ម៉ាក់ប៉ាថ្មីថ្មោងជាច្រើនបានធ្វើរឿងខុសឆ្គងមួយ គឺបណ្ដោយឲ្យអ្នកដទៃ ឬខ្លួនឯងផ្ទាល់ថើបមាត់កូន។ ទង្វើបែបនេះកូនអាចឆ្លងមេរោគពីយើងតាមរយៈមាត់ និងផ្លូវដង្ហើមដែលករណីខ្លះធ្ងន់ធ្ងរខ្លាំង។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ម៉ាក់ប៉ាថ្មីថ្មោងជាច្រើនបានធ្វើរឿងខុសឆ្គងមួយ គឺបណ្ដោយឲ្យអ្នកដទៃ ឬខ្លួនឯងផ្ទាល់ថើបមាត់កូន។ ទង្វើបែបនេះកូនអាចឆ្លងមេរោគពីយើងតាមរយៈមាត់ និងផ្លូវដង្ហើមដែលករណីខ្លះធ្ងន់ធ្ងរខ្លាំង។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា មានមេរោគជាច្រើនអាចឆ្លងពីមាត់ និងខ្យល់ដកដង្ហើមមានដូចជាពពួកជំងឺផ្តាសាយ ដែលអាចធ្វើឲ្យទារកឈឺ និងស្លាប់បាន។ ដូចនេះបើកូននៅតូច ទាំងយើងជាម៉ាក់ប៉ាត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលមិនមែនជាសមាជិកក្រុមគ្រួសារ មិនដឹងពីសាវតារច្បាស់លាស់ សឹងតែកុំឲ្យកាន់កូន ព្រោះយើងមិនដឹងថាគេមានជំងឺអ្វីខ្លះ ដោយសារតែស្បែកកូននៅខ្ចីដូចនេះហើយទើបងាយប្រតិកម្ម រោល ឬឆ្លងជំងឺផ្សេងៗ។
លោកបានបន្ថែមទៀតដែរថា មាត់ជាកន្លែងប្រមូលផ្ដុំទៅដោយបាក់តេរីរាប់រយប្រភេទ ហើយបើយើងយកមាត់ទៅថើបមាត់ក្មេងវាអាចឆ្លងតាមទឹកមាត់ ឬទឹករងៃពីកន្លែងរបួសរបស់អ្នកជំងឺ ជាពិសេសជំងឺគួរឲ្យខ្លាច Herpes Simplex Virus ដែលជាពពួកជំងឺរើម។
អត្ថបទពាក់ព័ន្ធ៖
ចំពោះករណីមួយទៀត អ្នកដែលមានបញ្ហាផ្លូវដង្ហើមអាចឆ្លងទៅទារក នាំឲ្យរលាកទងសួត សួត និងឆ្លងផ្ដាសាយជាដើម។ ក្រៅពីនោះនៅមានជំងឺឡើងកន្ទួល រមាស់ ដែលអាចរីករាលដាលពីមាត់រហូតដល់ផ្នែកផ្សេងៗក៏មាន។ លោកបន្តទៀតកូននៅតូចកំណាញ់កូនបន្តិច ក៏មិនអ្វីដែរ ព្រោះបើឈឺមានតែម៉ាក់ប៉ាប៉ុណ្ណោះដែលពិបាក ហើយបើកូនឈឺធ្ងន់ធ្ងរត្រូវចំណាយអស់ថវិកា និងពេលវេលាច្រើនណាស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕