស​វាង​អាហារ​ដែល​អាច​​ឈ្លក់ ដូចជា​ការ៉ុត​ឆៅ ឬ​ផ្លែ​ទំពាំងបាយជូរ។ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ឆ្អិន ​ផ្លែឈើ ​កិន ឬ​បក​បាន​ត្រឹម​ត្រូវ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ជាទូទៅ​​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​​ណាត់​ជួប​ជាមួយ​យើង​ទេ ប៉ុន្តែ​អ្នក​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ​​បើ​​​មាន​ការ​បារម្ភ​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង បើ​នៅ​ផ្ទះ​សម្បូរ​សត្វល្អិត ម៉ាក់ប៉ា​គួរ​អង្កេត​លើ​ការទិច ឬ​ខាំ​ដោយ​ពពួក​សត្វ​ល្អិត។ ការ​ទិច​ខ្លះ​មិន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ តែ​ស្បែក​ក្មេង​ស្តើង នៅ​ខ្ចី ងាយ​នឹង​អាលែក​ហ្ស៊ី​បំផុត។ បើ​កូន​ត្រូវ​សត្វ​ល្អិត​ទិច ឬខាំ យើង​ត្រូវ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​នេះ៖​ ​- យក​ទ្រនិច​ដោយ​ឆ្កឹះ ជៀសវាង​ការ​ទាញ​ចេញ ​- លាង​កន្លែង​សត្វ​ទិច ឬ​ខាំ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ