backup og meta

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ហេតុអ្វី Prebiotics អាច​ជួយ​ដល់ប្រព័ន្ធការពារកុមារ ហើយមានក្នុងអាហារអ្វីខ្លះ?

ប្រព័ន្ធ​ការ​ពារ​រាងកាយ ឬ​ប្រព័ន្ធភាព​ស៊ាំ ត្រូវ​បាន​ផ្គុំឡើង​ដោយបណ្តាញកោ​សិកា ជាលិកា និងសរីរាង្គជាច្រើន ជុំ​វិញ​រាង​កាយ​របស់​យើង​។ តួនាទីដ៏ចម្បងរបស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ផ្សេង​ៗ និង​​បង្កើត​ឲ្យ​មាន​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយបើ​តាម​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ទី​តាំង​ដ៏សំខាន់​របស់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ គឺ​ក្រពះពោះ​វៀន​តែម្តង ឬ​ហៅ​ថា មីក្រូប្យូតាក្នុងក្រពះពោះវៀន (Gut Microbiota) ដោយមីក្រូប្យូតានេះ គឺ​ជា​បាក់តេរីល្អ​រាប់​លាន​ដែល​រស់​នៅ​ក្នុង​ប្រព័ន្ធ​​រំ​លាយ​អាហារ និងបង្កើត​បាន​ទៅ​ជា Prebiotics និង Probiotics​

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ដោយសារ​តែ​ទំនាក់ទំនងនេះហើយ ទើប​កុមារ​ដែល​ខ្សោយ​ក្រពះពោះវៀន រមែង​មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ ហើយ​ការ​មានប្រព័ន្ធ​ការ​ពារ​រាង​កាយ​ខ្សោយ​នេះ នាំ​ឲ្យ​កុមារឧស្សាហ៍ឈឺ មាន​បញ្ហា​ផ្លូវ​ដង្ហើម រាករូស ចុកពោះ ឬហើមពោះ ការលូតលាស់ផ្នែក​បញ្ញាស្មារតី និងរាងកាយយឺតយ៉ាវ និងងាយ​អាលែកហ្ស៊ី​ ជា​ដើម។​

ហេតុនេះ ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំ គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។

តើ​សារធាតុ Prebiotics និង Probiotics ជា​អ្វី និង​មាន​អត្ថ​ប្រយោជន៍អ្វីខ្លះ?

Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​ ក្នុងក្រពះពោះវៀន​របស់កុមារ។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​បង្កើតឡើង​វិញនូវ មីក្រូប្យូតា ​ក្នុង​ក្រពះពោះវៀន និង​ធ្វើ​ឲ្យវា​មានតុល្យភាព។

[embed-health-tool-baby-poop-tool]

ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​មាន​តួនាទីជា​អាហារ​របស់​ Probiotics ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន និង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​កុមារ។

ហេតុនេះ មានន័យ​ថា ការ​ផ្តល់​អាហារ​បន្ថែម​ដល់​កូន​ដែលមានសារ​ធាតុ Probiotics និង Prebiotics ​អាច​ជួយ​ឲ្យ​​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​លំនឹង ដែល​​ជា​ហេតុ​​ធ្វើ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ធ្វើ​មេតាបូលីស​បាន​ត្រឹម​ត្រូវ និង​​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ដើម្បី​ទប់​ទល់នឹង​ជំ​ងឺ​ផ្សេងៗ​។

លើសពីនេះទៅទៀត សារធាតុទាំង២ ក៏មានតួនាទីក្នុងការ​កាត់បន្ថយ​ការ​បង្ករោគនានាក្នុងក្រពះពោះវៀន ដែលនាំឲ្យ​កុមារ​មាន​បញ្ហារាករូស ឬការបង្ករោគផ្លូវដង្ហើម​ជាដើម​ ជួយ​កុមារកាត់បន្ថយ​ការ​ប្រឈមនឹងការកើតអាលែកហ្ស៊ី ជួយ​ឲ្យ​កុមារ​មាន​សុខភាព​ល្អ និងមាន​ការ​អភិវឌ្ឍបញ្ហា​ស្មារតី និង​រាងកាយ បាន​ល្អ និង​តាម​ស្តង់​ដារ​។

តើ​សារធាតុ Prebiotics និង Probiotics សម្បូរក្នុង​អាហារ​អ្វីខ្លះ?

ប៉ាម៉ាក់ អាច​រក​សារធាតុ​ទាំង​២​នេះបានក្នុង​អាហារ​មួយ​ចំនួនរួមមាន ផ្លែ​ចេក ប៉ោម ឪឡឹក បន្លែស្លឹកបៃតង ខ្ទឹមស គ្រាប់ធញ្ញជាតិ អាហារប្រភេទជ្រក់ យ៉ាអួរ និង​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កុមារ ដែល​ផ្សំ ឬ​មាន​សារធាតុ​ទាំង​២​នេះ៕

ចំណុចសំខាន់

ដើម្បីជួយ​ធ្វើ​ឲ្យ​​ទាំង​សុខភាព​ក្រពះពោះវៀន និង​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​របស់​កុមារ ឲ្យ​មាន​សុខភាព​ល្អ និង​រឹង​មាំ ក៏ដូច​ជា ជួយ​ដល់​ការអភិវឌ្ឍជា​ទូទៅ​របស់​កុមារ ការ​បញ្ចូល​សារធាតុ Prebiotics និង Probiotics​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​កូន ពេលកូន​មាន​អាយុ​២ឆ្នាំឡើង គឺ​ជា​ដំណោះស្រាយ​ដ៏ត្រឹម​ត្រូវ​។  
ប៉ាម៉ាក់ អាច​រក​សារធាតុ​ទាំង​២​នេះបានក្នុង​អាហារ​មួយ​ចំនួនរួមមាន ផ្លែ​ចេក ប៉ោម ឪឡឹក បន្លែស្លឹកបៃតង ខ្ទឹមស គ្រាប់ធញ្ញជាតិ អាហារប្រភេទជ្រក់ យ៉ាអួរ និង​ម្សៅ​ទឹក​ដោះ​គោ​សម្រាប់​កុមារ ដែល​ផ្សំ ឬ​មាន​សារធាតុ​ទាំង​២​នេះ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.choa.org/parent-resources/immune-systems/immune-system-disorders-in-kids

Probiotics and Prebiotics for Kids

https://www.optibacprobiotics.com/learning-lab/in-depth/general-health/how-to-boost-immune-system

កំណែ​ប្រែបច្ចុប្បន្ន

23/10/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

ទាំងនេះជាសញ្ញាបញ្ជាក់ថាកូនមានបញ្ហាអតុល្យភាពបាក់តេរីក្នុងក្រពះពោះវៀន

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ 3 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម