វ័យជំទង់

វ័យ​ជំទង់ - នៅ​តែ​ដំណាក់កាល​សំខាន់​​ក្នុង​ការ​លូតលាស់​ប្រាជ្ញា ស្មារតី ​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ដែល​ទាមទារ​ឲ្យ​ម៉ាក់ប៉ា បន្ត​ការ​យក​ចិត្ត​ទុកដាក់ ​ប្រាស្រ័យ​ទាក់ទង អង្កេត និង​មាន​ដំណោះស្រាយ​លើ​បញ្ហា​មិនប្រក្រតី​ណាមួយ​ដែល​អាច​កើត​ឡើង

ចំណេះដឹងទូទៅ

វ័យជំទង់

បញ្ហាផ្លូវចិត្តកើតលើក្មេងជំទង់ ប៉ាម៉ាក់អាចសង្កេតមើលចំណុចទាំងនេះ

ជា​ធម្មតា ក្មេង​ជំទង់​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​អារម្មណ៍​ជា​ញឹកញាប់​ ប៉ុន្តែ​ករណី​ខ្លះ ក៏​អាច​បង្ហាញ​ពី​សញ្ញា​​នៃ​បញ្ហា​ផ្លូវ​ចិត្ត​ដូច​គ្នា។ ជាក់ស្តែង ជំងឺ​ផ្លូវ​ចិត្ត​ជា​ច្រើន​ប្រភេទ អាច​ព្យាបាល​ជា​សះស្បើយ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ។ បើ​កូន​មាន​រោគសញ្ញា​ទាំង​៧​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ធ្វើ​រោគវិនិច្ឆ័យ ប្រែប្រួល​ដំណេក​ មាន​អារម្មណ៍​ថា​ខុស​ឆ្គង ប្រែប្រួល​ថាមពល ប្រែប្រួល​ការ​ផ្ដោត​អារម្មណ៍ ប្រែប្រួល​ចំណង់​អាហារ ប្រែប្រួល​អារម្មណ៍ មាន​គំនិត​ចង់​សម្លាប់​ខ្លួន។ ក្នុង​ករណី​ដែល​ក្មេង​ជំទង់​​ប្រឈម​នឹង​រោគសញ្ញា​ចំនួន​៥​ ក្នុង​ចំណោម​រោគសញ្ញា​ទាំង​អស់​ជា​រៀង​រាល់​ថ្ងៃ និង​មាន​រយៈពេល​ប្រហែល​២​សប្តាហ៍​ឡើង​ទៅ នោះ​កូន​អាច​នឹង​​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ ។​​​​​ ប្រភេទ​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កើត​លើ​ក្មេង​ជំទង់ ការ​ថប់​បារម្ភ​ទូទៅ៖ ព្រួយ​បារម្ភ​ច្រើន​ជ្រុល​ពី​បញ្ហា​ប្រចាំ​ថ្ងៃ ការ​ភ័យ​ខ្លាច​ក្នុង​សង្គម ៖ គ្មាន​អារម្មណ៍​សុវត្ថិភាព​នៅ​ពេល​ចូលរួម​​នៅ​ក្នុង​សង្គម ជំងឺ​បាក់​ទឹក​ចិត្ត៖ មាន​អារម្មណ៍​កើត​ទុក្ខ ឬ​ថប់​បារម្ភ។ សញ្ញា​ព្រមាន​នៃ​ជំងឺ​ផ្លូវ​ចិត្ត​កើត​ឡើង​លើ​ក្មេង​ជំទង់​ អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា។ ចំពោះ​កុមារ​ភាគ​ច្រើន​ អាច​​ជួប​នឹង​បញ្ហា​ធ្លាក់​ចំណាត់​ថ្នាក់​ ឬ​ប្រែប្រួល​ទម្លាប់​នៅ​ក្នុង​សង្គម​ដូចជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សា ​ដក​ខ្លួន​ពី​មិត្តភ័ក្ដិ និង​សកម្មភាព​ដែល​ខ្លួន​ធ្លាប់​តែ​ចូលចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ទូទៅ ​រួម​មាន​៖ មាន​អារម្មណ៍​មិន​ស្ងប់​ល្អ ឆាប់​អស់​កម្លាំង ពិបាក​ផ្ដោត​អារម្មណ៍ ឆាប់​ខឹង​ មាន​អារម្មណ៍​តឹង​សាច់ដុំ ពិបាក​គ្រប់គ្រង​ការ​ព្រួយ​បារម្ភ ពិបាក​ក្នុង​ការ​គេង។ ​​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​ថប់​បារម្ភ​ក្នុង​សង្គម ​រួម​មាន​៖ ថប់​បារម្ភ​នៅ​ពេល​នៅ​ជិត​អ្នក​ដទៃ និង​ពិបាក​ជជែក​នឹង​អ្នក​ឯ​ទៀត ភ័យ​ខ្លាច​ការ​សើច​ចំអក ឬការ​បដិសេធ​ អន្ទះអន្ទែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ព្រឹត្តិការណ៍​សង្គម​ចាប់ផ្តើម ជៀសវាង​កន្លែង​ដែល​​មាន​មនុស្ស​ច្រើន ពិបាក​រាប់អាន​មិត្តភ័ក្ដិ មាន​អាការៈ​ចង្អោរ​នៅ​ពេល​នៅ​ជិត​មនុស្ស​ច្រើន។ [embed-health-tool-child-growth-chart] ​​​រោគសញ្ញា​ជាក់លាក់​នៃ​ការ​​បាក់​ទឹក​ចិត្ត […]

ស្វែងរក វ័យជំទង់

សុខភាពផ្លូវចិត្ត

កូនចូលដល់វ័យជំទង់ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥នេះ

ក្មេង​ជំទង់​ប្រឈម​នឹង​​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ និង​លូតលាស់​របស់​ខ្លួន ហើយ​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់ និង​កូន​ ក៏​​អាច​មាន​ការ​ប្រែប្រួល​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​កាន់​តែ​មាន​ភាព​ឯករាជ្យ។ ពិត​ណាស់​ ប៉ា​ម៉ាក់​អាច​ពិបាក​​ប្រឈម​នឹង​បញ្ហា​មួយ​នេះ និង​​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត ច្របូកច្របល់​ ឬ​ជម្លោះ​រវាង​ប៉ា​ម៉ាក់​ ហើយ​និង​កូន​ផង​ក៏​មាន​។ ហេតុនេះ​ហើយ ការ​យល់​ដឹង​ពី​ឫសគល់​​នៃ​បញ្ហា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ក្នុង​ការ​អប់រំ និង​ទូន្មាន​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​ចម្បង​ទាំង​៥ ដែល​នាំ​ឲ្យ​កូន​ចេះ​តែ​ខឹង​មួម៉ៅ​ច្រើន ១. ការ​គាបសង្កត់ ​មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​កូន​ខឹង​មួម៉ៅ​ច្រើន​ជាង​ក្មេង​ៗ​ឯ​ទៀត ហើយ​មូលហេតុ​​មួយ​ក្នុង​ចំណោម​នោះ គឺ​​ប៉ា​ម៉ាក់​តែងតែ​គ្រប់គ្រង​កូន​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​កូន​ស្រ្តេស និង​ខឹង​ក្រេវក្រោធ​។ ជា​ទូទៅ ក្មេង​ជំទង់​ចង់បាន​ភាព​ឯករាជ្យ​ និង​ចង់​ពឹងពាក់​លើ​ខ្លួន​ឯង​ ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេង​ៗ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ភាព​ពេញវ័យ​ ទន្ទឹម​នឹង​នេះ​ដែរ អារម្មណ៍​របស់​កូន​នឹង​កាន់​តែ​តានតឹង​ជាង​រាល់​ដង នៅពេល​ចាប់​ផ្ដើម​ពេញ​វ័យ​ ដោយ​សារ​​មាន​ការ​បញ្ចេញ​​អ័រម៉ូន​testosterone និង​ estrogen ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ [embed-health-tool-bmi] ៣. ស្រ្តេស ស្រ្តេស​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​ សម្ពាធ​នៅ​សាលា និង​សកម្មភាព​ក្រៅ​សាលារៀន​ អាច​ធ្វើ​ឲ្យ​ក្មេង​ជំទង់​មាន​អារម្មណ៍​មួម៉ៅ និង​​ខឹង​សម្បារច្រើន​។ លើស​ពី​នេះ ការ​ខឹង​សម្បារ​នេះ​ក៏​អាច​បណ្ដាល​​មក​ពី​ព្រឹត្តិការណ៍​តក់ស្លុត​មួយ​ចំនួន​ ​ដូចជា​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ា​ម៉ាក់​លែង​លះ​គ្នា ឬ​គ្រោះថ្នាក់​ផ្សេង​ៗ។ ​​​​​​​៤. បញ្ហា​សុខភាព ​​​បញ្ហា​សុខភាព​​មួយ​ចំនួន​ ដូចជា​ជំងឺ​Bipolar disorders ជំងឺ​បាក់​ទឹក​ចិត្ត […]


សុខភាពផ្លូវចិត្ត

​បណ្ដាញ​សង្គម​ អាច​ឲ្យ​ក្មេង​ជំទង់​ខ្លះ​មិន​ពេញ​ចិត្ត​ជីវិត​ខ្លួន​ឯង​​​

ក្មេង​ស្រី​ៗ​ដែល​មាន​វ័យ​ចន្លោះ​១១​ឆ្នាំ​ និង​១៣​ឆ្នាំ ដែល​ចំណាយ​ពេល​​នៅ​លើ​បណ្ដាញ​សង្គម​ ច្រើន​អាច​មិន​សូវ​មាន​ភាព​រីករាយ​ក្នុង​ជីវិត​ប៉ុន្មាន​ទេ។​​ ជាក់​ស្ដែង ការ​សិក្សា​របស់​​ចក្រភព​អង់គ្លេស បាន​បង្ហាញ​​ពី​​ចំណុច​នេះ កើត​លើ​​ក្មេង​ប្រុស​ដែល​មាន​អាយុ​១៤​ឆ្នាំ ទៅ​១៥​ឆ្នាំ និង​ក្មេង​ប្រុស​ស្រី​ដែល​មាន​អាយុ​១៩​ឆ្នាំ ក្រោយ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​មួយ​ឆ្នាំ​​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ប៉ាន់​​ប្រមាណ​ថា​ ភាព​ងាយ​រងគ្រោះ​ចំពោះ​​បណ្ដាញ​សង្គម​នៅ​អាយុ​ជាក់លាក់​នេះ អាច​​ពាក់ព័ន្ធ​នឹង​ខួរ​ក្បាល​ ការ​ប្រែប្រួល​អ័រម៉ូន​ និង​សង្គម​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​របស់​ក្មេង​ជំទង់​។ យ៉ាង​ណា​មិញ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បន្ថែម​ថា​វាជាការ​ចាំបាច់ក្នុង​ការ​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ស្វែង​យល់​ និង​បញ្ជាក់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​នៃ​ទំនាក់ទំនង​រវាង​បណ្ដាញ​សង្គម​ និង​ខួរ​ក្បាល​ក្មេង​ជំទង់​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​ការអភិវឌ្ឍ​ខួរ​ក្បាល​ អ្នក​ស្រី​វេជ្ជបណ្ឌិត Amy Orben បាន​មាន​ប្រសាសន៍​ថា​ រវាង​ការ​ប្រើ​បណ្ដាញ​សង្គម​ និង​សុខុមាលភាព​ខួរ​ក្បាល​ មាន​​ភាព​សាំញ៉ាំ ក៏​ដូចជា​​ទទួល​បាន​​លទ្ធផល​ផ្សេង​ៗ​ពី​គ្នា​​។ អ្នក​ស្រី​វេជ្ជបណ្ឌិត​បន្ថែម​ថា​ «ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​ ដូចជា​ការ​អភិវឌ្ឍខួរ​ក្បាល និង​ការ​ពេញ​វ័យ​ ព្រម​ទាំង​ស្ថានភាព​សង្គម​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​រងគ្រោះ​ នៅ​ពេល​វេលា​ជាក់លាក់ណា​មួយ​​មួយ​​នៃ​ជីវិត»។ [embed-health-tool-bmi] យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​លើ​ការ​ស្ទង់​មតិ​ដ៏​ធំ​មួយ​ដែល​មាន​មនុស្ស​ជាង​៧២ ០០០​នាក់ ទាក់ទង​នឹង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ខ្លួន​ឯង ​ព្រម​ទាំង​ការ​ចំណាយ​ពេល​ជជែក​ជាមួយ​នឹង​មិត្តភក្ដិ​នៅ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​។ ការ​ស្ទង់​មតិ​នេះ​​ធ្វើ​ឡើង​រហូត​ដល់​៧​ដង​ ចន្លោះ​ឆ្នាំ២០១១ និង​ឆ្នាំ​២០១៨។ ជា​លទ្ធផល ក្មេង​ជំទង់​បាន​បង្ហាញ​ពី​ទំនាក់ទំនង​អវិជ្ជមាន​ រវាង​បណ្ដាញ​សង្គម​ និង​ការ​ពេញ​ចិត្ត​ចំពោះ​ជីវិត​ទាំង​មូល​ ដូច​ខាង​ក្រោម​៖ អ្នក​អាយុ​ចាប់​ពី​១៦​ឆ្នាំ ដល់​២១​ឆ្នាំ​ ប្រើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​ច្រើន​ជាង​៧​ម៉ោង […]


សុខភាពផ្លូវចិត្ត

កូនៗកើតស្ត្រេស ព្រោះរៀនក្នុងផ្ទះយូរ អាចមានរោគសញ្ញាបែបនេះ

អំឡុង​ពេល​កូវីដ-១៩​នេះ តម្រូវ​ឲ្យ​យើង​នៅ​ក្នុង​ផ្ទះ​ច្រើន ដើម្បី​ការ​ពារ​ខ្លួន​ពី​វីរុស​ផ្លូវ​ដង្ហើម​ដ៏​សាហាវ​នេះ ជា​ហេតុ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​ចិត្ត​មនុស្ស​គ្រប់​វ័យ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ។ ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត និង​ការ​សិក្សា​តាម​អនឡាញ អាច​ធ្វើ​ឲ្យ​កូន​ៗ​កើត​ស្ត្រេស និង​ឆាប់​មួម៉ៅ​ជាដើម។ ពេល​ខ្លះ ម៉ាក់​ប៉ា​មួយ​ចំនួន​មិន​ជឿ​ទេ​ថា កូន​ៗ​កើត​ស្ត្រេស​ទេ​ ព្រោះ​គិត​ថា​ពួក​គេ​នៅ​ក្មេង គ្មាន​អ្វី​ត្រូវ​គិត​ច្រើន ក្រៅ​ពី​អង្គុយ​រៀន​ពី​មួយ​ថ្ងៃ​ទៅ​មួយ។ ប៉ុន្តែ បើ​ម៉ាក់​ប៉ា​សង្កេត​ឃើញ​ថា អា​អូន​មាន​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ក្នុង​រយៈ​ពេល​ខ្លី​ដូច​ជា អារម្មណ៍​ឆាប់​ប្រែប្រួល ឈឺ​ក្បាល ឈឺ​ចុក​ពោះ ឬ​ផ្ដាច់​ខ្លួន​នៅ​ម្នាក់​ៗ​ឯង។ នេះ​បង្ហាញ​ថា អា​អូន​កំពុង​មាន​អារម្មណ៍​មិន​ល្អ យើង​គួរ​រក​វិធី​ជួយ​កូន​ៗ​បន្ធូរ​អារម្មណ៍ ចៀស​វាង​កូន​មាន​បញ្ហា​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់។ វិធី​ដោះ​ស្រាយ​ កូន​ៗ​កើត​ស្ត្រេស មាន​វិធី​ជា​ច្រើន​ដែល​អាច​ជួយ​កូន​ៗ​សម្រួល​អារម្មណ៍​របស់​ពួក​គេ​បាន ហើយ​ម៉ាក់​ប៉ា​ក៏​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​ជួយ​បំបាត់​បញ្ហា​ស្ត្រេស​ដែល​កើត​មាន​លើ​កូន​ដូច​ជា៖ បង្កើត​បរិយាកាស​ក្នុង​ផ្ទះ​ឲ្យ​មាន​ភាព​រីករាយ មិន​អាប់អួ ដូច​ជា​ញ៉ាំ​បាយ​ល្ងាច​ជុំ​គ្រួសារ និយាយ​លេង​សើច និង​លេង​ហ្គេម​ជា​គ្រួសារ​ជាដើម។ ធ្វើ​ឲ្យ​ផ្ទះ​ជា​កន្លែង​មួយ​មាន​ភាព​ស្ងប់​ស្ងាត់ សុវត្ថិភាព និង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​សមាជិក​គ្រួសារ តាម​ដាន​មើល​កម្មវិធី​ទូរទស្សន៍ ហ្គេម​កូន​លេង និង​សៀវភៅ​កូន​អាន ប្រកាន់​យក​ទម្លាប់​មាន​សុខភាព​ល្អ​ដូច​ជា ហាត់​ប្រាណ និង​ការ​ថែទាំ​ខ្លួន​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ ព្រោះ​កូន​ៗ​ត្រាប់​តាម​ទង្វើ​ឪពុក​ម្ដាយ រៀន​ស្ដាប់​កូន​ៗ​ពេល​ពួក​គេ​រអ៊ូ​ពី​បញ្ហា ដោយ​មិន​ត្រូវរិះគន់​អារម្មណ៍​កូន និងត្រូវ​​ជួយ​កូន​ៗ​រក​ដំណោះ​ស្រាយ​សម​ស្រប​ទៅ​តាម​បញ្ហា។


សុខភាពផ្លូវចិត្ត

សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ-១៩​​​នេះ ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​កើន​ឡើង​​​ចំពោះ​​មនុស្ស​គ្រប់​វ័យ​ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ​ ។ រោគសញ្ញា​នៃ​បញ្ហា​ផ្លូវ​ចិត្ត​​ដែល​យើង​តែងតែ​មើល​រំលង​មាន​ដូចជា​​​ឆាប់​ខឹង​ ខ្ជិល​ ឬ​រឹងរូស​។ល។ បញ្ហា​​ចម្បង​ដែល​ក្មេង​ៗ​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​​មាន​ដូចជា​៖ ១.ការ​ថប់​បារម្ភ កូន​ៗ​កើត​មាន​អាការៈ​ថប់បារម្ភ​នេះ​ឡើង ​ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត​ និង​ការ​សិក្សា​តាម​អនឡាញ។​ ជា​លទ្ធផល​ ក្មេង​ៗ​អាច​នឹង​មាន​​អារម្មណ៍​រសាប់រសល់ ភ័យ​ស្លន់ស្លោ និង​​​គិត​អវិជ្ជមាន​។ ២. ជំងឺ​​បាក់​ទឹក​ចិត្ត ការ​នៅ​តែ​ក្នុង​ផ្ទះ​រយៈពេល​យូរ​ ជាមួយ​នឹង​ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ការ​លេង​ជាមួយ​នឹង​មិត្តភ័ក្ដិ​តិចតួច អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​បាន​។ ៣. ចំណាយ​ពេល​នៅ​មុខ​អេក្រង់​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​កាន់​តែ​ច្រើន​​​ បញ្ហា​នេះ​​អាច​ជា​កត្តា​បង្ក​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បង្កើន​អារម្មណ៍​ឯកោ ការ​ប្រៀបធៀប​ខ្លួន​ឯង​នឹង​ក្មេង​ដទៃ​ទៀត​ ក៏​ដូចជា​​គិត​ពី​ព័ត៌មាន​អវិជ្ជមាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ៤. ជំងឺបាក់ស្បាត មួយ​វិញ​ទៀត​ កូន​ៗ​អាច​នឹង​រង​ការបាក់ស្បាត នៅ​ពេល​ដែល​មាន​បញ្ហា​ធំ​ៗ​នៅ​ផ្ទះ​ដូចជា​អំពើ​ហិង្សា​ ការ​ប្រើប្រាស់​សារធាតុ​​ញៀន​ក្នុង​គ្រួសារ ឬ​ការ​ផ្ទុះ​កំហឹង​ញឹកញាប់​ជាដើម​។ ៥. បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ជ្រុល ជា​ទូទៅ​ ក្មេង​ៗ​តែងតែ​បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​សោកសៅ​ អផ្សុក​ និង​ឯកា​។ ៦. មាន​អារម្មណ៍​​ថា​ត្រូវ​គេ​បោះបង់​ចោល បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​មិន​មាន​ពេល​សម្រាប់​ខ្លួន​ ហើយ​ប៉ា​ម៉ាក់​ក៏​រវល់​ជាមួយ​នឹង​ការងារ​​ផ្សេង​ៗ​។ ៧. ប្រព្រឹត្ត​អាកប្បកិរិយា​ដែល​បង្ក​គ្រោះថ្នាក់​ នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​ហ្គេម​​ដែល​មាន​លក្ខណៈ​ហិង្សា ឬ​ប្រើប្រាស់​រូប​អាសអាភាស​​ជា​ដើម​។ ប៉ា​ម៉ាក់​អាច​កំណត់​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​ក្មេង​តាម​របៀប​ណា​? ទាំង​នេះ​គឺ​ជា​ជំហាន​សំខាន់​បំផុត ​ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​របស់​ក្មេង​ ដែល​រួម​មាន​៖ គេង​មិន​លក់​ជា​ញឹកញាប់​ ឆាប់​ខឹង រញ៉ាំរញ៉ូវ​ ចូលចិត្ត​នៅ​តែ​ឯង​ ខ្វះ​ការ​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​ ​ខាំ​ក្រចក​ជាប់​ជា​ប្រចាំ​។ល។ ប៉ា​ម៉ាក់​គប្បី​ធ្វើ​យ៉ាង​ណា​? ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ យើង​ត្រូវ​ចាត់វិធានការ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​។ ខាង​ក្រោម​នេះ​​ ជា​គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​ការពារ​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។ ប្រការ​ចម្បង​ ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ពេលវេលា​ឲ្យ​កូន​។​ ធ្វើ​ដូច​នេះ​ កូន​ៗ​អាច​នឹង​បើក​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន​ឲ្យ​ប៉ា​ម៉ាក់​ដឹង​។ ​ក្លាយ​ជា​អ្នក​ស្ដាប់​ដែល​មាន​ភាព​អត់ធ្មត់​។ ធានា​ថា​កូន​អាច​គេង​លក់​ស្រួល​ និង​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​។ បង្រៀន​កូន​ឲ្យ​ចេះ​​អាណិត​ស្រលាញ់​ខ្លួន​ឯង និង​អនុញ្ញាត​ឲ្យ​​ពួក​គេ​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​។ ឲ្យ​កូន​បំពេញ​ការងារ​ងាយ​ៗ​ និង​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​។ ប្រសិនបើ​​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​នៅ​តែ​បន្ត​ ប៉ា​ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។


សុខភាពផ្លូវចិត្ត

​ទម្លាប់​ស្រែក​គំហក​ដាក់​កូន​ ​អាច​ជះ​ឥទ្ធិពល​លើ​​ផ្លូវ​ចិត្ត​​កូន​៤​យ៉ាង​

ប៉ា​ម៉ាក់​​អាច​នឹង​ស្រែក​គំហក​ដាក់​កូន​ នៅ​ពេល​ដែល​​យើង​មាន​អារម្មណ៍​នឿយហត់​ ​ស្រ្តេស​ខ្លាំង ឬ​ខឹង​។ ជាក់​ស្ដែង​​ ការ​ស្រែក​គំហក​គ្រាន់​តែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ ដើម្បី​ដោះស្រាយ​នឹង​អាកប្បកិរិយា​មិន​ល្អ​​របស់​កូន​ប៉ុណ្ណោះ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​​មិន​អាច​គ្រប់គ្រង​អារម្មណ៍​​ និង​សម្ដី​របស់​ខ្លួន​បាន​​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​ហត់​នឿយ​។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ទង្វើ​នេះ​ជា​ការ​​ដាក់​ពិន័យ​ដ៏​ឃោរឃៅ និង​អាច​​ជះឥទ្ធិពល​មិន​ល្អ​ដល់​ផ្លូវ​ចិត្ត​របស់កូន​ថែម​ទៀត​ផង​។ ១. ធ្វើ​ឲ្យ​កូន​មាន​អាកប្បកិរិយា​កាន់​តែ​អាក្រក់​ ខណៈ​ពេល​ដែល​ការ​ស្រែក​គំហក​ដាក់​កូន អាច​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​ពួកគេ​កំពុង​ធ្វើ​ វា​ក៏​អាច​បង្កើត​បញ្ហា​ជា​ច្រើន​សម្រាប់​ប៉ា​ម៉ាក់​ និង​កូន​នៅ​ថ្ងៃ​អនាគត​ដូច​គ្នា។​ ជា​ធម្មតា​ ក្មេង​ៗ​តែងតែ​ស្វែងយល់​ពី​អ្វី​ថ្មីៗ​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ស្រែក​គំហក​ដាក់​ពួក​គេ​ឲ្យ​ឈប់​ធ្វើ​រឿង​ជាក់លាក់​ណាមួយ​ ពួក​គេ​អាច​​​នឹង​ធ្វើ​រឿង​កាន់​តែ​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត​។ មួយ​វិញ​ទៀត​ ការ​ស្រែក​ឲ្យ​កូន​ក៏​អាច​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​គឃ្លើន​​ ដោយសារ​តែ​ពួកគេ​ស្វែងរក​វិធី​ដើម្បី​ការពារ​សកម្មភាព​របស់​ខ្លួន។ ២. ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខួរក្បាល​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ស្រែក​គំហក​គឺ​ជា​លទ្ធផល​នៃ​អារម្មណ៍​អវិជ្ជមាន​។ ជា​ទូទៅ​ ខួរ​ក្បាល​របស់​មនុស្ស​យើង​ដំណើរការ​ និង​គិត​ដល់​គំនិត​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​។ ហេតុ​នេះ​ហើយ​ ការ​ស្រែក​គំហក​ដាក់​កូន​ជា​ញឹកញាប់​អាច​ផ្លាស់ប្ដូរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​។ ៣. អាច​បង្ក​ជា​​​ជំងឺ​បាក់​ទឹក​ចិត្ត​ ចំពោះ​ក្មេង​ដែល​ត្រូវ​ប៉ា​ម៉ាក់​ស្រែក​គំហក​ដាក់​ជា​ញឹកញាប់​ អាច​វិវត្តជា​​អារម្មណ៍​មិន​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង និង​ខ្វះ​ទំនុក​ចិត្ត​ ដោយ​ជឿ​ថា​ខ្លួន​ឯង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​សកម្មភាព​ផ្សេង​ៗ​។ ជា​លទ្ធផល​ វា​អាច​បណ្ដាល​ឲ្យ​ក្មេង​​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​ពេល​ពេញ​វ័យ​។ ៤. ប៉ះពាល់​​សុខភាព​ លើស​ពី​នេះ​ ការ​ស្រែក​គំហក​ធ្វើ​ឲ្យ​ក្មេង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​ពួក​គេ​ផង​ដែរ​។​ ក្នុង​ករណី​ខ្លះ ​ការ​ស្រែក​គំហក​ឲ្យ​កូន​អាច​បង្ក​ជា​បញ្ហា​សុខភាព​រយៈពេល​វែង​។ ក្មេង​ខ្លះ​អាច​ជួប​បញ្ហា​រលាក​សន្លាក់​ បញ្ហា​ខ្នង​ និង​ក ព្រម​ទាំង​ឈឺក្បាល​ធ្ងន់ធ្ងរ​ ដែល​រោគសញ្ញា​ទាំង​នេះ​អាច​បន្ត​កើត​ឡើង​រហូត​ដល់​ពេល​ពេញ​វ័យ​។ ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​ ដើម្បី​ជៀសវាង​ការ​ស្រែក​គំហក​ដាក់​កូន​? ​​​​ពេល​មាន​អារម្មណ៍​ខឹង​ ចូរ​រាប់​ពី​១​ដល់​១០​ និង​ដកដង្ហើម​ឲ្យ​វែង​ៗ​ជា​មុន​សិន​ តាំង​អារម្មណ៍​ឲ្យ​ស្ងប់​ និង​ផ្ដល់​ការ​ណែនាំ​ត្រឹមត្រូវ​ដល់​កូន​ ដាក់​ពិន័យ​ដោយ​ការ​​ដក​យក​របស់​លេង ឬ​កាត់បន្ថយ​ម៉ោង​មើល​ទូរទស្សន៍​ […]


សុខភាពក្នុងវ័យជំទង់

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់

កាហ្វេ បាន​ក្លាយ​ជា​ភេសជ្ជៈ​ពេញ​និយម​ក្នុង​ចំណោម​ក្មេង​ៗ​វ័យ​ជំទង់ ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី​មិន​ឲ្យ​ងងុយ​គេង ពិសេស​យុវវ័យ​ត្រូវ​បំពេញ​កិច្ច​ការ​ដល់​យប់ ឬ​ក្មេង​ៗ​ចូល​ចិត្ត​លេង​ហ្គេម​ដាច់​យប់។ ប៉ុន្តែ ការ​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​ក្មេង​ជំទង់​។ ជាតិ​កាហ្វេអ៊ីន​អាច​បង្អាក់​ដល់​ការ​លូតលាស់​ក្មេង​ៗ​ដោយ​រំខាន​ដល់​ការ​បង្កើត​ការ​ត​ភ្ជាប់​សំខាន់​ៗ​នៅ​ក្នុង​ខួរក្បាល។​ អំឡុង​ពេល​វ័យ​ជំទង់​នៅ​ពេល​ដែល​ខួរក្បាល​មាន​ទំនាក់ទំនង​សរសៃ​ប្រសាទ​ច្រើន​បំផុត កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​បណ្ដាញ​សរសៃ​ប្រសាទ​មិន​មាន​ប្រសិទ្ធភាព។ យោង​តាម​ការ​សិក្សា​មួយ​របស់​ PLOS នៃ​ចក្រភព​អង់គ្លេស ពិសោធ​លើ​សត្វ​កណ្ដុរ​វ័យ​ក្មេង​ដែល​ផឹក​ជាតិ​កាហ្វេអ៊ីន​ស្មើ​នឹង​កាហ្វេ ៣-៤ ពែង បាន​រក​ឃើញ​ថា ជាតិ​កាហ្វេអ៊ីន​បាន​កាត់បន្ថយ​ភាគ​រយ​នៃ​ការ​គេង​លក់​ស្កប់ស្កល់ និង​ធ្វើ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​យឺត។ បញ្ហា​នៃ​កាហ្វេអ៊ីន​អាច​ជះ​ឥទ្ធិពល​ដល់​ក្មេង​ៗ​វ័យជំទង់ ការ​គេង៖ ជាតិ​កាហ្វេអ៊ីន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​គេង​របស់​ក្មេង​ជំទង់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​ក្នុង​វ័យ​នេះ អាច​ប៉ះពាល់​ដល់​លទ្ធផល​ការ​សិក្សា សុខភាព​ផ្លូវចិត្ត និង​រាងកាយ។ ឆ្អឹង៖ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​បណ្ដាល​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​កាល់ស្យូម ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង។ បេះដូង៖ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ​ដូចជា​បញ្ហា​បេះដូង ហើយ​ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ឬ​ថ្នាំ​បំប៉ន​មួយ​ចំនួន​ផង​ដែរ។


សុខភាពផ្លូវចិត្ត

មួយថ្ងៃៗអង្គុយរៀនតែក្នុងផ្ទះ វិធីទាំងនេះ ផ្ដល់ភាពស្រស់ស្រាយដល់ខួរក្បាលខ្លះ

បញ្ហា​ស្ត្រេស ផ្ដល់​ភាព​ស្មុគ​ស្មាញ​ដល់​ខួរក្បាល និង​អារម្មណ៍​យើង​ខ្លាំង​រហូត​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​មាន។ គ្នា​យើង​ពេញ​វ័យ​កំពុង​ធ្វើ​ការ ដឹង​ថា​ស្ត្រេស​ជា​បញ្ហា​មួយ​មិន​អាច​ចៀស​បាន តែ​យើង​ដឹង​វិធី​ដោះ​ស្រាយ​ដែល​ស័ក្ដិសម​សម្រាប់​ខ្លួន។ ប៉ុន្តែចំពោះ​យុវវ័យ មិន​ទាន់​ជួប​បញ្ហា​ច្រើន​មែន តែ​សម្ពាធ​ពី​ការ​សិក្សា ពិសេស​ឥឡូវ​នេះ រៀន​តាម​អនឡាញ​តែ​ក្នុង​ផ្ទះ អាច​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ស្ត្រេស និង​សុខភាព​ផ្លូវ​ចិត្ត ហេតុ​នេះ​គួរ​រៀន​ពី​វិធី​គ្រប់​គ្រង​ស្ត្រេស​ទើប​ល្អ។ តិចនិក​សាមញ្ញ​កម្ចាត់​បញ្ហា​ស្ត្រេសលើយុវវ័យ យោង​តាម​វិទ្យាស្ថាន​ចិត្តសាស្ត្រ​កុមារ និង​ក្មេង​ជំទង់​សហរដ្ឋ​អាមេរិក (AACAP) បាន​អះអាង​ថា យុវវ័យ​អាច​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​បាន​ជាមួយ​តិចនិក​ខាង​ក្រោម​បាន​ដូច​ជា៖ ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់ (បើ​របប​អាហារ​មាន​តុល្យភាព កាន់​តែ​ល្អ) គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន និង​គ្រឿង​ស្រវឹង​ច្រើន ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍ សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់) បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន (ស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស) បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ (អាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ)​ ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ ស្វែង​រក​មិត្តភ័ក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល។ សញ្ញា​បញ្ជាក់​ថា ពីបញ្ហា​ស្ត្រេស​លើយុវវ័យ ម៉ាក់​ប៉ា​គួរ​កត់​សម្គាល់ – ឆាប់​ខឹង មួម៉ៅ – អាកប្បកិរិយា​ប្រែប្រួល​ខុស​ធម្មតា – ពិបាក​គេង ឬ​គេង​ហួស​ម៉ោង​ជ្រុល (ភ្នែក​ចាប់​ផ្ដើម​ស្លក់ មុខ​ស្រពោន) – ឆាប់​ឈឺ​ជាង​មុន – ប្រែ​ប្រួល​ការ​ញ៉ាំ […]


ការលូតលាស់វ័យជំទង់

៥ ចំណុច​ ម៉ាក់ៗ​គួរ​ធ្វើ​ ​ពេល​កូន​ស្រី​ចាប់​ផ្តើម​មាន​រដូវ

ឈាន​ចូល​ដល់​វ័យ​ជំទង់ ក្មេង​ស្រី​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​ទាំង​ផ្នែក​រាងកាយ អវយវៈ និង​ស្មារតី ហើយ​ការ​មក​រដូវ​ ជា​សញ្ញា​បញ្ជាក់ថា កូន​យើង​ពេញវ័យ ឬ​គ្រប់​ការ​ហើយ។ ក្នុង​អំឡុង​ពេល​នេះ ក្មេង​ស្រី​ជំទង់ គឺ​​ត្រូវ​ការ​ ការ​ណែនាំ ​និង​លើក​ទឹក​ចិត្ត​ខ្លាំង​ពី​ប៉ា​ម៉ាក់។ “Hello គ្រូពេទ្យ” សូម​ណែនាំ ៥ ចំណុច​​ប៉ា​ម៉ាក់​គួរ​ធ្វើ នៅ​ពេល​កូន​ស្រី​ចាប់​ផ្ដើម​មក​រដូវ​ដំបូង។ ១-  ចែក​រំលែក​បទ​ពិសោធន៍មក​រដូវ សម័យ​មុន ​ការ​និយាយ​ពី​រឿង​មក​រដូវ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​រឿង​ស្មោកគ្រោក និង​គួរ​ឲ្យ​ខ្ពើម​រអើម ប៉ុន្តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ បាន​​យល់​ដឹង​ច្រើន​ពី​បញ្ហា​នេះ ក៏​​មិន​មែន​ជា​រឿង​ស្មោកគ្រោក ឬ​គួរ​ឲ្យ​ខ្មាស​អៀន​នោះដែរ។ ដូច្នេះ​​ វិធី​ដ៏​ល្អ​បំផុត ជួយ​កូន​ស្រី​ក្នុង​អំឡុង​ពេល​មក​រដូវ​ដំបូង គឺ​ចែក​រំលែក​ពី​បទពិសោធន៍​ល្អ​ៗ​ដែល​ម៉ាក់​ៗ​ធ្លាប់​ឆ្លង​កាត់ ណែនាំ​ពន្យល់​កូន​ពី​និយមន័យ​នៃ​ភាព​ពេញវ័យ ភាព​ក្លាយ​ជា​ស្ត្រី និង​ការ​ផ្លាស់ប្ដូរ​​រាង​កាយ​ដែល​អាច​កើត​មាន​ឡើង។ ២- បក​ស្រាយ​ឲ្យ​អស់ពាក់ព័ន្ធ​បម្រែ​បម្រួល​រាងកាយ ក្មេង​ស្រី​មួយ​ចំនួន​ មិន​សូវ​យល់​ច្បាស់​ថា ​វដ្ដ​រដូវ​កើត​មាន​ដោយ​របៀប​ណា​ឡើយ ដូច្នេះ​ម៉ាក់​ៗ​ អាច​ជួយ​បកស្រាយ​ចម្ងល់​របស់​កូន​ដោយ​និយាយ​ប្រាប់​ឲ្យ​បាន​ក្បោះក្បាយ។ ម៉ាក់​ៗ ​អាច​ពន្យល់​ប្រាប់​កូន ​មក​រដូវ​មិន​មែន​ជា​ជំងឺ​ទេ ​អ្វី​ដែល​សំខាន់ នៅ​ពេល​មាន​រដូវ កូន​នៅ​តែ​អាច​ធ្វើ​អ្វី​ៗ​បាន​ដូច​ថ្ងៃ​ធម្មតា​អញ្ចឹង។ ជា​ទូទៅ ស្បូន​មាន​ទំហំ​ប៉ុន​ដៃ​ក្ដាប់ ហើយ​ភ្នាស់​ស្បូន​ស្ថិត​នៅ​ក្នុង​ដៃ​នោះ​ឯង។ ក្នុង​អំឡុង​ពេល​មាន​រដូវ ឈាម និង​កោសិកា​ចាស់​ៗ​ដែល​នៅ​ស្រទាប់​ខាង​ក្នុង​នោះ ចាប់​ផ្ដើម​ចេញ​មក​ក្រៅ​បន្តិច​ម្ដង​ៗ​ពី​រាងកាយ​ ប្រហែល […]


ការលូតលាស់វ័យជំទង់

វ័យជំទង់កំពុងពេញរៀនសូត្រ ធ្វើម៉េចឲ្យខួរក្បាលដំណើរ និងចងចាំល្អ

ពេល​និយាយ​ការ​ដល់​សិក្សា​រៀន​សូត្រ ច្បាស់​ជា​យើង​ត្រូវ​គិត​ដល់​ខួរក្បាល និងភ្នែក​មុន​ដំបូង​គេ​ហើយ ព្រោះ​កាល​ណា​តែ​ភ្នែក​ភ្លឺ​ច្បាស់ ខួរក្បាល​ល្អ ងាយ​នឹង​ចង​ចាំ រៀន​ក៏​ឆាប់​ចេះ​ដែរ។ ចុះ​ធ្វើ​ម៉េច​ឲ្យ​ខួរ​ក្បាល និង​ភ្នែក វ័យ​ជំទង់​ដែល​កំពុង​ពេញ​រៀន​នេះ​លូតលាស់​បាន​ល្អ​? តាម​រយៈ​ការ​សម្ភាស​ជាមួយ​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ពេល​កន្លង លោក​បាន​បញ្ជាក់ថា ការ​សិក្សា​ស្រាវ​ជា​ច្រើន​រក​ឃើញ​ថា អាហារ ឬ​វីតាមីន ដែល​មាន​សមាសធាតុ DHA ដើរ​តួនាទី​សំខាន់​ក្នុង​ជួយ​រំញោច​ដល់​ខួរក្បាល ធ្វើ​ឆ្លាត​វាង​វៃ ឯ​ភ្នែក​ក៏​ភ្លឺ​ច្បាស់។ ក្នុង​ការ​សិក្សា​ទាំង​នោះ​ក៏​បាន​បញ្ជាក់ទៀត​ថា អាស៊ីដ​ខ្លាញ់ល្អ Omega-3 ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHA ហើយ​វា​សម្បូរ​នៅ​ក្នុង​សាច់​ត្រី​សមុទ្រ ដូចជា​ត្រី​សាលម៉ុន ត្រីធូណា ឬបង្គាធំៗ និង​មួយ​ផ្នែក​តូច​មាន​ក្នុង​សាច់ ស៊ុត សណ្តែក គ្រាប់ធញ្ញជាតិជាដើម។ ទាក់ទង​នឹង​អត្ថ​ប្រយោជន៍​វិញ DHA ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​មនុស្ស​គ្រប់​វ័យ មិនថា កូនក្មេង វ័យ​ជំទង់ ស្ត្រី​មាន​ផ្ទៃពោះ ឬ​ក៏​មនុស្ស​ចាស់​នោះ​ទេ តែ​ទោះ​ជា​បែប​នេះ​ក្តី ដោយសារ​តែ​វ័យ​ជំទង់​ជា​វ័យ​ដែល​ខួរក្បាល​សកម្ម​នោះ យើង​ជា​ឪពុកម្តាយ គួរ​តែ​គិតគូរ​បំពេញ DHA ឲ្យ​កូន​ឲ្យ​បាន​គ្រប់​គ្រាន់។ ផ្ទុយទៅវិញបើវ័យជំទង់ខ្វះ DHA បញ្ញា​ស្មារតី​សម្រាប់​ផ្ចង់​លើ​សិក្សា​នឹង​ចុះ​ខ្សោយ​ជា​លំដាប់។ ក្រៅ​ពី​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល និង​ភ្នែក អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ប្រយោជន៍​ចំពោះ​ជំងឺ​បាក់​ទឹកចិត្ត […]


ការលូតលាស់វ័យជំទង់

ការញ៉ាំតាមអារម្មណ៍ជាអ្វី? ល្អ ឬមិនល្អចំពោះក្មេងៗ?

ជឿថា គ្នា​យើង​មួយ​ចំនួន​ធ្លាប់​ឆ្លង​កាត់​ការ​ញ៉ាំ​តាម​អារម្មណ៍ ពោល​គឺ​យក​ចំណី​ចំណុក​មក​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍ ដើម្បី​ធ្វើ​ឲ្យ​មាន​អារម្មណ៍​សប្បាយ ឬ​ធូរស្រាល​វិញ។ យើង​សង្កេត​ឃើញ​ថា ក្មេងៗ​វ័យ​ជំទង់​មាន​អារម្មណ៍​ប្រែប្រួល​ច្រើន ហើយ​ក៏​និយម​យក​អាហារ​មក​ជួយ​បន្ធូរ​អារម្មណ៍​ដែរ។ ចុះ​ការ​ញ៉ាំ​តាម​អារម្មណ៍​នេះ​ផ្ដល់​ផល​ល្អ ឬ​អាក្រក់​ដល់​ក្មេងៗ​វ័យ​ជំទង់? តើ​អ្វី​ទៅ​ជា​ការ​ញ៉ាំ​តាម​អារម្មណ៍? ការ​ញ៉ាំ​តាម​អារម្មណ៍ ឬ emotional eating កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ដូច​ជា ពិបាក​ចិត្ត ស្ត្រេស ថប់​បារម្ភ ធុញ​ទ្រាន់ អផ្សុក ឬ​ជួន​កាល សប្បាយ​ចិត្ត​ដោយ​ការ​ញ៉ាំ​អាហារ តែ​វា​មិន​មែន​ដោយសារ​តែ​យើង​ឃ្លាន​នោះ​ទេ។ ហើយ ​៧៥%​ នៃ​ការ​ញ៉ាំ​លើស​កម្រិត​កើត​ឡើង​ដោយ​សារ​ Emotional eating នេះ​ឯង។  ដោយសារ​តែ​ក្មេងៗ​វ័យ​ជំទង់ ជា​វ័យ​មួយ​ដែល​ងាយ​ទទួល​សម្ពាធ​ផ្លូវ​អារម្មណ៍ ការ​ញ៉ាំ​តាម​អារម្មណ៍​នេះ​អាច​ជា​វិធី​មួយ​ដែល​ក្មេងៗ​យក​មក​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍។ Emotional Eating ល្អ ឬ​អត់​ដល់​សុខភាព​ក្មេងៗ​វ័យ​ជំទង់? ដ្បិត​តែ ការ​ញ៉ាំ​តាម​អារម្មណ៍​ជួយ​បន្ធូរ​ភាព​តាន​តឹង​បាន ប៉ុន្តែ វា​អាច​ជា​បញ្ហា​មួយ​បំផ្លាញ​សុខភាព​របស់​ខ្លួន​ទៅ​វិញ។ តាម​ពិត​ទៅ Emotion Eating មិន​ល្អ​ចំពោះ​សុខភាព​​ទេ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន​ហួស​កម្រិត។ នៅ​ពេល​ដែល​យើង​ញ៉ាំ​យូរៗ​ទៅ អាហារ​ទាំង​នោះ​នឹង​បន្ថែម​កាឡូរី​ធ្វើ​ឲ្យ​យើង​ងាយ​ឡើង​ទម្ងន់ ឬ​លើស​ទម្ងន់ កាន់​តែ​យ៉ាប់​ទៀត​នោះ គឺ​កើត​ជំងឺ​ធាត់ ។ យើង​ដឹង​ហើយ​ថា ជំងឺ​ធាត់​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង​ច្រើន​ដូច​ជា ទឹក​នោម​ផ្អែម​ប្រភេទ​២​ជាដើម។ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ។ អាហារ​ដែល​ក្មេងៗ​វ័យ​ជំទង់ យក​មក​ជួយ​រង្គប់​អារម្មណ៍​មិន​មែន​ជា​ប្រភេទ​អាហារ​ល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស