ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង - សម្រាល​​រួចរាល់ហើយ ការ​ថែទាំ​កូន​តាំង​ពី​កើត​រហូត​ដល់ ១២ខែ មិន​មែន​ជា​រឿង​ងាយ​ទេ ជា​ពិសេស​សម្រាប់​អ្នក​ខ្ចី​បទពិសោធន៍។ តើ​ទារកលូតលាស់ឆ្នាំដំបូង របស់​កូន​សម្លាញ់ ម៉ាក់ៗ​គួរ​ដឹង​ ឬ​ត្រៀម​អ្វី​ខ្លះ?

ចំណេះដឹងទូទៅ

ទារកលូតលាស់ឆ្នាំដំបូង

ម៉ាក់ប៉ាគេងមិនឆ្អែតពេលមានកូនតូច? សាកវិធីទាំងនេះបាន

​ពិត​ណាស់ ប៉ា​ម៉ាក់​ដែល​មាន​កូន​តូច​ប្រហែល​ជា​ពិបាក​ក្នុង​ការ​គេង​បាន​ស្កប់ស្កល់​ណាស់ ពីព្រោះ​​អា​អូន​មិន​ទាន់​ចេះ​​សម្រប​ខ្លួន​ក្នុង​ការ​គេង​​នៅ​ពេល​យប់​បាន​នៅ​ឡើយ។ ជា​ទូទៅ កូន​​តែងតែ​គេង​លក់​មួយ​ភ្លែត​ៗ​​ទាំង​នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ ហើយ​សូម្បី​តែ​​ពេល​កូន​កាន់​តែ​ធំ​ទៅ​ៗ ក៏​នៅ​តែ​ពិបាក​ក្នុង​ការ​គេង​ ដែល​ជា​ញឹកញយ​ក្មេង​ត្រូវការ​ជំនួយ​ពី​ប៉ា​ម៉ាក់​ដដែល។ [embed-health-tool-due-date] ​​​​​​មនុស្ស​ពេញវ័យ​​ត្រូវ​ការ​គេង​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​? ជា​ទូទៅ មនុស្ស​ពេញ​វ័យ​ត្រូវ​ការ​គេង​រយៈពេល​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​អាច​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ យើង​អាច​ត្រូវការ​គេង​កាន់​តែ​ច្រើន​ ប្រសិនបើ៖ ពិបាក​ភ្ញាក់​នៅ​ពេល​ព្រឹក ងងុយ​គេង​គ្រប់​ពេល មិន​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ ប្រែប្រួល​អារម្មណ៍ បាក់​ទឹកចិត្ត ឬ​ថប់បារម្ភ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​សម្រាក​បាន​គ្រប់គ្រាន់ ជា​ធម្មតា ការ​គេង​របស់​ប៉ា​ម៉ាក់​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ដំបូង​ដែល​អា​អូន​កើត គឺ​អាស្រ័យ​លើ​​កូន​ទាំងស្រុង​ ប៉ុន្តែ​យើង​នៅ​តែ​អាច​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​​ជួយ​ឲ្យ​​គេង​បាន​​គ្រប់គ្រាន់​ ដែល​ប្រការ​នេះ​​មាន​សារៈសំខាន់​​ទាំង​ចំពោះ​ប៉ា​ម៉ាក់​ផ្ទាល់​ និង​ទារក​។   ​មុន​ពេល​ចូល​គេង ចូល​គេង​ឲ្យ​បាន​ទៀង​ម៉ោង បង្កើត​ទម្លាប់​ដែល​ជួយ​ឲ្យ​គេង​ស្កប់ស្កល់ ដូចជា​អាន​សៀវភៅ ស្តាប់​ចម្រៀង​។ល។ ជៀសវាង​ញ៉ាំ​តែ កាហ្វេ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន សូកូឡា ជក់​បារី និង​សារធាតុ​រំញោច​ផ្សេង​ទៀត​នៅ​កៀក​ម៉ោង​គេង។ ជៀសវាង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ម៉ោង​គេង រួម​ទាំង​ទូរទស្សន៍ ទូរស័ព្ទ​ដៃ​ និងTablets។ អត្ថបទគួរអាន៖ ៥ តិចនិក ម៉ាក់ប៉ាលែងល្វីងមុខ ពេលអាអូនចាប់ផ្ដើមក្បាលខូច កុមារ ឬក្មេងជំទង់មានចរិតហិង្សា អាចមកពីកត្តាទាំងនេះ ប៉ុន្មានហេតុផលនេះ ប៉ាម៉ាក់ល្មមឈប់ដាក់ទណ្ឌកម្មកូនទៀតទៅ […]

ស្វែងរក ទារកលូតលាស់ឆ្នាំដំបូង

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២ សប្តាហ៍៖ ម៉ាក់ប៉ាប្រយ័ត្នរឿង១ បើមិនចង់ឲ្យបេប៊ីមានបញ្ហា

ការលូតលាស់ និងអាកប្បកិរិយាមួយអាទិត្យ​ក្រោយ​សម្រាល​បេប៊ី​ស្គាល់​សំឡេង​របស់​ម៉ាក់ប៉ា​បណ្តើរៗ​ហើយ។ អូន​តូច​នឹង​មាន​អារម្មណ៍​កក់​ក្តៅ​ពេល​បាន​ឮ​សំឡេង​យើង ទោះ​ជា​មិន​ទាន់​យល់​ពី​អ្វី​ដែល​កំពុង​​និយាយ​ក៏​ដោយ​​​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​ក្នុង​អំឡុង ២ សប្តាហ៍​ដំបូង​​បេប៊ី​នឹង​ងើប​​ក្បាល​​បន្តិច ​​ដូច្នេះ​ហើយ​ត្រូវ​តែ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​អ្វី​មក​បិទ​ផ្លូវ​ដង្ហើម​របស់​អាអូន​នៅ​ពេល​គេ​ផ្កាប់មុខ​ចុះ។ ចំណែក​ភ្នែក​របស់​អូន​តូចៗ​មិន​ទាន់​បើក​បាន​ពេញ​លេញ​នោះ​ទេ​​ គេ​អាច​មើល​ឃើញ​ប្រហែល ​២០-៤០ ​សង់​ទី​ម៉ែត្រ ពី​ខ្លួន​តែ​ប៉ុណ្ណោះ​។ ១- ថែទាំបេប៊ីរបៀបណា? ​២​សប្តាហ៍​ដំបូង​ បេប៊ី​​ចាប់​អារម្មណ៍​ជាមួយ​របស់​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​ខ្លួន ពិសេស​អូន​តូច​ចូលចិត្ត​មើល​មក​នរណាម្នាក់​ដែល​​សម្លឹង​រក​គេ។ ភ្នែកបេប៊ី​ទាំងគូ​ត្បិត​មើល​មិន​ទាន់​មើលឃើញ តែ​កែវ​ភ្នែក​គេ​រំពៃមើល​របស់​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​កាយវិការ​​​ម៉ាក់ៗ ដូចនេះ​គួរ​ណា​តែ​សម្លឹង​មើល​មុខ​អាអូន​ចុះ​ឡើង​នៅ​ពេលបំបៅ​ដោះ ធ្វើ​បែប​នេះ​អាច​ជួយ​ដល់​ការវិវត្តសាច់ដុំ​ភ្នែក​បាន​ល្អ។ ក្រៅ​ពី​សម្លឹង​មើល​មុខ​បេប៊ី ​ម៉ាក់​ត្រូ​វតែ​និយាយ​ជាមួយ​អាអូន​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​អូន​តូច​ឆាប់​ស្គាល់​សំឡេង។ សុខភាព និងសុវត្ថិភាព២- ត្រូវដឹងពីអីខ្លះ? បើ​បេប៊ី​មាន​សុខភាព​ល្អ​ហើយ​មិន​បាច់​ទៅ​ជួប​គ្រូពេទ្យ​ក៏​បាន​ដែរ។ តែ​​បើ​បាន​ទៅ​ជួបពេទ្យ គួរ​តែ​ពិនិត្យ​ឲ្យ​សុខភាព​អាអូន​ឲ្យ​ហើយ​ទៅ។ – វាស់​កម្ពស់ – លាង​សម្អាត​ផ្លូវ​ដង្ហើម – បន្តក់​ថ្នាំ​អង់ទីប៊ីយូទិច​លើ​ភ្នែក​បង្ការ​រោគប្រមេះ ឬ​ប៉ារ៉ាស៊ីត។ ៣- ត្រូវដឹងអីខ្លះ? បេប៊ី​កើត​មិន​គ្រប់​ខែ ​និង​បេប៊ី​បៅ​ទឹក​ដោះ​ម្តាយ​មួយ​ចំនួន​មាន​បញ្ហា​កើត​លឿង​នៅ​លើ​ស្បែក ឬ​ក្នុង​ភ្នែក។ នេះ​​បណ្តាល​មកពី​ថ្លើម​មិន​ទាន់​​មាន​តួនាទី​ពេញលេញ​ទៅ​បំបែក​ប៊ីលីរ៉ូប៊ីន (Bilirubin) ​​ក្នុង​ចរន្ត​ឈាម។ ភាគ​ច្រើន​ពណ៌​លឿង​មាន​នៅ​លើ​មុខ ទ្រូង ពោះ ឬ​ជើង ពេល​ដែល​យក​ម្រាមដៃ​សង្កត់​ទៅ​លើ​ថ្ងាស ឬ​ច្រមុះ​អូន​តូច​ថ្នមៗ បើ​ស្បែក​មាន​ពណ៌​លឿង មាន​ន័យថា​អាអូន​មាន​ជំងឺ​នេះ​ហើយ។ ចំពោះ​បេប៊ី​ដែល​មាន​ស្បែក​ខ្មៅ​ស្រអែម ម៉ាក់​ប៉ា​អាច​ដឹង​ថា អាអូន​មាន​ជំងឺ​នេះ​បាន​ដោយ​សម្គាល់​ទៅ​លើ​ផ្នែក​ពណ៌​ស​ក្នុង​ភ្នែក ឬ​ក៏​មើល​លើ​អញ្ចាញ​ធ្មេញ។ ​ទោះ​ជា​បែប​នេះក្តី​ម៉ាក់​ប៉ា​មិន​បាច់​ព្រួយ​បារម្ភ​ពេក​ទេ ព្រោះ​បេប៊ី​មួយ​ចំនួន​ធំ​ដែល​មាន​បញ្ហា​កើត​លឿង​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯងក្នុង​រយៈ​ពេល ១-២ ​អាទិត្យ ដោយ​គ្រាន់​តែ​បំបៅ​ដោះ​​បេប៊ី​ឲ្យ​បាន​ញឹក​ញាប់ ឬ​ឲ្យ​អាអូន​បៅ​ទឹក​ដោះ​គោ​ដែល​មាន​សារធាតុ​បំប៉ន ដើម្បី​ឲ្យ​​​ប៊ីលីរ៉ូប៊ីន (Bilirubin) ចុះ​ទៅ​តាម​លាមក​​។ ការព្រួយបារម្ភ៤- […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១សប្តាហ៍៖ កើតភ្លាម បេប៊ីត្រូវការមើលថែដិតដល់បំផុត

ការលូតលាស់ និងអាកប្បកិរិយាគ្រប់គ្នា​សប្បាយ​លាយ​រំភើប​នៅ​ពេល​ដែល​ក្លាយ​ខ្លួន​ជា​ម៉ាក់​ប៉ា​គេ ម្នាក់ៗ​រង់ចាំ​មើល​មុខ​បេប៊ី​យ៉ាង​អន្ទះសា​ក្នុង​ចិត្ត​បំផុត មិន​ដឹង​អាអូន​ពេល​ចេញ​មក​ក្រៅ​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​មាន​មុខ​ដូច​ប៉ា ឬ​ក៏​ម៉ាក់​នោះ​ទេ។ ទន្ទឹម​នឹ​ងភាព​រីករាយ​ក្នុង​ការ​ទទួល​សមាជិក​ថ្មី គ្នា​យើង​មួយ​ចំនួន​ក៏​ភ័យអរ​ មិន​ដឹង​ត្រូវ​ចញ្ចឹម​បី​បាច់​បេប៊ី​បែប​ណា​ទើប​មាន​សុខភាព​ល្អ ក្លាយ​ជា​ក្មេង​ស្តាប់​ដំបូន្មាន​នា​ពេល​អនាគត។ នៅ​ពេល​កើត​មក​ភ្លាម​បេប៊ី​អាច​មាន​ទម្ងន់​​ពី ២,៥-៤,៥ គីឡូក្រាម និង​មាន​ប្រវែង​ពី ៤៨-៥១ សង់​ទីម៉ែត្រ។ ដោយ​សារ​អូនតូចទើប​តែ​កើត​មកមិន​ទាន់​ដឹង​អ្វី​ទាំង​អស់​ ដូច្នេះ​បេប៊ី​ត្រូវ​ការ​​ការ​មើល​ថែ​ខ្ពស់​ពីម៉ាក់ប៉ា។ ១- ថែទាំកូនដូចម្តេច? ​- រក្សា​កម្តៅ​ដោយ​យក​ភួយ​មក​រុំ​​ខ្លួនបេប៊ី ​- យក​អូន​តូច​មក​ដាក់​ជាប់​នឹងដើមទ្រូង ​- ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? កូន​កើត​មក​ភ្លាម​យើង​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ជាប់​លាប់​ដើម្បី​លូត​លាស់​ទាំង​​រាងកាយ និងបញ្ញា​ស្មារតី។ បើអូន​តូច​មាន​ស្បែក​លឿង ឬ​ផ្សិត​ក្នុង​មាត់ យើង​​ត្រូវ​ប្រញាប់​យក​អាអូន​មក​ជួប​​គ្រូពេទ្យ ដើម្បី​ធ្វើ​តេស្ត​រក​រោគ​វិនិច្ឆ័យ ព្យាបាល​ឲ្យ​បានត្រឹមត្រូវ និង​ទាន់​ពេលវេលា។ ៣- ត្រូវដឹងអីខ្លះ? អារម្មណ៍​ក្លាយ​ជា​ម៉ាក់គេ​ពិត​ជា​​រំភើប​ខ្លាំង ហើយ​ក៏​ប្រហែល​មាន​អារម្មណ៍​ភ័យ​ព្រួយ​ និង​ស្ត្រេស​កើត​ឡើង​ព្រម​គ្នា​ដែរ​នៅ​ពេល​​ម៉ាក់​មើល​ថែ​ទាំ​បេប៊ី​តែ​ម្នាក់​ឯង​ទាំង​យប់​ថ្ងៃ ឬ​ក៏​​អាអូន​ធ្វើ​ទុក្ខ​ខ្លាំង​មិន​សូវ​បាន​ដេក​គ្រប់​គ្រាន់។​ មិន​បាច់​គិត​ច្រើន​ពេក​ទេ ​បញ្ហា​ទាំង​អស់​នេះ​អាច​ដោះស្រាយ​តាម​គន្លឹះ​ងាយៗ​ខាង​ក្រោម​នេះ៖ ប្តូរ​ខោ​ទឹក​នោម៖ បេប៊ី​នៅ​តូច​ច្បាស់​ជា​នោម ឬ​ជុះ​ញឹក​ញាប់​បន្តិច ម្ល៉ោះ​ហើយ​១ថ្ងៃៗ​ម៉ាក់ៗ​រវល់​តែ​ប្តូរ​ខោទឹក​នោម​។ មុន​ដំបូង​ស្រីៗ​គ្នា​យើង​​មួយ​ចំនួន​ប្រហែល​ជា​ពិបាក​បន្តិច ប៉ុន្តែ​មិន​យូរ​ទេនឹង​ស៊ាំ ហើយ​អាអូន​កាន់​តែ​ធំ នឹង​កាត់​បន្ថយ​ការ​ជុះ ឬ​នោម​​។​ ងូតទឹក៖ បេប៊ី​នៅ​តូច​មិន​ទាន់​​រឹង​​ដៃ​រឹង​ជើង ​បើ​មិន​ធ្លាប់​មាន​បទ​​ពិសោធន៍​ទេ​ម៉ាក់ៗ​មួយ​ចំនួន​ច្បាស់​ជា​ពិបាក​បី​អូន​តូច​ងូត​ទឹក​បន្តិច​។ បើ​​អូន​តូច​​មិន​សូវ​ប្រឡាក់​ប្រឡូស​ខ្លួន មិន​ចាំបាច់​ងូត​ទឹក​ឲ្យ​រាល់​ថ្ងៃ​​ទេ​ ងូតឲ្យបេប៊ី ៤-៥ដង/សប្តាហ៍ គ្រប់​គ្រាន់​ហើយ។ បន្ទាប់​ពី​ងូត​ទឹក​រួច​ត្រូវ​យក​កន្សែង​ស្អាត​មក​ជូត​មុខ ក ដៃ និង​គូទបេប៊ី​ឲ្យ​បាន​ស្អាត ទើប​មិន​មាន​បាត់​តេរី​នៅ​កន្លៀត​កន្លោះ។ កក់សក់៖ ជម្រើស​ល្អ​បំផុត​ម៉ាក់​ប៉ា​គួរ​តែ​កក់​សក់​ឲ្យ​បេប៊ី​​ ១-​២​ដង/សប្តាហ៍ មិន​ចាំបាច់​កក់​សក់​រាល់​ថ្ងៃ​ឡើយ។ ​បើ​ស្បែក​ក្បាល​អាអូន​មាន​ជាតិ​ខ្លាញ់​ច្រើន​យើង​អាចបន្ថែម​ការ​កក់​សក់​ម្តង […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ៣១សប្តាហ៍៖ ខ្វល់អត់ បើកូនដុះធ្មេញព្រៃ មានប្រហោងធំៗ?

ការលូតលាស់ និងអាកប្បកិរិយាធ្មេញ​ដំបូង ដែល​យើង​ចំណាំ​ហៅថា​​ធ្មេញព្រៃ ឬ​ធ្មេញទឹកដោះ​ច្រើន​តែ​ដុះ​ចេញ​ធ្មេញមុខ​នៅ​ខាងក្រោម​ពេល​អាអូន​មាន​អាយុ​ចន្លោះ ៤-៧ ខែ។ ប៉ុន្តែ​ក្មេង​ខ្លះ​អាច​ដុះ​ចេញ​លឿន​នៅ​អាយុ ៣ ខែ តែ​ខ្លះ​ទៀត​អាច​យូរ​ជាង​នេះ​រហូត​ដល់ អាយុ ១២ ខែ ។ ម៉ាក់ប៉ា​កុំ​ខ្វាយ​ខ្វល់ ​បើ​​ធ្មេញ​កូនដុះ​ចេញ​មក​មាន​ចន្លោះ​ធ្មេញ​ប្រហោង​ធំៗ ព្រោះ​ធម្មតា​ធ្មេញព្រៃ​ដុះ​ផុស​ចេញ​ពី​អញ្ចាញ​ធ្មេញ​ ឬ​ដុះ​ខុស​ទម្រង់ វា​នឹង​បាត់​ទៅវិញ​នៅ​អាយុ​៣ ឆ្នាំ។ សញ្ញា​ដែល​បង្ហាញ​ថា​ទារក​ចាប់​ផ្តើម​ដុះ​ពន្លក​ធ្មេញ​ដំបូង ​មាន​​ហៀរ​ទឹកមាត់​ច្រើន និង​សំឡេង​ក្រឹតៗប្លែកៗ​ចេញ​ពី​មាត់។ នៅ​សប្តាហ៍ទី ៣១ កូន​យើង​អាច​ចេះ៖ -​ វារ និង​លូន -​ ផ្លាស់​របស់​ពី​ដៃ​មួយ​ទៅ​ដៃ​មួយ​ -​ តោង​ចាប់​ដៃ ឬ​អ្វីមួយ​​ដើម្បី​ក្រោក។ ១- ​បង្រៀនកូនដោយរបៀបណា? ក្មេងៗ​នឹង​មាន​អារម្មណ៍​ឯកោ ភ័យខ្លាច​ពេល​ម៉ាក់ប៉ា​បង្រៀន​ឲ្យ​នៅ​តែ​ឯង ប៉ុន្តែ​យើង​ត្រូវ​មាន​វិធី​ការពារ​ខ្លះៗ។ បើ​យើង​ចេញ​ក្រៅ​ហើយ​ទុក​កូន​​នៅ​ក្នុង​ផ្ទះ ត្រូវ​ឱប​កូន​ឲ្យ​​ណែន​មុន​ចាកចេញ​ពី​ផ្ទះ​រួច​និយាយ​ ម៉ាក់​នឹង​មក​វិញ​ឆាប់ៗ។ ធ្វើ​ដូច្នេះ​កូន​​នឹង​មិន​គិត​ថា​ ១ ម៉ោង​ទៀត​យើង​​នឹង​ត្រលប់​មកវិញ​​នោះ​ទេ ដោយសារ​ភាព​កក់​ក្តៅ និង​ស្រលាញ់​ដែល​យើង​សម្តែង​ចេញ​មក វា​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ជួប​យើង​វិញ។ ទម្លាប់​ធ្វើ​បែប​នេះ​មុន​ពេល​យើង​ចាកចេញ​ពី​កូន​ទៅ​ធ្វើការ ឬ​ត្រូវ​ទុក​ឲ្យ​អ្នក​ផ្សេង​មើល​ថែ យ៉ាង​ហោច​ណាស់​កូន​យើង​មាន​អារម្មណ៍​កក់​ក្តៅ ពេញចិត្ត​ជាមួយ​អ្នក​ថែទាំ​ជំនួស​យើង​ដែរ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះ​មិន​មាន​ការ​ណាត់​ជួប​ក៏​ដោយ យើង​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​ហើយ​សម្រាប់​ជួប​គ្រូពេទ្យ​នៅ​សប្តាហ៍​ក្រោយៗ ឬ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិន​បើ​មាន​ការ​សង្ស័យ​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង? អាអូន​ដុះ​ធ្មេញ​ហើយ ម៉ាក់ប៉ា​ត្រូវ​​យល់​ដឹង​ពី​បញ្ហា​អ្វីខ្លះ? ដុះធ្មេញ៖ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ពេល​កូនដុះ​ធ្មេញ ម៉ាក់ប៉ា​ត្រូវ​ផ្តល់​របស់​អ្វី​មួយ​ដើម្បី​កូនទំពា ដូច​ជា​កង​កៅស៊ូ​ជ័រ​សម្រាប់​​ខាំ ឬ​កន្សែង​ត្រជាក់​។ […]


ទារកលូតលាស់ឆ្នាំដំបូង

បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

ម៉ាក់​ប៉ា​ដឹង​ស្រាប់​ហើយ មិន​ថា​នៅ​បរទេស ឬ​ខ្មែរ​ទេ តុក្កតា ជា​មិត្ត​ស្និទ្ធ​ស្នាល​​របស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​អូនៗ​កក់​ក្តៅ មាន​សុវត្ថិភាព គេង​លក់​ស្កប់ស្កល់។ ​យប់​ខ្លះ​​គ្មាន​មិត្ត​ភក្ត្រ​អូនៗ​នៅ​ក្បែរ ច្បាស់​ជា​ពិបាក​គេង ហើយ​រករឿង​​ម៉ាក់ប៉ា មិន​ខាន។កុំបារម្ភ បើចង់​ឲ្យ​អូនៗ​បោះបង់​ទម្លាប់​នេះ អាច​គេង​លក់​ដូច​ធម្មតា​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ប៉ុន្មាន​ចំណុច​របស់ “Hello គ្រូពេទ្យ” ។ ១- កុំរម្លឹក មិនមែន​ជា​រឿង​ងាយ ភ្លាមៗ​ឲ្យ​អូនៗ​បោះបង់​របស់​ជាទី​ស្រលាញ់​ចោល​ អ្វី​ដែលសំខាន់គឺ​ពេល​វេលា ម៉ាក់ៗ​អាច​ប្រើ​វិធី​ ​មិន​រម្លឹកពី​តុក្កតា​មុន​​គេង ឬ​អាច​និយាយ​​ថាយក​ទៅ​បោក​ក៏​បាន។ នេះ​ជា​ឱកាស​ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​មិត្ត​ភក្រ្ត​។ ករណី​អូនៗ​នៅ​តែ​សួរ​រក មាន​ន័យ​ថា ​ម៉ាក់ៗ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​កែ​ទម្លាប់​នេះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កំណត់ចំនួន មាន​តុក្កតា​ច្រើន​ពេក ម៉ាក់ៗ​អាច​ឲ្យ​អូនៗជ្រើសមួយ​ណា​ ដែល​គេ​ស្រលាញ់​ខ្លាំង​ ហើយកុំ​ទម្លាប់​ឲ្យ​​កូនលេង ឬ​មាន​ច្រើនពេក។ ៣- ប្តូរទម្លាប់ បើ​អូនៗ​លេង​ជាមួយ​តុក្កតា​​​ពេល​ថ្ងៃ​ជំនួស​ពេល​យប់ ​បន្តិច​ម្តងៗ​អូនៗ​អាច​​លែង​ត្រូវ​ការ​តុក្កតា​នៅ​ពេល​គេង ​ព្រោះ​អូនៗ​ចាត់​ទុក​តុក្កតា​ជា​របស់​លេង​សម្រាប់ពេល​ថ្ងៃ​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] ៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ ម៉ាក់ៗ​គួរ​យក​តុក្កតា​លេង​ទុក​នៅ​កន្លែង​ផ្សេង​ក្នុង​បន្ទប់​គេង​ ប្រសើរ​ជាង​ដាក់​ចោល​លើ​គ្រែ ព្រោះ​ជា​វិធី​ល្អ​ឲ្យ​អូនៗ​បោះ​បង់​ទម្លាប់​នេះ​ ប៉ុន្តែ​អាម្មណ៍​សុវត្ថិភាព កក់ក្តៅ និង​គេង​ស្កប់ស្កល់​នៅ​តែ​មាន ព្រោះ​យ៉ាង​ណា​មិត្ត​របស់​អូនៗ​នៅ​ក្បែរ​អូនៗ​ជានិច្ច។ ៥- កំណត់ពេលវេលានៅក្បែរតុក្កតា ម៉ាក់ៗ​អាច​បង្កើត​ទម្លាប់​ថ្មី ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​តុក្កតា​រាល់ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ​ថ្ងៃ​ធម្មតា​អូនៗ​អាច​មាន​មិត្តភក្រ្ត​អូនៗ​នៅក្បែរ ឬ​ឲ្យ​ទៅ​គេង​ជា​មួយ​ម៉ាក់​យាយ​ក៏​បាន។ កាត់​បន្ថយ​បន្តិច​ម្តងៗ​នឹង​ជួយឲ្យ​អូនៗ​បោះបង់​ទម្លាប់​បាន។ ៦- អត់ធ្មត់ ពេល​ខ្លះ​គ្មាន​តុក្កតា​នៅ​ក្បែរ អូនៗ​អាច​មាន​អារម្មណ៍​រសាប់​រសល់ ចឹង​ម៉ាក់​ឲ្យ​អូនៗ​នៅ​ក្បែរ​មិត្ត​អូនៗ​ប៉ុន្មាន​យប់​ទៀត […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ