ជាទូទៅទារកដែលមានសីតុណ្ហភាពរាងកាយចុះទាបខ្លាំង អាចមានបបូរមាត់ ឬម្រាមដៃពណ៌ខៀវ និងអាចមានអាការៈទន់ល្ហិតល្ហៃ ឬឈឺ។ តើប៉ាម៉ាក់ឆ្ងល់អត់ថា ម៉េចបានកូនទើបកើតមានសីតុណ្ហភាពរាងកាយត្រជាក់ម្ល៉េះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាទូទៅទារកដែលមានសីតុណ្ហភាពរាងកាយចុះទាបខ្លាំង អាចមានបបូរមាត់ ឬម្រាមដៃពណ៌ខៀវ និងអាចមានអាការៈទន់ល្ហិតល្ហៃ ឬឈឺ។ តើប៉ាម៉ាក់ឆ្ងល់អត់ថា ម៉េចបានកូនទើបកើតមានសីតុណ្ហភាពរាងកាយត្រជាក់ម្ល៉េះ?
ពិតណាស់ នៅពេលដែលទារកទើបកើតភ្លាមៗ កូននៅមិនទាន់អាចសម្របទៅនឹងការប្រែប្រួលសីតុណ្ហភាពខាងក្រៅ ដូចទៅនឹងមនុស្សពេញវ័យឡើយ។ មួយវិញទៀត សួតរបស់កូននៅមិនទាន់អភិវឌ្ឍបានល្អ ដែលជាហេតុនាំឲ្យទារកបាត់បង់កម្ដៅភ្លាមៗ រហូតដល់ជិត៤ដងលឿនជាងមនុស្សពេញវ័យ។ ថ្វីត្បិតតែទារកដែលមានសុខភាពល្អ អាចមានសីតុណ្ហភាពរាងកាយទាបក៏ពិតមែន ប៉ុន្តែបើសីតុណ្ហភាពទាបខ្លាំងពេក ក៏អាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរដូចគ្នា។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ទន្ទឹមនឹងនេះដែរ ទារកទើបកើតច្រើនតែមានសីតុណ្ហភាពរាងកាយទាប ដោយសារតែអាអូនមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយបានប្រសើរដូចមនុស្សពេញវ័យ។ ចំណែកឯកត្តាជាច្រើនទៀត ដូចជាអាកាសធាតុត្រជាក់ ឬមិនបានជូតខ្លួនឲ្យកូនឲ្យស្ងួតល្អក្រោយងូតទឹករួច ក៏រួមចំណែកធ្វើឲ្យសីតុណ្ហភាពរាងកាយក្មេងចុះទាបដែរ។
ក្នុងករណីដែលទារកកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ រាងកាយរបស់អាអូនរងផលប៉ះពាល់ទៅនឹងការប្រែប្រួលសីតុណ្ហភាព ដែលជួនកាលអាចបង្កជាជំងឺធ្ងន់ធ្ងរ និងអាចបាត់បង់ជីវិតក៏មាន។ ទារកដែលមានសីតុណ្ហភាពទាបខ្លាំង មានបបូរមាត់ និងម្រាមដៃពណ៌ខៀវ ព្រមទាំងមានអាការៈល្ហិតល្ហៃ និងមិនស្រួលខ្លួន។
អត្ថបទគួរអាន៖
ពេលខ្លះ ប្រសិនបើទារកសម្រាលនៅកន្លែងដែលត្រជាក់ នោះសីតុណ្ហភាពរាងកាយរបស់ក្មេងក៏ចុះត្រជាក់។ ដោយសារតែហេតុនេះហើយ ទើបគ្រូពេទ្យបានដាក់កូនឲ្យប៉ះទៅនឹងស្បែកម៉ាក់ភ្លាមៗ ហើយអាចពន្យារពេលងូតទឹកដំបូងឲ្យអាអូនរហូតដល់១២ម៉ោងក្រោយ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕