សុខភាពកុមារ

សុខភាព​កុមារ - កូន​កាន់​តែ​ធំ ការ​ញ៉ាំ​ចំណី​ផ្ដេសផ្ដាស បញ្ហា​ការ​រស់​នៅ អាកាសធាតុ សុទ្ធ​តែ​ជា​អ្វី​ដែល​កូនៗ​ប្រឈម។ ដូច្នេះ​ម៉ាក់ៗ គួរ​ស្វែងយល់​ឲ្យ​កាន់​តែ​ច្រើន​ពី ថ្នាំបង្ការ​រោគសញ្ញាទូទៅ ​បញ្ហា​ជំងឺឆ្លង លក្ខខណ្ឌ​​កង្វះអាហារូបត្ថម្ភ ​ បញ្ហាការលូតលាស់​របស់​កូន ​ ជំងឺប្រព័ន្ធប្រសាទ ​បញ្ហាប្រព័ន្ធរំលាយអាហារ ​ជំងឺស្បែក ​​ជំងឺផ្លូវដង្ហើម​ ​បូករួម​ទាំង​បញ្ហាសុខភាពផ្សេងទៀត ​ឲ្យ​បាន​ច្រើន និង​ប្រុងប្រយ័ត្ន​ខ្ពស់

ចំណេះដឹងទូទៅ

សុខភាពកុមារ

ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV?

វីរុសRSV អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះទារក និងកុមារតូចៗ ដែលអាចបណ្តាលឱ្យអាអូនកើតជំងឺរលាកទងសួត ឬរលាកសួត។ ពិតណាស់ ជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើមជាមូលហេតុចម្បងដែលនាំឱ្យក្មេងត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ជាទូទៅ វីរុសRSVរាលដាលខ្លាំងនៅអំឡុងខែតុលា ដល់ខែឧសភាជារៀងរាល់ឆ្នាំ ហើយក្រោយឆ្លងវីរុសRSV ក៏កុមារមិនអាចបង្កើតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគនេះដោយខ្លួនឯងដែរ អ៊ីចឹងហើយ ទើបអាអូនអាចឆ្លងវីរុសជាច្រើនដង។ រោគសញ្ញានៃវីរុសRSVមានអ្វីខ្លះ? រោគសញ្ញានៃវីរុសRSV អាចមានលក្ខណៈស្រដៀងទៅនឹងវីរុសដទៃទៀតដែរ ដូចជាផ្តាសាយធម្មតា ឬគ្រុនផ្តាសាយ ហើយរោគសញ្ញារួមមាន៖ • ក្អកស្ងួត • ក្តៅខ្លួនស្ទីញៗ • ឈឺក្បាលតិចតួច • ហៀរសម្បោរ ឬតឹងច្រមុះ • ឈឺក • ពិបាកដកដង្ហើម។ ចំពោះក្មេងដែលឆ្លងវីរុសនេះ អាចមិនសូវចង់ញ៉ាំ បៅ ឬផឹក ដូចធម្មតា និងចេះតែងងុយគេង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ម៉េចទារក និងកុមារគួរចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសRSV? វ៉ាក់សាំងRSV ផ្តល់ការការពារដ៏ល្អ ជាពិសេសសម្រាប់ទារក មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ វ៉ាក់សាំងនេះអាចបង្ការការឆ្លងវីរុសRSVធ្ងន់ធ្ងរ និងផលវិបាកផ្សេងៗដែលបង្កឡើងដោយវីរុសនេះ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC)បានណែនាំថា ទារកដែលមានអាយុតិចជាង៨ខែ គួរចាក់វ៉ាក់សាំងបង្ការវីរុសRSV ហើយចំពោះទារកដែលមានអាយុ៨ដល់១៩ខែ ដែលមានហានិភ័យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃវីរុសRSV គួរតែទទួលវ៉ាក់សាំងដូសទី២។ [embed-health-tool-vaccination-tool] ចំណុចសំខាន់ ប៉ាម៉ាក់អាចបង្ការកុំឱ្យកូនកើតវីរុសRSVតាមគន្លឹះខាងក្រោមនេះ • ជៀសវាងឱ្យកូននៅជិតនៅអ្នកជំងឺ • លាងសម្អាតដៃឱ្យបានញឹកញាប់ • ជៀសវាងនាំកូនទៅកន្លែងដែលមានក្មេងច្រើន • […]

អត្ថបទផ្សេងទៀតពី សុខភាពកុមារ

ស្វែងរក សុខភាពកុមារ

រោគសញ្ញាទូទៅ

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

Flu B ជា​ប្រភេទ​វីរុស​គ្រុន​ផ្តាសាយ​ ដែល​កើត​​តែ​លើ​មនុស្ស​យើង​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​នៃ​ជំងឺ​នេះ​ រួម​មាន​គ្រុន​ក្តៅ ក្អក និង​ឈឺ​ក្បាល។ Flu B ក៏​ជា​ជំងឺ​ឆ្លង​​តាម​រដូវ​កាល​ ដូច​ទៅ​នឹង ​Flu A ដែរ​ ហើយ​អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង។ ជា​ទូទៅ Flu B​ ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ ហើយ​អាច​បណ្តាល​ឲ្យ​​កុមារ​កើត​មាន​រោគសញ្ញា​ទាក់ទង​នឹង​រាងកាយ​​ទាំង​មូល​។ រោគសញ្ញា​ផ្លូវ​ដង្ហើម​មាន​អ្វី​ខ្លះ? នៅ​ពេល​ដែល​វីរុស​នេះ​ប៉ះពាល់​លើ​ផ្លូវ​ដង្ហើម​ កុមារ​តូច​ៗ​​នឹង​មាន​រោគសញ្ញា​ដូចជា៖ តឹង​ចម្រុះ ក្អក​ ហៀរ​សំបោរ កណ្តាស់ ឈឺ​ក។ រោគសញ្ញា​ទាំង​នេះ ស្រដៀង​ទៅ​នឹង​ការ​បង្ករោគ​លើ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​ ប៉ុន្តែ​វា​អាច​មាន​សភាព​ធ្ងន់ធ្ងរ​ជាង ហើយ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​ ដូចជា​​ជំងឺ​រលាក​ទងសួត ឬ​រលាក​សួត ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​សម្រាប់​​ក្មេង​ដែល​មាន​ជំងឺ​ហឺត​ស្រាប់​។ ចំណែក​រោគសញ្ញា​ដែល​កើត​លើ​រាងកាយ​មាន​ដូចជា៖ គ្រុន​ក្តៅ ឈឺ​សាច់ដុំ ឈឺក្បាល និង​អស់​កម្លាំង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រសិនបើ​កូន​កើត​ជំងឺ​ Flu B តើ​ប៉ាម៉ាក់​គួរ​ធ្វើ​បែបណា? ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ថ្នាំ​បំបាត់​ក្តៅ​ខ្លួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ឬ​ប្រើប្រាស់​សេរ៉ូ​ក្អក ឬ​ស្ព្រៃយ៍​បាញ់​បំបាត់​ឈឺ​ក​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ។ [embed-health-tool-vaccination-tool] ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​? ក្នុង​ករណី​ដែល​កូន​​មាន​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​កុំ​បង្អង់​យូរ​ គួរ​នាំកូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ក្តៅ​ខ្លួន​ខ្លាំង ដកដង្ហើម​ខ្លី​ៗ ពិបាក​ដង្ហើម។ អត្ថបទគួរអាន៖ […]


សុខភាពកុមារ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

រដូវ​ភ្លៀង​ កុមារ​តូច​ៗ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ណាស់​ អ៊ឹចឹង​ហើយ ប៉ា​ម៉ាក់​គួរ​អនុវត្តន៍​គន្លឹះ​បែបណា​ខ្លះ ដើម្បី​ជួយ​កូន​ឲ្យ​ជៀស​ផុត​ពី​​បញ្ហា​មួយ​នេះ? ពិត​ណាស់ នៅ​រដូវ​ភ្លៀង ជាមួយ​នឹង​សំណើម​ខ្ពស់​​ អាច​​បណ្តាល​ឲ្យ​ក្មេង​ៗ​ដែល​​មិន​ទាន់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​​នៅ​ឡើយ ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាម​រដូវ​កាល ដូច​នេះ យក​ល្អ​ ប៉ា​ម៉ាក់​ត្រូវ​ត្រៀម​វិធានការ​ការពារ​ទុក​ជា​មុន​​ដូច​ខាងក្រោម៖ ១. រក្សា​អនាម័យ​ ការ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ អាច​បញ្ចៀស​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្លង​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បង្រៀន​កូន​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ជា​ពិសេស​ មុន​ពេល​ញ៉ាំ​អាហារ​ និង​ក្រោយ​ពី​ការ​បន្ទោរបង់​រួច។ ការ​លាង​សម្អាត​ដៃ​ទៀត​សោត​ គួរ​ឲ្យ​កូន​លាង​ជាមួយ​នឹង​សាប៊ូ និង​ទឹក​​យ៉ាង​ហោច​ណាស់​២០​វិនាទី។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ជាមួយ​នឹង​របបអាហារ របបអាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​នូវ​វីតាមីន​ និង​សារធាតុ​រ៉ែ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។ ប៉ា​ម៉ាក់​គប្បី​ឲ្យ​កូន​ញ៉ាំ​បន្លែ ផ្លែឈើ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដូចជា​ផ្លែ​ក្រូច ស្រ្តប៊ឺរី និង​ម្ទេស​ប្លោក​ ក៏​អាច​​ជួយ​ការពារ​កូន​ប៉ា​ម៉ាក់​ពី​ជំងឺ​ផ្សេង​ៗ​បាន​ផង​ដែរ។ មួយ​វិញ​ទៀត​ គួរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ និង​អាហារ​កែ​ច្នៃ។ ៣. កុំ​ភ្លេច​បន្ថែម​ជាតិ​ទឹក ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​ចាំបាច់​ណែនាំ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​​ក្នុង​អំឡុង​រដូវ​ភ្លៀង​ នៅ​ពេល​ដែល​កម្រិត​សំណើម​ឡើង​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ជាតិ​ទឹក។ យើង​ក៏​អាច​បន្ថែម​ជា​ប្រភេទ​ផ្លែឈើ​ដែល​សម្បូរ​​ជាតិ​ទឹក ដូចជា​ផ្លែ​ឪឡឹក​ និង​ត្រសក់​ជា​ដើម។ ៤. ស្លៀក​ពាក់​ឲ្យ​​កូន​ឲ្យ​បាន​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ស្លៀកពាក់​សំលៀកបំពាក់​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល ហើយ​ងាយ​ស្ងួត ដើម្បី​ការពារ​កូន​ពី​ការ​កើត​ជំងឹ​ផ្តាសាយ ឬ​បញ្ហា​ស្បែក។ ក្នុង​អំឡុង​​រដូវ​ភ្លៀង​ ចាំបាច់​ត្រូវ​​ឲ្យ​កូន​មាន​អាវ​ភ្លៀវ​ […]


សុខភាពកុមារ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

រដូវ​កាល​បុណ្យ​ទាន​ ការ​ដើរ​លេង​កំសាន្ត​ជួប​ជុំ​គ្រួសារ​ គឺ​ជា​ការ​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ភាព​កក់​ក្តៅ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល។ យ៉ាង​ណា​មិញ សម្រាប់​ប៉ា​ម៉ាក់​ដែល​នាំ​កូន​ៗ​ដើរ​លេង​ អំឡុង​ពេល​មាន​មនុស្ស​ច្រើន​កុះករ​ គួរ​យល់​ដឹង​ពី​វិធី​បង្ការ និង​ដោះស្រាយ​ភ្លាម​ៗ នៅ​ពេល​ដែល​កុមារ​ជួប​បញ្ហា​ខ្យល់​គរ។ ជា​ទូទៅ ប្រសិនបើ​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ មាន​ការ​ធ្លាក់​ចុះ កុមារ​អាច​ប្រឈមនឹង​បញ្ហា​ខ្យល់​គរ។ ជាក់ស្តែង អាការៈ​មួយ​នេះ​កើត​ឡើង​ដោយ​សារតែ​កង្វះ​ជាតិ​ទឹក ឈរ​យូរ​ពេក កម្តៅ បញ្ហា​សុខភាព ថប់​បារម្ភ ស្រ្តេស ឬ​ឃ្លាន​ជា​ដើម។ ​ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សញ្ញា និង​រោគ​សញ្ញា​នៃ​អាការៈ​ខ្យល់​គរ​កើត​លើ​កុមារ វិល​មុខ និង​ធីងធោង បែកញើស​ ចង្អោរ ចង្វាក់​បេះដូង​លោត​ញាប់ ងងឹត​មុខ ញ័រ​ដៃ និង​ស្លេកស្លាំង ក្នុង​ករណី​ដែល​កុមារ បម្រុង​នឹង​ខ្យល់​គរ ប៉ា​ម៉ាក់​អាច​អនុវត្តន៍​វិធីសាស្រ្ត​ដូច​ខាង​ក្រោម៖ ដាក់​ឲ្យ​កូន​អង្គុយ​ចុះ ឬ​គេង​ភ្លាម​ៗ​ នៅ​ពេល​ដែល​កុមារ​មាន​អាការៈ​ធីងធោង បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដោយ​ឲ្យ​កូន​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​​ពេល​​សីតុណ្ហភាព​​ក្តៅ​ខ្លាំង ប៉ុន្តែ គួរ​ជៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ឬ​កាហ្វេអ៊ីន ពីព្រោះ​ភេសជ្ជៈ​ប្រភេទ​នេះ ​ធ្វើ​ឲ្យ​ក្មេង​ខ្សោះ​ជាតិ​ទឹក​កាន់​តែ​ខ្លាំង ណែនាំ​ឲ្យ​កូន​ងើប​អង្គុយ ឬ​ក្រោក​ឈរ​ឡើង​យឺតៗ ពីព្រោះ​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ភ្លាម​ៗ អាច​នាំ​ឲ្យ​កើត​មាន​អាការៈ​ខ្យល់​គរ ប្រសិនបើ​ក្មេង​ឧស្សាហ៍​ខ្យល់​គរ សន្លប់ ឬ​វិល​មុខ […]


ជំងឺឆ្លង

វិធីជួយកូនពេលកើតស្រឡទែនប៉ាម៉ាក់គួរដឹង

ជំ​ងឺស្រឡទែន នៅតែ​ឆ្លង និង​កើត​លើកុមារជាច្រើន នាពេល​បច្ចុប្បន្ន ហេតុនេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសសម្ភព និង​ជំ​ងឺ​ទូទៅ បាន​អំ​ពាវ​នាវ​​ឲ្យ​ឪពុក​ម្តាយ​ទាំង​អស់ ដែលមាន​កូនតូច មាន​ការ​ប្រុងប្រយ័ត្ន និង​ស្វែង​យល់​អំពី​ជំ​ងឺ​នេះ ជាពិសេស​វិធី​បង្ការ និងផល​វិបាក​។    ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោកវេជ្ជបណ្ឌិតស៊ីណេត បាន​ពន្យល់អំពី​ជំ​ងឺស្រឡទែន រោគសញ្ញា ការឆ្លង វិធីបង្ការ ផល​វិបាក និង​ការព្យបាល​ដូច​តទៅ​នេះ៖  ១. អ្វី​ទៅ​ជា​ជំ​ងឺ​ស្រឡទែន? ស្រឡទែន គឺជា​ជំ​ងឺ​ឆ្លង ដែល​បង្ក​ឡើង​ដោយ​វីរុស​ក្រឡែន ពោល​គឺ​ស្ថិតក្នុង​ពពួក​វីរុស paramyxoviruse​។ ជំ​ងឺ​នេះ ចាប់​ផ្តើម​កើត​ដោយ​បង្ហាញពី​រោគ​សញ្ញា​ស្រាល​ៗ​ដូច​ជា ឈឺក្បាល គ្រុន​ក្តៅ និង​អស់​កម្លាំង ជា​ដើម​។ ប៉ុន្តែ បន្ទាប់​មក ជំងឺ​នេះ នឹង​បង្ក​ទៅ​ជា​ការ​ហើម​ធ្ងន់ធ្ងរ​ត្រង់ក្រពេញ​ទឹកមាត់ ដែលនាំ​ឲ្យ​ថ្ពាល់ និង​ថ្គាម ហើម​ប៉ោង។  វីរុសស្រឡទែន ២. តើ​នរណាងាយ​ប្រឈម​នឹង​ជំ​ងឺ​ស្រឡទែន? ជាទូទៅ ជំ​ងឺ​ស្រឡទែន កើត​លើ​កុមារ​អាយុ​​ចាប់​ពី​២ឆ្នាំ រហូត​ដល់​១២ឆ្នាំ ដោយ​សារ​តែ​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ជំ​ងឺ​ស្រឡទែន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យអាចកើតស្រឡទែន បើទោះបីជា​បានចាក់ថ្នាំបង្ការក៏ដោយ។ ៣. […]


ជំងឺឆ្លង

តិចនិកការពារកូនតូចពីជំងឺរលាកថ្លើមប្រភេទ A ប៉ាម៉ាក់គួរដឹង

ជំងឺ​រលាក​ថ្លើម​ប្រភេទ A ជា​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ដែល​ឧស្សាហ៍​កើត​បំផុត​លើ​កុមារ ហើយ​ធ្វើ​ឲ្យ​​​ហើម​ ឬ​រលាក​ជាលិកា​ថ្លើម។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​មាន​កូន​តូច​ៗ​ មិន​គួរ​ប្រហែស​ចំពោះ​ជំងឺ​មួយ​នេះ​ឡើយ។ ​​តើ​ជំងឺ​នេះ​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វី? កុមារ​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A តាម​រយៈ៖ ប៉ះពាល់​ឈាម​ ឬ​លាមក​នៃ​អ្នក​ជំងឺ ញ៉ាំ​អាហារ ឬ​ទឹក​ដែល​មាន​មេរោគ ធ្វើ​ដំណើរ​ទៅ​​ក្រៅ​ប្រទេស ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​A។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ A កុមារ​ភាគ​ច្រើន​ដែល​មាន​អាយុ​៦​ឆ្នាំ ឬ​តិច​ជាង​នេះ មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ នេះ​មាន​ន័យ​ថា ក្មេង​អាច​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​A ដោយ​មិន​ដឹង​ខ្លួន ហើយ​នឹង​ចម្លង​ទៅ​ក្មេង​ដទៃ​ទៀត​បាន​យ៉ាង​ងាយ។ ជា​ទូទៅ​ រោគសញ្ញា​អាច​លេចឡើង​ក្នុង​រយៈពេល​ប្រហែល​២ ទៅ​៦​សប្តាហ៍ ក្រោយ​ពេល​ឆ្លង​មេរោគ។ កុមារ​អាច​មាន​រោគសញ្ញា​ដូចជា​៖ ស្បែក និង​ភ្នែក​ឡើង​ពណ៌​លឿង អស់កម្លាំង រាករូស ក្តៅ​ខ្លួន លាមក​ស ឈឺ​ពោះ និង​ក្តៅ​ខ្លួន​ជា​ដើម។ តិចនិក​ការពារ​កូន​តូច​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ A ដើម្បី​ជៀសវាង​ពី​ការ​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​ A ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនាម័យ​ខ្លួន​ប្រាណ​កូន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូចជា​លាង​សម្អាត​ដៃ​ឲ្យ​កូន​ជា​ប្រចាំ​ ញ៉ាំ​​តែ​អាហារ និង​ទឹក​ស្អាត ព្រម​ទាំង​ចាក់វ៉ាក់សាំង​បង្ការ​ឲ្យ​កូន​ផង​ដែរ។ ចំណុចសំខាន់ រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម ​A កុមារ​ភាគ​ច្រើន​ដែល​មាន​អាយុ​៦​ឆ្នាំ ឬ​តិច​ជាង​នេះ មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ នេះ​មាន​ន័យ​ថា ក្មេង​អាច​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ […]


រោគសញ្ញាទូទៅ

គួរអនាម័យឲ្យ​កូនតូចៗបែបណា កុំឲ្យកូនតូចងាយឆ្លងជំងឺគ្រុនពោះវៀន?

ជំងឺ​គ្រុន​ពោះវៀន​ បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា Salmonella typhi ហើយ​ការ​បង្ករោគ​ចម្បង​នោះ​តាមរយៈ​ចំណី​អាហារ បរិភោគ​ទឹក​មិន​ស្អាត​ ការលាង​សម្អាត​ដៃ​មិន​ស្អាត​ក្រោយ​បន្ទោរបង់​ ឬ​នៅ​ពេល​ចាប់កាន់ចំណីអាហារ។ នៅ​ពេល​ដែល​បាក់តេរី​ឆ្លង​ចូល​ទៅ​ក្នុង​រាងកាយ​ក្មេង​​ វា​នឹង​រាលដាល​ទៅ​ដល់​ចរន្ត​ឈាម។ ជំងឺ​គ្រុន​ពោះវៀន អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​កូន​តូច​បាន​ បើ​ប៉ា​ម៉ាក់​មិន​ប្រយ័ត្ន! ​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា និង​សញ្ញា​នៃ​ជំងឺ​គ្រុន​ពោះវៀន ជា​ទូទៅ ជំងឺ​គ្រុន​ពោះវៀន​អាច​កើត​ឡើង​​ភ្លាម​ៗ ឬ​បន្តិច​ម្តង​ៗ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍។ ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​ក្មេង​ក្តៅ​ខ្លួន ឈឺ​ពោះ និង​ឈឺចាប់​រយៈពេល​មួយ​ ឬ​ពីរ​សប្តាហ៍​ក្រោយ​ឆ្លង​បាក់តេរី។ ក្នុង​ករណី​ដែល​មិន​ធ្វើ​ការ​ព្យាបាល​ទេ​នោះ អា​អូន​អាច​នឹង​ស្រក​ទម្ងន់​ ហើម​ពោះ ឬ​ឡើង​ស្នាម​ក្រហម​នៅ​ទ្រូង​ផ្នែក​ខាង​ក្រោម​ ឬ​ពោះ​ផ្នែក​ខាង​លើ។ ជំងឺ​គ្រុន​ពោះវៀន​អាច​បន្ត​រហូត​ដល់​មួយ​ខែ ឬ​ច្រើន​ខែ ឬ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀងផង។ អត្ថបទគួរអាន៖ ក្ដៅខ្លួន បូកសញ្ញារួមផ្សំទាំងនេះទៀត កូនអាចគ្រុនឈាមធ្ងន់ ប្រញាប់រកពេទ្យ ជំងឺ៥ មុខនេះ ងាយកើតលើកូនៗជាងគេក្នុងខែភ្លៀង មូលហេតុ ៤យ៉ាង ក្មេងកើតគ្រុនឈាមទៅជាធ្ងន់ធ្ងរ អាចស្លាប់ វិធីបែងចែកស្នាមអុជក្រហមដោយមូសខាំ និងស្នាមគ្រុនឈាម ចូលចិត្តឲ្យអាអូនតូចៗលេងជាមួយសត្វចិញ្ចឹម ប្រយ័ត្នជួបបញ្ហានេះ ចេះតែថែមថ្នាំត្រជាក់ពេលកូនក្ដៅខ្លួនព្រោះគ្រុនឈាម ប្រយ័ត្នពុលថ្លើមកូន ​​គួរអនាម័យបែបណាកុំឲ្យ​កូនតូចៗងាយឆ្លងជំងឺ? ដើម្បី​កុំ​ឲ្យ​អា​អូន​ងាយ​ឆ្លង​ជំងឺ​គ្រុន​ពោះវៀន​នេះ ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​លាងសម្អាត​ដៃ​ជាប់​ជា​ប្រចាំ ញ៉ាំ​ទឹក​ស្អាត​ដាំ​ពុះ ចំណី​អាហារ​គួរ​រក្សា​ទុក​ឲ្យ​បាន​ល្អ បន្លែ​ឆៅ​គួរ​លាង​ឲ្យ​ស្អាត […]


រោគសញ្ញាទូទៅ

ផ្តាសាយងាយប្រឈមលើកូនតូចៗណាស់ ចឹងពេលណាគួរយកកូនទៅពេទ្យ?

​ទារក​ និង​ក្មេង​តូច​ៗ​ ងាយ​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​ណាស់ ពីព្រោះ​ប្រព័ន្ធ​ភាព​ខ្សោយ​របស់​អា​អូន​​នៅ​មិន​ទាន់​អភិវឌ្ឍន៍​ពេញលេញ។ ជា​ទូទៅ នៅ​រយៈពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត ទារក​​អាច​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ពី​៦​ ទៅ​៨​ដង​ ហើយ​អាច​ច្រើន​ជាង​នេះ ប្រសិនបើ​ប៉ា​ម៉ាក់​ដាក់​កូន​នៅ​ក្នុង​ទារកដ្ឋាន។ [embed-health-tool-baby-poop-tool] រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​លើ​ទារក​ ច្រើន​តែ៖ ហៀរ​សំបោរ​ ឬ​តឹង​ច្រមុះ ក្តៅ​ខ្លួន ​កណ្តាស់ ក្អក មិន​ឃ្លាន​អាហារ ពិបាក​គេង រញ៉ាំរញ៉ូវ។ល។ ពេល​ណា​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ? ប្រសិន​បើ​ទារក​កើត​ជំងឺ​គ្រុន​ផ្តាសាយ​ ប៉ុន្តែ​ពុំ​មាន​ផលវិបាក​ផ្សេង​ៗ​ទៀត​មក​ជាមួយ​ទេ​នោះ កូន​អាច​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​ពី​១០ ទៅ​១៤​ថ្ងៃ។ ក្នុង​ករណី​ដែល​ទារក​មាន​អាយុ​តិច​ជាង​៣​ខែ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ ប្រសិនបើ​កូន​មាន​អាការៈ​ក្តៅ​ខ្លួន ដើម្បី​ជៀសវាង​បញ្ហា​ធ្ងន់ធ្ងរ​កើត​លើ​អា​អូន។ ចំពោះ​ទារក​ដែល​មាន​អាយុ​ចាប់​ពី​៣​ខែ​ឡើង​ទៅ រោគសញ្ញា​គ្រោះថ្នាក់​រួម​មាន​៖ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! កូន​នោម​តិច​ជាង​ធម្មតា មាន​សីតុណ្ហភាព​លើស​ពី​៣៨​អង្សា ប្រកាច់​ ពិបាក​ដក​ដង្ហើម​ ក្អក​មិន​បាត់ ហៀរ​សំបោរ​ខាប់​ជា​ច្រើន​ថ្ងៃ មិន​បៅ ឬ​ថយ​ចំណី និង​ អស់​កម្លាំង​ល្អិតល្ហៃ​ខ្លាំង។ ចំណុចសំខាន់ រោគសញ្ញា​នៃ​ជំងឺ​គ្រុន​ផ្តាសាយ សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​លើ​ទារក​ ច្រើន​តែ៖ ហៀរ​សំបោរ​ ឬ​តឹង​ច្រមុះ ក្តៅ​ខ្លួន ​កណ្តាស់ ក្អក មិន​ឃ្លាន​អាហារ ពិបាក​គេង រញ៉ាំរញ៉ូវ។ល។ អត្ថបទគួរអាន៖ ទឹកដោះម្ដាយសំខាន់ តែបើមិន​ប្រយ័ត្ន​កូនអាចខ្វះវីតាមីនមួយ​ប្រភេទ ប្រការគួរធ្វើ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

គួរប្រុងប្រយ័ត្នក្នុងរដូវភ្លៀងនេះ កុំឲ្យកុមាររាករូសពេលញ៉ាំទឹកមិនស្អាត

នៅ​រដូវ​ភ្លៀង​បែប​នេះ កុមារ​តូច​ៗ​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ​ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​ណាស់ ជា​ពិសេស​បញ្ហា​រាករូស​ នៅ​ពេល​ដែល​កូន​ញ៉ាំ​ទឹក​មិន​ស្អាត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​រាករូស​អាច​បង្ក​ឡើង​មក​ពី​វីរុស ឬ​បាក់តេរី​ ឬ​ការ​ញ៉ាំ​អាហារ ក៏​ដូចជា​ញ៉ាំ​ទឹក​មិន​ស្អាត។ ហានិភ័យ​ធំ​បំផុត​នៃ​ជំងឺ​រាករូស គឺ​ជា​ការ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​រាងកាយ។ រោគសញ្ញា​នៃ​ជំងឺ​រាករូស ឈឺពោះ ហើមពោះ ក្អួត ចង្អោរ ក្តៅ​ខ្លួន អស់​កម្លាំង បាត់បង់​ជាតិ​ទឹក​ខ្លាំង រាករូស និង​ប្រកាច់។ វិធី​ដោះស្រាយ​នៅ​ពេល​ដែល​កូន​រាករូស ១. ក្មេង​​អាយុ​ក្រោម​១​ឆ្នាំ ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត្រ បន្ត​បំបៅ​ដោះ ឬ​ទឹក​ដោះ​គោ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​ទឹក​ផ្លែឈើ ឬ​ទឹក​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ឡើយ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ក្មេង​អាយុ​លើស​ពី​១​ឆ្នាំ ផ្តល់​ទឹក​ឲ្យ​កូន​ញ៉ាំ ទឹក​អូរ៉ាលីត្រ ទឹក​ដោះ​គោ ឬ​​ទឹក​ដោះ​គោ​ជូរ ម្យ៉ាង​វិញ​ទៀត ប៉ា​ម៉ាក់​​មិន​គួរ​ឲ្យ​​ថ្នាំ​រាក​​ឲ្យ​កូន​​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ឡើយ ពីព្រោះ​ថ្នាំ​ទាំង​នេះ អាច​មាន​គ្រោះថ្នាក់​ប្រសិនបើ​យើង​ប្រើប្រាស់​មិន​ត្រឹមត្រូវ។ [embed-health-tool-baby-poop-tool] ​ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ ឬ​ញ៉ាំ​អាហារ ឬ​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។ ឈឺ​ពោះ​ធ្ងន់ធ្ងរ រាក​ញឹកញាប់​ ឬ​រាក​មាន​ឈាម​ បាត់បង់​ជាតិ​ទឹក​ខ្លាំង ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សា។ ចំណុចសំខាន់ ពេល​ណា​ដែល​ត្រូវ​នាំ​កូន​ទៅ​មន្ទីរពេទ្យ? ក្នុង​ករណី​ដែល​កូន​តូច​មិន​បាន​ធូរ​ស្បើយ​​ក្នុង​រយៈពេល​៤៨​ម៉ោង មិន​បៅ […]


ជំងឺផ្លូវដង្ហើម

កូនឧស្សាហ៍អាលែកហ្ស៊ីច្រមុះ ប៉ាម៉ាក់គួរដឹងពីវិធីបង្ការ និងថែទាំឲ្យបានត្រឹមត្រូវ

កុមារមួយចំនួនអាលែកហ្ស៊ីច្រមុះដែលមានអាការៈដូចជា ចេះតែកណ្តាស់ និងហៀរ​សម្បោរជាដើមតែនៅខែធ្លាក់ខ្យល់ទេ តែកុមារមួយចំនួនទៀតឧស្សាហ៍អាលែកហ្ស៊ីច្រមុះណាស់គឺគ្រប់រដូវកាលតែម្តង។ ហេតុអ្វីបានជាកុមារមួយចំនួនចេះតែអាលែកហ្ស៊ីច្រមុះ? គួរបង្ការ និង​ថែទំាំរបៀបម៉េច? ១. កុមារអាចអាលែកហ្ស៊ីច្រមុះនៅពេលណាខ្លះ? អាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុបង្ក​អាលែកហ្ស៊ីដែលបណ្តាលឱ្យជាលិកាច្រមុះកុមាររលាក និងហើម។ កុមារអាចអាលែកហ្ស៊ីច្រមុះនៅរដូវធ្លាក់ខ្យល់ដោយសារ ស្រូបយកលម្អងផ្កា និងពពួកមេរោគផ្សិតចេញពីរុក្ខជាតិដែលហោះក្នុងខ្យល់អាកាស។ មួយវិញទៀត កុមារក៏អាចអាលែកហ្ស៊ីច្រមុះគ្រប់ពេលដែលកុមារស្រូបយកកម្ទេចកម្ទីធូលីដី រោមសត្វ ពពួកមេរោគផ្សិត សង្កើច និងកាកសំណល់​ពីសត្វកន្លាតជាដើមដែលមាននៅក្នុងផ្ទះដែរ។ [embed-health-tool-vaccination-tool] ២. តិចនិចបង្ការកូនពីអាលែកហ្ស៊ីច្រមុះ វេជ្ជបណ្ឌិត ឆាយ និមល ឯកទេសរោគកុមារ និងទារកប្រចាំមន្ទីរ​សម្រាក​ព្យាបាលកុមារឱរ៉ាល់ បានឱ្យដឹងថា ដើម្បីបង្ការកូនតូច​ពី​អាលែក​ហ្ស៊ីច្រមុះ ម៉ាក់ប៉ាគួរ៖ ចាក់វ៉ាក់សាំងទាំងឡាយណាដែលជួយបង្ការវីរុសផ្លូវដង្ហើមផ្នែកខាងលើដូចជា វ៉ាក់សាំងផ្តាសាយធំ និងវ៉ាក់សាំងកូវីដដល់កូន បង្រៀនកូនឱ្យចេះអនាម័យទូទៅដូចជា ឧស្សាហ៍លាង​សម្អាតដៃ​ឱ្យស្អាត ពាក់ម៉ាសពេល ចេញទៅក្រៅ ឬពេលមិនស្រួលខ្លួន ម៉ាក់ប៉ាគួរសម្អាតផ្ទះឱ្យស្អាតជាប្រចាំ និងឱ្យបានញឹកញាប់ ព្រោះពពួកមេរោគផ្សិត សង្កើច ជាដើមអាចលូតលាស់ និងបង្កើតកូនចៅបានល្អនៅតាមកម្រាលព្រំ ភួយ ស្រោមខ្នើយ ឬស្រោម ពួកដែលកូនគេងជាប្រចាំជាដើម ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកាត់បន្ថយជាតិសំណើមក្នុងផ្ទះ ដើម្បីកុំឱ្យពពួកមេរោគ ផ្សិត ក៏ដូចជាសង្កើចជាដើម​រីក​លូតលាស់បានល្អ ឬលឿន (តែមិនត្រូវដាក់មុខងារសម្ងួត សំណើម​ក្នុងផ្ទះឱ្យស្ងួតពេកទេ ព្រោះអាចធ្វើឱ្យកូនស្ងួតក) ប្រើឧបករណ៍អេឡិចត្រូនិចដែលអាចកម្ចាត់កម្ទេចកម្ទីក្នុងបរិយាស ចៀសវាងឱ្យកូនប៉ះពាល់ ឬស្រូបជាមួយសារធាតុបង្កអាលែកហ្ស៊ីដូចជា […]


ជំងឺផ្លូវដង្ហើម

ធ្វើម៉េចទើបដឹងថា កូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយ?

ចេះតែឃើញកូនកណ្តាស់ និងហៀរសម្បោរ ម៉ាក់ប៉ាកុំចេះតែស្មានថាកូនផ្តាយសាយ ព្រោះពេលខ្លះអាការៈទាំងនេះក៏អាចបណ្តាលមកពីកូន​អាលែកហ្ស៊ីច្រមុះដែរ។ តើអាលែកហ្ស៊ីច្រមុះ និងផ្តាសាយខុសគ្នាដូចម្តេច? ជំងឺផ្តាសាយគឺជាការបង្ករោគនៅលើផ្លូវដង្ហើមផ្នែកខាងលើ (ប្រហោងឆ្អឹងជុំវិញច្រមុះ ច្រមុះ និងបំពង់ក) ដោយពពួកវីរុស ហើយកុមារអាចឆ្លងជំងឺផ្តាសាយដោយ៖ ការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺផ្តាសាយ ការប៉ះវត្ថុដែលអ្នកជំងឺផ្តាសាយបានប៉ះ ឬប្រើប្រាស់ ការស្រូបយកវីរុសពីអ្នកជំងឺផ្តាសាយតាមរយៈដំណក់ទឹកដែលជំងឺបានក្អក ឬកណ្តាសទៅក្នុងខ្យល់ ចំណែកអាលែកហ្ស៊ីច្រមុះកើតឡើងនៅពេលកុមារស្រូបចូលនូវសារធាតុដូចជា លម្អងផ្កា ធូលីដី រោមសត្វ ពពួកមេរោគផ្សិត និងសង្កើចជាដើម ដែលបណ្តាលឱ្យច្រមុះកុមាររលាក និងហើម ព្រមទាំងបង្កឱ្យកុមារ​មានអាការៈ និងរោគសញ្ញាស្រដៀងជំងឺផ្តាសាយ។ ថ្វីត្បិតតែអាលែកហ្ស៉ីច្រមុះ និងផ្តាសាយមានអាការៈស្រដៀងគ្នាច្រើន តែម៉ាក់ប៉ាអាច បែងចែកថាកូនអាលែកហ្ស៊ីច្រមុះ ឬផ្តាសាយដោយ៖ ក. អាការៈ និងរោគសញ្ញាអាលែកហ្ស៊ីច្រមុះ តឹងច្រមុះ ឬហៀរសម្បោរ កណ្តាស់ ឈឺក រមាស់ ឬក្រហមភ្នែក សម្បោររាវ និងថ្លា អស់កម្លាំង (ម្តងម្កាល) ក្អក (ម្តងម្កាល) ស្អកក (ម្តងម្កាល) ឈឺក្បាល (ម្តងម្កាល) ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខ. អាការៈ និងរោគសញ្ញាផ្តាសាយ តឹងច្រមុះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ