backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សញ្ញាមួយចំនួន បញ្ជាក់ថាទារកមានបញ្ហាភ្នែក ប៉ាម៉ាក់គួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17

សញ្ញាមួយចំនួន បញ្ជាក់ថាទារកមានបញ្ហាភ្នែក ប៉ាម៉ាក់គួរប្រយ័ត្ន!

ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ទារក​ភាគ​ច្រើន​មិន​អាច​មើល​ឃើញ​ច្បាស់​​​ពី​កំណើត​ឡើយ​ ហើយ​អា​អូន​​ត្រូវ​ការ​ពេល​ក្នុង​ការ​រៀន​ផ្ដោត​​អារម្មណ៍ ​ចំណាំ​ពណ៌ និង​មនុស្ស​ ក៏​ដូចជា​សម្រប​​ភ្នែក​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ។ ពិត​ណាស់​ ការ​មើល​ឃើញ​ច្បាស់​មាន​សារៈសំខាន់​​ណាស់​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​ទារក អ៊ីចឹង​ហើយ​ ប៉ា​ម៉ាក់​គួរ​សង្កេត​មើល​សញ្ញា​នៃ​បញ្ហា​ភ្នែក​ទារក​ ដើម្បី​ជួយឲ្យកូនទទួលការព្យាបាល​​ទាន់​ពេលវេលា។

រោគសញ្ញា​ដំបូង​នៃ​​បញ្ហា​ភ្នែក​លើ​ទារក​

  • ហៀរ​ទឹក​ភ្នែក​ច្រើន​
  • ក្រហម​ភ្នែក
  • រំញោច​ទៅ​នឹង​ពន្លឺ
  • បិទ​ភ្នែក​ម្ខាង
  • ស្រលៀង​ភ្នែក
  • ព្រិល​ភ្នែក
  • ធ្លាក់​ភ្នែក
  • ប្រស្រីភ្នែក​មាន​ទំហំ​ខុស​គ្នា
  • ទារក​មិន​លេង​វត្ថុ​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន។

បញ្ហា​ភ្នែក​នៃ​ទារក​បណ្តាល​មក​ពី​អ្វី?

  • បញ្ហា​ហ្សែន
  • ម៉ាក់ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុលអំឡុង​ពេល​ពពោះ
  • ការ​ឆ្លង​មេរោគ
  • ជំងឺសរសៃឈាមមិនប្រក្រតីលើស្រទាប់រ៉េទីនទារកមិនគ្រប់ខែ
  • ភ្នែក​ធ្លាក់
  • ​ភ្នែក​ញ័រ​លើ​ទារក​ ។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

​​​​​​​​​​យើង​អាច​ព្យាបាល​បញ្ហា​ភ្នែក​លើ​ទារក​ដោយ​វិធី​ណា​?

នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​​ឃើញ​សញ្ញា និង​រោគសញ្ញា​នៃ​បញ្ហា​ភ្នែក​លើ​ទារក​ ប៉ា​ម៉ាក់​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ព្យាបាល​ជំហាន​ដំបូង អាច​តម្រូវ​ឲ្យ​ទារកប្រើ​ថ្នាំ​បន្តក់​ភ្នែក​ ​ចាក់​Botox ឬ​​វះកាត់​ ក្នុង​ករណី​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ដែល​ស័ក្តិសម​ទៅ​តាម​វ័យ​ ដើម្បី​ជួយ​ឲ្យ​កូន​មើល​ឃើញ​កាន់​តែ​ប្រសើរ​ឡើង។

១. សម្រាប់​ទារក​អាយុ​ចាប់​ពី​០ ​ដល់​៤​ខែ​

  • ផ្លាស់ប្ដូរ​ទីតាំង​របស់​កូន​នៅ​ក្នុង​គ្រែ​ទារក
  • រំកិល​វត្ថុ​ចុះ​ឡើង​នៅ​ចំ​ពី​មុខ​កូន

២. សម្រាប់​ទារក​អាយុ​ចាប់​ពី​៥​ខែ ដល់​៨ខែ

  • ​​ដាក់​របស់​លេង​ឲ្យ​កូន​កាន់​​លេង
  • ឲ្យ​កូន​អង្គុយ​នៅ​លើ​ឥដ្ឋ​ ដើម្បី​លេង និង​ស្វែង​យល់​ពី​វត្ថុ​នៅ​ជុំវិញ​ខ្លួន

៣. សម្រាប់​កូន​អាយុ​ចាប់​ពី​៩​ខែ ដល់​១២ខែ

៤. សម្រាប់​កូន​អាយុ​ចាប់​ពី​១​ឆ្នាំ ដល់​២​ឆ្នាំ

  • ឲ្យ​កូន​លេង​ជាមួយ​នឹង​កូន​បាល់
  • ជំរុញ​ឲ្យ​កូន​លេង​ផ្គុំ​រូប
  • អាន​សៀវភៅ​រឿង​ដែល​មាន​រូបភាព​ស្អាត និង​ច្បាស់។

ចំណុចសំខាន់

នៅ​ពេល​ដែល​ប៉ា​ម៉ាក់​​​ឃើញ​សញ្ញា និង​រោគសញ្ញា​នៃ​បញ្ហា​ភ្នែក​លើ​ទារក​ ប៉ា​ម៉ាក់​គួរ​ពិគ្រោះ​យោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​​ភ្លាម​ៗ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ព្យាបាល​ជំហាន​ដំបូង អាច​តម្រូវ​ឲ្យ​ទារកប្រើ​ថ្នាំ​បន្តក់​ភ្នែក​ ​ចាក់​Botox ឬ​​វះកាត់​ ក្នុង​ករណី​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​បញ្ចូល​សកម្មភាព​មួយ​ចំនួន​ដែល​ស័ក្តិសម​ទៅ​តាម​វ័យ​ ដើម្បី​ជួយ​ឲ្យ​កូន​មើល​ឃើញ​កាន់​តែ​ប្រសើរ​ឡើង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 17

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម