សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត អំពាវនាវឲ្យឪពុកម្តាយគួរ​ប្រយ័ត្នពី​ជំ​ងឺឆ្លងស្រឡទែន លើកុមារ

ដោយអង្កេតឃើញ​ថា ជំ​ងឺស្រឡទែន កំពុង​តែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទម្លាក់ លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. តើជំ​ងឺ​ស្រឡទែនមានរោគសញ្ញាបែបណា? ជា​ធម្ម​តា រោគសញ្ញា​នៃ​ជំ​ងឺ​ស្រឡទែន មាន​សភាព​ស្រាល និង​មិន​ចេញ​អាការៈ​ភ្លាម​ៗ​ឡើយ​។ […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ថ្នាំបង្ការ

ស្វែងរក សុខភាពកុមារ

ជំងឺផ្លូវដង្ហើម

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]


ជំងឺផ្លូវដង្ហើម

ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?

ចេះតែឃើញកូនកណ្តាស់ និងហៀរសម្បោរ ម៉ាក់ប៉ាកុំចេះតែស្មានថាកូនផ្តាយសាយ ព្រោះពេលខ្លះអាការៈទាំងនេះក៏អាចបណ្តាលមកពីកូន​អាលែកហ្ស៊ីច្រមុះដែរ។ តើអាលែកហ្ស៊ីច្រមុះ និងផ្តាសាយខុសគ្នាដូចម្តេច? ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ (ប្រហោងឆ្អឹងជុំវិញច្រមុះ ច្រមុះ និងបំពង់ក) ដោយពពួកវីរុស ហើយកុមារអាចឆ្លងជំងឺផ្តាសាយដោយ៖ ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺផ្តាសាយ ការប៉ះវត្ថុដែលអ្នកជំងឺផ្តាសាយបានប៉ះ ឬប្រើប្រាស់ ការស្រូបយកវីរុសពីអ្នកជំងឺផ្តាសាយតាមរយៈដំណក់ទឹកដែលជំងឺបានក្អក ឬកណ្តាសទៅក្នុងខ្យល់ ចំណែកអាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម ដែលបណ្តាលឱ្យច្រមុះកុមាររលាក និងហើម ព្រមទាំងបង្កឱ្យកុមារ​មានអាការៈ និងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។ ថ្វីត្បិតតែអាលែកហ្ស៉ីច្រមុះ និងផ្តាសាយមានអាការៈស្រដៀងគ្នាច្រើន តែម៉ាក់ប៉ាអាច បែងចែកថាកូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយដោយ៖ ក. អាការៈ និងរោគសញ្ញាអាលែកហ្ស៊ីច្រមុះ តឹងច្រមុះ ឬហៀរសម្បោរ កណ្តាស់ ឈឺក រមាស់ ឬក្រហមភ្នែក សម្បោររាវ និងថ្លា អស់កម្លាំង (ម្តងម្កាល) ក្អក (ម្តងម្កាល) ស្អកក (ម្តងម្កាល) ឈឺក្បាល (ម្តងម្កាល) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខ. អាការៈ និងរោគសញ្ញាផ្តាសាយ តឹងច្រមុះ […]


ជំងឺឆ្លង

កូនកើតជំងឺពងបែកមាត់ដៃជើង ប៉ាម៉ាក់គួរថែទាំបែបម៉េច?

ជំងឺពងបែកមាត់ដៃជើង (Hand-foot-and-mouth disease) បានឆ្លងលើកុមារច្រើន​គួរឱ្យកត់ សម្គាល់ក្នុងមួយរយៈនេះ។ ជំងឺនេះច្រើនកើតលើកុមារដែលមានអាយុក្រោម ៥ឆ្នាំ។ បើកូនឆ្លងជំងឺ នេះ ម៉ាក់ប៉ាគួរមើលថែដូចម្តេច? លោកវេជ្ជបណ្ឌិត ហួត សុធី ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គ​ឌួងបានលើកឡើងថា ជំងឺពងបែកមាត់ដៃជើងភាគច្រើនជាករណីស្រាល​ហើយអាច​​ជាសះស្បើយនក្នុងរយៈពេលពី ៧-១០ថ្ងៃ ដែលមានរោគសញ្ញាដូចជា៖ ក្តៅខ្លួន ចេញកន្ទួលក្រហមដូចរលាកទឹកក្តៅលើស្បែក ជាទូទៅអាចចេញនៅបាតដៃ  បាត​ជើង ជង្គង់ រន្ធគូទ និងក្នុងមាត់ អត់ញុំាអាហារ ឬបៅ ឈឺក្នុងមាត់ ហៀរទឹកមាត់ លោកវេជ្ជបណ្ឌិត ហួត សុធី  ប្រធានផ្នែករោគកុមារ និងទារកនៅមន្ទីរពេទ្យព្រះអង្គឌួង ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងករណីកូនឆ្លងជំងឺនេះ ម៉ាក់ប៉ាគួរថែទាំតាមការណែនាំដូចខាងក្រោម៖ ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាត្រូវជួយកូនគ្រប់គ្រងកម្តៅ ដោយឱ្យកូនញុំាសេរ៉ូ​ប៉ារ៉ា​សេតា​ម៉ុល ៦ម៉ោងម្តងឱ្យត្រូវកម្រិតតាមគីឡូកូន និងយកកន្សែងជ្រលក់​ទឹកក្តៅឧណ្ហៗរួចពូតទឹកកុំឱ្យស្ងួតពេកជូតត្រង់ក ក្លៀក និងក្រលៀនកូន ព្រោះទីតាំងទាំង ៣នេះជាតំបន់ដែលមានសរសៃ​ឈាម​​ធំៗរ​ត់ឆ្លងកាត់ ជាហេតុធ្វើឱ្យកូនចុះកម្ដៅលឿនជាងធម្មតា។ មួយវិញទៀត ប្រសិនណា​ជូត​ខ្លួនហើយកូនបែរជាញាក់ខ្លាំង ម៉ាក់ប៉ាមានបើកកង្ហា ឬម៉ាស៊ីនត្រជាក់គួរ​បិទ​សិន ករណីកូនមិនអាចញុំាថ្នាំបញ្ចុះកម្តៅបាន ឬញុំាហើយក្អួតមកវិញ […]


បញ្ហាការលូតលាស់

ទារក ឬក្មេងតូចៗមើលអេក្រង់ទូរសព្ទច្រើនពេក ប្រឈមនឹងការអភិវឌ្ឍយឺតយ៉ាវ?

ទារក​ និង​ក្មេង​តូច​ៗ ដែល​ចំណាយ​ពេល​ច្រើន​លើ​អេក្រង់​ទូរសព្ទ ឬ​ iPad មាន​ឱកាស​ខ្ពស់​​ប្រឈម​នឹង​ការអភិវឌ្ឍ​យឺតយ៉ាវ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​សមាគម​វេជ្ជសាស្ត្រ​អាមេរិក​នៃ​ពេទ្យកុមារ (JAMA)។ នៅ​ក្នុង​ការ​សិក្សា​នេះ​ដែរ​ មាន​កុមារ​ចូលរួម​ចំនួន​៧.០៩៧​នាក់ ដែលមាន​ក្មេង​ប្រុស​​ចំនួន​ ៣.៦៧៤​​នាក់​ (៥១.៨%) និង​ក្មេង​ស្រី​ចំនួន​ ៣.៤២៣​នាក់ (៤៨.២%) ហើយ​អ្នក​ជំនាញ​ផ្តោត​​ទៅ​លើ​ចំនួន​ម៉ោង ដែល​ក្មេង​ៗ​ចំណាយ​ទៅ​លើ​ទូរស័ព្ទ​ដៃ មើល​ទូរទស្សន៍ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ផ្សេង​ទៀត ជាមួយនឹង​ទំនាក់ទំនង​រវាង​​​ការ​អភិវឌ្ឍន​សមត្ថភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស្រប​ពេល​ដែល​កុមារ​ភាគ​ច្រើន​ មើល​ឧបករណ៍​អេឡិចត្រូនិក​​តិច​ជាង​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ កុមារ​ចំនួន​៤​%ចំណាយ​ពេល​ច្រើន​ជាង​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទំនាក់ទំនង​រវាង​​រយៈពេល​មើលឧបករណ៍​អេឡិចត្រូនិក និង​ការ​អភិវឌ្ឍ​យឺតយ៉ាវ កើត​មាន​កាន់​តែ​ខ្ពស់​ទៅ​លើ​ក្មេង​ប្រភេទ​នេះ។ ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ លើស​ពី​នេះ ជំនាញ​លើ​ការ​បញ្ជា​របស់​រាងកាយ​​ក៏​មាន​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ចំនួន​១.៧៤​ដង ស្រប​​ពេល​ដែល​ជំនាញ​ទំនាក់ទំនង​ក្នុង​សង្គម​ថយ​ចុះ​រហូត​ដល់​២​ដង​ផង​ដែរ។ [embed-health-tool-child-growth-chart] ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់​ថា ការ​អភិវឌ្ឍ​យឺតយ៉ាវ​នេះ មិន​មែន​បណ្តាល​មក​ពី​ការ​មើល​ឧបករណ៍អេឡិចត្រូនិក​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ទារក​ខកខាន​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ប៉ា​ម៉ាក់​ ក៏​ដូចជា​អ្នក​ផ្សេង​ទៀត​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គន្លឹះទាំង៥ជួយពង្រឹងប្រព័ន្ធភាពស៊ាំកុមារ និងបង្ការជំងឺឆ្លងនៅរដូវភ្លៀង

ចូល​ដល់​រដូវ​ភ្លៀង​នេះ ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន​​លើ​សុខភាព​របស់​កូនៗ ពីព្រោះ​ក្មេង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ដូចជា​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ គ្រុន​ក្តៅ និង​ជំងឺ​បំពង់​ក​ជា​ដើម។ ហេតុ​នេះ​ហើយ​ ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ក្មេង​គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ គន្លឹះ​ទាំង​៥​ការពារ​កូន​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ ១. ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ ក្មេង​ៗ​តែង​គិត​ថា អាហារ​សុខភាព​មិន​សូវ​ឆ្ងាញ់​ប៉ុន្មាន​ទេ ប៉ុន្តែ​​ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​គំនិត​របស់​កូន​ ដោយ​សាកល្បង​រូបមន្ត​ធ្វើ​ម្ហូប​ថ្មី​ៗ និង​​សម្បូរ​ទៅ​ដោយ​​សារធាតុ​ចិញ្ចឹម​ល្អៗ។ មួយ​វិញ​ទៀត គួរ​ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ចៀន​ ដោយ​ជំនួស​មក​វិញ​នូវ​ពពួក​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ២. ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​កាត់បន្ថយ​ម៉ោង​លេង​ទូរស័ព្ទ ឬ iPad។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ បែបបទ​រស់នៅ​ល្អ គឺ​ត្រូវ​រួម​បញ្ចូល​នូវ​ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ឲ្យ​ទៀង​ម៉ោង និង​ជៀសវាង​ប្រើប្រាស់​ទូរស័ព្ទ​​ដៃ​នៅ​កៀក​នឹង​ម៉ោង​គេង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. រក្សា​អនាម័យ​ល្អ ការ​លាង​សម្អាត​ដៃ​ជា​ប្រចាំ អាច​ជួយ​បញ្ចៀស​ការ​ឆ្លង​ និង​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង​ផ្សេងៗ។ អ៊ីចឹង​ហើយ​ ​ប៉ា​ម៉ាក់​ចាំបាច់​ឲ្យ​កូន​ឧស្សាហ៍​លាង​សម្អាត​ដៃ​ ជា​ពិសេស​នៅ​មុន​ពេល​ញ៉ាំ​អាហារ ក្រោយ​ចេញ​ពី​បន្ទប់​ទឹក​ ក្រោយ​ប៉ះពាល់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ក្រោយ​លេង​នៅ​ខាង​ក្រៅ ក្រោយ​ក្អក ឬ​កណ្ដាស់​ជា​ដើម។ [embed-health-tool-child-growth-chart] ៥. ការ​ចាក់​ថ្នាំ​បង្ការ ពិត​ណាស់​ ការពារ​ប្រសើរ​ជាង​ព្យាបាល។ ដូច​នេះ យើង​គួរ​ឲ្យ​កូន​ទទួល​បាន​ការ​ចាក់​ថ្នាំ​បង្ការ​ដែល​ចាំបាច់​ទៅ​តាម​អាយុ​របស់​ក្មេង​។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

អាប់សែធ្មេញកើតលើកុមារបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

បញ្ហា​អាប់សែ​ធ្មេញ​កើត​ឡើង​បណ្តាល​មក​ពី​​ពពួក​បាក់តេរី​នៅ​ខាង​ក្នុង​ធ្មេញ។ ​បាក់តេរី​ទាំង​នោះ បង្ក​ឲ្យ​មាន​ការ​រលាក​អញ្ចាញ​ធ្មេញ ហើយ​យូរ​ៗ​ទៅ នឹង​​ធ្វើ​ឲ្យ​ធ្មេញ​រង្គើ។ នៅ​ពេល​ដែល​បញ្ហា​ពុក​ធ្មេញ​ចូល​ទៅ​ដល់​ផ្នែក​កណ្តាល​នៃ​ធ្មេញ ​សរសៃ​ប្រសាទ​ធ្មេញ​ក៏​ចាប់ផ្តើម​ខូច​ ហើយ​នឹង​​បង្ក​រោគ​នៅ​ខាង​ចុង​នៃ​ឫស​ធ្មេញ បង្កើត​បាន​ជា​អាប់សែ។ រោគសញ្ញា​នៃ​អាប់សែ​ធ្មេញ​កើត​លើ​កុមារ​មាន​អ្វី​ខ្លះ? ឈឺចាប់​ដូច​គេ​ចាក់​នៅ​ត្រង់​ធ្មេញ​ ឬ​អញ្ចាញ​ដែល​​អាប់សែ ធ្មេញ​ងាយ​ប្រតិកម្ម​ទៅ​នឹង​អាហារ​ ឬ​ភេសជ្ជៈ​ក្តៅ ឬ​ត្រជាក់ ហើម​អញ្ចាញ​ធ្មេញ ឈឺ​ត្រចៀក​នៅ​ផ្នែក​ដូច​គ្នា​នឹង​ធ្មេញ​ដែល​អាប់សែ ការ​ឈឺចាប់​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​គេង និង​អាច​រំខាន​ដល់​ដំណេក មាន​ខ្ទុះ​ចេញ​ពី​អញ្ចាញ​ធ្មេញ ហើម​ថ្គាម ហើម​កូន​កណ្តុរ ហើម​ក គ្រុន​ក្តៅ។ ហានិភ័យ​ និង​ផលវិបាក​នៃ​បញ្ហា​អាប់សែ​ធ្មេញ ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ ការ​អាប់សែ​ធ្មេញ​អាច​បណ្តាល​ឲ្យ​កុមារ​ប្រឈម​នឹង​ផលវិបាក​ដូច​ខាងក្រោម៖ បាក់​ធ្មេញ ការ​បង្ក​រោគ​ក្នុង​ឈាម ការ​បង្ក​រោគ​រាលដាល​ទៅ​ដល់​ជាលិកា​ទន់​ដែល​នៅ​ជិត​នោះ ការ​បង្ក​រោគ​រាលដាល​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ និង​បណ្តាល​ឲ្យ​កើត​មាន​បញ្ហា​អាប់សែ​ខួរ​ក្បាល រលាក​បេះដូង និង​រលាក​សួត​។ល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​បង្ការ​បញ្ហា​អាប់សែ​ធ្មេញ ប៉ា​ម៉ាក់​អាច​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​​គន្លឹះ​ខាង​ក្រោម​ ដើម្បី​បញ្ចៀស​​បញ្ហា​អាប់សែ​ធ្មេញ៖ រក្សា​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ ដោយ​ដុស​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ប្រើ​អំបោះ​ទាក់​ធ្មេញ ពិនិត្យ​សុខភាព​មាត់​ធ្មេញ​ដោយ​គ្រូពេទ្យ​​ជំនាញ​​ជា​ទៀងទាត់ ជៀសវាង​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ជ្រុល ខ្ពុរ​មាត់​ជា​ប្រចាំ។ ​​យ៉ាង​ណា​មិញ បញ្ហា​អាប់សែ​ធ្មេញ​មិន​​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​ឡើយ ហើយ​ថែម​ទាំង​ត្រូវការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ថែម​ទៀត​ផង។ ទោះ​បី​ជា​រោគសញ្ញា​អាច​ប្រសើរ​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​នាំ​កូន​ដែល​មាន​​បញ្ហា​អាប់សែ​ធ្មេញ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ និង​ទទួល​ការ​​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កូនឧស្សាហ៍គេងមិនលក់មែនអត់? សាកវិធីងាយៗទាំងនេះមើល៍

ការ​គេង​បាន​គ្រប់គ្រាន់​មាន​សារៈសំខាន់​ណាស់​ ជា​ពិសេស​ចំពោះ​កុមារ​តែ​ម្តង ដោយ​អាច​ជួយ​​បង្កើន​សមត្ថភាព​រៀន​សូត្រ​ ជួយ​ពង្រឹង​ការ​ចងចាំ និង​ជំរុញ​សុខុមាលភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ យ៉ាង​ណា​មិញ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​កុមារ​ចំនួន​២៥​%​ប្រឈម​នឹង​បញ្ហា​ដំណេក ដូចជា​ពិបាក​គេង ឬ​ភ្ញាក់​ពី​គេង​លឿន​ជាង​ធម្មតា​ជា​ដើម។ ដូច្នេះ​ហើយ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​គេង​របស់​កូន​ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាង​ក្រោម។ កុមារ​ត្រូវការ​គេង​ប៉ុន្មាន​ម៉ោង​ ដើម្បី​ជួយ​ឲ្យ​មុខងារ​រាងកាយ​ប្រសើរ​ឡើង? ចំនួន​ម៉ោង​គេង​ដែល​ស័ក្តិសម​សម្រាប់​ក្មេង មាន​ភាព​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​តាម​អាយុ។ ចំពោះ​ទារក​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ គឺ​ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​១២ ទៅ​១៦​ម៉ោង។ ចំណែក​ក្មេង​ចាប់​ពី​១ឆ្នាំ ទៅ​២ឆ្នាំ ត្រូវការ​គេង​​ពី​១១ ទៅ​១៤​ម៉ោង ខណៈ​ពេល​ដែល​ក្មេង​អាយុ​ពី​៣ ទៅ​៥​ឆ្នាំ ត្រូវ​ការ​គេង​ពី​១០ ទៅ​១៣​ម៉ោង ហើយ​ក្មេង​ដែល​មាន​អាយុ​ពី​៦ ទៅ​១២​ឆ្នាំ ត្រូវ​ការ​គេង​ប្រហែល​ពី​៩​ម៉ោង ទៅ​១២​ម៉ោង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! មូលហេតុ​នៃ​ការ​គេង​មិន​លក់ បញ្ហា​គេង​មិន​លក់​ចំពោះ​កុមារ អាច​បណ្តាល​មក​ពី​លក្ខខណ្ឌ​ផ្សេង​ៗ​គ្នា​ជា​ច្រើន ដែល​រួម​មាន​ការ​ថប់​បារម្ភ ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន បរិយាកាសបន្ទប់​គេង ការ​មើល​ទូរស័ព្ទ ឬ​ទូរទស្សន៍​ច្រើន ប្រើប្រាស់​ថ្នាំ ឬ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ [embed-health-tool-baby-poop-tool] គន្លឹះ​ជួយ​ដោះស្រាយ​បញ្ហា​គេង​មិន​លក់​កើត​លើ​កុមារ ឲ្យ​កូន​ញ៉ាំ​របប​អាហារ​ល្អៗ និង​ត្រូវ​កម្តៅ​ថ្ងៃ​គ្រប់គ្រាន់ ហាត់ប្រាណ​ជា​ទៀងទាត់ គួរ​ណែនាំ​ឲ្យ​កូន​ចូល​គេង​ទៀង​ម៉ោង ជៀសវាង​ឲ្យ​កូន​មើល​ទូរស័ព្ទ ស្តាប់​តន្ត្រី​លឺ​ខ្លាំង​ៗ ឬ​អាន​រឿង​រន្ធត់​ រយៈពេល​២​ម៉ោង​មុន​ចូល​​គេង ឲ្យ​កូន​ញ៉ាំ​ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ មុន​ពេល​ចូល​គេង ដើម្បី​ជំនួយ​ដល់​ការ​គេង បើ​កូន​មាន​អាការៈ​ថប់​បារម្ភ ឬ​សម្ពាធ​ផ្លូវ​ចិត្ត​ខ្ពស់ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​ស្តាប់​តន្រ្តី​ […]


រោគសញ្ញាទូទៅ

បញ្ហាសុខភាពទាំង៥ ឧស្សាហ៍កើតលើក្មេងនៅរដូវក្តៅ ប៉ាម៉ាក់គួរប្រយ័ត្ន

ជាមួយ​នឹង​កម្តៅ​ក្តៅ​ខ្លាំង​អំឡុង​រដូវ​ក្តៅ​នេះ កុមារ​អាច​នឹង​ចូលចិត្ត​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ ដែលជា​របស់​ត្រជាក់​ៗ និង​អាច​ចូលចិត្តបើក​ម៉ាស៊ីន​ត្រជាក់​ជាប់​ជា​ប្រចាំ ឬ​រត់​លេង​នៅ​ខាង​ក្រៅ។ ចំណុច​ទាំង​អស់​នេះ​ហើយ​ ​អាច​នាំ​ឲ្យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន ​ដែល​ប៉ា​ម៉ាក់​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តាមដាន​ឲ្យ​បាន​ដិតដល់​។ តើ​បញ្ហា​សុខភាព​អ្វី​ខ្លះ​ដែល​ឧស្សាហ៍​កើត​លើ​កុមារ​នៅ​រដូវ​ក្តៅ? ១. គ្រោះថ្នាក់​ដោយ​សារ​កម្តៅ ប្រសិន​បើ​ក្មេង​រង​នូវអាកាសធាតុ​​ក្តៅ​ខ្លាំង​រយៈពេល​យូរ​នោះ អា​អូន​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ។ បញ្ហា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ឡើង​ខ្ពស់​ជាង​៤០​សង្សាសេ។ ក្នុង​ករណី​ដែល​កូន​គ្រោះថ្នាក់​ដោយ​សារ​កម្តៅ នោះ​រាងកាយ​ក្មេង​ក្តៅ​ខ្លាំង​នៅ​ពេល​ប៉ះ ឬ​​មាន​អាការៈ​គ្រុន​ក្តៅ​ខ្លាំង ឬ​ស្ងួត​អណ្តាត​ ហើយ​កុមារ​អាច​នឹង​សន្លប់​មិន​ដឹង​ខ្លួន​ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃ ការ​រត់​លេង​នៅ​ខាង​ក្រៅ​រយៈពេល​យូរ អាច​នាំ​ឲ្យ​ស្បែក​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​កម្តៅ​ថ្ងៃ។ ជា​លទ្ធផល​ ស្បែក​នឹង​ឡើង​ពណ៌​ក្រហម​ និង​ប្រែ​ពណ៌​ដោយ​សារ​កម្តៅ​ថ្ងៃ។ ៣. ការ​លូតលាស់​នៃ​បាក់តេរី បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​ និង​សើម​ក្នុង​រដូវ​ក្តៅ ជា​ហេតុ​នាំ​ឲ្យ​អាហារ​ឆាប់​ខូច​ និង​​បញ្ចេញ​ជាតិ​ពុល ដែល​បង្ក​ជា​ការ​ពុល​អាហារ។ ដោយ​សារ​តែ​ការ​​រីក​លូតលាស់​នៃ​បាក់តេរី កុមារ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ដូចជា ជំងឺ​រលាក​ក្រពះ​ពោះវៀន ជំងឺ​រលាក​ថ្លើម​ប្រភេទ​A ឬ​ជំងឺ​គ្រុន​ពោះវៀន ។ ក្មេង​ដែល​កើត​ជំងឺ​ប្រភេទ​នេះ ច្រើន​តែ​​មាន​អាការៈ​ចុក​ពោះ រាករូស ឬ​គ្រុន​ក្តៅ។ [embed-health-tool-child-growth-chart] ៤. កង្វះ​ជាតិ​ទឹក ​​នៅ​ពេល​ដែល​កូន​​រត់​លេង​នៅ​ខាង​ក្រៅ ភាគ​ច្រើន​គឺ​មិន​សម្រាក​ញ៉ាំ​ទឹក​ទាល់​តែ​សោះ។ ដូច្នេះ​ហើយ​ ទើប​ក្មេង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ ៥. សត្វ​​ល្អិត​ទិច ឬ​ខាំ ​ទន្ទឹម​នឹង​នេះ​ដែរ ប៉ា​ម៉ាក់​ក៏​អាច​សង្កេត​ឃើញ​ស្នាម​មូស ឬ​សត្វ​ល្អិត​ខាំ​នៅ​លើ​ស្បែក​របស់​កូន​ដូច​គ្នា អំឡុង​រដូវ​ក្តៅ​នេះ។ គន្លឹះ​ជួយ​ឲ្យ​កូន​មិន​ធ្លាក់​ខ្លួន​ឈឺ​នៅ​រដូវ​ក្តៅ ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក ឲ្យ​កូន​ពាក់​​ស្លៀក​សំលៀក​បំពាក់​ជិត​ៗ​ដែល​ធ្វើ​ពី​កប្បាស ជៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​មិន​បាន​ចម្អិន​ត្រឹមត្រូវ […]


រោគសញ្ញាទូទៅ

បបូរមាត់ប្រេះពណ៌ក្រហម អាចជាសញ្ញាជំងឺ Kawasaki កើតលើក្មេងក្រោម៥ឆ្នាំ

​ជំងឺ Kawasaki ជា​ជំងឺ​ដែល​ច្រើន​តែ​កើត​លើ​កុមារ​​មាន​អាយុ​ក្រោម​៥​ឆ្នាំ។ ជា​ទូទៅ កុមារ​​មាន​រោគសញ្ញា​ដូចជា​គ្រុន​ក្តៅ​រយៈពេល​៥ថ្ងៃ ឬ​យូរ​ជាង​នេះ ក៏​ដូចជា​មាន​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ កន្ទួល ហើមក្រពេញ​​នៅ​ក បបូរ​មាត់​ប្រេះ​ពណ៌​ក្រហម និង​មាន​សភាព​ស្ងួត អណ្តាត​ពណ៌​ក្រហម​​ មាន​ពង​តូចៗ និង​ហើម មាត់​ពណ៌​ក្រហម និង​នៅ​ខាង​ក្រោយ​បំពង់​ក ដៃ​ជើង​ហើម និង​មាន​ពណ៌​ក្រហម ភ្នែក​ក្រហម។ ក្រោយ​ការ​ព្យាបាល​ត្រឹមត្រូវ​រយៈពេល​ពីរ​បី​សប្តាហ៍ រោគសញ្ញា​នឹង​មាន​សភាព​ធូរ​ស្រាល ប៉ុន្តែ​ជំងឺ​នេះ អាច​ត្រូវការ​រយៈពេល​ព្យាបាល​យូរ​សម្រាប់​កុមារ​មួយ​ចំនួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! មូលហេតុ​បង្ក ក្រុម​អ្នក​ជំនាញ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​នៃ​ជំងឺ​នេះ​ឡើយ។ ប៉ុន្តែ​ កុមារ​ទំនង​ជា​ប្រឈម​នឹង​ជំងឺ Kawasaki ប្រសិនបើ​អា​អូន​ទទួល​បាន​ហ្សែន​ជាក់លាក់​ពី​ប៉ា​ម៉ាក់។ ជំងឺ​នេះ មិន​ឆ្លង​ពី​កុមារ​ម្នាក់​ទៅ​កុមារ​ម្នាក់​ទៀត​ឡើយ ប៉ុន្តែ​ចំពោះ​ទារក​​​មាន​អាយុ​ក្រោម​១​ឆ្នាំ​ដែល​កើត​ជំងឺ​នេះ ​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មួយ​កម្រិត​ទៀត។ [embed-health-tool-baby-poop-tool] ការ​ព្យាបាល កុមារ​ដែល​កើត​ជំងឺ Kawasaki ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ ដើម្បី​ជៀសវាង​ហានិភ័យ​នៃ​ផលវិបាក​ផ្សេងៗ។ ​​ជំងឺ Kawasaki អាច​បណ្តាល​ឲ្យ​សរសៃ​ឈាម​រលាក និង​ហើម​ ដែល​អាច​បង្ក​ផលវិបាក​នៅ​ក្នុង​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​បេះដូង។ ប្រសិនបើ​​កុមារ​មិន​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ កុមារ​ម្នាក់​​ក្នុង​ចំណោម​៤​នាក់ អាច​មាន​បញ្ហា​បេះដូង ហើយ​​កុមារ​ប្រហែល​ជា​២% ទៅ​៣%​ ​អាច​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​នេះ​ទៀត​ផង។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប អាហារ​ស្រីៗពពោះ​គួរញ៉ាំ និង​មិនគួរ​ញ៉ាំ​ ​ការ​ពារ​កូន​កុំឲ្យ​កើត​មកមាន​បញ្ហា​អូទីស្សឹម តិចនិក​សាមញ្ញ​ អាចជួយ​ក្មេងៗរើ​បម្រះ​ពី​ជំងឺ​អូទីស្សឹម​បាន […]


បញ្ហាសុខភាពកុមារផ្សេងទៀត

កុមារកើតអូទីស្សឹមខ្សោយបញ្ញា ឬក៏មានសម្ថភាពពិសេស?

ជាធម្មតា កុមារកើតអូទីស្សឹមអាចពិបាកក្នុងការមើលថែ និងប្រាស្រ័យទាក់ទងជាមួយដែលជាហេតុធ្វើឱ្យ​មាន​ការ​លើកឡើងថា  កុមារកើតអូទីស្សឹមខ្សោយបញ្ញា។ ទន្ទឹមនឹងនោះ ក៏មានការលើកឡើងថា កុមារកើតអូទីស្សឹម​កើត​​ក្នុង​លក្ខខណ្ឌពិសេស ដូច្នេះពួកគាត់មានសម្ថភាពពិសេសជាងក្មេងធម្មតា។ តើការលើកឡើង​ទាំងពីរនេះ​ពិត​ដែរ​ឬទេ? លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS បាន​​បកស្រាយ​ថា មិនមានការសិក្សាស្រាវជ្រាវណាបង្ហាញ​ថា ក្មេងអូទីស្សឹមខ្សោយបញ្ញាទេ ប៉ុន្តែក្នុងចំណោមក្មេងអូទីស្សឹម​ក៏​មាន​ក្មេងមួយចំនួនមានបញ្ហាខ្សោយបញ្ញាដែរ បានន័យថា កុមារមាន​ទាំងអូទីស្សឹមមាន​ទាំងបញ្ហា​ខ្សោយ​បញ្ញា​ពីរមុខចូលគ្នា។ ប៉ុន្តែជាលក្ខណៈទូទៅក្មេងអូទីស្សឹម​​មិនខ្សោយបញ្ញាទេ បញ្ញារបស់គាត់អភិវឌ្ឍប្រក្រតី។ មួយវិញទៀត ក្មេងអូទីស្សឹមមួយចំនួនអាចមានភាពវាងវៃ គ្រាន់តែពួកគាត់ពិបាក​យកភាព​វាងវៃ​របស់​ខ្លួន​មក​ប្រើឱ្យត្រូវ បានន័យថាគាត់ឆ្លាត តែគាត់មិន​អាចប្រើភាពឆ្លាតរបស់គាត់ឱ្យត្រូវតាមអ្វីដែលសង្គមត្រូវការ ហើយ​ពេល​ខ្លះគាត់ប្រើភាពវាងវៃរបស់គាត់តែទៅលើអ្វីដែលគាត់ចង់ធ្វើ ឬុមានចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ឧទាហរណ៍ បើយើងធ្លាប់នាំកុមារអូទីស្សឹមជិះតាមផ្លូវណា គាត់ចាំទាំងអស់ ថ្ងៃក្រោយគ្រាន់តែមកដល់ផ្លូវ​ដដែល​​គាត់នឹង​​ស្គាល់​ភ្លាម។ ជាងនេះទៅទៀត មានក្មេងអូទីស្សឹមចន្លោះពី ៥% ទៅ ១០% មានបញ្ញាឆ្លាតវាងវៃជាងក្មេងទូទៅ តែមិនមានន័យថា ក្មេងអូទីស្សឹមទាំងអស់ឆ្លាតជាងក្មេងទូទៅទេ។ តួយ៉ាង អ្នកបង្កើតប្រព័ន្ធអគ្គីសនី Thomas Edison និង រូបវិទូ Albert Einstein សុទ្ធតែគេ​ជឿថាមានបញ្ហាអូទីស្សឹម។ លោក ហឿ សេធុល អ្នកឯកទេសពិគ្រោះយោបល់ និងអប់រំផ្លូវចិត្តនៅសាលាអប់រំពិសេស KCPS (រូបភាព៖ Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ